1 នេះគឺជានិមិត្តនៃលោកអេសាយ ដែលជាកូនរបស់លោកអម៉ូស ដែលលោកបាននិមិត្តឃើញការអស្ចារ្យអំពីជនជាតិយូដា និងយេរូសាឡិម នៅក្នុងរជ្ជកាលនៃព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស ហើយនិងព្រះបាទហេសេគា ជាស្ដេចនៃយូដា។ 2 សូមឲ្យផ្ទៃមេឃ និងផែនដីបានផ្ទៀងត្រចៀកស្ដាប់អ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល៖ «យើងបានចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ប៉ុន្តែពួកគេបានប្រឆាំងបះបោរទាស់និងយើង។ 3 សត្វគោបានស្គាល់ម្ចាស់របស់វា ហើយសត្វលាក៏ស្គាល់ម្ចាស់ដែលបានផ្ដល់ចំណីឲ្យវាដែ ប៉ុន្តែប្រជាជនអីុស្រាអែលមិនស្គាល់ ហើយអុីស្រាអែលក៏មិនអាចយល់បានដែរ»។ 4 វេទនាហើយ! ប្រជាជាតិដែលមានបាបអើយ មនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតអើយ គឺជាកូនចៅរបស់មនុស្សអាក្រក់ និងកូនចៅដែលពោពេញដោយល្បិចកល្ប! ពួកគេបានបោះបង់ចោលព្រះអម្ចាស់ ពួកគេបានមើលងាយដល់ព្រះដ៏បរិសុទ្ធរបស់អីុស្រាអែល ពួកគេបានបែខ្នងគេចចេញពីព្រះអង្គ។ 5 ហេតុអ្វីបានជាអ្នកនៅតែត្រូវបានគេវាយដំ? ហេតុអ្វីបានជាអ្នកកាន់តែបះបោរខ្លាំងឡើងៗ? ក្បាលរបស់អ្នករាល់គ្នាបានឈឺ ហើយចិត្តអ្នករាល់គ្នាក៏ខ្សោយដែរ។ 6 តាំងពីចុងជើងដល់ក្បាលគ្មានកន្លែងណាដែលគេមិនបានវាយដំនោះឡើយមាន ហើយស្នាមជាំនិងស្នាមរបួសថ្មីជានិច្ច ពួកគេក៏មិនបានបិទភ្ជិត និងសម្អាត់ នឹងមិនបានលាបប្រេងផងដែរ។ 7 ប្រទេសរបស់អ្នកត្រូវបានបំផ្លាញ ទីក្រុងទាំងឡាយរបស់អ្នកត្រូវបានដុតចោល ស្រែចម្ការរបស់អ្នកត្រូវបានអ្នកដទៃបំផ្លាញ និងលេបត្របាក់យកទាំងអស់ ហើយមនុស្សផ្សេងធ្វើជាម្ចាស់វិញ 8 កូនស្រីរបស់ស៊ីយ៉ូនត្រូវបោះបង់ចោល រោងចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវគេឡោមព័ទ្ធ។ 9 ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូលមិនទុកអោយយើងនៅសេសសល់ចំនួនដ៏តូចនេះទេ នោះយើងមុខជាដូចក្រុងសូដុម ហើយនឹងដូចជាកូម៉ូរ៉ាដែរ។ 10 ចូរស្តាប់ពាក្យរបស់ព្រះអម្ចាស់! មេដឹកនាំនៃក្រុងសូដុម ប្រជាជននៅក្រុងកូម៉ូរ៉ាអើយ ចូរស្តាប់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៃយើងៈ 11 «តើការលះបង់របស់អ្នកមានប៉ុន្មានសំរាប់ខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «ខ្ញុំមានតង្វាយដុតជាចៀមឈ្មោលនិងខ្លាញ់សត្វសាហាវដែលមានខ្លាញ់ គ្រប់គ្រាន់ហើយយើងមិនពេញចិត្តនឹងឈាមរបស់គោ ចៀមនិងឈាមពពែទេ។ 12 ពេលអ្នកចូលមកបង្ហាញខ្លួននៅចំពោះមុខយើង តើនរណាតម្រូវអោយអ្នករាល់គ្នាជាន់ឈ្លីតំណាក់របស់យើង? 13 កុំយកតង្វាយដែលគ្មានន័យឡើយ និងផ្សែងដង្វាយរបស់អ្នកគឺយើងក៏ធុញទ្រាន់ ហើយបុណ្យចូលខែថ្មី បុណ្យសប្ប័ទ យើងមិនអាចទ្រាំទ្រនឹងការប្រជុំដែលរៀបចំនោះឡើង។ 14 យើងស្អប់ពិធីបុណ្យចូលខែថ្មី និងពិធីបុណ្យតាមពេលកំណត់ដែលអ្នករាល់គ្នាបានរៀបចំ ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង យើងក៏នឿយហត់ជាមួយពិធីទាំងនោះដែរ។ 15 ដូច្នេះហើយ ពេលអ្នកលើកដៃអធិស្ធាន យើងបានបិទភ្នែកពីអ្នករាល់គ្នាដែរ បើទោះជាអ្នកអធិស្ធានច្រើនយ៉ាងណាក្ដី ក៏យើងមិនស្ដាប់ដែរ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញទៅដោយឈាម។ 16 ចូរលាងសម្អាត និងជម្រះខ្លួនអ្នក ហើយដកការអាក្រក់ដែលអ្នកបានប្រព្រឹត្ដ ពីភ្នែករបស់យើង ហើយឈប់ធ្វើអាក្រក់តទៀត 17 ចូររៀនធ្វើការល្អ ស្វែងរកយុត្តិធម៌ឲ្យដល់ក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយដែលត្រូវបានគេធ្វើទុក្ខលំបាក»។ 18 «ចូលមកឥឡូវ យើងរកហេតុផលជាមួយគ្នា» នេះជាបន្ទូលនៃព្រះអម្ចាស់៖ «ទោះបីអំពើបាបរបស់អ្នកមានពណ៌ក្រហមឆ្អៅយ៉ាងណាក្ដី ក៏នឹងប្រែទៅជាពណ៏សរដូចជាព្រិល ហើយបើទោះជាមានពណ៌ក្រហមជាំយ៉ាងណាក្ដី វានិងប្រែដូចជារោមចៀមវិញ។ 19 ប្រសិនបើអ្នកមានចិត្តហើយស្ដាប់តាមយើង អ្នកនឹងបានបរិភោគភោគផលដែលល្អនៅលើទឹកដីនេះ 20 ប៉ុន្តែបើអ្នករាល់គ្នាប្រឆាំងជំទាស់ នឹងរឹងចចេសចំពោះយើង អ្នកនឹងស្លាប់ដោយមុខដាវពុំខានឡើយ» ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 21 តើក្រុងដ៏ស្មោះត្រង់ បានខូចបង់អស់យ៉ាងណាទៅ! ទីក្រុុងដែលពេញដោយយុត្តិធម៌ នាងនិងពេញដោយសេចក្ដីសុចរិត ប៉ុន្តែពេលនេះពេញពោទៅដោយ ការកាប់សម្លាប់ 22 ប្រាក់របស់អ្នករាល់គ្នាមិនបរិសុទ្ធ ហើយស្រារបស់អ្នកក៏លាយជាមួយទឹកដែរ។ 23 អ្នកដឹកនាំរបស់អ្នកជាអ្នកបះបោរនិងចូលដៃជាមួយចោរ ពួកគេរាល់គ្នាចូលចិត្តសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ដែរ។ ពួកគេមិនបានការពារដល់ពួកក្មេងកំព្រាឡើយ ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែលនៅចំពោះពួកគេដែរ។ 24 ហេតុនេះហើយបានជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនិងជាព្រះដ៏មានព្រះចេស្ដាលើជនជាតិអុីស្រាអែលមានព្រះបន្ទូលថា៖ «វេទនាដល់គេហើយ! យើងនឹងដណ្ដើមយកជ័យជម្នះនៅលើបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង 25 យើងនឹងដាក់ដៃទាស់នឹងអ្នក និងសម្អាតមន្ទិលសៅហ្មងរបស់អ្នកចេញឲ្យស្អាត នឹងដកអ្វីៗទាំងអស់ដែលសៅហ្មងចេញពីអ្នក។ 26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នកមានលក្ខណៈដូចជាចៅក្រមដែលនៅជំនាន់ដើម ហើយអ្នកព្រឹក្សារបស់អ្នកបានដូចគ្រាដើមដែរ នោះអ្នកនឹងហៅថាជាទីក្រុងមានសេចក្ដីសុចរិត និងស្មោះត្រង់ដែរ»។ 27 ក្រុងស៊ីយ៉ូននឹងត្រូវបានរំដោះដោយយុត្តិធម៌ ហើយប្រជាជនដែលកែប្រែចិត្តគំនិត ដោយសេចក្ដីសុចរិត។ 28 អ្នកដែរបះបោរ និងមនុស្សបាបនឹងត្រូវគេជាន់ឈ្លី ហើយអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់នឹងត្រូវវិនាសទៅជាមួយគ្នា។ 29 «ហើយអ្នកនិងត្រូវអាម៉ាស់ព្រោះតែជំពាក់ចិត្តនឹងដើមម៉ៃសាក ដែលអ្នកចង់បាន ហើយអ្នកនឹងខ្មាសអៀ ដោយសារ សួនច្បារដែលអ្នកបានជ្រើសរើស។ 30 ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមម៉ៃសាក់ ដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារដែលគ្មានទឹក។ 31 មនុស្សខ្លាំងពូកែនឹងដូចជាអាចម៍បន្ទោះ ហើយអ្វីៗដែលគេធ្វើប្រៀបដូចផ្កាភ្លើង ដែលឆេះជាមួយគ្នា ហើយគ្មាននរណាអាចពន្លត់បានឡើយ»។
1 នេះជាសេចក្ដីដែលព្យាការីអេសាយ ជាកូនរបស់េអម៉ូស បានទទួលតាមនិមិត្តដែលនឹងកើតឡើង ទាក់ទងទៅនិងយូដា ហើយនិងក្រុងយេរូសាឡិម 2 នៅថ្ងៃចុងក្រោយបង្អស់ ភ្នំនៃដំណាក់របស់ព្រះអម្ចាស់នឹងត្រូវបានតម្កើងឡើង គឺដូចជាភ្នំខ្ពស់បំផុត ហើយវានឹងត្រូវលើកឡើងខ្ពស់ដូចជាជួរភ្នំ ប្រជាជាតិទាំងមូលនឹងហូរទៅតាមវាដែរ។ 3 មនុស្សជាច្រើននឹងចូលមកហើយពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ ព្រះវិហារនៃព្រះរបស់លោកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលនៃព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡិមដែរ។ 4 ព្រះអង្គនឹងធ្វើជាចៅក្រមរវាងជនជាតិទាំងអស់ ហើយសម្រុះសម្រួលមនុស្សជាច្រើន ពួកគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាកណ្ដៀវវិញ ប្រជាជាតិមួយនឹងឈប់ច្បាំងនឹងប្រជាជាតិមួយទៀត ហើយគេនឹងមិនហ្វឹកហាត់ក្នុងការធ្វើសង្គ្រាមទៀតដែរ។ 5 កូនចៅរបស់យ៉ាកុប ចូរមកហើយសូមឲ្យយើងដើរនៅក្នុងពន្លឺនៃព្រះអម្ចាស់។ 6 ដ្បិតអ្នកបានបោះបង់ចោល ប្រជាជនខ្លួនឯង គឺកូនចៅរបស់យ៉ាកុប ដោយសារតែពួកគេមានគ្រូមន្តអាគមពីទិសខាងកើត ហើយពួកគេមានគ្រូទាយច្រើនដូចនៅភីលីស្ទីន ហើយពួកគេបានចងសម្ពន្ធមិត្តនឹងពួកជនជាតិបរទេស។ 7 ទឹកដីរបស់ពួកគេពោពេញទៅដោយមាស និងប្រាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ទេ ទឹកដីរបស់ពួកគេក៏សម្បូរទៅដោយសេះ រទេះចម្បាំងរបស់គេរាប់មិនអស់។ 8 ទឹកដីរបស់គេក៏ពោរពេញទៅដោយ រូបសំណាកព្រះក្លែងក្លាយដែរ ពួកគេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។ 9 មនុស្សនឹងត្រូវក្រាប់ចុះ ហើយម្នាក់ៗនឹងត្រូវដូលចុះ ដូច្នោះហើយសូមកុំលើកពួកគេឡើងវិញអី។ 10 ចូរទៅលាក់ខ្លួននៅកន្លែងក្រោមថ្ម និងក្នុងដី ដើម្បីឲ្យគេចចេញពីការភ័យខ្លាចនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ។ 11 ព្រះអង្គនិងបន្ទាបមនុស្សដែលមានឬកខ្ពស់ចុះ ហើយមនុស្សមានចិត្តអួតអាងក៏ត្រូវទាបចុះដែរ មានតែព្រះអម្ចាស់មួយព្រះអង្គគត់ ដែលនឹងបានតម្កើងឡើងនៅថ្ងៃនោះ។ 12 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់អស់អ្នកណាដែលមានចិត្តអំនួត ហើយនិងមនុស្សដែលមានចិត្តឆ្មើងឆ្មៃ នោះព្រះជាម្ចាស់នឹងបន្ទាបចុះវិញ 13 ហើយព្រះអង្គនឹងទាស់ជាមួយនឹងដើមឈើដែលខ្ពស់ៗទាំងនោះ នៅក្នុងទឹកដីលីបង់ ហើយគ្រប់ទាំងដើមម៉ៃសាក់នៅក្នុងទឹកដីបាសានផងដែរ។ 14 នៅថ្ងៃនៃព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ព្រះអង្គនឹងទាស់ជាមួយនឹងភ្នំទាំងឡាយ ហើយនឹងពួកជួរភ្នំដែលបានត្រូវលើកតម្កើនផងដែរ 15 ហើយព្រះអង្គទាស់ជាមួយនិងប៉មខ្ពស់ៗ និងកំពែងដែលរឹងមាំដែរ 16 ហើយព្រះអង្គទាស់ជាមួយនិងសំពៅទាំងអស់នៅតើស៊ីស ព្រមទាំងទាស់និងនាវាដ៏ល្អប្រណិតទាំងនោះផង។ 17 ពួកមនុស្សអំនួតនឹងត្រូវបាក់មុខ ហើយការសើចឡកឡើយរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះដែរ ព្រះអម្ចាស់មួយអង្គគត់ ដែលត្រូវលើកតម្កើង នៅថ្ងៃនោះ។ 18 គ្រប់ទាំងរូបព្រះ ក្លែងក្លាយទាំងនោះ នឹងត្រូវវិនាសបាត់អស់។ 19 មនុស្សនឹងចូលទៅក្នុងរអាងថ្មហើយក្នុងរូងដី ដើម្បីគេចពីព្រះសេចក្តីក្រោធនៃព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ នៅគ្រាដែលព្រះអង្គក្រោកឡើងអង្រួនផែនដីនេះ។ 20 នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបព្រះរបស់ពួកគេដែលបានធ្វើពីមាសហើយនិងប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យសត្វកណ្តុរនិងសត្វប្រចៀវ។ 21 មនុស្សនឹងនាំគ្នាចូលទៅពួនក្នុងគំលាតថ្ម និងក្រហែងភ្នំ ដើម្បីគេចចេញពីព្រះពិរោធនៃព្រះអម្ចាស់ និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអម្ចាស់ ពេលដែលព្រះអង្គក្រោកឡើងអង្រួនផែនដីនេះ។ 22 ចូរឈប់ទុក្ខចិត្តមនុស្ស ដើម្បីគ្រាន់តែដកខ្យល់ដង្ហើមចេញចូលតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
1 មើល៍! ព្រះអម្ចាស់ដែលជាព្រះនៃពិភពទាំងមូល នឹងដកចេញពីក្រុងយេរូសាឡិម និងយូដាពីជំនួយនិងរបស់ផ្សេងៗ រួមទាំងចំណីអាហារ ហើយនិងប្រភពទឹកផងដែរ 2 មនុស្សខ្លាំងពូកែ និងមនុស្សពូកែចម្បាំង ទាំងចៅក្រមនិងពួកព្យាការី និងអ្នកចាស់ទុំ 3 ពួកមេត្រួតលើហាសិបនាក់ និងមនុស្សដែលមានកិត្តិយស ទាំងអ្នកប្រឹក្សា ហើយនិងជាងដែលមានស្នាដៃ ហើយអ្នកមានវោហារផងដែរ។ 4 «យើងនឹងតាំងពួកយុវជន ឲ្យធ្វើជាអ្នកដឹកនាំ ហើយពួកយុវជននោះនឹងគ្រប់គ្រងលើពួកអ្នកទាំងនោះផង។ 5 មនុស្សនឹងត្រូវសង្កត់សង្កិន គឺអ្នកមួយនឹងសង្កត់សង្កិនម្នាក់ទៀតព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះមនុស្សចាស់ ហើយមនុស្សថ្នាក់ទាប នឹងប្រជែងជាមួយមនុស្សថ្នាក់ខ្ពស់ដែរ។ 6 មានមនុស្សម្នាក់ចាប់បង្ខំបងប្អូនបង្កើត ពីឪពុកតែមួយ ដោយនិយាយថា៖ អ្នកមានអាវធំដូច្នេះ សូមអ្នកធ្វើជាអ្នកគ្រប់គ្រង ហើយឲ្យទឹកដីនេះនឹងខ្ទេចខ្ទាំដោយដៃអ្នកចុះ។ 7 នៅថ្ងៃនោះ អ្នកនឹងស្រែកដោយនិយាយថា៖ ខ្ញុំមិនមែនជាគ្រូពេទ្យទេ ខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ។ អ្នកមិនអាចធ្វើឲ្យខ្ញុំទៅជាមេដឹកនាំលើមនុស្សឡើយ»។ 8 ដ្បិតក្រុងយេរូសាឡិមបានជំពប់ជើង ហើយយូដាក៏បានដួលចុះដែរ ដោយសារដំណើរហើយនិងទង្វើដែរទាស់នឹងព្រះអម្ចាស់ដើម្បីប្រមាថក្នុងព្រះនេត្រនិងសិរីរុងរឿងនៃព្រះ អង្គ។ 9 មើលមុខពួកគេសម្តែងឃើញពីការប្រឆាំងរបស់ពួកគេ ហើយពួកគេប្រាប់អំពីបាបរបស់គេដូចអ្នកក្រុងសូដុម ពួកគេមិនលាក់លៀមសោះឡើយ។ វេទនាដល់គេ! ដ្បិតពួកគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។ 10 ចូរថ្លែងប្រាប់ទៅមនុស្សសុចរិតថាមិនអីទេគ្រប់យ៉ាងនឹងប្រសើរ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។ 11 វេទនាដល់មនុស្សអាក្រក់! ការអាក្រក់នឹងកើតឡើងដល់គេ ដ្បិតពួកគេនឹងទទួលផលតាមអំពើដែលដៃបានធ្វើ។ 12 ប្រជារាស្ត្ររបស់យើង គឺជាកូនដែលសង្កត់សង្កិនដល់គេ ហើយពួកស្រីៗដ៏មានអំណាចលើគេដែរ។ ប្រជារាស្ត្ររបស់យើងដែលជាអ្នកនាំមុខអ្នកឲ្យវង្វេងហើយច្រឡំ ផ្លូវដែលអ្នកដើរនោះ។ 13 ព្រះអម្ចាស់កំពុងឈរដើម្បីតវ៉ា ហើយព្រះអង្គឈរដើម្បីជំនុំជម្រះមនុស្ស។ 14 ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យនិងពួកមេដឹកនាំនៃមនុស្សទាំងនោះ៖ «គឺអ្នកហើយដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ហើយប្លន់ទ្រព្យសម្បត្តិពីពួកអ្នកក្រ យកមកដាក់ក្នុងផ្ទះរបស់អ្នក។ 15 ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីប្រជារាស្ត្ររបស់យើង ហើយប្រមាថដល់អ្នកក្រីក្រដូច្នេះ?» នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។ 16 ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយសារពួកកូនស្រីក្រុងស៊ីយ៉ូនមានអំនួត ហើយដើរបែបងើយក្បាល ផាត់រង្វង់ភ្នែកដើរកាច់រាង ហើយដើរឲ្យគេឮសូរកណ្ដឹងកងជើងផង 17 ហេតុដូច្នេះហើយ ព្រះអម្ចាស់នឹងធ្វើកូនស្រីនៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល ហើយព្រះអម្ចាស់នឹងធ្វើឲ្យកេរ្ដិ៍ខ្មាស់របស់គេ នៅកណ្តាលវាលដែរ។ 18 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងដកយកគ្រឿងអលង្ការ ដែលស្រស់ស្អាតចេញពី កជើង និងភ្នួងសក់ បន្តោងខ្សែក 19 ក្រវិល ខ្សែដៃ ស្បៃបាំងមុខ 20 ស្នៀតសក់ ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ហើយនិងការធ្វើឲ្យមានស្នេហ៍មុខ។ 21 ព្រះជាម្ចាស់នឹងដកចិញ្ចៀន និង ចិញ្ចៀនពាក់លើច្រមុះ 22 សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប 23 កញ្ចក់កាន់ដៃ អាវពណ៌ទេសឯក ហើយនិងមួក ព្រមទាំងស្បៃរុំខ្លួន។ 24 ផ្ទុយទៅវិញ ក្លិនទឹកអប់ប្រែទៅជាក្លិនស្អុយ ហើយ ខ្សែវាត់ទៅជាខ្សែពួរទៅវិញ ជំនួសឲ្យសក់មានរបៀបទៅជាគ្មានសក់វិញ ហើយជំនួយអាវស្អាតបែបជាក្រណាត់ធ្វើពីថង់វិញ ខំដេញតាមម៉ូតទំនើបជំនួសឲ្យភាពស្រស់ស្អាតវិញផងដែរ។ 25 ពួកប្រុសៗរបស់អ្នកនឹងដួល ដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នកនឹងស្លាប់ក្នុងចម្បាំង។ 26 នៅទ្វារក្រុងយេរូសាឡិម នឹងយំសោកហើយកាន់ទុក្ខ ហើយនាងនឹងនៅតែម្នាក់ឯង អង្គុយនៅលើដីផង។
1 នៅថ្ងៃនោះ មានស្ត្រីប្រាំពីរនាក់ នឹងចង់បានបុរសម្នាក់ទាំងនិយាយថា៖ «យើងនឹងបរិភោគអាហាររបស់យើង នឹងប្រើសម្លៀកបំពាក់របស់យើងដែរ។ ប៉ុន្តែសូមឲ្យយើងប្រើឈ្មោះរបស់លោកដើម្បីដកភាពអាម៉ាស់ចេញ»។ 2 នៅថ្ងៃនោះ មែកនៃព្រះអម្ចាស់និងស្រស់ស្អាតហើយមានសិរីរុងរឿង ហើយផលផ្លែដែលកើតចេញពីទឹកដីនោះ គឺរស់ជាតិឆ្ងាញ់ក៏ធ្វើឲ្យសប្បាយចិត្តដល់មនុស្សដែលបានរួចជីវិតនៅក្នុងអុីស្រាអែល។ 3 ការនេះនឹងកើតឡើងដល់អ្នកដែលចាកចេញពីក្រុងស៊ីយ៉ូនហើយអ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិម នឹងត្រូវហៅថាបរិសុទ្ធ គ្រប់គ្នាដែលរស់ក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកនៅទីនោះផង។ 4 ការនេះនឹងកើតឡើងនៅពេលដែលព្រះអម្ចាស់នឹងលាងសំអាតភាពកខ្វក់របស់កូនស្រីក្រុងស៊ីយ៉ូនហើយព្រះអង្គនឹងសំអាតស្នាមប្រឡាក់ឈាមចេញពីកណ្ដាលក្រុងយេរូសាឡិម ដោយអំណាចនៃការជំនុំជម្រះនៃព្រះវិញ្ញាណបរិសុទ្ធ ហើយអំណាចនៃភ្លើងឆេះបន្សុសផងដែរ។ 5 បន្ទាប់មក ទូរទាំងតំបន់ភ្នំស៊ីយ៉ូនហើយកន្លែប្រជុំរបស់ទីក្រុង ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច យ៉ាងសន្ធោសន្ធៅ នៅពេលយប់ វាគឺជាសិរីល្អនៅពីលើទីកន្លែងនោះទាំងមូល។ 6 វានឹងជាម្លប់នៅពេលថ្ងៃនិងពីកម្តៅថ្ងៃផង ហើយក៏ជាជម្រក ហើយបាំងពីព្យុះ ហើយភ្លៀងដែរ។
1 សូមឲ្យខ្ញុំច្រៀងសម្រាប់សម្លាញ់ចិត្តរបស់ខ្ញុំ ជាចម្រៀងអំពីសម្លាញ់ចិត្តរបស់ខ្ញុំ និងចម្ការទំពាំងបាយជូររបស់គាត់។ សម្លាញ់ចិត្តខ្ញុំមានចម្ការទំពាំងបាយជូរស្ថិតនៅលើជម្រាលភ្នំ។ 2 គាត់បានកាប់គាស់ដី រើសដុំថ្មចេញ ហើយដាំទំពាំងបាយជូរពូជល្អបំផុត។ គាត់បានសង់ប៉ម នៅកណ្ដាលចម្ការនោះ និងជីកកន្លែងបញ្ជាន់ផ្លែ។ គាត់រង់ចាំដើម្បីឲ្យបានផ្លែល្អ ប៉ុន្តែចម្ការនោះឲ្យផលគឺជាផ្លែទំពាំងបាយជូរព្រៃវិញ។ 3 ឥឡូវនេះ អ្នកក្រុងយេរូសាឡិម និងអ្នកស្រុកយូដា សូមកាត់ក្តីរឿងខ្ញុំនេះ ហើយនិងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។ 4 តើគួរធ្វើអ្វីទៀតដើម្បីឲ្យចម្ការទំពាំងបាយជូររបស់ខ្ញុំកើតផលបាន? ពេលខ្ញុំសម្លឹងមើលផ្លែទំពាំងបាយជូរ ហេតុអ្វីបានជាចេញផ្លែទំពាំងបាយជូរព្រៃវិញ? 5 ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកឲ្យដឹងពីអ្វីដែលខ្ញុំនឹងធ្វើជាមួយចម្ការរបស់ខ្ញុំ ហើយខ្ញុំនឹងរើរបងចេញ ហើយវានឹងទៅជាវាលស្មៅ ខ្ញុំនឹងទម្លុះជញ្ជាំងវាចេញ ឲ្យគេចូលជាន់ឈ្លីវិញ។ 6 ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែកគ្មានអ្នកណាជ្រួយដីទៀតឡើយ។ គឺមានតែអព្ចាញ បន្លាដុះ ពាសពេញ។ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការឡើយ។ 7 ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ នៃពិភពទាំងមូល គឺជាជនជាតិអីុស្រាអែល ហើយមនុស្សនៅយូដា ដើមទំពាំងបាយជូរដែលព្រះអង្គជាអ្នកដាំ។ ព្រះអង្គប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែផ្ទុយទៅវិញ បានតែការសម្លាប់ សម្រាប់មនុស្សសុចរិត ហើយនិងសម្រែករកជំនួយវិញ។ 8 វេទនាហើយ! អស់អ្នកដែលយកផ្ទះគេមកភ្ជាប់ផ្ទះរបស់ខ្លួនអស់អ្នកដែលយកដីគេ មកធ្វើជាដីខ្លួនឯងទាំងអស់់ មានអ្នកម្នាក់គត់ដែលរស់នៅលើទឹកដីនេះ។ 9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំ ផ្ទះជាច្រើននឹងត្រូវចោលទទេ ទោះជាផ្ទះនោះធំល្អបែបណាក្តី នៅតែគ្មានអ្នករស់នៅដែរ។ 10 ដ្បិតចម្ការទំពាំងបាយជូរបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផាប៉ុណ្ណោះ។ 11 វេទនាដល់ពួកអ្នកដែលក្រោកឡើងពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ រហូតដល់ស្រាឆាបឆេះពួកគេ។ 12 ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរ តែពួកគេមិនចាប់អារម្មណ៍នឹងកិច្ចការដែលព្រះអម្ចាស់ ពួកគេក៏មិនបានគិតពីការដែលព្រះហស្តព្រះអង្គធ្វើដែរ។ 13 ហេតុនោះហើយបានជាមានមនុស្សរបស់យើងបានត្រូវចាប់ទៅជាឈ្លើយ ដោយព្រោះការខ្វះប្រាជ្ញា មេដឹកនាំរបស់ពួកគេបានឃ្លាន ហើយប្រជាជនទូទៅរបស់ពួកគេក៏គ្មានអ្វីផឹកដែរ។ 14 ដូច្នេះហើយ ស្ថានឃុំព្រលឹងមនុស្សស្លាប់បានរីកធំឡើង ព្រមទាំងហាមាត់យ៉ាងធំផងដែរ ហើយលេបយកទាំងពួកអ្នកធំរបស់គេ ទាំងប្រជាជនតូចតាចដែលសប្បាយចិត្តនិងគេ ក៏ត្រូវចុះទៅស្ថានឃុំព្រលឹងដែរ។ 15 មនុស្សនឹងបង្ខំឲ្យត្រូវទាបចុះ ហើយមនុស្សទាំងមូលក៏ត្រូវបន្ទាបខ្លួនដែរ ចំណែកភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុង។ 16 ព្រះអម្ចាស់នៃពិភពទាំងមូលនឹង លើកតម្កើងដោយសេចក្ដីយុត្តិធម៌ ហើយព្រះដ៏បរិសុទ្ធគឺនឹងបង្ហាញព្រះអង្គថាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។ 17 ក្រោយមក កូនចៀមនឹងរកស៊ីដូចជាវាលស្មៅរបស់វាហើយបំផ្លាញ ចៀមទាំងនោះនឹងសុីស្មៅរបស់ជនជាតិដ៏ទៃផងដែរ។ 18 វេទនាហើយ អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប ដូចគោខំប្រឹងទាញរទេះ ព្រោះគេនឹងទទួលទោស តាមអំពើដែលខ្លួនប្រព្រឹត្ត។ 19 វេទនាហើយ អ្នកដែលនិយាយថា «សូមព្រះជាម្ចាស់ប្រញាប់ឡើង ដើម្បីឲ្យយើងបានឃើញផង សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអុីស្រាអែលបានសម្រេចចុះ ដើម្បីឲ្យយើងបានស្គាល់ផង»។ 20 វេទនាហើយ អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ ហៅអំពើល្អថាអាក្រក់ ចាត់ទុកភាពងងឹតថាជាពន្លឺ ចាត់ទុកពន្លឺថាជាភាពងងឹត ហើយចាត់ទុកការជូរចត់ថាផ្អែម ចាត់ទុកផ្អែមថាជាការជូរចត់! 21 វេទនាហើយ អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង! 22 វេទនាហើយ អស់អ្នកដែលចូលចិត្តផឹកស្រា ហើយជាជើងឯកខាងលាយស្រាខ្លាំង 23 ពួកគេទទួលសំណូក ហើយចាត់ទុកអំពើអាក្រក់ថាគ្មានទោសដោយសារប្រាក់ និងដកហូតសិទ្ធពីគ្មានទោសវិញ! 24 ហេតុនេះហើយ ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ហើយក៏ដូចជាចំបើងត្រូវភ្លើងឆេះដែរ ដូច្នេះពួកគេនឹងរលួយទាំងឫសផង និងផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី។ ការទាំងនេះនឹងកើតឡើងដោយសារពួកគេបានបដិសេធ ច្បាប់នៃព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែល។ 25 ហេតុនេះហើយ បានជាព្រះអម្ចាស់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះជាម្ចាស់លើកព្រះហស្ដនៃព្រះអង្គ ទាស់នឹងគេហើយវាយប្រហារពួកគេផង។ ភ្នំទាំងនោះនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅតាមដងផ្លូវ។ នៅក្នុងការទាំងអស់នេះ ព្រះពិរោធរបស់ព្រះអង្គនៅតែមិនស្ងប់ដែរ ផ្ទុយទៅវិញ ព្រះអង្គលើកព្រះហស្ដសន្ធឹងចេញទៅរកគេ។ 26 ព្រះជាម្ចាស់លើកទង់ឡើង ជាសញ្ញាដល់គ្រប់ប្រជាជាតិ ដែលនៅឆ្ងាយៗ ដ្បិតគឺជាសម្លេងអ្នកដែលនៅចុងផែនដី។ ចូរមើល៍ ពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់។ 27 ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់ គ្មាននរណាម្នាក់បាក់កម្លាំង ហើយក៏គ្មាននរណាម្នាក់ងោកងុយដែរ។ គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ ឬស្រាយខ្សែស្បែកជើងសោះឡើយ។ 28 ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ច ហើយធ្នូរបស់គេនៅត្រៀមជាស្រេច ក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើប កង់រទេះរបស់គេប្រៀបដូចជាខ្យល់កួចផងដែរ។ 29 សម្រែករបស់គេប្រៀបបានទៅនឹងសត្វសិង្ហ ពួកគេគ្រហឹមដូចជាសិង្ហស្ទាវ។ ពួកគេចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះឲ្យរួចបានឡើយ។ 30 នៅថ្ងៃនោះ ពួកគេនឹងមានឮសន្ធឹកដូចស្នូរសមុទ្រគ្រហឹម។ បើអ្នកណាមើលទៅកាន់ទឹកដីនោះ អ្នកនោះនឹងឃើញភាពងងឹតនិងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតដែរ។
1 នៅឆ្នាំដែលព្រះបាទអ៊ូសៀសសោយទិវង្គត ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ហើយបានតម្កើងឡើង ចំណែករំយោលព្រះពស្ត្រសាយពេញក្នុងព្រះវិហារ។ 2 នៅពីលើព្រះអង្គ មានពពួកសេរភីម ហើយសេរភីមនីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ 3 ម្នាក់ៗបានបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ដ៏វិសុទ្ធ ដ៏វិសុទ្ធ ដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ»។ 4 គ្រឹះច្រកចូលរបស់ទ្វារ ត្រូវបានរំជួយដោយសម្លេងស្រែករបស់ពួកគេ ហើយមានផ្សែងហុយពេញពីព្រះដំណាក់មក។ 5 ក្រោយមកខ្ញុំពោលថា៖ «វរហើយខ្ញុំ! ដ្បិតខ្ញុំត្រូវវិនាសដោយសារខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល!» 6 ក្រោយមក សេរភីមមួយហើរមករកខ្ញុំ ទាំងកាន់រងើកភ្លើងដែលនៅក្នុងដៃរបស់ខ្ញុំ ហើយក៏នាំជាមួយអណ្តាតមកដាក់អាសនៈមកជាមួយផង 7 ព្រះអ្នកមកប៉ះនឹងមាត់ខ្ញុំ ដោយពោលថា៖ «ចូលមើល៍ នេះបានប៉ះនឹងបបូរមាត់អ្នកហើយ អំពើទុច្ចរិតរបស់អ្នកបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យដែរ» 8 ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានិងទៅជំនួសយើង?» បន្ទាប់មកខ្ញុំឆ្លើយថា «ខ្ញុំនៅទីនេះហើយ សូមប្រើខ្ញុំចុះ» 9 ព្រះជាម្ចាស់ឆ្លើយថា៖ «ព្រះអង្គថ្លែងដូច្នេះ ស្រាប់ហើយ! សូមប្រាប់ពួកគេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់ តែឥតយល់ ហើយមើល តែឥតដឹងឡើយ។ 10 បានធ្វើឲ្យចិត្តរបស់មនុស្សទាំងនេះទៅជាមិនរស់រវើក ហើយឲ្យត្រចៀកគេធ្ងន់ ហើយភ្នែករបស់ពួកគេមើលមិនឃើញ។ ដូច្នេះហើយ គេអាចមើលឃើញដោយភ្នែក និងស្ដាប់ឮដោយត្រចៀក ហើយបានយល់ដោយចិត្តរបស់គេ នោះគេនឹងបែរហើយបានការព្យាបាល»។ 11 ដ្បិតខ្ញុំទូលថា «ព្រះអម្ចាស់អើយ តើដល់ពេលណាទៅ?» ព្រះអង្គមានព្រះបន្ទូលតបថា «គឺដល់ពេលទីក្រុងទាំងអស់ ត្រូវវិនាសអស់ គ្មានអ្នកណារស់នៅទៀត ហើយផ្ទះទាំងអស់ គ្មានមនុស្ស ហើយទឹកដីទាំងមូល បានទៅជាទីស្ងាត់ឈឹងដោយការខ្ជះខ្ជាយ។ 12 ដល់ពេលព្រះអម្ចាស់នឹងបណ្ដេញមនុស្សចេញទីឆ្ងាយ ហើយស្ងៀមស្ងាត់ នៅកណ្ដាលទឹកដី។ 13 ទោះបើនៅសល់តែដប់ភាគរយ នៃប្រជាជនដែលនៅក្នុងក្រុងនេះ ក៏ពួកគេនឹងតែត្រូវបំផ្លាញ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលគេកាប់រំលំហើយនៅសល់តែគល់ គឺពូជបរិសុទ្ធនៃគល់ឈើនោះ»។
1 នៅគ្រាដែលព្រះបាទអេហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា ហើយរេស៊ីន ជាស្តេចស្រុកអារ៉ាម ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអីុស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ ពួកគេមិនអាចវាយចូលបានឡើយ។ 2 មានដំណឹងមកដល់ពួកវង្សដាវីឌថា ជនជាតិអារ៉ាមបានចូលដៃនឹងពួកអេប្រាអិម។ ព្រះទ័យនៃព្រះបាទអេហាស និងប្រជារាស្ត្រត្រូវញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។ 3 គ្រាដែល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អេសាយ «ចូរចេញទៅក្រៅជាមួយ ស្អា យ៉ាស៊ូប ទៅជួបអេហាសនៅចុងប្រឡាយទឹក ត្រង់ស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ 4 ហើយប្រាប់គាត់ថា ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យបានស្រួល កុំឲ្យភ័យខ្លាចអ្វីឡើយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងជនជាតិអារ៉ាម ហើយរបស់កូនរេម៉ាលាផងដែរ។ 5 ជនជាតិអារ៉ាម និងពួកអេប្រាអិម ហើយកូនរេម៉ាលាបានផែនការអាក្រក់ទាស់និងអ្នក ពួកគេនិយាយថា 6 «ចូរយើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា ហើយយើងបំភ័យគេឲ្យតក់ស្លុត ហើយវាយលុកស្រុកគេ ហើយយើងនឹងតាំងកូនរបស់តាបបៀល ឲ្យធ្វើជាស្តេចនៅទីនោះ»។ 7 ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលថា៖ «វាមិនអាចទៅរួចទេ ហើយ វាក៏មិនកើតឡើងដែរ 8 ដ្បិតអ្នកដឹកនាំរបស់អារ៉ាម គឺក្រុងដាម៉ាស ហើយអ្នកដឹកនាំរបស់ក្រុងដាម៉ាស គឺរេស៊ីន។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ ហើយគ្មានទីជម្រកនិងមនុស្សរស់នៅទៀតដែរ។ 9 ពួកអ្នកដឹកនាំរបស់ពួកអេប្រាអ៊ីម គឺក្រុងសាម៉ារី ហើយអ្នកដឹកនាំរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលា។ ប្រសិនបើអ្នកមិនរក្សាជឿទេ អ្នកប្រាកដជាមិនមានក្តីសុខសាន្តបានឡើយ»។ 10 ព្រះអម្ចាស់មានព្រះបន្ទូលម្តងទៀតទៅកាន់អេហាស 11 «សូមការបង្ហាញពីព្រះជាម្ចាស់ដែលជាព្រះជាម្ចាស់ ឲ្យដឹងពីជំរៅឬពីកំពស់ផងដែរ»។ 12 ប៉ុន្តែ អេហាសតបថា៖ «យើងនឹងមិនសូម ហើយមិនល្បងលព្រះអម្ចាស់ដែរ»។ 13 ហើយព្យាការីអេសាយតបថា «ចូរស្តាប់! ពូជពង្សរបស់ព្រះបាទដាវីឌអើយ។ តើមិនគ្រប់គ្រាន់ទេឬអីដែលអ្នកបានល្បងលពីការអត់ធ្មត់របស់មនុស្សនោះ? ត្រូវល្បងលការអត់ធ្មត់នៃព្រះជាម្ចាស់ផងដែរឬ? 14 ដូច្នេះហើយ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មកដល់មនុស្ស មើល៍! នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល។ 15 បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អដែរ។ 16 ដ្បិតមុនពេលដែលបុត្រនោះចេះបដិសេធរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះទឹកដីរបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវស្ងៀមស្ងាត់។ 17 ព្រះអម្ចាស់ នឹងនាំអ្នក ឲ្យលើប្រជាជនរបស់អ្នក ហើយលើពួកវង្សរបស់ឪពុកអ្នក ថ្ងៃនោះសូម្បីតែពួកអេប្រាអ៊ីម ក៏ដកចេញពីទឹកដីយូដាដែល គេនឹងនាំស្តេចនៃអាស្ស៊ីរី មកចំពោះអ្នក»។ 18 នៅវេលានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ ដែលនៅទីឆ្ងាយបំផុត នៃទន្លេស្រុកអេស៊ីប ហើយហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី 19 ពួកវានឹងនាំគ្នាមកទំនៅទីកន្លែងដែលគេបោះបង់ចោល នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។ 20 នៅគ្រានោះ ព្រះអម្ចាស់នឹងកោរសក់ក្បាល និងរោមជើងផង នៅក្បែទន្លេអីប្រាទី ដល់ស្ដេចស្រុកអាស្ស៊ីរី កោរសក់ ហើយនិងកោររោមជើង និងកោរពុកចង្កាផងដែរ ។ 21 នៅថ្ងៃនោះ មនុស្សម្នាក់នឹងចិញ្ចឹមគោស្ទាវ និងចៀមពីរផង 22 ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរណ៌ បានជាពួកគេ នឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលរស់នៅក្នុងទឹកដីនោះពួកគេ នឹងយកខ្លាញ់ទឹកដោះ និងទឹកឃ្មុំមកបរិភោគគ្រប់គ្នា។ 23 ហើយនៅគ្រានោះ គ្រប់ទីកន្លែងដែលមានដើមចម្ការទំពាំងបាយជូរ ចំនួនមួយពាន់ដើម គឺមានតម្លៃជាប្រាក់មួយពាន់រៀលដែរ ហើយគ្មានអ្វីផ្សេងទៀតឡើយក្រៅពីអញ្ចាញនិងបន្លា។ 24 មនុស្សនឹងចូលទៅទីនោះ ដើម្បីបបាញ់និងធ្នូ ដ្បិតទឹកដីនោះបានដុះអញ្ចាញនិងបន្លា 25 ពួកគេនៅឲ្យឆ្ងាយពីទីទួលដែលពីដើមមានគេកាប់គាស់ដោយចបកាប់ ព្រោះខ្លាចអញ្ចាញ និងបន្លា តែជាកន្លែងសម្រាប់ហ្វូងគោ ហើយនិងហ្វូងចៀមទេ។
1 ព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំថា «ចូរយកក្តារឈ្នួនមួយធំ ហើយសរសេរថា «រឹបអូសជាប្រញាប់ ប្រមូលជយភណ្ឌឲ្យលឿន»។ 2 យើងនឹងយកស្មរបន្ទាល់ស្មោះត្រង់សម្រាប់យើង គឺអ៊ូរីជាបូជាចារ្យ និងសាការី ជាកូនបេរេគា»។ 3 ខ្ញុំបានរួមរស់ជាមួយព្យាការីស្រី ដែលជាប្រពន្ធខ្ញុំ ហើយនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ។ គ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យគាត់ថា ម៉ាហ៊េ សាឡាល ហាសបាស។ 4 ដ្បិតមុនពេលដែលកូននេះចេះហៅ «ពុកហើយម៉ែ» ទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងសាម៉ារី នឹងត្រូវប្រមូលនាំយកទៅដោយស្ដេចអាស្ស៊ីរី»។ 5 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំម្តងទៀតថា៖ 6 «ដោយព្រោះមនុស្សទាំងនេះ បានបដិសេធទឹកស៊ីឡោម ដែលហូរចុះមក ហើយរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ។ 7 ដូច្នេះហើយ ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំងចុះមក លើស្តេចអាស្ស៊ីរីហើយនិងសិរីរុងរឿងរបស់ស្តេចផងដែរ។ ទឹកទន្លេនោះនឹងជន់លិចច្រាំងហើយបំផ្លាញពួកគេ។ 8 ទន្លេនេះនឹងហូរសាយចូលទៅក្នុងទឹកដីយូដាផងដែរ ហើយទឹកជន់ឡើង រហូតដល់លិចដល់ករបស់អ្នក។ ទឹកនេះនឹងហូរលិចទឹកដីព្រះអង្គទាំងមូលហើយ ឱព្រះអង្គអេម៉ាញូអែល»។ 9 ប្រជាជនទាំងឡាយអើយ អ្នកនឹងត្រូវខ្ជះខ្ជាយទៅ។ ចូរផ្ទៀងត្រចៀកស្ដាប់ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល ចូរអ្នករាល់គ្នារៀបចំខ្លួនដើម្បីធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យដែរ ហើយ ដៃរបស់អ្នកនិងត្រូវបាក់ជាចំណែកផងដែរ។ 10 ពេលអ្នករៀបផែនការ តែផែនការទាំងនោះមិនបានសម្រេចទេ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះក៏មិនអាចសម្រេចដែរ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំ ព្រះជាម្ចាស់ដាក់ព្រះហស្តនៃព្រះអង្គលើរូបខ្ញុំ ហើយហាមខ្ញុំមិនឲ្យដើរតាមផ្លូវរបស់មនុស្សទាំងនេះ។ 12 កុំឲ្យមានគិតអ្វីដើម្បីក្បត់និងរួមជាមួយពួកមនុស្សក្បត់ទាំងនោះឡើយ ក៏មិនត្រូវខ្លាចអ្វីដែលពួកគេខ្លាចនោះដែរ ហើយមិនត្រូវខ្លាចញញើតឡើយ។ 13 គឺព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាព្រះដ៏វិសុទ្ធ ព្រះអង្គដែលអ្នកត្រូវស្ញែងខ្លាច ហើយព្រះអង្គដែលអ្នកគួរភ័យខ្លាច។ 14 ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ តែព្រះអង្គជាថ្មដែលនាំឲ្យ ជនជាតិអុីស្រាអែលទាំងពីរនគរប៉ះទង្គិច ជាសិលាដែលនាំឲ្យគេជំពប់ដួល ហើយក៏ជាជង់ និងជាអន្ទាក់ ដល់ក្រុងយេរូសាឡិមដែរ។ 15 មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ ហើយដួលបាក់បែកហើយពួកគេនឹងជាប់អន្ទាក់ ហើយត្រូវព្រានចាប់យកទៅ។ 16 ចូរចងក្រងសេចក្ដីទាំងនេះទុក ព្រមទាំងបិទត្រាបញ្ញត្តិច្បាប់ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំចុុះ 17 ខ្ញុំនឹងទន្ទឹងចាំព្រះអម្ចាស់ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប ខ្ញុំនឹងរងចាំទ្រង់ 18 មើល! ខ្ញុំនឹងកូនចៅដែលព្រះជាម្ចាស់បានប្រទានមកនៅស្រុកអុីស្រាអែលនិងរួមគ្នាធ្វើជា ទីសម្គាល់ ដល់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។ 19 ពួកគេនឹងនិយាយទៅកាន់អ្នកថា «សូមពិគ្រោះជាមួយគ្រូខាបនិងគ្រូមន្តអាគម» អ្នកដែលស្រែកច្រៀងនិងមួលបង្កាច់។ តើមិនគួរឲ្យបណ្ដាជនស្វែងរកព្រះជាម្ចាស់ទេឬ? តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី? 20 ចូលទៅមើលបទបញ្ញត្តិ និងទីបន្ទាល់ចុះ! ប្រសិនបើគេមិនពោលពាក្យដែលមិនស្របតាមព្រះបន្ទូលនោះទេ នោះពួកគេនិងមិនមានពន្លឺរះនៅក្នុងខ្លួនពួកគេនោះទេ។ 21 ពួកគេនឹងឆ្លងកាត់ទឹកដីនេះទាំងកាន់ទុក្ខនិងស្រេកឃ្លានយ៉ាងខ្លាំង នៅពេលដែលពួកគេឃ្លានពួកគេនឹងខឹងហើយដាក់បណ្តាសាស្តេចនិងព្រះរបស់ពួកគេនៅពេលពួកគេងើយមុខទៅលើ។ 22 ពួកគេក្រឡេកមើលផែនដីដែលពោពេញដោយទុក្ខព្រួយភាពងងឹតនិងភាពអាប់អួរ ពួកគេនឹងត្រូវបណ្ដេញទៅក្នុងទឹកដីនៃសេចក្ដីងងឹត។
1 ភាពអាប់អួនឹងត្រូវបានបណ្ដេញចេញពីទឹកដីដែលរងទុក្ខវេទនានេះ កាលពីដើម ព្រះអង្គបានធ្វើឲ្យទឹកដីសាប់យូឡូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យ ស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេដែលមានសាសន៍ដទៃ រស់នៅបានរុងរឿងឡើង។ 2 ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត និងបានឃើញពន្លឺដែលភ្លឺចិញ្ចាញចិញ្ចែង អស់អ្នកដែលបានរស់នៅក្នុងទឹកដីស្រមោលនៃសេចក្ដីស្លាប់ ក៏និងមានពន្លឺភ្លឺមកលើពួកគេ។ 3 ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងមានអំណរផង។ ពួកគេមានអំណរនៅចំពោះព្រះអង្គ ដូចជាអំណរ ក្នុងរដូវចម្រូត ហើយដូចជាអំណរនៃមនុស្ស ដែលកំពុងតែចែករបឹបគ្នា។ 4 ដ្បិតព្រះអង្គបំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ហើយឲ្យរួចពីការជិះជាន់ នោះអ្នកនឹងត្រូវខ្ជះខ្ជាយដូចជានៅគ្រានៃពួកជនជាតិម៉ាឌានដែរ។ 5 ដ្បិតគ្រប់ទាំងស្បែកជើងរបស់ទាហាន ដែលតែងតែរុកទន្ទ្រាន ហើយសម្លៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងត្រូវដុត ហើយជាចំណីដល់ភ្លើង។ 6 ដ្បិតមានបុត្រមួយកើតមកសម្រាប់យើងហើយគ្រប់ទាំងក្បួនច្បាប់នឹងស្ថិតនៅលើស្មារបស់ព្រះអង្គ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តាព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃសន្តិភាព។ 7 ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ។ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលនឹងធ្វើការនេះ។ 8 ព្រះបន្ទូលព្រះអម្ចាស់បានទាស់ប្រឆាំងនឹងលោកយ៉ាកុបហើយវាបានធ្លាក់មកលើជនជាតិអីុស្រាអែល។ 9 ប្រជាជនទាំងអស់នឹងបានស្គាល់ ទាំងអេប្រាអ៊ីមនិងប្រជាជននៅស្រុកសាម៉ារី ដែលនិយាយដោយអំនួតនិងចិត្តក្រអឺតក្រទម 10 «ជញ្ជាំងឥដ្ឋបានរលំ តែយើងនឹងសង់ឡើងដោយថ្មដាវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹកមកជំនួសវិញ»។ 11 ដូច្នេះហើយ ព្រះអម្ចាស់នឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន ឲ្យមកវាយលុកពួកគេ 12 នឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ ជនជាតិស៊ីរីនៅខាងកើត ហើយជនជាតិភីលីស្ទីននៅខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអុីស្រាអែលដោយម៉ាត់។ ក្នុងគ្រប់ការទាំងនេះ ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយគេជានិច្ច។ 13 ប៉ុន្តែមនុស្សនឹងមិនងាកមករកព្រះអង្គ ដែលវាយពួកគេទេហើយពួកគេក៏មិនស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូលដែរ។ 14 ដូច្នេះព្រះអម្ចាស់នឹងកាត់ផ្តាច់ក្បាលនិងកន្ទុយកណ្តាល របស់ជនជាតិអុីស្រាអែលចេញ ក្នុងថ្ងៃតែមួយ។ 15 ពួកអ្នកដឹកនាំនិងពួកអភិជនដែលជាប្រមុខ ហើយព្យាការីដែលបង្រៀនសេចក្តីកុហកគឺជាកន្ទុយ។ 16 អ្នកដែលដឹកនាំប្រជាជននេះឲ្យគេវង្វេង ហើយអ្នកដែលត្រូវបានគេដឹកនាំគឺត្រូវបានលេបត្របាក់។ 17 ហេតុនេះហើយបានជាព្រះអម្ចាស់មិនអាណិតយុវជនរបស់ពួកគេឡើយ ព្រះអង្គក៏មិនមេត្តាក្មេងកំព្រានិងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពួកគេសុទ្ធតែជាមនុស្សមិនគោរពព្រះនិងជាមនុស្សអាក្រក់ ហើយមាត់របស់គេនិយាយពាក្យល្ងីល្ងើ។ ក្នុងការទាំងនេះ ធ្វើឲ្យព្រះពិរោធនៃព្រះអង្គមិនស្ងប់ដដែល គឺព្រះហស្ដព្រះអង្គ ចាំវាយគេជានិច្ច។ 18 មនុស្សអាក្រក់នឹងដុតដោយភ្លើង វាបានឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ 19 ដោយសេចក្ដីក្រោធរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល ទឹកដីរបស់គេនឹងត្រូវឆាបឆេះហើយប្រជាជននឹងក្លាយទៅជាចំណី របស់ភ្លើង។ គ្នាអ្នកណាត្រាប្រណីដល់បងប្អូនរបស់ខ្លួនឡើយ។ 20 ពួកគេបានយកអាហារដោយដៃស្តាំ តែគេនៅតែឃ្លាន គេងាកទៅសីុអាហារនៅខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល។ រហូតដល់ហែកសាច់ឈាមរបស់ខ្លួនឯងស៊ីផង។ 21 គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម ហើយ អេប្រាអ៊ីមនិងម៉ាណាសេ ហើយពួកគេព្រួតគ្នាស៊ីសាច់យូដា។ ក្នុងការទាំងនេះ ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយគេជានិច្ច។
