ខ្មែរ (Khmer): Unlocked Literal Bible - Khmer Print

Updated ? hours ago # views See on WACS
យេរេមា
យេរេមា
ជំពូក ១

1 ទាំងនេះគឺជាពាក្យ​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។ 2 ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣ នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ព្រះបាទ​អាំម៉ូន ស្តេច​ទឹកដីយូដា 3 ព្រះអង្គ​មានព្រះ‌បន្ទូល​ម្តងទៀតមកដល់​លោក​ នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ទឹកដី​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ទឹកដី​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​។ 4 ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា៖ 5 «មុន​ដែល​យើង​បាន​​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្តាយ គឺ​យើង​ស្គាល់​អ្នក​ហើយ កាល​មុន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ព្យាការី ដល់​គ្រប់ជនជាតិផ្សេងៗ»។ 6 «​ព្រះ‌អម្ចាស់‌ដ៏ជាព្រះអើយ» ខ្ញុំបានឆ្លើយថា «ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត ​ទូល‌បង្គំ​នៅក្មេង​»។ 7 ប៉ុន្តែ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​និយាយថា អ្នក​ក្មេងពេក​ឡើយ ​អ្នក​ត្រូវ​តែ​ទៅគ្រប់ទីកន្លែងដែលយើងបញ្ចូនអ្នកឲ្យទៅ ហើយ​និយាយអ្វី ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ! 8 កុំ​ឲ្យ​ខ្លាច​ចំពោះពួក​គេ​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​ឲ្យ​អ្នក​រួច នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់»។ 9 បន្ទាប់​មក ព្រះ‌អម្ចាស់​លូក​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ។ 10 យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រម្លើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កម្ទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។ 11 ​ព្រះ‌បន្ទូល​នៃព្រះអម្ចាស់មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយថា៖ «ទូលបង្គំ​ឃើញ​ស្វាយ‌ចន្ទី​មួយ ​មែក»។ 12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​បានមើលលើ​ពាក្យ​របស់​យើង​ដើម្បីឲ្យបាន​សម្រេច​ជា​រូប​រាង»។ 13 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​មក​ដល់​ខ្ញុំ​ជាលើទីពីរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​តប​ថា៖ «ទូល‌បង្គំ​ឃើញ​ថ្លាង​ទឹក​កំពុង​តែ​ពុះ ដែល​មាន​មាត់​ផ្អៀង​មក​ពី​ទិស​ខាង​ជើង»។ 14 ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «នឹង​កើត​មាន​ការ​អាក្រក់ ផុល​ចេញ​ពី​ទិស​ខាង​ជើង មក​លើ​ពួក​អ្នក​ដែលរស់នៅលើទឹកដីទាំងនោះ។ 15 ដ្បិត​ យើង​នឹង​ហៅ​គ្រប់​ទាំង​ប្រជាជន​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡិម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំ‌វិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ទឹកដី​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 16 ​យើង​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង។ 17 ចូរ​ឲ្យ​អ្នក​ក្រវាត់​ចង្កេះ! ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត! 18 មើល៍! នៅ​ថ្ងៃ​នេះ យើង​បាន​តាំង​អ្នក​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចម្បាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សម្រាប់​ត​នឹង​ទឹកដី​ទាំង​មូល និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជនជាតិ​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅ‌ហ្វាយ និង​ពួក​សង្ឃ ហើយ​នឹង​បណ្ដា‌ជន​ទាំង‌ឡាយ​នៅ​ទឹកដី​នេះ​ផង។ 19 គេ​នឹង​ត​ជាមួយ​អ្នក តែ​មិន​ឈ្នះ​អ្នក​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​អ្នក​ឲ្យ​រួច» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។

ជំពូក ២

1 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា៖ 2 «ចូរ​ទៅ​ចុះ ហើយ​ប្រកាសឲ្យពួក​ក្រុង​យេរូ‌សាឡិមបានឮ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យើង​នឹក​ចាំ​ពី​អ្នក​កាល​នៅ​ក្មេង ដែល​អ្នក​មាន​ចិត្ត​កួច​ចំពោះ​យើង ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​អ្នក​បាន​ដើរ​តាម​យើង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មានអ្នក​ណា​សាប‌ព្រោះ​ឡើយ។ 3 អុីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌អម្ចាស់ ជា​ផល​ដំបូង​នៃ​សេចក្ដី​ចម្រើន​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ»។ 4 ​ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ចុះ ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អីុស្រា‌អែល​អើយ។ 5 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ឃើញ​មាន អំពើ​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​យើង បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​យើង​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង? 6 គេ​ក៏​មិន​បាន​សួរ​ថា៖ ព្រះ‌អម្ចាស់ ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ទឹកដី​អេស៊ីប​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា? 7 យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ទឹកដី ដែល​មាន​ដំណាំ​ដាំ​ដុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ផ្លែ​ឈើ​ដែល​មាន​រស‌ជាតិ។ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ទឹកដី​របស់​យើង ទៅ​ជា​សៅហ្មង អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​មត៌ក របស់​យើង​ក្លាយ​ជា​កន្លែង​គួរ​ឲ្យ​ស្អប់​ខ្ពើម។ 8 ក្រុម​បូជា‌ចារ្យ​ពុំ​ដែល​សួរ​ថា ព្រះ‌អម្ចាស់​នៅ​ឯ​ណា? គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។ មេ​ដឹក​នាំ​របស់​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​យើង ពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាល ហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែង‌ក្លាយ ដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ 9 ​ដូច្នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​តវ៉ា​នឹង​អ្នក​រាល់​គ្នា​ទៀត ព្រម​ទាំងកូន​ចៅ​របស់​អ្នក​តទៅ​ដែរ។ 10 ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ទឹកដី​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។ 11 តើ​ដែល​មាន​ជនជាតិ​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។ 12 ព្រះ‌អម្ចាស់បានមាន​ព្រះ‌បន្ទូល​ថា៖ ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ។ 13 ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។ 14 តើ​អុីស្រា‌អែល​ជា​ខ្ញុំ​បម្រើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បម្រើ​ដែល​កើត​នៅ​ផ្ទះ​អ្នកដឹកនាំ? ហេតុ​អ្វី​បាន​ជា​ត្រូវ​រឹប​យក​ដូច្នេះ? 15 កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ បាន​បំផ្លាញ​ទឹកដី ​ទី​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត។ 16 ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​អ្នក​ហើយ។ 17 តើ​អ្នក​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​អ្នក​ទេ​ឬ? ដោយ​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​កាល​ដែល​ព្រះ‌អង្គ កំពុង​តែ​នាំ​អ្នក​តាម​ផ្លូវ​នោះ។ 18 ​ឥឡូវ​នេះ តើ​អ្នក​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ទឹកដី​អេស៊ីប ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ? ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ទឹកដី​អាស‌ស៊ើរ ដើម្បី​ផឹក​ទឹក​ទន្លេ​នោះ? 19 អំពើ​ទុច្ចរិត​របស់​អ្នក នឹង​វាយ​ផ្ចាល​អ្នក ហើយ​ការ​រា​ថយ​របស់​អ្នក នឹង​ស្ដី​បន្ទោស​អ្នក​វិញ។ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ឥត​មាន​ចិត្ត​កោត​ខ្លាច ដល់​យើង​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះនៃពិភពទាំងមូល។ 20 តាំង​ពី​យូរ​មក​ហើយ អ្នក​បាន​បំបាក់​នឹមរបស់ខ្លួន ហើយ​បាន​ផ្តាច់​ចំណង​អ្នក​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បម្រើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​អ្នក​បាន​ផិត​ក្បត់​នឹង​យើង។ 21 យើង​បាន​ផ្សាំ​អ្នក​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ម្តេចបាន​ជា​អ្នក​ក្លាយ​ទៅ​ជា ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​យើង​ដូច្នេះ? 22 ទោះ​បើ​អ្នក​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែព្រះ‌អម្ចាស់‌ដ៏ជាព្រះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ អំពើ​ទុច្ចរិត​របស់​អ្នក នៅ​មាន​កត់​ជាប់ ចំពោះ​យើង​នៅ​ឡើយ​ដែរ។ 23 ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​ថា អ្នក​មិន​សៅ‌ហ្មង ហើយ​មិន​បាន​គោរព​តាម​អស់​ទាំង​ព្រះ‌បាល​សោះ។ ចូរ​មើល​ស្នាម​ផ្លូវ​ដែល​អ្នក​ដើរ​នៅ​វាល​ច្រក​ភ្នំ ហើយ​យល់​ពី​ការ​ដែល​អ្នក​បាន​ធ្វើ​នោះ​ចុះ អ្នក​ជា​សត្វ​អូដ្ឋ​ក្រមុំ​យ៉ាង​លឿន ហើយ​សាវា។ 24 ជា​លា​ព្រៃ​ក្រមុំ​ដែល​ធ្លាប់​នៅ​ទី​រហោ‌ស្ថាន ក៏​ស្រង​ក្លិន​ខ្យល់​ដោយ​មាន​សម្រើប លុះ​ដល់​រដូវ​កំណត់​របស់​វា តើ​អ្នក​ណា​នឹង​បំបែរ​ចេញ​បាន? អ្នក​ណា​ដែល​រក​ចាប់​វា មិន​បាច់​នឿយ​ហត់​នឹង​ទៅ​តាម​ទេ ដ្បិត​ដល់​រដូវ​កំណត់ នឹង​បាន​ប្រទះ​ហើយ។ 25 កុំ​ប្រថុយ​ខ្លួន​ឲ្យ​នៅ​ជើង​ទទេ ហើយ​ខះ​ក​នោះ​ឡើយ តែ​អ្នក​បាន​តប​ថា ឥត​ប្រយោជន៍​ទេ ដ្បិត​ខ្ញុំ​បាន​ស្រឡាញ់​ពួក​ដទៃ ហើយ​នឹង​រត់​ទៅ​តាម​គេ​វិញ។ 26 ចោរ​ដែល​គេ​ទាន់​ឃើញ តែង​មាន​សេចក្ដី​ខ្មាស​យ៉ាង​ណា នោះ​ពួក​វង្ស​អុីស្រា‌អែល ក៏​មាន​សេចក្ដី​ខ្មាស​យ៉ាង​នោះ​ដែរ គឺ​ស្តេច​គេ ព្រម​ទាំង​ពួក​គេ ពួក​អ្នកដឹកនាំ ពួក​សង្ឃ និង​ពួក​ព្យាការី​របស់​គេ​ផង! 27 ជា​ពួក​អ្នក​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា លោក​ជា​ឪពុក​ខ្ញុំ ហើយ​ដល់​ដុំ​ថ្ម​ថា លោក​បាន​បង្កើត​ខ្ញុំ ពី​ព្រោះ​គេ​បាន​បែរ​ខ្នង​ឲ្យ​យើង មិន​ហ៊ាន​បែរ​មុខ​ឡើយ ប៉ុន្តែ ដល់​គ្រា​ដែល​គេ​កើត​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​យើង​ថា សូម​ព្រះ‌អង្គ​ក្រោក​ឡើង ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង។ 28 ​ព្រះ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ខ្លួន តើ​នៅ​ឯ​ណា? ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​អ្នក​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក ក្នុង​គ្រា​ដែល​អ្នក​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន។ ដ្បិត ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​អ្នក នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​អ្នក​ដែរ។ 29 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ត​នឹង​យើង​ដូច្នេះ? អ្នក​រាល់​គ្នា​បាន​រំលង​ចំពោះ​យើង​ហើយ។ 30 ការ​ដែល​យើង​បាន​វាយ​ផ្ចាល​ពួក​កូន​ចៅ​អ្នក នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង​ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​អ្នក​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ព្យាការី​របស់​អ្នក ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ។ 31 ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​ជនជាតិ​អ៊ី ស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ ដូច្នេះ? 32 តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ​ទេ? តើ​ប្រពន្ធ​ថ្មោង​ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន សម្រាប់​រៀប‌ការ​ឬ​ទេ? ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង បាន​ភ្លេច​យើង​ជា​យូរ​ថ្ងៃ​ហើយ នឹង​រាប់​មិន​បាន​ឡើយ។ 33 អ្នក​ប្រសប់​អី​ម៉្លេះ នឹង​រៀប​ផ្លូវ​រក សេចក្ដី​ស្រឡាញ់​ដូច្នេះ អ្នក​បាន​ទាំង​បង្រៀន​ពួក​ស្រីៗ​អាក្រក់ តាម​ផ្លូវ​របស់​អ្នក​ដែរ។ 34 មួយ​ទៀត នៅ​ជាយ​អាវ​អ្នកឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង យើង​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សម្ងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ។ 35 ប៉ុន្តែ អ្នក​ថា ខ្ញុំ​គ្មាន​ទោស​ទេ ប្រាកដ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ យើង​នឹង​កាត់​ទោស​អ្នក​ដោយ​ព្រោះ​អ្នក​ថា អ្នក​គ្មាន​ធ្វើ​បាប​ឡើយ​ដូច្នេះ។ 36 ហេតុ​អ្វី​បាន​ជា​អ្នក​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​អ្នក អ្នក​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ទឹកដី​អេស៊ីប ដូច​ជា​អ្នក​បាន​ខ្មាស​ចំពោះ​ទឹកដី​អាស‌ស៊ើរ​ដែរ។ 37 ហើយ​អ្នក​នឹង​ត្រូវ​ចេញ​ពី​ទឹកដី​នោះ ទៅ​ទាំង​ដៃ​ខ្ទប់​ក្បាល ពី​ព្រោះ​ព្រះ‌អម្ចាស់ មិន​ព្រម​ទទួល​ពួក​ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ​ទេ ហើយ​អ្នក​នឹង​មិន​បាន​ចម្រើន​នៅ​ជា‌មួយ​គេ​ដែរ»។

ជំពូក ៣

1 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា‌មួយ​នាង​នោះ​ទៀត​ដែរ​ឬ? តើ​ទឹកដី​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ? ចំណែកអ្នក​វិញ អ្នក​បាន​ផិត​យើង ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​រក​យើង​វិញ​ចុះ។ 2 ចូរ​មើល​ទៅ​ទី​ខ្ពស់​ត្រងិល​ទាំង​ប៉ុន្មាន ហើយ​មើលចុះ តើ​មិន​មែន​ជា​កន្លែង ដែល​អ្នក​បាន​ដេក​ជា‌មួយ​ទេ​ឬ? អ្នក​បាន​អង្គុយ​ចាំ​គូកំណាន់​តាម​ផ្លូវ ដូច​ជា​ជនជាតិអារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ។ ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​ទឹកដីអាប់‌ឱន ដោយអំពើ​ផិត​ក្បត់ និង​អំពើ​ទុច្ចរិត​របស់​អ្នក។ 3 ដូច្នេះ ​បាន​ជា​ឥត​មាន​ភ្លៀង​មួយ​មេ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ។ អ្នក​នៅ​មាន​មុខ​ងងើល ​ដូច​ជា​ស្រី​ពេស្យា​ទៀត អ្នក​មិន​ព្រម​អៀន​ខ្មាស​សោះ។ 4 តើ​អ្នក​មិន​ចង់​អំពាវ‌នាវ​រក​យើង​វិញ​ទេ​ឬ ដោយ​ថា ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង! 5 តើ​ព្រះ‌អង្គ​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ? តើ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ? តែ​មើល៍ អ្នក​បាន​និយាយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កម្លាំង​ចិត្ត!» 6 នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំងប៉ុន្មាន ហើយ​បាន​ប្រព្រឹត្តអំពើ​ផិត​ក្បត់​នៅ​ទី​នោះ។ 7 ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ យើង​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​យើង​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ។ 8 យូដាបាន​ឃើញ​ថា ទោះ​បើ​យើង​បាន​លែង​លះ​អុីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រម​ទាំង​ចេញ​សំបុត្រ​លែង​លះ‌ដល់​នាង​ហើយ ដោយ​ព្រោះ​តែ​នាង​ផិត​ក្បត់​ក៏​ដោយ តែ​យូដា ជា​ប្អូន ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​កោត​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​គ្នា។ 9 ហើយ​ទឹកដី​បាន​អាប់‌ឱន​ទៅ ដោយឮ​រន្ទឺពី​ការ​កំផិត​របស់​គេ គេ​បាន​កំផិត​នឹង​ដុំ​ថ្ម ហើយ​ដុំ​ឈើ​ផង។ 10 ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 11 ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អុីស្រាអែល​ជា​ពួក​រា​ថយ គេ​បាន​សម្ដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ​ទៅ​ទៀត។ 12 ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា៖ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ ​អុីស្រា‌អែល ជា​ពួក​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មិន​បំភ័យ​អ្នក ដោយ​ទឹក​មុខ​យើង​ទេ ដ្បិត​យើង​មាន​សេចក្ដី​មេត្តា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ។ 13 អ្នក​មាន​អំពើ​ទុច្ចរិត​មែន ដោយ​បាន​រំលង​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក ហើយ​បាន​ចែក​អំពើ​គោរព​របស់​អ្នក ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ។ 14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​ក្មេងៗ​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​យើង​ជា​ប្ដី​ដល់​អ្នក​រាល់​គ្នា​ហើយ យើង​នឹង​យក​អ្នក​រាល់​គ្នា ម្នាក់​ពី​ក្រុងមួយ ហើយ​ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​មួយ នាំ​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ។ 15 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អ្នក​គ្រប់​គ្រង​ដែល​គាប់​ចិត្ត​យើង ជា​អ្នក​ដែល​ឃ្វាល​អ្នក​រាល់​គ្នា​ដោយ​តម្រិះ និង​យោបល់»។ 16 ក្រោយមក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ទឹកដី នោះ​គេ​នឹង​លែង ​«និយាយពី​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អម្ចាស់ទៀត​ហើយ!» ហិប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ​ដែរ។ 17 នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា​ជា​បល្ល័ង្ក​នៃ​ព្រះ‌អម្ចាស់ ហើយ​អស់​ទាំង​ជនជាតិ​នឹង​មូល​គ្នា មក​រក​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់ ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​រឹង​ចចេស ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ។ 18 នៅក្នុងគ្រានោះ ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អុីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពីទឹកដីខាង​ជើង​ជា‌មួយ​គ្នា មក​ក្នុងទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មរតក។ 19 យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ទឹកដី​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា «ព្រះ‌បិតា» ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។ 20 ប៉ុន្តែ ជន‌ជាតិ​អុីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 21 មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។ 22 កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ មើល៍! យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។ 23 យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ អុីស្រា‌អែល​បាន។ 24 តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គម្រក់​បាន​ធ្វើ​ឲ្យ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិន‌ហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។ សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ! 25 តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ!»

ជំពូក ៤

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អីុស្រា‌អែល​អើយ ប្រសិន​បើ​អ្នក​ចង់​វិល​មក​វិញ ចូរ​វិល​មក​រក​យើង​ចុះ។ ប្រសិន​បើ​អ្នក​យក​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​នឹង​លែង​វង្វេង ដើរ​គ្មាន​គោល‌ដៅ ទៀត​ហើយ។ 2 ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត ស្រប​តាម​យុត្តិធម៌ នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ មុខ​ជា​ចង់​បាន​ពរ​ពី​យើង ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។ 3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នា នៅ​​ទឹកដី​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មី កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។ 4 ចូលធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់ ហើយក៏ត្រូវយកចេញស្បែកនៃដួងចិត្តរបស់អ្នកដែរ បុរសនៃជនជាតិយូដា ហើយនិងយេរូសាឡិមអើយ ត្រូវតែធ្វើការនេះ បើមិនដូច្នេះទេ កំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាល គ្មាននរណាអាចទ្រាំបានទេ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ 5 ចូរ​ថ្លែង​ប្រាប់​អ្នក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម។ ដោយ​ពាក្យ​ថា «ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ទឹកដី»។ ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា «ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ»។ 6 ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​រត់​ទៅ កុំ​បង្អង់​ឡើយ ព្រោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង។ 7 មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ។ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ទឹកដី​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។ 8 ដោយការនេះ ចូរ​អ្នក​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ។ ដ្បិត​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អម្ចាស់ មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ។ 9 ក្រោយមកអ្វីដែលនឹងកើតឡើងនៅថ្ងៃនោះ នេះគឺព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ដឹកនាំនឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង ហើយ​ពួក​ព្យាការីនឹក​ប្លែក​ដែរ។ 10 ខ្ញុំ​បាន​ទូល​ថា "​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​អើយ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បព្ឆោាត​ជន​ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​អ្នក​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ"។ 11 នៅ​គ្រា​នោះ​នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន​ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង មិន​មែន​សម្រាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សម្រាប់​សម្អាត​ដែរ។ 12 គឺ​ជា​ខ្យល់​ពេញ​កម្លាំង​នឹង​មក​ជំនួស​យើង ឥឡូវ​នេះ យើង​នឹង​សម្រេច​ទោស​ដល់ពួក​គេ។ 13 មើល៍! អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចម្បាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ​ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ។ 14 ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។ 15 ដ្បិត​មាន​សំឡេង​មួយ​បន្លឺ​ចេញ​ពី​ទឹកដី​ដាន់ ក៏​ចេញ​ពី​​ភ្នំ​អេប្រាអិម មក​ប្រកាស​ពី​ការ​អាក្រក់។ 16 ចូរ​ឲ្យគ្រប់ជនជាតិ​គិតអំពីការនេះ៖ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ទី​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​អ្នក គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ទឹកដី​យូដា​ទាំង​ប៉ុន្មាន។ 17 ពួកគេបាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ដូច​ជា​ពួក​ចាំមើល​ចម្ការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 18 គឺ​ជា​ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត និង​អំពើ​របស់​អ្នក ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​អ្នក។ នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​អ្នក ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​អ្នក​ហើយ។ 19 ​បេះដូង​ខ្ញុំ បេះដូងខ្ញុំ​អើយ! ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត។ បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន។ ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំបាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។ 20 គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ហើយ​លើការ​បំផ្លាញ ព្រោះ​ទឹកដីទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​ស្នាក់​អាស្រ័យ​របស់​ខ្ញុំ​ក៏​ខូច និង​ជម្រក​របស់​ខ្ញុំ​ក៏​ត្រូវបំផ្លាញអស់​គ្មានសល់ដែរ។ 21 តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់​ជ័យ? តើខ្ញុំនឹង​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត? 22 ពិត​ប្រាកដ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​យើង​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ។ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។ 23 មើល៍! ខ្ញុំ​បាន​ឃើញ​ផែនដី។ ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ ក៏​ឥត​មាន​ពន្លឺ​ដែរ។ 24 ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ។ 25 ខ្ញុំ​សម្លឹង​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ។ 26 រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះ‌ដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​ចំពោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។ 27 ដ្បិតនេះជាអ្វីដែល ​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​៖ «ទឹកដី​ទាំង​មូល​នឹង​ត្រូវ​ខូច‌បង់ ប៉ុន្តែ យើង​មិន​បំផ្លាញ​អស់​រលីង​ទេ។ 28 ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​យើង​បាន​ចេញ​វាចា យើង​បាន​គិត​សម្រេច​ការ​នេះ​ហើយ យើង​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ។ 29 បណ្ដា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ ដោយ​ព្រោះ​សូរ​ពល​សេះ និង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុងព្រៃ​ស្តុក ហើយ​ឡើង​ទៅ​លើ​ថ្ម​ដា ទី​ក្រុង​ទាំង‌ឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។ 30 កាល​ណា​អ្នក​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? ទោះ​បើ​អ្នក​ស្លៀក​ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ទាំង​ផាត់​រង្វង់​ភ្នែក​អ្នក​ដោយ​ថ្នាំ​ក៏​ដោយ តែ​អ្នក​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​នោះ​ជា​ឥត​ប្រយោជន៍​ទេ។ ពួក​សហាយ​របស់​អ្នក គេ​ស្អប់​ខ្ពើម​អ្នក​ហើយ ក៏​រក​សម្លាប់​អ្នក​ទៀត។ 31 ដ្បិត​ខ្ញុំ​បាន​ឮ​សំឡេង​មួយ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​ហៀបនឹង​សម្រាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សម្រាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា វរ​ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សម្លាប់​នេះ»។

ជំពូក ៥

1 «ចូរ​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​។ បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​យើង​នឹង​អត់​ទោស​ដល់​ទី​ក្រុង​នេះ។ 2 ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌អម្ចាស់ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ»។ 3 ​ព្រះ‌អម្ចាស់! តើព្រះ‌នេត្រ​របស់​ព្រះ‌អង្គ មិន​បានទតឃើញ​សេចក្ដី​ពិត​ទេ​ឬ? ព្រះ‌អង្គ​បាន​វាយ​គេ តែ​គេ​មិន​ឈឺអ្វីសោះ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​អន្តរធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។ 4 នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​នេះ ប្រាកដ​ជា​ទាល់​ក្រ ហើយ​ល្ងី‌ល្ងើ​ទេ គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ឬ​ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ​ឡើយ។ 5 ខ្ញុំ​នឹង​ទៅ​រក​ពួក​អ្នក​ធំ ហើយ​និយាយ​ជា‌មួយ​ពួក​គេ​វិញ ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អម្ចាស់​ និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម ហើយ​ផ្តាច់​ចំណង​ចេញហើយ។ 6 ដូច្នេះ សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សម្លាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​ពួកគេ ហើយ​ខ្លា​រខិន​សម្ងំ​ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច​ខ្ទី។ ដ្បិត​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា​ថយ​របស់​គេ ក៏​មាន​ច្រើន​ដែរ។ 7 ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អត់​ទោស​ឲ្យ​អ្នក​បាន? ពួក​កូន​ចៅ​របស់​អ្នក​បាន​បោះ‌បង់​ចោល​យើង​អស់​ហើយ ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង កាល​យើង​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរណ៏ នោះ​គេ​ក៏​បែរ​ជា​ផិត​យើង​វិញ ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​ពេស្យា។ 8 គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា។ 9 ដូច្នេះ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​ជនជាតិ​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ? 10 ចូរ​ឡើង​ទៅ​លើ​កំផែង​ទី​ក្រុង​របស់​គេ ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ ចូរ​កាច់​ខ្នែង​គេ​ចេញ ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ព្រះ‌អម្ចាស់ទេ។ 11 ដ្បិត​ ពួក​វង្ស​អុីស្រា‌អែល និង​ពួក​វង្ស​យូដា បាន​ក្បត់​នឹង​យើង​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ជាលទ្ឋផល​វិបាក​នៃ​ការ​បោះ‌បង់​ព្រះ‌អម្ចាស់ 12 គេ​និយាយ​មិន​ត្រឹម​ត្រូវ​អំពីព្រះ‌អម្ចាស់ដោយ​ពាក្យ​ថា៖ ព្រះ​អង្គ​មិនធ្វើ​អ្វី​នោះ​ទេ ក៏​គ្មាន​សេចក្ដី​អាក្រក់​ណា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់​ឡើយ។ 13 ពួក​ព្យាការី​នឹង​ត្រឡប់​ដូច​ជា​ខ្យល់ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។ 14 ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នាបាន​ពោល​ពាក្យ​យ៉ាង​នេះ នោះ​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ពាក្យ ដែល​យើង​ដាក់​នៅ​មាត់​អ្នក បាន​ដូច​ជា​ភ្លើង ហើយ​ឲ្យ​ជន​ជាតិ​នេះ​បាន​ត្រឡប់​ជា​ឧសភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ 15 នេះគឺជា​ព្រះ‌បន្ទូល​ព្រះអម្ចាស់៖ មើល! ពួក​វង្ស​អុីស្រា‌អែល​អើយ យើង​នឹង​នាំ​ជនជាតិ​មួយ​ពី​ឆ្ងាយ​មក​លើ​អ្នក​រាល់​គ្នា គឺ​ជា​ជនជាតិ​មួយ​យ៉ាង​ស្វិត‌ស្វាញ ជា​ជនជាតិ​ចាស់​បុរាណ ដែល​អ្នក​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ។ 16 បំពង់​ព្រួញ​គេ ដូច​ជា​ផ្នូរ​ខ្មោច​ចំហ ពួកគេ​សុទ្ធ​តែ​ជា​ទាហាន​ខ្លាំង​ពូកែ។ 17 គេ​នឹង​ស៊ី​ផល​ចម្រូត និង​អាហារ​របស់​អ្នក​អស់ ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​អ្នក ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​អ្នក ហើយ​ស៊ី​បំផ្លាញ​ដើមទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​អ្នក​ដែរ។ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​នោះ ដោយ‌សារ​ដាវ។ 18 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ទោះ​បើ​មាន​គ្រា​នោះ​ក៏​ដោយ ក៏​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ឲ្យ​អស់​រលីង​ដែរ។ 19 កាល​ណា​អីុស្រាអែលនិងយូដាសួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? ឯងយេរេមាត្រូវឆ្លើយបែបនេះ គឺដូចអ្នក​រាល់​គ្នា​បាន​បោះ‌បង់​ព្រះអម្ចាស់ ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ទឹកដី​អ្នក​ជា​យ៉ាង​ណា នោះអ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​ជនជាតិ​ដទៃ នៅ​ក្នុង​ទឹកដី​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។ 20 ចូរ​ថ្លែង​សេចក្ដី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា៖ 21 ​មនុស្សល្ងី‌ល្ងើ ហើយ​គ្មានចំណោះដឹងអើយ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ។ 22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ដល់​យើង​ទេ​ តើ​អ្នក​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​យើង​ទេ​ឬ? ​យើង​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ​ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្តិ​ដ៏នៅ​ជា‌និច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង គង់​តែ​នឹង​ឈ្នះ​មិន​បាន។ ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណាគង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ។ 23 ប៉ុន្តែ​ជន​ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ។ 24 ដ្បិតគេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​វិញ ដែល​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើមរដូវ ហើយ​ចុង​រដូវ តាម​រដូវ​កាល ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សម្រាប់​ច្រូត​កាត់​ដល់​យើង​នោះ​ឡើយ។ 25 អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ។ ​អំពើ​បាប​របស់​អ្នក បាន​បង្ខាំង​សេចក្ដី​ល្អ​ចេញ​ពី​អ្នក​រាល់​គ្នា​ដែរ។ 26 ដ្បិត​ នៅ​ក្នុង​ប្រជា‌រាស្ត្រ​យើង ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរគេ​ដាក់​អន្ទាក់​ចាប់​មនុស្ស។ 27 ដូចជាទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា ផ្ទះ​គេ​ក៏​ពេញ​ដោយ​ការ​ឆ‌បោក​យ៉ាង​នោះ​ដែរ ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​ជា​អ្នកមានផង។ 28 ពួកគេ​ឡើង​សាច់​ធាត់ ហើយ​រស់នៅផូផង់ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្ដី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កម្សត់។ 29 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​កាត់​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​ជនជាតិ​យ៉ាង​នោះ​ទេ​ឬ? 30 មាន​ការ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច បាន​កើត​ឡើង​នៅ​ក្នុងទឹកដី 31 គឺ​ពួក​ព្យាការី​បាន​ថ្លែងទំនាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន។ ចំណែក​ប្រជា‌រាស្ត្រ​យើង​ក៏​ស្រឡាញ់ការ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​នឹងមានអ្វីកើតឡើង?»

