1 លោកអដាំ លោកសេថ លោកអេណុស 2 លោកកៃណាន លោកម៉ាលេលាល លោកយេរេឌ 3 លោកហេណុក លោកមធូសាឡា លោកឡាមេក។ 4 លោកឡាមេកជាឪពុកលោកណូអេ កូនៗរបស់លោកណូអេមានលោកសិម លោកហាំ និង លោកយ៉ាផេត។ 5 កូនប្រុសៗរបស់លោកយ៉ាផេតមាន កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ 6 កូនប្រុសៗរបស់លោកកូមើរមាន អាសក្នាស រីផាត និងតូការម៉ា។ 7 កូនប្រុសៗរបស់លោកយ៉ាវ៉ានមាន អេលីសា តើស៊ីស គីទីម និងដូដានីម។ 8 កូនប្រុសៗរបស់លោកហាំ មានគូស មីសរ៉ែម ពូថ និងកាណាន។ 9 កូនប្រុសៗរបស់លោកគូសមាន សេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនប្រុសៗរបស់លោករ៉ាអាម៉ា គឺ សេបានិងដេដាន់។ 10 លោកគូស ជាឪពុករបស់លោកនីមរ៉ូដ លោកគឺជាវីរបុរសទីមួយនៅលើផែនដី។ 11 លោកមីសរ៉ែម ដូនតារបស់ជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាធូហ៊ីម 12 ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម (ដែលត្រូវជាដូនតារបស់ជនជាតិភីលីស្ទីន) និងជនជាតិកាប់ថោរីម។ 13 លោកកាណាន បង្កើតស៊ីដូន ជាកូនច្បង និងហេត។ 14 គាត់ក៏ក្លាយជាបុព្វបុរសរបស់ ជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 15 ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត 16 ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត ជនជាតិហាម៉ាធីត។ 17 កូនប្រុសៗរបស់លោកសិមមាន អេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូស ហ៊ូល កេធើរ និងមែសេក។ 18 លោកអើប៉ាកសាឌជាឪពុករបស់លោកសេឡា លោកសេឡាជាឪពុករបស់លោកហេប៊ើរ។ 19 លោកហេប៊ើរមានកូនប្រុសពីរនាក់ មួយឈ្មោះផាលេក ពីព្រោះនៅជំនាន់នោះមនុស្សបានបែកចែកផែនដីគ្នា រីឯប្អូនគាត់ឈ្មោះយ៉ុកថាន។ 20 លោកយ៉ុកថានជាឪពុករបស់អាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា 21 ហាដូរ៉ាម អ៊ូសាល ឌីកឡា 22 អូបាល អប៊ីម៉ាអែល សេបា 23 អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកយ៉ុកថាន។ 24 លោកសិម លោកអើបាកសាឌលោកសេឡា 25 លោកហេប៊ើរ លោកផាលេក លោករេហ៊ូវ 26 លោកសេរូក លោកណាឃរ លោកថេរ៉ា 27 លោកថេរ៉ាជាឪពុកលោកអាប់រ៉ាម គឺជាលោកអប្រាហាំ។ 28 កូនរបស់លោកអប្រាហាំមាន លោកអ៊ីសាក និងលោកអ៊ីស្មាអែល។ 29 ពូជពង្សរបស់លោកអ៊ីស្មាអែលមានដូចតទៅ លោកនេបាយ៉ូតជាកូនច្បង កេដារ អបែល មីបសាម 30 មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា 31 យេធើរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនប្រុសៗរបស់លោកអ៊ីស្មាអែល។ 32 រីឯកូនប្រុសៗរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំមាន ស៊ីមរ៉ាន យ៉ុកសាន មីដាន មីឌាន អ៊ីសបាក់ និងស៊ូអា។ កូនប្រុសៗរបស់លោកយ៉ុកសានគឺ សាបា និងដេដាន់។ 33 កូនប្រុសៗរបស់លោកមីឌានគឺ អេផា អេភើរ ហេណុក អប៊ីដា និងអែលដាអា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។ 34 លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាក ហើយកូនរបស់លោកអ៊ីសាកគឺលោកអេសាវ និងលោកអ៊ីស្រាអែល។ 35 កូនប្រុសៗរបស់លោកអេសាវមាន អេលីផាស រេហួល យេអូស យ៉ាឡាម និងកូរ៉ា។ 36 កូនប្រុសៗរបស់លោកអេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាមាឡេក។ 37 កូនប្រុសៗរបស់លោករេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ 38 កូនប្រុសៗរបស់លោកសៀរមាន ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសាន។ 39 កូនប្រុសៗរបស់លោកឡូថានមាន ហូរី និងហោម៉ាម។ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។ 40 កូនប្រុសៗរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនប្រុសៗរបស់លោកស៊ីបៀនមាន អៃយ៉ា និងអណា។ 41 កូនប្រុសៗរបស់លោកអណាគឺ ឌីសុន កូនប្រុសៗរបស់លោកឌីសុនមាន ហាមរ៉ាន អែសបាន់ អ៊ីតរ៉ាន និងកេរ៉ាន។ 42 កូនប្រុសៗរបស់លោកអេស៊ើរមាន ប៊ីលហាន សាវ៉ាន និងយ៉ាកាន។ កូនប្រុសៗរបស់លោកឌីសសាន គឺអ៊ូស និងអរ៉ាន។ 43 ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមុនពេលដែលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលមានដូចតទៅ ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។ 44 ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ា អ្នកក្រុងបូសរ៉ា ឡើងគ្រងរាជ្យជំនួស។ 45 ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។ 46 ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយដែលវាយឈ្នះពួកមីឌាន នៅស្រុមម៉ូអាប់។ 47 ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។ 48 ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសូលជាអ្នកស្រុករ៉េហូបូត ដែលនៅមាត់ទន្លេ ឡើងគ្រងរាជ្យជំនួស។ 49 ពេលព្រះបាទសូលសោយទិវង្គត ព្រះបាទបាល-ហាណាន់ជាបុត្ររបស់លោកអកបោរឡើងគ្រងរាជ្យជំនួស។ 50 ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដា ជាអ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្តេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកស្រីម៉ាតរ៉េត និងជាចៅស្រីរបស់លោកមេសាហាប់។ 51 បន្ទាប់មក ព្រះបាទហាដាសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន លោកធីមណា លោកអាល់វ៉ា លោកយេថេត 52 លោកអហូលីបាម៉ា លោកអេឡា លោកពីណូន 53 លោកកេណាស លោកថេម៉ាន លោកមីបសារ 54 លោកម៉ាកឌាល លោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។
1 កូនប្រុសៗរបស់លោកអ៊ីស្រាអែលមាន រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន 2 ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអេស៊ើរ។ 3 កូនប្រុសៗរបស់លោកយូដាមាន អ៊ើរ អូណាន់ និងសេឡា។ អ្នកទាំងបីនេះ ជាកូនដែលកើតពីស្ត្រីជនជាតិកាណាន ជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលត្រូវជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ 4 ក្រោយមកលោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយនាងបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។ 5 កូនប្រុសៗរបស់លោកពេរេសមាន ហេស្រុន និងហាមុល។ 6 កូនប្រុសៗរបស់លោកសេរ៉ាសមាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។ 7 កូនប្រុសៗរបស់លោកកើមីគឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្តាច់ដល់ព្រះជាម្ចាស់។ 8 កូនលោកអេថាន គឺអសារ៉ា។ 9 កូនប្រុសៗរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប។ 10 លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើពួកកូនចៅយូដា 11 លោកណាសូនជាឪពុករបស់លោកសាលម៉ូន លោកសាលម៉ូនជាឪពុករបស់លោកបូអូស 12 លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ។ 13 លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី 14 នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ 15 អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។ 16 រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរ៉ូយ៉ា និងអប៊ីកែល។ កូនប្រុសៗរបស់នាងសេរ៉ូយ៉ាមានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។ 17 នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើរ ជាជនជាតិអ៊ីស្មាអែល។ 18 លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបាជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។ 19 ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។ 20 លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។ 21 ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដមកធ្វើជាភរិយា។ ពេលនោះលោកមានអាយុ៦០ឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថា សេគូប។ 22 លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។ 23 ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាតនិងស្រុកភូមិនៅជុំវិញដែលមានចំនួនទាំងអស់៦០។ ប្រជាជនដែលរស់នៅក្នុងក្រុងនោះសុទ្ធតែជាពូជពង្សរបស់លោកម៉ាគារជាឪពុករបស់លោកកាឡាដ។ 24 បន្ទាប់ពី លោកហេស្រុនស្លាប់ទៅ លោកកាលែបបានគេងជាមួយអេប្រាតា ជាភរិយាលោកហេស្រុនជាឪពុកគាត់ ហើយនាងបង្កើតកូនប្រុសមួយជូនគាត់មានឈ្មោះថា អាសហើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។ 25 រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរែន អូសេម និងអហ៊ីយ៉ា។ 26 លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្តាយរបស់លោកអូណាម។ 27 កូនចៅរបស់លោករ៉ាមដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាគីន និងអេគើរ។ 28 កូនរបស់លោកអូណាមគឺ សាម៉ាយ និងយ៉ាដា។ កូនប្រុសៗរបស់លោកសាម៉ាយគឺ ណាដាប់ និងអប៊ីស៊ើរ។ 29 ភរិយារបស់លោកអប៊ីស៊ើរឈ្មោះអប៊ីហាអែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីឌ។ 30 កូនរបស់លោកណាដាប់គឺ សេលេដ និង អផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។ 31 លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសាន ជាឪពុករបស់លោកអឡាយ។ 32 កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើរ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។ 33 កូនរបស់លោកយ៉ូណាថានគឺ ពេលេត និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។ 34 លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបម្រើម្នាក់ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។ 35 លោកសេសានបានលើកកូនស្រីគាត់ទៅឲ្យយ៉ារហាដែលជាខ្ញុំបម្រើនោះ នាងបង្កើតបានកូនប្រុសឲ្យគាត់ ឈ្មោះអថាយ។ 36 លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ។ 37 លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ។ 38 លោកអូបិឌ ជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា។ 39 លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា។ 40 លោកអេឡាសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម។ 41 លោកសាលូមជាឪពុករបស់លោកយេកាមីយ៉ា យេកាមីយ៉ាជាឪពុករបស់លោកអេលីសាម៉ា។ 42 រីឯកូនប្រុសៗរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ។ ម៉ារីសា ជាកូនទីពីរដែលជាឪពុករបស់ហេប្រុន។ 43 កូនប្រុសៗរបស់ហេប្រុនមាន កូរ៉ា តាពួរ រេគេម និងសេម៉ា។ 44 សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ។ 45 លោកសាម៉ាយជាឪពុករបស់ម៉ាអូន លោកម៉ាអូនជាឪពុករបស់បេតស៊ើរ។ 46 រីឯនាងអេប្រា ជាប្រពន្ធចុងរបស់លោកកាលែបបង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ លោកហារ៉ានក៏មានកូនប្រុសមួយឈ្មោះកាសេសដែរ។ 47 កូនប្រុសៗរបស់លោកយ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេត អេផា និងសាអាប់។ 48 មាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ និងទីហាណា។ 49 នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។ 50 កូនឯទៀតៗរបស់លោកកាលែបជាកូនហ៊ើរមានដូចតទៅ កូនដែលនាងអេប្រាតាបង្កើតជូនលោកគឺស៊ូបាល ជាកូនច្បង ជាអ្នកដែលសង់ក្រុង គាយ៉ាត-យារីម។ 51 សាលម៉ាជាអ្នកសង់បេថ្លេហិម ហារេបជាអ្នកសង់បេត-កាឌើរ។ 52 លោកស៊ូបាលជាអ្នកសង់ក្រុងគាយ៉ាត-យារីមក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្តាល 53 ព្រមទាំងអំបូរនានានៅក្រុងគាយ៉ាត-យារីម គឺពួកយេធើរ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអែសថោស។ 54 រីឯកូនចៅរបស់លោកសាលម៉ាគឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រូត-បេត -យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធីចំនួនពាក់កណ្តាល អ្នកភូមិសោរីត 55 ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាមម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។
1 រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូត្រនៅក្រុងហេប្រូន មានដូចតទៅ បុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីអែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល 2 បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកាដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្តេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត 3 បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។ 4 ទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូនអស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡិមអស់រយៈពេលសាមសិបបីឆ្នាំ។ 5 រីឯបុត្រដែលកើតនៅក្រុងយេរូសាឡិមមានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន បុត្របួនអង្គនេះកើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល។ 6 ព្រះបាទដាវីឌមានបុត្រាប្រាំបួនអង្គទៀត គឺយីបហារ អេលីសា អេផេលេត 7 ណូកា នេផេក យ៉ាភា 8 អេលីសាម៉ា អេលីយ៉ាដា និងអេលីផាលេត។ 9 ទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងតាម៉ារ។ 10 បុត្រារបស់ព្រះបាទសាឡូម៉ូនគឺព្រះបាទរេហូបោម។ បុត្រារបស់ព្រះបាទរេហូបោមគឺព្រះបាទអប៊ីយ៉ា។ បុត្រារបស់ព្រះបាទអប៊ីយ៉ាគឺព្រះបាទអេសា។ បុត្រារបស់ព្រះបាទអេសាគឺព្រះបាទយ៉ូសាផាត។ 11 បុត្រារបស់ព្រះបាតយ៉ូសាផាតគឺព្រះបាទយ៉ូរ៉ាម។ បុត្រារបស់ព្រះបាទយ៉ូរ៉ាមគឺព្រះបាទអហាស៊ីយ៉ា។ បុត្រារបស់ព្រះបាទអហាស៊ីយ៉ាគឺព្រះបាទយ៉ូអាស 12 បុត្រារបស់ព្រះបាទយ៉ូអាសគឺព្រះបាទអម៉ាស៊ីយ៉ា។ បុត្រារបស់ព្រះបាទអម៉ាស៊ីយ៉ាគឺព្រះបាទអសារា។ បុត្រារបស់ព្រះបាទអសារាគឺព្រះបាទយ៉ូថាម។ 13 បុត្រារបស់ព្រះបាទយ៉ូថាមគឺព្រះបាទអហាស។ បុត្រារបស់ព្រះបាទអហាសគឺព្រះបាទហេសេគា។ បុត្រារបស់ព្រះបាទហេសេគាគឺព្រះបាទម៉ាណាសេ។ បុត្រារបស់ព្រះបាទម៉ាណាសេគឺព្រះបាទអាំម៉ូន 14 បុត្រារបស់ព្រះបាទអាំម៉ូនគឺព្រះបាទយ៉ូសៀស។ 15 រីឯបុត្ររបស់ព្រះបាទយ៉ូសៀសគឺយ៉ូហាណានជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។ 16 រីឯបុត្ររបស់ព្រះបាទយេហូយ៉ាគីម គឺយេកូនាសនិងសេដេគា។ 17 រីឯបុត្ររបស់ព្រះបាទយេកូនាស ជាឈ្លើយសឹកនោះ គឺសាលធាល 18 ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាម៉ា ហូសាម៉ា និងនេដាបយ៉ា។ 19 កូនរបស់លោកពេដាយ៉ាគឺសូរ៉ូបាបិល និងស៊ីម៉ាយ។ កូនប្រុសៗរបស់លោកសូរ៉ូបាបិល មេស៊ូឡាម និងហាណានា ព្រមទាំងនាងសេឡូមីត។ 20 លោកមានកូនប្រាំនាក់ទៀតឈ្មោះ ហាស៊ូបា អូហែល បេរេគា ហាសាឌា និងយ៉ូសាបហេសេដ។ 21 កូនប្រុសៗរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ 22 កូនរបស់លោកសេកានាគឺលោកសេម៉ាយ៉ា កូនប្រុសរបស់លោកសេម៉ាយ៉ាគឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ប្រាំមួយនាក់។ 23 កូនប្រុសៗរបស់លោកនារីយ៉ាមានអេលីយ៉ូណៃ ហេសេគា និងអាសរីកាំ គឺសរុបទាំងអស់បីនាក់។ 24 កូនប្រុសរបស់លោកអេលីយ៉ូណៃ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អកាប យ៉ូហាណាន ដេឡាយ៉ា និងអណានី សរុបទាំងអស់ប្រាំពីរនាក់។
1 កូនចៅរបស់លោកយូដាមាន ពេរេស ហេស្រុន កើរមី ហ៊ើរនិងសូបាល។ 2 លោករីយ៉ាអា ជាកូនរបស់លោកសូបាល បង្កើតយ៉ាហាត់ យ៉ាហាត់បង្កើតអហ៊ូម៉ាយ និងឡាហាដ អ្នកទាំងនេះជាអំបូរសូរ៉ាត។ 3 អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះហាសែលលេពូនី។ 4 លោកពេនួលជាអ្នកសង់ភូមិកេដោរ លោកអេស៊ើរជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហ៊ើរ ជាកូនច្បងរបស់អេប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។ 5 លោកអាស៊ើរជាអ្នកសង់ក្រុងត្កូអា មានប្រពន្ធពីរ គឺនាងហេឡា និងនាងណាអារ៉ា។ 6 នាងណាអារ៉ាបង្កើតកូនប្រុសជូនគាត់ ដែលមានឈ្មោះថា អហូសាំ ហេភើរ ថេម៉ានី អហាសថារី។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់នាងណាអារ៉ា។ 7 រីឯកូនរបស់នាងហេឡាមាន សេរ៉េត សូហារ និងអេតណាន។ 8 លោកកូសបង្កើតអនូប និងសូបេបា ព្រមទាំងអំបូរអខាហែល ជាកូនប្រុសរបស់ហារូម។ 9 លោកយ៉ាបេស ជាមនុស្សដែលគេគោរពរាប់អានច្រើនជាងបងប្អូនរបស់គាត់។ ម្តាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។ 10 លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សូមប្រទានពរទូលបង្គំ សូមពង្រីកទឹកដីរបស់ទូលបង្គំ ហើយដាក់ព្រះហស្តលើទូលបង្គំ កុំឲ្យទូលបង្គំជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!» ដូច្នេះ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។ 11 លោកកេលូប ដែលត្រូវជាប្អូនរបស់លោកស៊ូហា បង្កើតបានមេហើរ ដែលជាឪពុករបស់អែសថូន 12 លោកអែសថូនបង្កើតបេតរ៉ាផា ផាសេហា និងថេហ៊ីណា។ លោកថេហ៊ីណាជាអ្នកសង់ភូមិណាហាស។ ពូជពង្សរបស់អ្នកទាំងនេះរស់នៅក្នុងតំបន់រេកា។ 13 កូនប្រុសៗរបស់លោកកេណាសគឺអូធ្នាល និងសេរ៉ាយ៉ា។ កូនប្រុសៗរបស់លោកអូធ្នាលគឺហាថាត និងមេអូណូថាយ 14 លោកមេអូណូថាយ ជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ា ជាឪពុករបស់យ៉ូអាប់ ជាបុព្វបុរសរបស់ពួកសិប្បករដែលរស់នៅតាមតំបន់ជ្រលងភ្នំរបស់ពួកសិប្បករ។ 15 លោកកាលែប ជាកូនរបស់លោកយេភូនេ មានកូនប្រុសបីនាក់គឺ អ៊ីរូ អេឡា និងណាអាម។ កូនប្រុសរបស់អេឡា គឺ កេណាស។ 16 កូនប្រុសៗរបស់លោកយេហាលែលគឺស៊ីភ ស៊ីផា ធារីយ៉ា និងអសារ៉ែល។ 17 កូនប្រុសៗរបស់អែសរ៉ាគឺយេធើរ ម៉ារេឌ អេភើរ និងយ៉ាឡូន។ លោកម៉ារេឌបានរៀបការជាមួយព្រះនាងប៊ីធា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។ 18 អ្នកទាំងនេះគឺជាកូនប្រុសរបស់នាងប៊ីធា ជាអ្នកដែលលោកម៉ារេឌបានរៀបការជាមួយ។ រីឯប្រពន្ធរបស់លោកម៉ារេឌមួយទៀត ដែលជាជនជាតិយូដា បង្កើតបានយេរេឌ ជាអ្នកសង់ក្រុងកេដោរ ហេប៊ើរជាអ្នកសង់ក្រុងសូគរ និងយេគូធាល ជាអ្នកសង់ក្រុងសាណូអា។ 19 កូនប្រុសពីរនាក់របស់ប្រពន្ធលោកហ៊ូឌា ដែលជាមួយប្អូនស្រីរបស់លោកណាហាំ ម្នាក់បានក្លាយជាឪពុករបស់ពួកកាមីត ជាអ្នកសង់ក្រុងកៃឡា។ ហើយម្នាក់ទៀតគឺលោកម៉ាកាធីជាអ្នកសង់ក្រុងអែសធេម៉ូរ។ 20 កូនប្រុសៗរបស់លោកស៊ីម៉ូនគឺ អាំណូន រីនណា បេន-ហាណាន និងធីឡូន។ កូនប្រុសៗរបស់លោកអ៊ីស៊ីគឺសូហេត និងបេន-សូហេត។ 21 កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺអ៊ើរ ជាអ្នកសង់ក្រុងលេកា លោកឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា 22 លោកយ៉ូគីម អ្នកស្រុកកូសេបា លោកយ៉ូអាស់ និងលោកសារ៉ាប់ ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីពីចាស់បុរាណ) 23 អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការថ្វាយស្តេច។ 24 រីឯកូនចៅរបស់លោកស៊ីម្មាន មាន នេមូល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល។ 25 កូនចៅរបស់លោកសូលមានរាយនាមតាមតំណវង្សត្រកូលជាបន្តបន្ទាប់ដូចតទៅ សាលូម មីបសាម មីសម៉ា 26 កូនចៅរបស់លោកមីសម៉ាគឺហាមូអែល កូនរបស់លោកហាមូអែល គឺសាគើរ កូនរបស់សាគើរ គឺស៊ីម៉ាយ។ 27 លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ដូច្នេះ ពូជពង្សរបស់លោកស៊ីមា្មនមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។ 28 អ្នកទាំងនោះរស់នៅតាមក្រុងបៀសេបា ម៉ូឡាដា ហាសា-ស៊ូអាល។ 29 ពួកគេក៏រស់នៅតាមភូមិប៊ីលហា អេសែម ថូឡាឌ 30 បេធូល ហោម៉ា ស៊ីកឡាក់ 31 បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែមផងដែរ។ ក្រុងទាំងនោះគឺជាទីក្រុងរបស់ពួកគេរហូតដល់រជ្ជកាលព្រះបាទដាវីឌ។ 32 ពួកគេក៏រស់នៅតាមទីក្រុងប្រាំទៀតគឺ អេថាម អាយីន រីម៉ូន ថូកែន និងអេសាន 33 ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។ 34 មេដឹកនាំអំបូររបស់ពួកគេមានរាយនាមដូចតទៅ លោកមេសូបាប់ លោកយ៉ាមលេក លោកយ៉ូសា ជាកូនរបស់លោកអម៉ាស៊ីយ៉ា 35 លោកយ៉ូអែល លោកយេហ៊ូ ជាកូនរបស់លោកយ៉ូស៊ីមយ៉ា ជាចៅរបស់លោកសេរ៉ាយ៉ា និងជាចៅទួតរបស់លោកអស៊ីអែល 36 លោកអេលីយ៉ូណៃ លោកយាកូបា លោកយេសូហាយ៉ា លោកអសាយ៉ា លោកអឌីអែល លោកយេស៊ីមាលលោកបេណាយ៉ា 37 លោកស៊ីសា ជាកូនរបស់លោកស៊ីភី ជាចៅរបស់លោកអឡូន ជាចៅទួតរបស់លោកយេដាយ៉ា ជាចៅលួតរបស់លោកស៊ីមរី ជាចៅលារបស់លោកសេម៉ាយ៉ា 38 អ្នកទាំងនោះសុទ្ធតែមេលើអំបូររបស់គេ ហើយក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនឡើងជាច្រើន។ 39 ដូច្នេះ ពួកគេបានចូលទៅជិតក្រុងកេដោរ ដែលនៅខាងកើតជ្រលងភ្នំ ដើម្បីស្វែងរកវាលស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វរបស់ពួកគេ។ 40 ពួកគេរកបានវាលស្មៅដ៏បរិបូរ។ រីឯស្រុកនោះក៏ទូលាយ ស្ងប់ស្ងាត់ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។ 41 នៅរជ្ជកាលព្រះបាទហេសេគាជាស្តេចស្រុកយូដា អស់អ្នកដែលមានឈ្មោះខាងលើ បានមកដល់ស្រុកនោះ ពួកគេបំផ្លាញទីលំនៅ និងជម្រកទាំងប៉ុន្មាននៅក្នុងស្រុកនោះ។ ពួកគេបានបំផ្លាញអ្វីៗ និងប្រជាជនឲ្យវិនាសទាំងស្រុង ដោយសារពួកគេបានរកឃើញទីនោះមានវាលស្មៅសម្រាប់ហ្វូងចៀមរបស់ពួកគេ។ 42 មានកូនចៅរបស់លោកស៊ីម្មានប្រមាណប្រាំរយនាក់ទៀត បាននាំគ្នាទៅតំបន់ភ្នំសៀរ ដោយមានលោកពេឡាធា លោកនារីយ៉ា លោករេផាយ៉ា និងលោកអ៊ូស៊ាល ជាកូនលោកអ៊ីស៊ី ធ្វើជាមេដឹកនាំ។ 43 ពួកគេប្រហារជនជាតិអាម៉ាឡេកដែលនៅសេសសល់ រួចក៏តាំងទីលំនៅក្នុងស្រុកនោះ រហូតដល់សព្វថ្ងៃ។