1 វេទនាហើយ អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន។ 2 ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិដល់អ្នកក្រ ដែលជាប្រជារាស្ត្ររបស់យើង ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា! 3 តើអ្នកនឹងធ្វើអ្វីនៅថ្ងៃជំនុំជម្រះ ហើយនៅពេលដែលមានការបំផ្លាញដែលនឹងមកពីទីឆ្ងាយ? តើអ្នករាល់គ្នានឹងរកអ្នកណាជាជំនួយ ហើយតើអ្នករាល់គ្នានឹងទុកទ្រព្យសម្បត្តិអ្នករាល់គ្នានៅទីណា? 4 គ្មានអ្វីនៅសេសសល់ឡើយ ហើយអ្នកនឹងដេកនៅក្នុងចំណោមអ្នកទោសឬធ្លាក់ក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់។ ទោះបើធ្វើទោសយ៉ាងណាក៏ដោយគង់ តែសេចក្ដីក្រោធរបស់ព្រះអង្គមិនទាន់បែរចេញនៅឡើយគឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។ 5 វេទនាហើយ ដល់ជនជាតិអាស្ស៊ីរី ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើងហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង! 6 យើងចាត់គាត់អោយទៅជាតិសាសន៍មួយដែលក្រអឺតក្រទមនិងប្រឆាំងនឹងប្រជាជនដែលខឹងនឹងយើងយ៉ាងខ្លាំង។ យើងបញ្ជាឲ្យគេចាប់យកជយភ័ណ្ឌចាប់យកហើយជាន់ឈ្លីពួកគេដូចភក់នៅតាមផ្លូវ។ 7 ប៉ុន្តែគេមិនបានយល់ទេ គឺគេមានចិត្តគំនិតផ្សេងគឺមានចិត្តចង់បំផ្លាញវិញ គឺគេចង់បំផ្លាញនិង រំលាយប្រជាជាតិជាច្រើន។ 8 ដ្បិតគេពោលថា អ្នកដឹកនាំរបស់យើងទាំងនោះ «តើមិនមែនជាស្តេចគ្រប់គ្នាទេឬ? 9 តើក្រុងកាលនរមិនដូចដូចក្រុងកើកេមីសទេឬ? តើក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារីមិនដូចអាផាបទេឬ? តើស្រុកសាម៉ារីមិនដូចក្រុងដាម៉ាសទេឬ? 10 យើងបានយកឈ្នះលើរាជាណាចក្រដែលមានរូបព្រះក្លែងក្លាយគឺរូបបដិមា ហើយធំជាងរូបព្រះនៅក្រុងយេរូសាឡិមនិងនៅទឹកដីសាម៉ារីទៅទៀត។ 11 គឺដូចយើងបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដូចដែល តើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិមនិងរូបព្រះរបស់គេដែរទេឬ?» 12 នៅពេលដែលព្រះអម្ចាស់បានសម្រេចកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន ហើយនិងក្រុងយេរូសាឡិម យើងនឹងដាក់ទោសដល់ស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងមើលទៅមានឫកខ្ពស់ 13 ដ្បិតស្ដេចនោះមានរាជឱង្ការថា «យើងទទួលជ័យជម្នះដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់។ យើងបានស្គាល់ការនោះ យើងបានដកចេញព្រំដែនរបស់ប្រជនជាតិទាំងនោះ។ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង ហើយដូចដែលយើងទម្លាក់ស្ដេចជាច្រើនចុះពីបល្ល័ង្ក។ 14 ដៃរបស់យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងឡាយ ហើយដូចគេប្រមូលពងសត្វពីសំបុកដែលមេវាបោះបង់ចោល យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរគ្មានណាមួយកម្រើកស្លាប ឬបើកមាត់ ឬស្រែកចេកចាចឡើយ»។ 15 ពូថៅតើនឹងអួតខ្លួនប្រឆាំងនឹងអ្នកដែលកាន់វាបាននោះទេ? តើរណានិងលើកតម្កើងខ្លួនវាជាងអ្នកដែលប្រើវាបានឬទេ? ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង។ 16 ហេតុនេះហើយ បានជាព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ចាត់ខ្មាំងសឹកចេញពីចំណោមទាហានដ៏ពូកែៗ របស់ពួកគេ ហើយនៅក្រោមសិរីរុងរឿងរបស់ព្រះអង្គនឹងឆេះដូចភ្លើងផងដែរ។ 17 ពន្លឺរបស់ជនជាតិអុីស្រាអែលនឹងប្រែទៅជាភ្លើងហើយព្រះដ៏វិសុទ្ធរបស់ព្រះអង្គនឹងក្លាយទៅជាអណ្ដាតភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។ 18 ព្រះអម្ចាស់នឹងបំផ្លាញព្រៃឈើនិងស្រុកដ៏សម្បូណ៌សប្បាយរបស់វាទាំងព្រលឹងទាំងនឹងរូបកាយបានដូចជាមនុស្សកើតជំងឺដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។ 19 សំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេនឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។ 20 នៅថ្ងៃនោះកូនចៅអុីស្រាអែលដែលនៅសេសសល់គឺកូនចៅរបស់លោកយ៉ាកុប ដែលបានរត់គេចខ្លួនលែងពឹងផ្អែកលើអ្នកដែលបានវាយឈ្នះពួកគេទៀតហើយ តែពួកគេនឹងពឹងផ្អែកលើព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលវិញ។ 21 កូនចៅរបស់លោកយ៉ាកុបដែលនៅសល់នឹងវិលត្រឡប់ទៅរកព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។ 22 ដ្បិតអុីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដីគង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលអាចមកវិញ។ ដ្បិតបានសម្រេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់។ 23 ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះនៃពិភពលោកទាំងមូល ព្រះអង្គនឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្ដាលទឹកដីទាំងមូល។ 24 ហេតុនេះហើយ ព្រះជាអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលមានព្រះបន្ទូលថា «ប្រជាជនរបស់យើងដែលរស់នៅស៊ីយ៉ូនមិនត្រូវភ័យខ្លាចនឹងជនជាតិអាសស៊ើរឡើយ។ ទោះបីគេវាយអ្នកដោយរំពាត់ ហើយលើកដំបងទាស់នឹងអ្នក ដូចយ៉ាងសាសន៍អេស៊ីបក៏ដោយ។ 25 កុំខ្លាចពួកគេឡើយដ្បិតមួយរយៈខ្លីនេះនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសម្រេច គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។ 26 ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូលនឹងវាយឈ្នះពួកគេ ដូចព្រះអង្គបានវាយឈ្នះជនជាតិម៉ាឌាននៅលើផ្ទាំងថ្មអូរែប។ ព្រះជាម្ចាស់នឹងលើកដំបងរបស់ខ្លួនលើសមុទ្រហើយលើកវាឡើង ដូចព្រះអង្គបានធ្វើនៅអេស៊ីប។ 27 នៅថ្ងៃនោះ បន្ទុករបស់អ្នកនឹងត្រូវលើកយកចេញពីស្មារបស់អ្នក និងនឹមរបស់អ្នកចេញពីកអ្នក ហើយនឹមរបស់អ្នកនឹងត្រូវបំផ្លាញដោយសារកម្លាំង។ 28 ខ្មាំងសត្រូវបានឡើងមកដល់អៃយ៉ាត ហើយគេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាស។ 29 ពួកគេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរជាស្រុករបស់សូល បានរត់អស់ហើយ។ 30 សូមស្រែកអោយខ្លាំងៗ កូនស្រីរបស់កាលីម! ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ អ្នកពិតជាលំបាកណាស់! 31 អ្នកស្រុកម៉ាដម៉េណា នឹងរត់បែកខ្ញែកគ្នាអ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងមានសុខសាន្ត។ 32 នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡិម។ 33 ចូរមើល៍! ព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលនឹងធ្វើអោយមែកឈើធ្លាក់ពីលើភ្នំដ៏គួរអោយស្ញែងខ្លាច។ ដើមឈើខ្ពស់ ៗ នឹងត្រូវគេកាប់ហើយដើមឈើខ្ពស់ៗ នឹងត្រូវរលំ។ 34 ព្រះអង្គនឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់នឹងត្រូវរលំដែរ។
1 ពន្លកនឹងដុះចេញពីគល់របស់លោកអុីសាយ ហើយមែកមួយដែលដុះចេញពីឫសរបស់វានឹងបង្កើតផល។ 2 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតលើគាត់ គឺព្រះវិញ្ញាណនៃប្រាជ្ញា ហើយនិងយល់ដឹង ព្រះវិញ្ញាណនៃស្មារតីនិងកម្លាំង ព្រះវិញ្ញាណនៃចំណេះដឹង ហើយកោតខ្លាចនៃព្រះអម្ចាស់។ 3 អំណរសប្បាយរបស់បុត្រនោះនឹង កោតខ្លាចព្រះអម្ចាស់ ព្រះបុត្រានេះមិនវិនិច្ឆ័យ តាមអ្វីដែលភ្នៃកមើលឃើញ គឺមិនតាមអ្វីដែលព្រះអង្គស្តាប់ឮនោះទេ។ 4 ហើយព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ ដោយទៀងត្រង់នៅលើផែនដីនេះ។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសដល់មនុស្ស ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវប្រហារ។ 5 ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ នឹងយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។ 6 សត្វចចកនឹងរស់នៅជាមួយកូនចៀម ហើយចំណែកខ្លារខិន នឹងដេកជិតកូនពពែ ហើយកូនគោនិងកូនសិង្ហ នឹងដើររកស៊ីចំណីជាមួយគ្នា។ ហើយមានក្មេងតូចម្នាក់ឃ្វាលពួកវា។ 7 គោហើយនិងខ្លាឃ្មុំ នឹងដើររកស៊ីជាមួយគ្នាហើយកូនរបស់ពួកវានឹងដេកជាមួយគ្នា។ សត្វតោនឹងស៊ីចំបើងដូចសត្វគោដែរ។ 8 កូនក្មេងនឹងលេងនៅលើរន្ធពស់ ហើយកូនក្មេងដែលផ្តាច់ដោះនឹងដាក់ដៃលើរូងពស់។ 9 ពួកគេមិនខាំគ្នាឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងឡើយ ដ្បិតផែនដីនឹងស្គាល់ដ៏ពោពេញទៅដោយចំណេះដឹងនៃព្រះអម្ចាស់ ដូចជាទឹកដែលបានគ្របលើសមុទ្រ។ 10 នៅថ្ងៃនោះ តាមរយៈពូជពង្សលោកអុីសាយ នឹងធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ។ ប្រជាជាតិផ្សេងៗនឹងស្វែងរកអ្នកនោះ ទីកន្លែងសម្រាករបស់គាត់ នឹងបានជាទីរុងរឿងឧត្តម។ 11 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ពីអាស្ស៊ីរី និងអេស៊ីប ហើយស្រុកប៉ាត្រូស អេត្យូពីអេឡាម ស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៃសមុទ្រ។ 12 ព្រះអង្គនឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គនឹងប្រមែប្រមូលជនជាតិអុីស្រាអែល ហើយកុលសម្ព័ន្ធយូដា ដែលបែកខ្ញែកចេញពីទិសទាំងបួននៃផែនដី។ 13 ព្រះអង្គនឹងបង្វែរ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដា នឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា ហើយយូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។ 14 ផ្ទុយទៅវិញ ពួកគេនឹងវាយលុកនៅលើភ្នំភីលីស្ទីននៅទិសខាងលិច ហើយពួកគេនឹងប្លន់ប្រជាជនរបស់អ្នកនៅទិសខាងកើត។ ពួកគេនឹងលូកដៃទៅបង្ក្រាបអេដុមនឹងម៉ូអាប់ ហើយពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។ 15 ព្រះអម្ចាស់នឹងបំផ្លាញឈូងសមុទ្រអេស៊ីបទាំងនោះ។ ដោយមានខ្យល់បក់យ៉ាងខ្លាំង ព្រះអង្គនឹងគ្រវីព្រះហស្តរបស់ទ្រង់លើទន្លេអឺប្រាតហើយនឹងចែកវាទៅជាអូរចំនួនប្រាំពីរ ដូច្នេះវាអាចត្រូវបានឆ្លងកាត់ដោយស្បែកជើង។ 16 នោះនឹងមានផ្លូវធំមួយសម្រាប់ពួកអ្នកដែលសល់ជីវិត នៃប្រជារាស្ត្រព្រះអង្គ ដែលបានមកពីអាស្ស៊ីរីវិញ ដូចកាលពីដើម មានផ្លូវមួយសម្រាប់ បុព្វបុរសរបស់គេចេញពីអេស៊ីបដែរ។
1 នៅថ្ងៃនោះអ្នកនឹងពោលថា «ព្រះអម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ។ ទោះបីព្រះអង្គព្រះពិរោធនិងទូលបង្គំ សេចក្ដីក្រោធនោះបានបែរចេញទៅ ហើយព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។ 2 មើល៍! ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ដែលខ្ញុំនឹងទុកចិត្តដោយមិនខ្លាចឡើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ នឹងជាចម្រៀងខ្ញុំច្រៀង។ ព្រះអង្គបានសង្គ្រោះខ្ញុំ»។ 3 ដោយសេចក្តីអំណរអ្នកនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះ។ 4 នៅថ្ងៃនោះ អ្នកនឹងពោលថា «អរព្រះគុណដល់ព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះអង្គ នឹងប្រកាសអំពីកិច្ចការរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជនប្រកាសថា ព្រះនាមរបស់ព្រះអង្គត្រូវលើកតម្កើន។ 5 ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានសំដែងសិរីរុងរឿង សូមឲ្យផែនដីបានដឹងរឿងនេះ។ 6 ចូរនាំគ្នាបន្លឺសំឡេងជ័យឃោសដោយអំណរ អ្នកក្រុងស៊ីយ៉ូនអើយ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ព្រះអង្គអស្ចារ្យណាស់»។
1 សេចក្តីប្រកាសអំពីបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូសបានទទួល 2 ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែកដាក់ពួកគេ និងបក់ដៃហៅពួកគេផង ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។ 3 យើងបានចេញបញ្ជាទៅកាន់អ្នកដ៏វិសុទ្ធរបស់យើង ហើយយើងបានហៅពួកខ្លាំងពូកែរបស់យើង សម្រាប់នឹងសម្រេចសេចក្ដីក្រោធរបស់យើង គឺជាពួកអ្នកដែលមានអំណរចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។ 4 មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ ជាច្រើនឥតគណនាដែលមកជួបជុំគ្នា! ព្រះអម្ចាស់នៃពិភពទាំងមូលកំពុងតែត្រួតត្រាមើលពលទ័ពសម្រាប់ចូលច្បាំង។ 5 ពួកគេទាំងនោះមកពីស្រុកឆ្ងាយៗគឺមកពីជើងមេឃ គឺព្រះអម្ចាស់និងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូល។ 6 ចូរស្រែកឡើង ព្រោះថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ។ ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងធ្វើឲ្យកើតមហន្តរាយ។ 7 ហេតុនេះហើយ បានជាមនុស្សគ្រប់ៗគ្នា បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។ 8 ពួកគេនឹងភ័យរន្ធត់ ការឈឺចាប់និងការស្រែកថ្ងូរនឹងរឹបអូសពួកគេដូចជាស្ត្រីមានផ្ទៃពោះ។ ពួកគេមើលមុខគ្នាទៅវិញទៅមកដោយងឿងឆ្ងល់ ហើយមុខរបស់គេពោរពេញទៅដោយភាពអាម៉ាស់។ 9 មើល៍! ថ្ងៃនៃព្រះអម្ចាស់មកដល់ ជាមួយព្រះពិរោធយ៉ាងខ្លាំងនិងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញទឹកដីគ្មានសល់ នឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ។ 10 ផ្កាយនៅលើមេឃនិងក្រុមតារានិករនឹងមិនផ្តល់ពន្លឺដល់ពួកគេទេ។ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើងហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។ 11 យើងនឹងដាក់ទោសពិភពលោក ព្រោះតែអំពើអាក្រក់និងអំពើទុច្ចរិតរបស់គេ។ យើងនឹងបំបាត់ចោលភាពក្រអឺតក្រទមរបស់មនុស្សអំនួត ហើយបង្ក្រាបចិត្តព្រហើនរបស់មនុស្សឃោរឃៅ។ 12 យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងមាសទឹកដប់ និងមាសដ៏ល្អបំផុត ទៅទៀត។ 13 ដូច្នេះហើយ យើងនឹងធ្វើឲ្យផ្ទៃមេឃនឹងកក្រើករំពើក ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា តាមដែលព្រះអម្ចាស់នៃពិភពទាំងមូល ខ្ញាល់នឹងមនុស្សលោក ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។ 14 ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន ហើយរត់ទៅរកស្រុកកំណើតវិញ ។ 15 អ្នកដែលត្រូវគេរកឃើញនឹងត្រូវគេសម្លាប់ ហើយអ្នកដែលចាប់បាននឹងត្រូវស្លាប់ដោយមុខដាវ។ 16 កូនៗរបស់ពួកគេក៏នឹងត្រូវបែកជាបំណែកៗ នៅចំពោះមុខភ្នែករបស់ពួកគេដែរ។ដោយពួកខ្មាំងសត្រូវ ផ្ទះរបស់គេក៏ត្រូវខ្មាំងរឹបអូសយកទៅ ហើយប្រពន្ធរបស់គេក៏ត្រូវគេរំលោភដែរ។ 17 មើល៍! យើងនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាជនជាតិដែលមិនចង់បានប្រាក់ សូម្បីតែមាសក៏មិនមានចិត្ត រីករាយដែរ។ 18 ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជន។ ពួកគេគ្មានចិត្តអាណិតអាសូរទារកដែលទើប នឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។ 19 ហើយបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេ ក្នុងរាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ មានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយ ដូចក្រុងសូដុម ហើយក្រុងកូម៉ូរ៉ាដែរ។ 20 ក្រុងនោះនឹងលែងមានមនុស្សរស់នៅ ក៏លែងមានដំណរមនុស្សទៀតដែរ។ សូម្បីពួកអារ៉ាប់ ក៏លែងបោះជំរំនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេ ទៅដេកនៅទីនោះទៀតទេ។ 21 ប៉ុន្តែសត្វព្រៃទាំងឡាយដែលនឹងនាំគ្នាមកនៅទីនោះ។ ផ្ទះពួកគេនឹងមានពេញដោយសំឡេងសត្វយំ សត្វអូទ្រុសនឹងរស់នៅហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ។ 22 ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ ហើយហ្វូងស្វារស់នៅក្នុងវិមានលំហែកាយ។ ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់ គ្មានពន្យារឡើយ។
1 ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអុីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។ 2 ជាតិសាសន៍ផ្សេងៗនឹងជួយជនជាតិអុីស្រាអែល ឲ្យវិលត្រឡប់ទៅទឹកដីគេវិញ។ ហើយ ទឹកដីរបស់ព្រះអម្ចាស់ អុីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាអ្នកបម្រើ។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន មកក្រោមខ្លួនដែរ។ 3 នៅថ្ងៃដែលព្រះអម្ចាស់ឲ្យអ្នកបានសម្រាក ពីការទុក្ខវេទនា ហើយនិងការបារម្ភ និងការធ្វើការលើសកម្លាំង ដែលគេតម្រូវឲ្យធ្វើនោះ 4 ហើយអ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ៖ «អំពើជិះជាន់ បានកន្លងបាត់ទៅហើយ អំណាចផ្ដាច់ការ ក៏បានបញ្ចាប់ដែរ! 5 ព្រះអម្ចាស់បានបំបាក់ដំបងរបស់មនុស្សអាក្រក់និងដំបងរបស់មេដឹកនាំទាំងនោះ។ 6 គឺមនុស្សដែលមានចិត្តកាចសាហាវវាយធ្វើបាបប្រជាជន គ្មានភាពស្រាកស្រាន្ត មនុស្សដែលមានចិត្តកំរោល ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះនិងតាមព្យាបាទពួកគេគ្មានត្រាប្រណី។ 7 ផែនដីទាំងមូលបានសម្រាកហើយស្ងប់ស្ងាត់ ពួកគេចាប់ផ្តើមអបអរជាមួយនឹងការច្រៀង។ 8 សូម្បីតែដើមតាត្រៅក៏រីករាយនឹងអ្នកដែរ ដោយដើមតាត្រៅនៅស្រុកលីបង់ ពួកគេនិយាយថា ចាប់តាំងពីអ្នកបានបន្ទាបខ្លួនគ្មានជាងឈើណាម្នាក់មកកាប់បំផ្លាញយើងទេ។ 9 ស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោមមានសេចក្ដីរំជួល ដោយព្រោះពួកអ្នកធំនៅផែនដីផងក៏បានឲ្យអស់ទាំងស្តេច នៃជនជាតិទាំងឡាយនៅក្រោកពីបល្ល័ង្ករបស់ពួកគេ។ 10 ពួកគេទាំងអស់គ្នានឹងនិយាយមកអ្នកថា អ្នកខ្សោយដូចជាពួកយើងហើយ។ អ្នកបានក្លាយដូចជាពួកយើងដែរ។ 11 ភាពថ្កុំថ្កើងរបស់អ្នក បានធ្លាក់ទៅក្នុងស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង មានដង្កូវក្រាលក្រោមអ្នក និងមានដង្កូវគ្របដណ្តប់លើអ្នកផងដែរ។ 12 ផ្កាយភ្លឺពេលព្រឹកអើយ ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមក! ហេតុអ្វីបានជាអ្នកធ្លាក់ដល់ដីអញ្ចឹង អ្នកហើយដែលធ្លាប់តែបំភ្លឺប្រជាជាតិទាំងឡាយ! 13 អ្នកតែងតែពោលថា៖ «យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់ព្រះជាម្ចាស់ទៅទៀត ហើយយើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលជួបជុំគ្នា។ 14 យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត»។ 15 ឥឡូវនេះអ្នកត្រូវបានគេទម្លាក់ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ រហូតដល់ក្នុងរណ្តៅ។ 16 អ្នកដែលឃើញអ្នកនឹងក្រឡេកមើលអ្នកយ៉ាងយកចិត្តទុកដាក់។ ពួកគេមុខជាពោលថា៖ «តើអ្នកនេះដែលធ្វើឲ្យផែនដីរញ្ជួយញ័រ ហើយធ្វើឲ្យនរគរង្គើ 17 ជាអ្នកដែលបានធ្វើឲ្យលោកីយទីរហោឋាន ព្រមទាំងបំផ្លាញទីក្រុងទាំងនោះ មិនដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅផ្ទះគេវិញនោះទេ?» 18 ស្ដេចរបស់ប្រជាជាតិទាំងឡាយសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។ 19 ប៉ុន្តែ អ្នកត្រូវបានបោះសាកសពចោលឆ្ងាយពីផ្នូរ។ ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។ 20 អ្នកមិនបានគប់នៅក្នុងផ្នូរ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នកផង។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ»។ 21 ចូររៀបចំការសម្លាប់របស់អ្នក សម្រាប់កូនៗរបស់គេចោលទៅ ដោយសារអំពើរបស់ដូនតារបស់គេ ដូច្នេះពួកគេក្រោកឡើងរុករានទន្ទ្រានផែនដី ហើយសង់ក្រុងពាសពេញលើពិភពលោក។ 22 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 23 «យើងនឹងធ្វើឲ្យទឹកដីរបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 24 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលរំលឹកថា៖ «ពិតណាស់ យើងបានគ្រោងទុកយ៉ាងណា យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ យើងបានសម្រេចការនោះ។ 25 យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង លើភ្នំរបស់យើងគឺយើងនឹងជាន់គេនៅក្រោយជើង។ នឹមដែលអាស្ស៊ីរីដាក់លើ ប្រជាជនរបស់យើងនឹងត្រូវយកចេញ យកបន្ទុកដែលគេដាក់លើស្មាប្រជាជនយើងនោះចេញដែរ»។ 26 នេះគឺជាផែនការដែលត្រូវបានបម្រុងទុកសម្រាប់ផែនដីទាំងមូល ហើយនេះជាព្រះហស្តដែលបានសន្ធឹងទៅលើប្រជាជាតិទាំងអស់។ 27 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលបានសំរេចការនេះ តើអ្នកណានឹងបញ្ឈប់ព្រះអង្គបាន? ព្រះហស្តនៃព្រះអង្គបានលើកឡើង តើអ្នកណានឹងបង្វែរវាមកវិញបាន? 28 ក្នុងឆ្នាំដែលស្តេចអហាសសោយទិវង្គត សេចក្តីប្រកាសចូលមកដល់៖ 29 អ្នកភីលីស្ទីនអើយ! កុំរីករាយដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នកបានបាក់ទៅនោះ។ ដ្បិតនឹងមានពស់វែកមួយ កើតចេញពីពូជរបស់ពស់នោះហើយក៏នឹងមានពស់អសិរពិស កើតចេញពីពងពស់វែកនោះដែរ។ 30 កូនដំបូងពីមនុស្សក្រីក្រនឹងឃ្វាលចៀមគេនៅវាលស្មៅរបស់យើង ហើយមនុស្សក្រីក្រទៅរកកន្លែង សម្រាកដោយសុខសាន្ត។ យើងនឹងសម្លាប់ពូជពង្សរបស់អ្នក ហើយយើងនឹងដាក់សេចក្តីនោះដល់ជីវិតរបស់អ្នក។ 31 ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ ស្រុកភីលីស្ទីននិងរលាយសូន្យ។ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា មិនបាត់ម្នាក់ណាឡើយ។ 32 តើធ្វើដូចម្តេចទើបអាចឆ្លើយទៅអ្នកនាំសាររបស់ប្រជាជាតិនោះ? ហើយព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ។
1 សេចក្ដីប្រកាសស្ដីអំពីស្រុកម៉ូអាប់។ ជាការពិត ក្រុងអើរ ម៉ូអាប់មុខជាត្រូវហិនហោច និងវិនាសសូន្យក្នុងពេលតែមួយយប់ទេ ហើយដោយព្រោះនៅក្នុងយប់មួយ ក្រុងគាររបស់ស្រុកម៉ូអាប់ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ។ 2 ពួកគេបាននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា។ គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។ 3 នៅតាមផ្លូវពួកគេស្លៀកបាវ កាន់ទុក្ខ នៅលើដំបូលផ្ទះរបស់ពួកគេ និងនៅតាមទីធ្លាមនុស្សគ្រប់គ្នាយំសោកដោយទឹកភ្នែក។ 4 នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពលទាហានម៉ូអាប់ស្រែករកជំនួយ ពួកគេញាប់ញ័រនៅក្នុងខ្លួនគេ។ 5 ដូងចិត្តខ្ញុំបានអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត សេលីស្យ៉ា។ ពួកគេដើរទៅយំតាមផ្លូវ ឡើងទៅក្រុងលូគិត គេស្រែកប្រកាសពីការបំផ្លាញតាមផ្លូវទៅក្រុងហូរ៉ូណែម 6 ទឹកដែលនៅនីមរីមបានរីងហើយ ស្មៅនឹងក្រៀមស្វិតហើយស្មៅដែលលាស់ខ្ចីនឹងរួញទៅវិញ អត់មានអ្វីខៀវខ្ចីឡើយ។ 7 ដោយសារការនេះ គេនឹងប្រមូលរបស់ទ្រព្យដែលគេមាន ទុកនៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។ 8 សម្រែករបស់ប្រជាជនលាន់ឮជុំវិញព្រំដែនស្រុកម៉ូអាប់ទាំងមូល សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងបៀរ អេលីម។ 9 ដ្បិតទឹកអូរដែលហូរកាត់ភូមិឌីម៉ូនមានសុទ្ធតែឈាម ហើយយើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ភូមិឌីម៉ូននេះថែមទៀត គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ ដែលនៅសល់លើទឹកដីរបស់គេ។
1 សូមផ្ញើរចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន យកទៅថ្វាយព្រះមហាក្សត្រយូដា ដែលគង់នៅភ្នំស៊ីយ៉ូន។ 2 ដូចជាសត្វបក្សីដែលវង្វេងដូចជាសំបុកដែលខ្ចាត់ខ្ចាយ ដូចស្រីៗនៅស្រុកម៉ូអាប់កំពុងតែនៅមាត់ទន្លេអើណូន។ 3 «សូមជួយផ្តល់ការណែនាំឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង នៅកណ្តាលថ្ងៃនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំដូចនៅពេលយប់ដែរ សូមបិតបាំងពួកយើងដែលរត់គេចខ្លួនផង ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់ភៀសខ្លួនឡើយ។ 4 សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកផង សូមគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញផងដែរ» ដ្បិតទាល់តែពួកជិៈជាន់បញ្ចប់ ហើយពួកគួរភ័យខ្លាចបានវិនាសពីទឹកដីផង។ 5 មានបល្ល័ង្កមួយតាំងឡើង ដោយសេចក្ដីសប្បុរស ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ នឹងគង់លើបល្ល័ង្កនោះ។ ស្តេចនឹងវិនិឆ្ច័យដោយស្វែងរកសេចក្តីយុត្តិធម៌ ហើយធ្វើនូវសេចក្តីសុចរិតផង។ 6 យើងបានឮគេនិយាយថាពួកម៉ូអាប់ មានអំនួត ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ហើយពេញដោយកំហឹង។ 7 ដូច្នេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេង! គ្រប់យ៉ាងបានបំផ្លាញ ពួកគេយំសោកស្ដាយអាហារដែលគេធ្លាប់បរិភោគនៅគារ ហារ៉ាសែត។ 8 ដ្បិតចម្ការនៃក្រុងហែសបូន ត្រូវបានខូចខាតអស់ ហើយចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏ដូចគ្នា។ ពួកមេដឹកនាំនៃប្រជាជាតិនានា បានជាន់ឈ្លីកាច់បំបាក់ខ្នែងល្អបំផុត ធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និងវាររហូតដល់វាលរហោស្ថាន។ ព្រមទាំងបែកមែកកាត់ឆ្លងសមុទ្រផងដែរ។ 9 ប្រាកដណាស់ខ្ញុំនឹងយំរួមជាមួយអ្នកយ៉ាស៊ើរស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកស្រោចស្រពហេសបូន និងអេឡាលេ ដោយទឹកភ្នែកយើង។ ដ្បិតចម្ការអ្នកឲ្យផលនៅរដូវក្តៅនិងច្រូតកាត់ផង យើងបានបញ្ចាប់ដោយសម្លេងនៃអំណរ។ 10 ក្តីអំណរនិងសេចក្ដីរីករាយត្រូវបានយកផ្លែពីចម្ការអ្នក ហើយនៅទីនោះក៏មិនមានស្រែកច្រៀង ឬអំណរនៅក្នុងចម្ការទំពាំងបាយជូរដែរ។ គ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរនៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។ 11 ដូច្នេះហើយ ដួងចិត្តយើងនឹងបញ្ចេញសូរទំនួញ ដូចសំឡេងពិណ ព្រោះយើងអាណិតស្រុកម៉ូអាប់និងក្រុងគារ ហារ៉ាសែត។ 12 កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធ នោះការអធិស្ឋានគ្មានបានផលអ្វីសោះ។ 13 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទាក់ទងនឹងជនជាតិម៉ូអាប់កាលពីលើកមុន។ 14 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ក្នុងរយៈពេលបីឆ្នាំទៀតភាពថ្កុំថ្កើងរបស់ម៉ូអាប់នឹងរលាយសូន្យ ព្រមទាំងប្រជាជនកុះកររបស់គេផង អ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង»។
1 សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស។ 2 ទីក្រុងផ្សេងៗនៃអារ៉ូអ៊ើរត្រូវបានបោះបង់។ ពួកគេនឹងហ្វូងសត្វនាំទៅជ្រកកោន នៅទីនោះ គ្មានអ្នកណាខ្លាចពួកគេទៀតឡើយ។ 3 បន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងនរគពីក្រុងដាម៉ាស ហើយជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវអាប់ឱនដូចជនជាតិអុីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ 4 នៅវេលាថ្ងៃនោះ សិរីរុងរឿងរបស់លោកយ៉ាកុបនឹងប្រែទៅជាអន់ថយ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គមស្គាំងទៅវិញ។ 5 ស្រុកអុីស្រាអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួចគ្មានអ្វីនៅសល់សោះ។ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។ 6 នឹងមានផលខ្លះសល់នៅដែរប្រៀបបាននឹង ដើមអូលីវដែលគេទើបនឹងបេះផ្លែរួចនៅខាងចុងមានសល់ពីរបីផ្លែហើយតាមមែកមានសល់បួនប្រាំផ្លែ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអុីស្រាអែល។ 7 នៅគ្រានោះ មនុស្សទាំងពួងនឹងបែរទៅរកព្រះដែលបានបង្កើតខ្លួន ហើយភ្នែករបស់គេនឹងមើលចំទៅព្រះដ៏បរិសុទ្ធនៃសាសន៍អុីស្រាអែល។ 8 ពួកគេនឹងមិនមើលទៅអាសនៈដែលជាស្នាដៃបស់ពួកគេហើយពួកគេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលបានសង់ឡើងដោយដៃរបស់គេនោះដែរ។ 9 នៅថ្ងៃនោះទីក្រុងដ៏រឹងមាំរបស់ពួកគេនឹងប្រៀបដូចជាជម្រាលភ្នំដែលត្រូវគេបោះបង់ចោលហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអុីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង។ 10 ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយអ្នកបានព្រងើយកន្តើយនឹងព្រះដែលជាថ្មដានៃកម្លាំងរបស់អ្នក។ ដូច្នេះ អ្នកដាំដំណាំដែលគាប់ចិត្តអ្នក ព្រមទាំងផ្សាំមែកប្លែកៗផង 11 នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង មិនយូរប៉ុន្មានពូជដែលអ្នកបានសាបព្រោះនឹងដុះឡើង។ ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលឲ្យជាបានទេ។ 12 វេទនាហើយ! ការបះបោររបស់ប្រជាជនជាច្រើនមានសន្ឋឹកដូចជាស្នូរគ្រហឹមនៃមហាសាគរនិងសូររបស់សាសន៍ផ្សេងៗដែលបក់បោកដូចរលកយក្សដ៍ធំនៃមហាសមុទ្រ! 13 ប្រជាជាតិនានានឹងស្រែកហ៊ោកញ្ជ្រោលដូចរលកសមុទ្រ បក់បោកយ៉ាងខ្លាំងប៉ុន្តែព្រះជាម្ចាស់នឹងស្តីបន្ទោសពួកគេ នោះគេនឹងរត់ទៅឆ្ងាយហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។ 14 នៅពេលល្ងាចសូមមើល! មុនពេលព្រឹកពួកគេនឹងត្រូវបាត់! មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់ និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។
1 វេទនាដល់ស្រុកដែលបាំងដោយស្លាប ជាស្រុកនៅត្រើយខាងនាយទន្លេស្រុកអេត្យូពី 2 ព្រះអង្គបានបញ្ជូនទូតគឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថាចូរទៅចុះ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ហើយមានទន្លេហូរកាត់ទឹកដីគេ។ 3 អ្នករាល់គ្នាដែលរស់នៅលើពិភពលោក និងអ្នកដែលរស់នៅលើផែនដី នៅពេលដែលមានសញ្ញាសំគាល់នៅលើភ្នំ ចូរមើល! ហើយនៅពេលដែលត្រែផ្លុំឡើងចូរស្តាប់។ 4 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «យើងនឹងឃ្លាំមើលពីផ្ទះរបស់យើងយ៉ាងស្ងៀមស្ងាត់ដូចកំដៅនិងដូចទឹកសន្សើមនៅរដូវចម្រូត។ 5 មុនពេលរដូវចម្រូតមកដល់នៅពេលទំពាំងបាយជូរឈប់ផ្កា គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ ហើយពេលផ្លែនោះទុំព្រះអង្គនឹងយកកាំបិតកាត់ទងហើយកាត់ខ្នែងចេញដែរ។ 6 ពួកគេក៏បោះបង់ចោលជាមួយគ្នាដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ហើយដល់សត្វព្រៃនៅផែនដីដែរ សត្វហើរទាំងនោះនឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅហើយសត្វព្រៃនឹងអាស្រ័យដោយសារគេអស់មួយរដូវរងា។ 7 នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកថ្វាយ ព្រះអម្ចាស់នៃពិភពទាំងមូលដល់ ភ្នំស៊ីយ៉ូន។
1 សេចក្តីប្រកាសអំពីអេសុីប។ មើល៍! ព្រះអម្ចាស់យាងមកស្រុកអេស៊ីបដោយគង់លើពពកមួយដុំ ដែលរសាត់យ៉ាងលឿន អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តពួកសាសន៍អេស៊ីប នឹងរលត់ទៅនៅក្នុងខ្លួនគេ។ 2 «យើងនឹងធ្វើអោយជនជាតិអេស៊ីបប្រព្រឹត្ដប្រឆាំងនឹងជនជាតិអេស៊ីប ទីក្រុងមួយនឹងធ្វើសង្គ្រាមទាស់នឹងទីក្រុងមួយហើយនគរមួយប្រឆាំងនឹងនគរមួយទៀត។ 3 គំនិតរបស់សាសន៍អេស៊ីព្ទ នឹងភាពកំសោយក្នុងកណ្ដាលគេ។ ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ។ 4 យើងនឹងប្រគល់ជនជាតិអេស៊ីបទៅក្នុងកណ្តាប់ដៃរបស់ម្ចាស់ដ៏សាហាវម្នាក់ ហើយស្តេចដ៏អាក្រក់ផ្ដាច់ការនឹងគ្រប់គ្រងលើពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល»។ 5 ទឹកសមុទ្រនឹងរីងស្ងួតហើយទឹកទន្លេក៏ស្រក ហើយរីងអស់ទៅ។ 6 ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីប នឹងអន់ថយ ហើយរីងស្ងួតទៅ ចំណែកដើមបបុស ដើមត្រែងនឹងស្វិតក្រៀម។ 7 វាលស្មៅនៅតាមដងទន្លេនីល និងមាត់ទន្លេនីលនិងវាលស្រែទាំងអស់នៃទន្លេនីលនឹងរីងស្ងួត ប្រែទៅជាធូលីហើយផាត់បាត់ទៅ។ 8 អ្នកនេសាទនឹងយំសោក កាន់ទុក្ខ ចំណែកពួកអ្នកដែលបោះសន្ទូចក្នុងទន្លេនីល នឹកស្រណោះស្រណោក ហើយពួកអ្នកបង់សំណាញ់ដែរ។ 9 ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត និងពួកដែលត្បាញសំពត់ស នឹងប្រែទឹកមុខទៅជាស្លេកស្លាំង។ 10 ពួកអ្នកធ្វើការងារ ទាំងប៉ុន្មាននៃអេសុីប នឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។ 11 មេដឹកនាំនៅក្រុងសូអានគឺល្ងីល្ងើ។ ចំណែកក្រុមប្រឹក្សាដ៏ពូកែរបស់ព្រះចៅផារ៉ោនបានក្លាយជាមនុស្សឥតន័យ។ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា «ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ?» 12 តើអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា? សូមឲ្យពួកគេទូលព្រះករុណាអំពីអ្វីដែលព្រះអម្ចាស់នៃពិភពទាំងមូល មានគំរោងទាក់ទងនឹងអេស៊ីប។ 13 ពួកមេដឹកនាំរបស់សូអានបានក្លាយជាមនុស្សល្ងីល្ងើ ហើយមេដឹកនាំរបស់ក្រុងណូបត្រូវបានគេបោកបញ្ឆោត។ ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ បាននាំស្រុកអេស៊ីព្ទឲ្យវង្វេង។ 14 ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតីពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។ 15 គ្មានការអ្វីសម្រាប់ឲ្យជនជាតិអេស៊ីបអាចធ្វើបានឡើយ ទោះជាក្បាល ឬកន្ទុយជាមែកឬធាង។ 16 នៅគ្រានោះ ជនជាតិអេស៊ីបនឹងបានដូចជាស្ត្រី។ ពួកគេ នឹងញ័ររន្ធត់ហើយតក់ស្លុត នៅពេលឃើញព្រះអម្ចាស់នៃពិភពទាំងមូល លើកព្រះហស្ដគំរាមពួកគេ។ 17 ហើយទឹកដីយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់ជនជាតិអេស៊ីប ពេលណារំឭកពីយូដា គេភ័យខ្លាចណាស់ ដោយសារផែនការរបស់ព្រះអម្ចាស់ហើយនេះជាផែនការដើម្បីប្រឆាំងនឹងពួកគេ។ 18 នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីបដែលនិយាយភាសាកាណាន ហើយស្បថនឹងព្រះអម្ចាស់នៃពិភពទាំងមូល។ ទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនោះនឹងត្រូវបានគេហៅថា ទីក្រុងកណ្តាលថ្ងៃ។ 19 នៅថ្ងៃនោះនឹងមានអាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្តាលចំណោមអេស៊ីប គេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន។ 20 នេះជាទីសំគាល់និងជាបន្ទាល់របស់ព្រះអម្ចាស់នៃពិភពទាំងមូល នៅស្រុកអេស៊ីប។ ដ្បិតគេនឹងអំពាវនាវដល់ព្រះអម្ចាស់ ដោយព្រោះពួកអ្នកដែលសង្កត់សង្កិនគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។ 21 ព្រះអម្ចាស់នឹងសម្តែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ពួកគេនឹងថ្វាយបង្គំដោយថ្វាយយញ្ញបូជានិងតង្វាយនានាហើយពួកគេនាំគ្នាស្បថនឹងព្រះអម្ចាស់ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។ 22 ព្រះអម្ចាស់នឹងធ្វើអោយស្រុកអេស៊ីបរងទុក្ខវេទនានិងព្យាបាលជំងឺ។ ពួកគេនឹងវិលមករកព្រះអម្ចាស់វិញ ព្រះអង្គនឹងព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់គេហើយព្រះអង្គនឹងប្រោសពួកគេអោយបានជា។ 23 នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីអេស៊ីបទៅដល់អាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរី គេនឹងមកអេស៊ីបដែរ ហើយជនជាតិអេស៊ីប នឹងទៅអាស្ស៊ីរីផងដែរ ពួកជនជាតិអេស៊ីបនឹងថ្វាយបង្គំជាមួយពួកជនជាតិអាស្ស៊ីរី។ 24 នៅថ្ងៃនោះ ជនជាតិអុីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប ហើយជនជាតិអាស្ស៊ីរីជាទីបញ្ចេញពរនៅកណ្ដាលផែនដី 25 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងប្រទានពរដល់ពួកគេដោយពោលថា៖ «សូមលើកតម្កើងជនជាតិអេស៊ីប ប្រជាជនរបស់យើង ហើយស្រុកអាស្ស៊ីរីដែលជាស្នាដៃរបស់យើង និងអុីស្រាអែល ជាមរតករបស់យើងផង»។
1 នៅក្នុងឆ្នាំដែលថើរថានបានមកដល់ក្រុងអាសដូឌ ជាគ្រាដែលសើកុន ស្តេចជនជាតិអាស្ស៊ីរីបានចាត់លោកឲ្យទៅ ហើយលោកបានច្បាំងចាប់យកក្រុងអាសដូឌនោះ។ 2 នៅគ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយជាកូនរបស់លោកអម៉ូសថា៖ «ចូរទៅយកបាវចេញពីចង្កេះទៅហើយដោះស្បែកជើងចេញពីជើងទៅ»។ លោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ។ 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដូចព្យាការីអេសាយជាអ្នកបំរើរបស់យើងបានដើរអាក្រាតកាយនិងដើរដោយជើងទទេអស់រយៈពេលបីឆ្នាំមកហើយនោះគឺជាទីសំគាល់និងជានិមិត្តរូបមួយទាក់ទងនឹងអេស៊ីបនិងទាក់ទងនឹងស្រុកអេត្យូពី 4 គឺស្ដេចអាស្ស៊ីរីនឹងចាប់អ្នកអេស៊ីបនាំទៅជាឈ្លើយសឹក ជាពួកដែលចេញពីអេស៊ីប ព្រមទាំងជន្លៀសអ្នកអេត្យូពីទាំងក្មេងទាំងចាស់យកទៅដែរ ទាំងខ្លួនអាក្រាត និងជើងទទេ ជនជាតិអេស៊ីបនឹងត្រូវអាម៉ាស់ជាខ្លាំង។ 5 ពួកគេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្តដោយព្រោះអ្នកអេត្យូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីប ជាសេរីរុងរឿងរបស់គេ។ 6 ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រនេះ នឹងនាំគ្នានិយាយថា៖ «ជាការពិតណាស់ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចស្រុកអាស្ស៊ីរី ធ្លាក់ដល់កម្រិតហ្នឹងទៅហើយ តើធ្វើដូចម្ដេចឲ្យយើងអាចរួចខ្លួនបាន?»