ជំពូក ៦

1 ចូរស្វែងរកទីសុវត្ថិភាព ពួក​កូន​ចៅ​បេនយ៉ាមីន​អើយ ចូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​ត្កូអា។ ត្រូវ​ដុត​ភ្លើង​ទុក​ជា​ទី​សម្គាល់ នៅ​ត្រង់​បេត ហាកេរែម​ដែរ ពី​ព្រោះ​មាន​សេចក្ដី​អាក្រក់​បាន​ចេញ​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ។ 2 ចំណែកកូន​ស្រី​ស៊ីយ៉ូន​ដ៏​ល្អ​រុងរឿង​នោះ យើង​នឹង​បំផ្លាញ​ចោល។ 3 អ្នក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ក្រុង​នោះ គេ​នឹង​បោះ​ជំរំ​នៅ​ជុំ‌វិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​រៀងៗ​ខ្លួន។ 4 «ចូរ​ចាត់​ចែង​ច្បាំង​នឹង​ទី​ក្រុង​នេះ​ចុះ ចូរ​រៀបចំ យើង​នឹង​ឡើង​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ វរ​ហើយ​យើង ពី​ព្រោះ​ថ្ងៃ​ជ្រេ​ហើយ ស្រមោល​ល្ងាច​ក៏​កាន់​តែ​វែង​ទៅ។ 5 ប៉ុន្តែ យើង​នឹង​ឡើង​ទៅ​ទាំង​យប់ យើង​នឹង​បំផ្លាញ​អស់​ទាំង​បន្ទាយ​របស់​ពួកគេ»។ 6 ដ្បិតព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​កាប់​ដើម​ឈើ ហើយ​ជីក​ស្នាម​ភ្លោះ ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្ដាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន។ 7 អណ្តូង​ផុស​ទឹក​ចេញ​មក​ជា​យ៉ាង​ណា ទី​ក្រុង​នេះ​ក៏​ផុស​ចេញ​ជា​អំពើ​អាក្រក់​យ៉ាង​នោះ​ដែរ មាន​ឮ​សុទ្ធ​តែ​ការ​ច្រឡោត និង​ការ​បំផ្លាញ ឃើញ​មាន​តែ​ជំងឺ​ឈឺ និង​របួស​នៅ​មុខ​យើង​ជា‌និច្ច។ 8 ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល បើមិនដូច្នោះក្រែង​​យើង​ចាកចេញ​ពី​អ្នក ហើយនិង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជាទឹកដីចោល​ស្ងាត់​ទទេ»។ 9 ព្រះ‌អម្ចាស់​នៃពិភពទាំងមូល​មាន​ព្រះ‌បន្ទូល​​ថា៖ «ពួកគេ​នឹង​ប្រឡេះ​ពួក​សំណល់​ជនជាតិ​អុីស្រា‌អែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​អ្នក​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ។ 10 តើ​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែកទេ គេ​ស្តាប់​មិន​ឮ និងមិនយកចិត្តទុកដាក់ឡើយ មើល! ព្រះ‌បន្ទូល​នៃ​ព្រះអម្ចាស់ បានមកដើម្បីកែតម្រូវពួកគេ ប៉ុន្តែពួកគេមិនចង់បាន​ឡើយ»។ 11 ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ហាត់នឹងការទ្រាំទៀតហើយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរ​ចាក់​ទៅ​លើកូន​ក្មេង​តាម​ផ្លូវ ហើយទៅ​លើ​ពួក​កំលោះៗ។ ដ្បិត​គ្រប់គា្នានឹងត្រូវចាប់យកប្រពន្ធរបស់ពួកគេ ហើយទាំង​មនុស្ស​ចាស់​ជរា​ផង។ 12 ផ្ទះពួក​គេ​នឹង​ក្លាយ​ជា​របស់​អ្នក​ដទៃ ព្រម​ទាំង​ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​គេ​ដែរ។ ដ្បិត​យើង​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ជនជាតិ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 13 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ គឺ​ចាប់​តាំង​​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ព្យាការី​ទៅ​ដល់​បូជាចារ្យ គ្រប់​គ្នា​គឺជាអ្នកបោកប្រាស់។ 14 ពួកគេ​បាន​ព្យាបាលរបួស​ប្រជា‌រាស្ត្រ​យើង តែ​បន្តិច‌បន្តួច​ទេ ដោយ​និយាយថា សុខសាន្ត! សុខសាន្ត ក្នុង​ពេលដែលគ្មាន​សេចក្ដី​សុខ​សោះ។ 15 គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ​តើ​គេមាន​សេចក្ដី​ខ្មាស​ឬ​ទេ? ពួកគេ​មិន​បាន​ខ្មាស​ទេ ទាំងមុខក្រាសផងដែរ! ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា‌មួយ​​អ្នក​ដែលវិនាស ពួកគេដូលចុះនៅពេលជំរុំជម្រះ នេះជាព្រះបន្ទូលនៃព្រះ‌អម្ចាស់​។ 16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ដើ​រ​តាម​ផ្លូវ​នោះ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ។ 17 យើង​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​អ្នក​រាល់​គ្នា ឲ្យ​ប្រាប់​ថា៖ ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា៖ យើង​មិន​ព្រម​ស្តាប់​ទេ។ 18 ដូច្នេះ ចូរ​ស្តាប់​ចុះ អស់​ទាំង​ជនជាតិ ហើយ​ក្រុម​ជំនុំ​អើយ ចូរ​ដឹង​ពី​សេចក្ដី​ដែល​ត្រូវ​កើត​ដល់​ពួកគេ។ 19 ផែនដី​អើយ ចូរ​ស្តាប់​ចុះ! មើល៍ យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ជន​ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​យើង​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​យើង នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ។ 20 តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន មក​ពី​ជនជាតិ​សេបា និង​ឫស​កន្ធាយ​ពី​ជនជាតិឆ្ងាយ មក​ឲ្យ​យើង​ដូច្នេះ? យើង​មិន​ទទួល​តង្វាយ​ដុត​របស់​អ្នក​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​អ្នក ក៏​មិន​គាប់​ចិត្ត​ដល់​យើង​ដែរ។ 21 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល​យើង​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​ជន​ជាតិ​នេះ ហើយ​ទាំង​ឪពុក ទាំង​កូន​នឹង​ចំពប់​លើ​ថ្ម​នោះ​ជា‌មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​ទាំង​អស់។ 22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ជន​ជាតិ​មក​ពី​ទឹកដី​ខាង​ជើង គឺ​ជនជាតិ​មួយ​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដីនឹង​ត្រូវ​កម្រើក​ឡើង។ 23 គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​ជនជាតិ​សាហាវ ឥត​ត្រា​ប្រណីសំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​តម្រៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​អ្នក​ហើយ។ 24 យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។ 25 កុំ​ចេញ​ទៅ​ចម្ការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំ‌វិញ​ហើយ។ 26 កូន​ស្រី​នៃ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​មួយ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ពីព្រោះ​មេ​បំផ្លាញ​នឹង​មក​លើ​យើង​រាល់​គ្នា​ភ្លាមៗ។ 27 «យើង​បាន​តាំង​អ្នក​យេរេមា ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ។ 28 គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ គេ​ដើរ​ទៅ​មក ទាំង​មួល​បង្កាច់​មនុស្ស គេ​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា។ 29 ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សម្រង់​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ។ 30 មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌អម្ចាស់បាន​បោះ‌បង់​គេ​ហើយ»។

ជំពូក ៧

1 ព្រះបន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​លោកយេរេមាថា៖ 2 «ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា៖ ពួក​យូដាអើយ ចូរ​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់តាម​ទ្វារ​ទាំង​នេះ​ និង​ស្តាប់ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ចុះ។ 3 ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ជា​ព្រះ​ជាម្ចាស់​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​កែ​ផ្លូវ និង​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ឲ្យ​ល្អ​ទៅ នោះ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះតទៅ។ 4 កុំ​ទុក​ចិត្ត​នឹង​ពាក្យ​បញ្ឆោត ដែល​ថា នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ «ជាព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ឡើយ!» 5 ដ្បិត​បើ​អ្នក​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​អ្នក​ឲ្យ​ល្អ ហើយ​បើ​សម្រេច​ក្ដី​ដល់​មនុស្ស និង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌ 6 បើ​អ្នក​មិន​សង្កត់‌សង្កិន​មនុស្ស​ជនជាតិ​ដទៃ ពួក​កំព្រា និង​ពួក​ស្ត្រី​មេម៉ាយ ហើយ​មិន​កម្ចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ 7 នោះ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​តទៅ គឺ​ក្នុង​ទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប​ជា‌និច្ច។ 8 មើល៍! អ្នក​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​គ្មាន​ប្រយោជន៍ និងមិនអា​ចជួយខ្លួនបាន។ 9 កុំអោយ​លួច​ប្លន់ កាប់​សម្លាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​អ្នក​មិន​បាន​ស្គាល់​ពី​ដើម 10 រួច​មក​ឈរ​នៅ​មុខ​យើង​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ហើយ​ពោល​ថា៖ យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ? 11 ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​យើង តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​អ្នក​រាល់​គ្នា​ឬ? ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ខ្លួន​យើង​បាន​ឃើញ​ការ​នេះ​ហើយ។ 12 ចូរ​អ្នក​រាល់​គ្នា​ទៅ​ទី​កន្លែង​របស់​យើង ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​យើង​បាន​តាំង​ឈ្មោះ​យើង​ឲ្យ​នៅ​មុន​ដំបូង ត្រូវ​ពិចារណា​មើល ដែល​យើង​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង 13 ហើយ​ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​អ្នក​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ យើង​ក៏​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ឆ្លើយ​តប​សោះ។ 14 ហេតុ​នោះ យើង​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​យើង គឺ​ជា​ទី​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​អ្នក​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ។ 15 យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចេញ​ពី​ភ្នែក​យើង ដូច​ជា​បាន​បោះ‌បង់​ពួក​បង‌ប្អូន​អ្នក​ដែរ គឺ​ជា​ពូជ​អេប្រាអិម​ទាំង​ប៉ុន្មាន។ 16 សម្រាប់​អ្នក​​ យេរេមាអើយ កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​យើង​ជំនួស​គេ​ឲ្យ​សោះ ព្រោះ​យើង​មិន​ព្រម​ស្តាប់​អ្នក​ទេ។ 17 តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​ក្នុង​ក្រុង​នានា​នៃ​​ទឹកដី​យូដា ហើយ​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ? 18 គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង ហើយ​ពួក​ស្រីៗ​ច្របាច់​មេ​​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត នេះ​ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​ក្តៅ។ 19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ តើ​គេ​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ​មែន​ឬ? តើ​មិន​មែន​ខ្លួន​គេ​ដែល​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ទេ​ឬ? 20 ហេតុ​នោះ ព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចម្ការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង កំហឹង​នោះ​នឹង​ឆេះ​ឡើង​ឥត​រលត់​ឡើយ។ 21 ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ថ្វាយ​តង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ 22 ដ្បិត​នៅ​គ្រា​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹកដី​អេស៊ីបមក នោះ​យើង​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ 23 គឺ​យើង​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា «ចូរ​ស្តាប់​តាម​ពាក្យ​យើង នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​រាល់​គ្នា​ត្រូវ​ដើរ​តាម​ផ្លូវ​ដែល​យើង​បង្គាប់​អ្នក​គ្រប់​ជំពូក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ»។ 24 ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង។ ពួក​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ និង​សេចក្ដី​រឹង​ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា​ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ។ 25 ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​ចេញ​ពីទឹកដី​អេស៊ីប​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​បាន​ចាត់​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​រក​អ្នក ដោយ​ខ្នះ‌ខ្នែង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​ថ្ងៃ​ផង។ 26 ប៉ុន្តែ អ្នក​មិន​បាន​ស្តាប់​តាម​យើង ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ‌បុរស​ទៅ​ទៀត។ 27 អ្នក​ត្រូវ​ប្រាប់​ដល់​គេ​តាម​អស់​ទាំង​ពាក្យ​នេះ តែ​គេ​នឹង​មិន​ស្តាប់​តាម​អ្នក​ទេ ហើយ​អ្នក​នឹង​ស្រែក​ហៅ​គេ​ដែរ តែ​គេ​មិន​ព្រម​ឆ្លើយ​តប​ឡើយ។ 28 អ្នក​ត្រូវ​ប្រាប់​គេ​ថា នេះ​ហើយ ជា​ជនជាតិ​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ។ សេចក្ដី​ពិត​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។ 29 ចូរ​កាត់​សក់​អ្នក​បោះ​ចោល​ទៅ ហើយ​ចាប់​ផ្ដើម​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ព្រោះ​ព្រះ‌អម្ចាស់បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​តំណ​មនុស្ស ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។ 30 ដ្បិត​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​យើង គេ​បាន​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង ដើម្បី​ធ្វើ​ឲ្យ​អាប់‌ឱន។ 31 ក្រោយមក ពួកគេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៅ​ត្រង់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ពួក​កូន​ចៅ​ហ៊ីនណម ដើម្បី​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ជា​ការ​ដែល​យើង​មិន​បាន​បង្គាប់​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​យើង​ដែរ។ 32 ដូច្នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មាន​ពេល​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា តូផែត ឬ​ថា​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណម​តទៅ គឺ​នឹង​ហៅ​ថា​ច្រក​ភ្នំ​នៃ​ការ​សម្លេះ​វិញ ពី​ព្រោះ​គេ​នឹង​បញ្ចុះ​សព​នៅ​ត្រង់​តូផែត​នោះ ទាល់​តែ​គ្មាន​កន្លែង​ទំនេរ​ទៀត។ 33 សាក​សព​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​នេះ​នឹង​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ។ 34 នៅ​គ្រា​នោះ យើង​លែង​ឲ្យ​មាន​សំឡេង​អំណរ និង​សំឡេង​រីក‌រាយ ជា​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី ពី​ក្រុង​ទឹកដី​យូដា ហើយ​ពី​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៅ ពី​ព្រោះ​ទឹកដី​នេះ​នឹង​ត្រូ​វ​វិនាស​សូន្យ»។

ជំពូក ៨

1 «នៅក្នុង​គ្រា​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ការទាំងនេះថា៖ ពួកគេ​នឹង​នាំយក​ឆ្អឹង​នៃស្តេច​ជនជាតិ​យូដា ហើយនិងឆ្អឹង​ពួក​អ្នកដឹកនាំ និងឆ្អឹងរបស់​ពួក​សង្ឃ ឆ្អឹងរបស់​ពួកព្យាការី​ និង​ឆ្អឹង​របស់​ពួក​អ្នក​ដែលនឹងទទួលមរតកនៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ពី​ផ្នូរចេញ​មក។ 2 ក្រោយមក ពួកគេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​ពួកគេ​បាន​ស្រឡាញ់ និងគោរព​ប្រតិ‌បត្តិ ហើយប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង។ និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។ 3 ចំណែកឯ​ ពួកអ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 4 អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ៖ បើ​មនុស្ស​ដួល តើ​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ? បើ​អ្នក​ណា​បែរ​ចេញ តើ​មិន​វិល​មក​វិញ​ឬ? 5 តើ​ហេតុ​អ្វី​បាន​ជា​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡិម ទាំង​នេះ​បានវង្វេង​ចេញ ហើយ​ជាប់​នៅ​ក្នុង​ការ​នោះ​ជា‌និច្ច​ដូច្នេះ? ពួកគេ​កាន់​ខ្ជាប់​តាម​ពាក្យ​បញ្ឆោត ហើយ​មិន​ព្រមប្រែចិត្តទេ។ 6 យើង​នឹងរំពៃមើល៍ ហើយ​ប្រុង​ស្តាប់ ប៉ុន្តែពួក​គេ​មិន​បាន​និយាយ​ដោយ​ទៀង​ត្រង់​សោះ គ្មាន​អ្នក​ណា​មួយ​បាន​ប្រែ​ចិត្ត​ចេញពី​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ថា «តើ​យើង​បាន​ធ្វើ​អ្វី​នេះ?» គ្រប់​គ្នា​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ ដូច​ជា​សេះ​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម។ 7 ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​ក៏​ស្គាល់​រដូវ​វា​ដែរឯ​លលក និង​ត្រចៀក‌កាំ ហើយ​ក្រៀល ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ តែ​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទេ។ 8 ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ថា៖ «យើង​មាន​ប្រាជ្ញា ក៏​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ នៅ​ជា‌មួយ​យើង​ដែរ​ដូច្នេះ?» តែ​មើល៍ ស្លាប​ប្រកា​ក្លែង‌ក្លាយ​របស់​ពួក​អាចារ្យ នោះ​បាន​បំផ្លាស់​ទៅ​ជា​សេចក្ដី​ភូត‌ភរ។ 9 ពួក​អ្នក​ប្រាជ្ញ​ត្រូវ​ខ្មាស ត្រូវ​ស្រយុត​ចិត្ត ហើយ​ចាប់​បាន គេ​បាន​បោះ‌បង់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី​នៅ​ក្នុង​ខ្លួន? 10 ហេតុ​នោះ យើង​នឹង​លើក​ប្រពន្ធ​គេ​ឲ្យ​ដល់​អ្នក​ដទៃ ហើយ​ស្រែ​ចម្ការ​របស់​គេ​ដល់​ពួក​អ្នក ដែល​នឹង​គ្រប់‌គ្រង​តទៅ ដ្បិត​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​ជាង​គេ សុទ្ធ​តែ​លោភលន់ ចាប់​តាំង​ពី​ព្យាការី រហូត​ដល់​បូជាចារ្យ គ្រប់​គ្នា​ប្រព្រឹត្ត​សេចក្ដីបោកប្រាស់។ 11 គេ​បាន​ព្យាបាល​របួស​ឲ្យ​ប្រជា‌រាស្ត្រ​យើង ​បន្តិច‌បន្តួច​ទេ ហើយនិយាយ​ថា «សុខសាន្ត សុខសាន្ត» ​ក្នុង​កាល​ដែលគ្មានសេចក្ដី​សុខ​សោះ។ 12 កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ពួកគេ​គ្មាន​សេចក្ដី​ខ្មាសទេ ក៏​មុខក្រាស់ផង! ដូច្នេះបាន​ជា​គេ​នឹង​ដួល​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើងដាក់ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​វិនាស។ 13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បំផ្លាញ​គេ​អស់​រលីង នៅ​គ្រា​នោះ​នឹង​គ្មាន​ចង្កោម​ផ្លែ​នៅ​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ផ្លែ​ឧទម្ពរនៅដើមវា។ ស្លឹក​ទាំង​ប៉ុន្មាន​នឹង​ស្វិត​ក្រៀម ហើយ​របស់​ទាំង​អស់​ដែល​យើង បាន​ឲ្យ​ដល់​គេ​នឹង​សូន្យ​បាត់​ទៅ។ 14 ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ? ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​ភាំង​នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ។ 15 យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែ ឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល៍ បាន​តែ​សេចក្ដី​វេទនា។ 16 មាន​ឮ​សូរសណ្ឋឹក​ ​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវនោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ទឹកដី និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹកដី ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ។ 17 ដ្បិត​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​ចាត់​ពស់​វែក ឲ្យ​មក​កណ្ដាល​អ្នក​រាល់​គ្នា ជាពស់​ដែលគ្មានគ្រូធ្មប់ណាអាចសណ្តំបាន នឹង​ចឹក​អ្នក​រាល់​គ្នា»។ 18 ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណ តែ​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ 19 មើល៍! សម្រែក​យំ​សោក​នៃ​ប្រជា‌ជន​របស់​ខ្ញុំ លាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ ព្រះ‌អម្ចាស់​លែង​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ? ក្រុង​ស៊ីយ៉ូន​លែង​មាន​ព្រះ‌ មហា‌ក្សត្រ​ហើយ​ឬ? ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹង ដោយ‌សារ ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​ព្រះ​ឥត​បាន​ការ​របស់​ជនជាតិ​ដទៃ​ដូច្នេះ? 20 រដូវ​ចម្រូត​កន្លង​ផុត​ទៅ រដូវ​ប្រាំង​ក៏​ជិត​ផុត​ទៅ​ដែរ តែ​ពួក​យើង​ពុំ​បាន​ទទួល​ការ​សង្គ្រោះ​សោះ! 21 ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ខ្ទេច‌​ខ្ទាំដោយ‌សារ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ខ្ញុំ​វិល‌វល់​ស្មារតី ដោយ‌សារ​ទុក្ខ​ព្រួយ​ដ៏​ធ្ងន់។ 22 តើ​នៅ​ទឹកដី​កាឡាដ​លែង​មាន​ប្រេង សម្រាប់​រឹត​ឲ្យ​បាន​ធូរ​ស្រាល​ហើយ​ឬ? តើ​នៅ​ទី​នោះ លែង​មាន​គ្រូ‌ពេទ្យ​ហើយ​ឬ? ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ មិន​ព្រមជា​សះស្បើយ​ដូច្នេះ?

ជំពូក ៩

1 ​ប្រសិន‌បើ​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជា‌និច្ច ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​កូន​ស្រី​នៃ​ជនជាតិ​ខ្ញុំ 2 បើ​សិនខ្ញុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ជា​ទី​សំណាក់​របស់​អ្នក​ដំណើរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​លះ‌បង់​ជនជាតិ​របស់​ខ្ញុំ ហើយ​ឃ្លាត​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ជា​ពួក​កំផិត គឺ​ជា​ជំនុំ​មនុស្ស​ក្បត់!​ 3 ព្រះ‌អម្ចាស់​​មាន​ព្រះ‌បន្ទូល​ថា៖ «ពួកគេ​ដំឡើង​អណ្ដាត​ដូច​ជា​ធ្នូ សម្រាប់​ពាក្យបោកប្រាស់ ហើយ​គេ​បាន​ចម្រើន​កម្លាំង​នៅ​ក្នុង​ទឹកដី​ផង។ ប៉ុន្តែ ​មិន​មែន​សម្រាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ពីមួយ​ហើយ​ទៅមួយ​ទៀតមិនឈប់ឡើយ។ ពួក​គេ​មិន​ស្គាល់​យើង​ទេ»។ 4 ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ទុក​ចិត្ត​នឹង​បង‌ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង‌ប្អូន​នឹង​ដណ្ដើម​យកប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង នឹង​ដើរ​ទៅ​មក​និយាយ​មួល​បង្កាច់‌គេ។ 5 គ្រប់​គ្នា​នឹង​បព្ឆោាត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្ដាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់។ 6 អ្នកបានរស់នៅក្នុងចំណោមការបោក​បព្ឆោាត​ម្ដង​ហើយ​ម្ដង​ទៀត ពួកគេ​មិន​ព្រមទទួល​ស្គាល់​យើង​ឡើយ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌អម្ចាស់។ 7 ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​រំលាយ ហើយ​សាកល្បង​គេ ដ្បិត​តើ​ឲ្យ​យើង​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​របស់​យើង​នេះ? 8 អណ្ដាត​គេ​ជា​ព្រួញ​ដែល​សម្លាប់ ក៏​ពោល​សុទ្ធ​តែពាក្យ​បោក​បព្ឆោាត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង ដោយ​បបូរ​មាត់ តែ​ក្នុង​ចិត្ត​គេ​លប​ចាំ​ចាប់​វិញ។ 9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ តើ​មិន​ត្រូវ​ឲ្យ​យើង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ? តើ​​យើង​មិន​ត្រូវ​សង‌សឹក ចំពោះ​ជនជាតិ​នេះ​ទេ​ឬ? 10 ខ្ញុំ​នឹង​ច្រៀងចំរៀងកាន់ទុក្ខ ដល់ភ្នំ​ទាំង​ប៉ុន្មាន ទួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ព្រោះ​បាន​ឆេះ​អស់​ហើយ បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​បាន​បាត់​អស់​ទៅ​ហើយ។ 11 យើង​នឹង​ធ្វើ​ឲ្យ​ក្រុងយេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ទឹកដីយូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ»។ 12 ​​តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​យល់​សេចក្ដី​នេះ​បាន? តើ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌អម្ចាស់បាន​មាន​ព្រះ‌បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​តទៅ? ហេតុ​អ្វី​បាន​ជា​ទឹកដី​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដែល​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ? 13 ​ព្រះ‌អម្ចាស់មានបន្ទូល​ថា៖ គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ក្រឹត្យ‌វិន័យ​របស់​យើង ដែល​យើង​បាន​ដាក់​នៅ​មុខ​គេ ហើយ​មិន​បាន​ស្តាប់ ឬ​ដើរ​តាម​ពាក្យ​របស់​យើង​ប៉ុណ្ណោះ។ 14 គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​គេ​បាន​បង្រៀន​ដល់​គេ។ 15 ហេតុ​នោះ ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​ចិញ្ចឹម​ជន​ជាតិ​នេះ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក។ 16 យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទាំង​ជនជាតិ ​ដែល​ខ្លួន​គេ ឬ​បុព្វ‌បុរស​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​យើង​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។ 17 ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ចុះ ហើយ​ហៅ​ពួក​ស្រីស៊ី​ឈ្នួល​យំ​ឲ្យ​មក ចូរ​ចាត់គេឲ្យ​ទៅ​ហៅ​ពួក​ស្រី​វាង‌វៃ​ឲ្យ​មក​ដែរ។ 18 ត្រូវ​ឲ្យ​គេ​ប្រញាប់​លើក​បទ​ទំនួញ​ឲ្យ​យើង ដើម្បី​ឲ្យ​ភ្នែក​យើង​បាន​ស្រក់​ទឹក​ចុះ ហើយ​ឲ្យ​ត្របក​ភ្នែក​យើង​បាន​ចេញ​ទឹក​ឥតឈប់។ 19 ដ្បិត ​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា៖ ​​តើ​យើង​វេទនា​យ៉ាង​ណា​ហ្នឹង។ យើង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​​ទឹកដី ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ របស់​យើងចោល។ 20 ប៉ុន្តែ ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ផង ត្រូវ​បង្រៀន​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ឲ្យ​ចេះ​យំសោក ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន ចេះ​ទួញ​ទំនួញ។ 21 ដ្បិតសេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក​តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​ដក​យក​ជីវិត​កូន​ក្មេង​នៅ​តា​មទីធ្លា និង​ពួក​កំលោះៗ​នៅ​តាម​ដង​ផ្លូវ។ 22 ចូរ​ប្រាប់​ចុះ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ សាក‌សព​របស់​មនុស្ស​នឹង​ធ្លាក់​ចុះ ដូច​ជា​ជី​នៅ​វាល​ស្រែ ហើយ​ដូច​ជា​កណ្ដាប់​ស្រូវ តាម​ក្រោយ​អ្នក​ច្រូត ឥត​មាន​អ្នក​ណា​ប្រមូល​វិញ​ឡើយ»។ 23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កម្លាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ។ 24 ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​យើង​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​យើង​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយនេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។ 25 «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​វាយ​ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ​ត្រង់។ 26 គឺ​ជនជាតិអេស៊ីប ជនជាតិ​យូដា ជនជាតិ​អេដុម និង​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្ដា​ជនជាតិ​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អុីស្រា‌អែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ»។​

ជំពួក ១០

1 «ជន‌ជាតិ​អុីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែលព្រះ‌ អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា! 2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មិន​ត្រូវ​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សម្គាល់ ផ្សេងៗ​នៅ​លើ​មេឃ ដូច​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែរ។ 3 ដ្បិតជំនឿ​សាសនា​របស់​មនុស្សទាំងនោះ សុទ្ធ​តែ​ឥត​បាន​ការ។ ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃ ហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប 4 ក្រោយមកពួកគេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។ បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរ មក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។​ 5 អ្វីដែលគេធ្វើពីដៃ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ គឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។ កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។ 6 ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹងព្រះអង្គ​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ហើយ​ព្រះ‌នាម​ព្រះអង្គ​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។ 7 តើមនុស្ស​ណាដែលមិន​កោត​ខ្លាច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្ររបស់​ប្រជា‌ជាតិ​នានា? ដ្បិតព្រះអង្គសមនឹងទទួលការនោះ ដ្បិតនៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គឺគ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។ 8 ​​ពួកគេ​សុទ្ធ​តែ​ជា​មនុស្ស​ល្ងី‌ល្ងើ​ ជាអ្នកគោរព​រូប​ព្រះ ប៉ុន្តែ ជា​ដុំ​ឈើ! 9 គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ទឹកដី​តើស៊ីស និង​មាស​ពី​ទឹកដី​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់។ 10 ប៉ុន្តែ ព្រះ‌អម្ចាស់ជា​ព្រះ​ដ៏​ពិត។ ព្រះ‌អង្គ​ជា​ព្រះ​មាន​ព្រះ‌ជន្ម​រស់​ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច។ ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ជនជាតិ​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​ក្រោធបស់​ព្រះ‌អង្គ​បាន​ឡើយ។ 11 ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ​ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។ 12 ប៉ុន្តែ ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​សូន​ផែនដី ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ហើយបាន​បង្កើត​ពិភព​លោក ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ទ្រង់​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ 13 ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មកហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ 14 ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ ហើយ​ភ័ន្ត‌ភាំង​ស្មារតី ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការ ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។ 15 ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។ 16 ប៉ុន្តែ ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេ ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អុីស្រា‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 17 អស់​អ្នក​ដែល​នៅ​ក្នុង​កំឡុង ​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ ចូរ​ប្រមូល​អីវ៉ាន់​អ្នក​ចេញ​ពី​ទឹកដី​ទៅ។ 18 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! ឥឡូវ​នេះ យើង​នឹង​បោះ​ចោល​ពួក​អ្នក​ទឹកដី​នេះ។ យើងមឹង​ធ្វើ​ទុក្ខ​ដល់ពួកគេ ហើយឲ្យ​ពួកគេ​ស្គាល់​ដៃ​យើង»។ 19 វរ​ហើយ​ខ្ញុំ! ដោយ​ព្រោះ​សេចក្ដី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ខ្លាំងណាស់។ ដូច្នេះហើយ​ខ្ញុំ​និយាយ​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​លំបាក​របស់​ខ្ញុំ ប៉ុន្តែខ្ញុំ​ត្រូវ​តែ​ទ្រាំ‌ទ្រ»។ 20 ត្រសាល​របស់ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញជាពីរ​។​ ពួកគេបានយកកូន​ចៅ​ខ្ញុំ​​​ចាកចេញ​ពីខ្ញុំ ហើយ​មិនបានឃើញពួកគេទៀតទេ។ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ដែរ។ 21 ដ្បិត​ពួក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌អម្ចាស់ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បានចំរុង​​​ចម្រើន ហើយ​ពួក​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវខ្ចាត់‌ខ្ចាយ​ទៅ។ 22 មាន​ឮ​សូរដំណឹងនឹងមកដល់ «មើល! វានឹងកើតឡើង ការរញ្ជួយដី​មកពីខាង​ជើង​ ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​នានា​ក្នុង​ទឹកដី​យូដា​ត្រូវ​បំផ្លាញ ក្លាយ​ជា​ទី​អាស្រ័យ​របស់​ចចក​វិញ»។ 23 ​ព្រះអម្ចាស់អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។ 24 ​ព្រះ‌អម្ចាស់​អើយ សូម​តំរង់ផ្លូវទូល‌បង្គំ​ចុះ តែ​គឺ​តាម​សេចក្ដី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ។ 25 សូម​ព្រះ‌អង្គ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ព្រះ‌អង្គ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​សារគេ ដែល​មិន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់ ហើយ​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។

ជំពូក ១១

1 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ថា៖ 2 «ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​ចុះ រួច​និយាយ​ដល់​ពួក​មនុស្ស​នៅ​ទឹកដី​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម។ 3 ប្រាប់​គេ​ថា ​ព្រះ​អម្ចាស់របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​បណ្ដាសា​ហើយ មនុស្ស​ណា​ដែល​មិន​ស្តាប់​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ 4 គឺ​ជា​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​គេ​ចេញ​ពី​ទឹកដី​អេស៊ីប​មក គឺ​ចេញ​រួច​ពី​គុក​ភ្លើង​រំលាយ​ដែក ដោយ​ប្រាប់​គេ​ថា ចូរ​ស្តាប់​ពាក្យ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​ផង គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ 5 ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​សម្រេច​តាម​សេចក្ដី​សម្បថ ដែល​យើង​បាន​ស្បថ​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ថា នឹង​ឲ្យ​គេ​បាន​ទឹកដី​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​​សព្វ​ថ្ងៃ​នេះ»។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា៖ «អាម៉ែន ព្រះ‌អម្ចាស់​អើយ»។ 6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ប្រាប់​អស់​ទាំង​ពាក្យ​នេះ នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ទឹកដីយូដា ហើយ​នៅ​ផ្លូវ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​យេរូ‌សាឡិម​ដែរ​ថា ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ ហើយ​ប្រព្រឹត្ត​តាម​ចុះ។ 7 ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើង​រួច​ពី​ទឹកដីអេស៊ីប ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​យើង​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា «ចូរ​ស្តាប់​តាម​ពាក្យ​យើង​ចុះ»។ 8 តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​បាន​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​រៀង​ខ្លួន​វិញ។ ដូច្នេះ យើង​បាន​នាំ​គ្រប់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​មក​លើ​គេ គឺ​ជា​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ឲ្យ​គេ​ប្រព្រឹត្ត​តាម តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​សោះ»។ 9 បន្ទាប់មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ឃើញ​មាន​គំនិត​ក្បត់​កើត​ឡើង នៅ​ក្នុង​ពួក​មនុស្ស​នៅ​ទឹកដី​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។ 10 គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​វិញ ពួក​អុីស្រា‌អែល និង​ពួក​យូដា​បាន​ផ្តាច់​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​បុព្វ‌បុរស​គេ​ហើយ។ 11 ហេតុ​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​គេច​រួច​បាន​ឡើយ គេ​នឹង​អំពាវ‌នាវ​រក​យើង តែ​យើង​មិន​ស្ដាប់​ទេ។ 12 ទី​ក្រុងនៅ​ទឹកដី​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។ 13 ដ្បិត​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​អ្នក​មាន​ច្រើន​ដូច​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​អ្នក​ក៏​បាន​ស្អាង​អាសនះ​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនះសម្រាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។ 14 ចំណែកអ្នកវិញយេរេមា កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​រក​យើង ដោយ​កើត​មាន​សេចក្ដី​វេទនា នោះ​យើង​មិន​ស្តាប់​គេ​ទេ។ 15 តើ​ស្ងួន​សម្លាញ់​របស់​យើង​មាន​សិទ្ធិ​អ្វីចូល​មក​ក្នុង​ដំណាក់​របស់​យើង​ទៀត ដ្បិតគេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ជា​ច្រើន? តើ​ពាក្យ​បន់​ស្រន់​របស់​គេ និង​យញ្ញ​បូជា​របស់​គេ ការពារមិនឲ្យ​គេ​វិនាស​បានឬ? គេ​រីក​រាយ​នឹង​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់។ 16 កាលពីមុនព្រះ‌អម្ចាស់ បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា ជាដើម​អូលីវ​ស្អាតនិងមាន​ផ្លែ​ដ៏​ល្អ តែ​ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​ឮ​សូរ​សន្ធឹក​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់។ 17 ដ្បិត​ព្រះ‌អម្ចាស់នៃពិភពទាំងមូល ដែល​បាន​ដាំ​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​ទាស់​នឹង​អ្នក ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អុីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្ដាល​ឲ្យ​យើង​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល»។ 18 ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ។ 19 ខ្ញុំ​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សម្លាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា «ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ»។ 20 ប៉ុន្តែ ព្រះ‌អម្ចាស់ជា​ព្រះ​ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិតហើយ​ក៏​ល្បង​ល​ចិត្ត​គំនិត​អើយ ទូល‌បង្គំ​នឹង​ឃើញ​ព្រះ‌អង្គ​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ​របស់​ទូល‌បង្គំ ថ្វាយ​ព្រះ‌អង្គ​ជ្រាប​ហើយ។​ 21 ហេតុ​នោះ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាណាថោត ដែល​ចង់​សម្លាប់​ខ្ញុំ ដោយ​ពោល​ថា៖ «អ្នក​មិន​ត្រូវ​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ទៀត​ឡើយ ក្រែង​អ្នក​ស្លាប់​ដោយ​ដៃ​របស់​យើង។ 22 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ នៃពិភពលោក ព្រះ‌អង្គ​មានព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​ធ្វើ​ទោស​គេ ពួក​កំលោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់។ 23 ហើយ​គ្មាន​សំណល់​សល់​សម្រាប់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាណាថោត នោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​យ៉ាង​ពិត​ប្រាកដ»។