1 នេះជាកូនចៅរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេនជាកូនច្បងបានទេ។ 2 រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិត ស្តេចដែលគ្រប់គ្រងអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល។ 3 កូនប្រុសៗរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន ហេណុក ប៉ាលូ ហេស្រុន និងកើមី។ 4 រីឯកូនចៅរបស់លោកយ៉ូអែលមានរាយនាមដូចតទៅនេះកូនប្រុសរបស់លោកយ៉ូអែលគឺសេម៉ាយ៉ា។ លោកសេម៉ាយ៉ាជាឪពុករបស់កុក។ លោកកុកជាឪពុករបស់ស៊ីម៉ាយ។ 5 កូនប្រុសរបស់លោកស៊ីម៉ាយ គឺមីកា កូនរបស់លោកមីកា គឺរីអាយ៉ា កូនរបស់លោករីអាយ៉ា គឺបាល 6 លោកបាលមានកូនប្រុសឈ្មោះ បេរ៉ា ដែលត្រូវព្រះចៅទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនាំទៅជាឈ្លើយ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ 7 បងប្អូនរបស់បេរ៉ាមានឈ្មោះក្នុងបញ្ជីរាយនាម តាមវង្សត្រកូលដូចតទៅ អ្នកទីមួយគឺលោកយីអែល បន្ទាប់មក លោកសាការី 8 លោកបេឡាជាកូនរបស់លោកអសាស លោកអសាសជាកូនរបស់លោកសេម៉ា លោកសេម៉ាជាកូនរបស់លោកយ៉ូអែល។ កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។ 9 នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់វាលរហោស្ថាន ដ្បិត គេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។ 10 នៅក្នុងរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងជាមួយនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូលផង។ 11 ពូជពង្សរបស់លោកកាដរស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលេកា។ 12 លោកយូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។ 13 បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារដូចតទៅ គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។ 14 អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់ហ៊ូរី។ លោកហ៊ូរីជាកូនរបស់លោកយ៉ារ៉ូអា។ លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ។ លោកកាឡាដជាកូនរបស់លោកមីកែល។ លោកមីកែលជាកូនរបស់លោកយេស៊ីសាយ។ លោកយេស៊ីសាយជាកូនរបស់លោកយ៉ាដោ។ លោកយ៉ាដោជាកូនរបស់លោកប៊ូស។ 15 លោកអហ៊ីជាកូនរបស់លោកអាបឌាល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ 16 អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។ 17 អ្នកទាំងនោះមានឈ្មោះនៅក្នុងបញ្ជីជំរឿនប្រជាជននៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្តេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែល។ 18 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលមានទាហានចំនួន៤៤, ០០០នាក់ដែលអាចចេញទៅធ្វើសឹកសង្រ្គាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចម្បាំង។ 19 ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។ 20 នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គ នោះព្រះអង្គក៏ជួយពួកគេមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។ 21 ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ ៥០០០០ក្បាល ចៀម ២៥០០០០ក្បាល និងលា២០០០ក្បាល ព្រមទាំងចាប់មនុស្សបានមួយសែននាក់។ 22 ពួកគេសម្លាប់ខ្មាំងសត្រូវជាច្រើននាក់ដែរ ដ្បិតចម្បាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។ 23 កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ (ភ្នំហ៊ើរម៉ូន) ហើយពួកគេកើនចំនួនឡើងជាច្រើន។ 24 រីឯមេដឹកនាំលើគ្រួសាររបស់ពួកគេមានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានឈ្មោះល្បី ព្រមទាំងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេផង។ 25 ប៉ុន្តែ ពួកគេមិនបានស្មោះត្រង់នឹងព្រះជាម្ចាស់នៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជនជាតិទាំងឡាយនៅក្នុងស្រុកនោះ គឺជនជាតិដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។ 26 ហេតុនេះ ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបណ្តាលចិត្តព្រះបាទពូល (ព្រះបាទទីកឡាត-ពីលីស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី) ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលីស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
1 កូនប្រុសៗរបស់លោកលេវីមាន គើរសុន កេហាត់់ និងម៉្រារី។ 2 កូនប្រុសៗរបស់លោកកេហាត់មាន អាំរ៉ាម អ៊ីសារ ហេប្រូន និងអ៊ូស៊ាល។ 3 កូនៗរបស់លោកអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម។ កូនប្រុសៗរបស់លោកអើរ៉ុនមាន ណាដាប អប៊ីហ៊ូ អេឡាសារ និងអ៊ីថាម៉ារ។ 4 លោកអេឡាសារជាឪពុករបស់លោកភីនេហាស ភីនេហាសជាឪពុករបស់លោកអប៊ីសួរ 5 លោកអប៊ីសួរជាឪពុករបស់លោកប៊ូកគី លោកប៊ូកគីជាឪពុករបស់លោកអ៊ូស៊ី 6 លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ាហ៊ា លោកសេរ៉ាហ៊ាជាឪពុករបស់លោកមេរ៉ាយ៉ូត។ 7 លោកមេរ៉ាយ៉ូតជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប 8 លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកអហ៊ីម៉ាស 9 លោកអហ៊ីម៉ាសជាឪពុករបស់លោកអសារា លោកអសារាជាឪពុករបស់យ៉ូហាណាន។ 10 លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាបូជាចារ្យបំពេញមុខងារក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានសាងសង់ នៅក្រុងយេរូសាឡឹម។ 11 លោកអសារាជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប 12 លោកអហ៊ីទូបជាឪពុករបស់់លោកសាដុក លោកសាដុកជាឪពុករបស់លោកសាលូម។ 13 លោកសាលូមជាឪពុករបស់លោកហ៊ីលគីយ៉ា លោកហ៊ីលគីយ៉ាជាឪពុករបស់លោកអសារា 14 លោកអសារាជាឪពុករបស់សេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូយ៉ាដាក 15 នៅគ្រាដែលព្រះជាម្ចាស់ឲ្យព្រះបាទនេប៊ូក្នេសាកៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយនោះ លោកយេហូយ៉ាដាកក៏ត្រូវគេនាំយកទៅដែរ។ 16 កូនប្រុសៗរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។ 17 កូនប្រុសៗរបស់លោកគើរសុនមាន លីបនី និងស៊ីម៉ាយ។ 18 កូនប្រុសៗរបស់លោកកេហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ាល។ 19 កូនប្រុសៗរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេ 20 កូនចៅរបស់លោកគើរសុនមានដូចតទៅ លោកគើសុនជាឪពុករបស់លោកលីបនី លោកលីបនីជាឪពុកលោកយ៉ាហាត់ លោកយ៉ាហាត់ជាឪពុកលោកស៊ីមម៉ា 21 លោកស៊ីមម៉ាជាឪពុកយ៉ូអា យ៉ូអាជាឪពុកអ៊ីដោ អុីដោជាឪពុកសេរ៉ាស សេរ៉ាសជាឪពុកយាតរ៉ាយ។ 22 កូនចៅរបស់លោកកេហាត់មានរាយនាមតាមដំណរវង្សត្រកូលដូចតទៅ អមីណាដាប់។ លោកអមីណាដាប់ជាឪពុកកូរ៉ា កូរ៉ាជាឪពុកអាសសៀរ។ 23 លោកអាសសៀរជាឪពុកអែលកាណា។ លោកអែលកាណាជាឪពុកអេបៀសាប់ អេបៀសាប់ជាឪពុកអាស់ស៊ារ។ 24 លោកអាស់ស៊ារជាឪពុកថាហាត់ ថាហាត់ជាឪពុកអ៊ូរាល។ លោកអ៊ូរាលជាឪពុកអ៊ូស៊ីយ៉ា។ លោកអ៊ូស៊ីយ៉ាជាឪពុក សូល។ 25 កូនរបស់លោកអែលកាណាគឺ អម៉ាសាយ អហ៊ីម៉ូត និងអែលកាណា 26 កូនរបស់អែលកាណាទី២នេះមាន សូផាយ កូនរបស់សូផាយគឺណាហាត់ 27 កូនរបស់ណាហាត់គឺអេលាប កូនរបស់អេលាបគឺយេរូហាំ កូនរបស់យេរូហាំគឺអែលកាណា។ 28 រីឯកូនរបស់លោកសាំយូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។ 29 កូនចៅរបស់លោកម្រ៉ារីគឺលោកម៉ាសលី កូនរបស់លោកម៉ាសលីគឺលោកលីបនី។ កូនរបស់លោកលីបនីគឺលោកស៊ីម៉ាយ កូនរបស់លោកស៊ីម៉ាយគឺលោកអ៊ូសា។ 30 កូនរបស់លោកអ៊ូសាគឺលោកស៊ីមា។ កូនរបស់លោកស៊ីមាគឺលោកហាគីយ៉ា។ កូនរបស់លោកហាគីយ៉ាគឺលោកអសាយ៉ា។ 31 កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 32 មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងតែបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។ 33 អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន។ ក្នុងចំណោមកូនចៅរបស់លោកកេហាត់មាន លោកហេម៉ានជាអ្នកចម្រៀង។ គាត់ត្រូវជាកូនរបស់លោកយ៉ូអែល។ លោកយ៉ូអែលជាកូនរបស់សាំយ៉ូអែល។ 34 លោកសាំយូអែលជាកូនរបស់លោកអែលកាណា។ លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ។ លោកយេរ៉ូហាំជាកូនរបស់លោកអេលាល។ លោកអេលាបជាកូនរបស់លោកតូអា 35 លោកតូអាជាកូនរបស់លោកស៊ូភ។ លោកស៊ូភជាកូនរបស់លោកអែលកាណា។ លោកអែលកាណាជាកូនរបស់លោកម៉ាហាត់។ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ។ លោកអម៉ាសាយជាកូនរបស់លោកអែលកាណា។ 36 លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់អសារា។ លោកអសារាជាកូនរបស់លោកសេផានា។ 37 លោកសេផានាជាកូនរបស់លោកថាហាត់។ លោកថាហាត់ជាកូនរបស់លោកអាស់ស៊ា។ លោកអាស់ស៊ាជាកូនរបស់លោកអេបៀសាប់។ លោកអេបៀសាប់ជាកូនរបស់លោកកូរ៉ា។ 38 លោកកូរ៉ាជាកូនរបស់លោកយីតសារ។ លោកយីតសារជាកូនរបស់លោកកេហាត់។ លោកកេហាត់ជាកូនរបស់លោកលេវី។ លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។ 39 នៅខាងស្តាំដៃលោកហេម៉ានមានលោកអេសាភ ជាសហការីរបស់គាត់។លោកអេសាភត្រូវជាកូនរបស់លោកបេរេគា។ លោកបេរេគាជាកូនរបស់លោកស៊ីមា។ 40 លោកស៊ីមាជាកូនរបស់លោកមីកែល។ លោកមីកែលជាកូនរបស់លោកបាសេយ៉ា។ លោកបាសេយ៉ាជាកូនរបស់លោកម៉ាល់គីយ៉ា។ 41 លោកម៉ាល់គីយ៉ាជាកូនរបស់លោកអែតនី លោកអែតនីជាកូនរបស់លោកសេរ៉ា។ លោកសេរ៉ាជាកូនរបស់លោកអដាយ៉ា 42 លោកអដាយ៉ាជាកូនរបស់លោកអេថាន។ លោកអេថានជាកូនរបស់លោកស៊ីម៉ា។ លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ។ 43 លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់។ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន។ លោកគើសុនជាកូនរបស់លោកលេវី។ 44 នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី។លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក។ 45 លោកម៉ាលូកជាកូនរបស់លោកសាបយ៉ា។ លោកសាបយ៉ាជាកូនរបស់លោអម៉ាស៊ា។ លោកអម៉ាស៊ាជាកូនរបស់លោកហ៊ីគីយ៉ា។ 46 លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី។ លោកអាំស៊ីជាកូនរបស់លោកបានី។លោកបានីជាកូនរបស់លោកសេមើរ។ 47 លោកសេមើរជាកូនរបស់លោកម៉ាសលី។ លោកម៉ាសលីជាកូនរបស់លោកមូស៊ី។ លោកមូស៊ីជាកូនរបស់លោកម្រ៉ារី។ លោកម្រ៉ារីជាកូនរបស់លោកលេវី។ 48 កូនចៅលេវីឯទៀតៗ ដែលជាបងប្អូនរបស់ពួកគេទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លាជាព្រះដំណាក់របស់ព្រះជាម្ចាស់។ 49 លោកអើរ៉ុន និងកូនចៅរបស់លោកមាននាទីថ្វាយយញ្ញបូជានៅលើអាសនៈសម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពីធីរំដោះបាបឲ្យប្រជាជនអ៊ីស្រាអែល ស្របតាមសេចក្តីទាំងប៉ុន្មានដែលលោកម៉ូសេជាអ្នកម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។ 50 កូនចៅរបស់លោកអើរ៉ុន មានរាយនាមដូចតទៅ លោកអើរ៉ុនជាឪពុកលោកអេឡាសារ លោកអេឡាសារជាឪពុកលោកភីនេហាស។ លោកភីនេហាសជាឪពុកលោកអប៊ីសួ។ 51 លោកអប៊ីសួជាឪពុកលោកប៊ូកគី។ លោកប៊ូកគីជាឪពុកលោកអ៊ូស៊ី។ លោកអ៊ូស៊ីជាឪពុកលោកសេរ៉ាហ៊ា។ 52 លោកសេរ៉ាហ៊ាជាឪពុកលោកមេរ៉ាយ៉ូត។ លោកមេរ៉ាយ៉ូតជាឪពុកលោកអម៉ារា។ លោកអម៉ារាជាឪពុកលោកអហ៊ីទូប។ 53 លោកអហ៊ីទូបជាឪពុកលោកសាដុក។ លោកសាដុកជាឪពុកលោកអហ៊ីម៉ាស។ 54 រីឯទីកន្លែងនិងទឹកដីដែលកូនចៅលេវីដែលត្រូវជាពូជពង្សរបស់លោកអើរ៉ុនរស់នៅមានដូចតទៅ អំបូរកេហាត់ ជាកូនចៅរបស់លោកអើរ៉ុន (ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត) 55 ពួកគេទទួលបានក្រុងហេប្រូន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ 56 រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។ 57 គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រូន ក្រុងលីបណា និងវាលស្មៅនីជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ 58 ក្រុងហ៊ីឡេន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរនិងវាលស្មៅនៅជុំវិញ។ 59 ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញត្រូវបានប្រគល់ដល់លោកអាសាន ដែលជាពូជពង្សរបស់លកអើរ៉ុន 60 ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ។សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។ 61 កូនចៅកេហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដោយការចាប់ឆ្នោត។ 62 អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បីពីកុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលនៅស្រុកបាសាន។ 63 អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។ 64 កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញទៅឲ្យកុលសម្ព័ន្ធលេវី។ 65 ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់ត្រាទុកនេះដល់គេ ដោយចាប់ឆ្នោត គឺទីក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់ កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។ 66 អំបូរខ្លះទៀតនៃកូនចៅរបស់លោកកេហាត់ បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ 67 ពួកគេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេសើរនិងវាលស្មៅនៅជុំវិញ 68 ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ 69 ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។ 70 ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល កូនចៅកេហាត់ដែលនៅសល់ទទួលបានក្រុងអាន់នើរ និងវាលស្មៅនៅជុំវិញ ក្រុងប៊ីលាម និងវាលស្មៅនៅជុំវិញ។ 71 គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្តាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។ 72 ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ ពួកគេទទួលបានក្រុងកាដេស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ 73 ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងអានេម និងវាលស្មៅនៅជុំវិញ។ 74 ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ 75 ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ក្រុងរេហុប និងវាលស្មៅនៅជុំវិញ 76 ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកេដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញ ក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងគារយ៉ាថែម និងវាលស្មៅនៅជុំវិញ។ 77 ពួកលេវីឯទៀតៗគឺកូនចៅលោកម៉្រារី បានទទួលក្រុងនានាក្នុងទឹកដីររបស់កុលសម្ព័ន្ធសាប់យូឡូនដូចតទៅ គឺក្រុងរីម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ 78 នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនិងក្រុងយេរីខូ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ើរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហស និងវាលស្មៅនៅជុំវិញ 79 ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផាត និងវាលស្មៅនៅជុំវិញ។ 80 ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ 81 ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ។