1 សេចក្ដីប្រកាស អំពីទីវាលរហោស្ថាននៅក្បែរសមុទ្រ។ ដូចព្យុះសង្ឃរាបក់បោកកាត់តំបន់ណេកិប វាឆ្លងកាត់ពីវាលរហោស្ថាន ពីទឹកដីដ៏គួរអោយខ្លាច។ 2 ខ្ញុំបានឃើញនិមិត្តមួយគួរឲ្យព្រឺខ្លាច គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញកងទ័ពអេឡាម។ ចូរនាំគ្នាវាយលុកកងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធ ដ្បិតយើងនឹងធ្វើឲ្យពួកគេបាក់អំនួត។ 3 ហេតុនេះហើយ បានជាចង្កេះទូលបង្គំពេញការឈឺចាប់ ដូចជាការឈឺចាប់របស់ស្ត្រីដែលសំរាលកូន ខ្ញុំបានអោនចុះនូវអ្វីដែលខ្ញុំបានស្តាប់ឮ និងរំខាន់នូវអ្វីដែលខ្ញុំបានឃើញ។ 4 បេះដូងខ្ញុំញ័រ ខ្ញុំក៏ភ័យខ្លាចដែរ។ វេលាល្ងាច ជាពេលខ្ញុំចូលចិត្ត នាំឲ្យខ្ញុំមិនតក់ស្លុតឡើយ។ 5 ពួកគេកំពុងតែរៀបចំតុ និងក្រាលកម្រាលព្រំសម្រាប់បរិភោគអាហារ អ្នកដឹកនាំស្រែថា ចូរក្រោកឡើងចាក់ប្រេងលើ ខែលរបស់អ្នក។ 6 ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ «ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។ 7 ពេលគាត់ឃើញរទេះសេះចម្បាំង ដែលទឹមដោយសេះមួយគូ មានម្នាក់ជិះលើលា និងម្នាក់ជិះលើអូដ្ឋមក គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន»។ 8 អ្នកយាមស្រែកថា «ព្រះអម្ចាស់អើយខ្ញុំឈរយាមនៅលើប៉មរាល់ថ្ងៃហើយខ្ញុំប្របាទ ស្ថិតនៅកន្លែងយាមនេះ អស់មួយយប់ដែរ»។ 9 មានកងទ័ពពលសេះ ដើរមកទាំងគូៗ។ គេស្រែកថា» ហើយស្រែកថា៖ «ក្រុងបាប៊ីឡូនដូលហើយ ក្រុងបាប៊ីឡូនដូលហើយ និងរាល់រូបព្រះដែលសង់ទាំងប៉ុន្មានបានដួលរលំដល់ដីផង»។ 10 ប្រជាជនរបស់ខ្ញុំអើយ ជាគ្រាប់ពូជនៅទីលានរបស់យើងអើយ អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែនឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអុីស្រាអែលឲ្យខ្ញុំដឹងនោះខ្ញុំក៏យកមកប្រាប់ដល់អ្នក។ 11 សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា។ មានម្នាក់នៅស្រុកសៀរសួរខ្ញុំថា៖ «អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?» 12 អ្នកយាមក៏ឆ្លើយតបថា៖ «ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ។ ប្រសិនបើអ្នករាល់គ្នាចង់សួរក៏សួរទៅ ចូរវិលមកសួរម្ដងទៀតចុះ»។ 13 សេចក្ដីប្រកាសនិយាយអំពីអារ៉ាប់។ នៅរហោស្ថាន បានចំណាយពេលពេញមួយយប់ ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់ 14 អ្នកស្រុកថេម៉ាអើយ ទៅយកទឹកទៅឲ្យពួកអ្នកដែលស្រេកទឹក យកអាហារមកទទួលពួកអ្នកភៀសខ្លួនទាំងនោះផង។ 15 ដ្បិតពួកគេរត់គេចពីមុខដាវ ពីធ្នូដែលដំឡើងជាស្រេច ហើយរត់ចេញពីសង្គ្រាមដ៏ធំ។ 16 ដ្បិតនេះជាអ្វីព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ក្នុងរវាងមួយឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។ 17 នឹងមានគ្នាតិចតួចប៉ុណ្ណោះ» ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែល។
1 សេចក្ដីប្រកាសអំពីជ្រលងភ្នំ នៃនិមិត្ត តើមានមូលហេតុអ្វីដែលអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះ? 2 ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ពួកអ្នកដែលត្រូវគេសម្លាប់មិនបានស្លាប់ដោយដាវទេ ហើយពួកគេក៏មិនបានស្លាប់នៅក្នុងចម្បាំង។ 3 ពួកអ្នកដែលដឹកនាំលើអ្នក បានរត់ទៅជាមួយគ្នា តែពួកពលធ្នូចាប់ចងគេបានហើយ ពួកអ្នកដែលគេរកឃើញ ជាពួកអ្នកដែលបានរត់ទៅឆ្ងាយហើយ។ 4 ដូច្នេះហើយ ខ្ញុំនិយាយថា៖ «កុំមើលមកខ្ញុំអី ខ្ញុំនឹងទុក្ខសោកខ្លាំងណាស់ មិនបាច់លោងចិត្តខ្ញុំទេ ដោយព្រោះជនជាតិដែលជាទីស្រឡាញ់របស់ខ្ញុំ ត្រូវបានបំផ្លាញហើយ»។ 5 ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល ធ្វើឲ្យមានចលាចលជាថ្ងៃជាន់ឈ្លី ហើយវល់គំនិត នៅជ្រលងភ្នំនៃនិមិត្ត គឺការបាក់បែកនៃកំពែង ហើយប្រជាជននាំគ្នាស្រែកនៅតាមភ្នំ។ 6 កងទ័ពអេឡាមស្ពាយបំពង់ព្រួញមកហើយក៏មានរទេះចម្បាំង និងកងពលសេះមកជាមួយដែរ កងទ័ពគៀរនាំគ្នារៀបចំខែល។ 7 វានឹងមកតាមច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក បានពេញដោយរទេះចម្បាំង ហើយទ័ពសេះនឹងឈរជើងនៅមាត់ទ្វារ។ 8 ព្រះអង្គដកការការពារពីស្រុកយូដា ហើយនៅថ្ងៃនោះអ្នកបានទីពឹងដល់គ្រឿងសស្ត្រាវុធ ដែលនៅក្នុងឃ្លាំងដំណាក់ព្រៃ។ 9 អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក។ 10 អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះដើម្បីពង្រឹងកំពែងក្រុង។ អ្នកបានធ្វើអាងស្តុកទឹកនៅចន្លោះកំផែងទាំងពីរ សម្រាប់ទឹកនៃអាងចាស់។ 11 អ្នកមិនបានពឹងពាក់ដល់ព្រះដែលព្រះអង្គធ្វើការទាំងនេះ ឬផ្អែកដល់ព្រះអង្គដែលបានសម្រេចការនេះជាយូរមកហើយ។ 12 នៅគ្រានោះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលបានយំសោកកាន់ទុក្ខដោយកោរសក់និងស្លៀកបាវ។ 13 ប៉ុន្តែមើលទៅអ្នករាល់គ្នាបែជាធ្វើការអបអរនិងរីករាយដោយសម្លាប់គោ ស៊ីសាច់ចៀមនិងផឹកស្រា។ ដោយពោលថាយើងនាំគ្នាស៊ីផឹកទៅ ព្រោះស្អែកយើងមុខជាស្លាប់មិនខាន។ 14 ព្រះអម្ចាស់នៃពិភពទាំងមូលបានសំដែងអោយខ្ញុំ «ដឹងថាអំពើទុច្ចរិតនេះនឹងមិនត្រូវអត់ទោសអោយអ្នកឡើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។ 15 ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូរទៅជួបលោកសេបណា ជាមន្ត្រីមើលខុសត្រូវក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ៖ 16 «តើអ្នកធ្វើអ្វីនៅទីនេះ តើអ្នកបានការអនុញ្ញាតមកពីណា បានជាអ្នកធ្វើម៉ុងសម្រាប់ខ្លួន អ្នកបានធ្វើម៉ុងសម្រាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសម្រាប់ខ្លួននៅក្នុងថ្ម?» 17 មើល៍! ព្រះអម្ចាស់នឹងបោះអ្នកចោលទៅ មនុស្សដែលពេញដោយកម្លាំងអើយ នឹងបោះអ្នកទៅក្រោម ហើយព្រះអង្គនឹងរុំអ្នកយ៉ាងជិតបំផុត។ 18 ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនបាលនៅលើដីដ៏ធំទូលាយដែរ។ អ្នកនឹងស្លាប់លើដីនោះ ជាមួយរទេះចម្បាំងដ៏រុងរឿងរបស់អ្នក អ្នកបានបន្ថោកដំណាក់នៃម្ចាស់អ្នក! 19 «យើងនឹងបណ្តេញអ្នកពីដំណែងចេញ។ ហើយអ្នកនឹងត្រូវទម្លាក់ចុះពីតួនាទី។ 20 នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង ឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា។ 21 យើងនឹងយកអាវសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងដកអំណាចរបស់អ្នកប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។ 22 យើងនឹងប្រគល់កូនសោរាជ្យវាំងរបស់ស្ដេចដាវីឌឲ្យដាក់លើស្មាគាត់ បើគាត់បើកគ្មានអ្នកណាបិទបានឡើយ ហើយបើគាត់បិទក៏គ្មាននរណាបើកបានដែរ។ 23 យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម ហើយគាត់នឹងធ្វើជាបល្ល័ង្កដ៏រុងរឿងដល់វង្សានៃបិតាគាត់។ 24 ពួកគេពឹងផ្អែកលើគាត់ទាំងអស់នូវសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺប្រៀបដូចជាចាន ឆ្នាំងនិងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន។ 25 នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់នៃពិភពទាំងមូល ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះ នឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ ដ្បិតព្រះជាអម្ចាស់បានមានព្រះបន្ទូល។
1 សេចក្ដីប្រកាសអំពីក្រុងទីរ៉ុស៖ នាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ អត់មានសល់ផ្ទះ អត់មានកន្លែងចូលសំចតឡើយ អ្នកធ្វើដំណើរមកពីកោះគីប្រុសបានបើកឲ្យគេឃើញ។ 2 ចូរនៅស្ងៀមចុះ ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រ ពួកឈ្មួញពីក្រុងស៊ីដូនអើយ ពួកអ្នកបានធ្វើដំណើរឆ្លងកាត់សមុទ្រ។ 3 នៅតាមដងទន្លេដ៏ធំ មានអ្នកស្រុកស៊ីដូនបានប្រមូលភោគផល ដែលគេដាំនៅតាមដងទន្លេនីល ហើយវាបានក្លាយជាពាណិជ្ជកម្មរបស់ប្រជាជាតិទាំងមូល។ 4 ស៊ីដូនអើយ អ្នកជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រ ត្រូវអាម៉ាស់ហើយ។ អ្នកពោលថា៖ «ខ្ញុំពុំធ្លាប់ឈឺពោះ ក៏មិនធ្លាប់បង្កើតកូន ហើយមិនធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ»។ 5 ពេលដំណឹងនេះមកដល់អេស៊ីប ពួកគេនាំគ្នាភ័យញ័រ ហើយគិតដល់ក្រុងទីរ៉ុស។ 6 ចូរឆ្លងទៅតើស៊ីសទៅ ហើយយំសោកចុះ ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ។ 7 តើការនេះបានកើតឡើងចំពោះអ្នក ដែលជាទីក្រុងរីករាយ ជាអ្នកដែលនៅតាំងពីសម័យបុរាណ ហើយជាអ្នកដែលជើងខ្លួនបានចាកចេញ ទៅអាស្រ័យនៅទីឆ្ងាយនោះ? 8 តើអ្នកណាបានរៀបចំផែនការទាស់នឹងក្រុងទីរ៉ុស គឺជាក្រុងគឺជាអ្នកបំពាក់មកុដឲ្យ ហើយដែលពួកជំនួញសុទ្ធតែជាអ្នកដឹកនាំ និងអ្នកជំនួញតែងតែគោរពបំផុតនៅផែនដីឬ? 9 ព្រះអម្ចាស់នៃពិភពទាំងមូល បានធ្វើការនេះ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់អស់អ្នកដែលស្រឡាញ់កិត្តិយស និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន នៅលើផែនដីនេះ។ 10 ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក ដូចគេភ្ជួររាស់នៅតាមទន្លេនីល ដ្បិតនេះមិនមែនជាកន្លែងសំចតទៀតឡើយ។ 11 ព្រះអម្ចាស់បានលូកព្រះហស្តទៅលើសមុទ្រ ហើយព្រះអង្គបានអង្រួនគ្រប់ទាំងនគរ ព្រះជាម្ចាស់បានបញ្ជាឲ្យជនជាតិកាណាន កម្ទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។ 12 ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏គង់តែមិនបានសម្រាកដែរ»។ 13 ចូរមើល៍ ទៅស្រុកខាល់ដេ។ ប្រជាជនមិនមែនជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ ក្លាយទៅជាជម្រករបស់សត្វព្រៃ។ ពួកគេបានដំឡើងប៉មចាំយាមរបស់គេ គេបានផ្តូលដំណាក់ទាំងប៉ុន្មាននៃក្រុងទីរ៉ុស គេបំផ្លាញក្រុងនោះទាំងមូល។ 14 នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតជំរករបស់អ្នកត្រូវបានបំផ្លាញ។ 15 នៅថ្ងៃនោះ ក្រុងទីរ៉ុសនឹងត្រូវគេបំភ្លេចចោលអស់រយៈពេលចិតសិបឆ្នាំ គឺដូចពេលមួយនៃរជ្ជកាលរបស់ស្ដេចមួយអង្គ។ ក្រោយចប់ចិតសិបឆ្នាំការនេះនឹងកើតឡើងដល់ទីរ៉ុស ដូចជាចម្រៀងរបស់ស្រីពេស្យា៖ 16 ចូរយកពិណដើរលេងជុំវិញទីក្រុង បំភ្លេចស្រីពេស្យា ហើយលេងភ្លេងយ៉ាងពីរោះចុះ ហើយច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីអ្នកឡើងវិញ។ 17 ហើយវានឹងប្រហែលរវាងចិតសិបឆ្នាំ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស ហើយទីក្រុងនោះនឹងត្រឡប់ទៅជាកន្លែងបង្កើតប្រាក់ម្តងទៀតតាមរយៈធ្វើជាស្រីពេស្យា ហើយទីក្រុងនេះនឹងបម្រើដល់គ្រប់ទាំងនគររបស់លោកីយ។ 18 ប៉ុន្តែកម្រៃនិងប្រាក់ដែលក្រុងនេះរកបាន ត្រូវញែកថ្វាយព្រះអម្ចាស់។ ពួកគេនឹងមិនប្រមូលទុកទៀតទេ ដ្បិតរបស់ទ្រព្យទាំងនោះនឹងត្រូវបម្រុងទុកជាអាហារ ហើយសម្រាប់ពួកអ្នកបម្រើព្រះអម្ចាស់ ហើយពួកគេ ក៏អាចមានសម្លៀកបំពាក់ដែលមានគុណភាពសម្រាប់ពួកគេ។
1 ចូរមើល៍! ព្រះអម្ចាស់នឹងជិតបំផ្លាញផែនដីឲ្យវិនាស ហើយធ្វើឲ្យផែនដីហិនហោច ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ មនុស្សម្នាដែលរស់នៅលើផែនដីផង។ 2 ពេលវេលានោះជិតមកដល់ហើយ ដូចជាមួយមនុស្ស ដូចជាបូជាចារ្យ ពួកស្រីសៅកែ ហើយពួកស្រីកំណាន់ ពួកអ្នកទិញ ពួកអ្នកលក់ ពួកអ្នកខ្ចីប្រាក់ ពួកកូនបំណុល ហើយនិងពួកដើរយកកាប្រាក់ និងពួកអ្នកដែលបានឲ្យកាប្រាក់ផងដែរ។ 3 ផែនដីនឹងត្រូវខ្ចេចខ្ទីទាំងស្រុង ហើយស្ងាត់សូន្យឈឹង ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។ 4 នៅផែនដីនឹងសោកសង្រេង គេធ្លាក់ខ្សោយគ្មានកម្លាំង អស់មនុស្សជាន់ខ្ពស់នឹងត្រូវថយចុះទៅ។ 5 ផែនដីនឹងត្រូវអាស្រូវដោយសារមនុស្សបំផ្លាញ ពួកគេបានល្មើសនឹងក្រឹត្តិវិន័យ ពួកគេបានបំពាននឹងច្បាប់ទាំងប៉ុន្មាន ហើយបំបែកសេចក្តីសញ្ញទាំងប៉ុន្មានដែលនៅអស់កល្បជានិច្ច។ 6 ដូច្នេះហើយ ផែនដីត្រូវបណ្តាសារ ហើយអស់អ្នកដែលរស់នៅផែនដីក៏ត្រូវមានទោស និងត្រូវដុតបំផ្លាញអស់ទៅ មានមនុស្សបន្តិចបន្តួចប៉ុណ្ណោះដែលនៅសល់។ 7 ទឹកទំពាំងបាយជូរថ្មីក៏ត្រូវសោយសោក ចម្ការទំពាំងបាយជូរក៏ត្រូវហិនវិនាសដែរ អស់អ្នកដែលសប្បាយក្លាយជាទុក្ខវិញ។ 8 សម្លេងសប្បាយរីករាយ នៃការវាយក្រាបបានប្រែជាស្ងាត់ជ្រងំ ហើយសម្លេងអឺងកងរីករាយក៏បាត់ទៅ ហើយអំណរដោយការដេញស៊ុងក៏ឈប់អស់ដែរ។ 9 ពួកគេមិនផឹកស្រា និង ច្រៀងទៀតទេ ហើយស្រាក៏ប្រែជាល្វីងសម្រាប់អ្នកផឹក។ 10 ទីក្រុងដែលគ្មានមនុស្សនៅក៏ត្រូវរំលាយចោល គ្រប់ផ្ទះត្រូវបិទទ្វារហើយនៅទទេ។ 11 មានសម្លេងស្រែកតាមផ្លូវរកស្រាទំពាំងបាយជូរ អស់ទាំងអំណរត្រូវងងឹតឈឹងហើយភាពរីករាយក៏បាត់អស់ទៅដែរ។ 12 នៅក្នុងទីក្រុងមានតែភាពស្ងប់ស្ងាត់ ហើយទ្វារក្រុងត្រូវបំបាក់ចោល។ 13 ត្បិតអស់ជាតិសាសន៍ដែលនៅលើផែនដី នឹងត្រូវសេសសល់ដូចពេលដែល ប្រមូលផលផ្លែអូលីវ និង ដូចផ្លែទំពាំងបាយជូរដែលគេបេះផ្លែហើយ។ 14 ពួកគេទាំងនោះនឹងបន្លឺសម្លេងស្រែកដោយអំណរពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពរបស់ព្រះអម្ចាស់។ 15 ដូច្នេះចូរលើកតម្កើងសិរីរុងរឿងនៃព្រះអម្ចាស់ពីទិសខាងកើត ហើយអស់អ្នកដែលរស់នៅតាមកោះនានាលើកតម្កើងព្រះកិត្តិនាមព្រះអម្ចាស់ ដែលជាព្រះរបស់ជនជាតិអុីស្រាអែល។ 16 យើងបានឮចម្រៀងពីចុងផែនដីស្រែកច្រៀងថា «សូមថ្វាយសិរីរុងរឿងដល់ព្រះដ៏សុចរិត!» តែខ្ញុំនិយាយថា «ខ្ញុំបានវិនាសបង់អស់ហើើយ ខ្ញុំវេទនាណាស់ហើយ! ត្បិតមនុស្សមានកលបានប្រព្រឹត្តដោយកលល្បិច មនុស្សមានល្បិចបានប្រព្រឹត្តិដោយកលល្បិចណាស់ទៅហើយ»។ 17 សេចក្តីរន្ធត់ញាប់ញ័រ និងការធ្លាក់ក្នុងរណ្តៅមនុស្សនៃអ្នករាល់គ្នានឹងជួបជាក់នៅផែនដីនេះជាមិនខាន។ 18 ពួកអ្នកដែលគេចផុតពីការរន្ធត់ញាប់ញ័រនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអស់អ្នកដែលគេចពីរណ្តៅនឹងជាប់អន្ទាក់វិញ។ ទ្វារនៃស្ថានសួគ៌នឹងបើកចំហរបង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីនឹងកគ្រើកឡើង។ 19 ផែនដីនឹងបាក់បែក ផែនដីនឹងប្រេះក្រហែងទៅ គឺផែនដីនឹងត្រូវរញ្ជួយញាប់ញ័រជាខ្លាំង។ 20 ផែនដីនឹងត្រូវទ្រេតទ្រោតដូចជាមនុស្សស្រវឹង ហើយយោលទៅមកដូចជាអង្រឹង។ ហើយអំពើបាបរបស់មនុស្សនឹងត្រូវសង្កត់យ៉ាងធ្ងន់ ហើយគេនឹងត្រូវដួលដោយងើបពុំរួចឡើយ។ 21 គឺជិតដល់ថ្ងៃនៃព្រះអម្ចាស់នឹងដាក់ទោសនៅលើមេឃចំពោះពួកពលបរិវាដែលនៅស្ថានសួគ៌ ព្រមទាំងធ្វើទោសដល់ស្តេចទាំងឡាយនៅលើផែនដីផង។ 22 ពួកគេទាំងនោះគឺដូចជាអ្នកទោសទៅក្នុងរណ្តៅ ហើយយកទៅឃុំនៅក្នុងគុក ក្រោយជាយូរថ្ងៃទើបព្រះអង្គកាត់ទោសពួកគេ។ 23 គ្រានោះព្រះច័ន្ទត្រូវអាម៉ាស់មុខ ព្រះអាទិត្យត្រូវអាប់កេរ្ត៍ឈ្មោះដែរ ត្បិតព្រះអម្ចាស់នៃពិភពលោកទាំងមូលសោយរាជ្យលើភ្នំស៊ីយ៉ូន និង ក្រុងយេរូសាឡិមនោះ នឹងមានសិរិរុងរឿងនៅចំពោះមុខពួកចាស់ទុំរបស់ព្រះអង្គ។
1 ព្រះអម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គ ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺអ្វីដែលព្រះអង្គគិតធ្វើតាំងពីមុនមក ដែលល្អគ្រប់លក្ខណ៍ហើយស្មោះត្រង់។ 2 ត្បិតព្រះអង្គបានធ្វើឱ្យទីក្រុងរលាយ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គបានធ្វើឱ្យទីក្រុងដែលមានបន្ទាយរឹងមាំក្លាយទៅជាគំនរបាក់បែក ហើយបន្ទាយរបស់សត្រូវក៏លែងមានទៀតដែរ។ 3 ដូច្នេះហើយ មនុស្សខ្លាំងពូកែនឹងថ្វាយសិរីល្អដល់ព្រះអង្គ សូម្បីតែទីក្រុងរបស់មនុស្សកាចសាហារក៏ត្រូវខ្លាចព្រះអង្គដែរ។ 4 ត្បិតព្រះអង្គជាទីមាំមួនដល់មនុស្សទីទ័លក្រនៅពេលមានអាសន្ន ជាទីជម្រកនៅពេលមានព្យុះ ហើយជាម្លប់បាំងកម្តៅ នៅពេលដែលកំហឹងរបស់កាចសាហាវ ដែលប្រៀបបាននឹងព្យុះបោកបក់យ៉ាងកំណាចប៉ះនឹងជញ្ជាំង 5 ព្រះអង្គបង្ក្រាបសម្លេងរបស់ពួកសាសន៍ដទៃ ដូចជាបន្ថយកម្តៅនៅដីដែលស្ងួតហួតហែង។ ព្រះអង្គនឹងធ្វើឱ្យចម្រៀងជោគជ័យរបស់ពួកកាចសាហាវប្រែជាស្ងាត់ឈឹង ដូចជាកម្តៅថ្ងៃដែលថយដោយពពកដែរ។ 6 នៅលើភ្នំនេះព្រះអម្ចាស់នៃពិភពទាំងមូល នឹងជប់លៀងដល់មនុស្សទាំងឡាយ ជាមួយនឹងស្រាទំពាំងបាយជូរដែលសម្រាំង សាច់នឹងម្ហូបអាហារដែលមានឱជារស់យ៉ាងពិសេស។ 7 ព្រះអង្គនឹងបំផ្លាញស្បៃដែលបាំងមុខមនុស្សគ្រប់សាសន៍នៅលើភ្នំនេះ ព្រមទាំងគម្របដែលគ្របលើជាតិសាសន៍ផ្សេងៗ។ 8 ព្រះអង្គនឹងកំចាត់សេចក្តីស្លាប់ជាដរាប ព្រះអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងឡាយ ព្រះអង្គនឹងដកយកភាពអាម៉ាស់ចេញពីប្រជាជនព្រះអង្គ ចេញពីផែនដីទាំងមូល ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។ 9 នៅថ្ងៃនោះគេនឹងនិយាយថា៖ «ចូរមើល៍! នេះគឺជាព្រះជាម្ចាស់របស់យើងរាល់គ្នា។ នេះគឺជាព្រះអម្ចាស់ដែលយើងបានរង់ចាំ ហើយយើងបានរីករាយដែលទ្រង់បានជួយសង្គ្រោះយើង»។ 10 ត្បិតនៅលើភ្នំនេះព្រះហស្ថនៃព្រះអម្ចាស់នឹងសម្រាកហើយជនជាតិម៉ូអាប់នឹងត្រូវគេជាន់ឈ្លី នៅក្នុងស្រុករបស់គេ ប្រៀបបានដូចចំបើងដែលគេជាន់ជាមួយនឹងលាមកសត្វ។ 11 ពួកគេខំបោះដៃរបស់គេនៅកណ្តាលកន្លែងនោះ ដូចអ្នកហែលទឹកដែលបានបោះដៃដើម្បីហែលទឹក។ ប៉ុន្តែព្រះអម្ចាស់នឹងបំបាក់ចិត្តអំនួតរបស់គេចេញ ព្រមទាំងល្បិចកលនៃដៃរបស់ពួកគេ។ 12 បន្ទាយកំពែងដ៏ខ្ពស់នៅម៉ូអាប់របស់គេ នោះព្រះអង្គនឹងផ្តួលវាឱ្យរាបដល់ដី ហើយកប់ក្នុងធូលី។
1 នៅថ្ងៃនោះ ច្រៀងនេះនឹងត្រូវច្រៀងនៅក្នុងស្រុកយូដាថា «យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះជាម្ចាស់បានប្រទានសេចក្តីសង្គ្រោះទុកជាកំពែងការពារពួកយើង។ 2 សូមបើកទ្វារហើយឲ្យពួកអ្នកសុចរិត ដែលរក្សាភាពស្មោះត្រង់បានចូលមក។ 3 អស់អ្នកដែលមានគំនិតជាប់ជាមួយព្រះអង្គ អ្នកនោះនឹងមានសេចក្តីសុខសាន្ត ព្រះអង្គនឹងការពារគេ ដោយព្រោះគេបានទុកចិត្តព្រះអង្គ។ 4 ចូរទុកចិត្តដល់ព្រះអម្ចាស់ចុះ ត្បិតព្រះអម្ចាស់ជាថ្មដាដែលនៅអស់កល្បជានិច្ច។ 5 ព្រះអង្គបានបន្ទាបអស់អ្នកដែលមានចិត្តអំនួតចុះ ហើយទីក្រុងដ៏ខ្ពស់ព្រះអង្គបានរំលំដល់ដីអស់ ហើយក៏បន្ទាបដល់ដីដែរ។ 6 ជើងរបស់មនុស្សទ័លក្រនឹងដើរជាន់ ហើយនឹងជំហានរបស់មនុស្សខ្សត់ទុរគតដែរ។ 7 សេចក្តីទៀងត្រង់ជាផ្លូវរបស់មនុស្សសុចរិត ហើយព្រះអង្គពិនិត្យមើលអស់ទាំងផ្លូវរបស់មនុស្សសុចរិត។ 8 ឱព្រះអម្ចាស់អើយ យើងបានរង់ចាំព្រះអង្គនៅក្នុងសេចក្តីយុត្តិធម៌របស់ព្រះអង្គ ព្រះអម្ចាស់អើយ យើងរង់ចាំព្រះអង្គ ហើយព្រះនាមព្រះអង្គជាក្តីប្រាថ្នារបស់យើង។ 9 ទូលបង្គំបានរង់ចាំព្រះអង្គនៅពេលយប់ ពិតណាស់ ដួងចិត្តទូលបង្គំក៏ស្វែងរកព្រះអង្គ។ ត្បិតសេចក្តីសុចរិតរបស់ព្រះអង្គបានមកដល់ផែនដី នោះមនុស្សនៅផែនដីនឹងរៀនពីសេចក្តីសុចរិត។ 10 បើព្រះអង្គលើកលែងទោសដល់មនុស្សអាក្រក់ នោះគេនឹងមិនរៀនពីសេចក្តីសុចរិតឡើយ។ នោះគេនឹងប្រព្រឹត្តអំពើអាក្រក់នៅក្នុងស្រុកសុចរិត ហើយមិនយល់ពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ឡើយ។ 11 ឱព្រះអម្ចាស់អើយ ព្រះហស្ថព្រះអង្គបានលើកឡើង តែគេមិនបានចាប់អារម្មណ៍ទេ។ តែពួកគេនឹងឃើញសេចក្តីឧស្សាហ៍របស់ព្រះអង្គចំពោះមនុស្ស នោះគេនឹងមានភាពអាម៉ាស់ ដោយព្រោះភ្លើងនឹងបញ្ឆេះពួកខ្មាំងសត្រូវរបស់ទ្រង់។ 12 ព្រះអម្ចាស់អើយ ព្រះអង្គនឹងប្រទានឱ្យយើងមានសេចក្តីសុខសាន្ត ត្បិតព្រះអង្គបានជួយយើងសម្រេចកិច្ចការនានារបស់យើង។ 13 ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ធ្លាប់មានម្ចាស់ជាច្រើនត្រួតត្រាលើយើង តែយើងលើកតម្កើងតែព្រះនាមទ្រង់មួយអង្គគត់។ 14 អស់អ្នកដែលបានស្លាប់ហើយមិនរស់វិញទេ ពួកគេរលាយអស់ហើយ មិនត្រឡប់មកវិញទេ។ ត្បិតព្រះអង្គបានកាត់ទោសគេ ហើយបំផ្លាញគេហើយ នឹងមិនមានអ្នកណានឹកចាំពីគេឡើយ។ 15 ព្រះអង្គបានចម្រើនជនជាតិនេះជាច្រើនឡើង ឱព្រះអម្ចាស់អើយ ទ្រង់បានចម្រើនសាសន៍នេះឡើង គេលើកតម្កើងទ្រង់ឡើង ព្រះអង្គបានពង្រីកព្រំប្រទល់ទឹកដី។ 16 ឱព្រះអម្ចាស់អើយ នៅគ្រាមានទុក្ខ គេបានសម្លឹងមើលទៅចំពោះព្រះអង្គ ពួកគេបានអធិស្ឋានស្រែករកព្រះអង្គ នៅគ្រាព្រះអង្គវាយផ្ចាលគេ។ 17 ស្ត្រីមានផ្ទៃពោះបម្រុងនឹងសម្រាលកូន នាងនឹងពេញដោយសម្រែកនៃការឈឺចាប់ នោះយើងខ្ញុំក៏ស្រែកនៅចំពោះព្រះអម្ចាស់។ 18 យើងបានមានគត៌ ហើយយើងក៏បាននៅក្នុងការឈឺចាប់ តែយើងសម្រាលចេញមកបានតែខ្យល់។ យើងមិនបានបង្កើតជាការសង្គ្រោះដល់ផែនដីឡើយ ហើយក៏មិនបានបង្កើតមនុស្សថ្មីនៅផែនដីដែរ។ 19 សេចក្តីស្លាប់របស់អ្នកនឹងរស់ឡើងវិញ សាកសពគេនឹងក្រោកឡើង ពួកអ្នកដែលដេកលើធូលីដីនឹងច្រៀងដោយអំណរ ត្បិតទឹកសន្សើមរបស់ព្រះអង្គនឹងស្រោចស្រពផែនដី ហើយប្រោសឱ្យអស់ទាំងអស់អ្នកដែលស្លាប់ទៅឱ្យមានជីវិតឡើងវិញ។ 20 ចូរទៅ ឱប្រជាជនខ្ញុំអើយ សូមចូលមកក្នុងបន្ទប់ខ្លួន ហើយបិទទ្វារឲ្យជិត ត្រូវលាក់ខ្លួនបន្តិចសិនរហូតដល់កំហឹងបានកន្លងផុតទៅ។ 21 ត្បិតមើល ព្រះអម្ចាស់នឹងយាងចេញពីដំណាក់ព្រះអង្គ ដើម្បីដាក់ទោសមនុស្សនៅលើផែនដីដែលបានប្រព្រឹត្តអំពើបាប នៅពេលនោះអំពើអាក្រក់ដែលមនុស្សប្រព្រឹត្តនឹងលាក់លែងជិតហើយ ផែនដីនឹងបង្ហាញ ឈាមមនុស្សដែលត្រូវគេសម្លាប់។
1 នៅថ្ងៃនោះ ព្រះហស្តនៃព្រះអម្ចាស់នឹងប្រើដាវធំហើយមុត ប្រកបដោយអំណាច ដើម្បីដាក់ទោសអារក្សទឹក គឺជាពស់ដែលមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វចម្លែកដែលនៅក្នុងសមុទ្រ។ 2 នៅគ្រានោះនឹងមានចម្ការដែលធ្វើស្រាទំពាំងបាយជូរនឹងច្រៀងថា 3 «យើងគឺព្រះអម្ចាស់ជាអ្នកថែរក្សា យើងស្រោចទឹកគ្រប់ពេល យើងនឹងការពារទាំងយប់ទាំងថ្ងៃមិនឲ្យនរណាម្នាក់រងទុក្ខឡើយ។ 4 យើងមិនខ្ញាល់នឹងវាទៀតទេ អូ តែបើមានអញ្ចាញ និងបន្លាដុះ! នៅទីនោះយើងនឹងកាប់ឆ្ការ ជាន់ឈ្លីដុតបំផ្លាញវាទាំងអស់វិញ។ 5 បើសិនជាគេទទួលយកការការពារ ហើយសាងសន្តិភាពជាមួយនិងយើង ចូលឲ្យពួកគេសាងសន្តិភាពជាមួយនិងយើងចុះ។ 6 ពេលថ្ងៃនោះមកដល់ ពូជពង្សយ៉ាកុបនឹងចាក់ឫស ពួកអុីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលផ្លែនៅពាសពេញផែនដី»។ 7 តើព្រះអម្ចាស់បានវាយប្រហារពួកយ៉ាកុប និងពួកអុីស្រាអែលដូចដែលព្រះអង្គបានវាយប្រហារពួកជាតិសាសន៍ដែលបានវាយប្រហារពួកគេឬ? តើពួកយ៉ាកុបហើយនិងអីុស្រាអែលត្រូវបានវាយប្រហារដូចពួកជាតិសាសន៍ដែលបានសម្លាប់ដោយពួកគេទេ? 8 ព្រះអង្គដាក់ទោសពួកគេដោយបណ្តេញពួកយ៉ាកុបនិងអីុស្រាអែលចេញដោយខ្យល់ ដែលនៅគ្រានោះគឺជាខ្យល់ពីទិសខាងកើត។ 9 ដូច្នេះអំពើបាបរបស់យ៉ាកុបនឹងត្រូវលើកលែងទោសបែបនោះដែរ ហើយនេះជាផលពីការដកអំពើបាបគេចេញ ព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា ឲ្យខ្ទេចប្រៀបបានដូចថ្មកំបោរដែលគេកិន ហើយផ្តួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយទីសក្ការៈបូជារបស់ព្រះទាំងប៉ុន្មាន។ 10 ត្បិតកំពែងទីក្រុងទាំងនោះនឹងត្រូវស្ងាត់ឈឹង ហើយមនុស្សដែលរស់នៅក្នុងក្រុងនោះ និងត្រូវបោះបង់ចោលដូចជាទីរហោស្ថាន។ ដែលនឹងមានសត្វគោរស់នៅទីនោះ នឹងស៊ីបំផ្លាញមែកខ្ចីរបស់ពួកវាផងដែរ។ 11 កាលណាមែកប្រែជាក្រៀមអស់ទៅ នោះគេនឹងកាច់វាចេញ។ ហើយពួកស្រីៗនឹងប្រមូលដុតចោល ដោយព្រោះពួកគេមិនយល់ ដូច្នេះព្រះដែលបានបង្កើតគេនឹងមិនមេត្តាដល់គេឡើយ ព្រះដែលបង្កើតគេនឹងមិនប្រទានក្តីករុណាដល់គេឡើយ។ 12 ដល់គ្រានោះមកដល់ ព្រះអម្ចាស់នឹងវាយជំរុះផលគេ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះ អេសីុព្ទ ហើយឱពួកអុីស្រាអែលអើយ នៅពេលនោះព្រះអង្គនឹងប្រមូលអ្នករាល់គ្នាមួយឡែក។ 13 នៅថ្ងៃនោះនឹងមានគេផ្លុំត្រែយ៉ាងធំ ហើយប្រជាជននៅទឹកដីអស្ស៊ីរីដែលខ្ចាត់ខ្ចាយ ប្រជាជនដែលនៅស្រុកអេស៊ីបបែកខ្ញែក នឹងវិលត្រឡប់មកវិញហើយគេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់នៅលើភ្នំដ៏វិសុទ្ធនៅក្រុងយេរូសាឡិម។