ជំពូក ១២

1 បពិត្រ​ព្រះ‌អម្ចាស់ដ៏សុចរិត​ ទូលបង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវ ជា​មួយ​ព្រះអង្គ​បាន​ទេ។ ទូលបង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យ របស់​ព្រះអង្គ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង‌ចម្រើនដូច្នោះ? មនុស្សដែលគ្មានជំនឿកាន់តែជោគជ័យ។ 2 ព្រះអង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស ចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។ ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះអង្គ​មិន​ដាច់​ពី​មាត់ តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ។ 3 ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ស្គាល់​ទូលបង្គំ។ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ ព្រះអង្គ​ស្វែង​យល់​ថា ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ។ រីឯ​អ្នក​ទាំង​នោះ​វិញ សូម​ព្រះអង្គ​យក​ពួក​គេ​ចេញ ដូច​កូន​ចៀម ​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត សូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែក សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។ 4 តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ ដូច្នេះ​ដល់​កាល​ណា​ទៀត? ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ទឹកដី​នេះសត្វ​ចតុប្បាទ និង​បក្សា‌បក្សីត្រូវ​វិនាស​អស់។ ​ពួក​គេ​និយាយ​ថា «ព្រះជាម្ចាស់មិនជ្រាបទេ នូវអ្វីដែលនឹងកើតឡើងចំពោះយើង»។ 5 ព្រះអម្ចាស់មានបន្ទូលថា «ជាការពិតណាស់ យេរេមាអើយ បើ​អ្នក​បាន​រត់​ជា‌មួយ​ពួក​ថ្មើរ​ជើង ហើយ​គេ​បាន​នាំ​ឲ្យ​អ្នក​អស់​កម្លាំងដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ប្រណាំង​នឹង​សេះ​បាន ហើយ​បើ​នៅ​ក្នុង​ទឹកដីដ៏​មាន​សន្តិ‌សុខ អ្នក​មិន​សូវ​មាន​សេចក្ដី​សុខ​ទេ នោះ​តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​កាល ដែល​ទន្លេ​យ័រដាន់​ជន់​ពេញ​កម្លាំង? 6 ដ្បិត​ទោះ​ទាំង​ពួក​បង‌ប្អូន​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក ក៏​បាន​ក្បត់​នឹង​អ្នក​ដែរ គេ​បាន​ស្រែក​ហៅ​យ៉ាង​ខ្លាំង​តាម​ក្រោយ​អ្នក តែ​ទោះ​បើ​និយាយ​ពាក្យ​ស្រួល​ល្អ​ក៏​ដោយ ក៏​មិន​ត្រូវ​ជឿ​តាម​គេ​ឡើយ។ 7 យើង​បាន​លះ‌លែង​គ្រួសារ​របស់​យើង​ហើយ ក៏​បាន​បោះ‌បង់​ចោល​មរតក​របស់​យើង​ដែរ ឯ​អ្នក​ស្ងួន​សម្លាញ់​នៃ​ដួង​ចិត្ត​យើងនោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។ 8 ពួក​ដែល​ជា​មរតក​របស់​យើង គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​ នៅ​ក្នុង​ព្រៃ​ដល់​យើង គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​យើង ហេតុ​នោះ​បាន​ជា​យើង​ស្អប់​គេ។ 9 តើប្រជា​ជន​ដែល​យើង​បាន​ជ្រើស​រើស ប្រព្រឹត្ត​ប្រៀប​បាន​នឹង​ត្មាត​ពព្លាក់ តែ​ខ្លួន​គេ​ចោម​រោម​ទៅ​ដោយ​ពពួក​ត្មាត? ចូរ​ទៅ​ប្រមូល​សត្វ​ព្រៃ​មក​ស៊ី​សាក​សព របស់​គេ​ឲ្យ​អស់​ទៅ។ 10 មាន​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ ទំពាំង‌បាយ‌ជូរ​របស់​យើង គេ​បាន​ជាន់​ឈ្លី​ដី ដែល​ជា​ចំណែក​របស់​យើង គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​យើងពេញ​ចិត្ត ទៅ​ជា​ទី​ខូច‌អស់​ហើយ។ 11 គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​វិនាស​អន្តរាយ ទី​នោះ​សោយ​សោក​រក​យើង ដោយ​ត្រូវ​ខូច‌បង់ ទឹកដី​ទាំង​មូល​ត្រូវ​វិនាស ​ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។ 12 នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថាន ពួកបំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។ ដាវ​របស់​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ទឹកដី​នេះ ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។ 13 ពួក​គេ​សាប​ព្រោះ​ស្រូវ លុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លា គេ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ ដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស ដោយ‌សារ​ផល​នៃ​ចម្រូត ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង»។ 14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ ​ប្រកាស​ជំទាស់​នឹង​នគរ​ជិត​ខាង​ដ៏​អាក្រក់ ហើយ​ឈ្លាន‌ពាន​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​អុីស្រា‌អែលជា​ប្រជា‌រាស្ត្រ​របស់​យើង ទុក​ជា​ចំណែក​មត៌ក មើល៍! «យើង​នឹង​ដក​ប្រជា‌ជន​នៅ​ទឹកដី​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ហើយ​យើង​ក៏​ដក​ជន‌ជាតិ​យូដា​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ដែរ។ 15 ក្រោយមក ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​រជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ 16 ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។ 17 ប៉ុន្តែ ប្រសិន​បើ​ជនជាតិ​ណា​មិន​ព្រម​ស្ដាប់​បង្គាប់​ទេ យើង​នឹង​ដក​ពួក​គេ​ចេញ ហើយ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សូន្យ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

ជំពូក ១៣

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ចូរ​ទៅ​ទិញ​ក្រណាត់​ដ៏​ល្អ​យក​មក​ក្រវាត់​ចង្កេះ តែ​កុំ​បោក​ទឹក​ឡើយ»។ 2 ខ្ញុំ​ក៏​ទៅ​ទិញ​ក្រណាត់​យក​មក​ក្រវាត់​ចង្កេះ តាម​បញ្ជា​របស់ព្រះ‌អម្ចាស់។ 3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​សារ​ជា​ថ្មី​ថា 4 «ចូរ​យក​ក្រណាត់​ដែល​អ្នក​បាន​ទិញ ហើយ​ក្រវាត់​នៅ​នឹង​ចង្កេះ​នោះ​មក រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត លាក់​ក្រណាត់​នោះ​ទុក​ក្នុង​កន្លៀត​ថ្ម​មួយ»។ 5 ដូច្នេះហើយខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ ហើយ​លាក់​ក្រណាត់​នៅ​ជិត​ទន្លេ​អឺប្រាត តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ 6 យូរ​ថ្ងៃ​កន្លង​មក​ទៀត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ចូរ​ក្រោក​ឡើង ទៅ​ទន្លេ​អឺប្រាត យក​ក្រណាត់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​លាក់​នោះ មក​វិញ»។ 7 ដូច្នេះ ខ្ញុំ​ក៏​ត្រឡប់ទៅ​ទន្លេ​អឺប្រាត កាយ​យក​ក្រណាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក​មក​វិញ។ ប៉ុន្តែ មើល៍ចុះ! ​ក្រណាត់​នោះ​ពុក​អស់ ប្រើ​ការ​លែង​កើត។ 8 ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំបែបនេះ 9 «យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​អួត‌អាង​របស់​ប្រជា‌ជន​យូដា និង​ចិត្ត​ក្រអឺត‌ក្រទម​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។ 10 ប្រជា‌ជន​នេះ​អាក្រក់​ណាស់ ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ គឺ​គេ​ធ្វើ​តាម​ចិត្ត​ចចេស​រឹង‌រូស​របស់​ខ្លួន ដោយ​រត់​តាម​ព្រះ​ដទៃ ហើយ​នាំ​គ្នា​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ក្រណាត់​នេះ ដែល​យក​ទៅ​ប្រើ​ការ​លែង​កើត! 11 ដ្បិត មនុស្ស​ធ្លាប់​យក​ក្រណាត់​មក​ក្រវាត់​ចង្កេះ​របស់​ខ្លួន​យ៉ាង​ណា យើង​ក៏​ជាប់​ចិត្ត​នឹង​ជន‌ជាតិ​អីុស្រា‌អែល និង​ជន‌ជាតិ​យូដា​ទាំង​មូល​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង ជា​កិត្តិនាម ជា​គ្រឿង​អលង្ការ និង​ជា​សិរី‌រុងរឿង​របស់​យើង តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង​សោះ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 12 ​ ដូច្នេះ​អ្នក​ត្រូវយក​ពាក្យ​នេះ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ធម្មតា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក។ ពួក​គេ​នឹង​តប​មក​អ្នក​វិញ​ថា តើយើងមិន​ដឹង​ទេថា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក? 13 ដូច្នេះ អ្នក​ត្រូវ​ប្រាប់ទៅ​ពួក​គេ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បង្អក​ស្រា​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ទឹកដី​នេះ ព្រម​ទាំង​ស្ដេច​របស់​ពួក​គេ​ដែល​ស្នង​រាជ្យ​ត​ពី​ដាវីឌ ពួក​បូជា‌ចារ្យ ពួក​ព្យាការី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល រហូត​ដល់​ស្រវឹង។ 14 យើង​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​សម្លាប់​គ្នា ទាំង​ឪពុក ទាំង​កូន គឺ​យើង​មិន​ត្រា​ប្រណី មិន​មេត្តា ឬ​អាណិត​អាសូរ​ពួក​គេ​ទេ គ្មាន​អ្វី​រា‌រាំង​យើង​មិន​ឲ្យ​កម្ទេច​ពួក​គេ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 15 ចូរ​ស្តាប់ ហើយ​ផ្ទៀង​ត្រចៀក​ចុះ កុំ​ឲ្យ​តាំង​ចិត្ត​ឆ្មើង‌ឆ្មៃ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ​បាន​មាន​ព្រះ‌បន្ទូល​ហើយ។ 16 ចូរ​សរសើរ​តម្កើង​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ព្រះ‌អង្គ​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ។ 17 តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សម្ងាត់ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌អម្ចាស់ បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។ 18 ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។ 19 អស់​ទាំង​ទី​ក្រុង​នៅ​តំបន់​ណេកិប​នឹង​បិទ​ជិត​ហើយឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ គេ​ត្រូវ​‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ហើយ។ 20 ចូរ​ងើប​មុខ​ឡើង ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​អ្នក គឺ​ជា​ហ្វូង ​ដ៏​ល្អ​របស់​អ្នក តើ​នៅ​ឯ​ណា។ 21 តើ​អ្នក​នឹង​ថា​ដូច​ម្តេច ក្នុង​កាល ​ដែល​ព្រះ‌អង្គ​តាំង​ពួក​មិត្ត​សម្លាញ់ របស់​អ្នក​ឡើង​ឲ្យ​គ្រប់‌គ្រង​លើ​អ្នក ដ្បិត​គឺ​អ្នក​ហើយដែល​បាន​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ តើ​សេចក្ដី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី ដែល​ឈឺ​ចាប់​នឹង​សម្រាល​កូន​មិន​ចាប់​អ្នក​ទេ​ឬ? 22 បើ​អ្នក​នឹក​សួរ​ក្នុង​ចិត្ត​ថា៖ ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​យើង​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក​ទេ បាន​ជា​សំពត់​របស់​អ្នក​ត្រូវ​បើក​សើយ​ឡើង ហើយ​អ្នក​ត្រូវ​នៅ​កែង​ជើង​ទទេ​ផង។ 23 តើ​ជនជាតិ​អេធីយ៉ូពី នឹង​បំផ្លាស់​បំប្រែសម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ? ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ​ទេ? បើ​បាន នោះ​អ្នក​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ។ 24 យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ដូច​ជា​ចំបើង ដែល​រសាត់​ទៅ​បាត់​ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន។ 25 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នេះ​ហើយ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា ជា​ចំណែក​ដែល​យើង​វាល់​ឲ្យ​អ្នក ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ហើយ​ទុក​ចិត្ត​នឹង​ពាក្យ​កុហក។ 26 ហេតុ​នោះ យើង​នឹង​បើក​សើយ​សំពត់ របស់​អ្នក​ឡើង​គ្រប​លើ​មុខ​អ្នក ហើយ​កេរ្តិ៍​ខ្មាស​របស់​អ្នក​នឹង​បាន​ឃើញ​ច្បាស់។ 27 យើង​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​អ្នក​ហើយ គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​អ្នក ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​អ្នក នោះ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​អ្នក ក្រុង​យេរូ‌សាឡិម​អើយ! តើពេលណា​ទៅទើប​អ្នកនឹងស្អាត​ម្តងទៀត?»

ជំពូក ១៤

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដែល​មក​ដល់​ព្យាការី យេរេមាពី​ដំណើរ​គ្រា​រាំង​ស្ងួត៖ 2 ពួក​យូដា​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កម្លាំង គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សម្រែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង។ 3 ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ។ ពួកគេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ ដោយ​សេចក្តី​ខ្មាស ហើយ​ជ្រប់​មុខ និង​ឃ្លុំ​ក្បាល។ 4 ពី​ព្រោះ​ដី​បែក​ក្រហែង ដ្បិត ដោយ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ទឹកដីនោះ​សោះឡើយ។ ពួក​អ្នក​ភ្ជួរ​រាស់​ក៏​ខ្មាស គេ​ឃ្លុំ​ក្បាលគ្រប់គ្នា​ដែរ។ 5 សម្បីសត្វ​ក្តាន់​ញី​នៅ​វាល​ក៏​ទម្លាក់​កូន រួច​ទុក​ចោល ដោយព្រោះតែ​គ្មាន​ស្មៅ។ 6 លា​ព្រៃ​ក៏​ឈរ​នៅ​លើ​ទីទួល វា​ដង្ហក់​ដូច​ជា​ចចក។ ភ្នែករបស់ពួក​វា​ស្រវាំង ដោយ​ព្រោះ​គ្មាន​ស្មៅ​សោះ»។ 7 ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ព្រះ‌អង្គ​ប្រោស​មេត្តាដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ការ​រា​ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់។ 8 ក្តី​សង្ឃឹម​នៃ​ជនជាតិអុីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ទឹកដី ហើយ​ដូច​ជា​អ្នក​ដំណើរ ដែល​ឈប់​សំណាក់​តែ​មួយ​យប់​ដូច្នេះ? 9 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន? ប៉ុន្តែ ព្រះ‌​អើយអម្ចាស់អើយ ព្រះ‌អង្គ​គង់​កណ្ដាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ។ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។ 10 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ពី​ជន​ជាតិ​នេះ​ដូច្នេះ​ថា៖ គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​ នោះ ព្រះ‌អង្គ​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ព្រះ‌អង្គ​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោសដល់​គេ ​ជា​ពិត​ប្រាកដ។ 11 ព្រះ‌​អម្ចាស់មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កុំ​អធិស្ឋាន​សូម​សេចក្ដី​ល្អ​ឲ្យ​ជន​ជាតិ​នេះ​ឡើយ។ 12 កាល​ណា​គេ​តម​អត់ នោះ​យើង​មិន​ព្រម​ស្ដាប់​សម្រែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​អាហារ នោះ​យើង​មិន​ព្រម​ទទួល​ឡើយ។ ដ្បិតយើងនឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ»។ 13 ពេល​នោះ ខ្ញុំ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌អើយ មើល​ពួក​ព្យាការី​តែង‌តែ​ប្រាប់​គេ​ថា អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​អំណត់​ដែរ គឺ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​នៅ​ទី​នេះ​ជា​ពិត»។ 14 ​ព្រះ‌អង្គមានបន្ទូល​មក​ខ្ញុំ​ថា៖ «ពួក​ហោរា​គេ​ថ្លែងទំនាយ​កុហក​ដោយ​នូវ​ឈ្មោះ​យើង​ទេ យើង​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​ដែលឥតប្រយោជន៍ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ»។ 15 ដូច្នេះហើយ ព្រះអម្ចាស់មានព្រះបន្ទូលបែបនេះ «សម្រាប់ពួកព្យាការីដែលថ្លែងព្រះបន្ទូលនៅក្នុងនាមរបស់យើង ប៉ុន្តែអ្នកណាដែលយើងមិនបានបញ្ចូនឲ្យទៅ គឺជាអ្នកដែលនិយាយថានឹងមិនមានដាវឬការអំណត់ក្នុងទឹកដីៈ ព្យាការីទាំងនេះនឹងត្រូវវិនាសដោយដាវហើយនិងកាអំណត់។ 16 មនុស្សដែល​គេ​បាន​ថ្លែងព្រះបន្ទូល​ប្រាប់​នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​អំណត់ និង​ដាវ​ដែរ ដ្បិតអត់មាន​អ្នក​ណា​នឹង​បញ្ចុះ​សព​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ព្រោះ​យើង​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ។ 17 អ្នក​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​ជនជាតិ​ខ្ញុំ​បាន​ត្រូវ​ខ្ទេច‌ខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទម្ងន់។ 18 ប្រសិនបើ​ខ្ញុំ​ចេញ​ទៅ​វាល មើល៍ មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺដោយ​អត់​ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​បូជាចារ្យ តែង‌តែ​ចុះ​ឡើង​ក្នុង​ទឹកដី​ឥត​ដឹង​អ្វី​ទេ»។ 19 តើ​ព្រះ‌អង្គ​បោះ‌បង់​ពួក​យូដាចោល​ហើយ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ? យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​បាន​តែ​សេចក្ដី​ភ័យ។ 20 ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ទាស់នឹង​ព្រះ‌អង្គ​ពិត។ 21 សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរី‌ល្អ​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ។ 22 ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​ជនជាតិ​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ? តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​មួយ​មេ​បាន​ឬ​ទេ? ឱ​ព្រះ‌​ជាម្ចាស់នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ? យើងមានសង្ឈឹមលើ​ព្រះ‌អង្គ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

ជំពូកទី ១៥

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសេ និង​សាំយូ‌អែល មក​អង្វរ​យើង​ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ក្ដី ក៏​យើង​មិន​អត់‌ឱន​ឲ្យ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជា‌ជន​នេះ​ឲ្យ​បាត់​ពី​មុខ​យើង​ទៅ។ 2 ពេល​គេ​សួរ​អ្នក​ថា តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ណា? នោះ​ត្រូវ​ឆ្លើយ​វិញ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​អត់​ឃ្លាន អ្នក​នោះ​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ។ 3 ដ្បិត យើង​នឹង​ឲ្យ​មានគ្រោះ​កាច​បួន​យ៉ាង​កើត​ឡើង សម្រាប់​ដាក់​ទោស​គេ គឺ​ដាវ​សម្រាប់​កាប់​សម្លាប់ ឆ្កែ​សម្រាប់​ហែក​ស៊ី សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សម្រាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង។ 4 យើង​នឹង​បោះ​ទៅ​កណ្ដាល​អស់​ទាំង​ជនជាតិ​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាណា‌សេ ជា​បុត្រា​ហេ‌សេ‌គា ស្តេច​ទឹកដី​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។ 5 ដ្បិត​ក្រុង​យេរូ‌សាឡិម​អើយ តើ​អ្នក​ណា​នឹង​អាណិត​ប្រណី​ដល់​អ្នក? តើ​អ្នក​ណា​នឹង​សោក​ស្តាយ​អ្នក? តើ​អ្នក​ណា​នឹង​បែរ​មក​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​អ្នក? 6 អ្នក​បាន​បោះ‌បង់​យើង​ហើយ អ្នក​បាន​រាថយ​ចេញ ហេតុ​នោះ​បាន​ជា​យើង​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក ហើយ​បំផ្លាញ​អ្នក យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។ 7 យើង​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ទឹកដី យើង​បាន​ធ្វើ​ឲ្យ​បាត់​បង់​កូន​អស់​ទៅ គឺ​យើង​បាន​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ។ 8 យើង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ កាន់​តែ​ច្រើន​ឡើង​នៅ​មុខ​យើង លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត យើង​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ របស់​ពួក​កំលោះៗ​ទាំង​ថ្ងៃ​ត្រង់ យើង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម។ 9 ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​ប្រាំពីរ​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ។ នាង​បាន​ត្រូវ​អៀន​ខ្មាស ហើយ​ជ្រប់​មុខ ឯ​ពួក​ដែល​នៅ​សល់ យើង​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់»។ 10 ម៉ែ​អើយ វរ​ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ គេ​ប្រទេច​ផ្ដាសា​ខ្ញុំ​គ្រប់​គ្នា។ 11 ព្រះ‌ម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ពិត​ប្រាកដ​ជា​យើង​បាន​ចម្រើន​កម្លាំងក្នុង​ជីវិត​អ្នក ឲ្យ​បាន​សេចក្ដី​ល្អ ពិត​ប្រាកដ​ជា​យើង​បាន​បណ្ដាល​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក​ក្នុង​គ្រា​មាន​អាសន្ន និង​ក្នុង​គ្រា​វេទនា។ 12 តើ​អ្នកណា​អាច​បំបាក់​បំបែក​ដែក​ពី​ទឹកដី​ខាង​ជើង និង​លង្ហិន​បាន? 13 ចំណែក​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​របស់អ្នក យើង​នឹង​ប្រគល់អោយ​ ខ្មាំងសត្រូវអ្នកវិញ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់អ្នក នៅតាម​ព្រំដែន​របស់​អ្នក។ 14 យើង​នឹង​ឲ្យ​អ្នក​ឆ្លង​ទៅ​ជា‌មួយ​ពួក​ខ្មាំង​សត្រូវអ្នក ដល់​ទឹកដី​មួយ​ដែល​អ្នក​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្ដី​កំហឹង​របស់​យើង ភ្លើង​នោះ​នឹង​ឆេះ​ដល់​អ្នក​រាល់​គ្នា»។ 15 ព្រះ‌ជាម្ចាស់អើយ ព្រះ‌អង្គ​ជ្រាប​ហើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ព្រះ‌អង្គ​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្ដី​ដំណៀល ដោយ​យល់​ដល់​ព្រះ‌អង្គ 16 ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទូល‌បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​អំណរ ហើយ​ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ទូល‌បង្គំ ដ្បិត​​ព្រះ‌​នៃ​ពិភពទាំងមូល ទូល‌បង្គំ​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ។ 17 ទូល‌បង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត​កព្ឆោង​នោះ​ឡើយ គឺ​ទូល‌បង្គំ​បាន​អង្គុយ​តែ​ម្នាក់ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់។ 18 ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា‌និច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ព្រម​សះ​សោះ​ដូច្នេះ? តើព្រះ​អង្គ​ដូច​ជា​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់ហើយហួតរីងអស់ឬ? 19 ហេតុ​នោះ ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «បើ​អ្នក​វិល​មក​វិញ នោះ​យើង​នឹង​នាំ​អ្នក​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ឈរ​នៅ​មុខ​យើង ហើយ​បើ​អ្នក​ញែក​របស់​ថ្លៃ​វិសេស ចេញ​ពី​របស់​ស្មោក‌​គ្រោក នោះ​អ្នក​នឹង​បាន​ដូច​ជា​មាត់​យើង គេ​នឹង​វិល​មក​អ្នក​វិញ តែ​អ្នក​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ។ 20 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន​ជាតិ​នេះ គេ​ច្បាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​បាន​ទេ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​អ្នក​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ 21 យើង​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​កណ្ដាប់​ដៃ នៃ​មនុស្ស​អាក្រក់ ហើយ​លោះ​អ្នក​ចេញ​ពី​កណ្ដាប់​ដៃ នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច»។

ជំពូកទី ១៦

1 ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា៖ 2 «មិនត្រូវយក​ប្រពន្ធសម្រាប់តែអ្នក ឬ​បង្កើត​កូន​ប្រុស កូន​ស្រី​នៅ​ទី​នេះ​ទេសម្រាប់អ្នកនោះឡើយ 3 ដ្បិត​ព្រះ‌ អម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ពី​ម្តាយ​ដែល​សម្រាល​វា​មក និង​ពី​ឪពុក​ដែល​បង្កើត​វា​នៅ​​ទឹកដី​នេះ​ដូច្នេះ​ថា 4 ពួគគេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ដែរ គឺ​គេ​នឹង​ដូច​ជា​ជី​នៅ​ដី គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ និង​អំណត់ ហើយ​សាក​សព​របស់​គេ​នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ផែនដី។ 5 ដ្បិតព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​យើង​បាន​ដក​សេចក្ដី​សុខ​របស់​យើង គឺ​ជា​សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត‌អាសូរ ចេញ​ពី​ជន​ជាតិ​នេះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 6 មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ទឹកដី​នេះ ឥត​មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ឡើយ។ 7 គ្មាន​អ្នក​ណា​កាច់​នំបុ័ង​ជូន​ដល់​អ្នក​សោយ​សោក ដើម្បី​កម្សាន្ត​ចិត្ត​ពី​ដំណើរ​អ្នក​ដែល​ស្លាប់​សោះ ក៏​គ្មាន​អ្នក​ណា​ជូន​ពែង​រំ​លែក​ទុក្ខ​ដល់​គេ ដោយ​ព្រោះ​គេ​បាត់​បង់​ឪពុក​ម្តាយ​នោះ​ដែរ។ 8 ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ី​លៀង អ្នក​មិន​ត្រូវ​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា‌មួយ​គេ​ដែរ។ 9 ដ្បិត​ព្រះ‌ជាម្ចាស់ ​នៃពិភពទាំងមូលគឺជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! នៅ​គ្រា​អាយុ​អ្នក ហើយ​នៅ​ចំពោះ​ភ្នែក​អ្នក យើង​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ និង​សំឡេង​អរ​សប្បាយ ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។ 10 ពេល​ណា​អ្នក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ជន​ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​អ្នក​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ពី​ការ​អាក្រក់​យ៉ាង​ធំ​ទាំង​នេះ​ទាស់​នឹង​យើង​ដូច្នេះ? តើ​យើង​មាន​អំពើ​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង? 11 នោះ​អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ​ព្រះ‌អង្គមានបន្ទូល​ថា គឺ​ដោយ​ព្រោះ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ផង គេ​បាន​បោះ‌បង់​យើង ឥត​ដែល​រក្សា​ច្បាប់​យើង​ឡើយ។ 12 ប៉ុន្តែ ​ចំណែក​អ្នក​រាល់​គ្នា​នោះ​បាន​ប្រព្រឹត្ត​អាក្រក់ លើស​ជាង​បុព្វ‌បុរស​អ្នក​ទៅ​ទៀត ដ្បិតអ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​អ្នក​រៀង​ខ្លួន បាន​ជា​មិន​ព្រម​ស្តាប់​តាម​យើង​សោះ។ 13 ដូច្នេះ យើង​នឹង​បោះ​អ្នក​រាល់​គ្នា​ចោល​ចេញ​ពី​ទឹកដី​នេះ ឲ្យ​ទៅ​នៅ​ឯ​ទឹកដី​មួយ​ដែល​អ្នក ឬ​បុព្វ‌បុរស​អ្នក​មិន​បាន​ស្គាល់ ហើយ​នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​យើង​នឹង​មិន​អាណិត​ដល់​អ្នក​ទេ។ 14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌អង្គមាន​ព្រះ‌ជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អុីស្រា‌អែល​ឡើង​រួច​ពី​ទឹកដី​អេស៊ីបមក។ 15 ប៉ុន្តែ ព្រះអង្គដែលមាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពួក​កូន​ចៅ​អុីស្រា‌អែល ចេញ​ពី​ទឹកដី​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេ​នោះ​ផង។ ដ្បិតយើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុងទឹកដី​របស់​គេ ជា​ទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ។ 16 មើល៍! យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក នេះជា​ព្រះ‌បន្ទូលនៃព្រះជាម្ចាស់​ថា៖ អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ បន្ទាប់​មក យើង​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង។ 17 ហើយ​គេ​មិន​កំបាំង​ពី​មុខ​យើង​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​យើង​ដែរ។ 18 ប៉ុន្តែ មុន​ដំបូង យើង​នឹង​សង​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ​មួយ​ជា​ពីរ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ទឹកដី​យើង​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​ធ្វើ​ឲ្យ​ទឹកដី​ជា​មរតក​របស់​យើង មាន​ពេញ​ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ»។ 19 ​ព្រះ‌អម្ចាស់អើយ ទ្រង់ជា​កម្លាំង​នៃ​ទូល‌បង្គំ ជា​ទី​មាំ‌មួន ហើយ​ជា​ទី​ពឹង​ជ្រក​ដល់​ទូល‌បង្គំ នៅ​គ្រា​លំបាក​អើយ ពួក​ជនជាតិ​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​ព្រះ‌អង្គ ពី​អស់​ទាំង​ចុង​ផែនដី​បំផុត ហើយ​គេ​នឹង​ទូល​ថា បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ទទួល​តែ​ពាក្យ​កុហក គឺ​ជា​សេចក្ដី​អសារ​ឥត​ការ និង​សេចក្ដី​ដែល​ឥត​មាន​ប្រយោជន៍​អ្វីសោះ។ 20 តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សម្រាប់​ខ្លួនឬ? ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​។ 21 ដូច្នេះ មើល៍! យើង​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់ ម្តង​នេះ​យើង​នឹង​ធ្វើ​គេ​ស្គាល់​ដៃ​យើង និង​ឥទ្ធិ‌ឫទ្ធិ​របស់​យើង នោះ​គេ​នឹង​ស្គាល់​ឈ្មោះ​យើង ថា​ជា​ព្រះ‌អង្គម្ចាស់។

ជំពូក ​១៧

1 «អំពើ​បាប​របស់​ជន‌ជាតិ​យូដា មាន​ចារឹក​ទុក​ដូច​អក្សរ​ចារឹកលើ​ថ្ម ដោយ​ដែក​ដែល​មាន​ត្បូង​ពេជ្រ នៅ​ខាង​ចុង។ អំពើ​បាប​នេះ​បាន​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេ និង​នៅ​លើ​ជ្រុង​អាសនៈ​របស់​ពួក​គេ។ 2 ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញ អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា នៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចីដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។ 3 បង្គោលនៃព្រះក្លែងក្លាយបានដាក់លើ​ភ្នំ និង​នៅកន្លែងបើកចំហរនៅតាមតំបន់។ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។ 4 អ្នក​នឹង​ប្រគល់​ទឹកដី​ដែល​យើង​បាន​ចែក ឲ្យ​អ្នក ទៅ​ជនជាតិ​ដទៃ។ យើង​នឹង​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទាសករ របស់​ខ្មាំង​ក្នុង​ទឹកដី​មួយ​ដែល​អ្នក​ពុំ​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើង ​ហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។ 5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា «ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្សហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន។ 6 ដ្បិតគេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន នៅ​តាម​ព្រៃ​ល្បោះ គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។ គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួត‌ហែង ក្នុង​វាល​រហោ‌ស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ និង​គ្មាន​មនុស្ស​នៅ។ 7 ចំណែក​អ្នកណាដែលទុកចិត្ត​លើ​ព្រះ‌អម្ចាស់ គឺមានពរហើយ ដ្បិត ​ព្រះអម្ចាស់​គឺជាមូលហេតុដែលសម្រាប់ទុកចិត្តបាន។ 8 អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរវា​មិន​ខ្លាច​កម្ដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជានិច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។ 9 ចិត្ត​របស់​មនុស្ស​តែងតែ​វៀច‌វេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ។ ហើយតើ​​នរណា​អាច​មើល​ចិត្ត​ធ្លុះ​នេះបាន? 10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស។ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 11 អ្នក​ដែល​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​អយុត្តិធម៌ ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។ នៅ​ពេល​ពាក់​កណ្ដាល​អាយុ ទ្រព្យ​សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ ហើយ​នៅ​ទី​បញ្ចប់ គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ»។ 12 កន្លែង​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្តុង​ឧត្តម ដែល​បាន ​តម្កល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក។ 13 ព្រះ‌ជាម្ចាស់ ជា​ទី​សង្ឃឹម​នៃ​ជនជាតិអុីស្រា‌អែល​អើយ អ្នក​ណា​ដែល​បោះ‌បង់​ព្រះ‌អង្គ នោះ​នឹង​ត្រូវ​ខ្មាស អស់​អ្នក​ដែល​ថយ​ចេញ​ពី​ព្រះ‌អង្គ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​ក្រោម ដោយ​ព្រោះ​គេ​បាន​បោះ​បង់​ព្រះ‌អម្ចាស់ ដែល​ជា​ប្រភព​ទឹក​រស់។ 14 ​ព្រះ‌ជាម្ចាស់​ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង នោះ​ទូល‌បង្គំ​នឹង​បាន​ជា! សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​រួច។ ដ្បិត​ព្រះ‌អង្គ​ជា​ទី​សរសើរ​របស់​ទូល‌បង្គំ។ 15 មើល៍! គេ​សួរ​ទូល‌បង្គំ​ថា៖ តើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ នៅ​ឯ​ណា? សូមឲ្យវា​មក​ឥឡូវ​ចុះ! 16 ទូល‌បង្គំ​មិន​បានរត់​គេច​ពី​ការ​ធ្វើ​ជា គង្វាល​តាម​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ព្រះ‌អង្គ​ជ្រាប​ហើយ​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​ទូល‌បង្គំ។ ពួកគេសុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។ 17 សូម​ព្រះ‌អង្គ​កុំបំភ័យ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​នៃ​ទូល‌​បង្គំ​ក្នុង​ថ្ងៃ​អាក្រក់។ 18 សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀនដល់​ទូល‌​ បង្គំ​ត្រូវ​អៀន​ខ្មាស។ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយសូម​ឲ្យ​គេ​ត្រូវស្រយុត​ចិត្ត​ទៅ។ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្តអីសូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​ទ្វេដង​ទៅ»។ 19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជា‌ជន” ជា​ទ្វារ​ដែល​ស្ដេច​ទឹកដី​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូ‌សាឡឹម។ 20 ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា ព្រះ‌មហា‌ក្សត្រ និង​ប្រជា‌ជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ដែរ។ 22 កុំ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដូច​យើង​បាន​បង្គាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ»។ 23 តែ​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។ 24 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ ចំណែកអ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ 25 ស្ដេច​ទាំង‌ឡាយ​ដែល​ស្នង​រាជ្យ​ដាវីឌ​នឹង​ជិះ​រទេះ ជិះ​សេះ​កាត់​ទ្វារ​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មាន​មេ​ដឹក​នាំ ព្រម​ទាំង​ប្រជា‌ជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ហែ‌ហម ហើយ​នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​មុខ​ទៀត។ 26 ប្រជា‌ជន​នឹង​នាំ​គ្នា​មក​ពី​ក្រុង​នានា​ក្នុង​ទឹកដី​យូដា តំបន់​ជិត​ខាង​ក្រុង​យេរូ‌សាឡឹម ទឹកដី​បេន‌យ៉ាមីន ទឹកដី​ដែល​នៅ​ខាង​លិច​ជើង​ភ្នំ ព្រម​ទាំង​តំបន់​ភ្នំ និង​តំបន់​ណេកិប ដើម្បី​នាំ​យក​តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា តង្វាយ​ផ្សេងៗ និង​គ្រឿង​ក្រអូប មក​ថ្វាយ ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអម្ចាស់។ 27 ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កម្ទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ»។