1 លោកអ៊ីសាខារមានកូនប្រុសៗបួននាក់ គឺថូឡា ពូអា យ៉ាស៊ូប និងស៊ីមរ៉ូន។ 2 កូនប្រុសៗរបស់លោកថូឡាមាន អ៊ូស៊ី រេផាយ៉ា យេរីអែល យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២, ៦០០នាក់។ 3 កូនរបស់លោកអ៊ូស៊ីគឺ យីសរ៉ាហ៊ា កូនប្រុសៗរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។ 4 នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបាន ចំនួន៣៦, ០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។ 5 នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ពួកគេជំរឿនបានទាំងអស់៨៧, ០០០នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។ 6 លោកបេនយ៉ាមីនមានកូនប្រុសៗបីនាក់គឺ បេឡា បេគើរនិងយេឌីអែល។ 7 កូនរបស់លោកបេឡាប្រាំនាក់មានអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី។ ពួកគេសុទ្ធជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេជំរឿនបានទាំងអស់ ២២, ០៣៤នាក់។ 8 កូនប្រុសៗរបស់លោកបេគើរមានសេមីរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគើរ 9 ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេដែលជំរឿនតាមវង្សត្រកូលមានទាំងអស់២០, ២០០នាក់។ 10 កូនរបស់លោកយេឌីអែលគឺប៊ីលហាន កូនរបស់ប៊ីលហានមាន យេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេនអាណា សេថាន តើស៊ីស និងអហ៊ីសាហារ។ 11 អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេមានទាំងអស់១៧, ២០០នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។ 12 (រីឯកូនរបស់លោកអៀរគឺ ស៊ូភីម និងហ៊ូភីម ហើយកូនរបស់លោកអហ៊ើរគឺហ៊ូស៊ីម)។ 13 កូនប្រុសៗរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលីម។ 14 កូនរបស់លោកម៉ាណាសេ គឺ អាសរាល និងម៉ាគារ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍អើរ៉ាម បានបង្កើតជូនលោក លោកម៉ាគារជាឪពុករបស់លោកកាឡាដ។ 15 លោកម៉ាគារបានយកប្រពន្ធពីកូនចៅហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់ម៉ាណាសេឈ្មោះស្លូផិហាត លោកស្លូផិហាតមានសុទ្ធតែកូនស្រី។ 16 នាងម៉ាកា ជាភរិយារបស់លោកម៉ាគារ បង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាពេរេស។ ប្អូនរបស់គាត់ឈ្មោះ សេរេស ដែលត្រូវជាឪពុករបស់អ៊ូឡាម និងរ៉ាគែម។ 17 កូនរបស់លោកអ៊ូឡាម គឺបេដាន។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកកាឡាដ ដែលជាកូនរបស់លោកម៉ាគារ និងជាចៅរបស់លោកម៉ាណាសេ។ 18 រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។ 19 កូនប្រុសៗរបស់លោកសេមីដា គឺអហ៊ីយ៉ាន ស៊ីគែម លីកហ៊ី និងអនីយ៉ាម។ 20 ពូជពង្សអេប្រាអ៊ីមមានដូចតទៅ កូនរបស់លោកអេប្រាអ៊ីម គឺស៊ុថេឡា។ លោកស៊ុថេឡាជាឪពុករបស់លោកបេរេដ។ លោកបេរេដជាឪពុករបស់លោកថាហាត់។ លោកថាហាត់ជាឪពុករបស់លោកអេឡេដា។ លោកអេឡេដាជាឪពុករបស់លោកតាហាត់។ លោកតាហាត់ជាឪពុករបស់លោកសាបាដ។ 21 លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្ដើមយកហ្វូងសត្វរបស់ពួកគេ។ 22 លោកអេប្រាអ៊ីម ជាឪពុកបានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្ដានក៏នាំគ្នាមកជួយសម្រាលទុក្ខលោកដែរ។ 23 បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិត មានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។ 24 កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។ 25 លោកបេរាជាឪពុករបស់លោករេផា។ លោករេផាជាឪពុករបស់លោករេសែប។ លោករេសែបជាឪពុករបស់លោកថេឡា។ លោកថេឡាជាឪពុករបស់លោកថាហាន។ លោកថាហានជាឪពុករបស់លោកឡាអាដាន។ 26 លោកឡាដានជាឪពុករបស់លោកអាំមីហ៊ូដ។ លោកអាំមីហ៊ូដជាឪពុករបស់លោកអេលីសាម៉ា។ 27 លោកអេលីសាម៉ាជាឪពុករបស់លោកនូន។ លោកនូនជាឪពុករបស់លោកយ៉ូស្វេ។ 28 រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សម្រាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណាអារ៉ាន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ើរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។ 29 ទីក្រុងជាប់ព្រំដែនកូនចៅម៉ាណាសេមានក្រុងបេតសាន និងស្រុកភូមិនៅជុំវិញ ក្រុងតាណាក់ និងស្រុកភូមិនៅជុំវិញ ក្រុងមេគីដោ និងស្រុកភូមិនៅជុំវិញ ក្រុងដោរ និងស្រុកភូមិនៅជុំវិញ។ ទីក្រុងទាំង នេះហើយ ជាក្រុងដែលពូជពង្សលោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល តាំងទីលំនៅ។ 30 កូនប្រុសៗរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី និងបេរា ហើយកូនស្រីរបស់លោកឈ្មោះនាងសេរ៉ា។ 31 កូនប្រុសៗរបស់លោកបេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកម៉ាលគាលជាឪពុករបស់លោកប៊ីរសាអ៊ីត។ 32 កូនប្រុសៗរបស់លោកហេប៊ើរមាន យ៉ាផ្លេត សូមើរ ហូថាម ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។ 33 កូនប្រុសៗរបស់លោកយ៉ាផ្លេតមាន ផាសាក់ ប៊ីមហាល និងអាសវ៉ាត។ អ្នកទាំងនេះជាកូនរបស់លោកយ៉ាផ្លេត។ 34 កូនប្រុសៗរបស់លោកសូមើរជាប្អូនរបស់យ៉ផ្លេតមាន រ៉ូកា ហ៊ូបបា និងអើរ៉ាម។ 35 កូនប្រុសៗរបស់លោកហេលេមជាប្អូនលោកសូមើរ មានសូផា យីមណា សេលេស និងអាំម៉ាល។ 36 កូនប្រុសៗរបស់លោកសូផាមាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា 37 បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និងបេរ៉ា។ 38 កូនប្រុសៗរបស់លោកយេធើរ មាន យេភូនេ ពីសផា និងអើរ៉ា។ 39 កូនប្រុសៗរបស់លោកអ៊ូឡា មាន អើរ៉ា ហាននៀល និងរីសយ៉ា។ 40 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេស៊ើរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦, ០០០នាក់ ដែលសុទ្ធតែជាអ្នកដែលអាចធ្វើចម្បាំង។
1 កូនប្រុសទាំងប្រាំរបស់លោកបេនយ៉ាមីនមានលោកបេឡា ជាកូនច្បងរបស់គាត់ បន្ទាប់មក លោកអាសបែល លោកអហ៊ីរ៉ាម 2 លោកណូហា និងលោករ៉ាផា។ 3 កូនប្រុសៗរបស់លោកបេឡាមានលោកអតដើរ លោកកេរ៉ា លោកអប៊ីហ៊ូដ 4 លោកអប៊ីសួ លោកណាម៉ាន លោកអហ៊ូអា 5 លោកកេរ៉ា លោកសេភូផាន និងលោកហ៊ូរ៉ាម។ 6 រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្ដូរទីលំនៅទៅក្រុងម៉ាណាហាត់ 7 ណាម៉ាន អហ៊ីយ៉ា និងកេរ៉ា លោកកេរ៉ានេះហើយដែលនាំពួកគេឲ្យប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។ 8 លោកសាហារ៉ែមបានក្លាយជាឪពុករបស់កូនចៅនៅក្នុងទឹកដីម៉ូអាប់ បន្ទាប់ពីគាត់បានលែងលះជាមួយភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ 9 ជាមួយនាងហូដេស ជាភរិយាមួយទៀត លោកសាហារ៉េមបានក្លាយជាឲពុករបស់លោកយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម 10 យេអ៊ូស សុកយ៉ា និងមៀរម៉ា។ អ្នកទាំងនោះជាកូនរបស់គាត់ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ 11 លោកសាហារ៉ែមបង្កើតបានកូនប្រុសពីរនាក់ ជាមួយនាងហ៊ូស៊ីមដែរ គឺអប៊ីធូប និងអែលផ្អាល។ 12 កូនប្រុសៗរបស់លោកអែលផ្គាលមាន ហេប៊ើរ មីសាម និងសេមើរ (ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ)។ 13 លោកបេរា និងសេម៉ា ជាមេដឹកនាំលើគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន ជាអ្នកដែលបានវាយអ្នកក្រុងកាថឲ្យបាក់ទ័ព។ 14 កូនប្រុសៗរបស់លោកបេរ៉ាមាន អហ៊ីយ៉ូរ សាសាក់ យេរេម៉ូត 15 សេបាឌា អើរ៉ាត អេឌើរ 16 មីកែល យីសប៉ា និងយ៉ូហា។ 17 កូនប្រុសៗរបស់លោកអែលផាអាលមាន សេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ។ 18 កូនប្រុសៗរបស់លោកយីសមេរ៉ាយ យីសលា និងយ៉ូបាប់។ 19 កូនប្រុសៗរបស់លោកស៊ីម៉ៃមាន យ៉ាគីម ស៊ីគ្រី សាប់ឌី 20 អេលីយេណាយ ស៊ីលថាយ អេលាល 21 អដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត។ 22 កូនប្រុសៗរបស់លោកសាសាក់មាន យីសផាន ហេប៊ើរអាលាល 23 អាបដូន ស៊ីកគ្រី ហាណាន 24 ហាណានា អាឡាំ អាន់ថូធីយ៉ា 25 យីបដេយ៉ា និងពេនួល។ 26 កូនប្រុសៗរបស់លោកយេរ៉ូហាំមាន សាំសេរ៉ាយ សេហារា អថាលា 27 យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី។ 28 អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។ 29 លោកយេអែលជាអ្នកសង់ក្រុងគីបៀន និងប្រពន្ធរបស់គាត់ឈ្មោះម៉ាកា រស់នៅក្នុងក្រុងនោះ 30 កូនប្រុសច្បងរបស់គាត់មានអាប់ដូន បន្ទាប់មក ស៊ើរ គីស បាល ណាដាប 31 កេដោរ អហ៊ីយ៉ូ សេកើរ។ 32 កូនប្រុសៗរបស់យ៉ាអែលមា្នក់ទៀតគឺលោកមីកឡូតដែលជាឪពុករបស់សាំម៉ា។ ពួកគេក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។ 33 លោកនើរជាឪពុករបស់លោកគីស។ លោកគីសជាឪពុករបស់ព្រះបាទសូល។ ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគីស៊ូអា អប៊ីណាដាប់ និងអែសបាល។ 34 កូនរបស់សម្ដេចយ៉ូណាថានគឺមេរីបបាល។ លោកមេរីបបាលជាឪពុករបស់លោកមីកា។ 35 កូនប្រុសៗរបស់លោកមីកាមាន ពីថូន មេឡេក ថាក់រា និងអហាស។ 36 លោកអហាសជាឪពុករបស់លោកយេហូអាដា។ លោកយេហូអាដាជាឪពុករបស់លោកអលេមេត។ លោកអលេមេតជាឪពុករបស់លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរីជាឪពុករបស់លោកម៉ូសា។ 37 លោកម៉ូសាជាឪពុករបស់លោកប៊ីនា។ លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា។ លោករេផាយ៉ាជាឪពុករបស់លោកអេលាសា។ លោកអេលាសាជាឪពុករបស់លោកអសេល។ 38 លោកអសេលមានកូនប្រុសប្រាំមួយនាក់ឈ្មោះ អាសរីកាំ បូកេរូ អ៊ីស្មាអែល ស្អារា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។ 39 កូនរបស់លោកអេសែកជាប្អូនគាត់ មានអ៊ូឡាម ជាកូនច្បង យេអ៊ូសជាកូនទីពីរ អេលីផាលេតជាកូនទីបី។ 40 កូនប្រុសៗរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់១៥០នាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។
1 គេបានធ្វើជំរឿនប្រជាជនអ៊ីស្រាអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយបានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ពីព្រោះតែពួកគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។ 2 អស់អ្នកដែលបានវិលត្រឡប់មកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកអ្នកបម្រើនៅព្រះវិហារ។ 3 កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ 4 នៅក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ដែលជាកូនរបស់លោកអុមរី ដែលជាកូនរបស់លោកអ៊ីមរី លោកអ៊ីមរីជាកូនរបស់លោកបានី ក្នុងអំបូរពេរេស ដែលជាកូនរបស់លោកយូដា។ 5 ក្នុងអំបូរស៊ីឡូរមានលោកអសាយ៉ា ជាកូនច្បងគេ និងកូនចៅរបស់គាត់។ 6 ក្នុងអំបូរសេរ៉ាមានលោកយេអួល និងបងប្អូនរបស់គាត់។ សរុបទាំងអស់មាន ៦៩០នាក់។ 7 ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកសាលូ ជាកូនរបស់លោកមេស៊ូឡាម លោកមេស៊ូឡាមជាកូនរបស់លោកហូដាវា លោកហូដាវាជាកូនរបស់លោកហាសេនួ។ 8 លោកយីបនេយ៉ាជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ីត្រូវជាកូនរបស់លោកមីករី លោកមីករីជាកូនរបស់លោកមេស៊ូឡាម មេស៊ូឡាមជាកូនរបស់លោកសេផាធា លោកសេផាធាជាកូនរបស់លោករេហួល លោករេហួលជាកូនរបស់លោកយីបនីយ៉ា។ 9 បងប្អូនរបស់ពួកគេរាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦នាក់។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ 10 ក្រុមបូជាចារ្យមានលោកយេដាយ៉ា លោកយេហូយ៉ារីប លោកយ៉ាគីន។ 11 លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា។ លោកហ៊ីលគីយ៉ាជាកូនរបស់លោកមេស៊ូឡាម។ លោកមេស៊ូឡាមជាកូនរបស់លោកសាដុក។ លោកសាដុកជាកូនរបស់លោកមេរ៉ាយ៉ូត។ លោកមេរ៉ាយ៉ូតជាកូនរបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។ 12 លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ លោកយេរ៉ូហាំជាកូនរបស់លោកផាសហ៊ើរ លោកផាសហ៊ើជាកូនរបស់លោកម៉ាល់គា។ លោកម៉ាសាយ ជាកូនរបស់លោកអឌីអែល ជាកូនរបស់លោកយ៉ាសេរ៉ាៗជាកូនរបស់លោកមេស៊ូឡាមៗជាកូនរបស់មេស៊ីលេមីតៗជាកូនរបស់លោកអ៊ីមមើរ 13 ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១, ៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៉ិនប្រសប់បំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 14 ក្រុមលេវីមានសេម៉ាយ៉ា ជាកូនលោកហាស៊ូប លោកហាស៊ូបជាកូនរបស់លោកអាសរីកាំ លោកអាសរីកាំជាកូនរបស់លោកហាសាបយ៉ាក្នុងអំបូរម៉្រារី។ 15 លោកបាកបាការ លោកហេរេស លោកកាឡាល លោកម៉ាថានា ជាកូនរបស់លោកមីកា លោកមីកាជាកូនរបស់លោកស៊ីកគ្រី លោកស៊ីកគ្រីជាកូនរបស់លោកអេសាភ។ 16 ក៏មានលោកអូបាឌា ជាកូនរបស់លោកសេម៉ាយ៉ាផងដែរ លោកសេម៉ាយ៉ាជាកូនរបស់លោកកាឡាល លោកកាឡាលជាកូនរបស់លោកយេឌូថិន។ លោកបេរេគា ជាកូនរបស់លោកអេសា លោកអេសាជាកូនរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនេថូផា។ 17 ក្រុមឆ្មាំទ្វារ មានលោកសាលូម លោកអាកគូប លោកថាលម៉ូន លោកអហ៊ីម៉ាន និងបងប្អូនរបស់គេ។ លោកសាលូមជាមេដឹកនាំ។ 18 ពីដើមមក ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួងនៅប៉ែកខាងកើតជាទ្វារនៃជំរំកូនចៅលេវី។ 19 លោកសាលូមជាកូនរបស់លោកកូរេ លោកកូរេជាកូនរបស់លោកអេបៀយ៉ាសាប់ លោកអេបៀយ៉ាសាប់ជាកូនរបស់លោកកូរ៉ា ព្រមទាំងបងប្អូនរួមត្រកូលរបស់គាត់ គឺពូជពង្សកូរ៉ា មានភារកិច្ចជាអ្នកយាមទ្វារពន្លាជួបព្រះអម្ចាស់។ បុព្វបុរសរបស់ពួកគេក៏ធ្លាប់ធ្វើជាអ្នកយាមនៅច្រកចូលពន្លារបស់ព្រះអម្ចាស់ដែរ។ 20 លោកភីនេហាស ជាកូនរបស់លោកអេឡាសារធ្វើជាអ្នកដឹកនាំហើយព្រះអម្ចាស់បានគង់នៅជាមួយលោក។ 21 លោកសាការីជាកូនរបស់លោកមេសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។ 22 អស់អ្នកដែលត្រូវគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយបានជំរឿនតាមភូមិរបស់គេមានចំនួនទាំងអស់២១២នាក់។ ឈ្មោះរបស់ពួកគេត្រូវបានកត់ត្រាទុកដោយប្រជាជននៅក្នុងភូមិរបស់ពួកគេ។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាព្យាការីបានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។ 23 ដូច្នេះ ពួកគេនិងកូនចៅរបស់ពួកគេក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់ព្រះអម្ចាស់គឺមាត់ទ្វារពន្លាជួបព្រះជាម្ចាស់។ 24 មានពួកឆ្មាំទ្វារនៅគ្រប់ទិសទាំងបូន ខាងកើត ខាងលិច ខាងជើង និងខាងត្បូង។ 25 រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកប្តូរវេនជួយការងាររបស់ពួកគេក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ 26 តែពួកលេវីទាំងបួននាក់ ដែលជាមេលើពួកឆ្មាំទ្វារ នៅបំពេញការងាររបស់ខ្លួនជាប់រហូត។ លើសពីនោះ ពួកគេក៏មើលខុសត្រូវលើបន្ទប់ផ្សេងៗ និងទ្រព្យនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ។ 27 ពេលយប់ ពួកគេស្នាក់នៅជុំវិញព្រះដំណាក់របស់ព្រះជាម្ចាស់ ដ្បិតពួកគេមានភារកិច្ចយាមព្រះដំណាក់និងបើកទ្វាររៀងរាល់ព្រឹក។ 28 ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញក៏ត្រូវរាប់ដែរ។ 29 អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារនៅក្នុងទីសក្ការ ព្រមទាំងម៉្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។ 30 ពួកបូជាចារ្យខ្លះទទួលបន្ទុកផ្នែកខាងផ្សំប្រេងក្រអូប។ 31 លោកម៉ាធិធាជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរ៉ា មានភារកិច្ចធ្វើនំដែលសម្រាប់ថ្វាយជាតង្វាយ។ 32 រីឯបងប្អូនរបស់ពួកគេពីអំបូរកេហាត់ មានភារកិច្ចចាត់ចែងមើលនំបុ័ងនៃព្រះវត្តមានព្រះអម្ចាស់ ដែលត្រូវរៀបថ្វាយព្រះអម្ចាស់ រៀងរាល់ថ្ងៃឈប់សំរាក។ 33 ពួកអ្នកចម្រៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងព្រះដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិត ពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។ 34 នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។ 35 លោកយេហ៊ីអែល និងប្រពន្ធរបស់គាត់ឈ្មោះម៉ាកា ជាអ្នកសង់ក្រុងគីបៀន រស់នៅក្នុងក្រុងគីបៀននោះ។ 36 កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល នើរ ណាដាប 37 កេដោរ អហ៊ីយ៉ូ សាការី និងមីកឡូត។ 38 លោកមីកឡូតជាឪពុករបស់លោកសាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។ 39 លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគីស៊ូអា អប៊ីណាដាប់ និងអែសបាល។ 40 កូនរបស់សម្ដេចយ៉ូណាថានគឺមេរីបបាល ហើយលោកមេរីបបាលជាឪពុករបស់លោកមីកា។ 41 កូនរបស់លោកមីកាមាន ពីថូន មេឡេក និងថារា និងអហាស។ 42 លោកអហាសជាឪពុករបស់លោកយ៉ារ៉ា។ លោកយ៉ារ៉ាជាឪពុករបស់លោកអលេមេត។ លោកអលេមេត លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរី ជាឪពុករបស់លោកម៉ូសា។ 43 លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា។ លោករេផាយ៉ាជាឪពុករបស់លោកអេលាសា។ 44 លោកអេលេសាជាឪពុករបស់លោកអសេល។ លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះ អាសរីកាំ បូកេរូ អ៊ីស្មាអែល ស្អារ៉ា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។
1 ពួកកងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល។ ពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីនហើយទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ 2 ពួកភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រៗរបស់ស្ដេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។ 3 បន្ទាប់មក គេសម្រុកទៅលើព្រះបាទសូល។ ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំង។ 4 ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរឯងហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនលើមុខដាវនោះទៅ។ 5 កាលសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនលើមុខដាវដែរ។ 6 ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបីអង្គ ព្រមទាំងញាតិវង្សទាំងអស់ បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ 7 កាលជនជាតិអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំ ឃើញថាអ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រាសុគតអស់ ពួកគេក៏បោះបង់ទីក្រុងចោល ហើយរត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនក៏ចូលមកកាន់កាប់ក្រុងទាំងនោះ។ 8 ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ 9 ពួកគេក៏ដោះយកអ្វីៗទាំងអស់ពីសពរបស់ទ្រង់ ព្រមទាំងកាត់ក និងយកគ្រឿងសស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ដល់ប្រជាជន។ 10 ពួកគេបានយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្តេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។ 11 កាលអ្នកក្រុងយ៉ាបេសកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ព្រះបាទសូល 12 ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ បាននាំគ្នាចេញដំណើរទៅយកសពរបស់ព្រះបាទសូល និងបុត្រា នាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។ 13 ព្រះបាទសូលសោយទិវង្គត ព្រោះតែស្ដេចបានប្រព្រឹត្តខុស ដោយក្បត់នឹងព្រះអម្ចាស់។ ស្ដេចពុំកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ ផ្ទុយទៅវិញស្ដេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយ។ 14 ស្ដេចពុំបានទូលសួរព្រះអម្ចាស់ទេ ហេតុនេះ ព្រះអង្គធ្វើឲ្យស្ដេចសោយទិវង្គត ហើយផ្ទេររាជសម្បត្តិទៅឲ្យព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយវិញ។