1 វេទនាដល់ម្កុដនៃភាពអំនួតរបស់ពួកប្រមឹកអេទាំងអស់នោះដែលនៅប្រាអិម ហើយផ្កាដែលស្រពោនជាគ្រឿងលម្អដ៏រុងរឿងរបស់គេ ហើយនៅលើក្បាលជ្រលងភ្នំរបស់អស់អ្នកដែលបានយកឈ្នះលើស្រាទំពាំងបាយជូរ។ 2 ចូរមើល៍! ព្រះអម្ចាស់បញ្ជូនមនុស្សមានអំណាចខ្លាំងពូកែម្នាក់ ដែលអ្នកនោះនឹងប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដូចជាភ្លៀងដែលធ្លាក់មកជោជន់ ព្រះអង្គនឹងរំលំម្កុដនៃសេចក្តីអំនួតនោះឲ្យរលំដល់ដី។ 3 សេចក្តីអំនួតរបស់ពួកអ្នកប្រមឹករបស់ពួកអេប្រាអឹម នឹងត្រូវជាន់ឈ្លីនៅក្រោមជើង។ 4 ចំណែក ផ្កាស្រពោនដែលជាសិរីរុងរឿងនៅលើក្បាលជ្រលងភ្នំរបស់ពួកគេ ហើយនឹងប្រៀបដូចផ្លែឧទុម្ពរទុំមុនរដូវក្តៅ ដែលពេលនរណាម្នាក់ក្រលេកឃើញវា ពេលវាមិនបាននៅដៃរបស់គេ នោះនិងត្រូវបោះវាចោល។ 5 នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូល នឹងបានដូចជាម្កុដដ៏រុងរឿង ហើយជាគ្រឿងតុបតែងដល់ប្រជាជនព្រះអង្គ 6 ហើយជាវិញ្ញាណនៃភាពយុត្តិធម៌ ដល់អស់អ្នកដែលអង្គុយកាត់ក្តី ហើយជាកម្លាំងដល់អ្នកដែលដេញពួកខ្មាំងសត្រូវនៅច្រកទ្វារ។ 7 ប៉ុន្តែ អស់អ្នកទាំងនេះក៏ត្រូវវង្វេងវង្វាន់ដោយសារស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗដែរ។ ពួកបូជាចារ្យ និង ពួកព្យាការីក៏ត្រូវវង្វេងដោយស្រាខ្លាំងដែរ។ ដោយសារស្រាខ្លាំងធ្វើឲ្យពួកគេស្រវឹងទ្រេតទ្រោត ហើយនិមិត្តឃើញផ្តេសផ្តាស។ 8 ជាការពិតណាស់ តុរបស់គេទាំងប៉ុន្មានប្រឡាក់ទៅដោយកម្អួត រកកន្លែងស្អាតគ្មានសោះ។ 9 តើព្រះអង្គនឹងបង្រៀនចំណេះទៅដល់អ្នកណាទៅ តើព្រះអង្គនឹងពន្យល់ពីសេចក្តីនេះដល់អ្នកណា? គឺដល់អស់អ្នកដែលទើបតែលែងដោះ ដល់អស់អ្នកទើបតែផ្តាច់ដោះឬអី? 10 ត្បិតវាគឺជាបញ្ចានៅលើការបញ្ចា ហើយបញ្ចានៅលើការបញ្ចាដែរ ច្បាប់នៅលើច្បាប់ ហើយច្បាប់នៅលើច្បាប់ដែរ នៅទីនេះបន្តិចហើយទៅនោះបន្តិច។ 11 ប្រាកដណាស់! ព្រះអម្ចាស់ប្រើភាសាដែលគេស្តាប់មិនបាន នឹងមានបន្ទូលមកកាន់ប្រជាជននេះ។ 12 ពីមុនព្រះអង្គធ្លាប់មានបន្ទូលមកកាន់ពួកគេថា «អស់អ្នកនឿយហត់អើយ ចូរសម្រាកចុះ» តែគេមិនព្រមស្តាប់ទ្រង់សោះ។ 13 ដូច្នេះព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេថា ពីបទបញ្ញត្តិមួយទៅបទបញ្ញត្តិមួយ ពីច្បាប់មួយទៅច្បាប់មួយទៀត មកនេះបន្តិច ទៅនោះបន្តិច ធ្វើដូច្នេះពួកគេនឹងចេញទៅហើយជំពប់ដួលមកក្រោយ ហើយបាក់បែក នឹងជាប់អន្ទាក់រើមិនរួចឡើយ។ 14 ដូច្នេះចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ អស់ពួកអ្នកដែលចំអកឡកឡឺយ អស់អ្នកដែលត្រួតត្រាលើបណ្តាជននៅក្រុងយេរូសាឡិម។ 15 ការនេះនឹងកើតឡើងដោយព្រោះអ្នករាល់គ្នាបានពោលថា «យើងបានចុះសន្ធិសញ្ញាជាមួយសេចក្តីស្លាប់ ហើយក៏ព្រមព្រៀងជាមួយនឹងស្ថានឃុំព្រលឹងមនុស្សស្លាប់។ ដូច្នេះពេលណាសេចក្តីមហ្តរាយមកដល់នោះនឹងមិនកើតដល់យើងទេ ព្រោះយើងបានយកការកុហកជាទីពឹង ហើយយកការភូតភរជាទីជ្រកកោន»។ 16 ដូច្នេះហើយ ព្រះអម្ចាស់បានមានបន្ទូលថា «ចូរមើល យើងនឹងយកថ្មមួយដុំមកធ្វើជាគ្រិះនៃក្រុងស៊ីយ៉ូន ជាថ្មដើម្បីល្បងល ជាថ្មដែលមានតម្លៃ ដែលអាចធ្វើជាគ្រិះយ៉ាងមាំបាន។ ហើយអ្នកណាដែលជឿពឹងអាងលើថ្មនេះ អ្នកនោះនឹងមិនត្រូវខ្មាសឡើយ។ 17 យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្តីសុចរិតធ្វើជាខ្សែប្រយោល។ ព្យុះព្រិលនឹងបោកបក់ទីជម្រករបស់សេចក្តីកុហក ហើយទឹកក៏ជោជន់លិចទីពួនអស់ទៅ។ 18 សម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្តីស្លាប់ នឹងត្រូវលុបចោល ហើយការព្រមព្រៀងគ្នាជាមួយនឹងស្ថានឃុំព្រលឹងនោះនឹងមិនស្ថិតស្ថេរដែរ។ 19 កាលណាសេចក្តីអន្តរាយបានហូរកាត់ នោះអ្នករាល់គ្នានឹងត្រូវអន្តរាយដែរ។ ពេលណាសេចក្តីអន្តរាយនោះបានឆ្លងកាត់នោះវានឹងបំផ្លាញអ្នករាល់គ្នា សេចក្តីអន្តរាយនោះនឹងកើតមានរាល់ព្រឹក នឹងរាល់យប់។ គ្រាន់តែឮគេនិយាយក៏គួរឲ្យព្រឺខ្លាច។ 20 ត្បិតគ្រែប្រែជាខ្លីមិនអាចមនុស្សដេកត្រង់បានទេ ហើយភួយក៏តូចមិនអាចដណ្តប់អ្នកនោះបានពេញដែរ»។ 21 ព្រះអម្ចាស់នឹងក្រោកឡើងដូចនៅលើភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្តីក្រោធ ដូចនៅជ្រលងភ្នំគីបៀនដែលទ្រង់ធ្វើកិច្ចការទ្រង់ ដែលចម្លែក ហើយសម្រេចកិច្ចការរបស់ទ្រង់ដែលចម្លែកខុសពីធម្មតា។ 22 ដូច្នេះអស់អ្នកនៅចំអកឡកឡឺយទៀត នោះអ្នកនឹងត្រូវរឹតរួតកាន់តែខ្លាំងឡើង។ ខ្ញុំបានឮថាព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្រេចឱ្យមានការបំផ្លាញផែនដី។ 23 ចូរប្រុងប្រៀបត្រចៀក ហើយស្តាប់សម្លេងរបស់ខ្ញុំ ចូរយកចិត្តទុកដាក់ស្តាប់ពាក្យខ្ញុំ។ 24 អ្នកស្រែភ្ជួររាស់ដើម្បីសាបព្រួស តើគេភ្ជួរពេលមួយថ្ងៃឬ? តើគេចេះតែបន្តបំបែកដី ហើយនិងរាស់ស្រែឬ? 25 ពេលគេពង្រាបដីហើយ តើគេមិនព្រួសល្ងស ល្ងខ្មៅ ហើយនិងបាចពូជស្រូវសាលីជាជួរៗ ហើយស្រូវឱកនៅកន្លែងបម្រុងទុក និងស្រូវអេប៉ូតតាមភ្លឺទេឬអី? 26 ត្បិតព្រះជាម្ចាស់បង្រៀនគេឲ្យមានគំនិត ទ្រង់បង្ហាត់គេឲ្យមានតំរិះប្រាជ្ញាផង។ 27 លើសពីនេះ ល្ងសនឹងមិនបែកដោយសារប្រដាប់មុតទេ ក៏គេមិនដែលយកកង់រទេះកិនល្ងខ្មៅដែរ តែគេបោកល្ងសនឹងរំពាត់ ហើយបោកល្ងខ្មៅនឹងដំបងវិញ។ 28 ស្រូវដែលគេយកធ្វើនំប៉័ង គេមិនវាយប្រឡេះទេ គេបោកដោយកង់រទេះ និងសេះវិញតែមិនកិនវាទេ។ 29 តម្រិះទាំងនេះគឺមកអំពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលព្រះអង្គផ្តល់ដំបូន្មានយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាដ៏ពូកែផង។
1 វេទនាដល់ ក្រុងអើរាល ក្រុងអើរាល ជាក្រុងដែលដាវីឌគង់នៅ ចូរធ្វើបុណ្យខួបរាល់ឆ្នាំទៅ។ 2 តែយើងនឹងវាយព័ទ្ធក្រុងអើរាល ហើយគេនឹងកើតទុក្ខសោកសង្រេង នឹងការទួញសោក ហើយក្រុងទាំងមូលនឹងបានដូចជាក្រុងអើរាល។ 3 យើងនឹងបោះជំរុំទ័ពព័ទ្ធដើម្បីទាស់ប្រឆាំងនឹងអ្នក ហើយរាយទ័ពជុំវិញ ហើយយើងនឹងលើកបន្ទាយទាស់នឹងអ្នកជាមួយនិងកំពែង ហើយយើងរៀបចំគ្រឿងសឹកដើម្បីច្បាំងនឹងអ្នក។ 4 អ្នកនឹងត្រូវផ្តួលចុះ ហើយអ្នកនឹងនិយាយពីដីមក សម្លេងរបស់អ្នកនឹងឮខ្សាវៗ។ សម្លេងរបស់អ្នកដូចជាខ្មោចចេញពីដី ហើយសម្លេងអ្នកនិងឮខ្សឹបៗចេញពីធូលីដីមក។ 5 ខ្មាំងសត្រូវរបស់អ្នកនឹងកើនឡើងយ៉ាងសណ្ធឹកដូចជាធូលីដី ហើយពួកកាចសាហាវនេះនឹងបានដូចជាអង្កាមដែលប៉ើងទៅ។ ហើយហេតុនោះកើតឡើងភ្លាមមួយរំពេច។ 6 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងយាងមកជាមួយនឹងរន្ទះ ផែនដីរញ្ជួយ ខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ហើយក៏មានភ្លើងឆេះបំផ្លាញផង។ 7 វាប្រៀបដូចគេយល់សុបិន្ត ដូចសុបិន្តពេលយប់ គឺមានមនុស្សជាច្រើនមកពីគ្រប់ជាតិសាសន៍នឹងច្បាំងនឹងអើរាល នឹង បន្ទាយវាផង។ 8 គឺដូចជាមនុស្សស្រេកឃ្លានដែលគេសុបិន្តឃើញថា ខ្លួនបានបរិភោគ ដែលពេលភ្ញាក់ឡើងពោះនៅទទេវិញ។ គឺប្រៀបបានដូចមនុស្សដែលស្រេកទឹកដែលសុបិន្តឃើញខ្លួនបានផឹកទឹក តែពេលគេភ្ញាក់ឡើងគេនៅតែស្រេកទឹក។ ពិតណាស់ ដូច្នេះហើយបានជាមានមនុស្សយ៉ាងច្រើនដែលមកពីគ្រប់ជនជាតិមកច្បាំងទាស់ជាមួយនឹងភ្នំស៊ីយ៉ូនក៏ដូចយ៉ាងនោះដែរ។ 9 អ្នករាល់គ្នានឹង ភាំងឆ្ងល់ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ចុះ ចូរស្រវឹងចុះ តែមិនមែនស្រវឹងដោយសារស្រាទំពាំងបាយជូរ ហើយមិនទ្រេតទ្រោតដោយសារស្រាដែរ។ 10 ត្បិតព្រះអម្ចាស់បានចាក់វិញ្ញាណដែលបណ្តាលឲ្យលង់លក់លើអ្នករាល់គ្នា។ ព្រអង្គបានបិទភ្នែកអ្នករាល់គ្នា ជាពួកព្យាការី ហើយបានគ្រប់ក្បាលអ្នករាល់គ្នាគឺជាពួកគ្រូទាយ។ 11 គ្រប់ទាំងនិមិត្តក្លាយជាពាក្យនៅសៀវភៅ ដែលបានបោះត្រា ដែលគេឲ្យសៀវភៅនេះទៅកាន់អ្នកសិក្សាដោយនិយាយថា «សូមអានសៀវភៅនេះចុះ» ហើយអ្នកនោះក៏ឆ្លើយមកវិញថា «ខ្ញុំមើលមិនបានទេដោយគេបានបិទត្រាបាត់ហើយ»។ 12 បើគេឲ្យសៀវភៅនេះទៅកាន់អ្នកមិនចេះអាន «សូមអានសៀវភៅនេះចុះ» នោះគេនឹងឆ្លើយវិញថា «ខ្ញុំមិនចេះអានអក្សរទេ»។ 13 ព្រះអម្ចាស់បានមានបន្ទូលថា «សាសន៍នេះបានចូលមកជិតយើង ដោយបបូរមាត់របស់គេ និងថ្វាយកិត្តិយសដល់យើងតែមាត់ប៉ុណ្ណោះ តែចិត្តរបស់គេបានឃ្លាតឆ្ងាយពីយើងហើយ។ ការថ្វាយកិត្តិយសរបស់គេគ្រាន់តែធ្វើតាមបទបញ្ញត្តិដែលមនុស្សបង្រៀនប៉ុណ្ណោះ។ 14 ហេតុដូច្នេះ មើលយើងនឹងធ្វើការមួយយ៉ាងអស្ចារ្យនៅចំណោមសាសន៍នេះ ជាការអស្ចារ្យ ហើយប្លែក។ នោះតម្រិះរបស់អ្នកប្រាជ្ញនឹងរលាយសាបសូន្យ ហើយការយល់ឱ្យបានយោបល់របស់ពួកគេក៏រលត់បាត់ទៅផង»។ 15 វេទនាដល់អស់អ្នកណាដែលលាក់ គម្រោងការគេនៅចំពោះព្រះអម្ចាស់ អ្នកទាំងនោះដែលធ្វើកិច្ចការខ្លួនទៅទីងងឹត គេបានពោលថា «តើមាននរណាឃើញយើង តើមាននរណាដឹងថាយើងធ្វើអី?» 16 អ្នករាល់គ្នាគិតខុសហើយ! តើគួរឲ្យជាងស្មូនប្រៀបដូចជាដីឥដ្ឋឬ របស់ដែលគេបានបង្កើតមកនឹងនិយាយពីអ្នកដែលបង្កើតគេមកឡើងថា «អ្នកនោះមិនមែនជាអ្នកបង្កើតខ្ញុំមកទេ» ឬ នឹងពោលទៅអ្នកដែលបានបង្កើតគេមកថា «អ្នកនោះនឹងមិនយល់អ្វីឡើយ?» 17 នៅតែបន្តិចទៀតប៉ុណ្ណោះ ព្រៃល្បាណូននឹងត្រឡប់ទៅជាវាលវិញ ហើយវាលនឹងត្រឡប់ទៅជាព្រៃវិញ។ 18 នៅថ្ងៃនោះមនុស្សថ្លង់នឹងស្តាប់ឮពាក្យពេជន៍នៅក្នុងសៀវភៅ ហើយភ្នែកមនុស្សខ្វាក់ក៏នឹងមើលឃើញច្បាស់នៅទីងងឹតដែរ។ 19 មនុស្សដែលជិៈជាន់គេនឹងមានអំណរនៅក្នុងព្រះអម្ចាស់ ហើយមនុស្សទ័លក្រក្នុងចំណោមមនុស្សនានានឹងមានចិត្តរីករាយនៅក្នុងព្រះដ៏វិសុទ្ធរបស់ជនជាតីអុីស្រាអែល។ 20 មនុស្សដែលគ្មានមេត្តានឹងត្រូវបញ្ឈប់ មនុស្សចំអកឡកឡឺយនឹងត្រូវរលាយបាត់សូន្យ។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់នឹងត្រូវបាត់បង់ទៅ 21 អ្នកដែលចាប់កំហុសចោទប្រកាន់គេ ឲ្យគេមានទោស។ ពួកគេនោះដាក់អន្ទាក់ចាប់មនុស្សដែលស្វែងរកយុត្តិធម៌នៅទ្វារក្រុង ហើយបង្វែរសេចក្តីសុចរិតដោយគ្មានហេតុផល។ 22 ដូច្នេះហើយ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលអំពីកូនចៅរបស់លោកយ៉ាកុបថា ព្រះអម្ចាស់ដែលបានសង្រ្គោះអ័ប្រាហាំម «យ៉ាកុបនឹងមិនត្រូវខ្មាសទៀតទេ ក៏មិនត្រូវស្រឡាំងកាំងទៀតដែរ។ 23 ប៉ុន្តែពេលលោកបានឃើញកូនចៅរបស់ខ្លួន នោះកិច្ចការដែលដៃយើងពួកគេនឹងធ្វើឲ្យព្រះនាមយើងបានបវិសុទ្ធ។ ពួកគេនឹងទទួលស្គាល់នាមយើងជានាមដ៏វិសុទ្ធនៃលោកយ៉ាកុប ហើយគេនឹងគោរពគោតខ្លាចយើងដែលជាព្រះនៃអុីស្រាអែល។ 24 អស់អ្នកដែលវង្វេងខាងវិញ្ញាណនឹងទទួលបានយោបល់វិញ ហើយអស់អ្នកដែលរអ៊ូរទាំនឹងមានចំណេះវិញ»។
1 ព្រះអម្ចាស់មានបន្ទូលថា «វេទនាដល់អស់កូនចៅដែលបះបោរ»។ «ពួកគេមានគម្រោងការតែមិនមែនចេញពីយើងទេ ពួកគេបានចង់សម្ពន្ធមិត្តជាមួយសាសន៍ដទៃ ដែលផ្ទុយពីឆន្ទៈរបស់យើង គេប្រព្រឹត្តអំពើបាបផ្ទួនៗ។ 2 ពួកគេនាំគ្នាចេញដំណើរទៅស្រុកអេស៊ីប ដោយមិនបានសុំយោបល់ពីយើងសោះ។ គេសុំការការពារពីស្តេចផារ៉ោន ហើយជ្រកកោននៅក្នុងម្លប់ស្រុកអេស៊ីប។ 3 ដូច្នេះហើយ ការពឹងអាងលើស្តេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសវិញ ហើយការជ្រកកោនក្រោមម្លប់នៅស្រុកអេស៊ីបនឹងនាំឲ្យអ្នករាល់គ្នាអាប់មុខវិញ 4 ទោះបីអ្នកដឹកនាំរបស់គេសុទ្ធតែនៅក្រុងសូអាន ពួកទូតរបស់អ្នករាល់គ្នាបានមកដល់ក្រុងហានេសដែរ។ 5 ពួកគេនឹងអាម៉ាស់មុខដោយព្រោះសាសន៍នោះមិនអាចជួយអ្វីដល់គេបាន ជាសាសន៍ដែលមិនបានជាជំនួយ ឬ សង្គ្រោះអ្វីឡើយតែបែរជានាំឲ្យមានសេចក្តីអាម៉ាស់ និង សេចក្តីអាប់យសប៉ុណ្ណោះ»។ 6 សេចក្តីប្រកាសអំពីសត្វនៅវាលរហោស្ថានណេកិប ពួកគេដើរឆ្លងកាត់វាលរហោស្ថានដ៏គ្រោះថ្នាក់បំផុត ដែលមានសិង្ហ មានពស់វែក និងនាគហោះ គេដឹកទ្រព្យសម្បត្តិមានតម្លៃរបស់គេនៅលើខ្នងលា និងលើខ្នងអូដ្ឋយកទៅជូនប្រជាជនដែលមិនអាចជួយអ្វីដល់គេបាន។ 7 ត្បិតជំនួយមកអំពីស្រុកអេស៊ីបគ្មានតម្លៃឥតប្រយោជន៍អ្វីសោះ ដូច្នេះហើយយើងបានហៅគេថា "រ៉ាហាប ជាអ្នកដែលអង្គុយស្ងៀមត្រឹង។ 8 ឥឡូវនេះ ចូរចេញទៅ ហើយសរសេរសេចក្តីនេះនៅចំពោះមុខពួកគេទុកលើបន្ទះថ្ម ហើយកត់ត្រាទុកក្នុងសៀវភៅ ដើម្បីទុកជាបន្ទាល់នៅថ្ងៃខាងមុខ។ 9 ត្បិតអស់អ្នកដែលរឹងចចេស ជាពួកកូនចៅដែលកុហក ពួកកូនចៅដែលមិនស្តាប់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ 10 ពួកគេក៏ពោលទៅពួកគ្រូទាយថា «កុំមើលឲ្យសោះ» ហើយពោលទៅពួកហោថា «កុំថ្លែងពីសេចក្តីពិតឲ្យយើងស្តាប់់ឲ្យសោះ ត្រូវនិយាយតែពាក្យបញ្ចើចបញ្ចើ ទាយតែពាក្យប្រឌិតបានហើយ។ 11 ត្រូវបែរចេញពីផ្លូវសុចរិត ងាកចេញពីផ្លូវត្រឹមត្រូវ សូមឈប់និយាយឲ្យយើងឮពីព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលនៅចំពោះមុខយើង»។ 12 ដូច្នេះហើយ បាន1ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលមានបន្ទូលថា «ដោយព្រោះឯងរាល់គ្នាមិនទទួលពាក្យយើង ហើយបែរទៅពឹងលើការឆបោក និងកលល្បិច 13 ដូច្នេះអំពើបាបទាំងនេះនឹងបានដូចកំពែងដែលបាក់បែកហៀបនឹងរលំមក ដូចជាកន្លែងទ្រេតនៅកំពែងយ៉ាងខ្ពស់ដែលរលំបាក់បែកមួយរំពេច»។ 14 ព្រះជាម្ចាស់នឹងបំបែក ដូចជាគេបំបែកឆ្នាំងជាងស្មូន ហើយព្រះអង្គនឹងបំបែកគ្មានសល់ ដោយគ្មានឃើញបំណែកសល់ សូម្បីតែយកទៅប្រើដើម្បីកាយរងើកភ្លើងពីចង្ក្រានពុំបាន ឬក៏យកទៅដងទឹកពុំបានផង។ 15 ត្បិតនេះជាអ្វីដែលព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលបានមានបន្ទូលថា «បើអ្នករាល់គ្នាបែរមករកយើង ហើយសម្រាក នោះអ្នករាល់គ្នានឹងបានសង្គ្រោះ នៅក្នុងការស្ងៀមស្ងាត់និងការទុកចិត្តនឹងជាកម្លាំងរបស់អ្នក។ តែអ្នករាល់គ្នាមិនព្រមធ្វើទេ។ 16 អ្នករាល់គ្នាបានពោលថា «ទេ! យើងនឹងជិះសេះចេញទៅ» នោះអ្នករាល់គ្នានឹងចេញទៅមែន ហើយ «យើងនឹងចេញទៅជាមួយរទេះច្បាំងយ៉ាងលឿន» តែរទេះរបស់ខ្មាំងអ្នករាល់គ្នាលឿនជាងទៅទៀត។ 17 មានមួយពាន់នាក់នឹងរត់ចេញទៅ ហើយមានម្នាក់សម្លុត បើសិនជាមានគ្នាប្រាំនាក់មកការសម្លុត នោះអ្នករាល់គ្នានឹងខ្ចាត់ខ្ចាយ ប្រៀបបានដូចជាបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួល»។ 18 ប៉ុន្តែព្រះអម្ចាស់រង់ចាំផ្តល់ព្រះគុណដល់អ្នករាល់គ្នា ដូច្នេះហើយព្រះអង្គនឹងសម្តែងសេចក្តីមេត្តាករុណាដល់អ្នករាល់គ្នា។ ត្បិតព្រះអម្ចាស់ជាព្រះយុត្តិធម៌ មានពរហើយដល់អស់អ្នកដែលរង់ចាំទ្រង់។ 19 ត្បិតប្រជាជនដែលរស់នៅក្រុងស៊ីយ៉ូន ដែលនៅក្នុងក្រុងយេរ៉ូសាឡិម ហើយអ្នកមិនត្រូវជូតទឹកភ្នែកទៀតទេ។ ព្រះជាម្ចាស់នឹងសម្តែងព្រះគុណដល់អ្នកចំពោះសម្រែក ទួញយំរបស់អ្នក។ ពេលព្រះអង្គឮព្រះអង្គនឹងឆ្លើយតបអ្នករាល់គ្នា។ 20 ទោះបីជាព្រះអម្ចាស់ប្រទានគ្រោះកាចទុកជាអាហារ ហើយប្រទានទុក្ខវេទនាជាទឹកដល់អ្នករាល់គ្នាផឹក នោះពួកគ្រូរបស់អ្នកនឹងមិនអាចលាក់ពីអ្នកបានទៀតឡើយ តែអ្នកនឹងឃើញពួកគ្រូរបស់អ្នកដោយភ្នែកអ្នកផ្ទាល់។ 21 ត្រចៀកអ្នកនឹងឮពាក្យមកពីក្រោយការនិយាយរបស់អ្នកវិញ «នេះគឺជាផ្លូវ ដើរតាមនេះ» នៅពេលដែលអ្នកបែរទៅស្តាំ ឬនៅពេលដែលអ្នកបែរទៅឆ្វេង។ 22 ពេលនោះអ្នកនឹងចាត់ទុកប្រាក់ និង មាសដែលស្រោបរូបបដិមាកររបស់អ្នកថាជារបស់ស្មោកគ្រោកវិញ។ អ្នកនឹងបោះរូបបដិមាករទាំងនោះដូចជាសំរាម។ អ្នកនឹងពោលពួកគេថា «ចេញពីទីនេះទៅ»។ 23 ព្រះអង្គនឹងបង្ហូរទឹកភ្លៀងទៅលើគ្រាប់ពូជដែលអ្នកបានសាបព្រួសលើដី ហើយអ្នកនឹងបានអាហារយ៉ាងហូរហៀរពីដី ហើយដំណាំរបស់អ្នកនឹងបង្កើតផលល្អយ៉ាងបរិបូណ៌ផង។ នៅថ្ងៃនោះហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅក្នុងវាលដ៏ធំល្វឹងល្វើយ។ 24 ចំណែកគោ នឹងសត្វលាដែលព្យួរដីនឹងបានស៊ីស្មៅឆ្ងាញ់បំផុតដែលបានរាស់នឹងចប និងរនាស់។ 25 នៅគ្រប់ទាំងភ្នំខ្ពស់ និង ភ្នំតូចទាំងប៉ុន្មានមានជ្រោះ និង ផ្លូវទឹក ជាថ្ងៃដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងការដែលកំពែងទាំងប៉ុន្មានត្រូវរលំ។ 26 ពន្លឺព្រះច័ន្ទនឹងភ្លឺដូចពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង ដូចជាពន្លឺថ្ងៃប្រាំពីររួមគ្នាតែមួយបំភ្លឺពេលថ្ងៃ។ ព្រះអម្ចាស់នឹងរុំកន្លែងដែលបាក់បែកនៃប្រជាជនព្រះអង្គ ហើយព្យាបាលរបួសឈឺចាប់របស់គេឲ្យបានជាវិញ។ 27 ចូរមើល៍! ព្រះនាមរបស់ព្រះអម្ចាស់មកពីទីកន្លែងដែលឆ្ងាយ ពោពេញដោយកំហឹងដែលឆេះដូចផ្សែង។ ព្រះឱស្ឋរបស់ព្រះអង្គមានបន្ទូលពេញទៅដោយពាក្យពិរោធ ហើយអណ្តាតរបស់ព្រះអង្គគឺដូចជាភ្លើងដែលលេបត្របាក់។ 28 ដង្ហើមដែលចេញពីព្រះអង្គប្រៀបដូចជាទឹកដែលជោរជន់ត្រឹមក ដើម្បីនឹងរែងប្រជាជនទាំងនោះឲ្យវិនាសបង់។ ហើយព្រអង្គនឹងដាក់បង្ហៀរនៅនឹងមាត់របស់សាសន៍ហើយនាំឱ្យគេវង្វេងទៅ។ 29 អ្នករាល់គ្នានឹងច្រៀងសប្បាយដូចនៅក្នុងរាត្រីជប់លៀងដែលប្រារព្ធឡើង ហើយមានចិត្តអំណររីករាយដូចដើរតាមចង្វាក់ខ្លុយឡើងលើភ្នំរបស់ព្រះអម្ចាស់ឆ្ពោះទៅថ្មដារបស់ជនជាតិអុីស្រាអែល។ 30 ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀងឲ្យឮ ហើយនឹងសម្តែងព្រះចេស្តាដែលធ្វើទោស នឹងព្រះពិរោធរបស់ព្រះអង្គ និងអណ្តាតភ្លើង ព្រមទាំងខ្យល់ព្យុះសង្ឃរា និងដុំព្រិលធ្លាក់ចុះមកផង។ 31 ត្បិតព្រះសូរសៀងរបស់ព្រះអម្ចាស់ នឹងធ្វើឲ្យសាសន៍អាសស៊ើរ នឹងត្រូវភ័យស្លុត ហើយព្រះអង្គនឹងធ្វើទុក្ខគេដោយដំបង។ 32 ហើយគ្រប់ទាំងដំបងដែលព្រះអម្ចាស់ប្រើដើម្បីវាយគេឮសូរក្រាប់ និង ពិណប្រគុំជាតន្រ្តីឡើង ដូចដែលព្រះអង្គច្បាំងនឹងតយុទ្ធជាមួយពួកគេ។ 33 ត្បិតគេនឹងរៀបចំកន្លែងបូជាយូរណាស់មកហើយរួចជាស្រេច គឺរៀបចំសម្រាប់ស្តេច ហើយព្រះអម្ចាស់បានជីករណ្តៅយ៉ាងជ្រៅ ហើយទូលាយ។ ហើយក៏ប្រមូលគំនរអុសយ៉ាងច្រើនទុក សម្រាប់ ដុត។ ខ្យល់នៃព្រះអម្ចាស់ប្រៀបបាននឹងស្ពាន់ធ័រនឹងបក់បង្កាត់ភ្លើងនោះ។
1 វេទនាដល់អស់អ្នកដែលទៅស្រុកអេស៊ីប ដើម្បីឲ្យគេជួយ ហើយពឹងអាងលើសេះ ហើយទុកចិត្តលើរទេះចម្បាំង ដោយសារគេមានគ្នាច្រើន ហើយនិងទ័ពសេះ ដោយសារគេមានកម្លាំងខ្លាំងផង។ តែពួកគេមិនបានខ្វល់ពីភាពវិសុទ្ធ ហើយក៏មិនបានស្វែងរកព្រះអម្ចាស់ដែរ! 2 ព្រះអង្គមានប្រាជ្ញា ព្រះអង្គនឹងនាំគ្រោះ កាចមក ហើយនឹងមិនដកព្រះបន្ទូលព្រះអង្គវិញឡើយ។ ព្រះអង្គនឹងក្រោកឈរទាស់នឹងផ្ទះរបស់ពួកអ្នកប្រព្រឹត្តអំពើអាក្រក់ និងអ្នកដែលរួមដៃជាមួយនឹងការអាក្រក់ដែរ។ 3 ពួកជនជាតិអេស៊ីប គ្រាន់តែជាមនុស្សប៉ុណ្ណោះមិនមែនជាព្រះទេ ហើយសេះរបស់ពួកគេគ្រាន់តែជាសាច់ឈាម មិនមែនជាវិញ្ញាណទេ។ ពេលព្រះអម្ចាស់លាតព្រះហស្ថ នោះទាំងអ្នកជួយគេភ្លាត់ជើង ទាំងអ្នកដែលគេជួយក៏ត្រូវដួល នោះគេនឹងត្រូវវិនាសទាំងអស់គ្នា។ 4 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំថា «ពេលដែលសត្វសឹង្ហ ឬកូនសឹង្ហគ្រហឹមទៅរំពា ទោះបីជាអ្នកគង្វាលនាំគ្នាស្រែកកំហែងទាស់នឹងវាដណ្តើមរំពារពីវាក៏ដោយ ក៏វាមិនខ្វល់នឹងសម្រែកនោះឡើយ ឬក៏មិនដកថយ ឬខ្លាចសម្លេងបង្អើលរបស់អ្នកគង្វាលឡើយ ដូច្នេះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនឹងច្បាំងទាស់នៅភ្នំស៊ីយ៉ូន។ 5 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងការពារក្រុងយេរូសាឡិមដូចសត្វស្លាបហើរការពារសម្បុកវាដែរ ព្រះអង្គនឹងការពារ ជួយ សង្គ្រោះគេ ព្រះអង្គនឹងហោះពីលើទាំងរេរា។ 6 ចូរត្រឡប់បែរមករកព្រះអង្គ ដែលអ្នករាល់គ្នាបានបែរចេញពីទ្រង់ ពួកកូនចៅអុីស្រាអែលអើយ។ 7 ត្បិតនៅថ្ងៃនោះមនុស្សគ្រប់គ្នានឹង បោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាសដែលគេធ្វើដោយដៃរាប់ថាអំពើបាប។ 8 ជនជាតិអាសស៊ើរនឹងដួលស្លាប់ដោយ សារដាវ ហើយដាវនោះមិនមែនជារបស់មនុស្សឡើយ។ គេនឹងរត់គេច ពីដាវនោះ ហើយពួកកំលោះៗរបស់គេនឹងត្រូវចាប់ជាឈ្លើយ។ 9 ពួកគេនឹងរត់ទៅទាំងញាប់ញ័រ ហើយមេទ័ពរបស់ពួកគេនឹងរន្ធត់ខ្លាចទង់ជ័យរបស់ព្រះអម្ចាស់ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់ ដែលភ្លើងរបស់ព្រះអង្គបញ្ឆេះក្រុងស៊ីយ៉ូន ហើយដុត ដង្វាយថ្វាយព្រះអង្គនៅក្រុងយេរូសាឡិម។
1 មើល មានស្តេចមួយអង្គនឹងឡើងសោយរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងដឹកនាំដោយយុត្តិធម៌។ 2 ម្នាក់ៗនឹងបានដូចជាជម្រកដែលការពារពីខ្យល់ព្យុះបក់បោក ហើយក៏ដូចជាទឹកដែលហូរទៅលើដីប្រេះក្រហែង ដូចជាស្រមោលផ្ទាំងថ្មដែលជាម្លប់ទៅលើដីហួតហែង។ 3 រួចហើយ ភ្នែកអស់អ្នកដែលមើលនឹងលែងស្រវាំងទៀតហើយ ហើយត្រចៀករបស់អ្នកនោះនឹងលែងថ្លង់ទៀតហើយ។ 4 មនុស្សរហ័សរហួននឹងចាប់ផ្តើមយល់ ហើយអស់អ្នកដែលនិយាយត្រដិតនឹងបែរជានិយាយច្បាស់ៗ។ 5 ហើយមនុស្សល្ងីល្ងឺមិនត្រូវហៅថាថ្លៃថ្នូរទៀតទេ ហើយមនុស្សបោកប្រាស់មិនគួហៅថាមានគុណធម៌ដែរ។ 6 ត្បិតមនុស្សល្ងីល្ងឺនិយាយតែសេចក្តីលីលា ហើយចិត្តរបស់គេគិតប្រព្រឹត្តតែអំពើអាក្រក់ ហើយគេពោលពាក្យប្រមាថទាស់នឹងព្រះអម្ចាស់។ ពួកគេធ្វើអ្នកអត់ឃ្លានគ្មានអ្វីទាំងអស់ ហើយដកទឹកចេញពីអ្នកស្រេកផង។ 7 វីធីរបស់មនុស្សបោកប្រាស់ដើម្បីធ្វើការអាក្រក់។ គេឲ្យយោបល់ពីការអាក្រក់ ដើម្បីធ្វើបាបមនុស្សស្លូតត្រង់ដោយពាក្យកុហក ទោះបីមនុស្សទ័លក្រនោះនិយាយសេចក្តីត្រឹមត្រូវក៏ដោយ។ 8 តែមនុស្សថ្លៃថ្នូរគេគិតធ្វើកិច្ចការដែលមានកិត្តិយសវិញ ហើយដោយព្រោះតែសេចក្តីថ្លៃថ្នូរនិងទង្វើរបស់គេ នោះគេនឹងគង់វង្សជានិច្ច។ 9 ចូរក្រោកឡើង ពួកស្រីៗដែលស្រណុកសុខស្រួលអើយ ហើយប្រុងស្តាប់ពាក្យយើងចុះ ចូរផ្ទៀងស្តាប់យើង។ 10 ត្បិតរយៈពេលជាងកន្លៈឆ្នាំទៀតទំនុកចិត្តអ្នកនឹងភ័យញាប់ញ័រ ពួកស្រីៗត្រូវប្រយ័ត្នត្បិតដើមទំពាំងបាយជូរនឹងមិនបង្កើតផលផ្លែឡើយ ហើយរដូវប្រមូលផលក៏នឹងមិនមកដល់ដែរ។ 11 ការញាប់ញ័រ ពួកស្រីៗដែលគ្មានកង្វល់អើយ អ្នកនឹងត្រូវភ័យរន្ធត់ ឱអ្នកដែលមានទំនុកចិត្តអើយ ចូរដោះសម្លៀកបំពាក់ចេញ ហើយស្លៀកសំពត់ធ្មៃវិញ។ 12 អ្នកនឹងទ្រហោយំស្រណោះស្រែចម្ការ និង ស្រណោះចម្ការទំពាំងបាយជូរផង។ 13 ដីនៅស្រុករបស់ប្រជាជនយើងនឹងដុះសុទ្ធតែគុម្ភបន្លា និង អញ្ចាញសូម្បីតែនៅក្នុងផ្ទះទាំងនៅក្នុងក្រុងដែលធ្លាប់តែអរសប្បាយ។ 14 ត្បិតព្រះរាជវាំងនឹងត្រូវគេទុកចោល ទីក្រុងដែលមានមនុស្សច្រើនកុះករនឹងត្រឡប់ជាស្ងាត់ឈឹង កំពែងខ្ពស់ៗ និងប៉មក្លាយជារូង ហើយជាទីសោយសុខរបស់សត្វលាព្រៃ ហើយជាវាលស្មៅរបស់ហ្វូងសត្វ។ 15 ដរាបដល់ព្រះវិញ្ញាណបានចាក់បង្ហូរដល់យើងរាល់គ្នាពីស្ថានដ៏ខ្ពស់ ហើយវាលរហោស្ថាននឹងក្លាយជាចម្ការបង្កើតផលផ្លែជាច្រើន ហើយចម្ការនោះនឹងក្លាយជាព្រៃ។ 16 រួចហើយអ្នករស់នៅតាមវាលរហោស្ថាននឹងរស់នៅដោយយុត្តិធម៌ ហើយអ្នករស់នៅតាមចម្ការនឹងរស់នៅដោយសុចរិតផងដែរ។ 17 សេចក្តីសុចរិតនឹងធ្វើឲ្យមានក្តីសុខសាន្ត ហើយផងពីក្តីសុចរិត និងការស្ងាត់ស្ងៀមគឺជាទំនុកចិត្តជាអង្វែងតទៅ។ 18 ប្រជាជនរបស់យើងនឹងរស់នៅដោយសុខសាន្ត ក្នុងផ្ទះដែលមានសុវត្ថិភាព ហើយជាកន្លែងស្ងាត់សម្រាកផងដែរ។ 19 ប៉ុន្តែប្រសិនបើព្រៃប្រឹក្សានឹងព្រិលត្រូវបានបំផ្លាញ ហើយទីក្រុងក៏ត្រូវបានរលំហិនហោចនោះ 20 អ្នករាល់គ្នាដែលសាបព្រួសនៅតាមមាត់ទឹក នោះមានពរហើយ អ្នកអាចលែងគោ នឹងលាទៅក្រៅឲ្យដើរស៊ីតាមចិត្ត។