ជំពូក ១៨

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅនេះ 2 «ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ឲ្យ​ដឹង»។ 3 ដូច្នេះ ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ហើយបានឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។ 4 ប៉ុន្តែ ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ ដូច្នេះគាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត ដែល​គាប់​ភ្នែករបស់គាត់មកធ្វើ។ 5 ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ 6 «កូន​ចៅ​អុីស្រា‌អែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។ 7 ជួន​កាល យើង​សម្រេច​ថា រម្លើង និង​រលំ​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឲ្យ​វិនាស។ 8 ប្រសិន​បើ​ប្រជា‌ជាតិ​ណា​មួយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​នាំ​ឲ្យ​យើង​សម្រេច​ចិត្ត​ដាក់​ទោស​គេ ហើយ​គេ​បែរ​ជា​លះ‌បង់​អំពើ​អាក្រក់​នោះ យើង​នឹង​មិន​ធ្វើ​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​យើង​ទេ។ 9 ក្នុងពេលផ្សេង យើងនឹងប្រកាសអំពី ការកសាង និង​បណ្ដុះ‌បណ្ដាល​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។ 10 ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ​របស់​យើង ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ទាស់​ចិត្ត​យើង នោះ​យើង​នឹង​លែង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ។ 11 ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ទឹកដី​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅនេះ៖ យើង​កំពុង​រៀបចំ​គម្រោង‌ការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ កិរិយា‌មារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត។ 12 ប៉ុន្តែ ពួក​គេ​និយាយថា មិន​បាច់​និយាយ​ទៀត​ទេ។ យើង​នឹង​ធ្វើ​តាម​គម្រោង‌ការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត។ 13 ដូច្នេះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​​ថា៖ ចូរ​សួរ​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល ​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ?​ នាង​ក្រមុំ​នៃ​ពួក​អុីស្រា‌អែល បាន​ប្រព្រឹត្តអំពើដ៏​អាក្រក់​បំផុត។ 14 តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន លែង​មាន​ពី​ថ្ម​នៅ​ស៊ីរាន​ឬ? តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ? 15 ប៉ុន្តែរាស្ត្រ​របស់​យើង បានបំភ្លេច​យើង។ គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ក្លែង‌ក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ហើយ​ដើរ​វាង​តាម​ផ្លូវ ដែល​មិន​បាន​លើក គឺ​មិន​ដើរ​តាម​ផ្លូវ​ធំ​សោះ 16 ដោយ​ធ្វើ​ឲ្យ​ទឹកដី​របស់​គេ​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ហួស​ចិត្ត​ជា‌និច្ច។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នឹង​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។ 17 យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​យើង​នឹង​បែរ​ខ្នង​ដាក់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​ គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ»។ 18 មនុស្សបាននិយាយថា៖ «មក! យើង​រៀប​ផែន​ការ​ទាស់​នឹង​យេរេមា ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ព្យាការី​ឡើយ។ មក! យើង​នាំ​គ្នា​វាយ​គាត់​ដោយ​អណ្ដាត ហើយ​កុំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ពាក្យ​ណា​របស់​គាត់​ឡើយ»។ 19 ព្រះ‌អម្ចាស់អើយ សូម​ព្រះ‌អង្គ​ប្រុង​ស្តាប់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នកសត្រូវនៃទូល‌បង្គំ​។ 20 តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ? ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូល‌បង្គំ​ហើយ។ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​បំបែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ​ពី​គេ​ដែរ។ 21 ដូច្នេះ សូម​ព្រះ‌អង្គឲ្យ​កូន​ចៅ​គេ​ជួប​អំណត់ ហើយ​ប្រគល់​គេ​ដល់​អំណាច​ដាវ សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន និង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ និង​ពួកកំលោះៗ​ ​របស់​គេ​ត្រូវ​របួសដោយ​ដាវ​ក្នុង​សង្គ្រាម។ 22 សូម​ឲ្យ​មាន​ឮ​សម្រែក​ចេញ​ពី​ផ្ទះ​គេ ក្នុង​កាល​ដែល​ព្រះ‌អង្គ​នាំ​ពួក​ពល‌ទ័ព​មក​លើ​គេ​ភ្លាម ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​នឹង​ចាប់​ទូល‌បង្គំហើយ​បាន​លាក់​អន្ទាក់ ដើម្បី​ទាក់​ជើង​ទូល‌បង្គំ​ផង។ 23 ប៉ុន្តែ ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សម្លាប់​ទូល‌បង្គំ​ហើយ សូម​ព្រះ‌អង្គ​កុំ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយក៏​កុំ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ព្រះ‌អង្គ​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ព្រះ‌អង្គ​វិញ សូម​ព្រះ‌អង្គ​សម្រេច​ដល់​គេ ក្នុង​វេលា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ចុះ។

ជំពូក ១៩

1 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ទៅ​ទិញ​ក្អម​ដី​ពី​ជាង​ស្មូន​មក រួច​នាំ​ចាស់​ទុំ​ខ្លះ​ក្នុង​ចំណោម​ប្រជា​‌ជន និង​ចាស់​ទុំ​ខ្លះ​ក្នុង​ចំណោម​ពួក​សង្ឃ​មកជា‌មួយ​អ្នក។ 2 ហើយ​ចេញ​ទៅ​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណម ដែល​នៅ​ត្រង់​មុខ​ទ្វារ​ចូល​ហារស៊ីត ហើយ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ ដែល​យើង​នឹង​ប្រាប់​ដល់​អ្នក។ 3 ត្រូវ​ប្រាប់​ថា៖ ​ពួក​ស្តេច​ទឹកដី​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អង្គចុះ ព្រះ‌អង្គជាព្រះនៃពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា «មើល៍! យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ដែល​អ្នក​ណា​ឮ នោះ​នឹង​ខ្ទ័រ​ត្រចៀក។ 4 យើងធ្វើការទាំងនេះ ដោយ​គេ​បាន​បោះ‌បង់​យើង ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ បុព្វ‌បុរស​គេ ឬ​ពួក​ស្តេចជនជាតិ​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ​ដោយ​ឈាម​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ។ 5 ពួកគេ​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់​របស់​ព្រះ‌បាល​សម្រាប់​ដុត​កូន​ប្រុសៗ​របស់​គេ ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌បាល ជា​ការ​ដែល​យើង​មិន​បាន​បង្គាប់​ដល់​គេ ឬ​និយាយ​ឡើយ ក៏​មិន​បាន​ចូល​ក្នុង​គំនិត​យើង​ដែរ។ 6 ដូច្នេះ ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​លែង​ហៅ​ទី​នេះ​ថា តូផែត ឬ​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណម​ទៀត គឺ​នឹង​ហៅ​ថា ច្រក​ភ្នំ​សម្លេះ​វិញ។ 7 គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​ពួកទឹកដី​យូដា និង​ក្រុង​យេរូ‌សាឡិម​បាត់ពី​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង យើង​នឹង​ប្រគល់​សាក​សព​របស់​គេ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​នៅ​ផែនដី​ធ្វើ​ជា​អាហារ។ 8 យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ។ 9 យើង​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿន​មិត្ត​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្នុង​សេចក្ដី​វេទនា ដែល​ពួក​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ»។ 10 បន្ទាប់​មក អ្នក​ត្រូវ​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា‌មួយ​អ្នក។ 11 ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា៖ ព្រះ‌អម្ចាស់នៃពិភពលោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គឺ​បែប​យ៉ាង​នេះ ដែល​យើង​នឹង​បំបែក​បំបាក់​ជន​ជាតិ​នេះ និង​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ ហើយ​មនុស្ស​នឹង​បញ្ចុះ​សព​គេ​នៅ​ត្រង់​តូផែត ទាល់​តែ​គ្មាន​កន្លែង​ទៀត។ 12 ព្រះ‌អម្ចាស់បានប្រកាស​ថា៖ យើង​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត។ 13 អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម និង​ដំណាក់​នៃ​ស្តេច​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ»។ 14 ព្យាការីយេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់បាន​ចាត់​ឲ្យ​លោក​ទៅ​ថ្លែងទំនាយ​នោះ លោក​ក៏​ឈរ​នៅ​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះអម្ចាស់ មាន​ប្រសាសន៍​ដល់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា 15 «ព្រះ‌អម្ចាស់នៃពិភពទាំងមូល ​ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើក្រុង​នេះ និង​អស់​ទាំង​តំបន់​នៅ​ជុំ‌វិញ ដូច​ជា​យើង​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​យើង​ឡើយ»។

ជំពូក ២០

1 ពេល​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​សង្ឃ​អ៊ីមមើរ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ បាន​ថា​ព្យាការី​យេរេមា​កំពុង​ថ្លែងទំនាយ​សេចក្ដី​ទាំង​នេះ។ 2 ដូច្នេះលោកផាស​ហ៊ើរ​ក៏​វាយ​ព្យាការី​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន​ខាង​លើ កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់។ 3 លុះ​ថ្ងៃ​បន្ទាប់ លោក​ផាស‌ហ៊ើរ​ក៏​នាំព្យាការី​យេរេមា​ចេញ​ពី​គុក​មក​វិញ ខណៈ​នោះ ព្យាការី​យេរេមា​ប្រាប់​លោក​ថា៖ ​«ព្រះ‌ជាម្ចាស់​ ​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាស‌ហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ មីស្សាប៊ីបវិញ។ 4 ដ្បិត​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្ត​សម្លាញ់​របស់​អ្នក​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​អ្នក​នឹង​ឃើញ​ដែរ យើង​នឹង​ប្រគល់ទឹកដី​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្ដេច​បាប៊ីឡូន ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់ទឹកដីបាប៊ីឡូន ព្រម​ទាំង​សម្លាប់​គេ​ដោយ​ដាវ​ផង។ 5 យើង​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់ យើង​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ​របស់​ពួក​ស្តេច​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​នាំ​ទៅ​ឯ​ទឹកដីបាប៊ីឡូន។ 6 ឯ​អ្នក​ផាស‌ហ៊ើរ​អើយ អ្នក និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​អ្នក​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ គឺ​អ្នក​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ​អ្នក​ត្រូវ​ស្លាប់។ ហើយ​គេ​នឹង​កប់​អ្នក​នៅ​ទឹកដី​នោះ គឺ​ទាំង​អ្នក និង​ពួក​មិត្ត​សម្លាញ់​អ្នក​ដែល​អ្នក​បាន​ថ្លែងទំនាយ​កុហក​ដល់​គេ​នោះ​ផង»។ 7 ព្រះអម្ចាស់អើយ ព្រះអង្គបាន​បញ្ជោត​ទូល‌បង្គំ ហើយ​ទូល‌ បង្គំ​ក៏​បណ្ដោយ​តាម។ ព្រះ‌អង្គ​មាន​កម្លាំង​ជាងក៏​បាន​ឈ្នះ​ទូល‌បង្គំ។​ ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជា‌និច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ។ 8 ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំណៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជា‌និច្ច​រាល់​ថ្ងៃ។ 9 ប្រសិន​បើ​ទូល‌បង្គំ​ទូល​ថា ទូលបង្គំនឹងមិនគិតពីព្រះអម្ចាស់ទៀតទេ។ ទូលបង្គំក៏មិនពោលពីព្រះនាមរបស់ព្រះអង្គទៀតដែរ។ គឺដូចជាភ្លើងដែលឆះដូងចិត្តនិងឆ្អឹងរបស់ទូលបង្គំដែរ។ ដូច្នេះទូលបង្គំមានបញ្ហាច្រើនដែលមិនអាចធ្វើបាន។ 10 ​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំ‌វិញ។ អស់​ទាំង​សម្លាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរបរិហារ​ចុះ នោះ​យើង​នឹង​បរិហារ​ដែរ ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង។ ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​ យើង​នឹង​សង‌សឹក​នឹង​វា។ 11 ប៉ុន្តែ ព្រះ‌អង្គ​គង់​ជា‌មួយ​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត។ ពួកគេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស វានឹងមិនអាចបំភេចបាន។ 12 ព្រះ‌អម្ចាស់នៃពិភពទាំងមូលអើយ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ព្រះ‌អង្គ​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ នៃ​ទូល‌បង្គំ​ដល់​ព្រះ‌អង្គ​ហើយ។ 13 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌ជាម្ចាស់ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។ 14 សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​បណ្ដាសា​ចុះ កុំ​ឲ្យ​ថ្ងៃដែល​ម្តាយ​បាន​សម្រាល​ខ្ញុំ​ចេញ​មក​នោះ បាន​ពរ​ឡើយ 15 សូម​ឲ្យ​ត្រូវ​បណ្ដាសា ដល់​អ្នក​ដែល​នាំ​ដំណឹង​មក​ប្រាប់​ឲ្យ​ឪពុក​ខ្ញុំ មាន​អំណរ​ជា​ខ្លាំង ដោយ​ថា អ្នក​បាន​កូន​ប្រុស​ហើយ 16 សូម​ឲ្យ​មនុស្ស​នោះ​បាន​ដូច​ជា​អស់​ទាំង​ទី​ក្រុង ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ​ឥត​ស្តាយ​ចុះ ឲ្យ​គេ​ឮ​តែ​សម្រែក​នៅ​ពេល​ព្រឹក ហើយ​សូរ​ហ៊ោ​នៅ​ថ្ងៃ​ត្រង់ 17 ពី​ព្រោះ​គេ​មិន​បាន​សម្លាប់​ខ្ញុំ ពី​កាល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​នៅ​ឡើយ ឲ្យ​ម្តាយ​ខ្ញុំ​ជា​ផ្នូរ​របស់​ខ្ញុំ ហើយ​មាន​ពោះ​ធំ​រហូតទៅ។ 18 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ឲ្យ​ឃើញ​តែ​ការ​នឿយ​ហត់ និង​សេចក្ដី​ទុក្ខ​ព្រួយ ឲ្យ​ថ្ងៃ​អាយុ​ខ្ញុំ​បាន​សូន្យ​ទៅ ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស​ដូច្នេះ?

ជំពូក ២១

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ក្នុង​កាល​ដែល​ព្រះបាទ​សេដេគាបាន​ចាត់​ផាស‌ហ៊ើរជា​កូនម៉ាលគា និង​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា មក​ជួប​លោក​ដោយ​ពាក្យ​ថា៖ 2 «សូម​ទូល​សួរ​ដល់​ព្រះ‌អង្គ​ឲ្យ​យើង​ផង ដ្បិត​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ច្បាំង​នឹង​យើង​ហើយ ប្រហែល​ជា​ព្រះ‌អម្ចាស់​នឹង​ប្រោស​យើង។ តាម​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ស្តេច​នោះ​បាន​ថយ​ចេញ​ពី​យើង​ទៅ​ទេ​ដឹង»។ 3 ដូច្នេះ ព្យាការី​យេរេមា​ឆ្លើយ​តប​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទូល​តប​នឹង​ព្រះបាទ​សេដេគា​យ៉ាង​នេះ 4 ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា មើល៍! យើង​នឹង​បំបែរ​គ្រឿង​សស្ត្រា‌វុធ​ដែល​នៅ​ក្នុង​ដៃ​អ្នក​រាល់​គ្នា​នោះ​ឲ្យ​ត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​ពួក​ខាល់ដេ ដែល​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា​ខាង​ក្រៅ​កំផែង​យើង​នឹង​ប្រមូល​គេ​មក​នៅ​កណ្ដាល​ទី​ក្រុង​នេះ។ 5 ហើយ​ខ្លួន​យើង​ក៏​ច្បាំង​ត​នឹង​អ្នក​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ និង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​កំហឹង សេចក្ដី​ក្រោធ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង។ 6 ដ្បិតយើង​នឹង​ប្រហារ​ពួក​អ្នក​នៅ​ក្រុង​នេះ ទាំង​មនុស្ស និង​សត្វ​ផង គេ​នឹង​ត្រូវ​ស្លាប់​ដោយ​អាសន្ន‌រោគ​យ៉ាង​សាហាវ។ 7 បន្ទាប់មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ លំដាប់​នោះ យើង​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហាតលិក និង​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពីអាសន្ន‌រោគ ពី​ដាវ និង​ពី​អំណត់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ ដោយ​មុខ​ដាវ។ ស្តេចនឹងឥត​ប្រណី ឥត​មេត្តា ឥតអាណិត‌អាសូរ​ឡើយ។ 8 សម្រាប់មនុស្សទាំងនេះ អ្នក​ត្រូវ​ប្រាប់​ដល់​ជន​ជាតិ​នេះថា ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​ដាក់​ផ្លូវ​ជីវិត និង​ផ្លូវ​ស្លាប់​នៅ​មុខ​អ្នក​រាល់​គ្នា។ 9 អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ ហើយ​ដោយ​អាសន្ន‌រោគ តែ​ឯ​អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ពួក​ខាល់ដេ ជា​ខ្មាំង​ដែល​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា នោះ​នឹង​នៅ​រស់ ហើយ​នឹង​មាន​ជីវិត​រស់​រួច​ពី​សង្គ្រាម។ 10 ដ្បិត​ព្រះ‌ អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សម្រាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ទី​ក្រុង​ចោល។ 11 អ្នក​ត្រូវ​ប្រាប់​ពី​ដំណើរ​វង្សា​នៃ​ស្តេច​យូដា​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ចុះ 12 ពួក​វង្ស​ដាវីឌ​អើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ចាប់​តាំង​ពី​ពេល​ព្រលឹម​ស្រាង​ចុះ។ ហើយ​ដោះ​អ្នក​ណា​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែលសង្កត់‌សង្កិន​នោះ​ផង ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​ទៅ​ដូច​ជា​ភ្លើង ហើយ​ឆេះ​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពន្លត់​បាន​ឡើយ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ 13 នេះជា​ព្រះ‌បន្ទូលនៃព្រះអម្ចាស់​ថា៖ មើល អ្នក​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្ម​ដា​នៅ​វាល​អើយ យើង​ទាស់​នឹង​អ្នក​ហើយ អ្នក​អួត​ថា «តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង?» ឬ «​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន?» 14 ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ផ្ចាល​អ្នក​ឲ្យ​សម​តាម​ផល ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ព្រៃ​អ្នក ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​របស់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ»។

ជំពូក ២២

1 នេះជា​ព្រះ‌បន្ទូល​នៃព្រះអម្ចាស់៖ «ចូរ​ចុះ​ទៅ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ 2 គឺ​ប្រាប់​ថា ​ស្តេច​​ជនជាតិ​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហាតលិក និង​បណ្ដា‌ជន​របស់​ព្រះ‌អង្គ​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ។ 3 ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់៖ ចូរ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ។ កុំ​ជិះ​ជាន់ ឬ​គំហក​កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ក៏​កុំ​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ។ 4 ដ្បិត​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ពាក្យ​នេះ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ និង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហាតលិក និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង! 5 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​ស្បថ​នឹង​ខ្លួន​យើង​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង»។ 6 ដ្បិតព្រះអម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ថា៖ ចំពោះ​យើង អ្នក​ប្រៀប​ដូច​ជា​ទឹកដី​កាឡាត និង​កំពូល​ភ្នំ​ល្បាណូន ប៉ុន្តែ យើង​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់ ទៅ​ជា​ទីរហោស្ថាន ជា​ទី​ក្រុង​ដែលគ្មាន​មនុស្ស​រស់​នៅ។ 7 យើង​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​អ្នក គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន គេ​នឹង​កាប់​រំលំ​ដើម​តា‌ត្រៅ ដែល​ជ្រើស​រើស​របស់​អ្នក ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ 8 ជនជាតិ​ជា​ច្រើន​នឹង​ដើរ​មក​តាម​ទី​ក្រុង​នេះ គ្រប់​គ្នា​នឹង​និយាយ​ដល់​គូកន​ខ្លួន​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ធ្វើ​ដូច្នេះ​ដល់​ក្រុង​ធំ​នេះ?» 9 គេ​នឹង​ឆ្លើយ​តប​ថា៖ «ពី​ព្រោះ​គេ​បាន​បោះ‌បង់​សេចក្ដី​សញ្ញា​របស់​ព្រះ‌ជាម្ចាស់ដែល ជា​ព្រះ​របស់​គេ ក៏​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ»។ 10 កុំ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ​ក៏​មិន​ដែល​ឃើញ​ទឹកដី​កំណើត​របស់​ខ្លួន​ទៀត​ផង។ 11 ដ្បិត ព្រះ‌អម្ចាស់មានបន្ទូល​ដូច្នេះ​ថា៖ សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ គេ​នឹង​មិន​មក​ទី​នេះ​វិញទេ។ 12 នៅ​កន្លែង​ណា​ដែល​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ គេ​នឹង​ស្លាប់​នៅ​ទី​នោះ ឥត​ដែល​ឃើញទឹកដី​នេះ​ទៀត​ឡើយ។ 13 វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ 14 ហើយ​ក៏​ពោល​ថា យើង​នឹង​សង់​ផ្ទះ​មួយ​ធំ ដែល​មាន​បន្ទប់​ទូលាយ​សម្រាប់​យើង ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តា‌ត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់។ 15 តើ​អ្នក​ត្រូវ​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​អ្នក​មាន​ចិត្ត​សង្វាត និង​ចម្រើន​ឈើ​តា‌ត្រៅ​ឬ? ឯ​ឪពុក​អ្នក តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ? ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ។ 16 គាត់​បាន​កាត់​ក្ដី​ឲ្យ​ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត ដូច្នេះ ក៏​មាន​សេចក្ដី​សុខ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​ស្គាល់​យើង​ទេ​ឬ? 17 ចំណែក​ភ្នែក និង​ចិត្ត​របស់​អ្នក រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​អ្នក ក៏​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​ជិះ​ជាន់ និង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ប៉ុណ្ណោះ។ 18 ហេតុ​នេះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ស្ដី​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​ជនជាតិ​យូដា​ដូច្នេះ​ថា៖ មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ។ 19 គេ​នឹង​បញ្ចុះ​សព​យេហូ‌យ៉ាគីម ដូច​ជា​បញ្ចុះ​សព​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម។ 20 ចូរ​ឡើង​ទៅ​លើ​ភ្នំ​ល្បាណូន ហើយ​ស្រែក​ឡើង ចូរ​បន្លឺ​សំឡេង​នៅ​ទឹកដី​បាសាន ហើយ​ស្រែក​ពី​ភ្នំ​អាបារីម​ចុះ ពី​ព្រោះសហាយ​របស់​អ្នក​ត្រូវ​បំផ្លាញ​ហើយ។ 21 កាល​នៅ​គ្រា​សម្បូណ៌ នោះ​យើង​បាន​និយាយ​នឹង​អ្នក​ហើយ តែ​អ្នក​ឆ្លើយ​តប​ថា៖ យើង​មិន​ស្តាប់​ទេ គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត តាំង​តែ​ពី​ក្មេង​មក គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង​ឡើយ។ 22 ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​អ្នក ហើយ​ពួក​សហាយ​របស់​អ្នក​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ អ្នក​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត​ជា​មិន​ខាន។ 23 ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ព្រៃ​ល្បាណូន ដែល​ធ្វើ​សម្បុក​នៅ​ដើម​តា‌ត្រៅ​អើយ កាល​ណា​សេចក្ដី​ទុក្ខ​វេទនា​មក​លើអ្នក ដូច​ជា​ស្ត្រី​ដែល​ឈឺ​ចាប់​សម្រាល​កូន នោះ​អ្នក​គួរឲ្យ​អាណិត​យ៉ាង​ណា​ទៅ!» 24 ព្រះ‌ជាម្ចាស់ស្បថ​ថា៖ ដូច​ជា​យើង​រស់​នៅ ទោះ​បើព្រះបាទ​កូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​ជនជាតិ​យូដា ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​យើង​ក៏​ដោយ គង់​តែ​យើង​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ។ 25 យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចង់​បាន​ជីវិត​អ្នក ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​អ្នក​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ជនជាតិ​ខាល់ដេ​ផង។ 26 យើង​នឹង​បោះ​អ្នក​ចោល ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​អ្នក​ផង ទៅ​ក្នុងទឹកដី​មួយ​ដែល​មិន​មែន​ជា​ទឹកដី​កំណើត​របស់​អ្នក ហើយ​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​ទឹកដី​នោះ។ 27 ចំពោះទឹកដី​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ។ 28 ចំណែក​មនុស្ស​ឈ្មោះ​កូនាស នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សម្អប់ ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឬ? ហេតុ​អ្វី​បាន​ជា​គេ និង​កូន​ចៅ​របស់​គេ​ត្រូវ​បោះ​ចោល ហើយ​គ្រវែង​ទៅ​នៅ​ទឹកដី​មួយ​ដែល​គេ​មិន​ស្គាល់​នោះ? 29 ឱ​ផែនដី ផែនដី ផែនដី​អើយ! ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ចុះ! 30 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ៖ «ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចម្រើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​ស្ដេច​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ទឹកដី​យូដា​បាន​ទៀត​ឡើយ»។

ជំពូក ២៣

1 «ពួក​គង្វាល​ដែល​មិន​ថែ​ទាំ​ហ្វូង​ចៀម​របស់​យើង តែ​ធ្វើ​ឲ្យ​គេ​ខ្ចាត់‌ខ្ចាយ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 2 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​អំពី​ពួក​មេ​ដឹក​នាំ ដែល​ឃ្វាល​ប្រជា‌ជន​របស់​ព្រះអង្គ​ថា៖ «អ្នក​រាល់​គ្នា​បោះ​បង់​ចោល​កូន​ចៀម​របស់​យើង​ឲ្យ​ខ្ចាត់‌ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា គឺ​ដាក់​ទោស​តាម​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 3 គឺយើងនេះហើយ ដែល​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​យើង ចេញ​ពី​គ្រប់​ទឹកដី ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង។ 4 យើង​នឹង​តាំង​គង្វាល​លើ​គេ ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះជាម្ចាស់។ 5 ព្រះ‌អម្ចាស់បានប្រកាស​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​មួយ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ទឹកដី។ 6 នៅ​គ្រា​របស់​ស្ដេច​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អុីស្រា‌អែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម ​ដែល​គេ​នឹង​ហៅ​ព្រះអង្គ នោះ​គឺ ព្រះ‌អម្ចាស់​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​។ 7 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ហេតុ​នោះ​បាន​ជា​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពួក​កូន​ចៅ​អុីស្រា‌អែល​ឡើង​ចេញ​ពី​ទឹកដី​អេស៊ីប​មក​ទៀត​ហើយ។ 8 គឺ​គេ​នឹង​ថា ដូច​ជា​ព្រះ‌​មាន​ព្រះ‌ជន្ម​អង្គរស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពូជ‌ពង្ស​នៃ​អុីស្រា‌អែល ហើយ​‌នាំ​គេ​ចេញ​ពី​ទឹកដី​ខាង​ជើង និង​ពី​គ្រប់​ទាំង​ទឹកដី​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេ​នោះ​វិញ។ ពេល​នោះ គេ​នឹង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន»។ 9 ពី​ដំណើរ​ពួក​ព្យាការី ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំ‌ញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះ‌អម្ចាស់ហើយ​ ដោយ​ព្រោះ​ព្រះ‌បន្ទូល ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ 10 ដ្បិត​ទឹកដី​នេះ​មាន​ពេញ​ដោយ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​ទឹកដី​ក៏​យំ​សោក ដោយ​ព្រោះ​បណ្ដាសា អស់​ទាំង​ទី​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន បាន​ហួត‌ហែង​អស់​ហើយ គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់ ហើយ​គេ​ប្រើ​អំណាច​សម្រាប់​តែ​ការ​ទុច្ចរិត​ទេ។ 11 ដ្បិត​ទាំង​ព្យាការី និង​បូជាចារ្យ សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​យើង 12 ហេតុ​នោះ ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រអិល នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 13 ដ្បិត​ក្រុង​សាម៉ារី យើង​បាន​ឃើញ​ពួក​ព្យាការី ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ គឺ​ពួក​គេ​នាំ​គ្នា​ទាយ​ក្នុង​នាម​ព្រះ​បាល ពួក​គេ​នាំ​អុីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​វង្វេង។ 14 រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ យើង​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​និយម​ការ​កុហក ពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។ ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​ប្រៀប​ដូច​ជា អ្នក​ក្រុង​កូម៉ូរ៉ា​ដែរ!» 15 ហេតុ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី​ថា៖ «យើង​នឹង​ឲ្យ​ពួក​គេ​បរិភោគ​ផ្លែ​ស្លែង និង​ឲ្យ​ពួក​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល ដ្បិត​អំពើ​ទុច្ចរិត​បាន​រាល‌ដាល​ពាស‌ពេញ ទឹកដី​ទាំង​មូល ព្រោះ​តែ​ពួក​ព្យាការី នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ឯង»។ 16 ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ​​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ស្តាប់​តាម​ពាក្យ​របស់​ព្យាការី ដែល​គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សម្ដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​គេ មិន​មែន​ជា​សេចក្ដី​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋរបស់​ព្រះ‌អង្គ​ឡើយ។ 17 គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ​យើង​ថា៖ ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ដល់​អ្នក​រាល់​គ្នា​ឡើយ។ 18 ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះអម្ចាស់​ ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ? តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ? 19 មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌ជាម្ចាស់ គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​ទៅ​ហើយ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក​លើ​ក្បាល របស់​ពួក​មនុស្ស​អាក្រក់។ 20 សេចក្ដី​ក្រោធ​របស់ព្រះ‌អម្ចាស់​នឹង​មិន​វិល​ទៅ​វិញ​ឡើយ ទាល់​តែ​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅថ្ងៃ​ខាង​មុខ អ្នក​រាល់​គ្នា​នឹង​យល់​ច្បាស់។ 21 យើង​មិន​បាន​ចាត់​ប្រើ​ពួក​ព្យាការីទាំង​នេះ​ទេ តែ​គេ​បាន​រត់​ទៅ យើង​មិន​បាន​និយាយ​នឹង​គេ​សោះ តែ​គេ​បាន​ទាយ។ 22 ប្រសិន​បើ​គេ​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​យើង នោះ​គេ​នឹង​ប្រាប់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ស្តាប់​ពាក្យ​របស់​យើង​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន។ 23 ព្រះអម្ចាស់មាន​បន្ទូល​សួរ​ថា៖ តើ​យើង​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ឬ​អី? 24 ព្រះ‌ជាម្ចាស់សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ 25 យើង​បាន​ឮ​សេចក្ដី​ដែល​ពួកព្យាការី​ប្រាប់ ជា​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក ដោយ​នូវ​ឈ្មោះ​យើង​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ! 26 សេចក្ដី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ព្យាការី​ដែល​ថ្លែងទំនាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្ដី​នៅ​ក្នុង​ចិត្ត​គេ តើ​ដល់​កាល​ណា​ទៀត? 27 គេ​គិត​តែ​បណ្ដាល​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ភ្លេច​ឈ្មោះ​យើង ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​បុព្វ‌បុរស​គេ​បាន​ភ្លេច​ឈ្មោះ​យើង ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ។ 28 ព្យាការី​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយព្យាការី​ណា​ដែល​បាន​ទទួល​ពាក្យ​យើង ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​យើង ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ? នេះជាព្រះ‌បន្ទូលរបស់ព្រះអង្គ ​ 29 ពាក្យ​របស់​យើង តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​ទេ​ឬ? 30 ដូច្នេះ មើល៍! ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​ព្យាការី ​ដែលជាពួកអ្នកដែលលួច​ពាក្យពីអ្នកដទៃផ្សេងទៀត ហើយនិយាយថា គឺជាព្រះបន្ទូលរបស់យើងទៅវិញ។ 31 មើល៍! យើង​ទាស់​នឹង​ពួក​ព្យាការី​ដែល​ប្រើ​អណ្ដាត​និយាយ​និង ប្រកាសពី​ព្រះ‌បន្ទូលព្រះអង្គ។ 32 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​ទាស់​នឹង​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វង្វេង​ចេញ​ដោយ‌សារ​ពាក្យ​កុហក​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌អង្គមានបន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន​ជាតិ​នេះ​ដែរ។ 33 កាល​ណា​ប្រជាជន​នេះ ឬ​ព្យាការី​ណា​ម្នាក់ ឬ​សង្ឃ​ណា​ម្នាក់ សួរ​អ្នក​ថា៖ តើ​បន្ទុក​របស់​ព្រះ‌ជាម្ចាស់ជា​អ្វី? អ្នក​ត្រូវ​ឆ្លើយ​តប​ទៅ​គេ​ថា៖គឺអ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​បន្ទុក យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចោល នេះជា​ព្រះបន្ទូល​ទ្រង់ ។ 34 ​ព្យាការី​ណា និងបូជាចារ្យណា ឬ​ជន​ជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះ‌អម្ចាស់​ហើយ យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ។ 35 អ្នក​រាល់​គ្នា​បន្ត​សួរ​អ្នក​ជិត​ខាង និង​បង‌ប្អូន​អ្នក​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះ‌អម្ចាស់ដែលបាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌ជាម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា? 36 ប៉ុន្តែអ្នក​រាល់​គ្នា​មិន​ត្រូវ​និយាយ​ពី​បន្ទុក​របស់​ព្រះ‌អង្គទៀត​ឡើយ ឯ​បន្ទុក​របស់​អ្នក​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជា​ព្រះ​នៃ​យើង​រាល់​គ្នា។ 37 អ្នក​ត្រូវ​សួរ​ព្យាការី​យ៉ាង​ដូច្នេះ​ថា៖ តើ​ព្រះ‌ជាម្ចាស់ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌អង្គបាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ? 38 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ហ៊ាន​និយាយ​ថា៖ នេះ​ជា​បន្ទុក​របស់​ព្រះ‌អម្ចាស់ហើយ នោះ​ព្រះ‌អង្គនិងមាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ចេញ​ពាក្យ​ថា បន្ទុក​របស់​ព្រះ‌អម្ចាស់ ហើយ​យើង​បាន​ចាត់​គេ​ឲ្យ​មក ​ឯ​អ្នក​ហាមនិយាយ​ថា «កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌អង្គ​ឡើយ» 39 ដូច្នេះ មើល៍ ប្រាកដ​ជា​យើង​នឹង​លើក​អ្នក​រាល់​គ្នា ហើយ​បោះ‌អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ព្រម​ទាំង​ទី​ក្រុង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នករាល់​គ្នា។ 40 យើង​នឹង​នាំ​សេចក្ដី​ដំណៀល​ដ៏​នៅ​ជាប់​អស់‌កល្ប​មក​លើ​អ្នក​រាល់​គ្នា ព្រម​ទាំង​សេចក្ដី​ខ្មាស​នៅ​ជាប់​ជា‌និច្ច​ដែល​ភ្លេច​មិន​បាន​ឡើយ»។