1 ប្រជាជនអ៊ីស្រាអែលទាំងអស់បានប្រមូលគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់ញាតិរបស់ព្រះករុណាដែរ។ 2 កាលពីមុន នៅពេលព្រះបាទសូលគ្រងរាជ្យលើយើងខ្ញុំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក។ព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា មានព្រះបន្ទូលមកកាន់ព្រះករុណាថា អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ»។ 3 ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន ហើយព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ នៅក្រុងហេប្រូននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចហើយពួកគេបានចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្ដេចរបស់ប្រជារាស្ត្រអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាំយូអែល។ 4 ព្រះបាទដាវីឌ និងកងទ័ពអ៊ីស្រាអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម (គឺក្រុងយេប៊ូស)។ ពីមុនជនជាតិយេប៊ូសជាម្ចាស់ស្រុករស់នៅក្រុងនោះ។ 5 អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា «ក្រុងព្រះបាទដាវីឌ»។ 6 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើ អ្នកណាម្នាក់ហ៊ានចេញទៅវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព»។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ពមែន។ 7 ព្រះបាទដាវីឌគង់នៅបន្ទាយនោះ ហេតុនោះគេក៏ហៅទីនោះថា «ក្រុងព្រះបាទដាវីឌ»។ 8 ព្រះករុណាពង្រីកទីក្រុងចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀតនៃទីក្រុង។ 9 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិត ព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។ 10 នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្ដេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្ដេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្ដីអំពីជនជាតិអ៊ីស្រាអែល។ 11 ពួកទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មានរាយនាមដូចតទៅ លោកយ៉ាសុបៀមជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ ក្នុងពេលតែមួយ។ 12 បន្ទាប់មក គឺលោកអេឡាសារ ជាកូនរបស់លោកដូដូរ ជាអ្នកស្រុកអហូ លោកជាម្នាក់ក្នុងចំណោមនាយទាហានដ៏អង់អាចទាំង៣នាក់។ 13 លោកបាននៅជាមួយព្រះបាទដាវីឌ នៅផាស់ដាំមីម ក្នុងគ្រាដែលពួកជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង នៅទីនោះមានវាលស្រែពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខពួកភីលីស្ទីន។ 14 ពេលនោះលោកអេឡាសារនិងទាហានរបស់លោកបានឈរនៅទីនោះហើយវាយប្រហារជនជាតិភីលីស្ទីន ហើយព្រះអម្ចាស់បានប្រោសប្រទានជ័យជម្នះដ៏ធំធេង។ 15 នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ បាននាំគ្នាចូលគាល់ព្រះបាទដាវីឌ ក្នុងល្អាងភ្នំអាឌូឡាម។ នៅពេលនោះពួកទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេផែម។ 16 ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ ស្របពេលដែលពួកកងទ័ពភីលីស្ទីនមួយក្រុមឈរជើងនៅភូមិបេថ្លេហិមដែរ។ 17 ព្រះបាទដាវីឌស្រេកទឹក ក៏មានព្រះរាជឱង្កាថា៖ «តើអ្នកណាអាចដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិមយកមកឲ្យយើងបាន?»។ 18 នាយទាហានទាំងបីនាក់នាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិមយកមកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ព្រះករុណាបានយកទឹកនោះច្រូចលើដីថ្វាយព្រះអម្ចាស់វិញ។ 19 រួចព្រះករុណាមានព្រះរាជឱង្កាថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ពីព្រោះទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្តេចមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីនាក់បានធ្វើ។ 20 លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ គឺជាប្រមុខលើមេទ័ពទាំងបី។ លោកបានប្រើលំពែងរបស់លោកសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីនាក់។ 21 លោកបានទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបីនាក់ ហើយលោកគឺជាប្រមុខលើមេទ័ពទាំងបី ប៉ុន្តែ លោកមិនអាចប្រៀបនឹងអ្នកទាំងបីបានទេ។ 22 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាលោកបានបញ្ចេញស្នាដៃយ៉ាងច្រើន។ លោកបានវាយពួកអរាលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។ 23 លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកម្ពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ លោកទៅប្រយុទ្ធនឹងគេដោយមានតែដំបងមួយប៉ុណ្ណោះ។ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។ 24 នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានឈ្មោះល្បីជាមួយនិងមេទ័ពទាំងបី។ 25 ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលបានកិត្តិយសជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងពួកមេទ័ពទាំងបីនាក់បានទេ។ តែព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការលើកងអង្គរក្សរបស់ស្តេច។ 26 វីរបុរសដ៏អង់អាចឯទៀតៗមាន លោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេហិម 27 លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកពេឡូន 28 លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត 29 លោកស៊ីបាកាយ អ្នកស្រុកហ៊ូសាយ លោកអ៊ីឡាយ អ្នកស្រុកអហូ។ 30 លោកម៉ាហារាយ អ្នកស្រុកនេថូផា លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេថូផា 31 លោកអ៊ីតាយជាកូនរបស់លោករីបាយ អ្នកក្រុងគីបៀន ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកបេណាយ៉ា អ្នកស្រុកពីរ៉ាថូន 32 លោកហ៊ូរ៉ាយ អ្នកស្រុកកាអាស លោកអបៀល អ្នកស្រុកអើរ៉ាបា 33 លោកអាសម៉ាវែត អ្នកស្រុកបាហ៊ូរីម លោកអេលីយ៉ាបា អ្នកស្រុកសាអាលបូន។ 34 លោកហាសេមអ្នកស្រុកគីសូន លោកយ៉ូណាថានជាកូនរបស់លោកសាកេ អ្នកស្រុកហារ៉ារី 35 លោកអហ៊ីយ៉ាមជាកូនរបស់លោកសាកើរ អ្នកស្រុកហារ៉ារី លោកអេលីផាលជាកូនរបស់លោកអើរ 36 លោកហេភើរ អ្នកស្រុកមេកេរ៉ា លោកអហ៊ីយ៉ា អ្នកស្រុកពេឡូន 37 លោកហែស្រូ អ្នកស្រុកកើមែល លោកណារ៉ាយជាកូនរបស់លោកអែសបាយ 38 លោកយ៉ូអែលជាប្អូនរបស់លោកណាថាន លោកមីបហាជាកូនរបស់លោកហាគ្រី 39 លោកសេលេកជាជនជាតិអាំម៉ូន លោកណាហារ៉ាយ អ្នកក្រុងបេរ៉ូត (ជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា) 40 លោកអ៊ីរ៉ា អ្នកស្រុកយេធើរ លោកការេប អ្នកស្រុកយេធើរ 41 លោកអ៊ូរីជាជនជាតិហេត លោកសាបាដជាកូនរបស់លោកអឡាយ 42 លោកអឌីណាជាកូនរបស់លោកស៊ីសា ពីកុលសម្ព័ន្ធរូបេន (គាត់ជាមេដឹកនាំនៃកុលសម្ព័ន្ធរូបេន) គាត់មានទាហានសាមសិបនាក់នៅជាមួយ 43 លោកហាណានជាកូនរបស់លោកម៉ាកា លោកយូសាផា អ្នកស្រុកមីតនី 44 ៤៤ លោកអ៊ូស៊ីយ៉ា ជាអ្នកស្រុកអាសថារ៉ូត លោកសាម៉ានិងលោកយេហ៊ីអែល ជាកូនរបស់លោកហូថាម ជាអ្នកស្រុកអារ៉ូអើរ។ 45 លោកយេឌីអែល ជាកូនលោកស៊ីមរី ព្រមទាំងលោកយ៉ូហា(ជាប្អូនរបស់លោកជាអ្នកស្រុកធីសា) 46 លោកអេលាល អ្នកស្រុកម៉ាហាវី លោកយេរីបាយ និងលោកយ៉ូសាវា ជាកូនរបស់លោកអែលណាម លោកយីតម៉ាជាជនជាតិម៉ូអាប់ 47 លោកអេលាល លោកអូបេដ និងលោកយ៉ាសៀល អ្នកស្រុកមេសូបៃ។
1 អ្នកទាំងនេះបានមកគាល់ព្រះបាទដាវីឌ នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសូល ជាបុត្ររបស់លោកគីស។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។ 2 ពួកគេប្រដាប់ខ្លួនដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញ ឬបាញ់ដង្ហក់ ដោយអាចប្រើបានទាំងដៃឆ្វេង និងដៃស្តាំ។ អ្នកទាំងនោះសុទ្ធតែជាសាច់ញាតិរបស់ព្រះបាទសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ 3 លោកមេទ័ពអហ៊ីអេស៊ើរ និងលោកយ៉ូអាស់ ជាកូនរបស់លោកសេម៉ាអា អ្នកស្រុកគីបៀន។ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវែត។លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាថោត 4 លោកយីសម៉ាយ៉ា អ្នកស្រុកគីបៀន ជានាយទាហានដ៏អង់អាចក្នុងចំណោមក្រុមទាំងសាមសិប (និងជាមេលើពួកគេ) លោកយេរេមី លោកយ៉ាហាសៀល លោកយ៉ូហាណាន លោកយ៉ូសាបាដជាអ្នកក្រុងកេដេរ៉ា។ 5 លោកអេលូសាយ លោកយេរីម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផាធា ជាអ្នកក្រុងហារូប 6 ពួកកូនចៅកូរ៉ាមានលោកអែលកាណា លោកអ៊ីសសាយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ លោកយ៉ាសុបៀម 7 លោកយ៉ូអេឡា និងលោកសេបាឌា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។ 8 មានអ្នកខ្លះពីកុលសម្ព័ន្ធកាដ បានចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌនៅទីរហោស្ថាន។ ពួកគេជាយុទ្ធជនស្ទាត់ជំនាញក្នុងសឹកសង្រ្គាម ជាអ្នកដែលអាចប្រើប្រាស់ ខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចជាសត្វសឹង្ហ ហើយរហ័សដូចជាសត្វប្រើសនៅលើភ្នំ។ 9 អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេ លោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី 10 លោកមីសម៉ាណាជាមេទីបួន លោកយេរេមីជាមេទីប្រាំ 11 លោកអថាយជាមេទីប្រាំមួយ លោកអេលាលជាមេទីប្រាំពីរ 12 លោកយ៉ូហាណានជាមេទីប្រាំបី លោកអែលសាបាដជាមេទីប្រាំបួន 13 លោកយេរេមីជាមេទីដប់ និងលោកម៉ាបាណាយជាមេទីដប់មួយ។ 14 ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកតូចបំផុតជាមេលើមួយរយនាក់ ហើយអ្នកធំបំផុតជាមេលើមួយពាន់អ្នក។ 15 ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺរដូវដែលទឹកទន្លេឡើងលិចច្រាំងអស់ ហើយវាយពួកអ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើតនិងខាងលិចឲ្យបាក់់ទ័ពអស់។ 16 មានអ្នកខ្លះពីកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដាបានមកឯព្រះបាទដាវីឌដល់ជម្រកនោះដែរ។ 17 ព្រះបាទដាវីឌក៏ចេញទៅទទួលពួកគេ ហើយមានព្រះរាជឱង្កាថា៖ «ប្រសិនបើ អស់លោកមកឯខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំ ខ្ញុំសូមទទួលដោយស្មោះពីចិត្ត។ ប៉ុន្តែប្រសិនបើ អស់លោកមកបន្លំខ្លួន ហើយធ្វើការឲ្យសត្រូវរបស់ខ្ញុំ នោះសូមឲ្យព្រះនៃបុព្វបុរសរបស់យើងបានធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ ពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ»។ 18 ពេលនោះព្រះវិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់ លោកពោលថា៖ «បពិត្រ ព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយអើយ! យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយ ព្រះករុណាហើយ។ សូមឲ្យសេចក្ដីសុខសាន្តកើតមានដល់ព្រះករុណា និងអស់អ្នកដែលនៅជាមួយព្រះករុណា!។ ដ្បិត ព្រះរបស់ព្រះករុណាបានជួយព្រះករុណាហើយ!»។ ព្រះបាទដាវីឌក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់ព្រះអង្គ។ 19 មានទាហានពីកុលសម្ព័ន្ធម៉ាណាសេ បានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលស្ដេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បី ច្បាំងនឹងព្រះបាទសូល។ ប៉ុន្តែ ទ័ពរបស់ព្រះបាទដាវីឌពុំបានចូលរួមច្បាំងទេ ព្រោះពួកមេលើជនជាតិភីលីស្ទីនបានពិគ្រោះគ្នា រួចបញ្ជូនទ័ពរបស់ព្រះបាទដាវីឌឲ្យវិលត្រឡប់ទៅវិញ ដោយគិតថា៖ «បើដាវីឌចូលដៃជាមួយស្ដេចសូល ជាម្ចាស់របស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន»។ 20 ពេលព្រះបាទដាវីឌ ត្រឡប់មកស៊ីគឡាក់ មានពួកនាយទាហានពីកុលសម្ព័ន្ធម៉ាណាសេ បានមកសុំចុះចូលខាងព្រះបាទដាវីឌ មានលោកអ័ឌណា លោកយ៉ូសាបាដ លោកយេឌីអែល លោកមីកែល លោកយ៉ូសាបាដ លោកអេលីហ៊ូវ និងលោកស៊ីលតាយ។ អ្នកទាំងនោះសុទ្ធតែជាមេលើកងពលធំ ក្នុងកុលសម្ព័ន្ធម៉ាណាសេ។ 21 ពួកគេដឹកនាំកងទ័ពជួយព្រះបាទដាវីឌច្បាំងជាមួយពួកចោរ ពីព្រោះពួកគេសុទ្ធតែជាទាហានអង់អាច។ ក្រោយមកគេបានក្លាយជាមេបញ្ជាការលើកងទ័ពរបស់ព្រះបាទដាវីឌ។ 22 ជារៀងរាល់ថ្ងៃតែងតែមានអ្នកមកចុះចូលជាមួយព្រះបាទដាវីឌ រហូតដល់កងទ័ពព្រះបាទដាវីឌក្លាយជាកងទ័ពយ៉ាងធំ ដូចជាកងទ័ពរបស់ព្រះជាម្ចាស់ដែរ។ 23 អ្នកដែលបានមករួបរួមជាមួយព្រះបាទដាវីឌ នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ព្រះបាទសូលថ្វាយព្រះបាទដាវីឌ ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ 24 ពីកុលសម្ព័ន្ធយូដា ទាហានដែលអាចកាន់ខែល និងកាន់លំពែង ហើយប្រុងប្រៀបខ្លួនចេញទៅច្បាំងបាន មាន ៦, ៨០០នាក់។ 25 ពីកុលសម្ព័ន្ធស៊ីម្មាន មាន ៧, ១០០នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។ 26 ពីកុលស្ព័ន្ធលេវី មាន៤, ៦០០នាក់សុទ្ធតែជាអ្នកចម្បាំង។ 27 លោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូរអើរ៉ុន មានទាហាន៣, ៧០០នាក់ជាមួយគាត់។ 28 លោកសាដុក ជាយុវជនពូកែអង់អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់លោក។ 29 ពីកុលសម្ព័ន្ធបេនយ៉ាមីន ជាកុលសម្ព័ន្ធរបស់ព្រះបាទសូល មានទាហាន ៣, ០០០នាក់។ ពួកគេមួយចំនួនធំនៅស្មោះត្រង់នឹងរាជវង្សរបស់ព្រះបាទសូល។ 30 ពីកុលសម្ព័ន្ធអេប្រាអ៊ីម មាន ២០, ៨០០នាក់សុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។ 31 ពីកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល មានទាហាន ១៨, ០០០នាក់ ជាអ្នកមកប្រកាសអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រ។ 32 ពីកុលសម្ព័ន្ធអ៊ីសាខារ មានមេបញ្ជាការ ២០០នាក់ អ្នកទាំងនោះសុទ្ធតែចេះសម្គាល់មើលពេលវេលា ហើយដឹងថាតើជនជាតិអ៊ីស្រាអែលត្រូវធ្វើដូចម្ដេចខ្លះ។ ព្រមទាំងពលទាហានដែលនៅក្រោមបង្គាប់របស់ពួកគេ។ 33 ពីកុលសម្ព័ន្ធសាប់យូឡូន មាន ៥០, ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់ដោយសាស្ត្រាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។ 34 ពីកុលសម្ព័ន្ធណែបថាលី មានមេដឹកនាំ១, ០០០នាក់ ព្រមទាំងមានពលទាហាន ៣៧, ០០០នាក់ ប្រដាប់ដោយខែលនិងលំពែង។ 35 ពីកុលសម្ព័ន្ធដាន់ មាន២៨, ៦០០នាក់សុទ្ធតែអ្នកត្រៀមខ្លួនច្បាំង។ 36 ពីកុលសម្ព័ន្ធអេស៊ើរ មាន៤០, ០០០នាក់ សុទ្ធតែអ្នកត្រៀមខ្លួនសំរាប់ធ្វើសឹកសង្រ្គាម។ 37 នៅខាងកើតទន្លេយ័រដាន់ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត មានទាហានទាំងអស់ ១២០, ០០០នាក់ ប្រដាប់ដោយសាស្ត្រាវុធគ្រប់ប្រភេទ។ 38 អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចម្បាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រលើជនជាតិអ៊ីស្រាអែលទាំងមូល។ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីអភិសេកព្រះបាទដាវីឌជាព្រះមហាក្សត្រដែរ។ 39 ពួកគេស្នាក់នៅក្រុងហេប្រូន ជាមួយព្រះបាទដាវីឌចំនួនបីថ្ងៃ ហើយបងប្អូនរបស់ពួកគេបានរៀបចំជប់លៀងទទួល។ 40 អស់អ្នកដែលស្ថិតនៅតំបន់ជិតខាងនោះ រហូតដល់ទឹកដីអ៊ីសាខារ សាប់យូឡូន និងណែបថាលី បានដឹកស្បៀងអាហារមក ដោយផ្ទុកលើខ្នងលា អូដ្ឋ លាកាត់ និងគោ គឺមានម្សៅ ដំណាប់ឧទុម្ពរ ទំពាំងបាយជូរក្រៀម ស្រាទំពាំងបាយជូរ ប្រេង និងសាច់គោ សាច់ចៀម យ៉ាងច្រើនបរិបូរណ៍ ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមានការជប់លៀងយ៉ាងធំក្រៃ។
1 ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយនឹងមេបញ្ជាការតូច ធំ ព្រមទាំអ្នកដឹកនាំទាំងអស់។ 2 ព្រះបាទដាវីឌមានព្រះរាជឱង្កាទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើ អ្នករាល់គ្នាយល់ឃើញថាល្អ ហើយការនោះមកពីព្រះជាម្ចាស់ ជាព្រះអម្ចាស់នៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។ 3 បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងមកវិញ ដ្បិត នៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះទេ»។ 4 អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។ 5 ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ ចាប់តាំងពីជ្រោះស៊ីហូស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។ 6 ព្រះបាទដាវីឌយាងទៅក្រុងបាឡា គឺគារយ៉ាត់-យារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកចេរូប៊ីន ហើយហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។ 7 គេដាក់ហិបនៃព្រះជាម្ចាស់នៅលើរទេះថ្មីមួយ។ គេបាននាំយកហិបនោះចេញពីផ្ទះរបស់លោកអប៊ីណាដាប់។ លោកអ៊ូសា និងលោកអហ៊ីយ៉ូជាអ្នកបររទេះនោះ។ 8 ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងនាំគ្នាអបអរ សប្បាយរីករាយនៅចំពោះព្រះជាម្ចាស់ ពួកគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។ 9 កាលបានមកដល់លានស្រូវរបស់លោកគីដុន នោះលោកអ៊ូសាបានលោកដៃរបស់គាត់ទៅទប់អិបនៃព្រះជាម្ចាស់ ពីព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ 10 នៅពេលនោះសេចក្តីក្រោធរបស់ព្រះជាម្ចាស់ក៏បានទាស់ឮនឹងលោក ហើយបានប្រហារជីវិតលោក ដោយព្រោះលោកបានយកដៃទៅពាល់ហិប ពេលនោះគាត់ក៏បាត់បង់ជីវិតនៅចំពោះព្រះជាម្ចាស់។ 11 ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់ប្រហារជីវិតលោកអ៊ូសា។ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។ 12 នៅថ្ងៃនោះព្រះបាទដាវីឌមានសេចក្តីកោតខ្លាចដល់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះរាជឱង្កាថា៖ «តើធ្វើដូចម្តេចឲ្យយើងនាំហិបនៃព្រះជាម្ចាស់មកឯយើងបាន?» 13 ព្រះបាទដាវីឌមិនបាននាំហិបរបស់ព្រះអម្ចាស់ ទៅដំណាក់នៅក្រុងព្រះបាទដាវីឌបានទេ តែទ្រង់បានឲ្យគេនាំយកទៅទុកនៅក្នុងផ្ទះរបស់លោកអូបិឌ-អេដុំម ជាអ្នកស្រុកកាថ។ 14 ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់បានប្រទានពរដល់ក្រុមគ្រួសាររបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន។
1 ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកគាល់ព្រះបាទដាវីឌ ដោយនាំយកឈើតាត្រៅ ជាងឈើ ជាងដាប់ថ្ម ជាងសំណង់។ ពួកគេបានសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ 2 ព្រះបាទដាវីឌបានឈ្វេងយល់ថាព្រះជាម្ចាស់តែងតាំងទ្រង់ជាស្តេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ទ្រង់កាន់តែចម្រុងចម្រើនឡើង ដោយសារប្រជាជនអ៊ីស្រាអែល។ 3 នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌបានយកមហេសីជាច្រើនទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។ 4 បុត្ររបស់ស្ដេចដែលប្រសូតនៅក្រុងយេរូសាឡឹម មាននាមដូចតទៅ សាំមួរ សូបាប់ ណាថាន សាឡូម៉ូន 5 យីបហារ អេលីសាម៉ា អែលផាលេត 6 ណូកា នេផេក យ៉ាភា 7 អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។ 8 នៅពេលពួកជនជាតិភីលីស្ទីនបានឮថាព្រះបាទដាវីឌបានទទួលការចាក់ប្រេងអភិសេកជាស្តេចលើស្រុកអ៊ីស្រាអែល នោះពួកគេបានលើកគា្នមកទាស់និងព្រះអង្គ។ តែព្រះបាទដាវីឌបានជ្រាបពីការនោះ ហើយក៏បានលើកទ័ពទៅតទល់ជាមួយនឹងពួកគេ។ 9 ពួកជនជាតិភីលីស្ទីនបានមកបោះទ័ពនៅជ្រលងភ្នំរេផែម។ 10 ព្រះបាទដាវីឌបានទូលសួរដល់ព្រះជាម្ចាស់ថា៖ «តើទូលបង្គំគួរចេញទៅច្បាំងជាមួយពួកភីលីស្ទីនឬទេ? តើព្រះអង្គនឹងប្រគល់ពួកគេមកក្នុងដៃទូលបង្គំដែរឬទេ?» ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរទៅចុះ យើងនឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក»។ 11 ពួកភីលីស្ទីនបានមកដល់បាលពេរេស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា «បាលពេរ៉ាស៊ីម»។ 12 កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោល។ 13 ពួកភីលីស្ទីនបានមកទន្រ្ទាន នៅជ្រលងភ្នំរាផែមសាជាថ្មី។ 14 ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងទៅទល់មុខនឹងគេឡើយ ចូរវាងទៅព័ទ្ធពីក្រោយ ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។ 15 កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិត ព្រះជាម្ចាស់នាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីនហើយ»។ 16 ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់។ ស្ដេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។ 17 កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយព្រះអម្ចាស់បានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចព្រះបាទដាវីឌ។