1 វេទនាដល់អ្នក គឺបានបំផ្លាញដល់អ្នកដែលមិនទាន់បានបំផ្លាញ! វេទនាដល់អស់អ្នកដែលក្បត់ដល់អ្នកដែលមិនបានក្បត់អ្នកសោះ! កាលណាអ្នកលែងបំផ្លាញគេ នោះគេនឹងបំផ្លាញអ្នកវិញ។ កាលណាអ្នកលែងក្បត់គេ នោះគេនឹងក្បត់អ្នកវិញដែរ។ 2 ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់យើង ហើយយើងក៏រង់ចាំទ្រង់ សូមព្រះអង្គការពារយើងខ្ញុំក្នុងព្រះហស្ថព្រះជារៀងរាល់ព្រឹក ហើយជួយសង្គ្រោះយើងក្នុងពេលលំបាក។ 3 មានសម្លេងឮខ្លាំងដែលប្រជាជនបានរត់ខ្ចាត់ខ្ចាយ ពេលព្រះអង្គក្រោកឡើង ជាតិសាសន៍នានាបែកខ្ញែកអស់។ 4 ពេលនោះមនុស្សម្នាជាច្រើនមូលគ្នាដូចជាកណ្តូប ដូចកណ្តូបលោត ហើយមនុស្សលោត សង្គ្រុបលើវាដែរ។ 5 ព្រះអម្ចាស់ត្រូវបានតម្កើតឡើង។ ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់។ ព្រះអង្គនឹងបំពេញក្រុងស៊ីយ៉ូនដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត។ 6 ព្រះអង្គនឹងជាស្ថេរភាពនៅក្នុងពេលរបស់អ្នក ការសង្គ្រោះពេញបរិបូណ៌ ប្រាជ្ញា ចំណេះដឹង និងការគោរពកោតខ្លាចព្រះអម្ចាស់ជាទ្រព្យសម្បត្តិរបស់ពួកគេ។ 7 មើល ទាហានរបស់គេនឹងស្រែកយំតាមផ្លូវ អ្នកការទូតរបស់គេដែលស្វែងរកសន្តិភាពគេនឹងយំស្រែកខ្លោចផ្សារ។ ផ្លូវនានានឹងស្ងាត់ជ្រងំ 8 នៅតាមផ្លូវគ្មានអ្នកធ្វើដំណើរឆ្លងកាត់។ សេចក្តីសញ្ញាត្រូវគេផ្តាច់ គេប្រមាថមើលងាយសាក្សីសេចក្តីសញ្ញា ហើយមិនគោរពនរណាទាំងអស់។ 9 មនុស្សនៅក្នុងស្រុកកំពុងតែយំកាន់ទុក្ខ ហើយល្វើយទៅ ព្រៃល្បាណូននឹងមានសេចក្តីអាម៉ាស់ ហើយរុះរោយ វាលសារ៉ូនបានដូចជាវាលស្ងួតហែង ឯភ្នំបាសាន និង ភ្នំកើមែលនឹងលែងមានស្លឹកឈើទៀត។ 10 «ឥឡូវនេះយើងនឹងក្រោកឡើង» ព្រះអម្ចាស់មានព្រះបន្ទូលថា «ឥឡូវនេះគេនឹងលើកតម្កើងយើង គេនឹងលើកយើងឡើង។ 11 អ្នករាល់គ្នានឹងមានគត៌ជាអង្កាម ហើយបង្កើតបានជាជញ្ជ្រាំងវិញ ដង្ហើមអ្នករាល់គ្នាបានដូចជាភ្លើងដែលនឹងដុតបំផ្លាញខ្លួនឯងវិញ។ 12 ហើយប្រជាជននឹងបានដូចជាការដុតក្នុងឡ ដូចជាគុម្ភបន្លារដែលគេកាប់យកទៅដុត។ 13 អស់អ្នកដែលនៅឆ្ងាយអើយ ចូរស្តាប់ពីកិច្ចការដែលយើងបានធ្វើ ហើយអស់អ្នកដែលនៅជិតអើយ ចូរទទួល ឫិទ្ធបារមីរបស់យើង»។ 14 ពួកអ្នកមានបាបនៅក្រុងស៊ីយ៉ូនគេភ័យខ្លាច ពួកត្មិលឥតសាសនាគេញាប់ញ័រទាំងពោលថា ក្នុងចំណោមយើងតើនរណាអាចទ្រាំទ្រនឹងភ្លើងដែលឆេះសណ្ធោសណ្ធៅអស់កល្បនេះបាន? 15 អស់អ្នកដែលដើរដោយសុចរិត ហើយនិយាយដោយទៀងត្រង់ ជាអ្នកដែលមិនរកកម្រៃដោយហឹង្សា មិនទទួលការស៊ីសំណូកសូកប៉ាន់ ហើយជាអ្នកដែលបិទភ្នែកពីការបង្ហូរឈាម ហើយអស់អ្នកដែលធ្មេចភ្នែកចេញពីអំពើអាក្រក់ 16 អ្នកនោះនឹងបានរស់នៅទីខ្ពស់ ទីជ្រកកោនរបស់គេនឹងជាទីមាំមួន គេមានអាហារបរិភោគ នឹងទឹកផឹកគ្រប់គ្រាន់មិនខ្វះអ្វីសោះឡើយ។ 17 ភ្នែកអ្នកនឹងបានឃើញព្រះមហាក្សត្រដែលមានពេញដោយគ្រឿងលម្អរុងរឿង អ្នកនឹងមើលឃើញទឹកដីដ៏ល្វឹងល្វើយ។ 18 ចិត្តរបស់អ្នកនឹងនៅនឹកឃើញពីការដែលអ្នកភ័យរន្ធត់ដោយសួរថា តើអ្នកត្រួតត្រា អ្នកយកពន្ធ អ្នកត្រួតពិនិត្យតាមកំពែងទៅណាអស់ហើយ? 19 អ្នកនឹងលែងបានឃើញមនុស្សដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកដែលស្តាប់មិនយល់ទៀតហើយ។ 20 ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែលតែងតែមានពិធីជប់លៀង អ្នកនឹងឃើញក្រុងយេរូសាឡិមដែលជាក្រុងស្ងប់ស្ងាត់ ជាត្រសាលដែលគ្មានអ្នករុះរើបំផ្លាញ ដែលមិនត្រូវគេដកចម្រឹងចេញ សូម្បីខ្សែរមួយក៏មិនដាច់ផង។ 21 ជាការពិត ព្រះអម្ចាស់ដែលពេញដោយឫិទ្ធចេស្តានឹងគង់នៅជាមួយយើង ជាកន្លែងដែលមានទន្លេ និងផ្លូវទឹកយ៉ាងធំ។ ឥតមានសំពៅចែវ ហើយកាប៉ាល់ណាបរឆ្លងកាត់ឡើយ។ 22 ត្បិតព្រះអម្ចាស់ជាចៅក្រមដល់យើង ព្រះអម្ចាស់ជាអ្នកប្រទានច្បាប់ដល់យើង ព្រះអម្ចាស់ជាមហាក្សត្រយើង ព្រះអង្គនឹងជួយសង្គ្រោះយើង។ 23 ខ្សែរចងក្តោងរបស់អ្នកធូររលុងហើយ មិនអាចទប់ក្តោងឱ្យជាប់បានទេ ពួកគេមិនអាចចងក្តោងបានទៀតទេ ពេលនោះគេនឹងយកបានជយភណ្ឌជាច្រើនចែកគ្នា សូម្បីតែមនុស្សខ្វិនក៏យកជយភណ្ឌនេះដែរ។ 24 គ្មានមនុស្សណានឹងនិយាយថា «ខ្ញុំឈឺ» ទៀតឡើយ មនុស្សទាំងនោះនឹងត្រូវអត់ទោសចំពោះអំពើបាបរបស់គេ។
1 ប្រជាជាតិទាំងឡាយអើយ ចូរចូលមកជិតហើយប្រុងស្តាប់ ផែនដី និង សពសារពើលើផែនដីចូរស្តាប់ ពិភពលោក និងអ្វីៗដែលមាននៅលើពិភពលោកនេះផង។ 2 ត្បិតព្រះអម្ចាស់មានព្រះទ័យខ្ញាល់នឹងប្រជាជាតិទាំងអស់ ហើយព្រះអង្គមានព្រះទ័យពិរោធចំពោះកងទ័ពរបស់គេទាំងប៉ុន្មាន ព្រះអង្គបានបំផ្លាញគេទាំងស្រុង ព្រះអង្គបានបញ្ជូនគេទៅឱ្យខ្មាំងសម្លាប់គ្មានសល់។ 3 សាកសពរបស់គេត្រូវគេបោះចោល។ ហើយមានក្លិនអាសោចគ្រប់ទីកន្លែង ហើយឈាមរបស់គេហូរស្រោចពាសពេញភ្នំ។ 4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយបាត់អស់ទៅ ហើយមេឃនឹងត្រូវរមៀលរមូរចុះឡើង ហើយគ្រប់ទាំងផ្កាយនៅលើមេឃនឹងរុះរោយដូចជាស្លឹកទំពាំងបាយជូរដែលជ្រុះពីមែក ហើយដូចស្លឹកដែលជ្រុះចេញពីដើមល្វាដែរ។ 5 ត្បិតពេលដែលដាវរបស់យើងបានគ្រវីនៅលើមេឃ មើលវានឹងធ្លាក់លើស្រុកអេដុម ហើយលើមនុស្សដែលយើងបានញែកគេចេញដើម្បីដាក់បណ្តាសារធ្វើទោសគេ។ 6 ដាវរបស់ព្រះអម្ចាស់នឹងដាបដោយឈាម ហើយប្រឡាក់ដោយខ្លាញ់ គឺប្រឡាក់ដោយឈាមកូនចៀម និងពពែ និងប្រឡាក់ដោយខ្លាញ់ជាប់នឹងក្រលៀនសត្វចៀមឈ្មោល។ ត្បិតព្រះអម្ចាស់បានធ្វើយញ្ញបូជានៅក្រុងបូសរ៉ា និងមានការសម្លាប់នៅក្នុងក្រុងអេដុម។ 7 គោព្រៃ ហើយគោស្ទាវ ទាំងគោចាស់នឹងដួលជាមួយគ្នា។ ស្រុកគេនឹងប្រឡាក់ពេញទៅដោយឈាមដាប ហើយធូលីដីប្រឡាក់ដោយខ្លាញ់។ 8 ត្បិតនៅថ្ងៃនោះព្រះអម្ចាស់នឹងសងសឹក ហើយក៏មានឆ្នាំដែលនឹងសងសឹកចំពោះខ្មាំងសត្រូវជំនួសឲ្យក្រុងស៊ីយ៉ូន។ 9 ទឹកជ្រោះនៅក្រុងអេដុមនឹងត្រឡប់ទៅជាធ្យូងថ្ម ធូលីនឹងក្លាយជាស្ពាន់ធ័រ ហើយស្រុកគេក្លាយជាធ្យូងដែលកំពុងតែឆេះ។ 10 វានឹងឆេះទាំងយប់ទាំងថ្ងៃ ហើយមានផ្សែងហុយជានិច្ច ពីជំនាន់មួយទៅជំនាន់មួយនឹងវិនាស គ្មាននរណាដើរកាត់ជារៀងរហូត។ 11 សត្វទុក និង សត្វកាំប្រមានឹងរស់នៅទីនោះ ហើយសត្វទីទុយ និង ក្អែកនឹងធ្វើសម្បុកនៅទីនោះដែរ។ ព្រះអង្គនឹងលាតខ្សែវាស់នៅស្រុកនោះឲ្យខូចខ្ចេច ហើយបំផ្លាញខ្សែប្រយោលឱ្យសូន្យបង់។ 12 គេនឹងហៅពួកខ្ពង់ខ្ពស់ឲ្យមកគ្រងរាជ្យតែគ្មាននណារម្នាក់មកទេ។ 13 បន្លានឹងដុះនៅក្នុងរាជវាំង ហើយអញ្ជាញ និងដើមដំបងយក្សនឹងដុះនៅក្នុងបន្ទាយគេ។ វានឹងក្លាយជាទីជម្រករបស់សត្វឆ្កែព្រៃ ហើយជារោងរបស់សត្វអូទ្រុស។ 14 អស់ទាំងសត្វព្រៃនឹងប្រជុំគ្នានៅទីនោះ ហើយពពែព្រៃនឹងមកជុំគ្នា។ បក្សីរាត្រីនឹងមកតាំងទីលំនៅទីនោះ។ 15 ទីទុយនឹងធ្វើសម្បុកព្រមទាំងទម្លាក់ពង និងញាស់រួចការពារកូនវា។ ដូចជា សត្វស្ទាំងក៏នឹងមកទាំងគូរហើយជុំគ្នា ក៏ជាមិត្តនិងគ្នា ។ 16 ចូរស្វែងរកព្រះគម្ពីររបស់ព្រះអម្ចាស់ មិនត្រូវឱ្យសត្វមួយណាខានបានឡើយ ត្បិតព្រះឱស្ឋរបស់ព្រះអង្គមានបង្គាប់មក ហើយព្រះវិញ្ញាណទ្រង់ក៏ប្រមូលគេមកដែរ។ 17 ព្រះអង្គបានជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ព្រះហស្ថទ្រង់បានវាស់ចែកទឹកដីឱ្យពួកវា។ ពួកវានឹងធ្វើជាម្ចាស់នៅទីនោះ និងរស់នៅទីនោះគ្រប់តំណជារៀងដរាបទៅ។
1 វាលរហោស្ថាន និង ទីហួតហែងរីករាយឡើងវិញ ហើយ វាលខ្សាច់នឹងមានអំណរអរសប្បាយ នឹង ផ្ការីកស្គុះស្គាយ។ ដូចផ្កាកុលាប 2 វានឹងរីកជាបរិបូណ៌ ហើយរីករាយ និងមានអំណរ ទាំងច្រៀងផង គេនឹងសរសើរពីសិរីរុងរឿងរបស់ព្រៃល្បាណូន ព្រមទាំងភាពរុងរឿងនៃភ្នំកើមែល និង វាលសារ៉ុនដែរ គេនឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ និងសិរីល្អរបស់ព្រះនៃយើងរាល់គ្នា។ 3 ចូរចម្រើនកម្លាំងដល់ដៃដែលល្វើយ ហើយឲ្យជង្គង់ដែលញ័របានរឹងមាំឡើង។ 4 ត្រូវប្រាប់ទៅអស់អ្នកដែលមានចិត្តភ័យខ្លាចថា «ចូរមានកម្លាំង កុំភ័យខ្លាចអី! មើលព្រះនៃអ្នករាល់គ្នានឹងមកសងសឹកជួសអ្នករាល់គ្នា ហើយនាំយករង្វាន់របស់ព្រះមកផង។ ព្រះអង្គនឹងមកជួយសង្គ្រោះអ្នក»។ 5 ពេលនោះភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ហើយត្រចៀកមនុស្សថ្លង់នឹងស្តាប់ឮ។ 6 គ្រានោះមនុស្សខ្វិននឹងលោតឡើងដូចជាក្តាន់ ហើយអណ្តាតមនុស្សគនឹងស្រែកច្រៀងឡើង ត្បិតនៅទីរហោស្ថាននឹងមានទឹកផុសចេញមក ហើយក៏មានផ្លូវទឹកហូរចេញពីវាលខ្សាច់ដែរ។ 7 ដីហួតហែងនឹងត្រឡប់ទៅជាបឹង ហើយ ដីដែលរីងស្ងួតនឹងមានទឹកផុសចេញមក នៅក្នុងរូងចចកនឹងមានស្មៅ និង ដើមត្រែងវិញ។ 8 មានផ្លូវមួយដែលគេនឹងហៅផ្លូវនោះថា ផ្លូវដ៏វិសុទ្ធ ។ មនុស្សមិនស្អាតនឹងមិនដើរលើផ្លូវនោះទេ។ តែទុកសម្រាប់តែបានប្រោសលោះប៉ុណ្ណោះ ក៏មិនមានមនុស្សលីលាណានឹងដើរលើផ្លូវនោះទេ។ 9 នឹងគ្មានសត្វសឹង្ហ ក៏គ្មានសត្វសាហាវណានៅទីនោះដែរ មានតែមនុស្សដែលបានប្រោសលោះទេដែលដើរនៅទីនោះ។ 10 អស់អ្នកដែលព្រះអម្ចាស់បានប្រោសគេ នោះគេនឹងត្រឡប់មកវិញទាំងច្រៀងដល់ក្រុងស៊ីស៉ូន ហើយមានអំណរអស់កល្បជានិច្ចពាក់លើក្បាលគេ គេនឹងមានអំណររីករាយជាប់ជានិច្ច ក្តីទុក្ខសោក នឹងសម្រែកថ្ងូរនឹងចាកឆ្ងាយទៅ។
1 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះបាទ សានហេរីម ជាស្តេចស្រុកសាសន៍អាស្ស៊ីរី ទ្រង់ច្បាំងយក បន្ទាយទាំងប៉ុន្មាននៅស្រុកយូដា។ 2 គ្រានោះស្តេច អាសស៊ើរបញ្ជូនមេទ័ពមួយរូបមកពី កន្លែងបោះទ័ពនៅឡាគីស ឲ្យទៅក្រុងយេរូសាឡិមដើម្បីជួបព្រះបាទហេសេគាព្រមទាំងនាំកងទ័ពយ៉ាងច្រើនមកជាមួយផង។ លោកក៏ឈរនៅប្រឡាយទឹក ដែលជាប់នឹងស្រះទឹកខាងលើ តាមផ្លូវទៅចម្ការរបស់ជាងប្រមោក។ 3 ពេលនោះអេលាគីមជាកូនហ៊ីលគីយ៉ាជា ឧកញ៉ារាជវាំង និង សេបណា ជាស្មៀនហ្លួង ហើយយ៉ូអាជាកូនអេសាភ ជាអ្នកតែងពង្សាវតាក៏ចេញទៅឯលោក។ 4 ពេលនោះមេទ័ពក៏ពោលថា «សូមអស់លោកទៅទូលព្រះបាទហេសេគាជាមហាក្សត្រធិរាជ គឺជាមហាក្សត្រនៃស្រុកអាស្ស៊ីរីមានរាជឱង្ការថា «តើព្រះអង្គមានអ្វីបានទ្រង់អង់អាចយ៉ាងនេះ? 5 យើងគិតថា គំនិត និងកម្លាំងសម្រាប់ច្បាំងនោះគ្មានប្រយោជន៍ទេ តើអ្នកនឹងពឹងអាងអ្នកណា? តើអ្នកណាឲ្យអ្នកហ៊ានបះបោរទាស់នឹងយើងដូច្នេះ? 6 មើល៍! អ្នកបានពឹងអាងលើស្រុកអេស៊ីបទុកជាឈើច្រត់ជា ដើមត្រែងដែលបាក់ តែកាលណាគេផ្អែកទៅលើ ឈើនោះនឹងចាក់ទម្លុះដៃ នោះក៏ដូចជាអ្នកណាដែលទុកចិត្តលើស្តេចផារ៉ោន ជាស្តេចអេស៊ីបយ៉ាងនោះដែរ។ 7 តែបើអ្នករាល់គ្នានិយាយមកកាន់យើងថា «យើងខ្ញុំទុកចិត្តដល់ព្រះអម្ចាស់» យើងមិនមែនព្រះដែលហេសេគាបានកម្ទេចទីសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិម «អ្នកត្រូវក្រាបថ្វាយបង្គំនៅមុខអាសនៈយេរូសាឡិមនេះវិញ?» 8 ឥឡូវនេះខ្ញុំសូមឲ្យអ្នកចុះសន្យានឹងស្តេចស្រុកអាស្ស៊ីរីជាម្ចាស់យើងខ្ញុំសិន។ ខ្ញុំនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នកអាចរកអ្នកជិះបាន។ 9 ធ្វើម្តេចឲ្យអ្នកអាចយកឈ្នះមេទ័ពមួយយ៉ាងតូចពីអ្នកបម្រើរបស់ម្ចាស់យើងបាន? អ្នកបានទុកចិត្តស្រុកអេស៊ីបដើម្បីឱ្យរទេះចម្បាំង និងទ័ពសេះ! 10 ឥឡូវនេះ តើយើងបានមកច្បាំងបំផ្លាញនៅស្រុកនេះ ដោយគ្មានព្រះអម្ចាស់ឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា «ចូរច្បាំងហើយបំផ្លាញស្រុកនេះចុះ» 11 ពេលនោះអេលាគីម សេបណា និង យ៉ូអាបាននិយាយទៅមេទ័ពអាស្ស៊ីរីថា «សូមលោកមានប្រសាសន៍មកយើងជាអ្នកបម្រើលោកជាភាសាអើរ៉ាមមក ដើម្បីឲ្យយើងបានយល់។ សូមលោកកុំមានប្រសាសន៍ជាភាសាយូដា ដែលប្រជាជននៅតាមកំពែងស្តាប់ឮ»។ 12 ប៉ុន្តែមេទ័ពនោះពោលថា «តើម្ចាស់របស់យើងបានបញ្ជូនយើងមកដើម្បីគ្រាន់តែនាំពាក្យទូលស្តេចរបស់លោកប៉ុណ្ណោះឬ? គឺលោកម្ចាស់ខ្ញុំឱ្យខ្ញុំមកដើម្បីប្រាប់អ្នកនៅតាមកំពែងទាំងអស់ ពួកគេទាំងនោះស៊ីលាមក នឹងទឹកនោមខ្លួនឯងឬ?» 13 ពេលនោះមេទ័ពនោះក្រោកឈរ ហើយស្រែកឮៗជាភាសាយូដាថា «ចូរនាំគ្នាស្តាប់រាជឱង្ការរបស់ព្រះមហាក្សត្រធិរាជ ជាស្តេចស្រុកអាស្ស៊ីរី។ 14 ស្តេចមានរាជឱង្ការថា កុំឱ្យស្តេចហេសេគាបោកបញ្ឆោតអ្នករាល់គ្នាឡើយ ត្បិតស្តេចនេះមិនអាចជួយរំដោះអ្នករាល់គ្នាបានឡើយ។ 15 កុំឲ្យស្តេចហេសេគានាំអ្នកឲ្យជឿទុកចិត្តព្រះអម្ចាស់ ដែលថា ព្រះអម្ចាស់នឹងជួយរំដោះយើងរាល់គ្នា ព្រះអង្គនឹងប្រគល់ក្រុងនេះទៅក្នុងកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរី»។ 16 សូមកុំស្តាប់ស្តេចហេសេគា ត្បិតនេះជារាជឱង្ការរបស់ស្តេចអាស្ស៊ីរីថា «ចូរមកចុះសន្ធិសញ្ញាជាមួយយើងដើម្បីសុំសន្តិភាពចុះ។ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែល្វារបស់គេ ហើយផឹកទឹកពីអណ្តូងរបស់ខ្លួន។ 17 អ្នករាល់គ្នានឹងធ្វើបែបនេះ ដរាបដល់ពេលដែលយើងនាំអ្នករាល់គ្នាទៅស្រុកមួយ ដូចស្រុករបស់អ្នករាល់គ្នា ជាស្រុកដែលស្រូវ មានទឹកទំពាំងបាយជូរ មាននំប៉័ង និងចម្ការទំពាំងបាយជូរផង»។ 18 ចូរប្រយ័ត្នក្រែងហេសេគាបបួលអ្នករាល់គ្នាដោយពោលថា «ព្រះអម្ចាស់នឹងសង្រ្គោះយើង» តើមានព្រះសាសន៍ដទៃណា ដែលជួយរំដោះគេឲ្យរួចពីកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរីបាន? 19 តើព្រះរបស់ពួកក្រុងហាម៉ាត និង ក្រុងអើផាឌនៅឯណាទៅ។ តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណាទៅ? តើព្រះទាំងនោះបានជួយរំដោះ សាម៉ារីពីអំណាចរបស់យើងទេ? 20 ក្នុងចំណោមព្រះទាំងនោះ តើមានព្រះណាមួយបានជួយរំដោះស្រុកគេឲ្យរួចពីអំណាចរបស់យើងទេ? បានជាព្រះអម្ចាស់អាចជួយរំដោះក្រុងយេរូសាឡិមពីអំណារបស់យើងទេ?» 21 ប៉ុន្តែគេនៅស្ងៀមមិនឆ្លើយតបអ្វីសោះ ត្បិតស្តេចបានហាមថា «មិនត្រូវឆ្លើយតបអ្វីសោះ»។ 22 ពេលនោះអេលាគីមជាកូន ហ៊ីលគីយ៉ាជាឧកញ៉ារាជវាំង សេបណាជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភជាអ្នកតែងពង្សាវតារ គេមកគាល់ព្រះបាទហេសេគាទាំងស្លៀកខោអាវរហែក ហើយនាំពាក្យរបស់មេទ័ពទូលទ្រង់។
1 កាលស្តេចហេសេគាបានឮពីដំណឹងនេះ ទ្រង់ក៏ហែកព្រះភូសាចោល ហើយក៏ស្លៀកបាវ រួចយាងទៅដំណាក់របស់ព្រះអម្ចាស់។ 2 ព្រអង្គបានបញ្ជូនអេលាគីម ដែលជាអ្នកមើលការខុសត្រូវនៅក្នុងរាជវាំង ហើយសេបណាជាស្មៀនហ្លួង ហើយបូជាចារ្យចាស់ៗ ទាំងអស់គ្នានាំគ្នាស្លៀកបាវ ទៅជួបព្យាការី អេសាយកូនរបស់អម៉ូស។ 3 គេនិយាយទៅកាន់គាត់ថា «ព្រះបាទហេសេគាមានរាជឱង្ការថា «ថ្ងៃនេះជាថ្ងៃអាសន្ន ហើយអាម៉ាស់ ដូចទារកដែលហៀបនឹងសម្រាលតែម្តាយគ្មានកម្លាំងនឹងប្រឹងឲ្យកើតមក។ 4 ប្រហែលព្រះអម្ចាស់ជាព្រះអ្នករាល់គ្នាបានឮពីពាក្យដែលមេទ័ពដែលស្តេចស្រុកអាស្ស៊ីរីជាម្ចាស់គាត់បានបញ្ជូនមក បានប្រមាថព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ហើយស្តីបន្ទោសដល់ព្រះអម្ចាស់ជាព្រះរបស់រាល់គ្នាបានឮ។ ឥឡូវសូមអធិស្ឋានអង្វរសូមឲ្យព្រះអង្គបានប្រណីអត់ទោសដល់ប្រជាជនដែលនៅសល់ទីនេះ»។ 5 ដូច្នេះអ្នកបម្រើរបស់ស្តេចហេសេគាក៏មកជួបអេសាយ 6 ហើយអេសាយក៏ពោលទៅគេថា «សូមទូលទៅព្រះករុណាលោកថា» ព្រះអម្ចាស់បានមានបន្ទូលថា «កុំភ័យចំពោះដំណឹងដែលអ្នកឮឡើយ និងពាក្យប្រមាថរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ។ 7 មើលយើងនឹងធ្វើឲ្យស្តេចនេះទទួលដំណឹងមួយ ហើយវិលត្រឡប់ទៅស្រុកគេវិញ។ យើងនឹងធ្វើឲ្យគេបានធ្វើគុតដោយដាវនៅក្នុងស្រុករបស់វាវិញ»។ 8 បន្ទាប់មកមេទ័ពក៏ត្រឡប់ទៅគាល់ស្តេចស្រុកអាស្ស៊ីរី ខណៈដែលស្តេចកំពុងតែលើកទ័ពច្បាំងនឹងក្រុងលីបណា ដោយលោកបានដឹងថាស្តេចបានលើកទ័ពចេញពីក្រុងឡាគីស។ 9 រួចមកស្តេចស្រុកអាស្ស៊ីរីបានឮថាព្រះចៅទារហាកាជាស្តេចអេត្យូពីកំពុងតែលើកទ័ពមកធ្វើសឹកជាមួយនឹងទ័ពអាស្ស៊ីរី។ ដូច្នេះស្តេចស្រុកអាស្ស៊ីរីក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគាម្តងទៀត។ 10 ដោយផ្តាំទៅព្រះបាទហេសេគា ជាស្តេចស្រុកយូដាថា «កុំឲ្យព្រះរបស់ព្រះករុណាដែលព្រះករុណាទុកចិត្ត បោកព្រះករុណាថា «ក្រុងយេរូសាឡិមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ»។ 11 មើល អ្នកបានឮមកហើយនូវអ្វីដែលស្តេចស្រុកអាស្ស៊ីរីបំផ្លាញស្រុកនានាទាំងប៉ុន្មាន។ ដូច្នេះតើព្រះនឹងជួយរំដោះអ្នករាល់់គ្នាឬ? 12 តើព្រះនៃសាសន៍ទាំងប៉ុន្មានបានជួយគេទេ សាសន៍ដែលបុព្វបុរសយើងបានបំផ្លាញដូចជា ក្រុងកេសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ? 13 តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ ស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?» 14 ព្រះបាទហេសេគាក៏ទទួលសំបុត្រនោះពីអ្នកនាំសារហើយក៏អាន។ ហើយទ្រង់ក៏យាងទៅព្រះដំណាក់នៃព្រះអម្ចាស់ ហើយលាសំបុត្រនោះនៅចំពោះព្រះអង្គ។ 15 ព្រះបាទហេសេគាបានអធិស្ឋានទៅព្រះអម្ចាស់ថា 16 «ឱព្រះអម្ចាស់ព្រះនៃពិភពទាំងមូល ជាព្រះនៃអុីស្រាអែលអើយ ដែលគង់លើចេរូប៊ីន គឺព្រះអង្គតែមួយដែលជាព្រះនៃអ្វីទាំងអស់នៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ 17 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ សូមទ្រង់បើកព្រះនេត្រទត សូមព្រះអម្ចាស់សណ្តាប់ពាក្យរបស់ស្តេច សានហេរីប ដែលបានបញ្ជូនគេឲ្យប្រជែងនឹងព្រះដ៏មានព្រះជន្មរស់។ 18 ពិតប្រាកដណាស់ ព្រះអម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីបានបំផ្លាញប្រជាជននិងស្រុកគេអស់ហើយ។ 19 គេបានបោះព្រះទាំងនោះទៅក្នុងភ្លើង ត្បិតព្រះទាំងនោះមិនមែនជាព្រះទេ ជាស្នាដៃដែលមនុស្សធ្វើពីឈើ ហើយនិងថ្ម។ ហេតុនោះហើយបានជាគេបំផ្លាញព្រះនោះ។ 20 ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះយើងខ្ញុំ សូមជួយសង្គ្រោះយើង ពីកណ្តាប់ដៃគេផង នោះស្តេចនៅផែនដី នេះនឹងដឹងថាមានតែព្រះអម្ចាស់តែមួយគត់»។ 21 ក្រោយមក អេសាយជាកូនអ័ម៉ូសចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែលមានបន្ទូលថា៖ ដោយព្រោះអ្នកបានអធិស្ឋាន ដល់យើងពីក្តីបារម្ភចំពោះ សានហេរីបជាស្តេចស្រុកអាស្ស៊ីរី 22 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលពីដំណើរស្តេចនោះ «នាងក្រមុំក្រុងស៊ីយ៉ូនស្តីបន្តោស ហើយសើចចំអកដាក់អ្នកដោយប្រមាថមើល ងាយអ្នក កូនស្រីក្រុងយេរូសាឡិមគ្រវីក្បាលដាក់អ្នក។ 23 តើអ្នកបានប្រជែង និងប្រមាថដល់អ្នកណា? តើបានទាស់ប្រឆាំងនឹងអ្នកណា ដែលអ្នកបានដំឡើងសម្លេង ហើយបើកភ្នែកងើបឡើងខ្ពស់យ៉ាងដូច្នេះ? គឺទាស់នឹងព្រះដ៏វិសុទ្ធជាព្រះនៃជនជាតិអុីស្រាអែល។ 24 អ្នកបានប្រជែង នឹងព្រះអម្ចាស់ដោយអ្នកបម្រើរបស់អ្នកដោយពោលថា ដោយរទេះច្បាំងរបស់យើង យើងបានឡើងទៅដល់កំពូលភ្នំទាំងនោះ ហើយទៅដល់ព្រៃល្បាណូនយ៉ាងជ្រៅ យើងនឹងកាប់ដើមតាត្រៅ និងដើមកកោះដែលខ្ពស់នៅទីនោះ ហើយនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ ទៅដល់ចម្ការដែលពេញទៅដោយព្រៃដុះ។ 25 យើងបានជីងអណ្តូង ហើយផឹកទឹកពីវា យើងបានធ្វើឲ្យទន្លេរបស់ស្រុកអេស៊ីបរីងដោយសារបាតជើងរបស់យើង។ 26 តើអ្នកមិនបានឮទេឬអីថា យើងបានគ្រោងទុក ហើយគិតជាស្រេច ហើយធ្វើកិច្ចការនេះតាំងពីយូរមកម្លេះ? ហើយចាត់ចែងការនេះតាំងពីបុរាណមក។ ឥឡូវនេះយើងបានសម្រេចហើយ។ គឺបានឲ្យអ្នកមកបំផ្លាញទីក្រុងដែលមានកំពែងនេះឲ្យរលំខ្ទេចខ្ទី។ 27 ហើយពួកអ្នកក្រុងនោះគេល្វើយអស់កម្លាំង ស្រយុតចិត្តហើយខ្មាស់។ គេបានដូចជាស្មៅដែលដុះនៅតាមទីវាល និងពន្លកស្មៅខៀវខ្ចី ដូចជាស្មៅដែលដុះនៅលើដំបូលឬនៅតាមវាល ដែលនៅចំពោះមុខខ្យល់បក ពីទិសខាងកើត។ 28 ប៉ុន្តែយើងវិញ អ្នកបានធ្វើអ្វីយើងដឹងពេលអ្នកអង្គុយ ហើយអ្នកទៅណាមកណា អ្នកច្រឡោតទាស់នឹងយើងក៏យើងដឹងដែរ។ 29 ដោយព្រោះអ្នកខឹងទាស់នឹងយើង យើងបានឮរាល់ទាំងពាក្យកំហឹងទាំងនោះ យើងនឹងយកកន្លុះដាក់ច្រមុះអ្នក ហើយពាក់បង្ហៀរនៅមាត់អ្នក ហើយដឹកអ្នកទៅស្រុកអ្នកវិញតាមផ្លូវដែលអ្នកមក»។ 30 នេះនឹងជាទីសម្គាល់សម្រាប់អ្នក នៅឆ្នាំនេះអ្នកនឹងបរិភោគដំណាំដែលដុះនៅក្នុងព្រៃ ហើយឆ្នាំទីពីរអ្នកនឹងបរិភោគអ្វីដែលដុះនៅទីនោះដែរ។ តែនៅឆ្នាំទីបី អ្នកនឹងសាបព្រួស រួចច្រូតកាត់ ហើយដាំទំពាំងបាយជូរ ហើយបរិភោគផលពីវាផង។ 31 អស់អ្នកស្រុកយូដាដែលនៅមានជីវិត សេសសល់នោះប្រៀបដូចជាដើមឈើចាក់ឬសហើយបង្កើតផលផ្លែជាច្រើន។ 32 ត្បិតនឹងមានសំណល់ពីក្រុងយេរូសាឡិមនឹងចេញទៅ ហើយអ្នកដែលរួចជីវិតតពីក្រុងស៊ីយ៉ូននឹងមកដែរ ដោយសារព្រះហឬទ័យស្រឡាញ់»។ 33 ដូច្នេះព្រះអម្ចាស់មានបន្ទូលអំពីស្តេចអាស្ស៊ីរី ដូច្នេះថា «គេនឹងមិនចូលក្រុងនេះទៀតទេ គេនឹងមិនបាញ់ព្រួញនៅទីនេះទៀតទេ គេនឹងមិនប្រើខែល ឬ លើកដីដើម្បីវាយក្រុងនេះទៀតទេ។ 34 ស្តេចនោះនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេមក ហើយនឹងមិនចូលក្រុងនេះទៀតឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់។ 35 ត្បិតយើងនឹងការពារ ហើយរំដោះទីក្រុងនេះ សំរាប់ប្រយោជន៍ ដល់ដាវីឌជាអ្នកបម្រើយើងឲ្យបានប្រយោជន៍ផង»។ 36 រួចមកទេវតារបស់ព្រះអម្ចាស់វាយច្បាំងទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើើយសម្លាប់ទាហានអស់ 185,000នាក់។ កាលគេក្រោកឡើងពីព្រលឹមក៏ឃើញសុទ្ធតែសាកសពនៅពាសពេញគ្រប់ទីកន្លែង។ 37 ហេតុនោះព្រះបាទសានហេរីជាស្តេចស្រុកអាស្ស៊ីរី ក៏ដកថយទ័ពទៅគង់នៅក្រុងនីនីវេវិញ។ 38 ក្រោយមក ស្តេចកំពុងថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងព្រះវិហារនោះ បុត្រាទ្រង់ពីរអង្គគឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរបាននាំគ្នាធ្វើគុតទ្រង់ដោយដាវ។ ហើយពួកគេក៏នាំគ្នារត់ភៀសខ្លួនទៅស្រុកអារ៉ារ៉ាត។ រួចបុត្រាមួយទៀតគឺអេសារហាដោនក៏ឡើងគ្រងរាជ្យជំនួស។
1 នៅប៉ុន្មានថ្ងៃនោះព្រះបាទ ហេសេគាប្រឈួនជាទម្ងន់ ហៀប នឹងសុគត។ ដូច្នេះអេសាយជាកូនអ័ម៉ូសក៏មកគាល់ព្រះអង្គទាំង ទូលថា «ព្រះអម្ចាស់បានមានបន្ទូលថា សូមព្រះករុណារៀបចំផ្តែផ្តាំព្រះរាជវង្សានុវង្សព្រះអង្គឲ្យហើយទៅ ត្បិតព្រះអង្គជិតសោយទិវង្គត់ហើយ»។ 2 រួចមកព្រះបាទហេសេគា ក៏បែរព្រះភ័ក្រទៅជញ្ជាំងទាំងអធិស្ឋានទៅព្រះអម្ចាស់ថា 3 ស្តេចទូលថា «ព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលដើរតាមព្រះអង្គដោយអស់ពីចិត្ត និងទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឬទ័យព្រះអង្គ»។ ព្រះបាទហេសេគាបង្ហូរ នេត្រាយ៉ាងខ្លាំង។ 4 រួចព្រះអម្ចាស់មានបន្ទូលទៅកាន់អេសាយថា 5 «ចូរចេញទៅទូលព្រះបាទហេសេគា ជាអ្នកដឹកនាំប្រជារាស្រ្តយើងថា ព្រះអម្ចាស់ជាព្រះរបស់ដាវីឌជាបុព្វបុរសរបស់ព្រះករុណា ទ្រង់មានបន្ទូលដូចតទៅ យើងបានឮពាក្យអធិស្ឋានទូលអង្វររបស់អ្នក យើងបានឃើញអ្នកសម្រក់ទឹកភ្នែកចំពោះយើង។ មើល យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ 6 យើងនឹងរំដោះទីក្រុងនេះពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី ហើយយើងនឹងការពារក្រុងនេះ។ 7 នេះជាទីសម្គាល់មកពីព្រះអម្ចាស់ដល់ព្រះករុណាថា ព្រះអង្គមុខជានឹងសម្រេចចំពោះព្រះបន្ទូលដែលព្រះអង្គសន្យា។ 8 មើល៍! យើងនឹងធ្វើឱ្យស្រមោលថ្ងៃដែលជះលើរង្វាស់ម៉ោងពេលរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ដូច្នេះស្រមោលនោះក៏ជ្រេថយក្រោយដប់ដងមែន។ 9 នេះគឺជាពាក្យដែលព្រះបាទហេសេគាជាស្តេចស្រុកយូដាបានសរសេរនៅពេលដែលព្រះអង្គប្រឈួន ហើយបានជាឡើងវិញ។ 10 «ខ្ញុំបានពោលថា ពាក់កណ្តាលនៃជីវិតខ្ញុំ ហើយខ្ញុំត្រូវទៅតាមច្រកទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ខ្ញុំនឹងបន្តរស់នៅទីនោះសម្រាប់ឆ្នាំទៅមុខទៀត។ 11 ខ្ញុំពោលថា ខ្ញុំនឹងលែងបានជួបព្រះអម្ចាស់នៅក្នុងពិភពលោកនេះទៀតហើយ ខ្ញុំនឹងលែងបានឃើញមនុស្សលោកនៅផែនដីនេះទៀតហើយ។ 12 ជីវិតរបស់ខ្ញុំត្រូវបានដកចេញហើយឃ្លាតទៅឆ្ងាយពីខ្ញុំ ដូចអ្នកគង្វាលរើជំរុំគេដែរ ខ្ញុំបានរមូរជីវិតខ្ញុំដូចជាអ្នកត្បាញ ព្រះអង្គបានកាត់ខ្ញុំចេញពីតំបាញ តាំងពីថ្ងៃដល់យប់ ព្រះអង្គក៏បានបញ្ចប់ជីវិតខ្ញុំ។ 13 ខ្ញុំបានស្រែកអង្វរទល់ភ្លឺដូចជាសឹង្ហ ព្រះអង្គបំបាក់ឆ្អឹងរបស់ខ្ញុំទាំងប៉ុន្មាន។ តាំងពីថ្ងៃដល់យប់ព្រះអង្គនឹងបញ្ចប់ជីវិតរបស់ខ្ញុំ។ 14 ខ្ញុំស្រែកយំដូចត្រចៀកកាំ ស្រែកថ្ងូរដូចសត្វព្រាប ភ្នែកខ្ញុំក៏ស្រវាំង ហើយងើយមើលទៅលើ។ ព្រះអម្ចាស់ទូលបង្គំត្រូវគេសង្កត់សង្គិន សូមជួយទូលបង្គំផង។ 15 តើទូលបង្គំគួរថ្លែងពីអ្វី? ព្រះអង្គបានធ្វើឲ្យការនេះសម្រេចឡើង ទូលបង្គំដើរមួយៗអស់មួយជីវិតទូលបង្គំ ដោយព្រោះក្តីសោកសង្រេងរបស់ទូលបង្គំ។ 16 ព្រះអម្ចាស់អើយ ការឈឺចាប់ដែលព្រះអង្គបានប្រទានដល់ទូលបង្គំគឺល្អ ជីវិតរបស់ទូលត្រូវបានប្រទានដល់ទូលបង្គំវិញ ព្រះអង្គបានជួយនិងប្រោសជីវិតទូលបង្គំបានជា។ 17 ការសោកសង្រេងបានធ្វើឲ្យទូលបង្គំមានបទពិសោធ។ ព្រះអង្គបានសង្គ្រោះទូលបង្គំ ពីរណ្តៅមច្ចុរាជ ត្បិតព្រះអង្គបានលើកលែងអំពើបាបរបស់ទូលបង្គំទាំងអស់នៅពីក្រោយទ្រង់។ 18 ត្បិត ស្ថានឃុំមនុស្សស្លាប់មិនបានអរគុណទ្រង់ទេ សេចក្តីស្លាប់មិនបានសសើរព្រះអង្គដែរ ហើយអ្នកដែលចុះទៅក្នុងរណ្តៅនោះ មិនមានសង្ឃឹម លើសេចក្តីស្មោះត្រង់របស់ព្រះអង្គដែរ។ 19 មនុស្សមានជីវិតរស់ មនុស្សដែលមានជីវិត ដែលជាអ្នកអរព្រះគុណព្រះអង្គ ដូចដែលទូលបង្គំបានធ្វើថ្ងៃនេះ ឪពុកនឹងបរិយាយឱ្យកូនៗបានស្គាល់ពីភាពស្មោះត្រង់ររបស់ព្រះអង្គ។ 20 ព្រះអម្ចាស់គឺនឹងជួយសង្គ្រោះទូលបង្គំ ហើយយើងខ្ញុំនឹងអរសប្បាយដោយប្រគុំតន្រ្តីនៅក្នុងដំណាក់របស់ព្រះអម្ចាស់ពេញមួយជីវិតយើងខ្ញុំ»។ 21 ពេលនេះលោកអេសាយបានពោលថា «ចូរយកចំនិតផ្លែឧទុម្ពមកលាបលើបូសព្រះករុណា នោះស្តេចនឹងបានជាសះស្បើយ»។ 22 ព្រះបាទហេសេគាក៏មានបន្ទូលថា «តើនឹងមានទីសម្គាល់អ្វីដើម្បីឲ្យយើងបានដឹងថា យើងអាចឡើងទៅឯដំណាក់ព្រះអម្ចាស់បាន?»