ជំពូក ២៤

1 ព្រះជាម្ចាស់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​ពីរ​ល្អី ដាក់​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ ក្រោយ​ពេល​ដែល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​ចាប់​ព្រះបាទ​យេកូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​នៃ​ទឹកដី​យូដា និង​ពួក​រចនា ហើយ​ពួក​ជាង ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ទឹកដី​បាប៊ីឡូន។ 2 ល្អី​មួយ​មាន​ផ្លែ​ល្វា​ល្អ​ណាស់ ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​មុន​គេ ឯ​ល្អី​មួយ​ទៀត​មាន​ផ្លែ​ល្វា​អាក្រក់​ណាស់ ដែល​បរិ‌ភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ពេក។ 3 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «យេរេមា​អើយ អ្នក​ឃើញ​អ្វី​នុ៎ះ»។ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា៖ «ឃើញ​ផ្លែ​ល្វា ឯ​ផ្លែ​ល្អ នោះ​ល្អ​ណាស់ ហើយ​ផ្លែ​អាក្រក់ ក៏​អាក្រក់​ណាស់​ដែរ បរិ‌ភោគ​មិន​បាន ពី​ព្រោះ​អាក្រក់​ពេក»។ 4 ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា៖ 5 «ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដូច​ជា​អ្នក​បាន​ស្គាល់​ផ្លែ​ល្វា​ល្អ​នេះ យើង​ក៏​នឹង​ស្គាល់​ពួក​យូដា ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ​នោះ​ដែរ ដើម្បី​នឹង​ប្រោស​ឲ្យ​គេ​បាន​សេចក្ដី​ល្អ គឺ​ជា​ពួក​អ្នក​ដែល​យើង​បាន​បណ្តេញ​ចេញ​ពី​ទី​នេះ ទៅ​ដល់​ទឹកដី​ខាល់ដេ​ហើយ។ 6 ដ្បិត​យើង​នឹង​តាម​មើល​គេ ឲ្យ​បាន​សេចក្ដី​ល្អ ហើយ​នឹង​នាំ​គេ​មក​ក្នុង​ទឹកដី​នេះ​វិញ យើង​នឹង​ស្អាង​គេ​ឡើង មិន​រុះ​វិញ​ឡើយ ក៏​ដាំ​គេ​ចុះ ឥត​រំលើង​ចេញ​ដែរ។ 7 យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​យើង​ថា ជា​ព្រះ‌អម្ចាស់​ របស់គេ ហើយពួកគេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពី​ព្រោះ​គេ​នឹង​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត។ 8 ប៉ុន្តែ​ផ្លែ​ឧទម្ពរ​អាក្រក់ ដែល​បរិ‌ភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ពេក នោះ​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​ជា​ប្រាកដ​ថា យើង​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ និង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ទឹកដី​នេះ និង​ពួក​ដែល​នៅ​ទឹកដី​អេស៊ីប​ផង។ 9 យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។ 10 យើង​នឹង​ចាត់​ដាវ និង​អំណត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្ដាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​បុព្វ‌បុរស​គេ​ទៅ»។

ជំពូក ២៥

1 នេះ​ជា​ព្រះបន្ទូល​ដែល​បាន​មក​ដល់​ព្យាការី​យេរេមា ពី​ដំណើរ​ប្រជា​ជន​ទឹកដី​យូដា។ ​ក្នុង​ឆ្នាំ​ទីបួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ស្តេច​យូដា។ គឺ​ជា​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​ទឹកដី​បាប៊ីឡូន។ 2 ជា​សេចក្ដី​ដែល​ព្យការី​យេរេមា​ បាន​ប្រាប់​ដល់​បណ្ដា‌ជន​នៅ​ទឹកដី​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់។​ 3 ចាប់​តាំង​ពី​ឆ្នាំ​ទី​ដប់​បី ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​រយៈ​ពេល​ម្ភៃបី​ឆ្នាំ​ហើយ ដែលព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ។ 4 ព្រះ‌ជាម្ចាស់បាន​ចាត់​ពួកព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​មករក​អ្នក​រាល់​គ្នា​ ជាច្រើនលើក​ ច្រើនសារ​ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ស្តាប់​សោះ។ 5 ព្យាការីទាំងនោះនិយាយ​ថា៖ ចូរ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ក្នុងទឹកដី ដែល​ព្រះអម្ចាស់បាន​ប្រទាន​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តាំង​ពី​បុរាណ ហើយ​រហូត​តទៅ។ 6 កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ឡើយ ក៏​កុំ​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​អ្នក​រាល់​គ្នា​ធ្វើ​ដែរ យ៉ាង​នោះ​យើង​នឹង​មិន​ប្រទូស្ត​ដល់​អ្នក​រាល់​គ្នា​ទេ។ 7 ប៉ុន្តែអ្នកមិនបានស្តាប់តាមពាក្យរបស់យើងឡើយ គឺអ្នកបាននាំអោយយើងខឹង និងកិច្ចការដែលដៃរ​បស់អ្នកធ្វើ មានការប្រទូស្តសារ៉ាយដល់យើង។ 8 ហេតុ​នោះ ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​យើង 9 យើង​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ទឹកដី​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​ទឹកដី​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ទឹកដី ហើយ​ទាស់​នឹង​ជនជាតិ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ផង យើង​នឹង​បំផ្លាញ​ពួក​អ្នក​ទឹកដី​នេះ​ឲ្យ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ហួស​ចិត្ត ហើយ​ជា​ទី​ខូច‌បង់​នៅ​អស់‌កល្ប​ជា‌និច្ច។ 10 យើង​នឹង​បំបាត់​សំឡេង​អរ​សប្បាយ សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង​ថ្មី សូរ​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ពី​ពួក​គេ។ 11 ដូច្នេះ ទឹកដីនេះ​ទាំង​មូល​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ជនជាតិ​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​អស់​ចិត​សិប​ឆ្នាំ។ 12 បន្ទាប់​ពី​ចិត​សិប​ឆ្នាំ​ហើយ យើង​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​ជនជាតិ​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ទឹកដី​របស់​ពួក​ខាល់ដេ យើង​នឹង​ធ្វើ​ឲ្យ​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 13 យើង​នឹង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​យើង​បាន​ប្រកាស​ទាស់​នឹង​ទឹកដី​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ នេះ​ហើយ​ជា​ពាក្យ​ដែលព្យាការី​យេរេមា​បាន​ថ្លែង​ទំនាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន។ 14 ដ្បិត​ជនជាតិ​ជា​ច្រើន និង​ស្តេច​ធំៗ នឹង​ចាប់​ប្រើ​ជនជាតិ​ខាល់ដេ​នោះ​វិញ ហើយ​យើង​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត និង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ»។ 15 ដ្បិត​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ជនជាតិ​អុីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ «ចូរ​យក​ពែង​ស្រា ជា​សេចក្ដី​ឃោរ‌ឃៅ​ពី​ដៃ​យើង ទៅ​បង្អក​ជនជាតិ​ទាំង​ប៉ុន្មាន​ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​នោះ​ចុះ។ 16 គេ​នឹង​ផឹក ហើយ​ដើរ​វិល​វល់​ទៅ​មក ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​យើង​នឹង​ចាត់​ទៅ​កណ្ដាល​ពួក​គេ»។ 17 ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌ជាម្ចាស់ ទៅ​បង្អក​ដល់ជនជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គបាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ 18 គឺ​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្ដេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច‌បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​ជា​ទី​ផ្ដាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ។ 19 ជនជាតិដ៏ទៃទៀត ក៏ត្រូវផឹកពីពែងនោះ ដែរ ផារ៉ោន ជា​ស្តេចទឹកដី​អេស៊ីប ពួក​មហាតលិក ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​របស់​ស្ដេច 20 ហើយ​កុលសម្ព័ននានា​ទាំង​អស់​ក្នុង​ចំណោម​ពួក​គេ ស្តេច​ទាំងអស់​នៅ​ទឹកដី​អ៊ូស និង​ស្តេច​ទាំង​អស់​នៅ​ទឹកដី​ភីលី‌ស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ 21 ជនជាតិម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន។ 22 ស្តេចទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្តេច​នៅ​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ 23 ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក​ចង្កា ពួកគេត្រូវតែផឹកពីវាដែរ។ 24 មនុស្សទំាងនះ ក៏នឹងផឹកវា ស្តេច​ទាំង​អស់​នៅទឹកដី​អារ៉ាប់ និង​អស់​ទាំង​ស្តេច​នៃ​កុលសម្ព័ន្ធ​នានា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន 25 ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ និង​អស់​ទាំង​ស្តេច​ជនជាតិ​មេឌី 26 ស្តេច​ទាំង​ប៉ុន្មាន​នៃទឹកដី​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា‌មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ៍ ដែល​នៅ​លើ​ផែនដី​ផង បន្ទាប់​មក ស្តេច​សេសាកនឹង​ត្រូវ​ផឹក​ក្រោយ​គេ​បង្អស់។ 27 ទ្រង់មានបន្ទូលមកខ្ញុំថា «អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌អម្ចាស់នៃពិភពលោក ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹងទៅ ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ ឥត​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​យើង​នឹង​ចាត់​ទៅ​កណ្ដាល​ពួក​អ្នក​រាល់​គ្នា។ 28 បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​អ្នក​ទេ នោះ​អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌នៃពិភពលោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ផឹក! 29 ដ្បិត​មើល៍! យើង​ចាប់​ផ្ដើម​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ? យើង​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​មនុស្ស​គ្នា​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះអម្ចាស់នៃពិភពទាំងមូល»។ 30 ដូច្នេះ ចូរ​ថ្លែងទំនាយ​តាម​ពាក្យ​ទាំង​នេះ​ទាស់​នឹង​គេ ហើយ​ប្រាប់​គេ​ថា ព្រះ‌ជាម្ចាស់នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​បព្ចោញ​ព្រះ‌សូរ‌សៀង ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃ‌លែង​ទាស់​នឹង​ក្រោល​ព្រះ‌អង្គ ក៏​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សម្រែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ 31 ព្រះ​សូរ​សៀង​នឹង​ឮ​រហូត​ដល់​ចុង​បំផុត​ផែនដី ដ្បិត​ព្រះ‌អង្គ​មាន​ការណ៍​ទាស់​ទទឹង នឹង​ជនជាតិទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹង​កាត់​ក្ដី​មនុស្ស​គ្រប់គ្នា ឯ​ពួក​មនុស្ស​អាក្រក់ ព្រះ‌អង្គ​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 32 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​មួយ​ ដល់​នគរ​មួយ ហើយ​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សម្បើម មក​ពី​ចុង​ផែនដី​បំផុត។ 33 នៅ​ថ្ងៃ​នោះ សាក‌សព​របស់​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ​ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី។ 34 ពួក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ! ឱ​ពួក​ម្ចាស់​ហ្វូង​ចៀម​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ទៅ ដ្បិត​គ្រា​ដែល​ត្រូវ​សម្លេះនិង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​បែក​ដូច​ជា​ភាជនៈ​មាន​តម្លៃ។ 35 ពួក​គង្វាល​នឹង​គ្មាន​ផ្លូវ​រត់​រួច​ឡើយ ហើយ​ពួក​ម្ចាស់​ហ្វូង​ចៀម​ក៏​គ្មាន​ផ្លូវ​រួច​បាន​ដែរ។ 36 មាន​ឮ​សម្រែក​ពួក​គង្វាល និង​សូរ​ទ្រហោ​យំ​របស់​ពួក​ម្ចាស់​ហ្វូង​ចៀម ព្រោះ​ព្រះ‌អម្ចាស់​បាន​បំផ្លាញ​កន្លែង​ឃ្វាល​របស់​គេ។ 37 ដូច្នេះហើយ ​ក្រោល​សុខ‌សាន្ត​ទាំង​ប៉ុន្មាន ត្រឡប់​ជា​ស្ងាត់​ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌ជាម្ចាស់។ 38 ព្រះ‌អង្គ​បាន​ចេញ​ពី​ទី​លំនៅ​របស់​ព្រះ‌អង្គ ដូច​ជា​សិង្ហ ដ្បិត​ទឹកដី​របស់​គេ​ក្លាយ​ជា​ទី​ស្ងាត់​ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​ជិះ​ជាន់ និង​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ»។

ជំពូក ២៦

1 នៅ​ដើម​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌អម្ចាស់​ 2 ព្រះអម្ចាស់មានព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នៃ​ទឹកដី​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ គ្រប់​ពាក្យ​ដែល​យើង​បង្គាប់​ឲ្យ​អ្នក​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ! 3 ប្រហែល​ជា​គេ​នឹង​ស្តាប់​តាម ហើយ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ដើម្បី​ឲ្យ​យើង​បាន​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​យើង​សម្រេច​នឹង​ធ្វើ​ដល់​គេ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​នោះ។ 4 អ្នក​ត្រូវ​ប្រាប់​គេ​ថា «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ហើយ​ដើរ​តាម​ច្បាប់ ដែល​យើង​បាន​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា 5 ឬ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ បើ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ! 6 នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​បាន​ដូច​ជា​ស៊ីឡូរ ហើយ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ជា​ទី​ផ្ដាសា ដល់​អស់​ទាំង​ជនជាតិ​នៅ​ផែនដី​ផង»។ 7 ពួកបូជាចារ្យ ពួក​ព្យាការី និង​បណ្ដា‌ជន​ទាំង‌ឡាយ ក៏​ឮ​ព្យាការី​យេរេមា​ ប្រាប់​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​ព្រះ‌វិហារ​ នៃព្រះអម្ចាស់ដែរ។ 8 ពេល​ព្យាការី​យេរេមា​ បាន​ប្រាប់​គ្រប់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ ពួក​ព្យាការី និង​បណ្ដា‌ជន​ទាំង​អស់ ក៏​ចាប់​លោក ដោយ​ពោល​ថា អ្នក​ត្រូវ​ស្លាប់​ហើយ! 9 ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​ថា៖ ព្រះ‌វិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ? «ដ្បិត​ប្រជាជន​ក៏​នាំ​មូល​គ្នា​មក​ព័ទ្ធ​ជុំទាស់នឹង​ព្យាការី​យេរេមា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះអម្ចាស់។ 10 ពេល​ពួក​ចៅ‌ហ្វាយ​នៃ​ទឹកដី​យូដា​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​ក៏​ចេញ​ពី​ដំណាក់​ស្តេច ឡើង​ទៅ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់។ រួច​អង្គុយ​ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌អម្ចាស់។ 11 ពួក​បូជាចារ្យ និង​ពួក​ព្យាការី គេ​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា៖ «មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ថ្លែងទំនាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក​ស្រាប់!» 12 ព្យាការី​យេរេមា​ក៏​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង​អស់​ថា៖ ព្រះ‌អម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ថ្លែងទំនាយ​ប្រាប់​គ្រប់​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះ‌វិហារ ហើយ​ទី​ក្រុង​នេះ។ 13 ដូច្នេះ ចូរ​ផ្លាស់​ប្ដូរ​គំនិត និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌អម្ចាស់​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ។ 14 តែ​ឯ​ខ្ញុំ​នេះ មើល៍ខ្ញុំ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ ចូរ​ធ្វើ​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថា​ល្អ ហើយ​ទៀង​ត្រង់​ចុះ។ 15 មាន​ការ​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា បើ​អ្នក​រាល់​គ្នា​សម្លាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត»។ 16 ពេល​នោះ ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង‌ឡាយ ក៏​ពិគ្រោះ​ជា​មួយ​ពួក​បូជាចារ្យ និង​ពួក​ព្យាការី​ថា៖ «មនុស្ស​នេះ​មិន​គួរ​ស្លាប់​ទេ ដ្បិត​គ្រាន់​តែ​បាន​ប្រាប់​យើង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ទេ​តើ»។ 17 ក្រោយ​មក មាន​ពួក​ចាស់​ទុំ​ខ្លះ​ក្នុងទឹកដី ក្រោក​ឡើង​ប្រាប់​ដល់​ប្រជុំ​ជន​ថា។ 18 ពួកគេថា «មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ថ្លែង​ទំនាយ​ក្នុង​រជ្ជកាល​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា ថ្លែង​ទៅ​កាន់​ប្រជា​ជន​នៅ​ទឹកដី​យូដា​ទាំង​អស់​ថា ព្រះ‌អម្ចាស់នៃពិភពលោកមាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ គេ​នឹង​ភ្ជួរក្រុង​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចម្ការ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ​បាក់​បែក ឯ​ភ្នំ​នៃ​ព្រះ‌ដំណាក់ ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួួយ។ 19 តើ​ហេ‌សេ‌គា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សម្លាប់​លោក​ឬ? តើ​ទ្រង់​មិន​បាន​កោត​ខ្លាច​ដល់​ព្រះ‌ជាម្ចាស់​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ? ឯ​ព្រះ‌អម្ចាស់ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ តើធ្វើ​ដូច្នេះ យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយឬ?» 20 មួយ​ទៀត ក៏​មាន​ម្នាក់​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង ហើយ​ទឹកដី​នេះ តាម​អស់​ទាំង​ពាក្យ​របស់​ព្យាការី​យេរេមា​ដែរ។ 21 កាល​ព្រះបាទ​យេហូ‌យ៉ាគីម និង​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ បាន​ឮ​ពាក្យ​របស់​អ្នក​នោះ ស្តេច​ក៏​រក​សម្លាប់​អ៊ូរីយ៉ា តែ​កាល​គាត់​បាន​ដឹង ក៏​ភ័យ ហើយ​បាន​រត់​ទៅ​ទឹកដី​អេស៊ីប។ 22 បន្ទាប់​មក ព្រះ​បាទ​យេហូ‌យ៉ាគីម​ចាត់​អែល‌ណា‌ថាន ជា​កូន​អ័កបោរ និង​មនុស្ស​ខ្លះ​ទៀតឲ្យ​ទៅទឹកដី​អេស៊ីប 23 អ្នក​ទាំង​នោះ​ក៏​នាំ​អ៊ូរីយ៉ា ពី​ទឹកដីអេស៊ីប​មក​ថ្វាយ​ព្រះបាទ​យេហូ‌យ៉ាគីម ហើយ​ទ្រង់​ក៏​សម្លាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​សាសព​ទៅ​ក្នុង​ផ្នូររបស់​មនុស្ស​ធម្មតា​ទៅ។ 24 ប៉ុន្តែ អ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​ព្យាការី​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សម្លាប់​លោក​ឡើយ។

ជំពូក ២៧

1 នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា បុត្រ​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​​ទឹកដី​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ។ 2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ធ្វើ​នឹម និង​វេញ​ខ្សែ យក​មក​ពាក់​នៅ​លើ​ស្មា​របស់​អ្នក។ 3 បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ ទៅ​ឲ្យ​ស្ដេចទឹកដី​អេដុម ស្ដេច​ទឹកដី​ម៉ូអាប់ ស្ដេច​ទឹកដី​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជ‌ទូត ដែល​មក​គាល់​សេដេ‌គា ជា​ស្ដេច​ទឹកដីយូដា នៅ​ក្រុង​យេរូ‌សាឡឹម។ 4 ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​របស់​ខ្លួន​ថា: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: នេះគឺជាអ្វីដែលអ្នកត្រូវ​ប្រាប់ដល់អ្នកដឹកនាំរបស់អ្នក 5 «យើង​បាន​បង្កើត​ផែនដី មនុស្ស និង​សត្វ​នៅ​លើ​ផែនដី​ទាំង​ឡាយ ដោយ‌សារ​ឫទ្ធិអំណាច​ដ៏​អស្ចារ្យ​របស់​យើង ហើយយើង​ចង់​ប្រគល់​ឲ្យ​អ្នក​ណា តាម​តែ​យើង​គិត​ថា​ត្រូវ។ 6 ឥឡូវ​នេះ យើង​បាន​ប្រគល់​ទឹកដី​ទាំង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សម្រាប់​នឹង​បម្រើ​គេ​ដែរ។ 7 ជនជាតិ​ទាំង​អស់​នឹង​បម្រើ​ស្តេច​នោះ និង​កូន ហើយ​ចៅ​របស់​គេ​ដែរ ដរាប​ដល់​កំណត់​ទឹកដី​គេ នោះ​ជនជាតិ​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ។ 8 ប្រសិន​បើ​ជនជាតិណា ឬ​នគរ​ណា ដែល​មិន​ព្រម​បម្រើ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន​នេះ ហើយ​មិន​ព្រម​ឱន​ក​ទទួល​នឹម​របស់​ស្តេច​បាប៊ីឡូន យើង​នឹង​ធ្វើ​ទោស​ដល់​ជនជាតិនោះ​ដោយ​ដាវ ដោយ​អំណត់ និង​អាសន្ន‌រោគ ទាល់​តែ​យើង​បាន​ធ្វើ​ឲ្យ​គេ​សូន្យ​បាត់ ដោយ​ដៃ​របស់​ស្តេច​នោះ។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌ជាម្ចាស់។ 9 ដូច្នេះ មិន​ត្រូវ​ស្តាប់​តាម​ពួកព្យាការី​របស់​អ្នក ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្តឫក្ស​នោះឡើយ ដែល​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​បម្រើ​ស្តេច​បាប៊ីឡូន។ 10 គេ​ថ្លែងទំនាយ​កុហក​អ្នក​រាល់​គ្នា​ទេ ដើម្បី​ឲ្យ​អ្នក​ត្រូវ​ព្រាត់​ចាក​ឆ្ងាយ​ពី​ទឹកដី​របស់​អ្នក គឺ​ឲ្យ​យើង​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ ហើយ​អ្នក​នឹង​ត្រូវ​វិនាស។ 11 ប៉ុន្តែ ជនជាតិណា​ដែល​ឱន​ក​ទទួល​នឹម ហើយ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​វិញ នោះ​យើង​នឹង​ទុក​គេ ឲ្យ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន គេ​នឹង​ភ្ជួរ​រាស់​ដី ហើយ​អាស្រ័យ​នៅ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។ 12 ខ្ញុំ​ក៏​បាន​ទូល​ដល់​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា តាម​គ្រប់​ទាំង​ពាក្យ​នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន និង​ប្រជា‌រាស្ត្រ​របស់​គេ​ចុះ នោះ​នឹង​បាន​រួច​ជីវិត 13 តើ​ចង់​ស្លាប់​ធ្វើ​អី គឺ​ទាំង​អង្គ​ទ្រង់ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ដូច​ជា​ព្រះ‌ជាម្ចាស់​បាន​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ជនជាតិ​ណា ដែល​មិន​ព្រម​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ដូច្នេះឬ? 14 កុំ​ស្តាប់​តាម​ពាក្យ​របស់​ព្យាការី ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា៖ «មិន​ត្រូវ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​នោះ​ឡើយ ដ្បិត​គេ​ថ្លែងទំនាយ​កុហក​ទេ។ 15 ដ្បិត ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ​ឲ្យ​មក​ទេ គឺ​គេ​ថ្លែងទំនាយ​កុហក ដោយ​នាម​យើង ដើម្បី​ឲ្យ​យើង​បាន​បណ្តេញ​អ្នក​រាល់​គ្នា​ចេញ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស គឺ​ទាំង​ខ្លួន​អ្នក​រាល់​គ្នា និង​ពួក​ព្យាការី​ដែល​ថ្លែងទំនាយ​នោះ​ផង»។ 16 ខ្ញុំ​ក៏​បាន​ប្រាប់​ដល់​ពួកបូជាចារ្យ និង​ពួក​ជន​ទាំង‌ឡាយ​ថា៖ «ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ព្យាការី ដែល​ថ្លែងទំនាយ​ដល់​អ្នក​រាល់​គ្នា​ថា មើល​បន្តិច​ទៀត គេ​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ ពី​ក្រុង​បាប៊ីឡូន​មក​វិញ ដ្បិត​គេ​ថ្លែងទំនាយ​កុហក​ដល់​អ្នក​រាល់​គ្នា​ទេ។ 17 កុំ​ស្តាប់​តាម​គេ​ឡើយ ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​ចុះ នោះ​នឹង​បាន​រួច​ជីវិត តើ​មាន​ទំនង​អ្វី ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ខូច‌បង់? 18 បើ​គេ​ជា​ព្យាការី​ពិត ហើយ​បើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់នៅ​ជា‌មួយ​គេ នោះ​ឲ្យ​គេ​ទូល‌អង្វរ ដល់​ព្រះ‌អម្ចាស់នៃពិភពលោក​ឥឡូវ​នេះ​ចុះ ដើម្បី​សូម​កុំ​ឲ្យ​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ក្នុង​ដំណាក់​ស្តេច​យូដា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ត្រូវ​គេ​ដឹក‌យក​ទៅ​ក្រុង​បាប៊ីឡូន​ទៀត។ 19 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សសរ សមុទ្រ និង​ជើង​ថ្កល់ និង​ប្រដាប់​ប្រដា​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង​នេះ 20 ជា​គ្រឿង​ដែល​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន​មិន​បាន​យក​ទៅ ក្នុង​កាល​ដែល​ចាប់​យក​យេកូនាស ជា​បុត្រ​យេហូ‌យ៉ាគីម ស្តេច​យូដា នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ធំ​នៃ​ទឹកដី​យូដា និង​ក្រុង​យេរូ‌សាឡិម​ផង។ 21 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ ហើយ​ក្នុង​ដំណាក់​ស្តេច​យូដា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ថា៖ 22 គេ​នឹង​ដឹក‌យក​គ្រឿង​ទាំង​នោះ ទៅ​ក្រុង​បាប៊ីឡូន ហើយ​ត្រូវ​នៅ​ទី​នោះ​ដរាប​ដល់​ថ្ងៃ​ដែល​យើង​ប្រោស នោះ​យើង​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។

ជំពូក ២៨

1 ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ទីប្រាំ ឆ្នាំ​ទីបួន ព្យាការី​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយមក​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ថា៖ 2 «ព្រះ‌ជាម្ចាស់នៃពិភពលោក ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ហើយ។ 3 នៅ​រវាង​គម្រប់​ពីរ​ឆ្នាំ​ទៀត នោះ​យើង​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ ដែល​នេប៊ូក្នេសា​ជា​ស្តេច​បាប៊ីឡូន​បាន​យក​ពី​ទី​នេះ​ទៅ​ដល់​ទឹកដី​បាប៊ីឡូន ត្រឡប់​មក​ឯ​កន្លែង​ដើម​វិញ។ 4 យើង​ក៏​នឹង​នាំ​យេកូនាស ជា​បុត្រ​យេហូ‌យ៉ាគីម ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដល់​ក្រុង​បាប៊ីឡូន ឲ្យ​វិល​មក​ទី​នេះ​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ពិត នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។ 5 បន្ទាប់​មក ព្យាការី​យេរេមា​ក៏​និយាយ​នឹង​ព្យាការីហាណានា នៅ​ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ដែល​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ 6 គឺ​ព្យាការី​យេរេមា​និយាយ​ថា៖ «សូម​ឲ្យ​ព្រះ‌អម្ចាស់ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះ‌ជាម្ចាស់សម្រេច​តាម​ពាក្យ​ដែល​អ្នក​បាន​ថ្លែងទំនាយ​នោះ ដើម្បី​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ។ 7 ប៉ុន្តែ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ពោល​នៅ​ត្រចៀក​អ្នក និង​នៅ​ត្រចៀក​របស់​បណ្ដា‌ជន​ទាំង​នេះ​ឥឡូវ​ចុះ។ 8 ពួក​ព្យាការី​កាល​ពី​ដើម ដែល​នៅ​មុន​ខ្ញុំ និង​អ្នក គេ​បាន​ថ្លែងទំនាយ​ទាស់​នឹង​ទឹកដី​ជា​ច្រើន ហើយ​ទាស់​នឹង​នគរ​យ៉ាង​ធំ គឺ​ថ្លែងទំនាយ​ពី​ចម្បាំង ពី​ការ​អាក្រក់ និង​ពី​អាសន្ន‌រោគ​ផង។ 9 ប៉ុន្តែ ព្យាការីណា​ដែល​ថ្លែងទំនាយ​ពី​សន្តិ‌សុខ បើ​កាល​ណា​ទំនាយ​របស់​ព្យាការី​នោះ​បាន​សម្រេច​ហើយ នោះ​ទើប​នឹង​ស្គាល់ព្យាការី​នោះ​ថា ព្រះ‌ជាម្ចាស់បាន​ចាត់​ព្យាការី​មក​មែន»។ 10 ពេល​នោះ ព្យាការី​ហាណានា ក៏​យក​នឹម​ពី​ក​ព្យាការីយេរេមា​ទៅ​បំបាក់​ចោល 11 រួច​ព្យាការីហាណានា​និយាយ​ចំពោះ​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖ «ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យ៉ាង​នេះ ដែល​យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន» ចេញ​ពី​អស់​ទាំង​ជនជាតិ​ក្នុង​រវាង​គម្រប់​ពីរ​ឆ្នាំ​ទៅ​មុខ​នេះ នោះ​ព្យាការីយេរេមា​ក៏​ចេញ​បាត់​ទៅ។ 12 ក្រោយ​ពេល​ដែល​ព្យាការី​ហាណានា​បាន​បំបាក់​នឹម​ពី​ក​ព្យាការីយេរេមា​ចេញ​ហើយ ព្រះ‌បន្ទូលរបស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ព្យាការី​យេរេមា​ថា៖ 13 «ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​អ្នក​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ។ 14 ដ្បិត​ព្រះ‌នៃ​ពិភពលោក ជា​ព្រះ​នៃ​ពួក​ជនជាតិអុីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​បាន​ដាក់​នឹម​ដែក​នៅ​ក​នៃ​ជនជាតិ​ទាំង​នេះ​ហើយ ដើម្បី​ឲ្យ​គេ​ត្រូវ​បម្រើ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​បម្រើ​ពិត​មែន យើង​ក៏​បាន​ឲ្យ​សត្វ​នៅ​វាល​ដល់​គេ​ដែរ»។ 15 បន្ទាប់មកព្យាការី​យេរេមា ​និយាយ​ទៅ​ព្យាការីហាណានា​ថា៖ ហាណានា​អើយ «ចូរ​ស្តាប់​ចុះ ព្រះ‌ជាម្ចាស់មិន​បាន​ចាត់​អ្នក​មក​ទេ គឺ​អ្នក​នាំ​ឲ្យ​ជនជាតិ​នេះ​ទុក​ចិត្ត​ចំពោះ​ពាក្យ​កុហក​ហើយ។ 16 ហេតុ​នេះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​បណ្តេញ​អ្នក​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​អ្នក​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​អ្នក​បាន​ពោល​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌អម្ចាស់»។ 17 ដូច្នេះ នៅ​ខែ​ទីប្រាំពីរ ក្នុង​ឆ្នាំ​នោះ ព្យាការី​ហាណានា​ក៏​ស្លាប់​ទៅ។