1 ព្រះបាទដាវីឌ បានសង់ដំណាក់សម្រាប់ខ្លួនឯងជាច្រើននៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះអង្គបានរៀបចំកន្លែងមួយសម្រាប់ហិបនៃព្រះជាម្ចាស់ ព្រមទាំងបានដំឡើងព្រះពន្លាសម្រាប់ហិបនោះផង។ 2 ពេលនោះព្រះអង្គមានរាជឱង្កាថា៖ «មានតែពួកលេវីទេដែលមានសិទ្ធសែងហិបរបស់ព្រះជាម្ចាស់ ពីព្រោះពួកគេត្រូវបានព្រះជាម្ចាស់ជ្រើសរើសសម្រាប់ សែងហិបរបស់ព្រះអង្គនិងបម្រើព្រះអង្គរហូតតទៅ»។ 3 ពេលនោះ ព្រះបាទដាវីឌបានប្រមូលពួកអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់មកតម្កល់នៅកន្លែងដែលព្រះអង្គបានរៀបចំទុក។ 4 ព្រះបាទដាវីឌបានប្រមូលពួកកូនចៅលោកអើរ៉ុន ព្រមទាំងពួកកូនចៅលេវី។ 5 គឺពីកូនចៅលោកកេហាត់ មានលោកអ៊ូរាលជាអ្នកដឹកនាំ និងបងប្អូនរបស់គាត់ ទាំងអស់មាន១២០នាក់។ 6 ពីពួកកូនចៅលោកម៉្រារីមាន អសាយ៉ាជាអ្នកដឹកនាំ និងបងប្អូនរបស់គាត់ទាំងអស់មាន២២០នាក់។ 7 ពីពួកកូនចៅលោកគើសុនមានលោកយ៉ូអែលជាអ្នកដឹកនាំព្រមទាំងពួកបងប្អូនរបស់គាត់ទាំង១៣០នាក់។ 8 ពីពួកកូនចៅរបស់លោកអេលីសាផាន មានលោកសេម៉ាយ៉ាជាអ្នកដឹកនាំ ព្រមទាំងបងប្អូនរបស់គាត់ទាំង២០០នាក់។ 9 ពីពួកកូនចៅរបស់លោកហេប្រូន មានលោកអ៊ីលាលជាអ្នកដឹកនាំព្រមទាំងបងប្អូនរបស់គាត់ទាំង៨០នាក់។ 10 ពីពួកកូនចៅរបស់លោកអ៊ូស៊ាល មានអមីណាដាប់ជាអ្នកដឹកនាំ ព្រមទាំងបងប្អូនរបស់គាត់ទាំង១១២នាក់។ 11 ព្រះបាទដាវីឌបានកោះហៅលោកបូជាចារ្យ សាដុក និងលោកបូជាចារ្យអប៊ីថើរ ព្រមទាំងក្រុមលេវី គឺលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។ 12 ព្រះអង្គមានព្រះរាជឱង្កាទៅពួកគេថា៖ «អស់លោកជាអ្នកដឹកនាំលើក្រុមគ្រួសារលេវី។ ដូច្នេះ ចូរអស់លោកញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។ 13 កាលពីលើកមុនអស់លោកមិនបានទៅដង្ហែជាមួយយើងទេ។ ហេតុនោះបានជាព្រះអម្ចាស់ទ្រង់ប្រហារពួកយើង ដ្បិត ពួកយើងមិនបានស្វែងរកព្រះអង្គ និងមិនបានដង្ហែមកតាមក្បួនតម្រារបស់ទ្រង់ទេ»។ 14 ដូច្នេះ ពួកបូជាចារ្យ និងពួកលេវីនាំគ្នាញែកខ្លួនជាបរិសុទ្ធ ដើម្បីអាចដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ 15 ពួកកូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់ព្រះអម្ចាស់នៅលើស្មា ដូចជាលោកម៉ូសេបានបង្គាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 16 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចម្រៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំព្រមទាំងច្រៀងយ៉ាងពីរោះផង។ 17 ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉ានជាកូនរបស់លោកយ៉ូអែល និងបងប្អូនរបស់គាត់ម្នាក់ លោកអេសាភជាកូនរបស់លោកបេរេគា។ពួកគេបានតែងតាំងកូនចៅរបស់លោកម៉្រារី ព្រមទាំងលោកអេថានជាកូនរបស់លោកគូសាយ៉ា។ 18 បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេហ៊ូ លោកមីកនេយ៉ា លោកអូបេឌអេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។ 19 ក្រុមអ្នកចម្រៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងធ្វើពីលង្ហិន។ 20 រីឯលោកសាការី លោកយ៉ាស៊ាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។ 21 លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដអេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចម្រៀង។ 22 លោកកេណានា ជាអ្នកដឹកនាំលើពួកលេវី លោកគឺជាប្រធានលើក្រុមចម្រៀងពីព្រោះលោកជាគ្រូបង្រៀនចម្រៀង។ 23 លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។ 24 លោកបូជាចារ្យសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់ព្រះជាម្ចាស់។ លោកអូបេដអេដុម និងលោកយេហ៊ីយ៉ា ក៏ជាឆ្មាំដែលឈរនៅជិតហិបដែរ។ 25 ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេទ័ព បាននាំគេចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីផ្ទះរបស់លោកអូបិឌអេដុមយ៉ាងសប្បាយរីករាយ។ 26 ព្រះជាម្ចាស់បានជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ថ្វាយជាយញ្ញបូជា។ 27 ព្រះបាទដាវីឌពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចម្រៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ព្រះបាទដាវីឌពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។ 28 ប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដោយសម្រែកជ័យឃោសសម្លេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។ 29 ប៉ុន្តែ កាលហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ហែចូលមកដល់ក្រុងព្រះបាទដាវីឌ ព្រះនាងមិកាលជាបុត្រីរបស់ស្ដេចសូល បានអើតតាមបង្អួច។ ព្រះនាងឃើញព្រះបាទដាវីឌអបអរលោតកព្ឆោង ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។
1 គេបានដង្ហែហិបរបស់ព្រះជាម្ចាស់មក ហើយបានដាក់តម្កល់នៅកណ្តាលព្រះពន្លា ដែលព្រះបាទដាវីឌបានរៀបចំទុក។ រួចគេថ្វាយតង្វាយដុត និងតង្វាយមេត្រីភាពនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ 2 កាលព្រះបាទដាវីឌថ្វាយតង្វាយដុត និងតង្វាយមេត្រីភាពចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានពរដល់ប្រជាជនទាំងអស់ក្នុងព្រះនាមព្រះជាម្ចាស់។ 3 ព្រះអង្គក៏ប្រទានម្ហូបអាហារដល់ប្រជាជនទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំប៉័ងមួយដុំ សាច់មួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។ 4 ព្រះបាទដាវីឌក៏ចាក់ប្រេងតែងតាំងពួកលេវីខ្លះឲ្យបម្រើនៅចំពោះហិបនៃព្រះអម្ចាស់ ដើម្បីធ្វើពីធីរំឭក អរព្រះគុណ ច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ជាព្រះនៃប្រជាជនអ៊ីស្រាអែល។ 5 ពួកលេវីទាំងនេះ មានលោកអេសាភជាអ្នកដឹកនាំ បន្ទាប់ពី លោកមានលោកសាការី លោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដអេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ។ លោកអេសាភជាអ្នកវាយឈិងឲ្យឮរំពង។ 6 លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាសៀល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។ 7 នៅថ្ងៃនោះ ព្រះបាទដាវីឌបានចាក់ប្រេងតែងតាំង លោកអេសាភ និងបងប្អូនគាត់ឲ្យប្រារព្ធពិធីច្រៀងចម្រៀងលើកតម្កើងព្រះជាម្ចាស់។ 8 ចូរអរព្រះគុណដល់ព្រះអម្ចាស់! ចូរប្រកាសពីព្រះនាមព្រះអង្គ! ចូរថ្លែងពីស្នាព្រះហស្តព្រះអង្គ ប្រាប់ដល់ជាតិសាសន៍នានា។ 9 ចូរច្រៀងចម្រៀង ចូរច្រៀងសរសើរព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ!។ 10 ចូរអួតពីព្រះនាមបរិសុទ្ធរបស់ព្រះអង្គ! ចូរឲ្យចិត្តនៃអ្នកដែលស្វែងរកព្រះអង្គបានអរសប្បាយឡើង!។ 11 ចូរស្វែងរកព្រះអម្ចាស់ដែលប្រកបដោយព្រះចេស្តា! ចូរស្វែងរកព្រះអង្គជានិច្ចឥតឈប់ឈរឡើយ។ 12 ចូរនឹកចាំពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ចូរនឹកពីការអស្ចារ្យ និងឬទ្ធិបាដិហារិយ៍ទាំងប៉ុន្មានដែលចេញពីព្រះឱស្តទ្រង់មក។ 13 អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប ដែលព្រះអង្គបានជ្រើសរើស។ 14 ព្រះអង្គជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង។ បញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គនៅពេញលើផែនដីទាំងមូល។ 15 ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលរបស់ព្រះអង្គដែលស្ថិតស្ថេរនៅរហូតដល់មួយពាន់តំណ។ 16 គឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ និងព្រះបន្ទូលសន្យាដែលទ្រង់បានសន្យាជាមួយលោកអ៊ីសាក។ 17 នេះគឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានបញ្ជាក់ជាមួយលោកយ៉ាកុបទុកជាក្រឹត្យក្រម ហើយជាមួយអ៊ីស្រាអែលទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច។ 18 ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមរតក»។ 19 ព្រះអង្គបានសន្យាតាំងពីអ្នករាល់គ្នានៅមានគ្នាតិច គឺជាក្រុមមនុស្សដ៏តូច ហើយជាជនដទៃដែលចូលមករស់នៅស្រុកកាណាន។ 20 អ្នករាល់គ្នាបានធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ហើយពីនគរមួយទៅនគរមួយទៀត។ 21 ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យអ្នកណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេ ព្រះអង្គបានដាក់ទោសស្តេចនានាដែលធ្វើទុក្ខគេ។ 22 ព្រះអង្គមានបន្ទូលថា៖ «កុំឲ្យប៉ះពាល់អ្នកដែលយើងចាក់ប្រេងអភិសេកឡើយ ក៏កុំឲ្យធ្វើបាបពួកព្យាការីរបស់យើងឲ្យសោះ»។ 23 មនុស្សនៅលើផែនដីអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃពីសេចក្តីសង្រ្គោះរបស់ព្រះអង្គ។ 24 ចូរប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្តាលជាតិសាសន៍នានា ហើយប្រកាសពីការយ៉ាងអស្ចារ្យដែលព្រះអង្គបានធ្វើដល់គ្រប់សាសន៍ទាំងអស់។ 25 ដ្បិត ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចលើសជាងព្រះទាំងឡាយ។ 26 ដ្បិត ព្រះទាំងប៉ុន្មានរបស់សាសន៍នានាសុទ្ធតែជារូបសំណាក់ ប៉ុន្តែ ព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ 27 ឥទ្ធានុភាពនិង ព្រះតេជៈ នៅក្នុងវត្តមានរបស់ព្រះអង្គ។ កម្លាំង និងអំណរនៅក្នុងដំណាក់របស់ព្រះអង្គ។ 28 ចូរលើកតម្កើងដល់ព្រះអម្ចាស់! ឱប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ និងឫទ្ធានុភាពរបស់ព្រះអង្គ។ 29 ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរយកតង្វាយចូលមកចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ! ចូរក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! 30 ឱមនុស្សនៅផែនដីអើយ ចូរញាប់ញ័រចំពោះព្រះភក្ត្រព្រះអង្គចុះ ពិភពលោកបានកើតមានហើយមិនរង្គើឡើយ។ 31 ចូរឲ្យស្ថានសួគ៌រីករាយ ហើយផែនដីបានអរសប្បាយឡើង! ចូរប្រកាសនៅកណ្តាលប្រជាជាតិនានាថា «ព្រះអម្ចាស់សោយរាជ្យ»។ 32 ចូរឲ្យសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្របានបន្លឺសម្លេងដោយអំណរ។ ចូរឲ្យស្រែចម្ការ និងដំណាំទាំងអស់បានត្រេកអរសប្បាយ។ 33 ចូរឲ្យព្រៃព្រឹក្សាស្រែកហ៊ោដោយអំណរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់! ដ្បិត ព្រះអង្គយាងជំនុំជម្រះផែនដី។ 34 ចូរអរព្រះគុណព្រះអម្ចាស់ ដ្បិត ព្រះអង្គល្អ ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ។ 35 ចូរទូលព្រះអង្គថា៖ «ឱព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្ដុំយើងខ្ញុំ ហើយសង្រ្គោះយើងខ្ញុំពីប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំអរព្រះគុណ និងលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ»។ 36 សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលតាំងពីដើមរៀងមកហើយអស់កល្បតរៀងទៅ!»។ប្រជាជនទាំងមូលឆ្លើយថា «អាម៉ែន» «សូមសរសើរតម្កើងព្រះជាម្ចាស់!»។ 37 ព្រះបាទដាវីឌបានចាត់លោកអេសាភ និងបងប្អូនលោកឲ្យបំពេញមុខងារនៅចំពោះហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃតាមដែលបានកំណត់ឥតដែលអាកខានឡើយ។ 38 លោកអូបិឌអេដុម ព្រមទាំងបងប្អូនគាត់ទាំង៦៨នាក់ក៏ត្រូវបានរួមបញ្ចូលក្នុងកាងារនោះដែរ។ លោកអូបេឌអេដុមជាកូនរបស់លោកយេឌូថិន និងលោកហូសាគឺជាឆ្មាំទ្វារ។ 39 លោកបូជាចារ្យសាដុក និងបូជាចារ្យឯទៀតៗ ជាបងប្អូនរបស់គាត់ បំពេញមុខងារនៅមុខព្រះពន្លារបស់ព្រះអម្ចាស់ ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន។ 40 ពួកគេត្រូវថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ចំពោះព្រះអម្ចាស់ នៅលើអាសនៈសម្រាប់ថ្វាយតង្វាយដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រឹត្យវិន័យ ដែលព្រះអម្ចាស់បានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល។ 41 លោកហេម៉ាន និងលោកយេឌូថិន ព្រមទាំងអ្នកឯទៀតៗ ដែលគេបានជ្រើសរើសតាមឈ្មោះក៏មកចូលរួមជាមួយបូជាចារ្យទាំងនោះដែរ ដើម្បីលើកតម្កើងព្រះអម្ចាស់ ដ្បិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!។ 42 លោកហេម៉ាន និងលោកយេឌូថិន ក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចម្រៀងថ្វាយព្រះជាម្ចាស់។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារជាឆ្មាំនៅមាត់ទ្វារដែរ។ 43 បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយព្រះបាទដាវីឌក៏វិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្សព្រះអង្គ។
1 នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ហើយមានព្រះរាជឱង្កាទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ ប៉ុន្តែ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាដែលធ្វើពីក្រណាត់ទៅវិញ»។ 2 ព្យាការីណាថានទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាធ្វើអ្វីដែលព្រះករុណាសព្វព្រះទ័យនឹងធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយព្រះករុណាហើយ!»។ 3 ប៉ុន្តែ នៅវេលាយប់នោះព្រះអម្ចាស់បានមានបន្ទូលមកព្យាការីណាថានថា៖ 4 «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅមិនមែនអ្នកទេដែលនឹងសង់ដំណាក់ឲ្យយើងនៅ។ 5 តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះពន្លា ពីកន្លែងមួយទៅកន្លែងមួយ។ 6 គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែល យើងបានតែងតាំងឲ្យមានពួកចៅហ្វាយគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ថា៖ «ហេតុអ្វីបានជាអ្នកមិនសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើង?»។ 7 ឥឡូវនេះ ចូរប្រាប់ដល់ដាវីឌជាអ្នកបម្រើរបស់យើងថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គមានបន្ទូលដូចតទៅ យើងបានជ្រើសរើសអ្នកចេញពីជីវិតជាអ្នកគង្វាល ដើម្បីតាំងឲ្យធ្វើជាអ្នកដឹកនាំលើប្រជារាស្ត្ររបស់យើង។ 8 យើងបាននៅជាមួយអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅ ហើយបានកម្ចាត់អស់ទាំងខ្មាំងសត្រូវរបស់អ្នកពីមុខអ្នកចេញ ហើយយើងនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកល្បីល្បាញ ដូចវីរជនដែលល្បីនៅលើផែនដីដែរ។ 9 យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកសង្កត់សង្កិនលើពួកគេ ដូចមុនទៀតឡើយ 10 គឺដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកចៅហ្វាយឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងនឹងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន ឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសឲ្យអ្នកដឹងថា យើងនឹងប្រទានឲ្យអ្នកមានសន្តតិវង្សមួយផង។ 11 នឹងមានពេលមកដល់ គឺនៅពេលណាអ្នកលាចាកលោកនេះទៅជួបជុំជាមួយពួកបុព្វបុរសរបស់អ្នក នោះយើងនឹងឲ្យពូជពង្សរបស់អ្នកស្នងរាជ្យបន្ត ហើយយើងនឹងធ្វើឲ្យរាជ្យរបស់គេរឹងមាំ។ 12 គឺបុត្រនោះហើយដែលនឹងសង់ដំណាក់ឲ្យយើង ហើយយើងនឹងធ្វើឲ្យរាជ្យសម្បត្តិរបស់គេស្ថិតស្ថេរហូតទៅ។ 13 យើងនឹងធ្វើជាឪពុករបស់គេ ហើយគេនឹងបានជាកូនរបស់យើង។ យើងនឹងមិនដកសម្ពន្ធមេត្រីនេះចេញពីគេ ដូចដែលយើងបានដកចេញសូលជាស្តេចដែលគ្រងរាជមុនអ្នកនោះឡើយ។ 14 យើងនឹងតាំងគេឲ្យគ្រប់គ្រងលើដំណាក់របស់យើង និងនៅនគររបស់យើងរហូតទៅ ហើយរាជសម្បត្តិរបស់គេនឹងស្ថិតស្ថេរនៅរហូតទៅ»។ 15 លោកណាថានក៏ទូលដល់ព្រះបាទដាវីឌគ្រប់សេចក្តីទាំងនោះ ដែលព្រះអម្ចាស់បានប្រាប់ដល់លោកក្នុងសុបិននិមិត្តនោះ។ 16 ព្រះបាទដាវីឌក៏យាងចូលទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «ឱព្រះអម្ចាស់អើយ! តើទូលបង្គំនឹងគ្រួសារទូលបង្គំជាអ្វីបានជាព្រះអង្គប្រោសប្រទានដល់ទូលបង្គំបែបនេះ? 17 ឱព្រះអម្ចាស់អើយ នៅចំពោះព្រះអង្គ នេះគ្រាន់តែជាការតូចមួយប៉ុណ្ណោះ។ ព្រះអង្គអើយ ព្រះអង្គបានមានបន្ទូលសន្យាដល់កូនចៅជំនាន់ក្រោយៗរបស់ទូលបង្គំដែរ ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងទូលបង្គំ។ 18 តើទូលបង្គំអាចថ្វាយអ្វីដល់ព្រះអង្គ? ដ្បិត ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះអ្នកបម្រើរបស់ព្រះអង្គ ហើយបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ 19 ឱព្រះអម្ចាស់អើយ ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ ហើយសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គ ព្រះអង្គបានសម្តែងការអស្ចារ្យនេះជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។ 20 ឱព្រះអម្ចាស់អើយ គ្មានព្រះណាដូចព្រះអង្គទេ ហើយគ្មានព្រះឯណាទៀតដូចដែលយើងធ្លាប់បានឮនោះទេ។ 21 តើប្រជាជាតិមួយណានៅលើផែនដីដូចប្រជាជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គជាព្រះបានរំដោះពីស្រុកអេស៊ីបឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ដើម្បីសំដែងកេរ្ដិ៍ឈ្មោះរបស់ព្រះអង្គដោយការដ៏អស្ចារ្យ និងគួរឲ្យស្ញែងខ្លាច? ព្រះអង្គបានបណ្តេញប្រជាជាតិនានាចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គបានរំដោះពីស្រុកអេស៊ីបមក។ 22 ព្រះអង្គបានធ្វើឲ្យអ៊ីស្រាអែលក្លាយជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅហើយព្រះអង្គក៏បានជាព្រះរបស់គេដែរ។ 23 បពិត្រព្រះអម្ចាស់ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំជាអ្នកបម្រើព្រះអង្គរហូតតទៅ។ សូមសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ។ 24 សូមឲ្យព្រះនាមរបស់ព្រះអង្គបានស្ថិតស្ថេររហូតតទៅ សូមឲ្យប្រជាជនបាននិយាយថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែល»។ សូមប្រោសប្រទានឲ្យគ្រួសារដាវីឌជាអ្នកបម្រើរបស់ព្រះអង្គបានស្ថិតស្ថេរចំពោះព្រះអង្គជារៀងរហូតទៅ!។ 25 ដ្បិត ព្រះអង្គជាព្រះរបស់ទូលបង្គំព្រះអង្គបានបង្ហាញឲ្យទូលបង្គំដឹងថាព្រះអង្គនឹងចម្រើនពូជពង្សទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គមានចិត្តក្លាហានអធិស្ឋានដល់ព្រះអង្គ។ 26 បពិត្រព្រះអម្ចាស់! ឥឡូវនេះព្រះអង្គជាព្រះដែលបានសន្យាយ៉ាងល្អប្រពៃជាមួយអ្នកបម្រើរបស់ព្រះអង្គ។ 27 ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរដល់ក្រុមគ្រួសាររបស់ទូលបង្គំឲ្យនៅស្ថិតស្ថេររហូតតទៅ។ ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រទានពរហើយព្រះអង្គនឹងប្រទានពររហូតតទៅ»។