1 នៅគ្រានោះ ព្រះចៅម្រដាក់ បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដានជាស្តេចស្រុកបាប៊ីឡូនបានថ្វាយព្រះរាជសារ នឹង អំណោយមកថ្វាយព្រះបាទហេសេគា ត្បិតស្តេចជ្រាបដំណឹងថា ព្រះបាទហេសេគាប្រឈួន ហើយក៏បានជាសះស្បើយឡើងវិញ។ 2 ព្រះបាទហេសេគាមានព្រះទ័យរីករាយជាមួយការទាំងនោះ ស្តេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលព្រះអង្គតម្កល់វត្ថុមានតម្លៃ ដែលធ្វើពីប្រាក់ មាស ព្រមទាំងគ្រឿងក្រអូប ប្រេងមានតម្លៃ និងគ្រឿងសព្វាវុធនានា និងអ្វីៗផ្សេងទៀតដែលរក្សានៅក្នុងឃ្លាំងរាជទ្រព្យនោះ។ គ្មានអ្វីដែលមាននៅក្នុងរាជវាំង និងក្នុងនគរដែលព្រះបាទហេសេគាមិនបានបង្ហាញដល់រាជទូតស្រុកបាប៊ីឡូនឡើយ។ 3 រួចមកព្យាការីអេសាយបានចូលគាល់ព្រះបាទហេសេគា ទាំងទូលសូរថា «តើមនុស្សទាំងនោះបានទូលអ្វីខ្លះជាមួយព្រះករុណា? តើពួកគេមកពីណាដែរ?» ព្រះបាទហេសេគាមានរាជឱង្ការថា «ពួកគេមកពីស្រុកឆ្ងាយ គឺស្រុកបាប៊ីឡូន ដើម្បីមកគាល់យើង»។ 4 លោកអេសាយក៏ទូលសួរថា «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងរាជវាំងរបស់ព្រះករុណា?» ព្រះបាទហេសេគាតបវិញថា «ពួកគេបានឃើញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំងរបស់យើង គ្មានរបស់ណាមួយដែលយើងមិនបានបង្ហាញដល់ពួកគេទេ»។ 5 ហើយលោកអេសាយ ក៏ទូលទៅព្រះបាទហេសេគាថា «សូមព្រះករុណាសណ្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល 6 មើល៍! នឹងមានគ្រាមួយមកដល់ ដែលគេនឹងមកប្រមូលយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលបុព្វបុរសព្រះករុណាបានរក្សាទុកនៅក្នុងរាជវាំងដរាបដល់សព្វថ្ងៃនេះ ហើយនឹងនាំយកទៅក្រុងបាប៊ីឡូន។ គ្មានអ្វីនៅសល់ទេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 7 បុត្រាទាំងអស់ដែលកើតចេញពីទ្រង់ នឹងត្រូវគេចាប់យកទៅធ្វើជាមហាតលិក នៅក្នុងរាជវាំងរបស់ស្តេចស្រុកបាប៊ីឡូន»។ 8 ក្រោយមក ស្តេចហេសេគាក៏មានរាជឱង្ការទៅលោលអេសាយថា «នោះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកបានថ្លែង»។ ត្បិតព្រះរាជាគិតថា «ពីព្រោះនៅក្នុងជីវិតយើង មានសន្តិភាព និងសេចក្តីសុខសាន្តហើយ»។
1 «ស្កប់ចិត្ត ស្កប់ចិត្តចុះ ប្រជារាស្តរបស់យើងអើយ» ព្រះបន្ទូលនៃព្រះជាម្ចាស់របស់អ្នក។ 2 «សូមថ្លែងជាពាក្យស្នើរដល់ក្រុងយេរូសាឡិម ហើយប្រកាសទៅកាន់ប្រជាជនទាំងអស់ថាចំបាំង បានត្រូវបញ្ចាប់ហើយ អំពើទុច្ចរិត គឺគេនឹងត្រូវទទួលទោស ហើយមនុស្សទាំងនោះនឹងទទួលពីរដង ពីព្រះហស្តនៃព្រះអម្ចាស់ សម្រាប់អំពើបាបរបស់ពួកគេ»។ 3 សម្រែកយំសោកឮឡើង «នៅទីរហោស្ថាន ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះជាម្ចាស់នៃយើង»។ 4 គ្រប់ទាំងច្រកភ្នំទាំងឡាយត្រូវលើកឡើង ហើយ ពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ 5 ហើយ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះផ្ទាល់។ 6 មានសំឡេងមួយប្រាប់ថា៖ «ចូរស្រែកយំចុះ» សំឡេងមួយទៀតតបថា៖ «តើឲ្យខ្ញុំស្រែកយំពីអ្វី?» «មនុស្សលោកប្រៀបដូចជាស្មៅ ចំណែកអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។ 7 នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ មនុស្សលោកនេះប្រៀបបាននឹងស្មៅដែរ។ 8 ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។ 9 ចូរឡើងទៅលើភ្នំខ្ពស់ ស៊ីយ៉ូនមានអ្នកនាំសារនៃដំណឹងល្អ។ យេរូសាឡឹម ចូរស្រែកឲ្យបានខ្លាំងឡើង។ អ្នកគឺជាអ្នកនាំដំណឹងល្អ សូមលើកសម្លេងឡើងកុំខ្លាចឡើយ។ ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅក្នុងយូដាថា៖ «ព្រះជាម្ចាស់របស់អ្នករាល់គ្នា!» 10 មើល៍! ព្រះជាអម្ចាស់យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ មើល៍! រង្វាន់របស់ព្រះជាម្ចាស់គឺនៅជាមួយព្រះអង្គ ហើយអស់អ្នកដែលព្រះអង្គបានលោះ គឺនៅខាងមុខព្រះអង្គ។ 11 ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។ 12 តើមានអ្នកណាអាចក្បង់ទឹកនៅក្នុងដៃ យកមកវាល់បាន ហើយយកបាតដៃវាស់ទំហំនៃផ្ទៃមេឃបានទៅ តើអ្នកណាអាចយកល្អីមកវាល់ធូលីនៃផែនដីទាំងមូលនេះបាន ហើយតើមានអ្នកណាអាចថ្លឹងទម្ងន់ភ្នំ និងជ្រលោងភ្នំទាំងអស់នោះបាន? 13 តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់ តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ? 14 តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា នៃព្រះប្រាជ្ញាញាណ? 15 មើល៍! ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេដូចធូលីដីនៅលើជញ្ជីង។ ចំណែកកោះតូចៗប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។ 16 ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម សម្រាប់ធ្វើជាអុស ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន ល្មម សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។ 17 នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ ហើយគ្មានប្រយោជន៍។ 18 តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ? 19 ព្រះក្លែងក្លាយ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។ 20 ដើម្បីជ្រើសរើសយកឈើខ្លឹម ហើយគេក៏ស្វែងរកជាងមួយរូបដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។ 21 តើអ្នករាល់គ្នាមិនដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ? តើអ្នកមិនធ្លាប់មាននរណាប្រាប់ តាំងពីដើមដំបូងមកទេឬ? តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ ផែនដីនេះទេឬ? 22 ព្រះអង្គដែលគង់នៅពីលើលំហអាកាស ទ្រង់ទតមើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ ដូចដំឡើងព្រះពន្លា។ 23 ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។ 24 ពួកគេប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។ 25 «តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា តើនរណាអាចស្មើនឹងយើងបាន?» ព្រះបន្ទូលនៃព្រះដ៏វិសុទ្ធ។ 26 ចូរងើយទៅលើមេឃចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នា ហើយព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។ 27 ហេតុអ្វីបានជាអ្នករាល់គ្នានិយាយថា កូនចៅរបស់លោកយ៉ាកុប អុីស្រាអែលអើយ «ផ្លូវរបស់ទូលបង្គំបានលាក់ពីព្រះអម្ចាស់ ហើយទ្រង់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ?» 28 តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចយល់បានដែរ។ 29 ព្រះអង្គប្រទានកម្លាំង ដល់អ្នកដែលនឿយហត់ និងខ្សោយល្វើយឲ្យមានកម្លាំងឡើងវិញ។ 30 ទោះបីក្មេងជំទង់ក៏នឹងអស់កម្លាំងនិងភ័យព្រួយ ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ 31 ប៉ុន្តែអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
1 «ចូរស្ដាប់ខ្ញុំនិយាយដោយស្ងៀមស្ងាត់ចុះ ចូលឲ្យប្រជារាស្ត្រទាំងឡាយមានកម្លាំងឡើងវិញ ចូរនាំគ្នាមកជិតចុះហើយនិយាយ សូមឲ្យយើងចូលមកជិតដើម្បីរកខុសត្រូវជាមួយគ្នា។ 2 តើនរណាជាអ្នកបំផុសគំនិតមកពីទិសខាងកើត សូមហៅអ្នកនោះក្នុងភាពសុចរិត ដល់ការរបស់គាត់ធ្វើឬ? ព្រះអង្គដាក់ប្រជាជាតិទាំងឡាយនៅខាងគាត់ដើម្បីជួយគាត់ឲ្យបង្ក្រាបស្ដេចទាំងនោះ។ លោកនាំពួកគេមកចំពោះមុខដាវរបស់គាត់ ដូចជាខ្យល់បក់ចំបើងជាមួយគ្រាប់ព្រួញរបស់គាត់។ 3 លោកដេញតាមពួកគេ ហើយលោកបានឆ្លងកាត់ ដោយគ្មានគ្រោះថ្នាក់ ដោយជើងរបស់លោករហ័សណាស់។ 4 តើអ្នកណាអាចនឹងធ្វើការទាំងនេះដូចលោកបាន? តើអ្នកណាបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងនោះ? យើងជាព្រះអម្ចាស់ដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ គឺយើងនេះហើយ។ 5 ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ ហើយនាំគ្នាភ័យខ្លាច។ ហើយប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី នឹងនាំគ្នាចូលមកជិត ពួកគេមានការញ័ររន្ធត់។ 6 ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា ចូរមានចិត្តក្លាហានឡើង។ 7 ដូច្នេះ ពួកជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា ផ្សារដូច្នេះ «ល្អណាស់។» ពួកគេយកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំឲ្យរង្គើ។ 8 ប៉ុន្តែអ្នក ដែលជាជនជាតិអីុស្រាអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែល ជាមិត្តសម្លាញ់របស់យើង 9 អ្នកត្រូវបានយើងនាំចេញ ពីស្រុកដាច់ស្រយាលនៃផែនដី ហើយជាអ្នកដែលយើងបានហៅអ្នកពីកន្លែងឆ្ងាយមក ជាអ្នកដែលយើងបាននិយាយទៅកាន់ថា «ជាអ្នកបម្រើយើង» យើងបានជ្រើសរើសអ្នក ហើយមិនបោះបង់ចោលអ្នកដែរ។ 10 កុំភ័យខ្លាចអ្វី ដ្បិតយើងស្ថិតនៅជាមួយអ្នក។ កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក។ យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។ 11 មើល៍! ពួកគេនឹងត្រូវអាម៉ាស់ហើយនិងបាក់មុខផង សម្រាប់អ្នកដែលបានខឹងនិងអ្នក ពួកគេនឹងមិនបានអ្វីហើយវិនាស សម្រាប់អ្នកដែលទាស់និងអ្នក។ 12 អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់។ 13 ដ្បិត យើង ជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា «កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ»។ 14 កុំខ្លាចអ្វីឡើយ កូនចៅយ៉ាកុប និងបុរសនៃអីុស្រាអែលអើយ ពួកអ្នកខ្សោយដូចដង្កូវ យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអីុស្រាអែល យើងជួយអ្នកនិងលោះអ្នកជាមិនខាន នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់នៃជនជាតិអុីស្រាអែល។ 15 មើល៍! យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។ 16 អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអីុស្រាអែល។ 17 ជនក្រីក្រ និងអ្នកជួបទុក្ខលំបាកស្វែងរកទឹក ប៉ុន្តែមិនមានទឹកនោះទេ ហើយអណ្តាតពួកគេស្រេកទឹកខ្លាំង។ យើងជាព្រះអម្ចាស់ នឹងឆ្លើយតបចំពោះពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអីុស្រាអែល នឹងមិនបោះបង់ចោលគេទេ។ 18 យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងធំ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។ 19 យើងនឹងធ្វើឲ្យមានដើមគគីរ បេង នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន។ យើងនឹងត្រៀមដើមកកោះ ស្រល់នៅទីរហោស្ថាន ជាមួយស្រឡៅ ដុះជាមួយគ្នាតាមព្រៃរបោះ។ 20 យើងនឹងធ្វើការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់មើលឃើញ ហើយដឹងផង និងយល់ជាមួយគ្នាថា ជាដីរបស់ព្រះអម្ចាស់បានធ្វើការនេះ ជាព្រះដ៏វិសុទ្ធ នៃជនជាតិអុីស្រាអែល បានបង្កើតពួកវាមក។ 21 «សូមបង្ហាញរបស់អ្នកមក» ព្រះបន្ទូលនៃព្រះអម្ចាស់ «សូមជជែកពីការល្អសម្រាប់ព្រះរបស់អ្នក» មានបន្ទូលទៅកាន់ពួកយាកុប។ 22 សូមឲ្យព្រះទាំងនោះ ថ្លែងប្រាប់អំពីហេតុការណ៍ដែល នឹងត្រូវកើតមាននៅអនាគត ដូច្នេះយើងដឹងអំពីការអ្វី។ តើព្រះទាំងនោះប្រាប់អ្វីពីដើមដំបូង នោះយើងនឹងរិះគិត ដូច្នេះយើងអាចបង្ហាញដល់ពួកគេ ហើយដឹងពីអ្វីដែលនឹងត្រូវកើតឡើងជាពិត។ 23 ចូរនិយាយប្រាប់យើងអំពីអនាគត នោះយើងនឹងដឹងថាអ្នកគឺជាព្រះ ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ឬ ល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។ 24 មើល៍! អ្នកគឺព្រះក្លែងក្លាយហើយការងារឯងក៏គ្មានន័យដែរ ហើយពួកអ្នកដែលជ្រើសរើសឯង សុទ្ធតែជាមនុស្សគម្រក់។ 25 យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង ហើយអ្នកនោះក៏មកដល់ នៅទិសខាងកើត គេគោរពឈ្មោះគាត់ គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា ដូចគេដើរជាន់ភក់ ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។ 26 តើនរណាបានប្រកាសអំពីការទាំងនេះ តាំងពីដើម ដែលយើងអាចដឹងនោះ? មុនពេលនេះ ដែលយើងគួរនិយាយថា «អ្នកជាព្រះ?» តែផ្ទុយទៅវិញគ្មានការអ្វីមួយកើតឡើង ពិតហើយក៏មិនឮអ្នកនិយាយអ្វីដែរ។ 27 យើងទេតើ ដែលបានប្រាប់ដល់ ក្រុងស៊ីយ៉ូន «មើលន៍ គេមកហើយ» ខ្ញុំបានចាត់អ្នកនាំសារមកប្រាប់ អ្នកក្រុងយេរូសាឡឹម។ 28 យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះក្នុងចំណោមទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ឬឆ្លើយ នឹងសំណួរ ដែលយើងសាកសួរនោះទេ។ 29 មើល៍! ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់។
1 មើល៍! អ្នកបម្រើរបស់យើង ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើគាត់ ហើយនឹងនាំសេចក្តីយុតិធម៌ឲ្យប្រជាជាតិទាំងឡាយ។ 2 លោកមិនស្រែក ឬគំហកកំហែង ដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។ 3 លោកនឹងមិនកាត់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំយកក្តីយុតិធម៌ពិត។ 4 លោកនឹងមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែមានយុតិធម៌លើផែនដី ហើយតាមកោះនានា បានទទួលច្បាប់ពីលោក។ 5 នេះគឺជាអ្វីដែលព្រះជាម្ចាស់ជាព្រះអម្ចាស់មានព្រះបន្ទូល ជាព្រះដែលបានបង្កើត ផ្ទៃមេឃ និងព្រះអង្គបានសន្ធឹងផែនដី និងអ្វីៗទាំងអស់កកើតឡើង ព្រះអង្គប្រទានដង្ហើមដល់មនុស្ស ហើយសត្វទាំងឡាយផង។ 6 «យើងនេះហើយជាព្រះអម្ចាស់ ដែលបានហៅអ្នកមកដោយសុចរិតរបស់យើង ហើយយើងកាន់ដៃអ្នក។ យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់សាសន៍ដទៃផង។ 7 ដើម្បីប្រោសមនុស្សខ្វាក់ឲ្យភ្លឺ ដោះលែងជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង ភាពងងឹត ឲ្យបានចេញរួចផង។ 8 យើងគឺជា ព្រះអម្ចាស់គឺជានាមរបស់យើង ហើយសិរីរុងរឿងរបស់យើងនឹងមិនចែកការសរសើរ ជាមួយព្រះផ្សេងណាឡើយ។ 9 មើល៍! ការដែលកើតពីមុនគឺបានសម្រេច យើងក៏នឹងប្រកាសពីហេតុការណ៍ថ្មីទៀតដែរ។ មុនការនោះកើតឡើង គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីពួកវា»។ 10 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ ពីផែនដី នឹងអស់អ្នកដែលនៅតាមសមុទ្រ ហើយនៅតាមកោះ និងមនុស្សទាំងអស់ផង។ 11 សូមអ្នកដែលរស់នៅតាមវាលរហោស្ថាន និងទីក្រុងស្រែកឡើង អ្នកតាមភូមិដែលមានមនុស្សកេដាររស់នៅ ចូរបន្លឺដោយអំណរ! សូមអ្នកក្រុងសេឡា ស្រែកច្រៀង! សូមអ្នកដែលរស់នៅតាមកំពូលភ្នំ ស្រែកអបអរសាទរ។ 12 ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយសរសើរតម្កើងព្រះអង្គ នៅតាមកោះទាំងឡាយ។ 13 ព្រះអម្ចាស់ស្រឡាញ់ប្រជាជន របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គយាងចេញទៅដូចវីរជន ដូចអ្នកចម្បាំងដ៏ចំណាន ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។ 14 យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសំងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន។ 15 យើងនឹងកម្ទេចទាំងភ្នំធំទាំងភ្នំតូចទាំងជ្រលោងទាំងឡាយដែរ យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក ហើយឲ្យបឹងបួរីងហួតហែង។ 16 យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ។ យើងនឹងប្ដូរភាពងងឹត ឲ្យទៅជាពន្លឺនៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុប ប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន ហើយយើងនឹងមិនធ្វើឲ្យពួកគេខកខានឡើយ។ 17 ពួកគេនឹងត្រឡប់មកវិញ ពួកគេពិតជាត្រូវរង់អាម៉ាស់ ដែលបានទុកចិត្តលើព្រះក្លែងក្លាយ ហើយនិយាយទៅរូបព្រះទាំងនោះថា «អ្នកគឺជាព្រះរបស់យើង»។ 18 ចូរស្ដាប់ មនុស្សថ្លង់អើយ ហើយមើល មនុស្សខ្វាក់អើយ ចូរមើលឃើញចុះ។ 19 តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើង? តើនរណាថ្លង់ដូចអ្នកនាំពាក្យ ដែលយើងចាត់ឲ្យមក? តើនរណាខ្វាក់ដូចអ្នកដែលយើង ស្រោចស្រង់ឡើងវិញ គឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់? 20 អ្នកឃើញការជាច្រើន តែអ្នកមិនយកចិត្តទុកដាក់ចងចាំទេ អ្នកស្ដាប់ តែមិនឮអ្វីសោះ។ 21 ដោយព្រះអម្ចាស់យុតិ្តធម៌ ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យសេចក្តីយុត្តិធម៌របស់ព្រះអង្គ បានថ្កុំថ្កើងរុងរឿង។ 22 ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ «ឲ្យពួកគេវិញដែរ!» 23 ក្នុងចំណោមអ្នករាល់គ្នា តើមាននរណានិងស្តាប់ការនេះ? តើនរណានិងស្ដាប់ ហើយឮនៅពេលអនាគត? 24 តើនរណាបានប្រគល់លោកយ៉ាកុបទៅចោរប្លន់ និងអុីស្រាអែលទៅចោរលូចដូច្នេះ? តើមិនមែនព្រះអម្ចាស់ដែលទាស់និងយើងដែលបានធ្វើបាប តើអ្នកណាមិនព្រមដើរតាមផ្លូវព្រះអង្គ ហើយតើអ្នកណាមិនស្ដាប់ក្រឹត្យវិន័យនោះ? 25 ដូច្នេះហើយ បានជាព្រះអង្គដាក់ព្រះពិរោធ មកលើពួកគេ ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង។ វាបានឆេះជុំវិញពួកគេ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះវាបានឆេះបំផ្លាញពួកគេក្តី ប៉ុន្តែពួកមិនបានយកចិត្តទុកដាក់ដែរ។
1 ប៉ុន្តែ ពេលនេះគឺជាអ្វីដែលព្រះអម្ចាស់ មានព្រះបន្ទូល ព្រះអង្គដែលបានបង្កើតអ្នកមក យ៉ាកុប ហើយព្រះអង្គដែលបង្កើតអ្នកអុីស្រាអែល «កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ហើយអ្នកធ្វើជារបស់យើង។ 2 ពេលអ្នកឆ្លងកាត់ទឹកសមុទ្រ យើងនឹងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងកាត់ទន្លេ អ្នកនឹងមិនលង់ទឹកឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ។ 3 ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃអីុស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់អេស៊ីបដើម្បីលោះអ្នក ហើយអេត្យូពី និងស្រុកសេបា ជាថ្នូរសម្រាប់អ្នកដែរ។ 4 ចាប់តាំងពីអ្នកមានតម្លៃ ហើយវិសេសនៅក្នុងភ្នែករបស់យើង នោះយើងបានស្រឡាញ់អ្នក ដូច្នេះហើយយើងនឹងយកមនុស្សជាច្រើនសម្រាប់ប្តូរនឹងអ្នក ហើយមនុស្សជាច្រើននោះគឺប្តូរសម្រាប់ជីវិតរបស់អ្នក។ 5 កុំភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីទឹកដីខាងកើត ហើយប្រមូលពូជពង្សរបស់អ្នក ពីទឹកដីខាងលិចដែរ។ 6 យើងនឹងបញ្ជាទៅដល់ស្រុកខាងជើង «ប្រគល់កូនចៅរបស់អ្នក» ហើយបញ្ជាដល់ស្រុកខាងត្បូង «មិនត្រូវឃាត់ពួកគេក្នុងការត្រឡប់មកវិញឡើយ» នឹងនាំកូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ 7 គឺអស់អ្នកដែលហៅដោយឈ្មោះរបស់យើង គឺជាអ្នកបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូនឡើង ពិតណាស់ជាអ្នកដែលយើងបានបង្កើតមក។ 8 សូមនាំប្រជាជនដែលមើលមិនឃើញ ទោះបីគេមានភ្នែកក៏ដោយ ហើយស្តាប់មិនឮ ទោះបីគេមានត្រចៀកក៏ដោយ។ 9 ប្រជាជាតិទាំងអស់មកជួបជុំគ្នា ហើយប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា។ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? ចូលឲ្យគេនាំព្រះទាំងនោះនឹងសាក្សី ដើម្បីបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះ «ត្រឹមត្រូវមែន»។ 10 អ្នករាល់គ្នាគឺជាសាក្សីរបស់យើង «ព្រះអម្ចាស់មានព្រះបន្ទូលថា» អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើងដែលបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាដឹង និងជឿលើយើង ព្រមទាំងទទួលស្គាល់ថាយើង ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។ 11 យើង គឺយើងជាព្រះអម្ចាស់ គ្មានព្រះសង្គ្រោះណាទៀតឡើយ គឺមានតែយើងវិញ។ 12 យើងបានប្រកាស់ ពីការសង្គ្រោះហើយបានថ្លែងថា គ្មានព្រះដទៃក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាជាសាក្សីរបស់យើង «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់» យើងគឺជាព្រះជាម្ចាស់។ 13 តាំងពីថ្ងៃនេះទៅ យើងគឺជាព្រះអម្ចាស់ ហើយគ្មាននរណាអាចរំដោះអ្នកណាពីកណ្ដាប់ដៃ របស់យើងដែរ។ យើងធ្វើរួចហើយ តើអ្នកណាអាចធ្វើដូចយើងបាន?» 14 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល ព្រះអង្គសង្គ្រោះរបស់អ្នក គឺព្រះដ៏វិសុទ្ធនៃជនជាតិអីុស្រាអែល «ដ្បិតយើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីផ្តូលអំណាចរបស់ពួកគេ ហើយបែរក្តីអំណររបស់អ្នកបាប៊ីឡូន ទៅជាចម្រៀងកាន់ទុក្ខវិញ។ 15 យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ យើងជាព្រះមហាក្សត្រដែលបាន បង្កើតអីុស្រាអែល»។ 16 នេះគឺជាអ្វីដែលព្រះអម្ចាស់មានបន្ទូល (តើអ្នកណាបានញែកសមុទ្រធ្វើផ្លូវនៅកណ្ដាលមហាសមុទ្រ 17 តើអ្នកណាដែលបាននាំកងទ័ពមានរទេះចម្បាំង កងពលសេះដ៏ខ្លាំង។ ពួកគេបានបរាជ័យទាំងអស់គ្នា ហើយពួកគេមិនអាំចក្រោកឡើងវិញឡើយ ហើយពួកគេរលត់ទៅ ដូចជាចង្កៀងអស់ប្រេង)។ 18 «កុំគិតពីអ្វីដែលបែបធម្មតាឡើយ ហើយកុំនឹកនាការដែលកើតមានតាំងបុរាណកាលនោះ។ 19 មើល៍! យើងនឹងធ្វើឲ្យមានការថ្មីកើតឡើង ពេលនេះកំពុងតែកើតហើយ តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។ 20 សត្វព្រៃទាំងឡាយនៅតាមទីវាលនឹងគោរពយើង ហើយឆ្កែព្រៃ និងត្មាតផងដែរ ពីព្រោះយើងធ្វើឲ្យមានទឹក នៅក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើសបានផឹក 21 ប្រជាជនទាំងនេះដែលយើងបានបង្កើតសម្រាប់យើង ដើម្បីឲ្យពួកគេលើកតម្កើងយើង។ 22 ប៉ុន្តែ ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ្នកនឿយណាយនឹងបម្រើយើងអុីស្រាអែលអើយ។ 23 អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នកនឿយហត់ដុតធូបដែរ។ 24 អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា តែមិនមែនដើម្បីចម្អែតយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាបង្ខិតបង្ខំយើង ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។ 25 គឺយើងដែលបានលុបអំពើរំលងអ្នកចេញ ដោយយើងយល់ដល់នាមរបស់យើង ព្រមទាំងលើកលែងទោសឲ្យអ្នក នឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។ 26 ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស។ 27 បុព្វបុរសរបស់អ្នកបានធ្វើបាប ហើយពួកអ្នកដឹកនាំរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ 28 ហេតុនេះហើយ បានជាយើងនឹងមើលងាយ អ្នកដឹកនាំបរិសុទ្ធ យើងឲ្យគេបំផ្លាញយ៉ាកុប យើងឲ្យគេប្រមាថដល់ ប្រជាជនអុីស្រាអែល»។
1 ឥឡូវនេះ ចូរស្ដាប់ យ៉ាកុបជាអ្នកបម្រើរបស់យើង ហើយនិងអីុស្រាអែល ដែលយើងបានជ្រើសរើសអើយ 2 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ព្រះអង្គនឹងជួយអ្នក៖ «កុំភ័យខ្លាចអ្វីឡើយ យ៉ាកុបជាអ្នកបម្រើរបស់យើង ហើយយេស៊ូរូន ដែលយើងបានជ្រើសរើស។ 3 យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង យើងនឹងធ្វើឲ្យមានទឹកហូរ នៅលើដីហួតហែង យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង ទៅលើពូជពង្សអ្នក ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។ 4 ពួកគេនឹងចម្រើនឡើង ដូចស្មៅត្រូវទឹកភ្លៀងនិងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។ 5 ម្នាក់ពោលថា «ខ្ញុំជារបស់ព្រះអម្ចាស់» ម្នាក់ទៀតនឹងហៅឈ្មោះថា យ៉ាកុប ម្នាក់ទៀតចារលើបាតដៃថា ខ្ញុំថ្វាយខ្លួនទៅព្រះអម្ចាស់ ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអីុស្រាអែល»។ 6 នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់ ជនជាតិអីុស្រាអែល ហើយជាព្រះសង្គ្រោះ គឺព្រះអម្ចាស់នៃពិភពទាំងមូល៖ «យើងនៅមុនគេ ហើយនៅក្រោយគេបំផុតក្រៅពីយើង គ្មានព្រះណាទៀតឡើយ។ 7 តើមានព្រះណាដូចយើង? ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមកកាន់យើងមក គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន ព្រមទាំងរៀបរាប់អំពីការ ដែលនឹងកើតមាននៅពេលខាងមុខដែរ។ 8 កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ។ តើយើងមិនបានប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ចតាំងពីយូរមកទេរឺ? អ្នករាល់គ្នាជាសាក្សីរបស់យើង តើមានព្រះណាទៀតទេក្រៅពីយើង? គ្មានថ្មដាណាផ្សេងទៀតទេ ដែលយើងមិនស្គាល់សោះឡើយ»។ 9 អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ ចំណែកស្នាដៃដែលគេចូលចិត្ត ក៏គ្មានបានការអ្វីដែរ រូបព្រះទាំងនោះជាសាក្សីនៃការមើលមិនឃើញ ហើយក៏មិនដឹងអ្វីដែរ គឺធ្វើឲ្យពួកគេអាម៉ាស់វិញ។ 10 តើអ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា ដែលមិនបានប្រយោជន៍ទាំងនោះ? 11 មើល៍! អស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ នឹងត្រូវអាម៉ាស់ ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ ទុកឲ្យពួកគេប្រមូលគ្នា ឲ្យគេជួបជុំគ្នាទៅ ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។ 12 ជាងដែកយកលោហធាតុមកដុត ហើយឆ្នៃវា ជាមួយនិងធ្យូងថ្ម។ គាត់ដំនឹងញញួរធ្វើជារូប ហើយខំប្រឹងធ្វើការដោយប្រើកម្លាំងដៃ។ ហើយគាត់ក៏ឃ្លាន ក៏ធ្វើឲ្យគាត់អស់កម្លាំង ព្រោះគាត់មិនបានផឹកទឹក ហើយក៏ខ្សោយ។ 13 ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ ជាមួយខ្សែរបន្ទាត់ និងគូររូបពីលើដោយស្លាបប៉ាកកា។ គាត់យកពន្លាកមកដាប់ឈើនោះ តាមរូបរាងផង។ គាត់នឹងធ្វើរូបនោះទៅដូចជាមនុស្ស ហើយទាក់ទាញចិត្តមនុស្សលោក ដូច្នេះវានឹងតម្កល់នៅក្នុងផ្ទះផង។ 14 គាត់កាប់ដើមឈើដ៏ធំៗ រួចជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គាត់ដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។ 15 មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កម្ដៅផ្ទះ និងចម្អិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះសម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។ 16 គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចម្អែតក្រពះ ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ ទាំងពោលថា «មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់»។ 17 ឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងទូលអង្វរថា«សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ»។ 18 ពួកគេទាំងនោះមិនយល់ និងមិនរិះគិតពិចារណា ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។ 19 គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណា រួចពោលថា «ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ គួរឲ្យខ្ញុំយកឈើពាក់កណ្ដាលទៀតដែលនៅសល់ យកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម ដើម្បីថ្វាយបង្គំឬអី? តើខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះឬអី?» 20 គឺវាដូច្នេះ ប្រសិនបើវាកំពុងតែសុីផេះ ដូងចិត្តបោកបញ្ឆោតរបស់វាបាននាំឲ្យគេវង្វេង។ វាមិនអាចជួយខ្លួនវាបានទេ ហើយវាក៏មិនអាចនិយាយបានដែរ «ការទាំងនេះដែលនៅខាងស្តាំដៃយើង គឺជាព្រះក្លែងក្លាយ»។ 21 ចូរគិតពីការនេះ អីុស្រាអែលដែលជាកូនចៅយ៉ាកុបអើយ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ហើយអ្នកជាអ្នកបម្រើយើង អុីស្រាអែលយើងនឹងមិនបំភ្លេចអ្នកឡើយ។ 22 យើងបានលុបបំបាត់ទោសកំហុសរបស់អ្នក ដូចពពករសាត់ដ៏ក្រាស់ អំពើបាបរបស់អ្នកនឹងធ្លាក់មកលើយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។ 23 ចូរស្រែកច្រៀងឡើងផ្ទៃមេឃអើយ ដ្បិតព្រះអម្ចាស់បានធ្វើការនេះហើយ ចូលស្រែកឡើង ទីជម្រៅនៃផែនដីអើយ។ ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង ព្រៃព្រឹក្សានិងរុក្ខជាតិ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់លោកយ៉ាកុប ហើយព្រះអង្គបានសម្តែងសិរីរុងរឿងដល់ជនជាតិអីុស្រាអែល។ 24 នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល ព្រះដែលបានលោះអ្នក គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក «យើងជាព្រះអម្ចាស់ដែលបានបង្កើត អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។ 25 យើងធ្វើឲ្យទំនាយរបស់គ្រូហោរ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេ ក្លាយទៅជាការលេលាទៅវិញ។ 26 យើង គឺជាព្រះអម្ចាស់ ដែលបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះបានសម្រេច យើងថ្លែងអំពីក្រុងយេរូសាឡឹមថា «ចូរឲ្យមានប្រជាជនរស់នៅឡើង» និងក្រុងយូដា «ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែកមានរូបរាងឡើងវិញ» 27 តើនរណាដែលបង្គាប់អោយមហាសាគរដ៏ជ្រៅ «ចូលឲ្យរីងស្ងួត ហើយយើងនឹងធ្វើឲ្យទន្លេរីងដែរ»។ 28 ព្រះអម្ចាស់ដែលបានមានបន្ទូលអំពីស្តេចស៊ីរូសថា «ទ្រង់គឺជាអ្នកដឹកនាំ ស្តេចនឹងបំពេញអ្វីៗតាមចិត្តរបស់យើង ទ្រង់នឹងចេញរាជសារឲ្យសង់ក្រុងយេរូសាឡឹម «ក្រុងនឹងសង់ឡើង» ហើយអំពីព្រះវិហារ«សូមឲ្យគ្រិៈរបស់វាបានសង់ឡើង»។
1 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលទៅ ស្ដេចស៊ីរូសដែលព្រះអង្គបានចាក់ប្រេងអភិសេក ជាស្តេចដែលយើងកាន់ដៃស្ដាំរបស់យើង ក្នុងការបង្ក្រាបប្រជាជាតិនានានៅចំពោះមុខទ្រង់ ហើយដកអាវុធពីស្ដេចទាំងឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខទ្រង់ ហើយទ្វារក្រុងនៅតែបើកជានិច្ច 2 «យើងនឹងនៅខាងមុខអ្នក ហើយភ្នំនឹងរាបស្មើ យើងនឹងបំបាក់ទ្វារលង្ហិនទាំងឡាយ ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង 3 យើងនឹងប្រគល់ទ្រព្យសម្បត្តិ ដែលអ្នកមានបានកប់ទុកក្នុងទីងងឹត ហើយ អ្នកនឹងដឹងថាគឺជាយើង ពិតជាព្រះអម្ចាស់ ដែលបានហៅអ្នកដោយឈ្មោះរបស់យើង យើង ជាព្រះជាម្ចាស់នៃអុីស្រាអែល។ 4 ដ្បិតយ៉ាកុបជាអ្នកបម្រើយើង ហើយអុីស្រាអែលដែលយើងបានជ្រើសរើស យើងបានហៅអ្នកដោយចំឈ្មោះរបស់អ្នក បានប្រទានតួនាទីនៃកិត្ដិយស ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ។ 5 យើងនេះហើយជាព្រះអម្ចាស់ ហើយគ្មានអ្នកផ្សេងទៀតដែរ គ្មានព្រះណាទៀតទេតែយើងជាព្រះជាម្ចាស់។ យើងនឹងជាកម្លាំងដល់អ្នកក្នុងចំបាំង ទោះអ្នកមិនស្គាល់យើងក៏ដោយ 6 មនុស្សនឹងដឹងថា តាំងពីទិសខាងកើតដល់ទិសខាងលិច គឺគ្មានព្រះណាក្រៅពីយើងឡើយ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអ្នកណាផ្សេងទៀតទេ។ 7 យើងបានបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងក្តីមហត្តរាយ គឺយើង ជាព្រះអម្ចាស់ ដែលបានធ្វើការទាំងនេះ។ 8 ចូរឲ្យផ្ទៃមេឃធ្លាក់ភ្លៀងចុះពីលើមក ចូលឲ្យផ្ទៃមេឃបង្អុរសេចក្ដីសុចរិតចុះមក។ ចូរឲ្យផែនដីបើកចំហ ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង ហើយឲ្យសេចក្ដីសុចរិត ពន្លកចេញជាមួយគ្នាដែរ។ យើងនេះហើយជាព្រះអម្ចាស់ ដែលបានបង្កើតការទាំងនោះមក។ 9 វេទនាដល់អ្នកណាដែលប្រឆាំងជាមួយនិងព្រះជាម្ចាស់ដែលបានបង្កើតមនុស្សនោះមក អ្នកនោះគឺដូចជាឆ្នាំងដីផ្សេងទៀតដែលនៅក្នុងចំណោមឆ្នាំងដីទាំងអស់នៅលើដី! តើមានដីឥដ្ឋណាដែលនិយាយទៅកាន់ជាងស្មូន «តើអ្នកកំពុងតែធ្វើអ្វីហ្នឹង?» ឬ «ការងាររបស់លោកមិនបានការទេ?» 10 វេទនាដល់អ្នកណាដែលនិយាយទៅកាន់ឪពុកថា «តើអ្នកជាឪពុកបែបណាដែរ?» ឬនិយាយទៅម្តាយខ្លួនថា «ហេតុអ្វីបានជាផ្តល់កំណើតខ្ញុំធ្វើអី?» 11 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល គឺជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល ជាព្រះដែលបានបង្កើតគេមក «ហេតុអ្វីបានជាអ្នកសួរយើង អំពីកិច្ចការដែលយើងនឹងធ្វើ សម្រាប់កូនចៅរបស់យើងឬ? តើអ្នករាល់គ្នាចង់ប្រាប់យើងអំពីអ្វីដែលដៃយើងនឹងត្រូវធ្វើឬ?» 12 «យើងនេះហើយដែលបានបង្កើតផែនដី ហើយបានបង្កើតមនុស្សនៅលើផែនដីនេះផង។ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើង ហើយយើងក៏បញ្ជាហ្វូងផ្កាយទាំងនោះឲ្យលេចមកដែរ។ 13 យើងបានលើកស្ដេចស៊ីរូសឡើង នៅក្នុងសេចក្ដីសុចរិត ហើយយើងនឹងរៀបចំផ្លូវឲ្យបានល្អ។ ស្ដេចនោះនឹងសង់ទីក្រុងរបស់យើង ទ្រង់នឹងឲ្យប្រជាជនរបស់យើង ដែលជាប់ជាឈ្លើយសឹកវិលមកផ្ទះវិញ ហើយមិនបាច់បង់ថ្លៃនិងគ្មានសំណូកដែរ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «សម្បត្តិនៃអេស៊ីប និងភោគទ្រព្យរបស់អេត្យូពី ជាមួយនិងស្រុកសេបាដែលបរុសមាឌធំ នឹងនាំមកឲ្យអ្នក។ ពួកគេទាំងនោះនឹងជារបស់អ្នក។ ពួកគេនឹងដើរតាមអ្នក ទាំងជាប់ច្រវាក់។ ពួកគេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា៖ «ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន ក្រៅពីព្រះអង្គគ្មានព្រះណាទៀតទេ»។ 15 ពិតណាស់ ព្រះអង្គគឺជាព្រះជាម្ចាស់ ដែលបានលាក់អង្គទ្រង់ ហើយជាព្រះជាម្ចាស់នៃអុីស្រាអែលក៏ជាព្រះសង្គ្រោះដែរ។ 16 ពួកគេទាំងនោះនឹងមានការអាម៉ាស់និងបាក់មុខទាំងអស់គ្នា ពួកអ្នកដែលសូនធ្វើរូបបដិមានឹងត្រូវដើរក្នុងភាពអាម៉ាស់ដែរ ។ 17 ប៉ុន្តែជនជាតិអុីស្រាអែល នឹងបានទទួលការសង្គ្រោះពីព្រះអម្ចាស់ ជាមួយការសង្គ្រោះដ៏អស់កល្បជានិច្ច អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ។ 18 នេះជាព្រះបន្ទូលព្រះអម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ ព្រះជាម្ចាស់ដ៏ពិតដែលបានបង្កើតផែនដីមក ហើយធ្វើឲ្យវាកើតឡើង គឺព្រះអង្គបានតាំងផែនដីឡើង។ ព្រះអង្គបង្កើតវាឡើងមិនមែនអត់ប្រយោជន៍ទេគឺឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ «គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះណាទៀតទេ។ 19 យើងមិនបាននិយាយនៅទីស្ងាត់នោះទេ ឬក្នុងទីកន្លែងលាក់បាំងទេ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុប «ឲ្យស្វែងរកយើងដោយគ្មានប្រយោជន៍ដែរ!» យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវ ហើយយើងប្រកាសសុទ្ធតែការពិតត្រង់។ 20 ចូរនាំគ្នាខិតចូលមកជិត! មកទាំងអស់គ្នា អ្នកបានសេសសល់ពីប្រជាជាតិនានាអើយ! ពួកគេគ្មានប្រាជ្ញាអ្វីសោះឡើយ ជាអ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះខ្លួនបាន។ 21 ចូរមកជិត និងប្រកាសមកកាន់យើង ចូរយកភស្តុតាងមកមើល! ចូលឲ្យគេឃុបឃិតគ្នាទៅ។ តើអ្នកណាដែលបានបង្ហាញគេតាំងពីយូរហើយនោះ? តើអ្នកបានប្រកាស់ពីវា? តើមិនមែនយើងទេឬ ជាព្រះអម្ចាស់? គ្មានព្រះណាផ្សេងទៀតទេគឺមានតែយើង មានព្រះជាម្ចាស់តែមួយ និងព្រះសង្គ្រោះតែមួយ គ្មានព្រះណាទៀតឡើយ។ 22 ចូរនាំគ្នាបែរមករកយើង យើងនឹងសង្គ្រោះអ្នក គឺសម្រាប់គ្រប់គ្នាពេញផែនដីទាំងមូល ដ្បិតយើងជាព្រះជាម្ចាស់ គ្មានព្រះណាទៀតទេ។ 23 យើងខ្លួនឯងស្បថថា នេះជាពាក្យយើង ហើយវានឹងមិនត្រឡប់មកវិញទេ «នៅមុខយើងមនុស្សលោកនឹងលុតជង្គង់ចុះ ហើយគ្រប់ទាំងអណ្តាតថ្លែងប្រាប់ផង។ 24 ពួកគេនឹងពោលពីយើងថា «មានតែព្រះអម្ចាស់មួយព្រះអង្គទេ ដែលនាំនូវការសង្រ្គោះ និងកម្លាំង»។ ពួកគេពេញដោយភាពអាម៉ាស់ អស់អ្នកដែលបានខឹងនិងព្រះអង្គ។ 25 ក្នុងព្រះអម្ចាស់ ពូជពង្សអីុស្រាអែលទាំងមូលនឹងបានសុចរិត ហើយខ្ពស់មុខផង។
1 ព្រះបាលបានក្រាប់ចុះ ព្រះនេបូក៏អស់ឫទ្ធិដែរ។ រូបព្រះរបស់ពួកគេលីសែងដោយសត្វពាហនៈ និងសត្វព្រៃដាក់ទំងន់លើពួកវា។ រូបព្រះទាំងនោះដែលអ្នកដឹកទៅមក គឺមានធ្ងន់ណាស់នៅសម្រាប់សព្វទាំងនោះ។ 2 ពួកគេក៏ទន់ជើងចុះ លត់ចង្គុង់ចុះ គេមិនអាចជួយរូបទាំងបានទេ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។ 3 ចូរស្តាប់យើង កូនចៅយ៉ាកុបអើយ និងអ្នករួចជីវិតកូនចៅអុីស្រាអែលដែរ យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នាមុនពេលចាប់កំណើតមក ហើយពីក្នុងផ្ទៃម្តាយដែរ។ 4 ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើតអ្នក ហើយយើងនឹងថែរក្សាអ្នក ហើយយើងនឹងសង្គ្រោះអ្នកផងដែរ។ 5 តើអ្នកនឹងប្រៀបធៀបយើងទៅនឹងអ្នកណា? តើអ្នកគិតថាយើងស្រដៀងនឹងអ្នកណាដើម្បីឲ្យយើងអាចប្រៀបធៀបបាន? 6 មនុស្សខ្លះចាក់មាសអស់ពីថង់របស់ខ្លួនពួកគេថ្លឹងប្រាក់ គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះឲ្យគេ រួចគេក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ។ 7 ពួកគេលើករូបព្រះទាំងនោះនៅលើស្មារបស់ពួកគេហើយកាន់វា ហើយរូបព្រះនោះមិនកម្រើកទៅណាឡើយ។ ពួកគេអំពាវនាវដល់រូបនោះ ប៉ុន្តែវាមិនចេះតប ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាបានឡើយ។ 8 ចូរគិតពីការទាំងនេះចុះ កុំបដិសេធឡើយ អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ! 9 គិតពីការគ្រាដំបូង គឺអ្វីដែលកន្លងទៅ ដ្បិតយើងជាព្រះជាម្ចាស់ គ្មានព្រះណាទៀតទេ យើងគឺជាព្រះជាម្ចាស់ គ្មានអ្នកណាដូចយើងឡើយ។ 10 យើងបានប្រាប់ពីគ្រាចុងក្រោយ តាំងពីពេលដំបូង ហើយអ្វីដែលមិនទាន់កើតឡើង យើងបានថ្លែងថា «ផែនការរបស់យើងនឹងកើតឡើង ហើយយើងនឹងធ្វើតាមបំណងចិត្តយើង»។ 11 យើងបានហៅបក្សីព្រៃពីទិសខាងកើត និងមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើងឲ្យមកពីទីឆ្ងាយ យើងបានចេញថ្លែងហើយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។ 12 ចូរស្ដាប់យើង មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពីការងារត្រឹមត្រូវអើយ 13 យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត គឺមិននៅឆ្ងាយឡើយ ហើយការសង្គ្រោះយើងក៏មិនរង់ចាំដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយអុីស្រាអែល ដែលស្រស់ស្អាតរបស់យើង។