ជំពូក ២៩

1 នេះ​ជា​សេចក្ដី​នៅ​ក្នុង​សំបុត្រ ដែល​ព្យាការី​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ពួក​ចាស់​ទុំ ក្នុង​ពួក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ ពួក​សង្ឃ ពួក​ព្យាការី និង​បណ្ដា‌ជន​ទាំង​អស់ ដែល​នេប៊ូក្នេសា​បានចាប់​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡិម ទៅ​រស់​នៅ​ទឹកដី​បាប៊ីឡូន។ 2 គឺ​នៅ​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គម‌ហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ទឹកដី​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ។ 3 លោក​ផ្ញើ​សំបុត្រ​នោះតាម​អេលា‌សារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​ព្រះបាទ​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ទឹកដី​បាប៊ីឡូន ដល់​នេប៊ូក្នេសា ជា​ស្តេច​ទឹកដី​នោះ។ 4 ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ឲ្យ​គេ​ចាប់​ជា​ឈ្លើយ ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ទឹកដី​បាប៊ីឡូន​ថា 5 ចូរ​អ្នក​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ។ 6 ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​អ្នក ហើយ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​អ្នក​ឡើយ។ 7 ប៉ុន្តែ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​យើង​បាន​ឲ្យ​គេ​ដឹក‌នាំ​អ្នក​ទៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌ជាម្ចាស់​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ។ 8 ដ្បិត​ព្រះ‌ជាម្ចាស់នៃ​ពិភពទាំងមូល ជា​ព្រះ​នៃ​ជនជាតិអុីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ពួក​ព្យាការី និង​ពួក​គ្រូ​ថ្លែងទំនាយ​របស់​អ្នក ដែល​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​បញ្ឆោត​អ្នក​ឡើយ ក៏​កុំ​ទុក​ចិត្ត​ការ​យល់​សប្តិ ដែល​គេ​យល់‌សប្តិ​នោះ​ឡើយ 9 ដ្បិត​គេ​ថ្លែងទំនាយ​កុហក​អ្នក​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​យើង​ទេ។ យើង​មិន​បាន​ចាត់​គេ​ឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ 10 ដ្បិត​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​កាល​បាន​សម្រេច​គ្រប់​ចិត​សិប​ឆ្នាំ​នៅ​ទឹកដី​បាប៊ីឡូន​ហើយ យើង​នឹង​ប្រោស​អ្នក​រាល់​គ្នា ហើយ​ធ្វើ​សម្រេច​ដល់​អ្នក​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​យើង ដោយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ទី​នេះ​វិញ។ 11 ដ្បិត​ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។ 12 អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​យើង ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​យើង រួច​យើង​នឹង​យល់​ព្រម​តាម។ 13 អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង ហើយ​នឹង​ឃើញ គឺ​កាល​ណា​អ្នក​ស្វែង​រក​យើង​ឲ្យ​អស់​អំពី​ចិត្ត។ 14 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ យើង​នឹង​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​ជនជាតិ និង​ពី​គ្រប់​កន្លែង​ដែល​យើង​បាន​បណ្តេញ​អ្នក នាំ​វិល​ត្រឡប់​មក​កន្លែង​ដែល​យើង​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 15 តាំងពីពេល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌អម្ចាស់​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ព្យាការី នៅទឹកដី​បាប៊ីឡូន​នេះ 16 ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​មិន​បាន​ចាប់​ទៅ​ជា​ឈ្លើយ​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ។ 17 ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូលមាន​ព្រះ‌បន្ទូល​ថា មើល៍! យើង​នឹង​ចាត់​ដាវ ជា​អំណត់ និង​អាសន្ន‌រោគ​មក​លើ​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​ដូច​ជា​ផ្លែ​ល្វា​អាក្រក់ ដែល​បរិ‌ភោគ​មិន​បាន។ 18 យើង​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​ជនជាតិនៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្ដាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះ‌ដៀល​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិ ដែល​យើង​នឹង​បណ្តេញ​គេ​នោះ។ 19 ដោយ​ព្រោះ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​យើង នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌អង្គ ដែល​យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​មកឯ​អ្នក​រាល់គ្នា ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 20 ដូច្នេះ អ្នក​រាល់​គ្នា​ជា​ពួក​ឈ្លើយ ដែល​យើង​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ទឹកដី​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ចុះ។ 21 ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ថ្លែងទំនាយ​ជា​សេចក្ដី​កុហក​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា។ 22 ពេលនោះ​ពួក​ឈ្លើយ ជា​ជនជាតិ​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្ដាសា​ដល់​អ្នក​ដទៃ​ថា សូម​ព្រះ‌ជាម្ចាស់ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​លើ​ភ្លើង​នោះ​ចុះ 23 ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចម្កួត​ក្នុង​ពួក​អុីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​យើង ជា​សេចក្ដី​ដែល​យើង​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ គឺ​យើង​ហើយ​ដែល​ដឹង យើង​ជា​ទី​បន្ទាល់​ពិត នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌អង្គ»។ 24 អ្នក​ត្រូវ​ប្រាប់​សេម៉ាយ៉ា ជា​អ្នក​នៅ​ទឹកដី​នេហេលេម​ថា៖ 25 ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ​ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​អ្នក ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ដល់​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា 26 «ព្រះ‌អង្គបាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះជាម្ចាស់ ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ព្យាការី ដាក់​គុក ដាក់​ខ្នោះ។ 27 ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ព្យាការី​ដល់​លោក​រាល់​គ្នា​នោះ? 28 ដ្បិត​គាត់​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ទឹកដី​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ»។ 29 ក៏​អាន​មើល​សំបុត្រ​នោះ ឲ្យ​ព្យាការី​យេរេមា​ស្តាប់។ 30 ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ព្យាការី​យេរេមា​ថា 31 «ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក​ដែល​មក​ពី​ទឹកដី​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​យើង​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ថ្លែងទំនាយ​ដល់​អ្នក​រាល់​គ្នា ហើយ​បាន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ទុក​ចិត្ត​លើ​ពាក្យ​កុហក 32 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​ធ្វើ​ទោស​សេម៉ាយ៉ា ជា​អ្នកទឹកដីនេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជន​នេះ​ឡើយ ក៏​មិន​ឃើញ​ការ​ល្អ​ដែល​យើង​នឹង​ប្រោស​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ ព្រោះ​គេ​បាន​ប្រកាស​បះ‌បោរ​ទាស់​នឹង​ព្រះ‌អម្ចាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ»។

ជំពូក ៣០

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ: 2 «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​មួយ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​ប្រាប់​អ្នក។ 3 ដ្បិតនៅ​គ្រា​ខាង​មុខ យើង​នឹង​ស្ដារ​អុីស្រា‌អែល និង​យូដា​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ។ យើង​នឹង​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ទឹកដី ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នេះ»។ 4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អុីស្រា‌អែល និង​ជន‌ជាតិ​យូដា​ដូច​ត​ទៅ 5 «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ឮ​សម្រែក​ភ័យ​ខ្លាច ចលាចល​កើត​មាន​នៅ​ក្នុង​ទឹកដី គឺ​មិន​មែន​សន្តិ‌ភាព​ទេ។ 6 ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង តើ​មនុស្ស​ប្រុស​ដែល​ឈឺ​សម្រាល​កូន​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់ កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ ដូច​ជា​ស្រី​ដែល​ឈឺ​ចាប់ ហៀប​នឹង​សម្រាល​កូន ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ? 7 វរ​ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប ប៉ុន្តែ គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ។ 8 ដ្បិតនៅ​ថ្ងៃ​នោះ ​ព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បំបាក់​នឹម​ចេញ​ពី​ក​របស់​គេ ក៏​នឹង​ផ្តាច់​ចំណង​របស់​គេ​ដែរ។ ពួក​ជនជាតិ​ដទៃ​នឹង​លែង​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​គេ​ទៀត​ហើយ។ 9 ប៉ុន្តែគេ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ និង​ដាវីឌ ជា​ស្តេច​របស់​គេ ជា​អ្នក​ដែល​យើង​នឹង​តាំង​ឡើង​ឲ្យ​គ្រង​រាជ្យ​លើ​គេ។ 10 ដូច្នេះ យ៉ាកុប ជា​អ្នក​បម្រើ​យើង​អើយ កុំ​ខ្លាច​ឡើយ​ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ អុីស្រា‌អែល​អើយ កុំ​ស្រយុត​ចិត្ត​ដែរ។ ដ្បិត​យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​មក​ពី​ឆ្ងាយ និង​ពូជ‌ពង្ស​អ្នក​មក​ពី​ទឹកដី​ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នៅ​ដោយ​សុខ​សាន្ត និង​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។ 11 ដ្បិត​ព្រះ‌​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក ពី​ព្រោះ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​អ្នក​ផុត​ទេ គឺ​យើង​នឹង​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត យើង​មិន​បណ្តោយ​ឲ្យ​អ្នក​នៅ​ដោយ​ឥត​វាយ​ផ្ចាល​ឡើយ។ 12 ដ្បិត​ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដំបៅ​អ្នក​មើល​មិន​ជា​ទេ ហើយ​របួស​អ្នក​ក៏​ធ្ងន់​ណាស់​ផង។ 13 គ្មាន​អ្នក​ណា​កាន់​ក្ដី​អ្នក ដើម្បី​នឹង​រុំ​របួស​អ្នក​សោះ អ្នក​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ។ 14 មនុស្សដែលអ្នកស្រឡាញ់​បាន​ភ្លេច​អ្នក​ហើយ គេ​មិន​រក​អ្នក​ទៀត​ទេ ព្រោះ​យើង​បាន​វាយ​អ្នក​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​សាហាវ ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ណាស់ បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។ 15 ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ដោយ​ព្រោះ​ដំបៅ​អ្នក​ដូច្នេះ? សេចក្ដី​ឈឺ​ចាប់​របស់​អ្នក មើល​មិន​ជា​ទេ យើង​បាន​ធ្វើ​ដល់​អ្នក​យ៉ាង​នេះ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ពេក បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។ 16 ដូច្នេះ អស់​អ្នក​ណា​ដែល​ត្របាក់​ស៊ី​អ្នក នឹង​ត្រូវ​គេ​ត្របាក់​ស៊ី​វិញ អស់​ទាំង​ខ្មាំង​សត្រូវ​របស់​អ្នក គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​គ្រប់​គ្នា​ដែរ ពួក​អ្នក​ដែល​ជិះ​ជាន់​អ្នក នឹង​ត្រូវ​គេ​ជិះ​ជាន់​ដូច​គ្នា ហើយ​អស់​អ្នក​ដែល​ប្លន់​អ្នក យើង​នឹង​ឲ្យ​មាន​គេ​ប្លន់​អ្នក​នោះ​វិញ។ 17 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មើល​អ្នក​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​អ្នក​បាន​សះ ពី​ព្រោះ​គេ​បាន​ហៅ​អ្នក​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ជា​ក្រុង​ស៊ីយ៉ូន គ្មាន​អ្នក​ណា​រាប់​រក​សោះ»។ 18 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មើល៍! យើង​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុបឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញនៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម។ 19 ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក យើង​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង គេ​មិន​មាន​គ្នា​តិច​ឡើយ យើង​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំថ្កើង​ឡើង គេ​មិន​មែន​ជា​នគរ​តូច​ទា​ប​ទៀត​ទេ។ 20 កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​កាល​ពី​ដើម ហើយ​ក្រុម​ជំនុំ​របស់​គេនឹង​បាន​តាំង​ឡើង​នៅ​ចំពោះ​យើង យើង​ធ្វើ​នឹង​ទោស​ដល់​អស់​អ្នក​ណា ដែល​សង្កត់‌សង្កិន​គេ។ 21 ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្ដាល​ពួក​គេ​ដែរ យើង​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​យើង ទ្រង់មាន​ព្រះ‌បន្ទូល​ថា៖ តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​យើង​ដូច្នេះ​ឬ? 22 អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 23 មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌ជាម្ចាស់ គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​មក​ហើយ គឺ​ជា​ខ្យល់​កួច​ដែល​បោស​រំលីង ខ្យល់​នោះ​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​អាក្រក់។ 24 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌ជាម្ចាស់ នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណងព្រះ‌ហឫ‌ទ័យ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នោះ​អ្នក​រាល់​គ្នា​នឹង​យល់»។

ជំពូក ៣១

1 «នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​នឹង​ធ្វើ​ជាព្រះ​របស់​កុល‌សម្ព័ន្ធ​អុីស្រា‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។ 2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថានយើង​បាន​សម្តែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចម្បាំង ហើយ​អុីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ»។ 3 ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះអង្គ ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជានិច្ច។ យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។ 4 យើង​នឹង​សង់​អ្នក​ឡើង​វិញ​ម្ដងទៀត ​នាង​ព្រហ្មចារី​អុីស្រា‌អែល​អើយ! ហើយ​អ្នក​នឹង​បាន​តាំង​ឡើង អ្នក​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី ព្រម​ទាំង​ចេញ​ទៅ​លោត​កព្ឆោង ជា‌មួយ​ពួក​អ្នក​ដែល​លេង​សប្បាយ។ 5 អ្នក​នឹង​ដាំ​ដំណាំ​ទំពាំង‌ បាយ‌ជូរ នៅ​លើ​ភ្នំ​ទឹកដី​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង។ 6 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំទឹកដី​អេប្រាអិម នឹង​ស្រែក​ឡើង​ថា៖ ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។ 7 ដ្បិត​ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​ជនជាតិ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ​ព្រះ‌ជាម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​ជនជាតិ​អុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។ 8 មើល៍! យើង​នឹង​នាំ​គេ​មកទឹកដី​ខាង​ជើង ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់ និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង ជា​ក្រុម​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។ 9 ពួកគេ​នឹង​មក​ទាំង​យំ និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា។ យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ។ ដ្បិត​យើង​ជា​ឪពុក​ដល់​ជនជាតិ​អុីស្រា‌អែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង»។ 10 «ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន​អើយ ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា៖ ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​ជនជាតិអុីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេដូច​ជា​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។ 11 ព្រោះ​ព្រះ‌អម្ចាស់បាន​លោះ​យ៉ាកុប​ហើយ ព្រះ‌អង្គ​បាន​ដោះ​គេ​ចេញ​ពី​កណ្ដាប់​ដៃ នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។ 12 គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន​ ហើយ​មក​ហូរ‌ហែដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌ជាម្ចាស់ គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន​ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន សេចក្ដី​ព្រួយ​ទៀត​ឡើយ។ 13 គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។ 14 យើ​ង​នឹង​ចម្អែត​ព្រលឹង​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​យើង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់»។ 15 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ»។ 16 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ទប់​សំឡេង​អ្នក​មិន​ឲ្យ​យំ និង​ភ្នែក​អ្នក​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ កិច្ច‌ការ​របស់​អ្នក​នឹង​បាន​រង្វាន់​ជា​ពិត ហើយ ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ទឹកដី​របស់​ខ្មាំង​សត្រូវ​វិញ។ 17 ព្រះ‌ជាម្ចាស់ក៏​មាន​ព្រះ‌បន្ទូល​ថា៖ មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ចុង​បំផុត​របស់​អ្នក កូន​ចៅ​អ្នក​នឹង​វិល​មក​ព្រំ‌ដែន​របស់​គេ​វិញ»។ 18 «​យើង​បាន​ឮ​ពួក​អេប្រាអិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា៖ ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ ដែល​មិន​ធ្លាប់​ទឹម សូម​ព្រះ‌អង្គ​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ ជា​ព្រះ​នៃ​ទូល‌បង្គំ។ 19 ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​ក្មេង។ 20 តើ​អេប្រាអិម​ជា​កូន​សម្លាញ់​របស់​យើង​ឬ? តើ​ជា​កូន​សំណព្វ​ឬ? ដ្បិត​ដែល​យើង​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​យើង​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ។ ដូច្នេះ យើង​មាន​ចិត្ត​រំជួល​ដល់​វា និង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។ 21 ចូរ​ធ្វើ​ទី​សម្គាល់​តាម​ផ្លូវ ហើយ​ដោត​តម្រុយ​ចុះ ចូរ​តាំង​ចិត្ត​តម្រង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​អ្នក​បាន​ទៅ​តាម​នោះ ​ព្រហ្មចារី​នៃ​ជនជាតិ​អុីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​អ្នក​ទាំង​នេះ​ចុះ។ 22 ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ តើ​នាង​នៅ​តែ​ដើរ​សាត់​អណ្តែត​ដល់​កាល​ណា​ទៀត? ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ការ​មួយ​ថ្មី​នៅ​លើ​ផែនដី គឺ​ស្ត្រី​ហ៊ុម​ព័ទ្ធ​បុរស។ 23 ព្រះ‌ជាម្ចាស់​នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​នាំ​ពួក​គេ ដែល​ជា​ឈ្លើយ​មក​វិញ នៅ​ក្នុងទឹកដី​យូដា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ទឹកដី​នោះ គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត ហើយ​ភ្នំ​នៃ​សេចក្ដី​បរិសុទ្ធ​អើយ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​អ្នក។ 24 ទឹកដី​យូដា និង​ទី​ក្រុងទាំង​ប៉ុន្មាន​របស់​ទឹកដី​នោះ នឹង​នៅ​ទី​នោះជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ និង​អស់​អ្នក​ដែល​ដើរ​ចុះ​ឡើង ក៏​នៅជា‌មួយ​ហ្វូង​សត្វ​របស់​គេ​ដែរ។ 25 ដ្បិត​យើង​បាន​ចម្អែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ឯ​ព្រលឹង​ព្រួយ​លំបាក យើង​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ»។ 26 មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​ពេល​នោះ ខ្ញុំ​ដេក​លក់​ស្កប់​ស្កល់​ណាស់។ 27 មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែលព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ដែល​យើង​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អុីស្រា‌អែល និង​ពួក​វង្ស​យូដា។ 28 ដែល​យើង​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង កាច់​បំបាក់ រំលំ បំផ្លាញ ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​យើង​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់។ 29 នៅ​គ្រា​នោះ គេ​លែង​និយាយ​ថា៖ ឪពុក​បាន​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​កូនបែរ​ជា​សង្កៀរ​ធ្មេញ។ 30 ដ្បិតគ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ។ 31 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​ខាង​មុខ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ថ្មី​ជា​មួយ​ប្រជា‌ជន​អុីស្រា‌អែល និង​ប្រជា‌ជន​យូដា។ 32 សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ទឹកដី​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 33 សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អុីស្រា‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 34 គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បងប្អូន​របស់​ខ្លួន​ថា ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់ ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌ឱន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 35 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ព្រះ​ដែល​ប្រទាន​ព្រះ‌ អាទិត្យសម្រាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ព្រះ​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ 36 «បើ​បញ្ញត្តិ​ច្បាប់​ទាំង​នេះ ឃ្លាត​ចេញ​ពី​មុខ​យើង​ទៅ​កាល​ណា នោះ​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ពូជ​អុីស្រា‌អែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ នៅ​មុខ​យើង​ជា​រៀង​រហូត​ដែរ»។ 37 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន យើង​នឹង​បោះ‌បង់​ចោល​ពូជ​អុីស្រា‌អែល ដោយ​ព្រោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់»។ 38 «ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌ជាម្ចាស់ ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង។ 39 គេ​នឹង​យក​ខ្សែ​រង្វាស់​វាស់​ចេញ​ទៅ​ដល់​ភ្នំ​ការេប ហើយ​បត់​មក​ដល់​កូអាត។ 40 ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌អម្ចាស់​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ»។

ជំពូក ៣២

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា នៅ​ឆ្នាំ​ទី​ដប់​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា​ជា​ស្ដេចទឹកដី​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា។ 2 ពេល​នោះ កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។ ចំណែកលោក​ព្យាការី​យេរេមា ​ត្រូវ​បានគេយកទៅ​ឃុំ​នៅ​ពន្ធ‌នាគារ ក្នុង​វាំង​ស្ដេច​ទឹកដី​យូដា។ 3 ព្រះបាទ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​មាន​រាជ‌ឱង្ការ​ថា៖ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ថា ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក។ 4 ហើយ​សេដេគា ជា​ស្តេច​យូដា​ នឹង​មិន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ​ឡើយ គឺ​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​ទឹកដី​បាប៊ីឡូន ហើយ​និយាយ​នឹង​គេ​ផ្ទាល់​មាត់ ទ្រង់​ក៏​នឹង​ឃើញ​គេ​ផ្ទាល់​នឹង​ភ្នែក​ដែរ។ 5 គេ​នឹង​នាំ​ស្ដេច​សេដេគា​ទៅ​ក្រុង​បាប៊ីឡូន ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​យើង​ចរចាជាមួយនិងគេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់។ ទោះ​បើ​អ្នក​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ»។ 6 ព្យាការី​យេរេមា​មាន​ប្រសាសន៏​ថា៖ «ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា 7 មើល ហាណាមាល ជា​កូន​សាលូម ឪពុក​មា​របស់​អ្នក នឹង​មក​និយាយ​ជាមួយ​អ្នក​ថា «សូម​ទទួល​ទិញ​ចម្ការ​របស់​ខ្ញុំ​ដែល​នៅ​អាណាថោត​ទៅ ដ្បិត​អំណាច​ដែល​នឹង​លោះ​បង‌ប្អូន នោះ​ស្រេច​នឹង​អ្នក​ទេ»។ 8 ដូច្នេះ ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ក៏​មក​រក​ខ្ញុំ​នៅ​ក្នុង​ទី‌លាន​ចាំយាម តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ហើយ​គាត់​និយាយ​មក​ខ្ញុំ​ថា៖ សូម​ទិញ​ចម្ការ​របស់​ខ្ញុំដែល​នៅអាណាថោត ក្នុង​ទឹកដី​បេនយ៉ាមីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មរតក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​ទិញ ទុក​សម្រាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 9 ខ្ញុំ​ក៏​ទទួល​ទិញ​ចម្ការ ដែល​នៅ​អាណាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់ដប់​ប្រាំ​ពីរ​សេកែល​ឲ្យ​គាត់។ 10 ក៏​ធ្វើ​សំបុត្រ ហើយ​វាយ​ត្រាព្រម​ទាំង​ហៅ​ស្មរ​បន្ទាល់​មក។ រួចថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់។ 11 បន្ទាប់មក ខ្ញុំ​បាន​យក​សំបុត្រ​ទិញ​ដី ទាំង​សំបុត្រ​ដែល​មានវាយ​ត្រា​តាម​ច្បាប់ តាម​ទំនៀម និង​សំបុត្រ​មួយ​ដែល​មិនមានត្រា​ដែរ 12 ខ្ញុំ​ក៏​ប្រគល់​សំបុត្រ​ទិញដី​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​មា​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះនិងវាយត្រា​ក្នុង​សំបុត្រ​ទិញដី​នោះផងដែរ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទី‌លាន​ចាំយាមនៅទីនោះផង។ 13 ដូច្នេះ ខ្ញុំបាន​ផ្តាំដល់លោក​បារូក​នៅ​មុខ​ពួកគេ​ថា 14 ព្រះ‌ជាម្ចាស់​នៃ​ពិភពលោក ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​យក​សំបុត្រ​ទិញដី​នេះ គឺ​ជា​សំបុត្រ​ទិញដី​ដែល​បិទ​ត្រា និង​សំបុត្រ​ដែល​នៅ​ចំហ ទៅ​ដាក់​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​បាន​ទុក​ជា​យូរ​ថ្ងៃ​តទៅ។ 15 ដ្បិត​ព្រះ‌​នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នឹង​មាន​គេ​ទិញ​ទាំង​ផ្ទះ និង​ចម្ការ ហើយ​នឹង​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទឹកដី​នេះ​ទៀត»។ 16 ក្រោយមក ​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​ទិញដី​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ‌ជាម្ចាស់ថា៖ 17 ​ព្រះ‌អម្ចាស់‌ជាព្រះអើយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ និង​ព្រះ‌ពាហុ​ដ៏​លើក​សម្រេច គ្មាន​អ្វី​ដែល​ពិបាក​សម្រាប់​ព្រះ‌អង្គ​ទេ។ 18 គឺ​ព្រះ‌អង្គ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឫទ្ធិ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌ជាម្ចាស់នៃ​ពិភពទាំងមូល។ 19 ព្រះ‌អង្គ​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ធ្វើ​ការ​ផ្សេងៗ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​ឃើញ​យើង ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន។ 20 ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​នៅ​ទឹកដី​អេស៊ីប ដរាប​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង​នៅ​ពួក​អុីស្រា‌អែល ហើយ​កណ្ដាល​ពួក​មនុស្ស​ដទៃ​ផង ព្រះ‌អង្គ​ក៏​បាន​តាំង​កិត្តិនាម​របស់​ព្រះ‌អង្គ​ឡើង​ដូច​ជា​មាន​សព្វ​ថ្ងៃ។ 21 ព្រះ‌អង្គ​បាន​នាំ​អុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ពី​ទឹកដី​អេស៊ីប​មក​ដោយ​ទី​សម្គាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ។ 22 ព្រះ‌អង្គ​បាន​ប្រទាន​ទឹកដី​នេះ​ឲ្យ​ដល់​គេ ជា​ទឹកដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ទឹកដីមាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ​ហៀរ។ 23 ដូច្នេះ ពួកគេ​ក៏​ចូល​មក​ចាប់​យក​ទឹកដី ប៉ុន្តែ មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អង្គ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ។ 24 មើល៍! ប្រដាប់​ចម្បាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង។ ដ្បិត ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​តយុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់ និង​អាសន្ន‌រោគ អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ។ 25 ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា៖ «ចូរ​អ្នក​ទទួល​ទិញ​ចម្ការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ»។ 26 ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់បាន​មក​ដល់​ព្យាការីយេរេមា​ថា៖ 27 «មើល! យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​គ្រប់​ទាំង​ជនជាតិ តើ​មាន​ការ​អ្វី​ដែល​ពិបាក​សម្រាប់​យើង​ឬ? 28 ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​យើង​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន។ ហើយ​គេ​នឹង​ចាប់​យក​បាន។ 29 ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រូច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង។ 30 ពី​ព្រោះ​ពួក​កូន​ចៅ​អុីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់​នៅ​ចំពោះ​យើង តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អុីស្រា‌អែល​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់។ 31 ព្រះជាម្ចាស់ក៏បានប្រកាសថា ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ បាន​ជា​គួរ​ឲ្យ​យើង​បំបាត់​ចេញ​ពី​មុខ​យើង​ទៅ 32 ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អុីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ព្យាការី​របស់​គេ អស់​ទាំង​ពួក​ទឹកដី​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា។ 33 គេ​បាន​បែរ​ខ្នង​ដាក់​យើង មិន​បែរ​មុខ​ឡើយ ហើយ​ទោះ​បើ​យើង​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ក៏​ដោយ តែ​គេ​មិន​បាន​ស្តាប់​តាម និង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។ 34 គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ។ 35 គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណម សម្រាប់​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​យើង​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​យើង ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ដែរ។ 36 ដោយ​ហេតុ​នោះ ឥឡូវ​នេះព្រះ‌អម្ចាស់ជា​ព្រះ​របស់ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​អ្នក​ថា ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់ និង​អាសន្ន‌រោគ​នេះ​ថា។ 37 មើល៍! យើង​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំងទឹកដី ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​កំហឹង សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង​របស់​យើង ក៏​នឹង​នាំ​គេ​មក​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត។ 38 គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ 39 យើង​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​មួយ និង​ផ្លូវ​ប្រព្រឹត្ត​តែ​មួយ ប្រយោជន៍​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​យើង​ជា​ដរាប សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​តរៀង​ទៅ។ 40 យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។ 41 យើង​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​គេ។ ពិត​ប្រាកដ​ជា​យើង​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ទឹកដី​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​យើង។ 42 ដ្បិត​ទ្រង់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជន​ជាតិ​នេះ​យ៉ាង​ណា យើង​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល​យើង​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ។ 43 គ្រា​នោះ មនុស្ស​នឹង​ទទួល​ទិញ​ចម្ការ នៅ​ក្នុង​ទឹកដី​នេះ​ទៀត ជា​ទឹកដី​ដែល​អ្នក​រាល់​គ្នា​ថា «បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ។ 44 ពួកគេ​នឹង​ទទួល​ទិញ​ស្រែ​ចម្ការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ទឹកដី​បេនយ៉ាមីន​នេះ​នឹង​នៅ​ក្រវល់​ក្រុង​យេរូ‌សាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ទឹកដី​យូដា នៅ​ទី​ក្រុង​ទឹកដី​ភ្នំ ទី​ក្រុង​ទឹកដី​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​តំបន់​ណេកិប​ទាំង​ប៉ុន្មាន​ដែរ។ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

ជំពូក ៣៣

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​មក​ដល់​ព្យាការីយេរេមា​ម្តង​ទៀត ក្នុង​កាល​ដែល​លោក​នៅ​ជាប់​ឃុំ​ក្នុង​ទី‌លាន​ចាំយាម​ថា៖ 2 «ព្រះ‌ជាម្ចាស់ដែល​បាន​បង្កើត​ផែន​ដី គឺ​ជាព្រះ‌អម្ចាស់​ដែល​បាន​ជប​សូន​មក ដើម្បី​តាំង​ឡើង ដែល​មាន​ព្រះ‌នាម​ជា​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា 3 ចូរ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ឆ្លើយ​តបដល់អ្នក។ យើងនឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​អ្នក​មិន​ដឹង។ 4 ចំពោះ​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ពួក​ស្តេចជនជាតិយូដា ដែល​ត្រូវ​រំលំ ដើម្បី​ការ​ពារ​ទាស់​នឹង​សត្រូវ​ឡើង​មក​ឡោម​ព័ទ្ធ ហើយ​ទាស់​នឹង​ដាវ ទ្រង់​ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ 5 គេ​ចូល​មក​ច្បាំង​ទាស់​នឹង​ពួក​ខាល់ដេ ហើយ​ក៏​បំពេញ​ផ្ទះ​ទាំង​នោះ ដោយ​សាក‌សព​នៃ​មនុស្ស ដែល​យើង​សម្លាប់ ដោយ​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ដ្បិត​យើង​បាន​គេច​មុខ​ចេញ​ពី​ទី​ក្រុង​នេះ ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ។ 6 ប៉ុន្តែមើល៍! យើង​នឹង​នាំ​សុខ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដល់​ទឹកដី​នោះ យើង​នឹង​ប្រោស​គេ ហើយ​បង្ហាញ​សេចក្ដីចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ។ 7 យើង​នឹង​ធ្វើ​ឲ្យ​ពួក​យូដា និង​ពួក​អុីស្រា‌អែល ដែល​ជា​ឈ្លើយ​វិល​មក​វិញ ហើយ​នឹង​សង់​គេ​ឡើង​ដូច​កាល​ដើម 8 ក៏​នឹង​សម្អាត​គេ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ ជា​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​យើង ហើយ​យើង​នឹង​អត់​ទោស​ចំពោះ​អស់​ទាំង​អំពើ​ទុច្ចរិត ដែល​គេ​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​នឹង​យើង​នោះ 9 ទី​ក្រុង​នេះ នឹង​បាន​សម្រាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​យើង សម្រាប់​ជា​សេចក្ដី​សរសើរ និង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​យើង​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត​ខ្លាច ហើយ​ភ័យ​ញ័រ​ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​យើង​ផ្តល់​ដល់​ក្រុង​នេះ។ 10 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នៅ​ទី​នេះ​ដែល​អ្នក​រាល់​គ្នា​ថា «ជា​ទី​ខូច‌បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត» គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត 11 ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា៖ «ចូរ​លើក​សរសើរ​ព្រះ‌ជាម្ចាស់នៃ​ពិភពលោកដ្បិត​ព្រះ‌អង្គ​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​តង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់​ដែរ!» ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ទឹកដីនេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 12 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជម្រក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។ 13 ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុងទឹកដី​យូដា គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​តាម​ពាក្យ​ល្អ ដែល​យើង​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អុីស្រា‌អែល និង​ពួក​វង្ស​យូដា 15 នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ ព្រះ‌អង្គ​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ទឹកដី 16 នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌ជាម្ចាស់​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា» 17 ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អុីស្រា‌អែល​ឡើយ។ 18 ហើយ​ពួក​បូជាចារ្យ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​នៅ​ចំពោះ​យើង​សម្រាប់​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​យញ្ញ‌បូជា​ជាប់​នៅ​ជា‌និច្ច​ដែរ»។ 19 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​មក​ដល់​ព្យាការីយេរេមា​ថា៖ 20 «ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន 21 នោះ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​យើង ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ។ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​យើង​ដែរ។ 22 គឺ​ដូច​​ម្ចាស់នៃពិភពទាំងមូល ឬ​ដូចជា​ខ្សាច់​នៅ​សមុទ្រដែលរាប់មិនអស់​ នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ»។ 23 ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់​បាន​មក​ដល់​ព្យាការីយេរេមា​ថា៖ 24 «អ្នក​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន​ជាតិ​ទាំង​នេះ​ពោល​ថា អំបូរ​ទាំង​ពីរ​ដែល​ព្រះ‌អម្ចាស់​បាន​រើស​តាំង​នោះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬអី? គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​ប្រជា‌រាស្ត្រ​យើង ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​តទៅ។ 25 ដូច្នេះ ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃ និង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​យើង​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ 26 ពេល​យើង​នឹង​បោះ‌បង់​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​យើង​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង»។