1 ក្រោយមក ព្រះបាទដាវីឌវាយប្រហារជនជាតិភីលីស្ទីនហើយឈ្នះពួកគេ។ ព្រះអង្គបានដណ្តើមយកក្រុងកាថ និងភូមិនានាពីតំបន់ត្រួតត្រារបស់ពួកភីលីស្ទីន។ 2 ព្រះបាទដាវីឌវាយឈ្នះជនជាតិម៉ូអាប់ហើយជនជាតិម៉ូអាប់ក៏ធ្វើជាចំណុះព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។ 3 ព្រះបាទដាវីឌបានវាយឈ្នះព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា នៅតំបន់ហាម៉ាត់ នៅពេលដែលព្រះបាហាដាដេស៊ើរកំពុងទៅកាន់កាប់តំបន់ទន្លេអ៊ើប្រាត។ 4 ព្រះបាទដាវីឌចាប់បានរទេះចម្បាំងចំនួនមួយពាន់គ្រឿងទ័ពសេះប្រាំពីរពាន់នាក់និងទ័ពថ្មើរជើងចំនួនពីរម៉ឺននាក់។ ព្រះបាទដាវីឌក៏បំផ្លាញរទេះចម្បាំងព្រមសេះទាំងអស់ចោល ដោយទុកតែរទេះចម្បាំង និងសេះមួយរយក្បាលប៉ុណ្ណោះ។ 5 ពេលនោះកងទ័ពស៊ីរីនៅក្រុងដាម៉ាសក៏ចូលមកជួយព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា ព្រះបាទដាវីឌក៏ច្បាំងឈ្នះហើយបានសម្លាប់ជនជាតិស៊ីរីអស់ចំនួន ២២, ០០០ នាក់។ 6 ព្រះបាទដាវីឌដាក់ពលទាហាននៅស្រុកស៊ីរីនៅក្រុងដាម៉ាស។ កងទ័ពស៊ីរីបានធ្វើជាចំណុះព្រះបាទដាវីឌ ព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។ 7 ព្រះបាទដាវីឌយកខែលមាសពីពួកអ្នកបម្រើរបស់ព្រះបាទហាដាដេស៊ើរហើយនាំយកមកក្រុងយេរូសាឡិម។ 8 ពីក្រុងទីហាតនិងក្រុងគូន ជាទីក្រុងរបស់ព្រះហាដាដេស៊ើរ ព្រះបាទដាវីឌបានយកលង្ហិនយ៉ាងច្រើន។ ក្រោយមកព្រះបាទសាឡូម៉ូបានយកលង្ហិននេះសិតធ្វើសមុទ្រលង្ហិន សសរសង្ហិន ព្រមទាំងសម្ភារលង្ហិនផ្សេងៗទៀតក្នុងព្រះវិហារ។ 9 ពេលព្រះបាទតូយជាស្តេចស្រុកហាម៉ាត់បានឮដំណឹងថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងប៉ុន្មានរបស់ព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា។ 10 ព្រះបាទតូយបានចាត់ព្រះរាជបុត្រព្រះនាមហាដូរ៉ាមទៅគាល់ព្រះដាវីឌ និងថ្វាយសួយអាករ ពីព្រោះព្រះបាទដាវីឌបានធ្វើសង្រ្គាមឈ្នះព្រះបាទហាដាដេស៊ើរ ពីព្រោះព្រះបាទហាដាដេស៊ើតែងតែធ្វើសង្រ្គាមប្រឆាំងនឹងព្រះបាទតូយ។ ហាដូរ៉ាមបាននាំយកមាសប្រាក់និងលង្ហិនមកជាមួយ ដើម្បីថ្វាយស្តេចដាវីឌ។ 11 ស្តេចដាវីឌញែកវត្ថុទាំងនេះទុកជាចំណែកថ្វាយព្រះអម្ចាស់រួមជាមួយមាសប្រាក់ដែលស្តេចបានរឹបអូសយកពីប្រជាជាតិទាំងអស់គឺអេដុម ម៉ូអាប់ ប្រជាជនអាំម៉ូន ជនជាតិភីលីស្ទីននិងជនជាតិអាម៉ាលេក។ 12 លោកអប៊ីសាយជាកូនរបស់សេរូយ៉ាបានសម្លាប់ជនជាតិអេដុមចំនួន១៨, ០០០ នាក់នៅជ្រលងភ្នំអំបិល។ 13 គាត់បានចាត់ឲ្យមានពលទាហាននៅត្រួតលើស្រុកអេដុម ហើយជនជាតិអេដុមទាំងអស់សុទ្ធតែចុះចូលបម្រើព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។ 14 ព្រះបាទដាវីឌសោយរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូលហើយស្ដេចគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌ដល់ប្រជាជនទាំងអស់។ 15 លោកយ៉ូអាប់ជាកូនរបស់សេរូយ៉ាជាមេបញ្ជាការកងទ័ពហើយលោកសាផាតជាកូនរបស់លោកអហ៊ីឡូដជាអ្នកកត់ត្រា។ 16 លោកសាដុកជាកូនរបស់លោកអហ៊ីទូបនិងលោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរសុទ្ធតែជាបូជាចារ្យហើយលោកសាវសាជាស្មៀន។ 17 លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដាបានគ្រប់គ្រងលើជនជាតិកេរេធីតនិងពេលេត រីឯបុត្រារបស់ព្រះបាទដាវីឌជាទីប្រឹក្សារបស់ស្តេច។
1 ក្រោយមកព្រះបាទណាហាសជាស្តេចរបស់ប្រជាជនអាំម៉ូនបានសោយទិវង្គតហើយព្រះរាជបុត្របានឡើងស្នងរាជ្យ។ 2 ព្រះបាទដាវីឌមានរាជឱង្កាថា៖ «ខ្ញុំនឹងបង្ហាញចិត្តសប្បុរសចំពោះព្រះបាទហាណូនជាបុត្រណាហាស ព្រោះបិតារបស់ព្រះអង្គបានសម្តែងសេចក្តីសប្បុរសចំពោះខ្ញុំ»។ ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅលួងលោម និងសម្រាលទុក្ខព្រះបាទហាណូន។ ពួកមន្ត្រីរបស់ស្តេចដាវីឌចូលទៅក្នុងទឹកដីរបស់ជនជាតិអាំម៉ូនហើយបានទៅគាល់ព្រះបាទហាណូន ដើម្បីសម្រាលទុក្ខព្រះអង្គ។ 3 ប៉ុន្តែ ពួកមេដឹកនាំជនជាតិអាំម៉ូនមានប្រសាសន៍ទៅកាន់ហាណូនថា៖ «តើព្រះអង្គគិតថាស្តេចដាវីឌបញ្ជូនអ្នកនាំសារមកដោយព្រោះគោរពដល់បិតារបស់ព្រះអង្គឬអី? តើពួកអ្នកបម្រើរបស់ដាវីឌមិនមែនមកសង្កេតការណ៍ និងពិនិត្យមើលស្រុកក្នុងបំណងវាយដណ្តើមយកទេឬអី?» 4 ព្រះបាទហាណូនចាប់ពួករាជបម្រើរបស់ព្រះបាទដាវីឌកោរសក់ និងកាត់សម្លៀកបំពាក់ចេញត្រឹមគូថរួចបញ្ជូនឲ្យពួកគេចេញទៅ។ 5 កាលពួកគេរៀបរាប់អំពីហេតុការណ៍ទាំងនោះទូលដល់ព្រះបាទដាវីឌ ព្រះអង្គក៏ចាត់មនុស្សឲ្យ ទៅជួបពួកគេ ដ្បិត ពួកគេមានការអាម៉ាស់យ៉ាងខ្លាំង។ ព្រះរាជាមានរាជឱង្ការថា៖ «ចូរស្នាក់នៅក្រុងយេរីខូររហូតទាល់តែពុកមាត់របស់អ្នកដុះមកវិញ បន្ទាប់មកចាំអ្នកវិលត្រឡប់មកវិញ»។ 6 ពេលជនជាតិអាំម៉ូនឃើញថាពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធ ពេលនោះព្រះបាទហាណូន និងជនជាតិអាំម៉ូនបានយកប្រាក់មួយពាន់ហាបទៅជួលរទេះចំបាំង និងទ័ពសេះរបស់កងទ័ពស៊ីរីពីស្រុកណាហារ៉ាម ស្រុកម៉ាកា និងស្រុកសូបា។ 7 ពួកគេបានជួលរទេះចំបាំងចំនួន៣២, ០០០គ្រឿង ព្រមទាំងស្តេចស្រុកម៉ាកា និងពលទ័ពរបស់ព្រះអង្គបានមកបោះទ័ពនៅទល់មុខមេឌីបា។ ជនជាតិអាំម៉ូនក៏បានប្រមូលផ្តុំគ្នាពីក្រុងរបស់ពួកគេហើយចេញមកច្បាំង និងពួកអ៊ីស្រាអែល។ 8 កាលព្រះបាទដាវីឌជ្រាបដំណឹងនេះ ព្រះអង្គក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលឲ្យទៅច្បាំងជាមួយពួកគេ។ 9 ប្រជាជនអាំម៉ូនចេញមកតម្រង់ជួរនៅមាត់ទ្វារក្រុង រីឯស្តេចបានចេញមកនៅឯវាលតែម្នាក់ឯង។ 10 កាលលោកយ៉ូអាប់បានឃើញសមរភូមិនៅព័ទ្ធជុំវិញលោកទាំងនៅខាងមុខ និងខាងក្រោយ លោកបានជ្រើសរើសអ្នកប្រយុទ្ធដ៏ពូកែៗរបស់ជនជាតិអ៊ីស្រាអែលហើយរៀបចំពួកគេឲ្យទៅច្បាំងនឹងជនជាតិស៊ីរី។ 11 រីឯកងទ័ពដែលនៅសល់លោកប្រគល់ទៅក្រោមការបញ្ជារបស់លោកអប៊ីសាយជាប្អូន លោកក៏ដាក់ពួកគេចូលទៅក្នុងជួរទ័ព ដើម្បីប្រយុទ្ធនឹងកងទ័ពអាំម៉ូន។ 12 លោកយ៉ូអាប់មានប្រសាសន៍ទៅលោកអប៊ីសាយជាប្អូនថា៖ «បើពួកស៊ីរីខ្លាំងជាងយើង ដូច្ នេះអប៊ីសាយឯងត្រូវតែជួយសង្គ្រោះយើងផង។ ប៉ុន្តែ បើកងទ័ពអាំម៉ូនខ្លាំងជាងឯងនោះ យើងនឹងមកជួយឯងវិញ។ 13 ចូរមានកម្លាំងដើម្បីប្រជាជនរបស់យើង និងក្រុងនានានៃព្រះរបស់យើង ដ្បិត ព្រះអម្ចាស់នឹងធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអង្គ»។ 14 ដូច្នេះ លោកយ៉ូអាប់ និងពលទាហានរបស់គាត់បានលើកទ័ពទៅច្បាំងនឹងកងទ័ពស៊ីរី ហើយទ័ពស៊ីរីត្រូវបាក់ទ័ពរត់នៅចំពោះមុខកងទ័ពអ៊ីស្រាអែល។ 15 ពេលកងទ័ពអាំម៉ូនឃើញថាជនជាតិស៊ីរីបានបាក់ទ័ពនៅមុខយ៉ូអាប់ ហើយរត់ភៀសខ្លួន នោះពួកគេក៏ភៀសខ្លួចេញពីអប៊ីសាយជាប្អូនរបស់យ៉ូអាប់ហើយវិលត្រឡប់ទៅទីក្រុងរបស់គេវិញ។ ពេលនោះលោកយ៉ូអាប់ក៏វិលពីអាំម៉ូនត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ 16 នៅពេលដែលពួកស៊ីរីបានឃើញថាពួកគេកំពុងចាញ់អ៊ីស្រាអែល ពួកគេបានសុំទ័ពពីខាងនាយទន្លេអើប្រាតដោយមានស្តេចសូផាកជាមេទ័ពរបស់ព្រះបាទហាដាដេស៊ើរ។ 17 មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌស្ដេចក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូលឆ្លងទន្លេយ័រដាន់ចូលមករកពួកគេ។ ស្តេចបានរៀបចំកងទ័ពឲ្យច្បាំងនឹងកងទ័ពស៊ីរី។ 18 កងទ័ពស៊ីរីបានបាក់ទ័ពរត់គេចពីអ៊ីស្រាអែល ហើយព្រះបាទដាវីឌបានសម្លាប់ពលទ័ពរទេះចម្បាំងរបស់កងទ័ពស៊ីរីចំនួនប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងចំនួនបួនម៉ឺននាក់។ ព្រះអង្គក៏បានសម្លាប់លោកសូផាក់ដែលជាមេបញ្ជាការកងទ័ពផងដែរ។ 19 ពេលស្តេចទាំងប៉ុន្មានដែលធ្វើជាចំណុះរបស់ព្រះបាទហាដាដេស៊ើរឃើញថា ព្រះអង្គបានចាញ់ស្តេចអ៊ីស្រាអែល នោះពួកគេក៏មកចងសន្ដិភាព និងចំណុះព្រះបាទដាវីឌ។ ដូច្នេះប្រជាជនស្រុកស៊ីរីលែងចង់ជួយជនជាតិអាំម៉ូនទៀតហើយ។
1 នៅរដូវផ្ការីកនៅពេលដែលស្តេចត្រូវចេញទៅធ្វើសង្គ្រាមជាធម្មតា លោកយ៉ូអាប់បានដឹកនាំកងទ័ពចូលប្រយុទ្ធ និងវាយលុកស្រុកអាំម៉ូន។ គាត់បានទៅឡោមព័ទ្ធក្រុងរ៉ាបាត។ ព្រះបាទដាវីឌស្នាក់នៅក្នុងក្រុងយេរូសាឡិម។ លោកយ៉ូអាប់វាយក្រុងរ៉ាបាត ហើយវាយយកបានក្រុងនោះ។ 2 ព្រះបាទដាវីឌយកមកុដដែលស្ថិតនៅលើសិរស្ដេចរបស់ជនជាតិអាំម៉ូន មកុដនោះធ្វើអំពីមាស ទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏បានរឹបអូសយកជយភណ្ឌយ៉ាងច្រើនពីក្រុងនោះ។ 3 រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។ 4 ក្រោយមកទៀតមានសង្គ្រាមនៅហ្គេស៊ើរជាមួយពួកភីលីស្ទីន។ លោកស៊ីបេខៃជាអ្នកស្រុកហូសាហ៊ីតបានសម្លាប់ស៊ីផាយដែលជាកូនចៅម្នាក់របស់រេផែមហើយពួកភីលីស្ទីនក៏ត្រូវបានបង្ក្រាប។ 5 ពេលមានសង្រ្គាមជាមួយពួកភីលីស្ទីននៅកូបលោកអេថាហាណានជាកូនរបស់លោកយ៉ារី មកពីភូមិបេថ្លេហិមបានសម្លាប់ឡាហាមីជាប្អូនរបស់កូលីយ៉ាតជាអ្នកស្រុកកាថ។ 6 នៅក្នុងសមរភូមិមួយទៀតនៅក្រុងកាថមានបុរសម្នាក់ដែលមានកម្ពស់ខ្ពស់ ហើយមានម្រាមដៃប្រាំមួយទាំងសងខាង និងម្រាមជើងប្រាំមួយនៅលើជើងនីមួយៗ។ គាត់ក៏ជាពូជពង្សរេផែមដែរ។ 7 ពេលវាសើចចម្អកដល់កងទ័ពអ៊ីស្រាអែលនោះ លោកយ៉ូណាដាប់ជាកូនរបស់លោកស៊ីម៉ាយដែលជាបងរបស់ព្រះបាទដាវីឌក៏បានសម្លាប់វាទៅ។ 8 អ្នកទាំងនោះជាកូនចៅរបស់រេផែមនៅក្រុងកាថហើយពួកគេត្រូវបានសម្លាប់ដោយព្រះបាទដាវីឌ និងកងទ័ពរបស់ព្រះអង្គ។
1 មារសាតាំងបានក្រោកឡើងប្រឆាំងនឹងអ៊ីស្រាអែល ហើយបណ្តាលឲ្យព្រះបាទដាវីឌធ្វើជំរឿនជនជាតិអ៊ីស្រាអែល។ 2 ព្រះបាទដាវីឌមានរាជឱង្កាទៅកាន់លោកយ៉ូអាប់ និងមេបញ្ជាការកងទ័ពថា៖ «ចូរទៅជំរឿនជនជាតិអ៊ីស្រាអែលចាប់ពីបៀរសេបារហូតដល់ដាន់ ហើយរាយការណ៍មកយើង ដើម្បីឲ្យយើងដឹងចំនួនពួកគេ»។ 3 លោកយ៉ូអាប់មានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់ធ្វើឲ្យកងទ័ពរបស់ព្រះអង្គធំជាងនេះមួយរយដងទៅទៀត។ ប៉ុន្ដែ ព្រះអម្ចាស់របស់ខ្ញុំជាស្តេចអើយ! តើពួកគេទាំងអស់គ្នាមិនមប្រើម្ចាស់ខ្ញុំទេឬអី? ហេតុអ្វីបានជាម្ចាស់របស់ខ្ញុំចង់បានដូច្នេះ? ហេតុអ្វីបានជានាំឲ្យមានកំហុសនេះលើអ៊ីស្រាអែល? 4 ប៉ុន្តែ ពាក្យរបស់ព្រះរាជាគឺប្រឆាំងនឹងលោកយ៉ូអាប់។ លោកយ៉ូអាប់ចាកចេញទៅពាសពេញស្រុកអ៊ីស្រាអែលទាំងមូល។ បន្ទាប់មក គាត់បានត្រឡប់មកក្រុងយេរូសាឡិមវិញ។ 5 លោកយ៉ូអាប់បានរាយការណ៍អំពីចំនួនសរុបនៃចំនួនអ្នកប្រយុទ្ធជូនព្រះបាទដាវីឌ។ នៅអ៊ីស្រាអែលមានបុរស ១, ១០០, ០០០ នាក់ដែលមានដាវអាចច្បាំងបាន។ នៅស្រុកយូដាមានកងទ័ព ៤៧០, ០០០ នាក់។ 6 ប៉ុន្តែ ពួកលេវី និងពួកបេនយ៉ាមីនមិនត្រូវបានរាប់បញ្ចូលក្នុងចំណោមពួកគេទេ ព្រោះលោកយ៉ូអាប់មិនពេញចិត្ត និងបញ្ជារបស់ស្តេចទេ។ 7 ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងអំពើនេះទេ ដូច្នេះ ព្រះអង្គក៏វាយប្រហារជនជាតិអ៊ីស្រាអែល។ 8 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំបានប្រព្រឹត្ដអំពើបាប ដោយព្រោះការនេះ។ឥឡូវនេះ សូមដកទោសទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គផងព្រោះទូលបង្គំបានប្រព្រឹត្ដល្ងីល្ងើបំផុតហើយ»។ 9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកកាដ ជាព្យាការីរបស់ព្រះបាទដាវីឌថា៖ 10 «ចូរទៅប្រាប់ដាវីឌដូចតទៅ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ!»។ 11 លោកកាដចូលទៅគាល់ព្រះបាទដាវីឌហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ សូមជ្រើសរើសមួយក្នុងចំណោមហេតុការណ៍ទាំងនេះចុះ 12 គ្រោះអត់ឃ្លានរយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពនៅចំពោះមុខខ្មាំងសត្រូវរយៈពេលបីខែ ឬដាវរបស់ព្រះអម្ចាស់ គឺជាគ្រោះកាចមួយនៅក្នុងស្រុកដែលទេវតារបស់ព្រះអម្ចាស់បំផ្លាញទូទាំងស្រុកអ៊ីស្រាអែលរយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាសម្រេចថាត្រូវយកមួយណា ដើម្បីទូលបង្គំ ទូលចំពោះព្រះជាម្ចាស់ដែលចាត់ទូលបង្គំអោយមក»។ 13 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «ខ្ញុំកំពុងរងទុក្ខវេទនាខ្លាំងណាស់។ សូមឲ្យខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ជាជាងដៃរបស់មនុស្ស ដ្បិត ការប្រព្រឹត្ដដ៏សប្បុរសរបស់ព្រះអង្គធំធេងណាស់»។ 14 ព្រះអម្ចាស់បានធ្វើឲ្យគ្រោះកាចមកលើជនជាតិអ៊ីស្រាអែលហើយមានមនុស្សប្រាំពីរម៉ឺននាក់បានស្លាប់។ 15 ព្រះជាម្ចាស់បានចាត់ទេវតាមួយរូបឲ្យទៅបំផ្លាញក្រុងយេរូសាឡឹម។ នៅពេលដែលទេវតាហៀបនឹងបំផ្លាញវាព្រះអម្ចាស់បានឃ្លាំមើលហើយព្រះអង្គបានផ្លាស់ប្តូរព្រះទ័យអំពីការបំផ្លាញនេះ។ ព្រះអង្គមានបន្ទូលទៅកាន់ទេវតាដែលកំពុងតែបំផ្លាញថា៖ «ល្មមហើយ! ឥឡូវសូមដកដៃអ្នកមកវិញទៅ»។ គ្រានោះទេវតារបស់ព្រះអម្ចាស់ឈរនៅលានបោកបែនស្រូវរបស់លោកអណានជាជនជាតិយេប៊ូស។ 16 ព្រះបាទដាវីឌក្រឡេកមើលទៅឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះផែនដី និងលើមេឃមានកាន់ដាវនៅដៃលើកមកលើក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌនិងពួកព្រឹទ្ធាចារ្យដែលស្លៀកបាវកាន់ទុក្ខបានក្រាបចុះអោនមុខដល់ដី។ 17 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «តើមិនមែនទូលបង្គំដែលបញ្ជាអោយរាប់ចំនួនកងទ័ពទេឬអី? ទូលបង្គំបានធ្វើអំពើអាក្រក់នេះ តែចៀមទាំងនេះ តើពួកគេបានធ្វើអ្វីខ្លះ? ព្រះជាម្ចាស់អើយ សូមឲ្យគ្រោះកាចនេះបានធ្លាក់មកលើទូលបង្គំ និងគ្រួសារទូលបង្គំវិញ ប៉ុន្តែ សូមកុំឲ្យកើតមានលើប្រជាជនរបស់ព្រះអង្គឡើយ»។ 18 ទេវតារបស់ព្រះអម្ចាស់បញ្ជាឲ្យលោកកាដទូលព្រះបាទដាវីឌថា៖ «ដាវីឌត្រូវឡើងទៅសង់អាសនៈមួយសម្រាប់ព្រះអម្ចាស់នៅលានបោកស្រូវរបស់អណានជាអ្នកស្រុកយេប៊ូស។ 19 ព្រះបាទដាវីឌក៏ឡើងទៅតាមការដាស់តឿនរបស់លោកកាដតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 20 ពេលលោកអណានកំពុងច្រូតស្រូវសាលី គាត់បែរទៅឃើញទេវតា។ គាត់ និងកូនប្រុសបួននាក់ដែលនៅជាមួយគាត់ក៏បានពួនខ្លួន។ 21 នៅពេលដែលព្រះបាទដាវីឌទៅជិត លោកអណានបានមើល និងឃើញព្រះបាទដាវីឌ។ លោកចាកចេញពីលានបោកស្រូវហើយក្រាបថ្វាយបង្គំព្រះបាទដាវីឌដល់ដី។ 22 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «សូមលក់លានបោកស្រូវនេះឲ្យខ្ញុំផងខ្ញុំនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។ 23 លោកអណានមានប្រសាសន៍ទៅកាន់ព្រះបាទដាវីឌថា៖ «សូមព្រះករុណាយកវាចុះ! សូមធ្វើតាមអ្វីដែលគួរឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គចុះ។ ទូលបង្គំនឹងប្រគល់របស់ទាំងអស់នេះដល់ព្រះអង្គ» ។ 24 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអណានថា៖ «ទេខ្ញុំសូមទិញអ្វីៗទាំងអស់ដោយពេញថ្លៃ ខ្ញុំនឹងមិនយករបស់អ្នកមកធ្វើជាតង្វាយដុតថ្វាយព្រះអម្ចាស់ទេ ប្រសិនបើ ខ្ញុំមិនបានចំណាយអ្វីសោះ»។ 25 ដូច្នេះ ព្រះបាទដាវីឌបានចំណាយមាសប្រាំមួយរយតម្លឹងសម្រាប់កន្លែងនោះ។ 26 ព្រះបាទដាវីឌសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះហើយក៏ថ្វាយតង្វាយដុតទាំងមូល និងតង្វាយមេត្រីនៅទីនោះ។ ព្រះបាទដាវីឌបានអង្វររកព្រះអម្ចាស់ ហើយព្រះអង្គបានឆ្លើយតបដោយភ្លើងពីលើមេឃមកលើអាសនៈថ្វាយតង្វាយដុតទាំងមូល។ 27 ក្រោយមកព្រះអម្ចាស់បានបញ្ជាឲ្យទេវតាដាក់ដាវចូលទៅក្នុងស្រោមវិញ។ 28 ពេលព្រះបាទដាវីឌឃើញថាព្រះអម្ចាស់បានឆ្លើយតប និងពាក្យទូលអង្វររបស់ព្រះអង្គនៅលានបោកស្រូវរបស់លោកអណានជាអ្នកស្រុកយេប៊ូស ព្រះករុណាក៏ធ្វើពិធីថ្វាយដង្វាយនៅទីនោះ។ 29 នៅគ្រានោះ ព្រះពន្លារបស់ព្រះអម្ចាស់ដែលលោកម៉ូសេបានធ្វើនៅវាលរហោស្ថាន និងអាសនៈសម្រាប់ថ្វាយតង្វាយដុតស្ថិតនៅលើទីសក្ការៈនៅគីបៀន។ 30 ទោះយ៉ាងណាព្រះបាទដាវីឌមិនអាចទៅទីនោះ ដើម្បីសុំការណែនាំពីព្រះជាម្ចាស់ទេ ដោយព្រោះខ្លាចដាវរបស់ទេវតារនៃព្រះអម្ចាស់។
1 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទីនេះជាព្រះដំណាក់របស់ព្រះជាម្ចាស់នឹងអាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូលរបស់ជនជាតិអ៊ីស្រាអែល»។ 2 ព្រះបាទដាវីឌក៏បញ្ជាឲ្យអ្នកបម្រើរបស់លោកប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលឲ្យមកជួបជុំគ្នា។ ព្រះករុណាបានចាត់តាំងពួកគេឱ្យធ្វើជាជាងចម្លាក់ថ្មកាត់ដុំថ្មដើម្បីសង់ព្រះដំណាក់របស់ព្រះជាម្ចាស់។ 3 ព្រះបាទដាវីឌបានត្រៀមដែកយ៉ាងច្រើនទុកធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើតម្ពក់។ ព្រះអង្គក៏បានត្រៀមលង្ហិនយ៉ាងច្រើនសន្ធឹកដែលមិនអាចថ្លឹងបានដែរ 4 ហើយមានឈើតាត្រៅយ៉ាងច្រើនសន្ធឹកដែលគេមិនអាចរាប់បាន។(ដ្បិតអ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុសបាននាំយកឈើតាត្រៅយ៉ាងសន្ធឹកមកថ្វាយព្រះបាទដាវីឌ)។ 5 ព្រះបាទដាវីដមានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រាយើង នៅក្មេងហើយគ្មានបទពិសោធន៍ រីឯដំណាក់ដែលត្រូវសង់ថ្វាយព្រះអម្ចាស់ត្រូវតែមានភាពថ្កុំថ្កើងរុងរឿងនិងល្បីល្បាញជាងគេនៅក្នុងស្រុកនានា។ ដូច្នេះយើងនឹងត្រៀមសំភារៈសំរាប់ការសាងសង់អាគារនេះ»។ ដូច្នេះព្រះបាទដាវីឌបានត្រៀមសំភារៈសាងសង់ជាច្រើនមុនពេលព្រះអង្គសោយទិវង្គត។ 6 ព្រះបាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែផ្ដាំឲ្យសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ 7 ព្រះអង្គមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សម្រាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។ 8 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា៖ឯងបានបង្ហូរឈាមច្រើនណាស់ ហើយឯងក៏បានធ្វើសង្គ្រាមជាច្រើនផង។ ដូច្នេះ ឯងមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតឯងបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ 9 ទោះជាយ៉ាងណា ឯងនឹងមានកូនប្រុសម្នាក់ដែលនឹងក្លាយជាបុរសដែលមានសន្តិភាព។ យើងនឹងអោយគាត់សំរាកពីខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញ។ ដ្បិតឈ្មោះរបស់គេត្រូវហៅថាសាឡូម៉ូនហើយយើងនឹងអោយអ៊ីស្រាអែលមានសុខសាន្តត្រាណនៅក្នុងរាជរបស់គេ។ 10 បុត្រនោះនឹងសង់ដំណាក់សំរាប់នាមយើង។ គេនឹងក្លាយជាកូនរបស់យើងហើយយើងនឹងធ្វើជាឪពុករបស់គេ។ យើងនឹងតាំងបល្ល័ង្កនៃរាជាណាចក្ររបស់ព្រះអង្គគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលរហូតតទៅ។ 11 ឥឡូវនេះបុត្រអើយសូមអោយព្រះអម្ចាស់គង់ជាមួយបុត្រនិងជួយអោយបុត្រទទួលជោគជ័យ។ សូមឲ្យបុត្រអាចសង់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់បុត្រដូចព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់។ 12 មានតែព្រះអម្ចាស់ទេដែលអាចផ្តល់យោបល់និងប្រាជ្ញាដល់បុត្រដើម្បីអោយបុត្រប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រនៅពេលដែលព្រះអង្គតែងតាំងបុត្រអោយគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។ 13 ប្រសិនបើបុត្រប្រតិបត្តិតាមក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេស្ដីអំពីជនជាតិអ៊ីស្រាអែលនោះបុត្រមុខជាទទួលជោគជ័យមិនខាន។ ចូររឹងមាំនិងក្លាហាន។ កុំខ្លាចឬបាក់ទឹកចិត្តឡើយ។ 14 ឥឡូវនេះ មើល៍បិតាបានត្រៀមរៀបចំទុកសំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាសចំនួន១០ម៉ឺនតោន ប្រាក់មួយលានតោនហើយលង្ហិននិងដែកយ៉ាងច្រើនសន្ធឹក។បិតាក៏បានត្រៀមឈើនិងថ្មផងដែរ។បុត្រត្រូវតែបន្ថែមលើអ្វីៗទាំងអស់នេះបន្ថែមទៀត។ 15 បុត្រមានកម្មករច្រើននាក់នៅជាមួយបុត្រ៖ គឺមានជាងចម្លាក់ថ្ម ជាងចម្លាក់ឈើ ជាងឈើនិងជាងសិប្បកម្មជំនាញគ្រប់ប្រភេទ។ 16 សុទ្ធតែជាអ្នកអាចធ្វើការជាមួយមាសប្រាក់លង្ហិននិងដែក។ ដូច្នេះចូរចាប់ផ្តើមធ្វើការហើយសូមព្រះអម្ចាស់គង់ជាមួយបុត្រ» ។ 17 ព្រះបាទដាវីឌក៏បញ្ជាអោយមេដឹកនាំអ៊ីស្រាអែលទាំងអស់ជួយព្រះបាទសាឡូម៉ូនជាបុត្រដោយពោលថា៖ 18 «ព្រះអម្ចាស់ជាព្រះរបស់អ្នកគង់នៅជាមួយអ្នកហើយប្រទានអោយអ្នកមានសន្តិភាពនៅគ្រប់ទិសទី។ព្រះអង្គបានប្រគល់ប្រជាជននៅតាមតំបន់នេះមកក្នុងកណ្តាប់ដៃរបស់យើងហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ព្រះអម្ចាស់ និងប្រជារាស្ត្ររបស់ព្រះអង្គដែរ។។ 19 ឥឡូវនេះចូរស្វែងរកព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិតរបស់អ្នក។ ចូរក្រោកឡើងហើយសង់ទីសក្ការៈរបស់ព្រះ អម្ចាស់ជាព្រះរបស់អ្នក ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់ព្រះជាម្ចាស់ ទៅតម្កល់ទុកក្នុងព្រះដំណាក់ដែលនឹងសង់ឡើងសម្រាប់ព្រះនាមរបស់ព្រះអម្ចាស់»។