1 ចុះមកហើយអង្គុយនៅលើដី ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ អ្នកលែងត្រូវហៅថា ជាអ្នកល្វតល្វន់ហើយទន់ភ្លន់ទៀតហើយ។ 2 ចូរយកត្បាល់មកកិនម្សៅ ចូរយកស្បៃចេញពីមុខ ហើយដាក់សម្លៀកបំពាក់អ្នកចុះ ចូរលាត់សំពត់ឡើង ហើយដើរឆ្លងទឹកទន្លេទៅ។ 3 ភាពអាក្រាតនិងកេរ្តិ៍ខ្មាស់បស់អ្នកនឹងត្រូវបានគេមើលឃើញ យើងនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ។ 4 ព្រះអង្គដែលជាព្រះដ៏ប្រោសលោះរបស់យើងព្រះអង្គជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល។ 5 សូមអង្គុយនៅស្ងៀមហើយចូលទៅក្នុងភាពងងឹតឱកូនស្រីនៃពួកខាល់ដេអើយ ដ្បិតគេនឹងលែងហៅអ្នកជាម្ចាស់នៃនរគផ្សេងៗទៀតហើយ។ 6 យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង យើងបានឲ្យមរតកប្រជារាស្ត្ររបស់យើងទៅក្នុងដៃអ្នក តែអ្នកមិនបានអាណិតអាសូរពួកគេទេ។ អ្នកបានដាក់នឹមធ្ងន់ៗ លើមនុស្សចាស់។ 7 អ្នកនិយាយាថា៖ «ខ្ញុំនឹងត្រួតត្រាលើអ្នកជារៀងរហូតគឺជាម្ចាស់»។ អ្នកមិនបានយកការនេះដាក់ក្នុងចិត្ត ហើយក៏មិនបានគិតដល់ចុងបំផុតថាពួកគេនឹងងៀកចេញដែរ។ 8 ដូច្នេះឥឡូវនេះសូមស្តាប់ អ្នកដែលចូលចិត្តការសប្បាយ ហើយនៅដោយឥតកង្វល់ អ្នកនឹកក្នុងចិត្ត «គឺយើងនេះហើយ គ្មាននរណាម្នាក់ដូចយើងទេហើយយើងនឹងមិនអង្គុយធ្វើដូចជាស្ត្រីមេម៉ាយទៀតទេហើយយើងក៏មិនដែលបាត់បង់កូនដែរ»។ 9 ប៉ុន្តែសេក្ដីទាំងពីរនេះនឹងមកដល់អ្នកក្នុងពេលតែមួយថ្ងៃតែមួយគឺការបាត់បង់កូននិងជាស្ត្រីមេម៉ាយ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។ 10 អ្នកបានទុកចិត្តនៅក្នុងអំពើអាក្រក់របស់អ្នក ហើយអ្នកបាននិយាយថា «គ្នាននរណាម្នាក់មើលឃើញទេ» ប្រាជ្ញានិងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេងប៉ុន្តែអ្នកនិយាយក្នុងចិត្តថា «ខ្ញុំមានហើយគ្មាននរណាម្នាក់ដូចខ្ញុំទេ»។ 11 ដោយហេតុនេះគ្រោះមហន្តរាយនឹងកើតមានដល់អ្នក អ្នកនឹងមិនអាចបណ្តេញវាចេញបានទេ មហន្តរាយនឹងធ្លាក់មកលើអ្នកគ្រោះមហន្តរាយនឹងវាយប្រហារអ្នកភ្លាមៗមុនពេលដែលអ្នកដឹង។ 12 ចូរប្រើមន្តអាគមគាថាដ៏ច្រើនរបស់អ្នក ជាវិជ្ជាដែលអ្នកបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ប្រហែលជាអ្នកនឹងទទួលបានជោគជ័យឬ ប្រហែលជាអ្នកអាចឈ្នះ គ្រោះមហន្តរាយដែរ។ 13 អ្នកអស់កម្លាំង ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយហើយទស្សន៍ទាយរៀងរាល់ខែ អំពីការដែលត្រូវនឹងកើតមាន សូមអោយពួកគ្រូទាំងនោះ ក្រោកឈរហើយជួយសង្រ្គោះអ្នក។ 14 ចូរមើល៍! ពួកគេនឹងក្លាយដូចជាចំបើង។ ភ្លើងនឹងឆាបឆេះពួកគេអស់ទៅដែរ។ ពួកគេនឹងមិនសង្រ្គោះខ្លួនពួកគេពីដៃនៃអណ្តាតភ្លើងទេ។ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចម្អិនអាហារ ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ! 15 របស់ទាំងប៉ុន្មានដែលអ្នកបានខំតាមនោះ នឹងបានដូច្នោះ ហើយពួកអ្នកដែលបានខំតាមជាមួយអ្នកតាំងតែពីក្មេងមកគេនឹងធ្វើការឆ្កូតលីលាទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយនៅពេលដែលអ្នកស្រែករកជំនួយគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកបានទេ»។
1 សូមស្ដាប់ការនេះ កូនចៅរបស់លោកយ៉ាកុបដែលមានឈ្មោះថាអុីស្រាអែលហើយមកពីពូជពង្សរបស់យូដា អ្នកដែលបានស្បថនៅចំពោះព្រះនាមព្រះអម្ចាស់ ហើយស្រែកអង្វររកព្រះនាមរបស់ជនជាតិអុីស្រាអែល ប៉ុន្តអ្នករាល់គ្នាមិនបានសម្ដែងនូវភាពស្មោះត្រង់និងភាពសុចរិកឡើយ។ 2 ដ្បិតគេហៅខ្លួនឯងថាជាប្រជាជននៃក្រុងដ៏វិសុទ្ធហើយទុកចិត្តលើព្រះរបស់ជនជាតិអុីស្រាអែល ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ 3 «យើងបានប្រកាសប្រាប់អ្នក តាំងពីយូរណាស់មកហើយ សេចក្ដីដែលចេញពីមាត់យើង ហើយឲ្យអ្នកគេបានដឹង យើងក៏បានធ្វើឲ្យការទាំងនោះមែន ហើយក៏កើតមួយជារំពេចដែរ។ 4 ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស សាច់ដុំករបស់អ្នករឹងដូចដែកហើយថ្ងាសរបស់អ្នកដូចជាលង្ហិន 5 ហេតុនេះហើយ បានជាខ្ញុំប្រាប់អោយអ្នកបានដឹងជាមុន យើងបានឲ្យអ្នកដឹងមុនការដែលនឹងមកដល់ ដើម្បីកុំឲ្យអ្នកនិយាយថា «គឺរូបព្រះរបស់ខ្ញុំដែលបានធ្វើការនេះ» ឬ «គឺរូបព្រះដែលខ្ញុំបង្កើត បានធ្វើឲ្យការកើតមក»។ 6 អ្នករាល់គ្នាបានឮពីការណ៍ទាំងនេះ មើលទៅភស្តុតាងទាំងនោះ ហើយអ្នកនឹងមិនទទួលស្គាល់ អ្វីដែលយើងបានប្រាប់ថាជាការពិតទេ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។ 7 ឥឡូវនេះ មិនមែនកាលពីបុរាណទេ ការណ៍ទាំងនោះនឹងកើត រហូតមកទល់ពេលនេះ អ្នកពុំដែលឮគេនិយាយពីការណ៍នេះទេ ដូច្នេះអ្នកមិនអាចនិយាយថា «ពិតណាស់ ខ្ញុំស្គាល់ការណ៍នោះហើយ»។ 8 អ្នកមិនដែលបានឮសោះ មិនបានដឹងទេ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ។ ដ្បិតយើងបានដឹងថា អ្នកនឹងប្រព្រឹត្តដោយចិត្តបោកប្រាស់ ហើយអ្នកបាន បះបោរតាំងពីចាប់កំណើតមក។ 9 ដោយយល់ដល់នាមយើងនឹងបំបាត់សេចក្ដីក្រោធរបស់យើង ដោយយល់ដល់កិត្តិនាមរបស់យើង យើងបានទុកជីវិតឲ្យអ្នក យើងមិនបំផ្លាញអ្នកឡើយ។ 10 មើល៍ យើងបានបន្សុទ្ធអ្នក ប៉ុន្តែមិនដូចគេបន្សុទ្ធប្រាក់នោះទេគឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។ 11 ដ្បិតយើងនឹងធ្វើការនោះ ដោយយល់ដល់ខ្លួនយើង គឺដោយយល់ដល់ខ្លួនយើង តើធ្វើដូចម្តេចដើម្បីឱ្យឈ្មោះខ្ញុំត្រូវអាម៉ាស់? សិរីល្អរបស់យើង យើងមិនឲ្យទៅព្រះដទៃណាផ្សេងឡើយ។ 12 ចូរស្តាប់យើងយ៉ាកុបនិងអុីស្រាអែល ដែលយើងត្រាស់ហៅអើយ ចូរនាំគ្នាស្ដាប់ពាក្យយើង! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត។ 13 ត្រូវហើយ ដៃយើងបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់យើងបានលាតផ្ទៃមេឃ កាលណាយើងហៅ នោះទាំងពីរក៏ឈរឡើងជាមួយគ្នា។ 14 ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! ក្នុងចំណោមអ្នករាល់គ្នាតើមាននរណាម្នាក់ដែលបានប្រកាសសេចក្ដីទាំងនេះ? សម្ព័ន្ធមិត្តរបស់យើងនឹងប្រហារក្រុងបាប៊ីឡូន គេ នឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ប្រឆាំងនឹងជនជាតិខាល់ដេ។ 15 យើង គឺយើងនេះហើយបានថ្លែង យើងបានហៅគេ យើងបាននាំគេមក ហើយគេនឹងសម្រេចកិច្ចការបាន។ 16 ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ! តាំងតែពីដើមដំបូងមក យើងមិនបាននិយាយដោយសម្ងាត់ទេ ពេលការទាំងនេះចាប់ផ្ដើមកើតឡើង យើងក៏ស្ថិតនៅទីនោះដែរ»។ ឥឡូវនេះ ព្រះអម្ចាស់ជាព្រះបានចាត់ខ្ញុំអោយមកនិងព្រះវិញ្ញាណរបស់ព្រះអង្គ។ 17 ព្រះអម្ចាស់ជាព្រះដ៏ប្រោសលោះនិងជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែល មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលបង្រៀនអ្នកពីរបៀបដែលអ្នកអាចទទួលជោគជ័យបាន។ 18 ប្រសិនបើអ្នកបានធ្វើតាមបញ្ញត្ដិរបស់ខ្ញុំ! ពេលនោះសេចក្តីសុខសាន្តនិងភាពថ្កុំថ្កើងរបស់អ្នកនឹងហូរដូចជាទន្លេហើយសេចក្តីសង្គ្រោះរបស់អ្នកនឹងដូចជារលកសមុទ្រ។ 19 កូនចៅរបស់អ្នកនឹងកើនចំនួនច្រើនឥតគណនា ដូចខ្សាច់ ចំណែកកូនចៅដែលចេញពីផ្ទៃរបស់អ្នកកើនចំនួនច្រើនដូចគ្រាប់ខ្សាច់ផងដែរ ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានគេកាត់ចេញ ឬបំផ្លាញពីមុខយើងនោះឡើយ។ 20 ចូរចេញពីក្រុងបាប៊ីឡូន! ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ! ចូរបន្លឺសំឡេងប្រកាសយ៉ាងសប្បាយ! ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី! ចូលនិយាយថា «ព្រះអម្ចាស់បានរំដោះយ៉ាកុបជាអ្នកបំរើរបស់ព្រះអង្គ»។ 21 ពួកគេនៅមិនស្រែកទឹកទេនៅពេលព្រះអង្គនាំឆ្លងវាលហួតហែង ព្រះជាម្ចាស់បានធ្វើឱ្យទឹកហូរចេញពីថ្មសម្រាប់ពួកគេ ដោយអង្គបំបែកថ្មហើយទឹកក៏ហូរចេញមក។ 22 ព្រះអម្ចាស់មានព្រះបន្ទូលថា មនុស្សអាក្រក់អត់មានក្តីសុខសាន្តទេ»។
1 ចូរស្តាប់យើង កោះទាំងឡាយអើយ! ឥឡូវនេះសូមចំណាយពេលស្ដាប់យើងដោយចិត្តទុកដាក់ អស់អ្នកដែលនៅកន្លែងឆ្ងាយ។ ព្រះអម្ចាស់ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ព្រះអង្គបានត្រាស់ហៅខ្ញុំតាំងពីមុនខ្ញុំកើត។ 2 ព្រះអង្គបានធ្វើអោយមាត់ខ្ញុំដូចជាដាវមុតស្រួច ព្រះអង្គបានលាក់ខ្ញុំនៅក្នុងម្លប់ព្រះហស្ដរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យខ្ញុំក្លាយជាព្រួញមួយស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។ 3 ព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថា «អុីស្រាអែលដែលជាអ្នកបំរើរបស់យើង ដែលយើងនឹងបានសិរីល្អដោយសារអ្នក»។ 4 ប៉ុន្តែខ្ញុំបានឆ្លើយថា «ទោះបីខ្ញុំគិតថាខ្ញុំបានធ្វើការអត់ប្រយោជន៍ ខ្ញុំក៏បានប្រើកម្លាំងរបស់ខ្ញុំដោយអត់ប្រយោជន៍ ប៉ុន្តែយុត្តិធម៌របស់ខ្ញុំ គឺនៅជាមួយព្រះអម្ចាស់ ហើយរង្វាន់របស់ខ្ញុំក៏នៅមួយព្រះជាម្ចាស់ដែរ»។ 5 ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គដែលបានបង្កើតខ្ញុំមកដើម្បីឲ្យខ្ញុំបម្រើព្រះអង្គ សម្រាប់នឹងនាំពួកយ៉ាកុបមករកព្រះអង្គវិញ ហើយឲ្យពួកអុីស្រាអែលបានមូលមករកព្រះអង្គដែរ ដ្បិតនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ខ្ញុំជាមនុស្សដែលមានកិត្តិយស ហើយព្រះជាម្ចាស់ជាកម្លាំងនៃខ្ញុំ 6 ព្រះអង្គមានព្រះបន្ទូលថា «ធ្វើជាអ្នកបំរើរបស់យើងគឺជារឿងដែលតូចតាចបំផុត ក្នុងការបង្កើតកុលសម្ព័ន្ធរបស់លោកយ៉ាកុបឡើងវិញ ដើម្បីស្តារជនជាតិអុីស្រាអែលដែលនៅសល់ឡើងវិញ យើងនឹងធ្វើឱ្យអ្នកក្លាយជាពន្លឺបំភ្លឺដល់ប្រជាជាតិទាំងមូល ដើម្បីអោយអ្នកធ្វើជាក្តីសង្គ្រោះរបស់យើងដល់ចុងផែនដី»។ 7 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលបានលោះអុីស្រាអែល ហើយជាព្រះជាម្ចាស់ដ៏បរិសុទ្ធផង មកចំពោះអ្នក ដែលត្រូវគេមើលងាយ និងជាអ្នកដែលប្រជាជាតិបានស្អប់ខ្ពើម ដែលជាខ្ញុំបម្រើនៃអ្នកដឹកនាំ «បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកអ្នកដឹកនាំផង អ្នកនឹងក្រាបចុះ ដោយសារព្រះអម្ចាស់ ដែលជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃជនជាតិអីុស្រាអែលដែលព្រះអង្គបានរើសអ្នក»។ 8 នេះជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល «ដល់ពេលមួយដែលយើងគាប់ព្រះហឬទ័យយើងនិងឆ្លើយតបទៅកាន់អ្នក ហើយនៅថ្ងៃនៃការសង្គ្រោះមកដល់យើងនិងជួយដល់អ្នក យើងនិងការពារអ្នក ហើយយើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន ដើម្បីតាំងទឹកដីឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមរតក។ 9 អ្នកនឹងនិយាយទៅកាន់អ្នកទោសថា «ចេញមក» ដើម្បីប្រាប់អ្នកដែលនៅក្នុងគុកងងឹតថា«ចូរបង្ហាញខ្លួនអ្នក» ពួកគេនឹងមានអាហារបរិភោគតាមផ្លូវ ហើយស្វែងរកអាហារ តាមទីវាលផងដែរ។ 10 ពួកគេនឹងមិនឃ្លាន ឬ ស្រេកទឹកឡើយ ចំហាយក្តៅ ឬព្រះអាទិត្យ នឹងធ្វើអីគេមិនបានឡើយ ដ្បិតព្រះដែលមានព្រះហឫទ័យ មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។ 11 យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ អស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង»។ 12 ចូរមើល៍! ពួកគេមកពីឆ្ងាយណាស់អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច អ្នកខ្លះទៀតមកពីស្រុកខាងត្បូង និងផ្សេងទៀតមកពីស្រុកសុីនីម។ 13 ផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ ប្រជារាស្ត្ររបស់ទ្រង់ ទាំងមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គ។ 14 ប៉ុន្តែក្រុងស៊ីយ៉ូនបានថា «ព្រះអម្ចាស់បានបោះបង់ចោលខ្ញុំហើយព្រះអម្ចាស់បានបំភ្លេចខ្ញុំហើយ»។ 15 «តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? ដូច្នេះនាងមិនអាណិតអាសូរកូនប្រុសដែលនាងបានសម្រាលទេ? មែនហើយ ពួកគេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ 16 ចូរមើល៍! យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយកំពែងរបស់អ្នក តែងនៅមុខយើងជានិច្ច។ 17 កូនចៅអ្នកនឹងត្រឡប់មកវិញ ក្នុងពេលសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។ 18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ ដរាបណាយើងគង់នៅ នេះជាព្រះអម្ចាស់ថ្លែងព្រះបន្ទូល អ្នកនឹងបានពាក់វាដូចគ្រឿងអលង្ការ អ្នកនឹងពាក់ដូចកូនក្រមុំតាក់តែងខ្លួន។ 19 ដ្បិតទីកន្លែងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ សត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។ 20 ពួកកូនចៅអ្នកដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់អ្នក ពួកគេនឹងនិយាយដាក់ត្រចៀកអ្នកថា កន្លែងនេះចង្អៀតពេកសម្រាប់ពួកយើងទុកកន្លែងសម្រាប់ពួកយើងដូច្នេះយើងអាចរស់នៅទីនេះ។ 21 បន្ទាប់មកអ្នកនឹងសួរខ្លួនឯងថា«តើអ្នកណាបានយកកូនទាំងនេះមកអោយខ្ញុំ? ដ្បិតខ្ញុំបានបាត់កូនចៅអស់ហើយ ខ្ញុំនៅម្នាក់ឯង។ តើអ្នកណាបានមើលថែកូនៗទាំងនេះ? មើល៍! ខ្ញុំបាននៅម្នាក់ឯង តើកូនទាំងនេះបានមកពីទីណា?» 22 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល យើងនឹងលើកដៃហៅទៅប្រជាជាតិនានាយើងនឹងលើកទង់សញ្ញារបស់យើងដល់ប្រជាជន។ គេនឹងបីយកកូនប្រុសៗរបស់អ្នកមក ហើយដាក់កូនស្រីៗរបស់អ្នកនៅលើស្មាគេ។ 23 ស្តេចនឹងទៅជាឪពុកចិញ្ចឹមរបស់អ្នក ហើយម្ចាស់ក្សត្រីទាំងនោះនឹងធ្វើជាអ្នកមើលថែជំនួសអ្នក ពួកគេនឹងក្រាបសំពះអ្នកនៅលើផែនដីហើយលិទ្ធធូលីដីនៅជើងរបស់អ្នក ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន។ អ្នកដែលរង់ចាំខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ»។ 24 អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញរឹបអូសយកហើយ តើនរណា អាចដណ្ដើមយកមកវិញបាន? រំដោះពួកឈ្លើយពីជនកំណាចបាន? 25 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពិតមែនហើយអស់អ្នកដែលត្រូវចាប់ជាឈ្លើយសឹកនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ យើងនឹងប្រឆាំងនឹងខ្មាំងសត្រូវរបស់អ្នកហើយសង្គ្រោះកូនចៅរបស់អ្នក។ 26 យើងនឹងឃ្វាលពួកសង្កត់សង្កិនរបស់អ្នកដោយ អោយគេបរិភោគសាច់ខ្លួនឯង ហើយពួកគេនឹងស្រវឹងឈាមរបស់ខ្លួនដូចជាស្រា។ ពេលនោះមនុស្សលោកទាំងអស់នឹងដឹងថាយើងជាព្រះសង្គ្រោះនិងជាព្រះប្រោសលោះរបស់អ្នកគឺព្រះរបស់យ៉ាកុបដ៏មានឫទ្ធានុភាព»។
1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីលេងគ្នានោះនៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? មើល៍! អ្នកត្រូវបានលក់ដោយព្រោះតែអំពើបាបរបស់និងព្រោះការបះបោររបស់អ្នកដែរ ហើយម្តាយអ្នកបានបញ្ជូនទៅឆ្ងាយ។ 2 ហេតុអ្វីបានជាខ្ញុំមកតែគ្មាននរណាម្នាក់នៅទីនេះសោះ? ហេតុអ្វីបានជាខ្ញុំហៅ តែគ្មាននរណាឆ្លើយ? តើដៃរបស់យើងខ្លីពេកដើម្បីលោះអ្នកមែនទេ? តើយើងគ្មានអំណាចអ្វីដើម្បីរំដោះអ្នកទេឬ? មើល៍! យើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។ 3 យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត យើងបិតបាំងវាជាសំពត់ធ្មៃ»។ 4 ព្រះអម្ចាស់ដ៏ជាព្រះបានប្រទានឲ្យខ្ញុំនិយាយមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គបានដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។ 5 ព្រះអម្ចាស់ដ៏ជាព្រះបានបើកត្រចៀកខ្ញុំ ហើយខ្ញុំមិនបានបះបោរប្រឆាំង ហើយមិនបានដកខ្លួនថយក្រោយដែរ។ 6 ខ្ញុំបានបែរខ្នងអោយអ្នកដែលបានវាយខ្ញុំ និងថ្ពាល់ខ្ញុំដល់អ្នកដែលបើកពុកចង្កាខ្ញុំ។ ខ្ញុំមិនបានលាក់បាំងមុខខ្ញុំពីការអៀនខ្មាស់និងការស្តោះទឹកមាត់ទេ។ 7 ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងជួយខ្ញុំ។ ដូច្នេះហើយ ខ្ញុំមិនត្រូវអាម៉ាស់ដូចដែលខ្ញុំបានធ្វើឲ្យមុខរបស់ខ្ញុំដូចជាអណ្តាតភ្លើង ខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ 8 ព្រះអង្គដែលនឹងរកយុត្តិធម៌អោយខ្ញុំទ្រង់គង់នៅជិត។ តើអ្នកណានឹងប្រឆាំងនឹងខ្ញុំ? ចូរយើងឈរឡើងជាមួយគ្នា។ តើអ្នកណាជាអ្នកចោទប្រកាន់ខ្ញុំ? ឲ្យគាត់ចូលមកជិតខ្ញុំ។ 9 មើល៍! ព្រះអម្ចាស់ជាព្រះនឹងជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? មើល៍! ពួកគេទាំងអស់គ្នានឹងចាស់ទៅដូចជាសម្លៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។ 10 ក្នុងចំណោមអ្នកតើមានកោតខ្លាចព្រះអម្ចាស់ទេ? តើអ្នកស្តាប់តាមសំឡេងអ្នកបំរើរបស់ព្រះអង្គទេ? តើអ្នកណាដើរក្នុងភាពងងឹតដែលអត់មានពន្លឺទេ? អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើរជីវិតលើព្រះជាម្ចាស់ខ្លួន។ 11 មើល៍! អស់អ្នកដែលបង្កាត់ភ្លើង អស់អ្នកដែលបំពាក់ខ្លួនដោយភ្លើង ដើរក្នុងអណ្ដាតភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ជាភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់នៅកន្លែងនៃការឈឺចាប់។
1 ចូរស្តាប់យើង អ្នកដែលស្វែងរកសេចក្តីសុចរិតអើយ អ្នកដែលស្វែងរកព្រះអម្ចាស់ ចូរមើលឲ្យចំទៅថ្មដា ជាទីកន្លែងដែលយើងបានដាប់កាត់យកអ្នករាល់គ្នាចេញមកក្រៅ។ 2 ចូរមើល ពីអប្រាហាំដែលជាបុព្វបុរសរបស់អ្នក និងសារ៉ាដែលបង្កើតអ្នកមក ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង យើងបានហៅគាត់។ យើងឲ្យពរគាត់ ហើយគាត់ក៏មានចំនួនជាច្រើនឡើង។ 3 ពិតណាស់ ព្រះអម្ចាស់នឹងកំសាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គនឹងសំរាលទុក្ខដល់ទីដែលបាក់បែក ព្រះអង្គនឹងធ្វើឲ្យដីហួត ហែងនេះ ប្រែទៅជាសួនឧទ្យានអេដែន ហើយទីស្ងាត់ក្បែទន្លេ យ័រដាន់ទៅជាជ្រលោងឧឡាននៃព្រះអម្ចាស់វិញ ហើយសម្រែកសប្បាយរីករាយ និងមានបទចម្រៀងអរព្រះគុណ។ 4 «ចូរប្រុងស្តាប់យើង ប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ប្រជារាស្ត្ររបស់យើងអើយ! ដ្បិតយើងនឹងចេញក្រឹត្យមួយហើយយើងនឹងអោយយុត្ដិធម៌របស់យើងធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងមូល។ 5 សេចក្តីសុចរិតនៃយើងជិតបង្កើយ សេចក្តីសង្គ្រោះរបស់យើងនឹងចេញទៅ ហើយដៃយើងនឹងជំនុំជម្រះអស់ទាំងប្រជាជាតិទាំងមូល កោះទាំងឡាយដែលបានរង់ចាំយើង ដ្បិតដៃយើងក៏រង់ចាំដែរ។ 6 សូមងើយភ្នែកអ្នកមើលទៅមេឃហើយមើលផែនដីដែលនៅពីក្រោម ដ្បិតមេឃនឹងរសាត់បាត់ទៅដូចជាផ្សែង អ្វីៗនឹងត្រូវរលាយដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត។ ប៉ុន្តែការសង្គ្រោះរបស់យើងនឹងនៅស្ថិតស្ថេរជាដរាប ហើយសេចក្ដីសុចរិតរបស់យើងនឹងមិនឈប់ដែរ។ 7 ចូរស្តាប់យើង អស់អ្នកដែលស្គាល់សេចក្ដីពិត ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង កុំខ្លាចមនុស្សហើយក៏មិនត្រូវខកចិត្តដោយការរំលោភបំពានរបស់ពួកគេដែរ។ 8 ដ្បិតកណ្ដៀរនឹងស៊ីវាដូចសម្លៀកបំពាក់ហើយដង្កូវនឹងស៊ីដូចជារោមចៀម ប៉ុន្តែសេចក្តីសុចរិតរបស់យើងនឹងនៅស្ថិតស្ថេរ ហើយសេចក្តីសង្គ្រោះរបស់យើងនឹងស្ថិតស្ថេរនៅគ្រប់ជំនាន់»។ 9 សូមក្រោកឡើង! សូមក្រោកឡើង ព្រះអម្ចាស់អើយ បំពាក់ខ្លួនអ្នកជាមួយកម្លាំង ព្រះហ័ស្តព្រះអម្ចាស់។ សូមក្រោកឡើង ដូចនៅកាលពីដើម ជាជំនាន់ពីបុរាណ។ តើមិនមែនទ្រង់ទេឬដែលបានផ្តូលរ៉ាហាប់ ហើយព្រះអង្គក៏បានចាក់ទម្លុះសត្វដ៏សម្បើម? 10 តើមិនមែនព្រះអង្គដែលធ្វើឲ្យទឹកសមុទ្ររីង គឺជាទឹកដ៏សែនជម្រៅ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលរំដោះបានដើរឆ្លងទៅ? 11 ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងត្រឡប់មកក្រុងស៊ីយ៉ូន ហើយគេនឹងមានអំណរដ៏នៅអស់កល្បជានិច្ច នៅលើក្បាលរបស់គេ នឹងទទួលបានសេចក្ដីរីករាយនិងអំណរ ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។ 12 «យើង គឺយើងនេះហើយដែលសម្រាលទុក្ខអ្នក។ ហេតុអ្វីបានជាអ្នកភ័យខ្លាចនិងមនុស្ស ដែលនឹងត្រូវស្លាប់កើតពីមនុស្ស ដែលនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ? 13 ហេតុអ្វីបានជាអ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃនិងរៀបគ្រិះនៃផែនដី? ហើយអ្នកខ្លាចចំពោះការនេះជារៀងរាល់ថ្ងៃ ដោយកំហឹងនៃការសង្កត់សង្កិន នៅពេលគេសម្រាចនឹងបំផ្លាញអ្នក។ តើសេចក្តីកំហឹងរបស់អ្នកជិះជាន់នោះនៅទីណា? 14 ពួកអ្នកដែលបានបានឱនចុះ ព្រះអម្ចាស់នឹងដោះគេចេញយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ទេ មិនធ្លាក់ទៅក្នុងរណ្តៅឡើយ គេក៏មិនខ្វះអាហារបរិភោគដែរ។ 15 ដ្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលធ្វើអោយសមុទ្របក់បោក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ 16 យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី ហើយពោលទៅកាន់អ្នកក្រុងសុីយ៉ូនថា «អ្នកជាប្រជាជនរបស់យើង»។ 17 ចូរភ្ញាក់ឡើង ចូរក្រោកឡើង ក្រុងយេរូសាឡិមអើយ ចូរឈរឡើង អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី។ 18 ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយអ្នកទេ។ 19 សេចក្ដីទាំងពីរមុខនេះ បានកើយឡើងមកលើអ្នក តើអ្នកសោកស្តាយជាមួយអ្នក? គ្រោះមហន្តរាយ និងសេចក្ដីបំផ្លាញ គ្រោះទុរ្ភិក្សនិងដាវផង។ តើអ្នកសម្រាលទុក្ខអ្នក? 20 កូនប្រុសរបស់អ្នកបានដួលសន្លប់ហើយ។ ពួកគេដេកនៅតាមចិញ្ចើមថ្នល់ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ហើយគំរាមកំហែងដល់ព្រះរបស់អ្នក។ 21 ដូច្នេះ អ្នកដែលត្រូវរងទុក្ខវេទនា ហើយអ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ 22 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលបានសូមអង្វរសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ «មើល៍! យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង ចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកម្តងទៀតឡើយ។ 23 យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា «ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ហើយខ្នងរបស់អ្នកបានរាបដូចជាដី និងជាផ្លូវថ្នល់សំរាប់គេដើរលើ»។
1 ក្រោកឡើង ក្រោកឡើង ក្រុងស៊ីយ៉ូនអើយ ហើយដាក់កម្លាំងនៅលើអ្នក និងពាក់ខោអាវស្រស់ស្អាតរបស់អ្នកផង ក្រុងយេរូសាឡិមដ៏បរិសុទ្ធ ដ្បិតពួកមិនកាត់ស្បែកឬពួកមិនស្អាត មិនអាចចូលមកក្រុងអ្នកបានទៀតឡើយ។ 2 ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម យេរូសាឡិមអើយ ចូរដោះខ្សែច្រវាក់ចេញពីករបស់អ្នកកូនស្រីរបស់ស៊ីយ៉ូន។ 3 ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកបានត្រូវគេលក់ដោយគ្មានតម្លៃអ្វីទេអ្នកនឹងត្រូវបានលោះដោយគ្មានប្រាក់»។ 4 ដ្បិតនេះគឺជាព្រះអម្ចាស់មានព្រះបន្ទូល៖ «កាលពីដើមដំបូង ប្រជារាស្ដ្ររបស់យើងបានចេញទៅស្រុកអេស៊ីប ជាបណ្តោះអាសន្ន តែត្រូវបានអាស្ស៊ីរីជិះជាន់ពួកគេ។ 5 ឥឡូវនេះតើយើងមានអ្វីនៅទីនេះ? ដោយឃើញថាប្រជា រាស្ត្ររបស់យើងត្រូវគេនាំយកទៅដោយឥតបានការអ្វី? អ្នកដែលគ្រប់គ្រងលើពួកគេនឹងចំអកអោយពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 6 ហេតុដូច្នេះហើយ បានជាប្រជាជនរបស់យើង នឹងស្គាល់នាមរបស់យើង ហើយពួកគេនឹងរស់នៅក្នុងថ្ងៃដែលយើងបាននិយាយ «គឺយើងនេះហើយ!» 7 តើល្អយ៉ាងណាទៅ គឺជើងអ្នកដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹង ហើយប្រកាសដំណឹងល្អ ជាអ្នកប្រកាសពីក្តីសុខសាន្ត ហើយពីការសង្គ្រោះ គឺពោលមកកាន់ក្រុងស៊ីយ៉ូនថា «ព្រះជាម្ចាស់របស់អ្នកសោយរាជ្យ!» 8 ចូរស្តាប់ អ្នកយាមក្រុងបន្លឺសំឡេងឡើង ពួកគេស្រែកហ៊ោរួមជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ គឺព្រះអម្ចាស់យាងមកក្រុងស៊ីយ៉ូនវិញហើយ។ 9 ក្រុងយេរូសាឡិមអើយ ចូរនាំគ្នាស្រែកហ៊ោនិងច្រៀងដោយអំណរទៅ។ ព្រះអម្ចាស់បានសំរាលទុក្ខប្រជាជនរបស់ព្រះអង្គ ដោយព្រះអង្គបានលោះក្រុងយេរូសាឡឹម។ 10 ព្រះអម្ចាស់បានសំដែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះមុខប្រជាជាតិនានា។ ផែនដីទាំងមូលនឹងឃើញការសង្គ្រោះនៃព្រះរបស់យើង។ 11 ចាកចេញ ចូរនាំគ្នាចាកចេញពីទីនេះទៅ កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ ចូរញែកខ្លួនចេញជាស្អាតចុះ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះអម្ចាស់អើយ ។ 12 ដ្បិតអ្នករាល់គ្នាមិនចាកចេញទៅយ៉ាងដោយប្រញ៉ាប់នោះទេ ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ ដ្បិតព្រះអម្ចាស់នឹងយាងពីមុខអ្នក។ ព្រះរបស់ជនជាតិអុីស្រាអែលនឹងការពារអ្នក។ 13 មើល៍! អ្នកបម្រើរបស់យើង នឹងប្រព្រឹត្ដដោយឈ្លាសវៃ អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន ហើយត្រូវលើកតម្កើង។ 14 មានមនុស្សច្រើនឃើញទ្រង់គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខទ្រង់លែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ 15 ទោះបីជាយ៉ាងនោះក្តី អ្នកបំរើរបស់យើងនឹងប្រោសប្រជាជាតិជាច្រើនហើយស្តេចនានានឹងបិទមាត់ពួកគេព្រោះតែព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេហើយគេ នឹងបានឮសេចក្ដីដែលគេមិនដែលឃើញ ហើយគេអាចយល់បាន។
1 តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់ ហើយតើព្រះពាហុរបស់ព្រះអម្ចាស់បានលេចមកឲ្យអ្នកណាឃើញ? 2 ដ្បិតព្រះអង្គធំឡើងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដូចគ្រាប់ស្រូវហើយដូចពន្លកដុះចេញពីដីហួតហែង។ ព្រះអង្គគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យទាក់ទាញចិត្តយើងដែរ។ 3 ព្រះអង្គត្រូវបានគេមើលងាយនិងបដិសេធ គ្មាននរណារាប់រក។ ព្រះអង្គសោកសៅ និងធ្លាប់ស្គាល់ការឈឺចាប់។ ដូចជាអ្នកដែលមកពីពួកលាក់មុខរបស់ពួកគេ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនចាត់ទុកព្រះអង្គថាសំខាន់។ 4 តែព្រះអង្គបានរងទុក្ខដោយសារជំងឺរបស់យើង ហើយបានទទួលយកទុក្ខព្រួយរបស់យើង ប៉ុន្តែយើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។ 5 ប៉ុន្តែដោយព្រោះតែការបះបោរបស់យើង ព្រះអង្គត្រូវបានគេចាក់ទម្លុះ។ ព្រះអង្គត្រូវបានគេវាយដំដោយព្រោះតែបាបរបស់យើង។ ព្រះអង្គបានរងទារុណកម្មដើម្បីឱ្យយើងបានទទួលនូវសេចក្ដីសុខសាន្ត ហើយដោយព្រោះតែស្នាមរបួសរបស់ទ្រង់យើងបានជា។ 6 យើងទាំងអស់គ្នាដូចជាចៀមបានវង្វេង យើងម្នាក់ៗបានងាកទៅរកមាគ៌ារៀងៗខ្លួន ហើយព្រះអម្ចាស់បានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។ 7 ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ ដូចកូនចៀមដែលត្រូវគេនាំទៅរកការសម្លាប់ហើយដូចចៀមដែលនៅចំពោះមុខអ្នកកាត់រោមវានៅស្ងៀម ដូច្នេះវាមិនបានបើកមាត់របស់វាទេ។ 8 ដោយការបង្ខិតបង្ខំ និងសេចក្ដីជំនុំជរះ ព្រះអង្គត្រូវទទួលទោស តើមានអ្នកណានៅជំនាន់នោះបានគិតពីព្រះអង្គ? តែព្រះអង្គបានដកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ ព្រោះតែអំពើបាបនៃប្រជាជនបានដាក់លើទ្រង់។ 9 ពួកគេបានបញ្ចុះព្រះអង្គជាមួយឧក្រិដ្ឋជន ហើយនៅជាមួយអ្នកមានម្នាក់ ទោះបីព្រះអង្គមិនបានប្រព្រឹត្ដអំពើឃោរឃៅហើយពាក្យបោកបញ្ឆោតក៏គ្មាននៅក្នុងព្រះឧស្ឋរបស់ព្រះអង្គដែរ។ 10 ប៉ុន្តែ ព្រះអម្ចាស់នឹងវាយគេ ហើយធ្វើឲ្យគេឈឺ។ ពេលលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាប ព្រះអង្គនឹងធ្វើឲ្យលោកមានអ្នកបន្តវាន ព្រះអង្គនឹងបន្តថ្ងៃអាយុរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។ 11 បន្ទាប់ពីរងទុក្ខលំបាកក្នុងជីវិតរបស់គាត់ នោះលោកនឹងមានពន្លឺ ហើយមនុស្សជាច្រើននឹងទទួលស្គាល់ចំណេះលោក។ អ្នកបម្រើសុចរិតរបស់យើង នឹងបានយុត្តិធម៌ពីមនុស្សជាច្រើន ព្រះអង្គនឹងទទួលយកសេចក្តីទុច្ចរិតរបស់គេ។ 12 ដូច្នេះហើយ យើងនឹងបានប្រគល់ព្រះអង្គគ្រប់គ្រងលើមនុស្សជាច្រើន ព្រះអង្គនឹងចែកជ័យភណ្ឌរួមជាមួយ ពួកកាន់ អំណាច ដ្បិតព្រះអង្គបានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ និងសុខចិត្តឲ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនពាល។ ព្រះអង្គបានទទួលរងទោស នៃអំពើបាបរបស់មនុស្សជាច្រើន ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង។
1 «ចូស្រែកច្រៀងឡើង អស់ទាំងស្ត្រីដែលមិនអាចមានកូនបាន ចូស្រែកច្រៀងឡើងដោយអំណរ អ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរអបអរសាទរឡើង។ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី» ដែលមានប្តីទៅទៀត។ 2 «ចូរពង្រីកត្រសាលរបស់អ្នកឲ្យធំជាងមុន ហើយពង្រាយវាំងននតង់របស់អ្នកឲ្យវែងដែរ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំចុះ។ 3 ដ្បិតទឹកដីរបស់អ្នកនឹងរីកទៅស្តាំដៃ និងឆ្វេងដៃ ហើយកូនចៅរបស់អ្នកនឹងឈ្នះលើប្រជាជាតិនានានិងតាំងទីលំនៅក្នុងក្រុងដែលស្ងាត់ជ្រងំ។ 4 កុំខ្លាចឲ្យសោះ ដ្បិតអ្នកនឹងមិនដែលត្រូវខ្មាសឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដដែរព្រោះអ្នកនឹងមិនត្រូវបាក់មុខឡើយ ហើយអ្នកនឹងមិននឹកចាំពីសេចក្ដីអាម៉ាស់ពីកាលនៅក្មេង និងការខ្មាស់ដែលអ្នកបោះបង់ដែរ។ 5 គឺព្រះអង្គដែលបានបង្កើត ស្វាមីរបស់អ្នក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ ព្រះដ៏វិសុទ្ធរបស់អុីស្រាអែលជាព្រះប្រោសលោះរបស់អ្នក។ ទ្រង់ត្រូវបានគេហៅថាជាព្រះនៃផែនដីទាំងមូល។ 6 ដ្បិតអម្ចាស់បានហៅអ្នកត្រឡប់មកវិញដូចភរិយាដែលត្រូវគេបោះបង់ចោលហើយទុក្ខ ព្រួយក្នុងវិញ្ញាណ ដូចជាស្ត្រីដែលបានរៀបការហើយត្រូវគេបោះបង់» ព្រះបន្ទូលព្រះជាម្ចាស់នៃអ្នក។ 7 «ដ្បិតយើងបានបោះបង់អ្នកចោលនៅក្នុងរយៈពេលខ្លី ប៉ុន្តែដោយក្ដីមេត្តាករុណាយើងនិងទទួលអ្នកត្រឡប់មកវិញ។ 8 ដោយសចក្ដីក្រោធយើងបានគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានសង្គ្រោះអ្នក។ 9 ដ្បិតការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់យើង ដូចយើងបានស្បថថាយើងនិងមិន ឲ្យទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា ដូច្នេះយើងបានស្បថថាខ្ញុំនឹងមិនខឹងអ្នកឬស្តីបន្ទោសអ្នកឡើយ។ 10 ទោះភ្នំនានារញ្ជួយយ៉ាងណាតែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់យើងនឹងមិនឃ្លាតឆ្ងាយពីអ្នកហើយក៏មិនធ្វើអោយកក្រើកដល់សម្ពន្ធមេត្រីនៃសន្តិភាពរបស់យើងដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលអាណិតមេត្តាអ្នក។ 11 អ្នកមានទុក្ខវេទនា អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ មើល៍យើងនឹងរៀបថ្មអ្នកឡើង ដោយបាយអមានពណ៌ល្អ ហើយដាក់គ្រឹះរបស់អ្នកជាមួយត្បូងកណ្តៀង។ 12 យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។ 13 ក្រោយមកកូនៗ របស់អ្នកនឹងទទួលការប្រៀនប្រដៅ ពីព្រះអម្ចាស់ ហើយសេចក្តីសុខសាន្តរបស់កូនចៅអ្នកនឹងបានប្រសើរឡើង។ 14 យើងនិងបង្កើតអ្នកឡើងវិញដោយសេចក្ដីសុចរិត អ្នកនឹងលែងរងការបៀតបៀនទៀតហើយ ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ គ្មានការភ័យខ្លាចណាមួយចូលមកជិតអ្នកឡើយ។ 15 មើលប្រសិនបើមាននរណាម្នាក់បង្កបញ្ហា វាមិនមែនមកពីយើងទេ ឯអ្នកណាដែលលើកគ្នាទាស់នឹងអ្នក គេនឹងដួលចុះវិញ ។ 16 មើល៍! គឺយើងបានបង្កើតទាំងជាងដែក ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធសម្រាប់ការរបស់ខ្លួន ហើយយើងក៏បានបង្កើតមេបំផ្លាញដើម្បីបំផ្លាញដែរ។ 17 គ្មានអាវុធណាមួយដែលបង្កើតឡើងមកអាចប្រឆាំងនឹងអ្នកបានទេ អស់អ្នកដែលចោទប្រកាន់អ្នកគេនិងទទួលទោសវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះអម្ចាស់នឹងទទួលជាមរតក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
1 «ចូលមកអស់អ្នកដែលស្រេកទឹក សូមអញ្ជើញមកពិសារទឹក ហើយអស់អ្នកដែលគ្មានប្រាក់ ចូរមកទិញហើយបរិភោគទៅ សូមអញ្ជើញមកទិញស្រាទំពាំងបាយជូរនិងទឹកដោះគោដោយមិនគិតថ្លៃ។ 2 ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នកខំធ្វើការដើម្បីអ្វីដែលមិនស្កប់ស្កល់? ចូរស្ដាប់យើងដោយប្រុងប្រយ័ត្នដល់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយរីករាយក្នុងអាហាររបស់អ្នក។ 3 ចូរបែរត្រចៀកហើយមករកយើង! ចូរស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិតរស់នៅ! យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នក។ គឺជាសេចក្ដីមេត្តា ករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។ 4 ចូរមើល៍! យើងបានតាំងគាត់ទុកជាទីបន្ទាល់ ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខហើយជាអ្នកបង្គាប់ដល់គេ។ 5 ចូរមើល៍! អ្នកនឹងហៅប្រជាជាតិិដែលអ្នកមិនស្គាល់នឹងប្រជាជាតិដែលមិនស្គាល់អ្នក ពួកគេនឹងរត់មករកអ្នក ដោយព្រោះតែព្រះនាមព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ជាព្រះរបស់ ជនជាតិអុីស្រាអែល ដែលបានលើកតម្កើងអ្នក»។ 6 ចូស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលអ្នកអាចរកព្រះអង្គឃើញ ចូរទូលរកព្រះអង្គ ក្នុងពេលដែលព្រះអង្គគង់នៅជិតអ្នក។ 7 ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន មនុស្សមានបាបត្រូវលះបង់គំនិតអាក្រក់ដែរ។ សូមអោយគាត់បានវិល ត្រឡប់មករកព្រះអម្ចាស់វិញ នោះព្រះអង្គនិងអាណិតដល់គេ សម្រាប់ព្រះជាម្ចាស់នៃយើង នឹងអត់ទោសឲ្យជាបរិបូរណ៏ដល់គេផង។ 8 «ដ្បិតគំនិតរបស់យើងមិនមែនជាគំនិតរបស់អ្នកទេ ហើយផ្លូវរបស់យើងក៏មិនមែនជាផ្លូវរបស់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណារបៀបដែលយើងប្រព្រឹត្តក៏ខ្ពស់ជាងបៀបដែលអ្នករាល់គ្នាប្រព្រឹត្តយ៉ាងនោះដែល ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះផងដែរ។ 10 ដ្បិតភ្លៀងនិងព្រិល ដែលធ្លាក់ចុះមកពីលើមេឃ មិនអាចត្រឡប់ទៅលើវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា។ 11 ដ្បិតពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។ 12 ដ្បិតអ្នកនឹងមានអំណរសប្បាយហើយដើរដោយសុខសាន្ត។ ឯអស់ទាំងភ្នំធំ និងជ្រលងភ្នំទាំងប៉ុន្មាននឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយនៅចំពោះមុខអ្នក ហើយដើមឈើនៅតាមវាលនឹងនាំគ្នាទះដៃ។ 13 ជំនួសអោយ ដើមកកោះនឹងដុះឡើង និងជំនួសឲ្យបន្លា ហើយដើមយីថោនឹងដុះឡើង ទាំងអញ្ចាញ ដុះឡើងសំរាប់ព្រះនាមព្រះអម្ចាស់ដែលជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ»។
1 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរសង្កេតមើលអ្វីដែលត្រឹមត្រូវ ចូរធ្វើអ្វីត្រឹមត្រូវ ដ្បិតសេចក្ដីសង្គ្រោះរបស់យើងជិតមកដល់ហើយ សេចក្តីសុចរិតរបស់យើងក៏ជិតមកដល់ដែរ។ 2 មានពរហើយអ្នកណាដែលប្រព្រឹត្តបែបនេះ ហើយកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺគោរពថ្ងៃសប្ប័ទបានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនអោយដៃរបស់គេប្រព្រឹត្តអំពើអាក្រក់ណាមួយ»។ 3 កុំអោយជនបរទេសណាដែលដើរតាមព្រះអម្ចាស់ហើយពោលថា «ព្រះអម្ចាស់ប្រាកដជានឹងដកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា «មើលចុះខ្ញុំជាដើមឈើស្ងួត»។ 4 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ ហើយជ្រើសរើសយកអ្វីដែលគាប់ចិត្តយើងហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង 5 ដូច្នេះយើងនឹងអោយគេសង់ផ្ទះនិងក្នុងកំពែងរបស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត។ យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។ 6 រីឯជនបរទេសដែលជាប់ចិត្តនឹងចូលរួមជាមួយព្រះអម្ចាស់គោរពបម្រើព្រះអង្គនិងស្រឡាញ់នាមព្រះអង្គ អស់អ្នកដែលគោរពថ្ងៃសប្ប័ទ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង 7 យើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង ហើយអោយគេមានអំណរសប្បាយនៅក្នុងដំណាក់ដែលយើងអធិស្ឋាន។យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជាកន្លែង អធិស្ឋានសំរាប់ប្រជាជាតិទាំងមូល។ 8 នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ ដែលប្រមូលអស់អ្នកត្រូវបានគេបោះបង់ ក្នុងជនជាតិអុីស្រាអែល យើងនឹងប្រមែប្រមូលអ្នកផ្សេងឲ្យមកជួបជុំគ្នាបន្ថែមទៀតផង»។ 9 អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរនាំគ្នាមកស៊ីចំណី! 10 អ្នកយាមរបស់ពួកគេទាំងអស់សុទ្ធ តែខ្វាក់ពួកគេមិនយល់។ ពួកគេទាំងអស់សុទ្ធតែជាឆ្កែដែលមិនចេះព្រុស។ ពួកគេតែងតែស្រមើស្រមៃ។ ពួកគេសម្រាកចុះ ហើយចូលចិត្តដេកណាស់។ 11 គេជាពួកឆ្កែសាហាវ ដែលគិតតែពីត្របាក់ស៊ី ហើយមិនចេះស្កប់ស្កល់ទេ។ ជាពួកគង្វាលដែលមិនចេះយល់សោះ ពួកគេបាន ងាកទៅរកមាគ៌ារៀងៗខ្លួន ម្នាក់ៗលោភលន់ចង់បានផលប្រយោជន៍អយុត្តិធម៌។ 12 «អញ្ជើញមក» ពួកគេនិយាយថា «តោះយើងផឹកស្រាទំពាំងបាយជូរ។ ហើយថ្ងៃស្អែកនឹងដូចជាថ្ងៃនេះដែរ ព្រោះថ្ងៃណាក៏មានស្រាច្រើនដែរ»។