ជំពូក ៣៤

1 ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ដល់​ព្យាការី​យេរេមា ក្នុង​កាល​ដែល​ព្រះបាទនេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​ដល់​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​កំពុង​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ទាំង​ប៉ុន្មាន 2 ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​ជនជាតិអុីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ទៅ​ទូល​ព្រះបាទសេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល។ 3 ឯ​អ្នក​នឹង​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ​ជា​ពិត​ប្រាកដ អ្នក​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​និយាយ​នឹង​អ្នក​ផ្ទាល់​មាត់ អ្នក​នឹង​ត្រូវ​ទៅ​ក្រុង​បាប៊ីឡូន។ 4 ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់​ចុះ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទ្រង់​ថា អ្នក​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ។ 5 គឺ​អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្តវិញ។ ដូច​ជា​គេ​ដុត​គ្រឿងក្រអូប​អប់​សព​បុព្វបុរស​របស់អ្នក គឺ​ជា​ពួក​ស្ដេច​ដែល​សោយរាជ្យ​មុន​អ្នក​យ៉ាង​ណា នោះ​គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក។ ពួកគេយំសោក​​ថា "ឱ​ព្រះ‌ករុណា​អើយ!" យ៉ាង​នោះ​ដែរ។ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់»។ 6 ពេល​នោះ ព្យាការី​យេរេមា​ក៏​ទូល​គ្រប់​ទាំង​ព្រះ‌បន្ទូល​នេះ​ដល់​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា នៅ​ក្រុង​យេរូ‌សាឡិម។ 7 ពេល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម និង​អស់​ទាំង​ទី​ក្រុង​នៃ​ទឹកដី​យូដា​ដែល​នៅ​សល់ គឺ​ក្រុង​ឡាគីស និង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។ 8 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់ ដែល​មក​ដល់ព្យាការីយេរេមា ក្នុង​ពេល​ក្រោយ​ដែល​ព្រះបាទ​សេដេគា និង​ប្រជាជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លោះ​ដល់​គេ 9 គឺ​ឲ្យ​គ្រប់​មនុស្ស​ដោះ​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ដែល​ជា​ជនជាតិ ហេព្រើរ​ចេញ​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ចាប់​ប្រើ​ជនជាតិ​ហេព្រើរ ដែល​ជា​បង‌ប្អូន​នឹង​គ្នា ទុក​ជា​បាវ​បម្រើ​ទៀត​ឡើយ។ 10 ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន និង​បណ្ដា‌ជន​ទាំង‌ឡាយ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់គេ​ប្រើ​ជា​បាវ​បម្រើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ។ 11 ប៉ុន្តែ ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស​បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។ 12 ហេតុ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់ បាន​មក​ដល់​ព្យាការិយេរេមា​ថា៖ 13 «ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ជនជាតិ​អុីស្រា‌អែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​គេ​ចេញ​ពី​ទឹកដី​អេស៊ីប ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បម្រើ ដោយ​ពាក្យ​ថា 14 «លុះ​ផុត​ប្រាំពីរ​ឆ្នាំ​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​លែង​បង‌ប្អូន​អ្នក ជា​ជនជាតិហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​អ្នក ហើយ​បាន​បម្រើ​អ្នក​អស់​ប្រាំមួយ​ឆ្នាំ គឺ​អ្នក​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​អ្នក​ទៅ»។ ប៉ុន្តែ បុព្វ‌បុរស​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង។ 15 ពេលអ្នក​​ទើប​តែ​វិល​មក​ធ្វើ​ការ ដែល​ត្រឹម​ត្រូវ​នៅ​ភ្នែក​យើង ដោយ​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លោះ ដល់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន​ថ្មីៗ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​យើង ក្នុង​ព្រះ‌វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង។ 16 ប៉ុន្តែ ឥឡូវ​នេះ បាន​បែរ​ទៅ​ជា​បង្អាប់​ដល់​ឈ្មោះ​យើង​វិញ ដោយ​បាន​បង្ខំ​ឲ្យ​ពួក​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រៀង​ខ្លួន ដែល​អ្នក​បាន​លែង​ឲ្យ​រួច​ចេញ​តាម​បំណង​ចិត្ត​គេ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់។ និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​វិញ​ទៀត។ 17 ហេតុ​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង ដើម្បី​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​បង‌ប្អូន​អ្នក​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន​ទេ ដូច្នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ទៅ​ដល់​ដាវ ដល់​អាសន្ន‌រោគ ហើយ​ដល់​អំណត់​ដែរ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត នៅ​ក្នុង​ចំណោម​អស់​ទាំង​នគរ​នៅ​ផែនដី។ 18 យើង​នឹងធ្វើតាម​សេចក្ដី​សញ្ញា​របស់​យើង ហើយ​មិន​បាន​កាន់​តាម​ពាក្យ​នៃ​សេចក្ដី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​យើង នោះ​យើង​នឹងធ្វើឲ្យ​គេបាន​ដូច​ជា​គោ​ដែល​គេ​បាន​ពុះ​ជា​ពីរ​ចំហៀង។ រួច​ដើរ​នៅ​កណ្ដាល​ចំហៀង​ទាំង​ពីរ​នោះ។ 19 ​ក្រុង​យេរូ‌សាឡិម ពួក​សេនាបតី ពួក​បូជាចារ្យ និង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ទឹកដី​ដែល​បាន​ដើរ​កណ្ដាល​ចំហៀង​នៃ​កូន​គោ​នោះ។ 20 គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ចំណែក​សាក‌សព​របស់​គេ​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​នៅ​ផែនដី។ 21 ដូច្នេះ យើង​នឹង​ប្រគល់​សេដេគា​ជា​ស្តេច​យូដា និង​ពួក​ចៅ‌ហ្វាយ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ និង​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន​ដែល​ទើប​នឹង​ថយ​ចេញ​ពី​អ្នក​រាល់​គ្នា​នោះ។ 22 ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​បង្គាប់ ហើយ​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​ចោល យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ទឹកដី​យូដា​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ»។

ជំពូក ៣៥

1 នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ទឹកដី​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ 2 «ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ព្រះ‌ដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ផឹក»។ 3 ដូច្នេះ ខ្ញុំ​ក៏​ទៅ​យក​យ៉ាសានា ជា​កូន​យេរេមា ដែល​ជា​កូន​ហាបា ស៊ីនា បង‌ប្អូន​របស់​គាត់ និង​កូន​ចៅ​របស់​គាត់​ទាំង​អស់ ព្រម​ទាំង​ពូជ‌ពង្ស​នៃ​ពួក​រេកាប​ទាំង​អស់​គ្នា។ 4 ខ្ញុំ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា អ្នក​សំណព្វ​របស់​ព្រះ ដែល​នៅ​ជាប់​បន្ទប់​របស់​ពួក​ចៅ‌ហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ។ 5 រួច​ខ្ញុំ​ដាក់​ដប​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពែង​នៅ​មុខ​កូន​ចៅ​ពួក​រេកាប ហើយ​ប្រាប់​ថាអញ្ជើញ «​ពិសា​ស្រាទំពាំង‌បាយ‌ជូរ​ចុះ»។ 6 ប៉ុន្តែ គេ​ឆ្លើយ​តប​ថា៖ «យើង​រាល់​គ្នា​មិន​ព្រម​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ព្រោះ​យ៉ូណាដាប ជា​កូន​រេកាប បុព្វ‌បុរស​យើង​បាន​ផ្តាំ​ថាអ្នក​រាល់​គ្នា​កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ទោះ​ទាំង​អ្នក ឬ​កូន​ចៅ​អ្នក​តរៀង​ទៅ។ 7 អ្នក​មិន​ត្រូវ​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​មួយ​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុងទឹកដី​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ។ 8 យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​បុព្វ‌បុរស​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​មួយ​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង 9 ក៏​មិន​បាន​ធ្វើ​ផ្ទះ​សម្រាប់​អាស្រ័យ​នៅ ហើយ​គ្មាន​ដំណាំ​ទំពាំង‌បាយ‌ជូរ ឬ​ចម្ការ ឬ​ពូជ​ពង្រោះ​ណា​ផង 10 គឺ​យើង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ត្រសាល ហើយ​បាន​ស្តាប់​បង្គាប់ ទាំង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យ៉ូណាដាប ជា​បុព្វ‌បុរស​យើង​បាន​ផ្តាំ​ទុក។ 11 ប៉ុន្តែ ពេល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឡើង​មក​ក្នុង​ទឹកដីនោះ​យើង​បាន​និយាយ​គ្នា​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​ពួក​ទ័ព​ខាល់ដេ និង​ពួក​ទ័ព​ស៊ីរី​ចេញ ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ»។ 12 ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ​បាន​មក​ដល់​ព្យាការីយេរេមា​ថា៖ 13 ព្រះ‌ជាម្ចាស់នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​និយាយ​នឹង​ពួក​ទឹកដីយូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ដើម្បី​ស្តាប់​តាម​ពាក្យ​យើង​ទេ​ឬ? នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។ 14 ពាក្យ​របស់​យ៉ូណាដាប ជា​កូន​រេកាប​ដែល​បាន​ហាម​ដល់​ពួក​កូន​ចៅមិន​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​បាន​សម្រេច​ហើយ ដ្បិត​គេ​មិន​ផឹក​សោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​ស្តាប់​តាម​បង្គាប់​របស់​បុព្វ‌បុរស​គេ ឯ​យើង​វិញ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ប្រាប់​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ។ 15 យើង​បាន​ចាត់​ពួក​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ឯ​អ្នក​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ចាត់​គេ ឲ្យ​ប្រាប់​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​អ្នក កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ទឹកដី ដែល​យើង​បាន​ឲ្យ​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តែ​អ្នក​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​យើង​សោះ។ 16 ដ្បិត ដោយ​ឃើញ​ថា ពួក​កូន​ចៅ​យ៉ូណាដាប ជា​កូន​រេកាប បាន​សម្រេច​តាម​បង្គាប់​របស់​បុព្វ‌បុរស​គេ ដែល​ផ្តាំ​មក​នោះ តែ​ជន​ជាតិ​ទាំង​នេះ​មិន​បាន​ស្តាប់​តាម​យើង​ទេ»។ 17 ហេតុ​នោះ ព្រះ‌ជាម្ចាស់​នៃ​ពិភពទាំងមូល គឺ​ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ពួក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​យើង​បាន​ពោល​ទាស់​នឹង​គេ​ហើយ ព្រោះ​យើង​បាន​ប្រាប់​ដល់​គេ តែ​គេ​មិន​បាន​ស្តាប់​ទេ យើង​បាន​ហៅ​គេ តែ​គេ​មិន​បាន​ឆ្លើយ​តប​ឡើយ»។ 18 ព្យាការី​យេរេមា​ថ្លែង​ទៅ​កាន់​ពួក​វង្ស​រេកាប​ថា៖ «ព្រះ‌ជាម្ចាស់នៃ​ពិភពទាំងមូល ជា​ព្រះ​នៃ​ជនជាតិ​អុីស្រា‌អែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​បុព្វ‌បុរស​អ្នក ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​របស់​គាត់ ព្រម​ទាំង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​គាត់​បាន​ផ្តាំ​មក 19 ដូច្នេះ ព្រះ‌ជាម្ចាស់នៃ​ពិភពលោក ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា យ៉ូណា‌ដាប​ជា​កូន​រេកាប នឹង​មិន​ដែល​ខាន​មាន​មនុស្ស​សម្រាប់​ឈរ​នៅ​មុខ​យើង​ឡើយ»។

ជំពូក ៣៦

1 នៅ​ឆ្នាំ​ទី​បួន​ក្នុង​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ស្តេច​យូដា ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បានមក​ដល់​ព្យាការី​យេរេមា​ថា៖ 2 «ចូរ​យក​ក្រាំង​មួយ​មក​កត់​អស់​ទាំង​ពាក្យ​ដែល​យើង​បាន​ប្រាប់​អ្នក ទាស់​នឹង​ពួក​អុីស្រា‌អែល និង​ពួក​យូដា ហើយ​ទាស់​នឹង​ជនជាតិ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយទៅ​កាន់​អ្នក គឺ​តាំង​ពី​គ្រា​យ៉ូសៀស​រហូត​មក​ដល់​សព្វ​ថ្ងៃ។ 3 ប្រហែល​ជា​ពួក​វង្ស​យូដា​នឹង​ស្តាប់​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​យើង​សម្រេច​នឹង​ធ្វើ​ដល់​គេ​ទេ​ដឹង ប្រយោជន៍​ឲ្យ​គេ​បាន​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ដើម្បី​ឲ្យ​យើង​បាន​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ»។ 4 ដូច្នេះ ព្យាការី​យេរេមា​ក៏​ហៅ​បារូក ជា​កូន​នេរីយ៉ា​មក ហើយ​បារូក​ក៏​សរសេរ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់ចុះ​ក្នុង​ក្រាំង​តាម​មាត់​ព្យាការី​យេរេមា ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក។ 5 ព្យាការី​យេរេមា​ប្រាប់​បារូក​ថា៖ «ខ្ញុំ​នៅ​ជាប់​ឃុំ ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់មិន​បាន។ 6 ដូច្នេះ ចូរ​អ្នក​យក​ក្រាំង​នេះ ដែល​អ្នក​បាន​សរសេរ​តាម​មាត់​យើង ទៅ​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ នៅ​ត្រចៀក​របស់​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ នៅ​ថ្ងៃ​តម​ទៅ ហើយ​អ្នក​ត្រូវ​អានឲ្យឮ​ដល់​ត្រចៀក​ពួក​ជនជាតិ​យូដា​ទាំង​អស់ ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ​មក​ដែរ។ 7 ប្រហែល​ជា​គេ​នឹង​ទូល‌អង្វរ​ដល់​ព្រះ‌អម្ចាស់ ហើយ​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន​ទេ​ដឹង ដ្បិត​សេចក្ដី​ក្រោធ និង​សេចក្ដី​ឃោរ‌ឃៅ ដែល​ព្រះ‌អម្ចាស់​បាន​ពោល​ទាស់​នឹង​ជនជាតិ​នេះ នោះ​ធ្ងន់​ក្រៃ‌លែង»។ 8 ដូច្នេះ បារូក ជា​កូន​នេរីយ៉ា ក៏​សម្រេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្យាការី​យេរេមា​បាន​បង្គាប់ គឺ​បាន​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដែល​កត់​ចុះ​ក្នុង​ក្រាំង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់។ 9 នៅ​ខែ​ទី​ប្រាំបួន ក្នុង​ឆ្នាំ​ទី​ប្រាំ​នៃ​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស​ស្តេច​យូដានោះ​ប្រជាជន​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បណ្ដា‌ជន​ដែល​មក ​ចំណែក​ក្រុង​យេរូ‌សាឡិម ពី​ទី​ក្រុង​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ក៏​ប្រកាស​ឲ្យ​មាន​ថ្ងៃ​តម​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ 10 ពេល​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​ព្យាការី​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់​ឲ្យ​បណ្ដា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា ជា​កូន​សាផាន ដែល​នៅ​ទី‌លាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌អម្ចាស់។ 11 ពេល​មីកា ជា​កូន​កេម៉ារា ដែល​ជា​កូន​របស់​សាផាន​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់ ដែល​នៅ​ក្នុង​ក្រាំង​នោះ​ហើយ។ 12 គាត់​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណា‌ថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង។ 13 លោក​មីកា​រៀប​រាប់​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ឮ​លោក​បារូក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់។ 14 ពេល​នោះ គណៈ​រដ្ឋ‌មន្ត្រី​ចាត់​លោក​យេហ៊ូ‌ឌី ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​សេលេ‌មា និង​ជា​ចៅ‌ទួត​របស់​លោក​គូស៊ី ឲ្យ​ទៅ​ជួប​លោក​បារូក ប្រាប់​ថា៖ «ចូរ​យក​ក្រាំង​ដែល​អ្នក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់​នោះ​មក!»។ លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា ក៏​យក​ក្រាំង​ទៅ​ជួប​ពួក​មន្ត្រី។ 15 ពួក​គេ​បង្គាប់​គាត់​ថា៖ «សុំ​អង្គុយ​ចុះ អាន​ឲ្យ​យើង​ស្ដាប់!»។ លោក​បារូក​ក៏​អាន​ឲ្យ​ពួក​លោក​ស្ដាប់។ 16 លុះ​កាល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ​រួច​ហើយ គេ​ក៏​បែរ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភិត‌ភ័យ ហើយ​និយាយ​ទៅ​បារូក​ថា៖ «យើង​នឹង​ទូល​ដល់​ស្តេច ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន»។ 17 រួច​គេ​សួរ​បារូក​ថា៖ «ចូរ​ប្រាប់​យើង​មក ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​កត់​អស់​ទាំង​ពាក្យ​នេះ​តាម​មាត់​គាត់​បាន?»។ 18 បារូក​ឆ្លើយ​ថា៖ «លោក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​សរសេរ​ចុះ​ក្នុង​ក្រាំង​នេះ»។ 19 ពេល​នោះ ពួក​ចៅ‌ហ្វាយ​ប្រាប់​បារូក​ថា៖ «ចូរ​អ្នក និង​យេរេមា​ទៅ​លាក់​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ»។ 20 រួច​គេ​ក៏​ចូល​ទៅ​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ តែ​ឯ​ក្រាំង គេ​បាន​ដាក់​ទុក​នៅ​ក្នុង​បន្ទប់​របស់​ស្មៀន​អេលីសាម៉ា ហើយ​គេ​ទូល​ដល់​ស្តេច​តាម​អស់​ទាំង​ពាក្យ​នោះ។ 21 ដូច្នេះ ស្ដេច​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង​ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​ថ្វាយ​ស្តេច​ស្ដាប់ និង​ពួក​ចៅ‌ហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ។ 22 ខណៈ​នោះ ស្ដេច​គង់​ក្នុង​ដំណាក់​សម្រាប់​រដូវ​រងា​នៅ​ខែ​ទី​ប្រាំ​បួន ហើយ​មាន​ភ្លើង​ឆេះ​នៅ​ជើង‌ក្រាន​ក្បែរ​នោះ។ 23 ពេល​យេហ៊ូឌី​បាន​អាន​បី​បួន​ជួរ ស្ដេច​យក​កាំបិត​ស្នៀត​កាត់​ក្រាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ជើង‌ក្រាន រហូត​ទាល់​តែ​ក្រាំង​ទាំង​មូល​ឆេះ​អស់។ 24 ទោះ​ទាំង​ស្ដេច ឬ​ពួក​មហាតលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ហើយ គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សម្លៀក‌បំពាក់​សោះ។ 25 ទោះ​បី​ជា​អែល‌ណា‌ថាន ដេឡាយ៉ា និង​កេម៉ារា ទូល‌អង្វរ​ស្តេច សូម​កុំ​ដុត​ក្រាំង​ក៏​ដោយ តែ​ស្តេច​មិន​ព្រម​ស្តាប់​តាម​ទេ 26 រួច​ស្ដេច​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ព្យាការី​យេរេមា​មក តែ​ព្រះ‌ជាម្ចាស់បាន​លាក់​លោក​ទុក។ 27 ក្រោយ​ដែល​ស្តេច​បាន​ដុត​ក្រាំង​ជា​ពាក្យ​ទាំង​នោះ ដែល​បារូក​បាន​សរសេរ​ទុក​តាម​មាត់​ព្យាការី​យេរេមា​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់ក៏​មក​ដល់​ព្យាការី​យេរេមា​ថា៖ 28 «ចូរ​យក​ក្រាំង​មួយ​ទៀត ហើយ​សរសេរ​ទុក​ពាក្យ​ដើម​ទាំង​ប៉ុន្មាន ដូច​បាន​សរសេរ​ចុះ​ក្នុង​ក្រាំង​មុន​នោះ ដែលយេហូ‌យ៉ាគីម ជា​ស្តេច​យូដា​បាន​ដុត​ចោល​ទៅ​ហើយ​នោះ។ 29 បន្ទាប់​មក អ្នក​ត្រូវ​ប្រាប់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ថា ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ អ្នក​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ទឹកដី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស និង​សត្វ?» 30 ហេតុ​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ដូច្នេះ​ថា «នឹង​គ្មាន​អ្នក​ណា​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សាក​សពយេហូយ៉ាគីម​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់។ 31 យើង​នឹង​ដាក់​ទោស​យេហូយ៉ាគីម និង​ពូជ​ពង្ស ព្រម​ទាំង​ពួក​មហាតលិក​ទាំង​ប៉ុន្មាន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា ហើយ​យើង​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​វា​រាល់​គ្នា និង​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​លើ​ពួក​មនុស្ស​នៅ​ទឹកដីយូដា​ទាំង​ប៉ុន្មាន​ផង តាម​ដែល​យើង​បាន​ពោល​ទាស់​នឹង​គេ​រាល់​គ្នា​ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ»។ 32 ដូច្នេះ ព្យាការី​យេរេមា​ក៏​យក​ក្រាំង​មួយ​ទៀត ឲ្យ​ដល់​ស្មៀន​បារូក ជា​កូន​នេរីយ៉ា ហើយ​គាត់​ក៏​សរសេរ​ទុក​អស់​ទាំង​ពាក្យ​នោះ​តាម​មាត់​ព្យាការី​យេរេមា ដូច​ជា​មាន​នៅ​ក្នុង​ក្រាំង​ដែល​យេហូ‌យ៉ាគីម ស្តេច​យូដា​បាន​ដុត​ចោល​នោះ ក៏​មាន​សេចក្ដី​ដូច​គ្នា​ជា​ច្រើន​ទៀត​បាន​បន្ថែម​បញ្ចូល​ផង។

ជំពូក ៣៧

1 ព្រះបាទ​នេប៊ូក្នេសា ជា​ស្ដេច​ទឹកដី​បាប៊ីឡូន បាន​តាំង​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស​ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះបាទ​កូនាស ជា​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម។ 2 ប៉ុន្តែ ទោះ​ទាំង​ស្តេច ឬ​ពួក​មហាតលិក ឬ​បណ្ដា‌ជន​នៅ​ក្នុង​​ទឹកដីនោះ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក តាម​រយៈ​ព្យាការី​យេរេមា​។ 3 ព្រះបាទ​សេដេគា​បាន​ចាត់​យេហ៊ូកាល ជា​កូន​សេលេមា និង​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា ឲ្យ​ទៅ​ជួប​ព្យាការី​យេរេមា ដោយ​ផ្តាំ​ថា៖ «ចូរ​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ឥឡូវ​ផង»។ 4 ព្យាការី​យេរេមា​ក៏​ទៅ​មក​ក្នុង​បណ្ដា‌ជន ដ្បិត​គេ​មិន​ទាន់​បាន​ឃុំ​ទុក​លោក​នៅ​ឡើយ។ 5 គ្រា​នោះ ពល‌ទ័ព​របស់​ផារ៉ោន ក៏​លើក​ចេញ​ពី​ទឹកដីអេស៊ីប​មក កាល​ពួក​ខាល់ដេ ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ដំណឹង​នោះ គេ​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។ 6 ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ព្យាការី​យេរេមា​ថា៖ 7 «ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ត្រូវ​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​អ្នក​ឲ្យ​មក​សួរ​ដល់​យើង​ថា ពួក​ពល‌ទ័ព​របស់​ផារ៉ោន ដែល​លើក​ចេញ​មក​ជួយ​អ្នក គេ​នឹង​វិល​ត្រឡប់​ទៅ​ទឹកដីអេស៊ីប ជា​ទឹកដី​របស់​គេ​វិញ។ 8 បន្ទាប់​មក ពួក​ខាល់ដេ​នឹង​មក​ម្តង​ទៀត។ ច្បាំង​នឹង​ទី​ក្រុង​នេះ ហើយ​ចាប់​យក រួច​គេ​នឹង​ដុត​ចោល»។ 9 ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា៖ «កុំ​បញ្ឆោត​ខ្លួន​អ្នក​រាល់​គ្នា​ដោយ​ថា» ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​មិន​ថយ​ចេញ​ទៅ​ទេ។ 10 ទោះ​បើ​អ្នក​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល​របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​អ្នក ឲ្យ​សល់​តែ​អ្នក​របួស​ក៏​ដោយ ក៏​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ»។ 11 នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន 12 ព្យាការី​យេរេមា​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ​ទៅ​ទឹកដី​បេនយ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​ក្នុង​ចំណោម​អ្នក​ទឹកដី​នោះ។ 13 ពេល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេនយ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ទឹកដី​យេរេមា ដោយ​ចោទ​ថា៖ «អ្នក​ចូល​ដៃ​ខាង​ពួក​ខាល់ដេ»។ 14 ព្យាការី​យេរេមា​ប្រកែក​ថា៖ «មិន​មែន​ទេ ខ្ញុំ​មិន​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​ព្យាការី​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ។ 15 ពួក​ចៅ‌ហ្វាយ​មាន​សេចក្ដី​ក្រោធ​នឹង​ព្យាការី​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក។ 16 កាល​ព្យាការី​យេរេមា​បាន​ចូល​ទៅ​ក្នុង​គុក នៅ​បន្ទប់​ក្រោម​ដី នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ។ 17 ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្ដេច​សួរ​លោក​ដោយ​សម្ងាត់​នៅ​ក្នុង​ដំណាក់​ថា៖ «តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌អម្ចាស់​ឬ​ទេ?»។ ព្យាការី​យេរេមា​ទូល​តប​ថា៖ «មាន»។ លោក​ក៏​ទូល​ទៀត​ថា៖ «ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន»។ 18 មួយ​ទៀត ព្យាការី​យេរេមា​ក៏​ទូល​សួរ​ព្រះបាទ​សេដេគា​ថា៖ «តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​នឹង​ទ្រង់ ឬ​នឹង​ពួក​នាម៉ឺន ឬ​នឹង​ពួក​ជន​ជាតិ​នេះ បាន​ជា​ដាក់​ទូល‌បង្គំ​នៅ​ក្នុង​គុក​ដូច្នេះ? 19 ឥឡូវ តើ​ពួក​ព្យាការី​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា ដែល​គេ​ថ្លែងទំនាយ​ថា ស្តេច​បាប៊ីឡូន​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ទឹកដី​នេះ​ឡើយ​នោះ? 20 ឥឡូវ​នេះ ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់‌សណ្តាប់ សូម​មេត្តា​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​បន្តិច សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​របស់​ស្មៀន​យ៉ូណាថាន​ទៀត​ឡើយ ក្រែង​ទូល‌បង្គំ​ស្លាប់​នៅ​ទី​នោះ»។ 21 ដូច្នេះ ព្រះបាទ​សេដេគា​បាន​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទី‌លាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​មួយ​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់។ ដូច្នេះ ព្យាការី​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​នោះ។

ជំពូក ៣៨

1 លោក​សេផា‌ធា​ជា​កូន​របស់​លោក​ម៉ាត់‌ថាន លោក​កេដា‌លា​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ លោក​យេហ៊ូ‌កាល​ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ផាស‌ហ៊ើរ​ជា​កូន​របស់​លោក​ម៉ាល់គា បាន​ឮ​ពាក្យ​ដែល​លោក​យេរេមា​ធ្លាប់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖ 2 «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ ​អ្នក​ដែល​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន‌ជាតិ​ខាល់ដេ​នឹង​បាន​រួច​ជីវិត 3 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ក្រុង​នេះ​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​ស្ដេច​ទឹកដី​បាប៊ី‌ឡូន ហើយ​គេ​នឹង​ដណ្ដើម​យក​បាន​មិន​ខាន»។ 4 ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ ដល់​ជន​ជាតិ​នេះ​ទេ គឺ​ឲ្យ​គេ​ត្រូវ​អន្តរាយ​វិញ»។ 5 ព្រះបាទ​សេដេគា​មាន​រាជ‌ឱង្ការ​តប​ថា៖ «មើល៍! វា​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ស្តេច​មិន​អាច​នឹង​ធ្វើ​អ្វី​ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា​បាន​ទេ»។ 6 គេ​ក៏​ចាប់​យក​ព្យាការី​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទី‌លាន​គុក គេ​យក​ខ្សែ​សម្រូត​ព្យាការី​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់ ហើយ​ព្យាការី​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។ 7 លោក​អេបេឌ មេលេក ជនជាតិអេត្យូពី ដែលជា​មហាតហិក​នៅ​ក្នុង​វាំង​។ គាត់​បាន​ឮ​ថា គេ​ដាក់​ព្យាការី​យេរេមា​ក្នុង​គុក​ងងឹត​។ គ្រា​នោះ ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ បេនយ៉ាមីន។ 8 អេបេឌ មេលេក​ក៏​ចេញ​ពី​ព្រះ‌រាជ​វាំង​ទៅ​ទូល​ស្តេច​ថា៖ 9 «ឱ​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ព្យាការី​យេរេមា។ ពួកគេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ការអត់​ឃ្លាន​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទេ»។ 10 ដូច្នេះ ស្ដេច​បង្គាប់ ​អេបេឌ មេលេក ជា​ជនជាតិអេត្យូពីថា៖ «ចូរ​នាំ​មនុស្ស​សាម​សិប​នាក់​ពី​ទី​នេះ​ទៅ​ជា‌មួយ​អ្នក ហើយ​យកព្យាការី​យេរេមា ​ចេញ​ពី​គុក​ងងឹត​មកក្រែង​លោក​ស្លាប់»។ 11 ដូច្នេះ អេបេឌ មេលេក​ក៏​យក​មនុស្ស​ទាំង​នោះ​ទៅ​ជា‌មួយ ចូល​ទៅ​ក្នុង​ព្រះ‌រាជ​ដំណាក់ គឺ​ទៅ​កាន់​បន្ទប់​សម្លៀក​បំពាក់​នៅ​ក្នុង​ឃ្លាំង យក​ក្រណាត់​ចាស់ៗ និង​សម្លៀក​បំពាក់​រយ៉ី‌រយ៉ៃ​ពី​កន្លែង​នោះ ហើយ​ចងនឹង​ខ្សែ​ពួរ សម្រូត​ចុះ​ទៅ​ឲ្យ​យេរេមា​នៅ​ក្នុង​អណ្ដូង​ងងឹត។ 12 អេបេឌ មេលេក ជា​ជនជាតិ អេត្យូពី ក៏​ប្រាប់ព្យាការី យេរេមា​ថា៖ «សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែ​ពួរ​ទៅ​ព្យាការី​យេរេមា​ក៏​ធ្វើ​ដូច្នោះ។ 13 រួច​ក្រោយមក ពួកគេ​យោង​ទាញ​ព្យាការី​យេរេមា​ឡើង​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​ចាំយាមវិញ។ 14 ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ទៅ​នាំ​ព្យាការី​យេរេមា មក​នៅ​ត្រង់​ទ្វារ​ទី​បី​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌ជាម្ចាស់ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ព្យាការី​យេរេមា​ថា៖ «យើង​ចង់​សួរ​អ្នកនៅការមួយ កុំ​លាក់​នឹង​យើង​ឡើយ»។ 15 ព្យាការី​យេរេមា​ ទូលព្រះបាទ​សេដេគា​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​ជ្រាប តើ​ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​មែន​ទេ​? ហើយ​បើ​ទូល‌បង្គំ​ឲ្យជាយោបល់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ»។ 16 ព្រះបាទ​សេដេគា​ស្បថ​នឹងព្យាការី​យេរេមា​ដោយ​សម្ងាត់​ថា៖ «ដូច​ជា​ព្រះ‌ជាម្ចាស់មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ព្រះ‌អង្គ​បាន​បង្កើត​ព្រលឹង​ឲ្យ​យើង​ នោះ​​យើងនឹង​មិន​សម្លាប់ ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​អ្នក​ឡើយ»។ 17 ព្យាការី​យេរេមា​ទូល​ព្រះបាទ​សេដេគា​ថា៖ «ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ពិភពទាំងមូល គឺ​ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​រកអ្នកសឹកនាំ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​បំផ្លាញ​ដែរ។ គឺ​ទ្រង់ និង​ពួក​វង្សាក៏​បាន​រួច​ជីវិត​ដែរ។ 18 ប៉ុន្តែ បើ​ទ្រង់​មិន​ព្រម​ចេញ​ទៅ​រកពួកអ្នកដឹកនាំ​របស់​ស្តេច​បាប៊ីឡូន​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ។ ពួក​គេ​នឹង​ដុត​ចោល ហើយ​ទ្រង់​ក៏​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ»។ 19 ព្រះបាទ​សេដេគាមាន​រាជ‌ឱង្ការទៅ​កាន់​ព្យាការីយេរេមា​ថា៖ «យើង​ខ្លាច​ពួក​ជនជាតិ​យូដា ដែល​ចូល​ដៃ​ខាង​ពួក​ខាល់ដេ ហើយ​ក្រែង​ជនជាតិខាល់ដេ​ប្រគល់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ហើយ​គេ​ប្រព្រឹត្តអាក្រក់មកលើ​យើង»។ 20 ព្យាការី​យេរេមា​ទូល​តប​ថា៖ «គេ​មិន​ប្រគល់​ទ្រង់​ទៅ​ឲ្យពួកគេទេ។ សូម​ទ្រង់​ស្តាប់​តាមព្រះ‌បន្ទូលនៃ​ព្រះ‌ជាម្ចាស់ តាម​ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្ដី​សុខ ហើយ​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ។ 21 ដ្បិតប្រសិន‌បើ​ទ្រង់​យាង​ចេញ​ទៅ​ក្រៅនោះគឺជាជម្រកជីវិត ព្រះ‌ជាម្ចាស់បាន​សម្ដែង​សេចក្ដី​នេះ​ ឲ្យ​ទូល‌បង្គំបាន​ឃើញ។​ 22 ស្ត្រី​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ដំណាក់​របស់​ស្តេច​យូដា នឹង​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន ហើយ​ ស្ត្រី​ទាំង​នោះ​នឹង​ពោល​ថា ពួក​ជំនិត​របស់​ទ្រង់​បាន​បញ្ឆោត​ទ្រង់ ហើយ​ក៏​ឈ្នះ​ទ្រង់​ផង ឥឡូវ​នេះ ព្រះ‌បាទ​របស់​ព្រះ‌ករុណា​ផុង​ជាប់ ទៅ​ក្នុង​ភក់​ហើយ នោះ​គេ​ងាក​ចេញ​ពី​ទ្រង់​ទៅ។ 23 គេ​នឹង​នាំ​ភរិយា និង​ព្រះ‌រាជ្យ​បុត្រ​របស់ព្រះ‌ករុណា​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​ព្រះ​ករុណា​ផ្ទាល់​ក៏​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវភ្លើង​ឆេះ»។ 24 ព្រះបាទ​សេដេគា​មាន​រាជ‌ឱង្ការ​ទៅកាន់ព្យាការី​យេរេមា​ថា៖ «កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ។ 25 ប៉ុន្តែ បើ​ពួក​ចៅ‌ហ្វាយ​ឮ​ថា យើង​បាន​និយាយ​នឹង​អ្នក ហើយ​គេ​មករក​អ្នក ដោយ​ពាក្យ​ថា ចូរ​ប្រាប់​យើង​ពី​សេចក្ដី​ដែល​អ្នក​បាន​ទូល​ដល់​ស្តេច កុំ​លាក់​យើង​ឲ្យ​សោះ យើង​មិន​សម្លាប់​អ្នក​ទេ ហើយ​ប្រាប់យើង​ពី​សេចក្ដី​ដែល​ស្តេច​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​ដែរ។ 26 អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ថា ខ្ញុំ​គ្រាន់​តែ​ទូល‌អង្វរ​ស្ដេច សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​យ៉ូណាថាន ឲ្យ​ស្លាប់​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ»។ 27 បន្ទាប់​មក ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​មក​ឯ​យេរេមា​សួរ​យ៉ាង​នោះ​មែន ហើយ​លោក​ប្រាប់​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ស្តេច​បាន​បង្គាប់។ ដូច្នេះ គេ​ក៏​លែង​និយាយ​នឹង​លោក​ទៅ ពី​ព្រោះ​ការ​នោះ​មិន​បាន​បើក​ឲ្យ​គេ​ឃើញ​ទេ។ 28 ដូច្នេះ ​ព្យាការី​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡិម​បាន។