1 ពេលព្រះបាទដាវីឌមានអាយុចាស់ណាស់ហើយ ព្រះអង្គបានតែងតាំងព្រះបាទសាឡូម៉ូនជាបុត្រឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល។ 2 ស្តេចបានប្រមូលមេដឹកនាំអ៊ីស្រាអែលទាំងអស់ និងក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីឲ្យមកជួបជុំគ្នា។ 3 គេរាប់ចំនួនក្រុមលេវីដែលមានអាយុសាមសិបឆ្នាំឡើងទៅ។ ពួកគេទាំងអស់មានចំនួន៣៨, ០០០នាក់។ 4 ព្រះបាទដាវីឌមានរាជឱង្កាថា៖ «ក្នុងចំណោមមនុស្សទាំងនេះមានពីរម៉ឺនបួនពាន់នាក់ត្រូវមើលការខុសត្រូវលើកិច្ចការរបស់ព្រះដំណាក់របស់ព្រះអម្ចាស់ហើយប្រាំមួយពាន់នាក់ជាមន្ដ្រី និងជាចៅក្រម។ 5 បួនពាន់នាក់ទៀតជាអ្នកយាមទ្វារព្រះដំណាក់ បួនពាន់នាក់ ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលយើងបានធ្វើសម្រាប់ប្រគំកំដរ។ 6 ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ 7 មកពីអំបូរកូនចៅរបស់លោកគើរសុនមាន ឡាដាន និងស៊ីម៉ៃ។ 8 កូនរបស់លោកឡាដានមានបីនាក់គឺ យេហ៊ីអែលជាមេដឹកនាំ សេថាម និងយ៉ូអែល។ 9 កូនរបស់លោកស៊ីម៉ៃមានបីនាក់គឺ សេឡូម៉ូត ហាស៊ាល និងហារ៉ាន។ អ្នកទាំងនេះសុទ្ធតែជាមេលើក្រុមគ្រួសារឡាដាន។ 10 លោកស៊ីម៉ៃមានកូនបួននាក់ទៀតគឺ យ៉ាហាត់ ស៊ីស្សា យេអ៊ូស និងបេរា។ 11 លោកយ៉ាហាត់ជាមេដឹកនាំ ហើយលោកស៊ីស្សាជាមេដឹកនាំទីពីរ។ លោកយេអ៊ូសនិងលោកបេរា គ្មានកូនប្រុសច្រើនទេ ដូច្នេះ ពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ ទទួលខុសត្រូវលើការងារតែមួយ។ 12 លោកកេហាត់មានកូនប្រុសបួននាក់គឺអាំរ៉ាម អ៊ីសារ, ហេប្រូននិងអ៊ូសៀល។ 13 កូនប្រុសៗរបស់លោកអាំរ៉ាមគឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអើរ៉ុនត្រូវបានជ្រើសរើសឲ្យញែកអ្វីៗដែលសក្ការបំផុតដែលគាត់ និងកូនចៅរបស់គាត់ត្រូវថ្វាយគ្រឿងក្រអូបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គ និងប្រទានពរក្នុងនាមព្រះអង្គជារៀងរហូត។ 14 ប៉ុន្តែ លោកម៉ូសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់កូនៗ របស់លោកត្រូវបានគេចាត់ទុកថា ជាពួកលេវី។ 15 កូនប្រុសៗរបស់ម៉ូសេគឺគើរសុម និងអេលាស៊ើរ។ 16 កូនចៅរបស់លោកគើរសុមគឺសេប៊ូអែលជាកូនច្បង។ កូនចៅរបស់អេលីស៊ើរគឺរេហាបយ៉ា។ 17 អេលាស៊ើរមិនមានកូនប្រុសទៀតទេ ប៉ុន្តែ លោករេហាបយ៉ាមានកូនចៅជាច្រើន។ 18 កូនប្រុសរបស់អ៊ីសហាគឺស៊ីឡូមជាមេដឹកនាំ។ 19 កូនចៅរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាកូនច្បង លោកអម៉ារីយ៉ាជាកូនទីពីរ លោកយ៉ាហាសៀលជាកូនទីបី និងលោកយេកាមាមជាកូនទីបួន។ 20 កូនប្រុសៗរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាកូនទីមួយ និងលោកយីសយ៉ា ជាកូនទីពីរ។ 21 កូនចៅរបស់លោកម៉្រារីមាន លោកម៉ាលី។ កូនប្រុសៗរបស់លោកម៉ាលីមានអេលាសា និងគីស។ 22 អេលាសាបានស្លាប់ដោយមិនមានកូនទេ គាត់មានតែកូនស្រីៗប៉ុណ្ណោះ។ កូនៗរបស់លោកគីស បានរៀបការជាមួយពួកគេ។ 23 កូនទាំងបីរបស់លោកមូស៊ី គឺម៉ាលី អេដើ និងយេរេម៉ូត។ 24 ទាំងនេះជាកូនចៅលេវីទៅតាមពូជអំបូររបស់ពួកគេ។ ពួកគេជាមេដឹកនាំដែលត្រូវបានគេរាប់បញ្ចូលក្នុងត្រកូលនៃអំបូរដែលត្រូវធ្វើកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ។ 25 ព្រះបាទដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គបានប្រទានឲ្យប្រជាជនរបស់ព្រះអង្គសម្រាក។ ព្រះអង្គបានសង់ព្រះដំណាក់របស់ព្រះអង្គនៅក្រុងយេរូសាឡឹមរហូតតទៅ។ 26 ដូច្នេះ ពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។ 27 គេបានរាប់ចំនួនកូនចៅលេវីចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ព្រះបាទដាវីឌ។ 28 ពួកគេមានភារកិច្ចជួយកូនចៅរបស់លោកអើរ៉ុនក្នុងការបំពេញកិច្ចការក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេត្រូវថែរក្សាទីធ្លា បន្ទប់នានា ពិធីជម្រះវត្ថុផ្សេងៗដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធនិងបំពេញកិច្ចការផ្សេងៗទៀតក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 29 ពួកគេត្រូវតម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ រៀបចំម្សៅម៉ដ្ដសម្រាប់តង្វាយម្សៅ ព្រមទាំងរៀបចំនំក្រៀបធ្វើពីម្សៅឥតដាក់មេ នំចម្អិនដោយប្រើពុម្ព ឬនំផ្សេងៗទៀតដែលលាយជាមួយប្រេង។ ពួកគេក៏ទទួលខុសត្រូវពិនិត្យមើលរង្វាស់និងទំហំនៃរង្វាល់ទាំងប៉ុន្មានដែរ។ 30 ពួកគេត្រូវស្ថិតនៅក្នុងព្រះដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ 31 ហើយត្រូវថ្វាយតង្វាយដុតទាំងមូលចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច នៅចំពោះព្រះជាម្ចាស់។ 32 ពួកគេទទួលបន្ទុកក្នុងការមើលថែពន្លាជួបព្រះអម្ចាស់ ទីសក្ការបូជា និងជួយកូនចៅអើរ៉ុនក្នុងការបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
1 ក្រុមការងារជាបូជាចារ្យត្រូវបានបែងចែកតាមកូនចៅរបស់លោកអើរ៉ុនមានដូចជា៖ លោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ា។ 2 លោកណាដាប និងលោកអ័ប៊ីហ៊ូវបានស្លាប់មុនឪពុកពួកគេ។ ពួកគេគ្មានកូនទេ ដូច្នេះ លោកអេឡាសារ និងលោកអ៊ីថាម៉ាបានបំពេញមុខងារជាបូជាចារ្យ។ 3 ព្រះបាទដាវីឌ រួមជាមួយ លោកសាដុកដែលជាកូនចៅរបស់លោកអេឡាសារនិងលោកអហ៊ីម៉ាឡេកដែលជាកូនចៅរបស់លោកអ៊ីថាម៉ាបានបែងចែកពួកគេជាក្រុមសម្រាប់ការងាររបស់ពួកគេជាបូជាចារ្យ។ 4 មានមេដឹកនាំក្នុងចំណោមកូនចៅរបស់លោកអេឡាសារច្រើនជាងក្នុងចំណោមកូនចៅរបស់លោកអ៊ីថាម៉ា ដូច្នេះគេបែងចែកកូនចៅរបស់លោកអេឡាសារជាដប់ប្រាំមួយក្រុមគ្រួសារ ហើយកូនចៅលោកអ៊ីថាម៉ារជាប្រាំបីក្រុមគ្រួសារ ព្រមទាំងមានមេដឹកនាំតាមក្រុមគ្រួសារនីមួយៗផង។ 5 ការបែងចែកនេះធ្វើឡើងដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការ និងអ្នកគ្រប់គ្រងការងាររបស់ព្រះជាម្ចាស់ សុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ និងកូនចៅរបស់លោកអ៊ីថាម៉ារ។ 6 លោកសេម៉ាយ៉ាជាកូនរបស់លោកនេថានេលជាស្មៀនពីកុលសម្ព័ន្ធលេវីបានសរសេរឈ្មោះរបស់ពួកគេនៅចំពោះមុខព្រះរាជា មន្ត្រី និងលោកបូជាចារ្យសាដុកលោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ និងមេដឹកនាំក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ ។ 7 ឆ្នោតទី១ ត្រូវលើលោកយេហូយ៉ារីប ឆ្នោតទី២ ត្រូវលើលោកយេដាយ៉ា 8 ឆ្នោតទី៣ ត្រូវលើលោកហារីម ឆ្នោតទី៤ ត្រូវលើលោកសេអូរីម 9 ឆ្នោតទី៥ ត្រូវលើលោកម៉ាល់គីយ៉ា ឆ្នោតទី៦ ត្រូវលើលោកមីយ៉ាមីន 10 ឆ្នោតទី៧ ត្រូវលើលោកហាក់កូស ឆ្នោតទី៨ ត្រូវលើលោកអប៊ីយ៉ា 11 ឆ្នោតទី៩ ត្រូវលើលោកយេសួ ឆ្នោតទី១០ ត្រូវលើលោកសេកានា 12 ឆ្នោតទី១១ ត្រូវលើលោកអេលីយ៉ាស៊ីប ឆ្នោតទី១២ ត្រូវលើលោកយ៉ាគីម 13 ឆ្នោតទី១៣ ត្រូវលើលោកហ៊ូផា ឆ្នោតទី១៤ ត្រូវលើលោកយេសេបៀប 14 ឆ្នោតទី១៥ ត្រូវលើលោកប៊ីលកា ឆ្នោតទី១៦ ត្រូវលើលោកអ៊ីមម៉ើរ 15 ឆ្នោតទី១៧ ត្រូវលើលោកហេសើរ ឆ្នោតទី១៨ ត្រូវលើលោកហាភីសេស 16 ឆ្នោតទី១៩ ត្រូវលើលោកពេថាហ៊ីយ៉ា ឆ្នោតទី២០ ត្រូវលើលោកហេសិគាល 17 ឆ្នោតទី២១ ត្រូវលើលោកយ៉ាគីន ឆ្នោតទី២២ ត្រូវលើលោកកាមូល 18 ឆ្នោតទី២៣ ត្រូវលើលោកដេឡាយ៉ា ឆ្នោតទី២៤ ត្រូវលើលោកមាស៊ា។ 19 អ្នកទាំងនេះទទួលភារកិច្ចតាមមុខងាររបស់ខ្លួន ដើម្បីចូលទៅបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ស្របតាមក្បួនច្បាប់ដែលលោកអើរ៉ុន ជាបុព្វបុរសរបស់ពួកគេបានចែងទុក ដូចព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានបង្គាប់មកលោក។ 20 ពួកកូនចៅលេវីផ្សេងទៀតមានដូចជាៈ ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមគឺមានសេបួល ក្នុងអំបូរសេបាអែលគឺមានលោកយេឌីយ៉ា។ 21 កូនរបស់លោករេហាបយ៉ាមានលោកយីស៊ីយ៉ាជាមេដឹកនាំ។ 22 កូនចៅរបស់លោកអ៊ីសារីតមាន លោកសេឡូម៉ូត ក្នុងចំណោមកូនចៅរបស់លោកសេឡូម៉ូតមាន លោកយ៉ាហាត់។ 23 កូនរបស់ហេប្រុន៖ មានលោកយេរីយ៉ាជាមេដឹកនាំ លោកអម៉ារីយ៉ាជាមេទីពីរ លោកយ៉ាហាសៀលទីបី និងយេកាមៀមជាមេទីបួន។ 24 កូនរបស់អ៊ូស៊ាលមានលោកមីកា។ កូនចៅរបស់លោកមីកាមានលោកសាមៀរ។ 25 ប្អូនប្រុសរបស់លោកមីកាគឺលោកយីស៊ីយ៉ា។ កូនរបស់លោកយីស៊ីយ៉ាមានលោកសាការី។ 26 កូនចៅរបស់លោកម៉្រារីមាន លោកម៉ាលី និងលោកមូស៊ី។ កូនរបស់លោកយ៉ាស៊ាមានលោកបេណូ។ 27 កូនចៅរបស់លោកម៉្រារីមានលោកយ៉ាស៊ា លោកបេណូ លោកសូហាំ លោកសាគើរ និងលោកអ៊ីបរី។ 28 លោកអេឡាសារ ជាកូនរបស់លោកម៉ាលី គ្មានកូនប្រុសទេ។ 29 កូនប្រុសៗរបស់លោកគីសជាកូនរបស់គីសមាន យេរ៉ាមែល 30 កូនប្រុសៗរបស់មូស៊ី គឺម៉ាលី អេឌើរ និងយេរីម៉ូត។ នេះជាក្រុមលេវីដែលត្រូវបានរាយឈ្មោះក្នុងគ្រួសាររបស់គេ។ 31 បុរសទាំងនោះជាមេគ្រួសារ និងជាបងប្អូនរបស់គេរៀងៗខ្លួន គេបានបោះឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះបាទដាវីឌ លោកសាដុក និងលោកអហ៊ីម៉ាឡេកព្រមទាំងមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី។ ពួកគេត្រូវបានបោះឆ្នោតដូចជាកូនចៅរបស់លោកអើរ៉ុនបានធ្វើដែរ។
1 ព្រះបាទដាវីឌ និងពួកមេដឹកនាំនៃព្រះពន្លាបានជ្រើសរើសកូនចៅរបស់អេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថុន អ្នកទាំងនេះត្រូវបានញែកចេញសម្រាប់ច្រៀងថ្លែងព្រះបន្ទូលដោយលេងពិណ ឃឹម និងស្គរកំដរផង។ នេះជាបញ្ជីរាយនាមអ្នកដែលបំពេញមុខងារនេះ។ 2 កូនចៅរបស់លោកអេសាភមាន លោកសាកូស លោកយ៉ូសែប លោកនេថានា និងលោកអេសាលាជាកូនប្រុសរបស់លោកអេសាភក្រោមការដឹកនាំរបស់លោកអេសាភដែលបានទាយក្រោមការដឹកនាំរបស់ស្តេច។ 3 កូនចៅរបស់លោកយេឌូថុនគឺលោកកេដាលាយ៉ា លោកហ្សេរី លោកយេសាយ៉ា លោកស៊ីម៉ៃ លោកហាសាបយ៉ា និងលោកម៉ាត់ធានា ទាំងអស់មានចំនួនប្រាំមួយនាក់នៅក្រោមការដឹកនាំរបស់លោកយេឌូថុនជាឪពុក ហើយជាអ្នកលេងពិណសរសើរ និងលើកតម្កើងព្រះអម្ចាស់។ 4 កូនចៅរបស់លោកហេម៉ានមាន៖ លោកប៊ូគីគា លោកម៉ាត់ថានា លោកអូស៊ៀល លោកសេប៊ូល លោកយេរីមម៉ូត លោកហាណានា លោកហាណានី អេលីតា លោកគីដាលធី លោករ៉ូម៉ាមធី លោកអេស៊ើរ លោកយ៉ូសបេកាសា លោកម៉ូលឡូធី លោកហួធី និងម៉ាហាស៊ីយ៉ូត។ 5 អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកហេម៉ានដែលជាព្យាការីរបស់ស្ដេច។ ព្រះជាម្ចាស់បានប្រទានឲ្យលោកហេម៉ានកូនប្រុស ១៤នាក់ និងកូនស្រី ៣នាក់ ដើម្បីគោរពគាត់។ 6 ទាំងអស់នេះស្ថិតនៅក្រោមការដឹកនាំរបស់ឪពុករបស់ពួកគេ។ ពួកគេជាអ្នកលេងភ្លេងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ដែលមានប្រដាប់ប្រដាភ្លេង និងឧបករណ៍តន្ត្រីផ្សេងៗនៅពេលពួកគេបម្រើក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកអេសាភ លោកយេឌូថុន និងលោកហេម៉ានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជា។ 7 ពួកគេ និងបងប្អូនប្រុសៗរបស់ពួកគេដែលមានជំនាញ ហើយបានបង្ហាត់បង្រៀនឲ្យមានជំនាញខាងចម្រៀងតម្កើងព្រះអម្ចាស់ ទាំងអស់មានចំនួន ២៨៨ នាក់។ 8 ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងគ្រូ ទាំងសិស្ស។ 9 កូនរបស់លោកអេសាភ ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប និងគ្រួសាររបស់គាត់ ឆ្នោតទីពីរត្រូវលើលោកកេដាលា ព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 10 ឆ្នោតទីបីត្រូវលើលោកសាគើរ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 11 ឆ្នោតទីបួនត្រូវលើលោកយីសរី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 12 ឆ្នោតទីប្រាំត្រូវលើលោកនេថានា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 13 ឆ្នោតទីប្រាំមួយត្រូវលើលោកប៊ូគីគាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 14 ឆ្នោតទីប្រាំពីរត្រូវលើលោកយេសារេឡា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 15 ឆ្នោតទីប្រាំបីត្រូវលើលោកយេសាយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 16 ឆ្នោតទីប្រាំបួនត្រូវលើលោកម៉ាត់ថានាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 17 ឆ្នោតទីដប់ធ្លាក់ទៅលើលោកស៊ីម៉ៃព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 18 ឆ្នោតទីដប់មួយបានធ្លាក់ទៅលើលោកអសារេល ព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 19 ឆ្នោតទីដប់ពីរបានធ្លាក់លើលោកហាសាបយ៉ាព្រមទាំងកូនៗ និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 20 ឆ្នោតទីដប់បីបានធ្លាក់ទៅលើស៊ូបាអែលព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 21 ឆ្នោតទីដប់បួនបានធ្លាក់ទៅលើលោកម៉ាធីធាព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 22 ឆ្នោតទីដប់ប្រាំបានធ្លាក់ទៅលើលោកយេរេម៉ូតព្រមទាំងកូនប្រុសនិងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 23 ឆ្នោតទីដប់ប្រាំមួយបានធ្លាក់ទៅលើលោកហាណានាព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 24 ឆ្នោតទីដប់ប្រាំពីរបានធ្លាក់ទៅលើលោកយ៉ូស្វេ ព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 25 ឆ្នោតទីដប់ប្រាំបីបានធ្លាក់ទៅលើលោកហាណានី ព្រមទាំងកូនប្រុសនិងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 26 ឆ្នោតទីដប់ប្រាំបួនបានធ្លាក់ទៅលើលោកម៉ាលឡូធី ព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 27 ឆ្នោតទីម្ភៃបានធ្លាក់លើលោកអេលីថា ព្រមទាំងកូននិងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 28 ឆ្នោតទីម្ភៃមួយត្រូវលើលោកហូធី ព្រមទាំងកូន និងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 29 ឆ្នោតទីម្ភៃពីរបានធ្លាក់ទៅលើលោកគីដាលធី ព្រមទាំងកូនប្រុស និងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 30 ឆ្នោតទីម្ភៃបីបានធ្លាក់ទៅលើលោកម៉ាហាស៊ីយ៉ូត ព្រមកូនប្រុស និងសាច់ញាតិរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ 31 ឆ្នោតទីម្ភៃបួនបានធ្លាក់ទៅលើលោករ៉ូម៉ាមធី-អេស៊ើរ ព្រមទាំងកូន និងបងប្អូនសាច់ញាតិរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
1 នេះជាការបែងចែករបស់អ្នកយាមទ្វារ ពីកុលសម្ព័ន្ធកូរ៉ា មានលោកមេសេលេមីយ៉ាជាកូនរបស់លោកកូរ៉េ ជាពូជពង្សរបស់អេសាភ។ 2 កូនប្រុសរបស់លោកមេសេលេមីយ៉ាមាន៖ លោកសាការី ជាកូនច្បង លោកយ៉ាឌែលជាកូនទីពីរ លោកសេបាឌាជាកូនទីបី លោកយ៉ាណាលជាកូនទីបួន 3 លោកអេឡាមជាកូនទីប្រាំ លោកយេហូហាណានជាកូនទីប្រាំមួយ លោកអេលាហូណៃជាកូនទីប្រាំពីរ។ 4 កូនប្រុសរបស់លោកអូបិឌ-អេឌមមាន៖ លោកសេម៉ាយ៉ាជាកូនច្បង លោកយេហូសាបាតជាកូនទីពីរ លោកយ៉ូអាជាកូនទីបី សាខារជាកូនទីបួន លោកណាថាណែលជាកូនទីប្រាំ 5 អលោកមាលាជាកូនទីប្រាំមួយ លោកអ៊ីសាកជាកូនទីប្រាំពីរ លោកពេលូថាយជាកូនទីប្រាំបី ដ្បិត ព្រះជាម្ចាស់បានប្រទានពរដល់លោកអូបេដអេដុម។ 6 លោកសេម៉ាយ៉ា ជាកូនរបស់លោកអូបេដអេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសាររបស់ពួកគេ ដ្បិត ពួកគេជាវីរបុរសដ៏អង់អាច។ 7 កូនៗរបស់សេម៉ាយ៉ា មានលោកអូតនី លោករេផាអែល លោកអូបិឌ និងលោកអែលសាបាត។ ញាតិសន្ដានរបស់គាត់គឺលោកអេលីហ៊ូ និងលោកសេម៉ាស៊ីយ៉ាក៏ជាបុរសដែលមានសមត្ថភាពច្រើនដែរ។ 8 អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអូបិឌ-អេដុម។ ពួកគេ និងកូនប្រុសព្រមទាំងសាច់ញាតិរបស់ពួកគេគឺជាបុរសដែលមានសមត្ថភាពបំពេញភារកិច្ចរបស់ពួកគេក្នុងការងារបម្រើព្រះជាម្ចាស់នៅក្នុងព្រះពន្លា។ ពួកគេមានគ្នា៦២នាក់ដែលត្រូវជាសាច់ញាតិរបស់លោកអូបិឌ-អេដុម។ 9 លោកមេសេលេមីយ៉ាមានកូនប្រុស និងសាច់ញាតិចំនួនដប់ប្រាំបីនាក់ដែលសុទ្ធតែមានសមត្ថភាព។ 10 កូនប្រុសរបស់លោកហូសាដែលជាកូនចៅរបស់ម៉្រារីមាន លោកស៊ីមរីជាមេដឹកនាំ (ទោះបីគាត់មិនមែនជាកូនច្បងក៏ដោយឪពុកគាត់បានតែងតាំងគាត់ឲ្យធ្វើជាមេដឹកនាំ) 11 លោកហ៊ីលគីយ៉ាទីពីរ លោកថេបាលាជាកូនទីបី លោកសាការី ជាកូនទីបួន ។ កូនប្រុស និងញាតិសន្ដានរបស់លោកហូសាទាំងអស់មានចំនួនដប់បីនាក់។ 12 ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗជាបងប្អូនរបស់គេ មានមុខងារយាមព្រះដំណាក់របស់ព្រះអម្ចាស់។ 13 ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់។ 14 ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មក គេចាប់ឆ្នោតត្រូវលើលោកសាការី ជាកូនរបស់គាត់ ដែលជាទីប្រឹក្សាមួយរូបដ៏ចំណាន។ លោកសាការីត្រូវយាមទ្វារប៉ែកខាងជើង។ 15 លោកអូបិឌ-អេដុមត្រូវបានតែងតាំងឲ្យយាមទា្វរខាងត្បូង ចំណែកកូនៗរបស់គាត់ត្រូវយាមឃ្លាំង។ 16 លោកស៊ូភីម និងលោកហូសាត្រូវយាមទ្វារខាងលិច និងទ្វារសាលេគែត ដែលស្ថិតនៅផ្លូវខាងលើ។ គ្រប់ក្រុមគ្រួសារត្រូវចែកវេនគ្នាយាម។ 17 នៅទិសខាងកើតមានពួកលេវី ៦នាក់ ខាងជើងបួននាក់ក្នុងមួយថ្ងៃ នៅខាងត្បូងមានបួននាក់ក្នុងមួយថ្ងៃហើយនៅឃ្លាំងមានពីរគូ។ 18 នៅទីលានខាងលិចមានបន្ទប់អមបួន ហើយមានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់យាមតាមមាត់ទ្វារបន្ទប់អមនោះ។ 19 អ្នកទាំងនេះជាក្រុមអ្នកយាមទ្វារ។ ពួកគេត្រូវបានជ្រើសរើសពីកូនចៅរបស់លោកកូរ៉ា និងកូនចៅលោកម៉្រារី។ 20 ក្នុងចំណោមពួកលេវីលោកអហ៊ីយ៉ាទទួលខុសត្រូវលើទ្រព្យសម្បត្ដិក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ និងទ្រព្យសម្បត្ដិដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ 21 កូនចៅរបស់លោកឡាដានជាកូនចៅរបស់លោកគើរសុន អ្នកដែលជាមេដឹកនាំលើក្រុមគ្រួសាររបស់ឡាដានពីអំបូរគើរសុនមាន លោកយេហ៊ីលី និងកូនៗរបស់គាត់ 22 គឺលោកសេថាមនិងយ៉ូអែលជាបងប្អូនរបស់គាត់ដែលមើលខុសត្រូវលើឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 23 ក្នុងនោះក៏មានឆ្មាំទ្វារ ដែលចាប់ឆ្នោតពីត្រកូលរបស់លោកអាំរ៉ាម លោកអ៊ីសា លោកហេប្រុន និងលោកអ៊ូសៀល។ 24 លោកសេបួលជាកូនរបស់លោកគើរសុមដែលជាកូនរបស់លោកម៉ូសេជាអ្នកមើលខុសត្រូវលើឃ្លាំង។ 25 សាច់ញាតិរបស់គាត់មកពីអំបូរអេលាស៊ើរមានរេហាប៊ីយ៉ា លោករេហាប៊ីយ៉ាជាឪពុកលោកយេសាយ៉ា លោកយេសាយ៉ាជាឪពុកលោកយ៉ូរ៉ាម លោកយ៉ូរ៉ាមជាឪពុករបស់លោកស៊ីគ្រី លោកស៊ីគ្រីជាឪពុកជាឪពុករបស់លោកសេឡូម៉ូត។ 26 លោកសេឡូម៉ូត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដែលព្រះបាទដាវីឌ ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកថ្វាយព្រះជាម្ចាស់។ 27 វត្ថុទាំងនោះសុទ្ធសឹងជាជ័យភណ្ឌ ហើយគេញែកថ្វាយព្រះអម្ចាស់ សម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអង្គ។ 28 ពួកគេគ្រប់គ្រងលើវត្ថុទាំងប៉ុន្មានដែលលោកសាំយូអែលជាព្យាការី ព្រះបាទសូលជាបុត្ររបស់លោកគីស លោកអប៊ីនើរ ជាកូនរបស់លោកនើរ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានថ្វាយព្រះអម្ចាស់។ គ្រប់របស់ទាំងអស់សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសេឡូម៉ូត និងបងប្អូនរបស់គាត់។ 29 ក្នុងចំណោមកូនចៅរបស់លោកអ៊ីសាមានលោកកេណាយ៉ា និងកូនប្រុសរបស់លោកទទួលបន្ទុកកិច្ចការស៊ីវិលនៃប្រជាជនអ៊ីស្រាអែល។ ពួកគេជាមន្រ្តី និងជាចៅក្រម។ 30 ក្នុងចំណោមកូនចៅរបស់លោកហេប្រុនមានហាសាប៊ីយ៉ា និងបងប្អូនរបស់គាត់ដែលមានចំនួន ១, ៧០០ នាក់ជាអ្នកទទួលខុសត្រូវលើកិច្ចការរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្តេច។ ពួកគេស្ថិតនៅភាគខាងលិចទន្លេយ័រដាន់។ 31 ពីចំណោមកូនចៅលោកហេប្រូន មានលោកយេរីយ៉ាជាមេដឹកនាំ ហើយបានរាប់បញ្ចូលក្នុងបញ្ជីគ្រួសាររបស់ពួកគេ។ នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌពួកគេបានពិនិត្យមើលកំណត់ត្រានានាហើយបានរកឃើញក្នុងចំណោមពួកគេដែលជាមនុស្សពូកែនៅយ៉ាសើរនៅស្រុកកាឡាត។ 32 លោកយេរីយ៉ាមានសាច់ញាតិចំនួន ២, ៧០០ នាក់ដែលជាមេដឹកនាំគ្រួសារដែលមានសមត្ថភាព។ ព្រះបាទដាវីឌតែងតាំងអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលសម្រាប់កិច្ចការទាំងអស់ដែលទាក់ទងនឹងព្រះ និងសម្រាប់ស្ដេច។