1 មនុស្សសុចរិតត្រូវវិនាសអន្ដរាយ តែអត់មានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅ គ្មានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញ ឲ្យរួចពីចំពោះការអាក្រក់នោះទេ។ 2 អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។ 3 ប៉ុន្តែមកទីនេះ អ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ហើយជាកូនរបស់ស្រីផឹតក្បត់ និងស្រីដែលបានធ្វើឲ្យខ្លួនទៅជាពេស្យា។ 4 តើអ្នកកំពុងសើចចំអកឲ្យនរណា? តើអ្នកហាមាត់ចំអក ហើយលៀនអណ្ដាតឲ្យអ្នកណា? តើអ្នករាល់គ្នាមិនមែនជាពូជពង្សបះបោរដែលជាកូនចៅនៃការបោកបញ្ឆោតទេឬ? 5 អ្នកបានដុតខ្លួនរបស់អ្នករាល់គ្នា ដោយបានដេកនៅក្រោមអូស នៅក្រោមដើមឈើខៀវខ្ចី ហើយអ្នករាល់គ្នាសម្លាប់កូនចៅនៅបាតទន្លេនោះដែរ និងនៅខាងក្រោមក្រហែងថ្ម។ 6 នៅក្នុងចំណោមរបស់ដែលរលើប នៅក្នុងទន្លេបាតជ្រោះជាវត្ថុដែលបានផ្ដល់ឲ្យដល់អ្នក។ ពួកគេបានចាត់ទុកវត្ថុជាទីសក្ការៈរបស់គេ។ អ្នករាល់គ្នាច្រួចស្រា ហើយបានសែនដល់របស់ទាំងនោះ ហើយដ៏បានថ្វាយដង្វាយស្រូវផងដែរ។ តើការបែបនេះគួរឲ្យយើងរីករាយបានទេ? 7 អ្នកបានរៀបចំគ្រែរបស់អ្នកនៅលើភ្នំខ្ពស់។ អ្នកក៏បានឡើងទៅទីនោះដើម្បីថ្វាយយញ្ញបូជា។ 8 អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានធ្វើឲ្យគ្រែរបស់អ្នកធំទូលាយ។ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ អ្នកបានឃើញផ្លូវឯកជនរបស់គេ។ 9 អ្នករត់ទៅថ្វាយបង្គំព្រះម៉ូឡុកជាមួយប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន ហើយគ្រឿងក្រអូប របស់អ្នកបានចម្រើនឡើង អ្នកបានឲ្យពួកនាំសារទៅឆ្ងាយៗ គឺរហូតទៅដល់ស្ថានមច្ចុរាជ ។ 10 អ្នកបាននឿយហត់នឹង ដំណើរដ៏វែងឆ្ងាយរបស់អ្នកប៉ុន្តែអ្នកមិនដែលនិយាយថា «វាអស់សង្ឃឹមទេ»។ គឺអ្នកបានទទួលជីវិតដោយដៃអ្នកខ្លួនឯង អ្នកមិនបានអស់កម្លាំងទេ។ 11 «តើអ្នកព្រួយបារម្ភអំពីនរណា? តើអ្នកបានភ័យខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់យើងនោះ? ដោយព្រោះតែយើងនៅស្ងៀមយូរពេក ហើយបានជាអ្នករាល់គ្នាមិន កោតខ្លាចដល់យើងសោះ។ 12 យើងនឹងប្រកាស់អំពីសេចក្តីសុចរិតដែលអ្នកបានធ្វើ ហើយប្រាប់គ្រប់ដែលអ្នកបានប្រព្រឹត្ត តែការទាំងនោះមិនអាចជួយដល់អ្នកបានទេ។ 13 ពេលអ្នកស្រែកអង្វរករ សូមឲ្យរូបចម្លាក់ព្រះដែលអ្នកបានជ្រើសរើសជួយសង្គ្រោះអ្នកផង។ ផ្ទុយទៅវិញ ខ្យល់នឹងផាត់រូបព្រះទៅទាំងអស់។ ចំណែកអ្នកដែលមកជ្រកកោនជាមួយយើង នឹងទទួលទឹកដីជាមត៌ក ហើយនឹងកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើងទៀតផង។ 14 ព្រះអម្ចាស់មានព្រះបន្ទូលថា«ចូរត្រួសត្រាយរៀបចំផ្លូវ ហើយដកថ្មដែលធ្វើឲ្យជំពប់ដួល ចេញពីផ្លូវរបស់ប្រជាជនយើង!» 15 ដ្បិតនេះជាអ្វីដែលព្រះដ៏ខ្ពស់ ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា «យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេគាបសង្កត់ខាងវិញ្ញាណ ដើម្បីធ្វើឲ្យវិញ្ញាណមនុស្សដែលត្រូវបានគេគាបសង្កត់មានសង្ឃឹម ធ្វើឲ្យចិត្តរបស់មនុស្សសោគសង្រេងបានសង្ឃឹមផងដែរ។ 16 ដ្បិតយើងនឹងមិនចោទប្រកាន់ជារហូតទេ មិនបានខឹងជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់នៅមុខយើង ជីវិតដែលយើងបានបង្កើត។ 17 ដោយសារតែអំពើបាប អំពើឃោឃៅរបស់គេចម្រើនឡើង យើងបានខឹងហើយជំនុំជម្រះគេ យើងបានបាំងមុខយើងដោយខឹង ប៉ុន្តែគេបានត្រឡប់មកនៅចំពោះដូងចិត្តយើងទៀត។ 18 យើងបានឃើញអស់ទាំងផ្លូវរបស់គេ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ព្រមទាំងសម្រាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។ 19 យើងដែលបង្កើតបបូរមាត់ចេញជាផលផ្លែ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់អ្នកដែលនៅឆ្ងាយៗ និងអ្នកដែលនៅជិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រោសពួកគេឲ្យបានជាសះស្បើយ។ 20 ប៉ុន្តែមនុស្សអាក្រក់វិញប្រៀបបាននឹងសមុទ្រដែលបក់បោក មិនដែលសម្រាក ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។ 21 មនុស្សអាក្រក់នឹងមិនបានសេចក្ដីសុខសាន្តទេ នេះជាព្រះបន្ទូលរបស់ទ្រង់»។
1 «ចូរស្រែកអោយខ្លាំង កុំទប់ទៀតឡើយ។ ចូរបន្លឺសំឡេងឡើងដូចសំឡេងត្រែ។ ប្រាប់ប្រជាជនរបស់យើង ពីការបះបោររបស់ពួកគេ ចូរប្រាប់កូនចៅលោកយ៉ាកុប ពីអំពើបាបរបស់គេផង។ 2 ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយរីករាយនឹងចង់ស្គាល់មាគ៌ារបស់យើង ដូចជាប្រជាជាតិ មួយដែលអនុវត្តសេចក្តីសុចរិតហើយមិនបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះរបស់ខ្លួន។ ពួកគេសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ពួកគេរីករាយក្នុងការគិតថាព្រះជាម្ចាស់ជិតមកវិញ។ 3 «ហេតុអ្វីបានជាយើងតមអាហារ» ពួកគេនិយាយថា «តែព្រះអង្គមិនបានទតមើលផង? ហេតុអ្វីបានជាយើងត្រូវបន្ទាបខ្លួន តែព្រះអង្គមិនយកចិត្តទុកដាក់ផង? មើល៍! នៅថ្ងៃដែលអ្នករាល់គ្នាតមអត់ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករផង។ 4 មើល៍ អ្នករាល់គ្នាតមអត់ឲ្យតែបានរឿងជជែក និង ឈ្លោះប្រកែកហើយវាយដោយកណ្តាប់ដៃ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាមគោលការណ៍របស់ថ្ងៃតមអាហារដើម្បី ឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។ 5 តើការតមអាហារដែលយើងចង់បានគឺជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនឬ? អ្នករាល់គ្នាឱនក្បាល ដូចដើមត្រែងត្រូវខ្យល់បក់ ហើយក្រាលសំពត់ធ្មៃ និងរោយផេះនៅក្រោមខ្លួន តើធ្វើបុណ្ណឹងល្មមឬ? តើអ្នកពិតជាហៅការតមនេះជាថ្ងៃដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ឬ? 6 នេះមិនមែនជាការតមអាហារដែលយើងជ្រើសរើសទេ ដើម្បីដោះច្រវាក់មនុស្សអាក្រក់ ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន ឲ្យមានសេរីភាពឡើងវិញ ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង? 7 តើមិនគួរចែកនំប៉័ងរបស់អ្នកជាមួយអ្នកឃ្លានហើយនាំអ្នកក្រនិងអ្នកគ្មានផ្ទះសម្បែងចូលក្នុងផ្ទះរបស់អ្នកទេឬ?» ពេលអ្នកឃើញនរណាម្នាក់អាក្រាតអ្នកគួរតែស្លៀកពាក់ឲ្យគេ។ ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។ 8 បន្ទាប់មក ទើបពន្លឺរបស់អ្នកនឹងលេចមកដូចជាអរុណរស្មី ហើយស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្តីសុចរិតរបស់អ្នកនឹងនៅចំពោះមុខអ្នកហើយសិរីរុងរឿងរបស់ព្រះអម្ចាស់នឹងធ្វើជាអ្នកជួយការពារអ្នក។ 9 ហើយបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា «យើងនៅឯណេះហើយ» ប្រសិនបើអ្នកដកយកនឹមដែលចោទប្រកាន់និងការនិយាយបង្កាច់បង្ខូចចេញពីក្នុងចំណោមអ្នករាល់គ្នា 10 ប្រសិនបើអ្នក ផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ពេលនោះពន្លឺរបស់អ្នកនឹងភ្លឺនៅក្នុងភាពងងឹតហើយ សេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់។ 11 ហើយព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន ទោះបីជាស្ថិតនៅទីហួតហែងក៏ដោយ ហើយព្រះអង្គនឹងឲ្យឆ្អឹងអ្នកមានកម្លាំង។ អ្នកប្រៀបដូចជាសួនច្បារមួយដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ 12 ក្នុងចំណោមអ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ អ្នកនឹងត្រូវបានហៅថា «ជាអ្នកជួសជុលទីបាក់បែក» «អ្នករៀបចំផ្លូវឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ»។ 13 គួរតែអ្នកទេដែលបានឃាត់ជើងអ្នក ពីការធ្វើដំណើរនៅក្នុងថ្ងៃសប្ប័ទ ហើយពីការបំពេញចិត្តខ្លួនអ្នក ដែលនៅក្នុងថ្ងៃដ៏បរិសុទ្ធរបស់យើងនោះ។ គួរតែអ្នកចាត់ទុកថ្ងៃសប្ប័ទ ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់ហើយគួរឲ្យគោរពបំផុត។ គួរតែអ្នកគោរពថ្ងៃសប្ប័ទនោះ ដោយមិនចេញទៅដើម្បីធ្វើការផ្ទាល់ខ្លួននោះទេ ហើយក៏មិនស្វែងរកអំណរដល់ខ្លួនឯង ដោយតាមរយៈមិនបាននិយាយពាក្យរបស់ខ្លួន។ 14 «ពេលនោះអ្នកនឹងបានគាប់ព្រះហឫទ័យព្រះអម្ចាស់ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី យើងនឹងអោយអ្នកទទួលកេរមត៌កពីលោកយ៉ាកុបជាឪពុករបស់អ្នកដ្បិតនេះជាព្រះបន្ទូលដែលចេញមកពី ព្រះឱស្ឋរបស់ព្រះអម្ចាស់មក»។
1 មើល!៍ ព្រះហស្ដរបស់ព្រះអម្ចាស់មិនខ្លីទេដែលមិនអាចសង្គ្រោះបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ។ 2 អំពើបាបរបស់អ្នកបានធ្វើអោយអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់របស់អ្នក ហើយអំពើបាបរបស់អ្នក បានបាំងព្រះភ័ក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់អ្នក។ 3 ដ្បិតដៃរបស់អ្នកប្រឡាក់ដោយឈាមហើយម្រាមដៃរបស់អ្នកមានបាប។ ហើយបបូរមាត់របស់អ្នកនិយាយកុហកហើយ អណ្តាតរបស់អ្នកពោលពាក្យអាក្រក់។ 4 គ្មាននរណាម្នាក់អំពាវនាវរកភាពសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ ពួកគេទុកចិត្តលើពាក្យដែលគ្មានន័យ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាកើតចេញជាអំពើបាប។ 5 ពួកគេភ្ញាស់ពងពស់ពិស ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលបរិភោគពងនោះ រមែងស្លាប់ទៅ ហើយបើគេបំបែកពងពស់ណាមួយ នោះនឹងមានពស់វែកចេញមក។ 6 មងរបស់គេប្រើធ្វើជាសម្លៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួនដោយការដែលគេធ្វើក៏មិនបានដែរ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នកពេញដោយឃោរឃៅ។ 7 ជើងរបស់គេរត់ទៅរកអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់ពួកគេគឺជាគំនិតនៃអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។ 8 ពួកគេនឹងមិនដឹងដែលពីផ្លូវនៃសន្តិភាពហើយគ្មានយុត្តិធម៌នឹងសេចក្ដីសុខសាន្តឡើយ។ ពួកគេបានដើរតាមផ្លូវកោង វៀច ហើយអ្នកណាដែលដើរតាមផ្លូវទាំងនោះ នឹងមិនដែលស្គាល់សុខសាន្តទេ។ 9 ដូច្នេះហើយ សេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនមានដល់យើងដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។ 10 យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ តាមជញ្ជាំង ដូចអ្នកដែលមិនអាចមើលឃើញ។ យើងជំពប់ដួលនៅពេលថ្ងៃត្រង់ ដូចនៅពេលព្រលប់ ក៏ប្រៀបដូចជាមនុស្សស្លាប់ដែរ។ 11 យើងស្រែកគ្រហឹមដូចខ្លាឃ្មុំ និងថ្ងូរដូចជាសត្វព្រាប យើងរងចាំយុត្តិធម៍ តែគ្មានសោះ យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ តែនៅឆ្ងាយពីយើង។ 12 ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ អំពើបាបរបស់យើងធ្វើជាបន្ទាល់ទាស់នឹងយើង អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងជានិច្ច ហើយយើងខ្ញុំក៏ស្គាល់អំពើបាបរបស់យើងខ្ញុំដែរ 13 យើងបានបះបោរបដិសេធព្រះអម្ចាស់ហើយងាកចេញពីព្រះរបស់យើង។ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។ 14 យុត្តិធម៌បានចេញឆ្ងាយ ហើយសេចក្តីសុចរិតនៅឆ្ងាយ ពីសេចក្តីពិត ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ 15 សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ រីឯអ្នកដែលងាកចេញពីអំពើអាក្រក់រមែងតែងតែ ធ្វើឲ្យខ្លួនគេក្លាយជាជនរងគ្រោះ។ ព្រះអម្ចាស់បានឃើញដូច្នេះហើយព្រះអង្គមិនសព្វព្រះហឫទ័យ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។ 16 ព្រះអង្គឃើញថា គ្មាននរណាម្នាក់អើពើ ហើយព្រះអង្គសោកស្ដាយ ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល។ ដូច្នេះ ព្រះហស្តរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ដោយអាងលើក្តីសុចរិតរបស់ព្រះអង្គវិញ។ 17 ព្រះអង្គបានពាក់សេចក្ដីសុចរិតទុកជាអាវក្រោះព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសា។ 18 ព្រះអង្គបានតបស្នងទៅពួកគេវិញនូវអំពើដែលពួកគេបានប្រព្រឹត្ដ និងវិនិច្ឆ័យទោសចំពោះខ្មាំងសត្រូវរបស់ព្រះអង្គ សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ព្រះអង្គដាក់ទោសជារង្វាន់។ 19 ដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីថ្ងៃរះ ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។ 20 «ព្រះអម្ចាស់មានព្រះបន្ទូលថា នឹងមានអ្នកជួយប្រោសលោះមកក្រុងស៊ីយ៉ូន និងលោះប្រជាជនក្នុងចំណោមកូនចៅ របស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 21 ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ឬចេញពីមាត់កូនៗ របស់អ្នកទេ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
1 ចូរក្រោកឡើង ចូរភ្លឺឡើង ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ ហើយសិរីល្អនៃព្រះអម្ចាស់ បានភ្លឺដល់អ្នកដែរ។ 2 ទោះសេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងប្រជាជាតិ ព្រះអម្ចាស់នឹងយាងមកសណ្ឋិត លើអ្នកដែលព្រះអង្គនឹងសំដែង សិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។ 3 គ្រប់ប្រជាជាតិ នឹងចូលមកក្នុងពន្លឺរបស់អ្នក ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។ 4 ចូរអ្នកមើលជុំវិញឲ្យឃើញ។ ពួកគេទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។ 5 ពេលនោះ អ្នកនឹងឃើញ ហើយមានសេចក្ដីរីករាយ នឹងត្រេកអរសប្បាយ ពីព្រោះសេចក្ដីបរិបូរណ៏នៃសមុទ្រ បានបង្ហូរមកឯអ្នកហើយទ្រព្យសម្បត្តិរបស់ប្រជាជាតិនានានឹងមកដល់អ្នក។ 6 សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌាន និងពួកអេផា។ អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យ ដែលព្រះអម្ចាស់បានធ្វើ។ 7 ហ្វូងសត្វនៅស្រុកកេដារនឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាយញ្ញបូជានៅលើ អាសនៈរបស់យើងជាតង្វាយដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។ 8 តើអ្នកទាំងនោះជានរណា តើនរណាដែលរសាត់ដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ? ។ 9 មនុស្សម្នានៅតាមកោះនានានឹងមករកយើង នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអីុស្រាអែល ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។ 10 កូនរបស់ជនជាតិដ៏ទៃនឹងនាំគ្នាសង់ កំពែងរបស់អ្នកឡើងវិញ ស្ដេចរបស់ពួកគេនឹងមកបម្រើអ្នក ដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នក តែឥឡូវនេះ យើងសម្តែងចិត្តអាណិតមេត្តាចំពោះអ្នកវិញ។ 11 ទ្វាររបស់អ្នក នៅបើកចំហ ឥតបិទសោះឡើយ ទោះជាយប់ ឬថ្ងៃក្ដី ដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយហូរចូលមក និងឲ្យស្ដេចរបស់ពួកគេ មកជាហូរហែដែរ។ 12 ជាការពិតណាស់ ប្រជាជាតិ និងនគរនានា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។ 13 សេចក្តីលម្អនៃស្រុកលីបង់និងមានដល់អ្នក គឺជាឈើកកោះ ឈើស្រស់ និងឈើស្រឡៅផង ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម លំអទីសក្ការៈរបស់យើង។ យើងនឹងធ្វើឲ្យកន្លែងដែលយើង ស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។ 14 ពួកគេនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក គឺកូនចៅអ្នកដែលបានប្រមាថអ្នក ពួកគេនឹងមកក្រាបនៅទៀបជើងអ្នក គេនឹងហៅអ្នកថាជាក្រុងរបស់ព្រះអម្ចាស់ ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអុីស្រាអែល។ 15 ផ្ទុយទៅវិញ គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។ 16 ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធិបារមី។ 17 យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនជំនួសឈើ ដែកជំនួសថ្ម។ យើងឲ្យសន្តិភាព និងយុត្តិធម៌ គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។ 18 ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា សង្គ្រោះ ហៅទ្វាររបស់អ្នកថាទ្វារ សរសើរតម្កើង។ 19 ព្រះអាទិត្យនឹងគ្មានពន្លឺដល់អ្នកនៅពេលថ្ងៃ ហើយក៏មិនមានពន្លឺព្រះច័ន្ទចាំងមកលើអ្នកដែរ ប៉ុន្តែព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតទៅ ហើយជាព្រះអម្ចាស់នឹងជាសិរីល្អរបស់អ្នកដែរ។ 20 ពន្លឺថ្ងៃរបស់អ្នកនឹងមិនលិចបាត់ទេ ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតទៅ ហើយថ្ងៃដែលអ្នកកាន់ទុក្ខ នឹងត្រូវបញ្ចាប់ដែរ។ 21 ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។ 22 អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់អ្នក ដែលខ្សោយជាងគេ នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង យ៉ាងឆាប់ៗ តាមពេលកំណត់។
1 ព្រះវិញ្ញាណនៃព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដោយព្រោះព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយបើកឲ្យអ្នកជាប់ឃុំឃាំងរួចពីចំណង។ 2 ព្រះអង្គបានឲ្យខ្ញុំមកប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែង ព្រះគុណ និងពីថ្ងៃដែលព្រះជាម្ចាស់របស់យើង នឹងសងសឹក ហើយសម្រាលទុក្ខដល់អ្នកដែលកាន់ទុក្ខ។ 3 ព្រះអង្គបានបពា្ជូនខ្ញុំ ដើម្បីចែកឲ្យដល់អ្នកដែលកាន់ទុក្ខនៅក្រុងសុីយ៉ូន បានទទួលមកុដនៅលើក្បាលជំនួសផេះ ប្រេងនៃអំណរ ជំនួសឲ្យការកាន់ទុក្ខ តាំងគំនិតក្នុងការសសើរ នៅក្នុងទីកន្លែងដែលមានវិញ្ញាណងងឹត ដើម្បីហៅពួកគេថាជាដើមតាត្រៅនៃក្តីសុចរិត ព្រះអម្ចាស់ជាអ្នកដាំ ហើយព្រះអង្គនឹងត្រូវបានលើកតម្កើង។ 4 ពួកគេនឹងសង់ក្រុង ដែលបាក់បែកពីមុនឡើងវិញ ពួកគេនឹងជួសជុលអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ ឲ្យមានរូបរាងឡើងវិញ។ ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោលជាច្រើន ជំនាន់នោះឡើងវិញ។ 5 ជនជាតិដទៃនឹងនាំគ្នាមកហើយ ត្រួតហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅគេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។ 6 អ្នករាល់គ្នាត្រូវបានហៅជា បូជាចារ្យរបស់ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយអ្នកបានអួតដោយសារទ្រព្យរបស់ពួកគេ។ 7 ជំនួសអោយភាពអាម៉ាស់ អ្នកនឹងទទួលបានទ្វេដង ហើយគេមិនបាក់មុខផ្ទុយទៅវិញរីករាយជាមួយនិងការចែកទៅវិញ។ ហើយគេនឹងចែកពីរដងនៃដីរបស់ពួកគេ អ្នករាល់គ្នានឹងមានអំណរ អស់កល្បជានិច្ច។ 8 ដ្បិតយើង ព្រះអម្ចាស់យើងស្រឡាញ់យុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ និងអំពើឃោរឃៅណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។ 9 គ្រប់ទាំងប្រជាជាតិនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលបានឃើញពួកគេនឹងទទួលស្គាល់ថា ពួកគេជាប្រជាជនដែលព្រះអម្ចាស់បានប្រទានពរ។ 10 ខ្ញុំនឹងមានអំណរយ៉ាងខ្លាំងក្រៃលែង ព្រោះតែព្រះអង្គនៅក្នុងយើង ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។ 11 ដ្បិត ដូចជាផែនដីធ្វើឲ្យមានពន្លករុក្ខជាតិ ហើយដូចគ្រាប់ពូជដុះឡើងនៅក្នុងសួនច្បារជាយ៉ាងណា ដូច្នេះហើយ ព្រះជាម្ចាស់ដ៏ជាព្រះនឹងធ្វើឲ្យសេចក្ដីសុចរិត មានការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងមូលយ៉ាងនោះដែរ។
1 ដ្បិតដើម្បីក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមទេ ដោយយល់ដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសំងំទៀត រហូតក្ដីសុចរិតបានចាំងចេញមក ហើយការសង្គ្រោះនៃក្រុងនេះ គឺកើតមាន យ៉ាងច្បាស់ដូចភ្លើងចន្លុះ។ 2 ប្រជាជាតិទាំងមូលនឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងអស់នឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។ អ្នកនឹងត្រូវហៅតាមឈ្មោះថ្មីថា ព្រះអម្ចាស់បានជ្រើសរើស។ 3 អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដរបស់ទ្រង់។ 4 នឹងគ្មានការនិយាយទៅអ្នកថា «បោះបង់ចោល» នឹងគ្នាអ្នកណានិយាយទៅដីរបស់អ្នកថា «ស្ងាត់ជ្រងំ»។ ផ្ទុយទៅវិញ អ្នកនឹងត្រូវហៅអ្នកថា «បណ្តូលចិត្តរបស់បង» ហើយដីរបស់អ្នកថា «រៀបការ» ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានរៀបមង្គការ។ 5 ពិតណាស់ ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ ដូចកូនប្រុសដែលនឹងរៀបមង្គការឲ្យអ្នកដែរ។ ភរិយាថ្មោងថ្មីនិងផ្ដល់អំណរសប្បាយឲ្យស្វាមីយ៉ាងណា ហើយព្រះជាម្ចាស់របស់អ្នកនឹងរីករាយជាមួយអ្នកដែរ។ 6 យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក យេរូសាឡឹមអើយ ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ។ អ្នកត្រូវរំឭកដល់ព្រះអម្ចាស់ មិនត្រូវសម្រាកឡើយ។ 7 មិនត្រូវអនុញ្ញតិឲ្យគាត់សម្រាកដរាបណាទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡិម ហើយធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ។ 8 ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយព្រះហស្តស្តាំដ៏ខ្លាំងក្លារបស់ព្រះអង្គ «យើងមិនប្រគល់ស្រូវរបស់អ្នកទៅឲ្យខ្មាំងសត្រូវទៀតឡើយ សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។ 9 ដ្បិតអ្នកដែលច្រូតកាត់ នឹងបានស្រូវបានអង្ករបរិភោគ ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ហើយអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ នឹងបានស្រាទំពាំងបាយជូរផឹកនៅ ក្នុងទីធ្លាសក្ការៈរបស់យើង»។ 10 ចូរនាំគ្នាចេញទៅ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ! ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ! 11 មើល៍! ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដីដូចតទៅ «ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើល៍! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់! មើល៍ ព្រះអង្គនាំនូវរង្វាន់ ហើយសំណងរបស់ព្រះអង្គក៏នាំនៅមុខ»។ 12 ពួកគេនឹងហៅអ្នកថា «ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ» ហើយអ្នកនឹងត្រូវហៅថា «ទីក្រុងសំណប់ចិត្ត ក្រុងដែលគេមិនបោះបង់ចោល»។
1 តើនរណាដែលមកពីនៅស្រុកអេដុម ដោយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅពីក្រុង បុសរ៉ា? តើអ្នកនោះជានរណាដែលមានសម្លៀកបំពាក់ជាស្តេច យ៉ាងអង់អាច សម្តែងឫទ្ធិដ៏ខ្លាំងពូកែ? គឺយើងនេះដែលនិយាយដោយក្តីសុចរិត និងពូកែសង្គ្រោះ។ 2 ហេតុអ្វីបានជាព្រះភូសារបស់ព្រះអង្គមានពណ៌ក្រហម ហើយដូចជាសម្លៀក បំពាក់របស់អ្នក ដែលបានជាន់និងផ្លែទំពាំងបាយជូរដូច្នេះ? 3 យើងបានជាន់ផ្លែ ទំពាំងបាយជូរតែម្នាក់ឯង ហើយគ្មាននរណាពីជនជាតិនានាជួយយើងទេ។ យើងបានជាន់ពួកវា ដោយកំហឹងរបស់យើង ដោយជាន់កម្ទេចពួកវា ព្រោះយើងខឹងជាខ្លាំង។ ឈាមរបស់ពួកវាបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង ហើយសម្លៀកបំពាក់របស់យើង ប្រឡាក់ពណ៌របស់វា។ 4 យើងបានទន្ទឹងរង់ចាំ នឹងដល់ថ្ងៃសងសឹក ហើយឆ្នាំកំណត់ដែលយើងត្រូវប្រោសលោះ ក៏បានមកដល់ដែរ។ 5 យើងមើល៍! ហើយគ្មាននរណាម្នាក់មកជួយយើងទេ។ យើងឆ្ងល់ថាហេតុអីគ្មាននរណាម្នាក់គាំទ្រយើងដូច្នេះ តែយើងដៃរបស់យើងបាននាំជ័យជំនះមកឲ្យយើង ហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។ 6 យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។ 7 ខ្ញុំសូមប្រាប់ពីក្តីសប្បុរសរបស់ព្រះអម្ចាស់ ខ្ញុំសរសើរតម្កើងនៅកិច្ចការដែលព្រះអម្ចាស់បានធ្វើ។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ព្រះអម្ចាស់ប្រទានមកជនជាតិអីុស្រាអែល។ ព្រះអង្គបានសម្តែងចំពោះពួកគេ ដោយព្រះហឫទ័យមេត្តា និងព្រះហឫទ័យសប្បុរសផងដែរ ជាមួយសម្ពមេត្រីនៃភាពស្មោះត្រង់ផងដែរ។ 8 ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «ដ្បិតពួកគេពិតជាប្រជារាស្ត្ររបស់យើងមែន ជាអ្នកដែលមិនធ្វើឲ្យយើងខកចិត្ត»។ ព្រះអង្គនិងក្លាយជាព្រះសង្គ្រោះដល់គេ។ 9 តាមរយៈការឈឺចាប់របស់ពួកគេ ព្រះអង្គក៏ឈឺចាប់រួមជាមួយពួកគេដែរ ហើយទេវតារបស់ព្រះជាម្ចាស់នឹងជួយពួកគេ។ នៅក្នុងក្តីស្រឡាញ់ហើយនឹងក្តីមេត្តាព្រះអង្គបានសង្គ្រោះពួកគេ ហើយព្រះអង្គលើកគេឡើង ហើយនាំពួកគេឆ្លងគ្រប់ពេលវេលាទាំងអស់។ 10 ប៉ុន្តែ ពួកគេនាំគ្នាបះបោរ ពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ ខកព្រះហឫទ័យ។ ដូច្នេះ ព្រះអង្គក្លាយជាសត្រូវ ហើយក៏បានប្រហារពួកគេដែរ។ 11 ប្រជារាស្ត្ររបស់ព្រះអង្គបាននឹកដល់ ជំនាន់លោកម៉ូសេ។ ពួកគេនិយាយថា «តើព្រះជាម្ចាស់ដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេទ្រង់នៅឯណា? តើព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា? 12 តើព្រះជាម្ចាស់នៅទីណា ហើយតើអ្នកណាបានធ្វើឲ្យសិរីល្អនិងព្រះចេស្តាររបស់ព្រះអង្គនៅខាងស្តាំដៃរបស់ម៉ូសេ ហើយធ្វើឲ្យទឹកញែកជាពីរនៅពីមុខគេ ធ្វើឲ្យឈ្មោះគេល្បីមកដល់រហូតមកនោះ? 13 តើព្រះជាម្ចាស់នៅទីណា ដែលបាននាំគេឆ្លងកាត់ទឹកជ្រៅ? ដូចជាសត្វសេះរត់តាមដីស្មើនោះ ហើយគេមិនដែលជំពប់ឡើយ។ 14 ដូចហ្វូងចៀមចុះទៅសម្រាក នៅតាមជ្រលងភ្នំដែរ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានឲ្យគេសម្រាក។ ដូច្នេះអ្នកបានដឹកនាំប្រជាជនរបស់អ្នក ដើម្បីធ្វើឲ្យខ្លួនអ្នកបានការសរសើរ។ 15 សូមទ្រង់ទតមើលពីស្ថានសួគ៌ គឺពីព្រះដំណាក់ដ៏វិសុទ្ធនិងរុងរឿងរបស់ព្រះអង្គ។ តើព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គនៅទីណា? ក្តីអាណិតនិងក្តីមេត្តារបស់ទ្រង់ ហើយកិច្ចការទ្រង់ បាននៅឆ្ងាយពីទូលបង្គំហើយ។ 16 ដ្បិតព្រះអង្គពិតជាព្រះបិតារបស់យើង លោកអប្រាហាំពុំដែលបានស្គាល់យើងទេ ហើយលោកអុីស្រាអែលក៏ពុំដែលបានដឹងពីយើងដែរ គឺព្រះអម្ចាស់ ដែលជាព្រះបិតារបស់យើង។ «ជាព្រះអង្គរំដោះយើង» ដោយព្រះនាមព្រះអង្គតាំងពីដើមរៀងមក។ 17 ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងវង្វេងឆ្ងាយពីផ្លួវរបស់ព្រះអង្គ ហើយចិត្តរឹងរូស និងមិនព្រមស្តាប់បង្គាប់ព្រះអង្គ? សូមយាងមកវិញ សម្រាប់អ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។ 18 ប្រជារាស្ត្ររបស់ព្រះអង្គ បានគ្រប់គ្រងលើទឹកដីនេះគឺពេលខ្លីណាស់ តែខ្មាំងសត្រូវបានមកជាន់ឈ្លីវិញ។ 19 យើងបានក្លាយជាប្រជារាស្ត្រ ដែលមិនធ្លាប់គ្រប់គ្រងថិញ យើងដូចជាប្រជារាស្ត្រ ដែលមិនត្រូវបានហៅដោយព្រះនាមព្រះអង្គ»។
1 «អូ ប្រសិនបើស្ថានសួគ៌ បានហែកជាពីរហើយធ្លាក់ចុះមក! នោះភ្នំនឹងត្រូវកក្រើករំពើកនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ 2 គឺដូចជាភ្លើងបានឆេះគុម្ពព្រៃ ឬភ្លើងក្តៅដែលធ្វើឲ្យទឹកពុះបាន។ ព្រះនាមរបស់ព្រះអង្គនឹងបានស្គាល់ តាមរយៈសត្រូវរបស់ព្រះអង្គដែរ ហើយប្រជាជាតិទាំងមូលនឹងភ័យខ្លាច នៅក្នុងព្រះវត្តមានព្រះអង្គផង! 3 តាំងពីមុនមក នៅពេលដែលព្រះអង្គបានធ្វើការអស្ចារ្យ ដែលយើងពុំដែលរំពឹងទុកនោះ ព្រះអង្គបានយាងមកចុុះមក ហើយភ្នំបានក្រាបចុះនៅចំពាះព្រះវត្តមានទ្រង់។ 4 ចាប់តាំងពីបុរាណមកគ្មាន អ្នកណាឭ រឺយល់ និងបានឃើញព្រះអង្គដូចជាអ្នកឡើយ។ អ្នកណាដែលប្រព្រឹត្តអំពើល្អ និងរង់ចាំព្រះអង្គវិញ។ 5 ព្រះអង្គតែងតែប្រោសឲ្យអ្នកនោះមានចិត្តរីករាយ និងធ្វើការត្រឹមត្រូវ គឺដល់ពួកអ្នកនឹកចាំពីទ្រង់ក្នុងគ្រប់ផ្លូវ ទាំងស្តាប់បង្គាប់។ ព្រះអង្គទ្រង់ព្រះពិរោធនៅពេលដែលយើងធ្វើបាប។ នៅក្នុងមាគ៌ាររបស់ទ្រង់ យើងខ្ញុំតែងតែមានសុវត្តិភាព។ 6 ដ្បិតយើងទាំងអស់គ្នាក្លាយជាមនុស្សមិនស្អាត ហើយអំពើសុចរិតដែលយើងបានធ្វើ ដូចជាក្រណាត់ទ្រាប់ឈាម។ យើងទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងនឹងបក់បោកទៅដូចស្លឹកឈើទៅតាមខ្យល់។ 7 គ្មាននរណាទូលអង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ។ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើង ហើយធ្វើឲ្យជំរះចិត្តអំពើទុច្ចរិតរបស់យើងចេញផងដែរ។ 8 ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើង។ យើងគឺជាដីឥដ្ឋដែលនៅក្នុងព្រះហស្តទ្រង់ ដែលព្រះអង្គជាជាងស្មូន។ 9 សូមកុំព្រះពិរោធ ព្រះអម្ចាស់អើយ សូមកុំចងចាំអំពើបាបរបស់យើងឡើយ។ សូមទតមើលចុះ យើងទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។ 10 ក្រុងដ៏វិសុទ្ធរបស់ព្រះអង្គ ក្លាយទៅជាទីរហោស្ថាន ស៊ីយ៉ូនក៏ក្លាយទីរហោស្ថានដែរ យេរូសាឡិមក្លាយទៅជាទីចោលស្ងាត់។ 11 ព្រះវិហារបវិសុទ្ធដ៏ល្អ របស់យើង ជាកន្លែងដែលដូនតាយើងតែងតែសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ បានត្រូវភ្លើងឆេះ ហើយរបស់ទាំងអស់ក៏ត្រូវវិនាសដែរ។ 12 តើព្រះអង្គនៅស្ងៀមដល់ពេលណាទៀតព្រះអម្ចាស់? តើព្រះអង្គនៅស្ងៀមរហូត ទុកឲ្យយើងអាម៉ាស់មុខឬ?»
1 «យើងបានរួចរាល់ដើម្បីដោះស្រាយ ជាមួយអស់អ្នកដែលមិនបានទូលសូម ហើយយើងក៏នឹងបានរកឃើញ ដោយអ្នកដែលមិនបានស្វែងរកយើងដែរ។ យើងបាននិយាយថា «យើងនៅទីនេះ! យើងនៅទីនេះ!» សម្រាប់ប្រជាជាតិដែលមិនបានស្រែករកព្រះនាមយើង។ 2 យើងបានលូកដៃរបស់យើងទៅរកមនុស្សរឹង ចចេស ជាអ្នកដែលដើរតាមផ្លូវមិនល្អ ក៏ជាអ្នកដែលដើរតាមគំនិតហើយនិងផ្លូវខ្លួនឯងផង! 3 ពួកគេជាមនុស្សធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយការអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយ អុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។ 4 ពួកគេអង្គុយនៅកណ្តាលផ្នូរខ្មោច ទាំងបើកភ្នែកពេញមួយយប់ គេបរិភោគសាច់ជ្រូក និងសំឡគួរខ្ពើមនៅក្នុងចានរបស់គេ។ 5 ពួកគេនិយាយថា «ចូរចៀសចេញ កុំចូលមកជិតខ្ញុំអី ព្រោះខ្ញុំបរិសុទ្ធជាងអ្នក»។ ការទាំងនេះគឺជាផ្សែងហុយដល់ច្រមុះយើង ក៏ជាភ្លើងដែលឆេះពេញមូយថ្ងៃផង។ 6 ចូរមើល៍! មានសេចក្តីចែងទុកមកនៅចំពោះយើងថា៖ យើងនឹងមិននៅស្ងៀមឡើយ ហើយយើងនឹងសងសឹកនឹងគេវិញ យើងនឹងឲ្យគេសងទាំងអស់នៅពេលគេចាស់ផង 7 គឺសរុបទាំងអំពើបាបរបស់គេនឹងបាបរបស់ឪពុកគេផង» នេះជាពាក្យរបស់ព្រះអម្ចាស់ «យើងនឹងសងសឹកគេពីកាដុតកំញានដែលនៅលើភ្នំ ហើយធ្វើឲ្យមានផ្សែងនៅតាមជ្រលោងភ្នំដែរ។ យើងនឹងធ្វើដូច្នេះក្នុងការវាស់ពីផ្លូវប្រព្រឹត្តរបស់គេ ក្នុងពេលគេចាស់ផង»។ 8 នេះគឺជាអ្វីព្រះអម្ចាស់មានព្រះបន្ទូល «នៅពេលទំពាំងបាយជូរមានផ្លែចង្គោម នោះមានម្នាក់និយាយថា កុំបំផ្លាញវាអី ព្រោះផ្លែល្អនៅក្នុងនោះដែរ ការនេះដែលយើងនឹងធ្វើដាក់ពួកអ្នកបម្រើរបស់យើង យើងនឹងមិនបំផ្លាញពួកគេទាំងអស់ឡើយ។ 9 យើងនឹងធ្វើឲ្យមានពូជពង្សមួយ កើតចេញពីកូនចៅរបស់យ៉ាកុប ហើយឲ្យម្នាក់ដែលគ្រប់គ្រងលើ ភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។ អស់អ្នកដែលយើងជ្រើសរើស នឹងគ្រប់គ្រងលើទឹកដីនេះ អ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។ 10 សារ៉ូននឹងក្លាយជាវាលស្មៅសម្រាប់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរជាជម្រកសម្រាប់ហ្វូងគោ គឺសម្រាប់ប្រជារាស្រ្តយើងដែលស្វែងរកយើង។ 11 ប៉ុន្តែ អ្នករាល់គ្នាដែលបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ហើយបែរជារៀបចំតុសែនព្រះមានលាភ ហើយក៏ច្រួចស្រាសែនព្រះជោគវាសនាផង។ 12 យើងនឹងប្រហារអ្នកឲ្យស្លាប់ដោយមុខដាវ ហើយអ្នករាល់គ្នានឹងលុតជង្គង់ចុះដើម្បីឲ្យគេសម្លាប់ ព្រោះយើងបានហៅ តែអ្នកមិនឆ្លើយទេ ពេលយើងបាននិយាយ អ្នករាល់គ្នាមិនស្ដាប់ទេ។ ប៉ុន្តែ អ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ហើយជាអំពើដែលយើងមិនពេញចិត្ត»។ 13 ហេតុនេះហើយ បានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា «មើល អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន មើល អ្នកបម្រើរបស់យើងនឹងមានទឹកផឹក តែអ្នករាល់គ្នានឹងស្រេក មើល អ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយ តែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។ 14 មើល អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោ ព្រោះគេសប្បាយចិត្ត តែអ្នករាល់គ្នាបែរជាស្រែកយំ ព្រោះឈឺចុកចាប់នៅក្នុងចិត្ត អ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។ 15 អ្នកនឹងជាប់ឈ្មោះ សម្រាប់ឲ្យមនុស្សដែលយើងបានជ្រើសរើសយកមកដាក់បណ្ដាសា យើងគឺព្រះអម្ចាស់លើទាំងព្រះនឹងសម្លាប់អ្នក ហើយយើងនឹងហៅអ្នកបម្រើយើងតាមឈ្មោះផ្សេង។ 16 អ្នកណាដែលឲ្យពរដល់ផែនដី នឹងបានពរពីយើងដែលជាព្រះនៃសេចក្តីពិត។ អ្នកណាដែលបានស្បថនៅលើផែនដី នឹងត្រូវស្បថចំពោះយើងជាព្រះនៃសេចក្តីពិតដែរ ដោយសារតែបញ្ហាពីមុនត្រូវបានបំភ្លេច ហើយការទាំងនោះក៏បានលាក់បាំងពីភ្នែកយើងដែរ។ 17 មើលនោះ យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។ 18 ប៉ុន្តែចូរអ្នកអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡិម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។ 19 ក្រុងយេរូសាឡិមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ។ 20 នឹងមិនដែលមានទារក ដែលអាចរស់បានតែប៉ុន្មានថ្ងៃទៀតឡើយ ហើយសម្រាប់មនុស្សចាស់ ក៏នឹងមិនស្លាប់មុនអាយុដែរ។ អ្នកដែលស្លាប់ក្នុងវ័យមួយរយឆ្នាំត្រូវរាប់ថានៅវ័យក្មេង។ អ្នកណាដែលរស់មិនបានអយុមួយរយឆ្នាំទេ អ្នកនោះត្រួវរាប់ថាទទួលបណ្តាសារហើយ។ 21 ពួកគេនឹងសង់ផ្ទះហើយអាស្រ័យនៅក្នុងផ្ទះនោះ ហើយគេដាំដើមទំពាំងបាយជូរ នោះគេនឹងទទូលផលរបស់វាដែរ។ 22 គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើសនឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត ។ 23 ពួកគេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលព្រះអម្ចាស់ប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។ 24 មុនពេលដែលគេសូម យើងនឹងឆ្លើយតបចំពោះពួកគេ ហើយកំឡុងពេលពួកគេកំពុងតែទូលអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។ 25 ពេលនោះ ចចកនិងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។ ពួកវានឹងលែងសុីបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
1 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល «ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់ទ្រជើងរបស់យើង។ តើអ្នកនឹងសង់ដំណាក់ឲ្យយើងនៅទីណាទៅ? តើកន្លែងនោះនៅទីណាហើយយើងនឹងសម្រាកនៅកន្លែងណា? 2 ដៃរបស់យើងដែលបានបង្កើតរបស់ទាំងនេះ ហើយនេះគឺជាមូលហេតុដែលរបស់ទាំងអស់កើតឡើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មនុស្សទាំងនេះដែលយើងពេញចិត្ត គឺជនកម្សត់ទុគ៌ត និងអ្នកបាក់ទឹកចិត្ត ហើយធ្វើតាមពាក្យយើង ដោយញាប់ញ័រផង។ 3 អ្នកដែលសម្លាប់គោ ហើយក៏សម្លាប់មនុស្សផងដែរ ជាអ្នកបានយកចៀមមកធ្វើយញ្ញបូជា ហើយក៏បំបាក់កឆ្កែ និងអ្នកដែលយកតង្វាយមកថ្វាយ តែតង្វាយនេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប ហើយក៏ឲ្យពរដល់សេចក្តីអាក្រក់។ ពួកគេបានជ្រើសរើសផ្លូវរបស់ពួកគេ ហើយពួកគេចូលចិត្តតែអំពើគួរស្អប់ខ្ពើមរបស់ពួកគេផងដែរ។ 4 ក្នុងរបៀបនេះដែរ យើងនឹងជ្រើសរើសការជំនុំជម្រះរបស់គេដែរ យើងនឹងនាំការភ័យខ្លាចមកដល់ពួកគេ ដោយព្រោះពេលយើងហៅគ្មាននរណាឆ្លើយទេ ពេលយើងប្រកាសគ្មាននរណាស្តាប់ទេ។ ពួកគេបានធ្វើការអាក្រក់នៅចំពោះយើង ហើយជ្រើសរើសធ្វើអ្វីដែលទាស់ចិត្តយើង»។ 5 ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ អស់អ្នកដែលញាប់ញ័រ និងព្រះបន្ទូលរបស់ព្រះអង្គ «បងប្អូនរបស់អ្នករាល់គ្នា ដែលស្អប់និងបដិសេធអ្នករាល់គ្នា ដោយព្រោះអ្នកបាននិយាយពីឈ្មោះរបស់យើង «សូមព្រះអម្ចាស់សម្តែងសិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណររបស់អ្នក» តែពួកគេនឹងត្រូវអាម៉ាស់វិញ។ 6 មានសំឡេងចម្បាំងឮរំពងពីទីក្រុង មានសំឡេងលាន់ឮពីព្រះវិហារ ហើយជាព្រះសូរសៀងនៃព្រះអម្ចាស់ ដែលសងសឹកដល់សត្រូវរបស់ព្រះអង្គ។ 7 មុនពេលស្ត្រីទៅកន្លែងសម្រាល ដើម្បីផ្តល់កំណើត គឺមុនដែលការឈឺចាប់ ហើយនាងឲ្យកំណើតដល់កូនប្រុស។ 8 តើនរណាធ្លាប់បានឮការណ៍ទាំងនេះ? តើនរណាធ្លាប់បានឃើញការណ៍ទាំងនេះ? តើផែនដីនេះអាចកើតឡើង ក្នុងរយៈពេលតែមួយថ្ងៃបានឬ? តើប្រជាជាតិមួយអាចកើត ក្នុងពេលតែមួយបានឬ? ប៉ុន្តែក្រុងស៊ីយ៉ូនវិញ នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ គឺបានសម្រាលកូនទៅហើយ។ 9 តើយើងជាអ្នកនាំកូនក្មេងទៅក្នុងការចាប់កំណើត ហើយមិនអនុញ្ញាតដល់កូនកើតមកឬ? សំនួររបស់ព្រះអម្ចាស់។ ម៉្យាងទៀត តើយើងបានព្រមផ្តល់កំណើតកូននោះហើយ ក្រោយមកមិនឲ្យវិញឬ? សំនួរព្រះជាម្ចាស់របស់អ្នក»។ 10 ចូររីករាយជាមួយក្រុងយេរូសាឡិម ហើយសប្បាយ នឹងមានអំណរជាមួយទីក្រុងនេះផង អស់អ្នកដែលកាន់ទុក្ខ ដើម្បីក្រុងយេរូសាឡិមក៏ត្រូវអរសប្បាយផងដែរ! 11 ដ្បិតអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ ដូចកូនដែលបានបៅដោះម្ដាយឆ្អែតផងដែរ ហើយសូមសប្បាយជាមួយសេរីរុងរឿងជាបរិបូរណ៏នៃទីក្រុងផង។ 12 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល «យើងនឹងឲ្យភាពចម្រុងចម្រើនហូរហៀរដល់ក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរទ្រព្យសម្បត្តិនៃ ប្រជាជាតិទាំងមូលចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ អ្នកនឹងបានការថ្នាក់ថ្នមដូចម្ដាយបំបៅកូន បីអ្នក និងថ្នាក់ថ្នមអ្នកនៅលើភ្លៅផង។ 13 ដូចម្ដាយលួងលោមកូនរបស់នាង យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡិម»។ 14 អ្នកនឹងឃើញការនេះ ហើយដូងចិត្តរបស់អ្នកនឹងរីករាយ ហើយឆ្អឹងរបស់អ្នកនឹងពន្លកឡើង ដូចជាស្មៅទន់។ ព្រះហស្តនៃព្រះអម្ចាស់នឹងធ្វើឲ្យបានស្គាល់ដល់អ្នកបម្រើរបស់ព្រះអង្គ តែព្រះជាម្ចាស់នឹងបង្ហាញសេចក្តីក្រោធដល់សត្រូវព្រះអង្គវិញ។ 15 ដ្បិតមើល៍! ព្រះអម្ចាស់កំពុងតែយាងមក ជាមួយនិងភ្លើង ហើយរាជរថរបស់ព្រះអង្គយាងមក ប្រៀបបាននឹងខ្យល់កួច ដើម្បីនាំព្រះពិរោធដ៏ខ្លាំងហើយជាមួយសេចក្តីបញ្ជានៃអណ្ដាត ភ្លើងផងដែរ។ 16 ដ្បិតព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើងនិងដាវរបស់ព្រះអង្គ។ ព្រះអម្ចាស់សម្លាប់អ្នកដែលជាសត្រូវជាច្រើននោះ។ 17 ពួកគេបានរៀបចំញែកខ្លួន ហើយធ្វើឲ្យខ្លួនបានបរិសុទ្ធផង ដូច្នេះគេអាចចូលទៅក្នុងឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក ហើយនិងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើមផង។ «ពួកគេនឹងត្រូវបញ្ចាប់ ហើយនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 18 ដ្បិតយើងដឹងពីកិច្ចការ ហើយអ្វីដែលគេគិតផងដែរ។ ពេលវេលាគឺជិតមកដល់ហើយ ជាពេលដែលយើងប្រមូលប្រជាជាតិនិងភាសារទាំងអស់ផង។ ពួកគេនឹងមកដល់ហើយឃើញសេរីរុងរឿងរបស់យើង។ 19 យើងនឹងតាំងសញ្ញាដ៏ធំក្នុងចំណោមពួកគេ។ ក្រោយមកយើងនឹងបញ្ចូនអ្នកដែលរួចជីវិតនៅក្នុងចំណោមគេ ទៅកាន់ប្រជាជាតិទាំងអស់ៈ គឺតើស៊ីស ពូល និងលូឌ អ្នកបាញ់ព្រួញដ៏ចំណាន ទៅទូបាល យ៉ាវ៉ាន ហើយនិងកោះឆ្ងាយៗជាកន្លែងដែលគេមិនទាន់បានឪឮអំពីយើងនិងឃើញសិរីរុងរឿងនៃយើង។ ពួកគេនឹងប្រកាសសិរីល្អយើងក្នុងចំណោមប្រជាជាតិទាំងអស់។ 20 ពួកគេនឹងនាំត្រឡប់មកវិញបងប្អូនរបស់អ្នក ចេញពីប្រជាជាតិទាំងនោះ ដូចជាតង្វាយដល់ព្រះអម្ចាស់។ ពួកគេនឹងមកវិញដោយសេះនិងរទេះចម្បាំង ក្រុមរទេះសេះ លើលា ហើយលើសត្វអូដ្ឋ មកភ្នំយេរូសាឡិមបរិសុទ្ធរបស់យើង ព្រះបន្ទូលនៃព្រះម្ចាស់។ ដ្បិតប្រជាជនអុីស្រាអែលនឹងថ្វាយតង្វាយធញ្ញជាតិ ដែលស្អាតល្អដាក់ក្នុងដំណាក់នៃព្រះអម្ចាស់។ 21 អ្នកទាំងនេះយើងនឹងជ្រើសរើសឲ្យធ្វើជាបូជាចារ្យ និងលេវី ព្រះបន្ទូលនៃព្រះអម្ចាស់។ 22 ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងបង្កើត នឹងគង់វង្សនៅចំពោះមុខយើង ដូច្នេះពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 23 ពីមួយខែ ទៅខែបន្ទាប់ ហើយពីថ្ងៃសប្ប័ទ មនុស្សលោកទាំងអស់នឹងនាំគ្នា មកក្រាបថ្វាយបង្គំយើង នេះជាព្រះបន្ទូលព្រះអម្ចាស់។ 24 ពួកគេនឹងចេញទៅមើលរូបកាយដែលបានស្លាប់នៃមនុស្ស ដែលបានបះបោរទាស់នឹងយើង ដ្បិតដង្កូវដែលបានសុីពួកគេ នឹងមិនអាចស្លាប់ទេ ហើយភ្លើងដែលបានដុតគេនឹងឆេះរហូត មិនអាចរលត់ឡើយ ហើយវានឹងក្លាយទៅជារបស់គួរស្អប់ខ្ពើម ដល់សាច់ឈាមទាំងអស់»។