1 នេះជាបញ្ជីរាយនាមមេដឹកនាំគ្រួសារអ៊ីស្រាអែល មេបញ្ជាការលើមួយពាន់នាក់ លើមួយរយនាក់ព្រមទាំងនាយទាហានដែលបានបម្រើស្តេចតាមរបៀបផ្សេងៗ។ កងពលយោធានីមួយៗបានបម្រើការងារជារៀងរាល់ខែពេញមួយឆ្នាំ។ កងពលនីមួយៗមានទាហាន២៤, ០០០នាក់។ 2 ក្នុងខែទីមួយគឺលោកយ៉ាសូបៀមជាកូនរបស់លោកសាបដេល។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 3 គាត់ជាកូនចៅនៃពូជពង្សរបស់លោកពេរេស និងទទួលមុខងារជាមេទ័ពគ្រប់គ្រងលើមេទ័ពទាំងអស់ក្នុងរយៈពេលមួយខែដំបូង។ 4 កងពលទីពីរ ដែលចេញប្រតិបត្តការក្នុងខែទីពីរ គឺដឹកនាំដោយលោកឌូដាយ មកពីត្រកូលអហូអា។ លោកមីកឡូតជាមេបញ្ជាការរង។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 5 មេបញ្ជាការនៅខែទីបីគឺលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាបូជាចារ្យនិងជាមេដឹកនាំ។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 6 លោកបេនយ៉ាជាម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយជាមេដឹកនាំលើសាមសិបនាក់ផង។ លោកអាំមីសាបាដកូនប្រុសរបស់គាត់ក៏នៅក្នុងកងពលនេះដែរ។ 7 មេបញ្ជាការនៅខែទីបួនគឺលោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់។ លោកសេបាឌាជាកូនប្រុសរបស់គាត់បានក្លាយជាមេបញ្ជាការបន្ទាប់ពីគាត់។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 8 មេបញ្ជាការនៅខែទីប្រាំគឺលោកសែមហួតដែលជាកូនចៅរបស់អ៊ីសរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 9 មេបញ្ជាការនៅខែទីប្រាំមួយគឺលោកអ៊ីរ៉ាជាកូនប្រុសរបស់លោកអ៊ីកគីសមកពីក្រុងត្កូអា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 10 មេបញ្ជាការសំរាប់ខែទីប្រាំពីរគឺលោកហេលេស ជាអ្នកស្រុកពេឡូនី មកពីកុលសម្ព័ន្ធអេប្រាអ៊ីម។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 11 មេបញ្ជាការសម្រាប់ខែទីប្រាំបីគឺលោកស៊ីបេគាជាអ្នកស្រុកហ៊ូសាតមកពីអំបូរសេរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 12 មេបញ្ជាការនៅខែទីប្រាំបួនគឺលោកអប៊ីអេស៊ើរ ជាអ្នកស្រុកអាណាថោតពីកុល សម្ព័ន្ធបេនយ៉ាមីន។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 13 មេបញ្ជាការសំរាប់ខែទីដប់គឺលោកម៉ាហារ៉ៃ មកពីក្រុងនេតូផាពីត្រកូលសេរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 14 មេបញ្ជាការនៅខែទីដប់មួយគឺលោកបេណាយ៉ាពីក្រុងភីរ៉ាថុនពីកុលសម្ព័ន្ធអេប្រាអ៊ីម។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 15 មេបញ្ជាការសម្រាប់ខែទីដប់ពីរគឺលោកហេឡៃមកពីក្រុងនេតូផា ពីអំបូរអូធ្នៀល។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។ 16 អ្នកទាំងនេះជាមេដឹកនាំនៃកុលសម្ព័ន្ធអ៊ីស្រាអែល៖ សម្រាប់កុលសម្ព័ន្ធរូបេនមានលោកអេលាស៊ើរជាកូនរបស់លោកស៊ីរីគឺជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធស៊ីម្មានមានលោកសេផាធីយ៉ាជាកូនរបស់លោកម៉ាកាជាមេដឹកនាំ។ 17 កុលសម្ព័ន្ធលេវីមានលោកហាសាបយ៉ាជាកូនរបស់លោកកេមួលជាមេដឹកនាំ ហើយលោកសាដុកជាមេដឹកនាំលើកូនចៅរបស់លោកអើរ៉ុន។ 18 លោកអេលីហ៊ូជាបងរបស់ព្រះបាទដាវីឌត្រូវជាមេដឹកនាំរបស់កុលសម្ព័ន្ធយូដា។ សម្រាប់កុលសម្ព័ន្ធអ៊ីសាការមានលោកអំរីជាកូនប្រុសរបស់លោកមីកែលជាអ្នកដឹកនាំ។ 19 កុលសម្ព័ន្ធសាប់យូឡូនគឺលោកអ៊ីសម៉ាយ៉ាជាកូនរបស់លោកអូបាឌាជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធណែបថាលីមានលោកយេរេម៉ូតជាកូនរបស់លោកអាសរៀល គឺជាមេដឹកនាំ។ 20 កុលសម្ព័ន្ធអេប្រាអ៊ីមមានលោកហូស៊ាជាកូនរបស់លោកអសារាជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាលមានលោកយ៉ូអែលជាកូនរបស់លោកពេដាយ៉ាជាអ្នកដឹកនាំ។ 21 កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលនៅស្រុកកាឡាដមានលោកអ៊ីដដូជាកូនរបស់លោកសាការីជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធបេនយ៉ាមីនមានលោកយ៉ាសៀជាកូនរបស់លោកអប៊ីនើរជាមេដឹកនាំ។ 22 កុលសម្ព័ន្ធដាន់មានលោកអសារេលជាកូនរបស់លោកយេរ៉ូហាំជាមេដឹកនាំ។ អ្នកទាំងនេះគឺជាមេដឹកនាំលើកុលសម្ព័ន្ធអ៊ីស្រាអែល។ 23 ព្រះបាទដាវីឌមិនបានរាប់អ្នកមានអាយុម្ភៃឆ្នាំឬតិចជាងនោះទេ ព្រោះព្រះអម្ចាស់បានសន្យាថានឹងបង្កើនជនជាតិអ៊ីស្រាអែលដូចផ្កាយនៅលើមេឃ។ 24 លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ាបានរាប់ចំនួនបុរសទាំងនោះតែពុំបានបញ្ចប់ទេ ដោយព្រោះសេចក្តីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់ទៅលើជនជាតិអ៊ីស្រាអែលដោយព្រោះការនេះ។ ចំនួនទាំងនេះមិនត្រូវបានកត់ទុកក្នុងសៀវភៅរបាក្សត្ររបស់ស្តេចដាវីឌទេ។ 25 លោកអាសម៉ាវេតជាកូនរបស់លោកអឌាលជាអ្នកទទួលខុសត្រូវលើរតនាគាររបស់ស្តេច។ លោកយ៉ូណាថានជាកូនរបស់លោកអូសៀសបានត្រួតត្រាលើឃ្លាំងនៅតាមទីប្រជុំជន ទីក្រុង និងតាមប៉មដែលមានកំពែងរឹងមាំ។ 26 លោកអែសរីជាកូនរបស់លោកសេលូបបានត្រួតត្រាលើកសិករដែលភ្ជួររាស់ដី។ 27 លោកស៊ីម៉ៃមកពីរ៉ាម៉ាជាអ្នកត្រួតត្រាលើចំការទំពាំងបាយជូរ ហើយលោកសាបឌីមកពីស្រុកសេផាមជាអ្នកត្រួតត្រាលើស្រាទំពាំងបាយជូរនិងរោងផលិតស្រា។ 28 លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។ 29 លោកស៊ីត្រាយជាអ្នកស្រុកសារ៉ុន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ុន។ លោកសាផាតជាកូនរបស់លោកអឌីឡាយ ជាអ្នកមើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។ 30 លោកអូប៊ីលជាជនជាតិអ៊ីស្មាអែលជាអ្នកត្រួតត្រាលើសត្វអូដ្ឋ ហើយលោកយេដេយ៉ាមកពីក្រុងមេរ៉ូណោតជាអ្នកត្រួតត្រាលើសត្វលាញី។ លោកយ៉ាស៊ីសជាអ្នកស្រុកហាគ្រី ជាអ្នកត្រួតត្រាលើហ្វូងចៀម។ 31 អ្នកទាំងនោះសុទ្ធតែជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។ 32 លោកយ៉ូណាថានដែលជាឪពុកមារបស់ព្រះបាទដាវីឌជាទីប្រឹក្សារបស់ស្តេច ពីព្រោះលោកជាមនុស្សមានប្រាជ្ញា និងជាអ្នកចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែលជាកូនរបស់លោកហាក់ម៉ូនីជាគ្រូបាធ្យាយដល់បុត្រារបស់ស្តេច។ 33 លោកអហ៊ីថូផែលជាទីប្រឹក្សារបស់ស្តេចលោកហ៊ូសាយ ជាជនជាតិអើគី គឺជាទីប្រឹក្សាផ្ទាល់របស់ស្តេច។ 34 លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអបៀថើរបានចូលកាន់តំណែងជំនួសលោកអហ៊ីថូផែល។ លោកយ៉ូអាប់គឺជាមេបញ្ជាការកងទ័ពរបស់ស្តេច។
1 ព្រះបាទដាវីឌបានកោះហៅពួកមន្ត្រីទាំងអស់នៃជនជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម ពួកមេដឹកនាំនៃកុលសម្ព័ន្ធ មេបញ្ជាកងពលនានាដែលបានបម្រើព្រះរាជាតាមមុខងារដែលពួកគេបានគ្រោងទុក មេបញ្ជាការ មេកង មេក្រុម និងអ្នកត្រួតត្រាលើទ្រព្យសម្បត្តិ និងហ្វូងសត្វទាំងអស់របស់ស្តេច ព្រមទាំងពួករាជបុត្រ ពួកមន្រ្តីនិងទាហានប្រយុទ្ធដែលមានជំនាញទាំងអស់។ 2 ព្រះបាទដាវីឌក្រោកឈរឡើងហើយមានរាជឱង្ការថា៖ «បងប្អូន និងប្រជាជនរបស់ខ្ញុំអើយសូមស្ដាប់ខ្ញុំ! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ យើងបានរៀបចំកន្លែងសម្រាប់សង់ព្រះដំណាក់ឡើង។ 3 ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំថា អ្នកនឹងមិនសង់ព្រះដំណាក់សម្រាប់នាមយើងទេ ព្រោះអ្នកជាអ្នកធ្វើសង្គ្រាម និងបានបង្ហូរឈាមជាច្រើន»។ 4 ប៉ុន្តែ ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានជ្រើសរើសខ្ញុំចេញពីក្រុមគ្រួសាររបស់ឪពុកខ្ញុំឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលរហូតតទៅ។ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាធ្វើជាមេដឹកនាំ។ ក្នុងកុលសម្ព័ន្ធយូដា និងក្នុងអំបូរឪពុកខ្ញុំព្រះជាម្ចាស់បានជ្រើសរើសខ្ញុំឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រាអែលទាំងមូល។ 5 ក្នុងចំណោមបុត្រយើងជាច្រើន ព្រះជាម្ចាស់ជ្រើសរើសសាឡូម៉ូនឲ្យអង្គុយនៅលើបល្ល័ង្កនៃព្រះរាជ្យរបស់ព្រះអម្ចាស់ ហើយលើជនជាតិអ៊ីស្រាអែល។ 6 ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «សាឡូម៉ូនជាបុត្ររបស់អ្នកនឹងសង់ដំណាក់ និងទីលានរបស់យើង ពីព្រោះយើងបានជ្រើសរើសគេឲ្យធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។ 7 ប្រសិនបើ គេគោរពប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃនេះ នោះយើងនឹងតាំងឲ្យរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេររហូត»។ 8 ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូលជាក្រុមជំនុំនៃព្រះអម្ចាស់ និងនៅចំពោះព្រះភ័ក្ត្រព្រះរបស់យើង អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ធ្វើដូច្នេះអ្នករាល់គ្នានឹងទទួលដីល្អនេះទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយរបស់អ្នករហូតតទៅ។ 9 «រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរស្ដាប់បង្គាប់ព្រះនៃបិតា ហើយគោរពបម្រើព្រះអង្គអោយអស់ពីចិត្ដ និងដោយស្ម័គ្រពីចិត្ដ។ ដ្បិត ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើ បុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យរកទ្រង់ឃើញ ប៉ុន្តែ ប្រសិនបើ បុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងបោះបង់បុត្រជារៀងរហូត។ 10 ចូរពិចារណាចុះ! ព្រះអម្ចាស់បានជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់នេះធ្វើជាទីសក្ការរបស់ព្រះអង្គ។ ចូររឹងមាំហើយធ្វើវាចុះ»។ 11 បន្ទាប់មក ព្រះបាទដាវីឌប្រគល់គម្រោងការផ្សេងៗសម្រាប់ព្រះដំណាក់ព្រះ ព្រះវិហារ បន្ទប់ឃ្លាំង បន្ទប់ជាន់ខាងលើ បន្ទប់ខាងក្នុង និងបន្ទប់ដែលមានគម្របធ្វើពិធីជម្រះកាយ ដល់ព្រះបាទសាឡូម៉ូន។ 12 ព្រះបាទដាវីឌប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្ដេចបានគិតគូរនឹងធ្វើ សម្រាប់ទីលាននៃព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ទាំងអស់ដែលនៅជុំវិញ សម្រាប់ដាក់ទ្រព្យនៃព្រះដំណាក់ និងរបស់របរដ៏សក្ការ។ 13 ស្ដេចប្រគល់បញ្ជីពួកបូជាចារ្យ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់ 14 ស្ដេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង 15 ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងនិងទម្ងន់របស់ចង្កៀន ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ។ 16 ស្តេចឲ្យ ទម្ងន់មាសសម្រាប់តុនីមួយៗសម្រាប់ដាក់នំប៉័ងថ្វាយព្រះជាម្ចាស់ ព្រមទាំងទម្ងន់សម្រាប់តុនីមួយៗដែលធ្វើពីប្រាក់។ 17 ស្តេចឲ្យគេយកមាសសុទ្ធថ្លឹងសម្រាប់ធ្វើសម ផើងសម្រាប់ប្រោះឈាម និងពែង។ ស្តេចឲ្យទម្ងន់សម្រាប់ចានមាសនីមួយៗនិងទម្ងន់របស់ចានប្រាក់នីមួយៗ។ 18 ស្តេចឲ្យទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធសម្រាប់ថ្វាយគ្រឿងក្រអូប និងគំរូ រូបចេរូប៊ីនធ្វើពីមាសដែលត្រដាងស្លាបលើហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ 19 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «បិតាបានកត់ត្រា នូវកំណត់ត្រាទាំងនេះទុកក្នុងឯកសារ ដែលបិតាបានទទួលពីព្រះអម្ចាស់ នៅក្នុងឯកសារនេះ មានពន្យល់យ៉ាងលម្អិតអំពីរបៀបធ្វើ តាមគំរូ»។ 20 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ព្រះបាទសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរនាំគ្នាធ្វើកិច្ចការកុំភ័យខ្លាចឬតប់ប្រមល់ឡើយ! ដ្បិត ព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្ររហូតដល់កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ត្រូវចប់សព្វគ្រប់។ 21 ពួកបូជាចារ្យ និងពួកលេវី ត្រូវបានបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។
1 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូនជាបុត្ររបស់យើង តែបុត្រយើងនៅក្មេងនិងគ្មានបទពិសោធន៍ ហើយកិច្ចការនេះធំធេងណាស់។ ព្រះវិហារនេះមិនមែនសម្រាប់ប្រជាជនទេគឺសម្រាប់ព្រះអម្ចាស់ជាព្រះនៃយើង។ 2 ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិ ត្បូងសម្រាប់ដាំលំអ ត្បូងចម្រុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។ 3 ឥឡូវនេះ ដោយសារខ្ញុំរីករាយនឹងព្រះដំណាក់នៃព្រះរបស់ខ្ញុំ ដូច្នេះខ្ញុំបានប្រគល់មាស និងប្រាក់ផ្ទាល់ខ្លួនសម្រាប់កិច្ចការនេះ។ ខ្ញុំកំពុងធ្វើកិច្ចការនេះបន្ថែមលើអ្វីៗទាំងអស់ដែលខ្ញុំបានរៀបចំសម្រាប់ព្រះដំណាក់បរិសុទ្ធនេះ 4 គឺខ្ញុំប្រគល់មាសសុទ្ធពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។ 5 ខ្ញុំបានថ្វាយមាស និងប្រាក់ ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាស អំពីប្រាក់។ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់?»។ 6 ពេលនោះ តង្វាយស្ម័គ្រចិត្តត្រូវបានធ្វើឡើងដោយមេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្ដេច 7 ពួកគេស្ម័គ្រចិត្តថ្វាយតង្វាយសម្រាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប កាក់មាសចំនួនមួយម៉ឺនកាក់ ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនប្រាំបីពាន់ហាប និងដែកមួយសែនហាប។ 8 អស់អ្នកណាដែលមានត្បូងពេជ្រ អោយគេទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ក្រោមការគ្រប់គ្រងរបស់យេហ៊ីអែលជាកូនចៅរបស់លោកគើរសុន។ 9 ប្រជាជននាំគ្នាអរសប្បាយព្រោះតែតង្វាយស្ម័គ្រចិត្តទាំងនេះ ដ្បិត ពួកគេបានថ្វាយព្រះអម្ចាស់យ៉ាងស្មោះអស់ពីចិត្ត។ ព្រះបាទដាវីឌក៏ត្រេកអរយ៉ាងខ្លាំងដែរ។ 10 ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់នៅចំពោះមុខអង្គប្រជុំទាំងមូល។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលជាបុព្វបុរសរបស់យើងអស់កល្បជាអង្វែងតរៀងទៅ។ 11 ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង។ ដ្បិត អ្វីៗទាំងអស់នៅលើមេឃ និងនៅលើផែនដីគឺជាកម្មសិទ្ធិរបស់ព្រះអង្គព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។ 12 ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងកិត្តិយសហើយព្រះអង្គគ្រប់គ្រងលើមនុស្សទាំងអស់។ ព្រះចេស្តា និងឬទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ហើយដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គអាចធ្វើឲ្យមនុស្សអស្ចារ្យ និងផ្តល់កម្លាំងដល់នរណាម្នាក់ស្រេចលើព្រះអង្គ។ 13 ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។ 14 ប៉ុន្តែ តើទូលបង្គំជាអ្វី និងជាប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែលយើងអាចថ្វាយតង្វាយទាំងនេះដោយស្ម័គ្រចិត្តដល់ព្រះអង្គ? អ្វីៗទាំងអស់គឺមកពីព្រះអង្គ ហើយអ្វីៗទាំងអស់ដែលយើងខ្ញុំថ្វាយដល់ព្រះអង្គគឺសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ 15 នៅចំពោះព្រះភ័ក្រព្រះអង្គ យើងខ្ញុំជាជនបរទេស និងជាអ្នកស្នាក់អាស្រ័យនៅ ដូចដូនតារបស់យើងដែរ។ អាយុជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាស្រមោលហើយគ្មានសង្ឃឹមរស់លើផែនដីទៀតឡើយ។ 16 ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! ទ្រព្យសម្បត្តិទាំងអស់ដែលយើងខ្ញុំប្រមូលបានក្នុងគោលបំណងសង់ព្រះដំណាក់ថ្វាយព្រះកិត្តិនាមរបស់ព្រះអង្គ សុទ្ធតែជាអំណោយមកពីព្រះអង្គហើយជាកម្មសិទ្ធិរបស់ព្រះអង្គ។ 17 ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំដឹងថាព្រះអង្គពិនិត្យមើលចិត្ត ហើយរីករាយនឹងសេចក្តីទៀងត្រង់។ ចំណែកទូលបង្គំវិញ ទូលបង្គំបានថ្វាយរបស់ទាំងអស់នេះដោយចិត្តស្មោះត្រង់ហើយ ឥឡូវនេះ ទូលបង្គំរីករាយដោយឃើញប្រជាជនរបស់ព្រះអង្គដែលមានវត្តមាននៅទីនេះ បានថ្វាយទៅកាន់ព្រះអង្គដោយស្ម័គ្រពីចិត្ត។ 18 ឱព្រះអម្ចាស់ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលជាបុព្វបុរសរបស់យើងខ្ញុំអើយ! សូមប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គប្រកាន់ខ្ជាប់នូវចិត្តស្មោះត្រង់ចំពោះព្រះអង្គរហូតតទៅផង។ 19 សូមប្រោសប្រទានឲ្យសាឡូម៉ូនជាបុត្ររបស់ទូលបង្គំឲ្យមានចិត្តស្មោះត្រង់កាន់តាមបទបញ្ជា និងសម្ពន្ធមេត្រីរបស់ព្រះអង្គហើយប្រតិបត្តិតាមគំរោងការទាំងប៉ុន្មាននេះឥតងាករេឡើយ ដើម្បីឲ្យគេអាចសង់ព្រះដំណាក់ដែលទូលបង្គំបានត្រៀមទុក»។ 20 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់អ្នក!»។ អង្គប្រជុំទាំងមូលនាំគ្នាលើកតម្កើងព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ហើយក្រាបថ្វាយបង្គំស្តេច។ 21 ស្អែកឡើងពួកគេនាំគ្នាយកយញ្ញបូជាថ្វាយព្រះអម្ចាស់ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអង្គ។ ពួកគេបានថ្វាយគោឈ្មោលមួយពាន់ក្បាលចៀមឈ្មោលមួយពាន់ក្បាល និងកូនចៀមមួយពាន់ក្បាលដោយមានស្រា ព្រមទាំងយញ្ញបូជាជាច្រើនសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។ 22 នៅថ្ងៃនោះពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដោយអរសប្បាយយ៉ាងខ្លាំង។ គេបានតែងតាំងព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចជាលើកទីពីរ ហើយចាក់ប្រេងអភិសេកស្តេចឲ្យគ្រងរាជ្យលើគេ។ ពួកគេក៏បានចាក់ប្រេងតាំងលោកសាដុក ដើម្បីធ្វើជាបូជាចារ្យ។ 23 ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះជាម្ចាស់ ដើម្បីស្នងរាជ្យជំនួសព្រះបាទដាវីឌជាបិតា។ រាជ្យព្រះអង្គថ្កុំថ្កើង ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏នាំគ្នាស្តាប់បង្គាប់ព្រះបាទសាឡូម៉ូន។ 24 មេដឹកនាំទាំងអស់ ព្រមទាំងពលទាហាន និងបុត្រទាំងអស់របស់ព្រះបាទដាវីឌបានស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។ 25 ព្រះអម្ចាស់បានលើកតម្កើងព្រះបាទសាឡូម៉ូននៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល និងប្រទានឲ្យស្តេចមានឫទ្ធានុភាពខ្លាំងក្លាជាងស្តេចនានាដែលព្រះអង្គបានតែងតាំងឲ្យធ្វើជាស្តេចនៅអ៊ីស្រាអែល។ 26 ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយបានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ 27 ព្រះបាទដាវីឌគ្រងរាជ្យជាស្តេចស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។ 28 ព្រះអង្គបានសោយទិវង្គតដោយជរា បន្ទាប់ពី មានអាយុយឺនយូរ ហើយទ្រព្យសម្បត្ដិស្ដុកស្ដម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូនជាបុត្របានឡើងស្នងរាជ្យបន្តពីព្រះបិតា។ 29 សមិទ្ធិផលនៃរាជកិច្ចទាំងឡាយរបស់ស្តេចដាវីឌត្រូវបានសរសេរនៅក្នុងប្រវត្ដិសាស្ដ្ររបស់ព្យាការីសាំយូអែល ព្យាការីណាថាន់ និងនៅក្នុងប្រវត្តិសាស្ត្ររបស់ព្យាការីកាដ។ 30 គេក៏រៀបរាប់អំពីរាជសម្បត្តិ និងវិរភាពដ៏អង់អាចរបស់ស្ដេច ព្រមទាំងហេតុការណ៍ផ្សេងៗ ដែលកើតមាននៅរជ្ជកាលរបស់ស្ដេច ក្នុងស្រុកអ៊ីស្រាអែល និងក្នុងអាណាចក្រដទៃទៀត។