ជំពូក ៣៩

1 នៅ​ខែ​ទី​ដប់ ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន ​នៃ​រជ្ជកាល​ព្រះ‌បាទសេដេ‌គា ជា​ស្ដេច​ទឹកដី​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសាជា​ស្ដេចទឹកដី​បាប៊ី‌ឡូន លើក​កង‌ទ័ព​ទាំង​មូល​មក​ដល់​ក្រុងយេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ទីក្រុង។ 2 នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ ​នៃ​រជ្ជកាល​ព្រះ‌បាទសេដេ‌គាកង‌ទ័ព​បាប៊ី‌ឡូន​ បាន​ទម្លុះ​កំពែង​ក្រុង។ 3 ពេល​នោះមេ‌ទ័ព​របស់​ស្ដេច​ទឹកដី​បាប៊ី‌ឡូន ​ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេ‌ទ័ព​ទាំង​នោះ គឺ​លោក​នើកាល-‌សារេ‌ស៊ើរ លោក​សាំការ-‌នេប៊ូ លោក​សាសេ‌គិម ជា​មេ​លើ​ពួកមហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ទឹកដី​បាប៊ី‌ឡូន។ 4 វាបានកើតឡើងក្នុងកាល​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ។ ហើយពួកគេ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ។ ស្តេច​ចេញ​តម្រង់​ទៅ​ឯទឹកដី​វាល។ 5 ប៉ុន្តែ ពល‌ទ័ព​ជនជាតិ​ខាល់ដេ ក៏​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ។ កាល​ពួកគេ​ចាប់​ទ្រង់​បាន​ហើយ ក៏​នាំ​ទៅ​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ទឹកដី​ហាម៉ាត ហើយ​នេប៊ូក្នេសា​ក៏​កាត់​ទោស​ព្រះអង្គ។ 6 ស្តេច​បាប៊ីឡូន​សម្លាប់​ពួក​បុត្រា​របស់ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​របស់ព្រះអង្គ​ត្រង់​រីបឡា​នោះ ក៏​សម្លាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ទឹកដី​យូដា​ដែរ។ 7 ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​នាំ​ទៅ​ឯ​ទឹកដី​បាប៊ីឡូន។ 8 ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង។ 9 បន្ទាប់​មក នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្ដា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង។ ហើយក៏រួមទាំង​ពួក​អ្នក​ដែល​ចូល​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ទឹកដី​បាប៊ីឡូន។ 10 ប៉ុន្តែ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្ដា‌ជន ជា​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ ឲ្យ​នៅ​ក្នុង​ទឹកដី​យូដា។ ហើយ​នៅ​គ្រា​នោះ ពួកគេ​ក៏​ឲ្យ​ដំណាំ​ទំពាំង​បាយជូរ និង​ចម្ការ​គឺនៅក្នុងថ្ងៃតែមួយ។ 11 ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​ព្យាការី​យេរេមា​ថា៖ 12 «ចូរ​ទំនុក‌បម្រុង​ព្យាការី​យេរេមាឲ្យ​បាន​ល្អ​ផង កុំ​ធ្វើ​បាប​លោក​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ»។ 13 ដូច្នេះ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ហើយ​នេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រ៉ាប-ម៉ាក់ ព្រម​ទាំង​ចៅ‌ហ្វាយ​ធំៗ​ទាំង​អស់​របស់​ស្តេច​បាប៊ីឡូន។ 14 ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​ព្យាការី​យេរេមា​ពី​ទី‌លាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​នាំ​លោក​ទៅ​ផ្ទះវិញ ដូច្នេះ លោកយេរេមា​បាន​រស់នៅ​ក្នុងចំណោម​ប្រជា​ជនទាំងនោះ។ 15 ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ បាន​មក​ដល់​ព្យាការីយេរេមា ពេល​លោក​ជាប់​នៅ​ក្នុង​ទី‌លាន​គុក​នៅ​ឡើយ នោះ​ថា៖ 16 «ចូរ​ទៅ​ប្រាប់​អេបេឌ-មេលេកជាជនជាតិអេត្យូពី ដូច្នេះ គឺ​ថា​ព្រះ‌ជាម្ចាស់នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​នាំ​អស់​ទាំង​ពាក្យ​របស់​យើង​មក​លើក្រុង​នេះ ឲ្យ​បាន​សេចក្ដី​អាក្រក់ មិន​មែន​ជា​សេចក្ដី​ល្អ​ទេ។ ពាក្យ​ទាំង​នោះ​នឹង​បាន​សម្រេច​នៅ​មុខ​អ្នក​ក្នុង​ថ្ងៃ​នោះ។ 17 ប៉ុន្តែ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ជួយ​អ្នក​ឲ្យ​រួច​នៅ​ថ្ងៃ​នោះ ហើយ​អ្នក​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​មនុស្ស​នោះ ដែល​អ្នក​ខ្លាច​ឡើយ។ 18 ដ្បិត​យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​ពិត​ប្រាកដ អ្នក​មិន​ត្រូវ​ដួល​ដោយ​ដាវ​ឡើយ គឺ​នឹង​បាន​រួច​ជីវិត ពី​ព្រោះ​អ្នក​បាន​យក​យើង​ជា​ទី​ទុក​ចិត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់»។

ជំពូក ៤០

1 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ​មក​កាន់​ព្យាការី​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ ដាក់​ច្រវាក់ ជា‌មួយ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​នាំទៅ​ជា​ឈ្លើយ​នៅ​ទឹកដី​បាប៊ីឡូន​នោះ។ 2 មេ‌ទ័ព​ធំ​យក​ព្យាការី​យេរេមា​មក​និយាយ​ថា៖ «ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​នេះ​ទម្លាក់​លើ​ទី​នេះ។ 3 ហើយ​ព្រះ‌ជាម្ចាស់​បាន​នាំ​ការ​នេះ​មក ព្រម​ទាំង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ ហើយ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ហេតុ​នោះ​បាន​ជា​ការ​នេះ​កើត​ដល់​អ្នក​រាល់​គ្នា។ 4 ដូច្នេះ មើល៍! នៅ​ថ្ងៃ​នេះ ខ្ញុំ​ដោះ​ច្រវាក់​ចេញ​ពី​ដៃ​អ្នក។ ប្រសិន‌បើ​អ្នក​ចូល​ចិត្ត​ទៅ​ទឹកដី​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បម្រុង​អ្នក​ដោយ​ល្អ តែ​បើ​មិនពេញ​ចិត្ត​ទៅ​ឯ​ទឹកដី​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ ទឹកដីទាំង​មូល​នៅ​មុខ​អ្នក​ហើយ។ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ អ្នក​ទៅ​ចុះ»។ 5 ពេល​​លោក​យេរេមា​​មិន​ទាន់​ឆ្លើយ លោក​នេប៊ូ‌សារ៉ា‌ដាន​ក៏​ពោល​ទៀត​ថា៖ «សុំ​លោក​វិល​ទៅ​ជួប​នឹង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និងកូន​លោក​សាផាន ដែល​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ទឹកដី​យូដា​នោះ។ សូមស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ទៅ ឬ​មួយ​លោក​ចង់​ទៅ​កន្លែង​ណា​ផ្សេង​ទៀត តាម​ចិត្ត​លោក​ប្រាថ្នា»។ លោក​រាជ​ប្រតិភូ​បាន​ប្រគល់​ស្បៀង និង​ជំនូន​ខ្លះ​ទៀត ជូន​លោក ហើយ​ប្រាប់​ឲ្យ​លោក​ចេញ​ទៅ។ 6 លោក​យេរេមា​ក៏​ទៅ​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ទឹកដី​នោះ។ 7 ពេលនោះ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ទឹកដី​ស្រែ​ចម្ការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម ​ឡើង​ជា ចៅ‌ហ្វាយ​លើ​ទឹកដី ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ទឹកដី ដែល​មិន​បាន​ចាប់​ទៅ​ជា​ឈ្លើយ នៅ​ទឹកដី​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាចលោក។ 8 ដូច្នេះ ពួកគេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ាគឺ​មានអ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា យ៉ូ‌ហា‌ណាន និង​យ៉ូណាថាន ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថានហ៊ូមែត និង​ពួក​កូន​របស់អេផាយ ពី​ទឹកដី​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង។ 9 កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ និង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា៖ «កុំ​ខ្លាច​នឹង​បម្រើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ទឹកដីនេះ ហើយ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ។ 10 មើល៍! ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា​ដែល​មក​រក​យើង​រាល់​គ្នា។ ដូច្នេះ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង​ទុក​ដាក់​ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ។ ហើយរស់​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​ទៅ»។ 11 មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ទឹកដី​ម៉ូអាប់ និង​នៅ​កណ្ដាល​ពួក​កូន​ចៅ​អាំម៉ូន និង​នៅ​ទឹកដី​អេដុម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ទឹកដី​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​នៅ​សល់ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ។ 12 ពួក​យូដា​ទាំង​នោះ ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ទឹកដី​យូដា ជួប​កេដាលា​ត្រង់​មីសប៉ា។ ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ​ជា​ច្រើន។ 13 យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ទឹកដី​ស្រែ​ចម្ការ គេ​ក៏​មកជួប​កេដាលា​នៅ​ត្រង់​មីសប៉ា។ 14 គេ​ជម្រាប​លោក​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ប្អាលីស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន បាន​ចាត់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឲ្យ​មក​សម្លាប់​លោក?» តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​មិន​ជឿ​គេ​ទេ។ 15 ដូច្នេះ យ៉ូ‌ហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា ដោយ​សម្ងាត់​នៅ​ត្រង់​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ ខ្ញុំ​នឹង​សម្លាប់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ តើ​ទុក​ឲ្យ​វា​មក​សម្លាប់​លោក​ធ្វើ​អ្វី? ហេតុអ្វី​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស?» 16 ប៉ុន្តែ កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូ‌ហា‌ណាន ជា​កូន​ការា​ថា៖ «កុំ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​អំពី​អ៊ីស‌ម៉ា‌អែល​ទេ»។

ជំពូក ៤១

1 ប៉ុន្តែវាបានកើតឡើងនៅ​ខែ​ទីប្រាំពីរ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​ដប់​នាក់​ឯ​ទៀត ក៏​មករក​កេដាលា​ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិ‌ភោគ​អាហារ​ជា‌មួយ​គ្នា​នៅ​ទី​នោះ។ 2 អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ដប់​នាក់​ដែល​នៅ​ជា‌មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ គឺ​គេ​សម្លាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​​ទឹកដី​នោះ។ 3 អ៊ីស‌ម៉ា‌អែល​ក៏​សម្លាប់​ពួក​យូដា​ទាំង​អស់ ដែល​នៅ​ជា‌មួយ​កេដាលា​ត្រង់​មីសប៉ា​ដែរ ព្រម​ទាំង​ពួក​ខាល់ ជា​ទាហាន​ដែល​នៅ​ទី​នោះ​ផង។ 4 កន្លង​បាន​ពីរ​ថ្ងៃ ក្រោយ​ដែល​សម្លាប់​កេដាលា​ហើយ ឥត​មាន​អ្នក​ណា​ដឹង​សោះ។ 5 នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​ប៉ែតសិប​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​តង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់។ 6 ដូច្នេះ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ ក៏​និយាយ​ថា៖ «សូម​មករក​កេដាលា ជា​កូន​អ័ហ៊ី‌កាម!» 7 ពេល​គេ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ក៏​សម្លាប់​គេ​បោះ​ចោល​ទៅ​ក្នុង​អណ្ដូង។ 8 ប៉ុន្តែ ក្នុង​ចំណោម​ពួក​គេ មាន​ដប់​នាក់​ពោល​ទៅ​កាន់​លោក​អ៊ីស្មា‌អែល​ថា៖ «សូម​កុំ​សម្លាប់​យើង​ខ្ញុំ​អី យើង​ខ្ញុំ​មាន​ស្បៀង​អាហារ​លាក់​ទុក​នៅ​ក្នុង​ចម្ការ គឺ​មាន​ស្រូវ មាន​អង្ករ ប្រេង និង​ទឹក​ឃ្មុំ»។ លោក​អ៊ីស្មា‌អែល​ក៏​ទុក​ជីវិត​ឲ្យ​អ្នក​ទាំង​ដប់​នោះ។ 9 អណ្ដូង​ដែល​លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​អ្នក​ដែល​គាត់​បាន​សម្លាប់ ជា​អណ្ដូង​ដែល​ព្រះ‌បាទ​អេសា ជា​ស្ដេចទឹកដី​យូដា​បាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ជា​មួយ​ព្រះ‌បាទ​បាសា ជា​ស្ដេច​ទឹកដី​អុីស្រា‌អែល។ លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​ពេញ​ក្នុង​អណ្ដូង​នោះ។ 10 បន្ទាប់មក លោក​អ៊ីស្មា‌អែល​ចាប់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ផ្ទុក‌ផ្ដាក់​ទៅ​ឲ្យ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មើល​ខុស​ត្រូវ នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មា‌អែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅទឹកដី​អាំម៉ូន។ 11 កាល​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយលោក បានឮ​ពី​ការអាក្រក់​ទាំង​ប៉ុន្មាន​ដែល​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​បាន​ប្រព្រឹត្ត។ 12 ដូច្នេះ ពួក​គេ​ក៏​នាំ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា។ ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​គីបៀន។ 13 មានការមួយបានកើតឡើង គឺប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​នាំ​មក​ជា​មួយ ឃើញ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​លោក គេ​ត្រេក‌អរ​យ៉ាង​ខ្លាំង។ 14 ដូច្នេះ ប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ ចូល​រួមជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។ 15 ប៉ុន្តែ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា និង​បក្ស‌ពួក​របស់​គាត់​ប្រាំ​បី​នាក់ ដែលបានមកពីលោកយ៉ូហាណាន។ ​គាត់បាន​គេចខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ទឹកដី​អាំម៉ូន។ 16 លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ព្រម​ទាំង​ពួក​មេ​ទាហាន​នៅ​ជា​មួយ បាន​នាំ​ប្រជា‌ជន​ដែល​លោក​រំដោះ​ពី​លោក​អ៊ីស្មា‌អែល​នៅ​គីបៀន​មក​វិញ គឺ​ទាំង​ទាហាន ទាំង​ស្ត្រី ទាំង​ក្មេងៗ ទាំង​មហា‌តលិក​ដែល​នៅ​សេស‌សល់ ហើយ​ត្រូវ​លោក​អ៊ីស្មា‌អែល​ចាប់​ពី​មីសប៉ា ក្រោយ​បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម។ 17 ក្រោយមក ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម។ ពួកគេបម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ទឹកដី​អេស៊ីប ដោយព្រោះ​គេច​ពី​ពួក​ខាល់ដេ។ 18 ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ទឹកដី​បាប៊ី‌ឡូន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ទឹកដី។

ជំពួក ៤២

1 ពួក​មេ‌ទ័ព​ទាំង​អស់ លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា លោក​យេសា‌នា​ជា​កូន​របស់​លោក​ហូសា‌យ៉ា និង​ប្រជា‌ជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ នាំ​គ្នា​ទៅ​ជួប​ព្យាការី​យេរេមា។ 2 ពួកគេថ្លែងថា៖ «សូមយកការទាំងអស់នេះមកដាក់ចំពោះព្រះអង្គ។ សូមអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះរបស់លោក សម្រាប់មនុស្សទាំងនេះដែលមានចំនួនតិច ដូចលោកឃើញហើយ។ 3 សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បង្ហាញ​ឲ្យ​យើង​ស្គាល់​ផ្លូវ​ដែល​ពួកយើង​ត្រូវ​ដើរ និងអ្វីដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើផង»។ 4 ព្យាការី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​បានឮពីអ្នកទាំងអស់គ្នា​ហើយ។ ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក។​ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ព្រះ‌បន្ទូល​ ដែល​ព្រះ‌អម្ចាស់​ឆ្លើយ​មក​អ្នក។​ មិនលាក់‌លៀម​ពី​អ្នកឡើយ»។ 5 ពួក​គេនិយាយទៅ​កាន់​លោក​យេរេមា​ «សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ និង​ដោយ​ស្មោះ​ត្រង់ ទាស់នឹងយើង ប្រសិន​បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម អ្វី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បង្គាប់​មក​យើង​បានធ្វើ។ 6 ទោះបីជាយ៉ាង ការល្អឬអាក្រក់ក្តី យើងនឹងស្តាប់តាមសម្លេងនៃព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង ទៅកាន់អស់អ្នកដែលយើងបញ្ចូនអ្នកទៅគេ ដូច្នេះការនេះនឹងបានល្អសម្រាប់យើង គឺនៅពេលដែលយើងស្តាប់បង្គាប់សម្លេងព្រះអម្ចាស់ជាព្រះ»។ 7 នៅចុងថ្ងៃទីដប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា។ 8 ដូច្នេះ លោក​ក៏​ហៅ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ប្រជា‌ជន​ទាំង​មូល តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ 9 លោក​បានថ្លែងទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ 10 ប្រសិន​បើ​អ្នក​រាល់​គ្នាបន្ត​រស់​នៅ​ក្នុងទឹកដីនេះ យើង​នឹង​ធ្វើឲ្យ​អ្នក​រាល់​គ្នារឹងមាំ គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ដាំ​អ្នក​រាល់​គ្នា គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ យើង​នឹង​បង្វែការមហន្តរាយចេញពី​អ្នក​រាល់​គ្នា។ 11 នេះគឺជាព្រះ‌បន្ទូលនៃ​ព្រះ‌អម្ចាស់ កុំ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ។ ដ្បិតយើង​នឹង​ប្រោស​មេត្តា​ដល់​អ្នក​។ 12 ដ្បិត យើងនឹងក្តី​មេត្តាដល់​អ្នក ហើយនឹងនាំអ្នក​ឲ្យ​ត្រឡប់​ទៅ​ទឹកដីរបស់​អ្នក​​វិញ។ 13 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ថា៖ «យើង​ខ្ញុំ​មិនរស់​នៅ​ក្នុង​ទឹកដីនេះ​ទេ» ប្រសិនបើអ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់សម្លេង​របស់យើង គឺជា​សម្លេងនៃព្រះអម្ចាស់ ជាព្រះ​របស់​អ្នក។ 14 ហើយ​អ្នកនិយាយ​ថា៖ «ទេ! យើង​រាល់​គ្នា​នឹង​ទៅរស់​នៅក្នុងទឹកដី​អេស៊ីបវិញ ជា​កន្លែង​ដែល​​មិន​ឃើញ​ចម្បាំង​ ក៏​មិន​ឮ​សូរ​ត្រែ ហើយមិន​ត្រូវ​អត់‌ឃ្លាន​ទេ។ ទី​នោះ​ដែល​យើង​នឹង​អាស្រ័យ​នៅ»។ 15 ពេលនេះ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ពួកអ្នកជនជាតិយូដាអើយ។ ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "បើ​អ្នក​រាល់​គ្នា​កាត់​ចិត្ត​នឹង​ទៅក្នុងទឹកដី​អេស៊ីបពិត ហើយ​ក៏​នឹងអាស្រ័យ​នៅ​ទី​នោះ 16 ដូច្នេះ ដាវ​ដែល​អ្នក​រាល់​គ្នា​ខ្លាច​នឹង​តាម​អ្នក​ទាន់ នៅ​ក្នុង​ទឹកដី​អេសុីប។ ហើយ​គ្រោះ​ទុរ្ភិក្ស​ដែល​អ្នក​រាល់​គ្នា​ខ្លាច នឹង​កើតនៅក្នុង​ទឹកដី​អេស៊ីប​ដែរ ហើយ​អ្នក​​នឹង​ត្រូវ​ស្លាប់​នៅ​ទី​នោះ។ 17 អស់អ្នក​ដែល​ពេញ​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ក្នុង​ទឹកដី​អេស៊ីប នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ និង​អាសន្ន‌រោគ។ គ្មាននរណាម្នាក់​សល់​ទេ ឬ​គេចរួច​ពី​ការ​អាក្រក់ ដែល​យើង​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ។ 18 ដ្បិត ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ ​អុីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​ទៅ​ទឹកដីអេស៊ីប យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ដូច​យើង​បាន​ជះ​ទៅ​លើ​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែរ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​ជេរ ប្រមាថ និង​ចំអក‌ឡក‌ឡឺយ​ឲ្យ​គ្នា អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទឹក​ដី​នេះ​វិញ​ឡើយ»។ 19 លោកយេរេមាបានថ្លែងថា «ព្រះបន្ទូលនៃព្រះអម្ចាស់ រំលឹកដល់អ្នកដែលជាជនជាតិយូដា។ កុំទៅទឹកដីអេសុីបឡើយ! ពីព្រោះយើងបានប្រាប់អ្នករួចហើយ គឺយើងនឹងទាស់ជាមួយនឹងអ្នករាល់គ្នានៅថ្ងៃនេះ។ 20 ដ្បិត អ្នក​រាល់​បានបោកចិត្តខ្លួនអ្នក ដោយ​សុំខ្ញុំ​ឲ្យ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា៖ សូម​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ ឲ្យ​យើង​ខ្ញុំ​ផង។ អ្វីៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះ‌បន្ទូល សូម​ប្រាប់​យើង​មក នោះយើង​​នឹង​ធ្វើ​តាម​ទាំង​អស់។ 21 ដ្បិតខ្ញុំ​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​ពុំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បង្គាប់​ឲ្យ​ខ្ញុំ​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា​ដែរ។ 22 ឥឡូវ​នេះ ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស ឬ​ដោយ​ជំងឺ​អាសន្ន‌រោគ ក្នុង​ទឹកដី​ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​រស់​នៅ»។

ជំពូក ៤៣

1 ​លោក​យេរេមា​ថ្លែង​ប្រាប់​ប្រជា‌ជន​ ចប់ហើយពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រគល់​ឲ្យ​លោក​នាំ​មក​ប្រាប់​ពួក​គេ។ 2 លោក​អសា‌រា​ជា​កូន​របស់​លោក​ហូសា‌យ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួកដេលអំនួតបាន ពោល​មក​កាន់​លោក​យេរេមា​ថា៖ «លោក​និយាយ​កុហក។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង ពុំ​បាន​ចាត់​លោក​ឲ្យ​មក​ហាម​ពួក​យើង​ទៅ​រស់​នៅ​ទឹកដី​អេស៊ីប​ទេ។ 3 ដ្បិតបារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទេ​តើ ដែល​អុច‌អាល​លោក​ឲ្យ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយអ្នកធ្វើឲ្យយើងស្លាប់ និងចាប់ពួក​យើង​ធ្វើ​ឈ្លើយ​នៅ​បាប៊ី‌ឡូន»។ 4 លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេ‌ទ័ព និង​ប្រជា‌ជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ទឹកដី​យូដា​ឡើយ។ 5 លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព នាំ​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​នៅ​សេស‌សល់ ដែល​បានភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ផ្សេងៗ ហើយ​វិល​មក​រស់​នៅ​ក្នុង​ទឹកដីយូដា​វិញ។ 6 ពួកគេបានយក​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេងៗ រួមទាំង​បុត្រី​របស់​ស្ដេច និង​អ្នក​ផ្សេងទៀត ​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ បាន​ទុក​ឲ្យ​នៅ​ជា​មួយ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន​ទៅ​ជា​មួយ។ ពួកគេ​ក៏​នាំ​ព្យាការី​យេរេមា និង​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទៅ​ដែរ។ 7 គឺ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ទឹកដី​អេស៊ីប ហើយ​ទៅ​ដល់​ក្រុង​ថាផ្នេស ពួក​គេ​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ។ 8 ដូច្នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ នៅ​ថាផ្នេសដោយបន្ទូលថា៖ 9 «ចូរ​យក​ដុំ​ថ្ម​ធំៗ​ទៅ​កប់​ក្នុង​ដី​ឥដ្ឋ ដែល​ស្ថិត​នៅ​ព្រលាន​ធ្វើ​ពី​ឥដ្ឋ​ខាង​មុខ​មាត់​ទ្វារ​ដំណាក់​របស់​ស្ដេច​ផារ៉ោន នា​ក្រុង​តាផា‌ណែស ឲ្យ​ប្រជា‌ជន​យូដា​ឃើញ»។ 10 ក្រោយមកចូល​ប្រាប់​ពួក​គេ​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ មើល៍! យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​នេប៊ូ‌ក្នេសា ស្ដេច​ទឹកដី​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ យើង​នឹង​ដាក់​បល្ល័ង្ក​របស់​នេប៊ូ‌ក្នេសា​ត្រង់​កន្លែង​កប់​ថ្ម​នេះ ហើយ​នេប៊ូ‌ក្នេសា​ក៏​ដំឡើង​ស្វេតច្ឆត្រ​របស់​ខ្លួន​នៅ​កន្លែង​នេះ​ដែរ។ 11 នេប៊ូ‌ក្នេសា​នឹង​មក​វាយ​ទឹកដី​អេស៊ីប។ ពេល​នោះ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។ 12 យើង​នឹង​ដុត​កម្ទេច​វិហារ​របស់​ព្រះ​នានា​នៃ​ទឹកដី​អេស៊ីប។ គឺ​នេប៊ូ‌ក្នេសា​នឹង​ដុត​កម្ទេច​រូប​បដិមា​ទាំង​នោះ ហើយ​នាំ​យក​ខ្លះ​ទៅ​ជា​ជយ‌ភណ្ឌ​ផង។ នេប៊ូ‌ក្នេសា​នឹង​រឹប​អូស​យក​អ្វីៗ​ចេញ​អស់​ពី​ទឹកដី​អេស៊ីប ដូច​គេ​យក​ចៃ​ចេញ​ពី​អាវ​រោម​សត្វ​ដែរ។ នេប៊ូ‌ក្នេសា​ចាក​ចេញ​ទៅ​វិញ ដោយ​ជ័យជំនៈ។ 13 ​នេប៊ូ‌ក្នេសានឹង​កម្ទេច​ស្តូប​ទាំង‌ឡាយ នៅ​ក្រុង​បេត‌សេម៉េស នៅទឹកដី​អេស៊ីប។ ព្រម​ទាំង​ដុត​កម្ទេច​ទីសក្ការៈ​របស់​ព្រះ​នានា​នៃ​ទឹកដី​អេស៊ីប​ផង»។

ជំពូក ៤៤

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ឲ្យប្រាប់ ជន‌ជាតិ​យូដា​ដែល​តាំង​ទី​លំ‌នៅ​ក្នុង​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​ថាផ្នេស ក្រុង​ណូប និង​នៅ​ទឹកដី​ប៉ាត្រូស​ដូច​ត​ទៅ។ 2 «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​គ្រោះ​កាច​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ក្រុង​នានា​ក្នុង​ទឹកដី​យូដា។ មើល៍! សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​នៅ​សល់​តែ​គំនរ​បាក់​បែក ហើយគ្មាន​ប្រជា‌ជន​រស់​នៅ​ទេ។ 3 ការទាំងនោះ​កើត​​មក​ដោយសារមនុស្សធ្វើ​បាប ដោយ​ដុត​គ្រឿង​ក្រអូប គោរព​បម្រើ​ព្រះ​ដទៃ។ ជា​ព្រះ​ដែល​ពួក​គេ​ផ្ទាល់ និង​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់ផងដែរ។ 4 ដូច្នេះ យើង​បាន​ចាត់​អ្នក​បម្រើ​ទាំង​ប៉ុន្មាន​របស់​យើង គឺ​ពួក​ព្យាការីទៅកាន់ពួកគេ។ យើងចាត់ពួកគេឲ្យបា្រប់ថា៖ កុំ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​យើង​ស្អាប់នោះ​ឡើយ។ 5 ប៉ុន្តែ ពួក​គេ​មិនបាន​ស្ដាប់ទេ ហើយ​ក៏មិនងាក​ចេញ​ពី​អំពើ​អាក្រក់​ដែរ ហើយនៅតែដុត​គ្រឿង​ក្រអូប​ថ្វាយដល់​ព្រះ​ដទៃ​ទៀត។ 6 ដូច្នេះ កំហឹង​របស់​យើង​ក៏​ឆេះ‌ឆួល​ឡើង ដូច​ភ្លើង​ឆេះ​កម្ទេច​ក្រុង​នានា នៅ​ក្នុងទឹកដីយូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅសល់តែ​គំនរ​បាក់​បែក និង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដូច​សព្វ​ថ្ងៃ»។ 7 ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការអាក្រក់ទាស់នឹងខ្លួនឯង? ហេតុអ្វីបានជានាំប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ចេញ​ពី​ទឹកដី​យូដា? នឹងគ្មានអ្នកណាម្នាក់បានរួចជីវិតឡើយ។ 8 តាមរយៈអំពើអាក្រក់របស់អ្នកបានធ្វើឲ្យយើងខឹងជាមួយ និងទង្វើនៃដៃរបស់អ្នករាល់គ្នាដោយថ្វាយតង្វាយដុតដល់ព្រះផ្សេងជាច្រើន នៅក្នុងទឹកដីអេសុីប គឺជាកន្លែងដែលអ្នកបានទៅតាំងទីលំនៅ។ អ្នកបានរស់នៅទីនោះដូច្នេះកន្លែងនោះនឹងត្រូវបំភ្លាញ ដូច្នេះពួកអ្នកនឹងក្លាយទៅជាបណ្តាសារ នៅក្នុងចំណោមប្រជាជាតិនានា នៅលើផែនដីនេះ។ 9 តើ​អ្នក​រាល់​គ្នា​ភ្លេច​អំពើ​អាក្រក់​ដែល​ដូនតា​របស់​អ្នក​រាល់​គ្នា ស្ដេច​ទឹកដី​យូដា ពួក​ស្រី​ស្នំ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ក្នុង​ទឹកដី​យូដា និង​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡឹម​ហើយ​ឬ? 10 រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ»។ 11 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សម្រេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន‌ជាតិ​យូដា​ទាំង​មូល។ 12 ដ្បិត យើង​នឹង​ប្រហារ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ទឹកដីអេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ទឹកដី​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ នេះគឺជាការក៏អាក្រក់បំផុត។ 13 ដ្បិត យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ទឹកដី​អេស៊ីប ដូច​យើង​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ​ដែរ។ 14 ពេលនេះ ក្នុង​ចំណោម​ជន‌ជាតិ​យូដា ​ដែល​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ទឹកដី​អេស៊ីប​នេះ គ្មាន​នរណា​ម្នាក់​រត់​រួច និង​រស់​រាន​មាន​ជីវិត​ឡើយ។ ទោះ​បី​ពួក​គេ​ប្រាថ្នា​ចង់​វិល​ត្រឡប់​ទៅទឹកដី​យូដា​វិញ​ក្ដី ក៏​ពួក​គេ​វិល​ទៅ​វិញ​មិន​បាន​ដែរ លើក‌លែង​តែ​មនុស្ស​មួយ​ចំនួន​តិចណាស់ដែលបានរួចជីវិត»។ 15 ក្រោយមក ពួកអ្នក​ដែល​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ទី​នោះ និង​ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ទឹកដីអេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមា​វិញ​។ 16 ពួកគេនិយាយបែបនេះថា៖ «ទោះ​បី​លោក​មាន​ប្រសាសន៍​មក​យើង​ក្នុង​នាម​ព្រះ‌អម្ចាស់​ក្ដី ក៏​យើង​មិន​ចង់​ស្ដាប់​ពាក្យ​របស់​លោក​ដែរ។ 17 ដ្បិត យើង​ចង់​ធ្វើ​អ្វីៗ​តាម​ការ​សម្រេច​របស់​យើង គឺ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌​ដូច​យើង និង​ដូនតា​របស់​យើង ព្រម​ទាំង​ស្ដេច និង​ពួក​មន្ត្រី​ធ្លាប់​ធ្វើ​នៅ​តាម​ក្រុង​នានា​ក្នុង​ទឹកដី​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ហើយក្រោយមក យើងនឹង​មាន​អាហារ​បរិភោគ​បរិបូណ៌ ហើយនឹងជម្រុងចម្រើន ដោយគ្មានការរងទុក្ខវេទនា​អ្វីទេ។ 18 ប៉ុន្តែ តាំង​ពី​ពេលដែលយើង​ឈប់ធ្វើការនោះវិញទេ គឺឈប់​ដុត​គ្រឿង​ក្រអូប និង​ឈប់​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌ យើង​ខ្វះ​ខាត​សព្វ​គ្រប់ ព្រម​ទាំង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្សផងដែរ»។ 19 ហើយពួកស្រីៗ​ទាំង​នោះ​និយាយ​បន្ថែមទៀត​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​ថ្វាយ​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌​នោះ តើនេះមិនមែនប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុងទេឬ ពេល​យើង​ធ្វើ​នំ​ឲ្យដូចជារូបរបស់​ម្ចាស់‌ក្សត្រី​ ហើយថ្វាយ​ព្រះ‌នាង ព្រម​ទាំង​ច្រួច‌ស្រា ថ្វាយដល់ស់​ម្ចាស់‌ក្សត្រីផងនោះ?» 20 ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល ទៅកាន់ទាំង​ប្រុស ទាំង​ស្រី និង​អស់​អ្នក​ដែល​បាន​ឆ្លើយ​តប​មក​លោក​ថា៖ 21 «តើព្រះអម្ចាស់មិនបានចាំ គ្រប់ទាំងគ្រឿង​ក្រអូប​ដែល​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដេច មន្ត្រី និង​អ្នក​ស្រុក បាន​ដុត​តាមទី​ក្រុង​នានា​ក្នុង​ទឹកដី​យូដា ហើយនិង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម? ដ្បិត ព្រះ‌អម្ចាស់​ក៏​បាន​ឃើញ និង​ចង​ចាំ​ជានិច្ច​ផងដែរ។ 22 ក្រោយមក ព្រះ‌អម្ចាស់​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជាទឹកដី​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។ 23 ​ពី​ព្រោះអ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប និង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ ច្បាប់ និង​ដំបូន្មាន​របស់​ព្រះអង្គ»។ 24 លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល និង​ស្រីៗ​ទាំង​នោះ​ថា៖ «ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ទឹកដី​អេស៊ីប​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 25 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​បាន​និយាយ ហើយ​ធ្វើ​តាម​ពាក្យ​របស់​ខ្លួន​ភ្លាម គឺ​អ្នក​រាល់​គ្នា​និយាយ​ថា «យើង​ចង់​ធ្វើ​តាម​ពាក្យ​ដែល​យើង​បន់‌ស្រន់ ដោយ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌»។ ដូច្នេះ នឹងមិនបានតាមការបន់ស្រន់ឡើយ។ 26 សូមស្តាប់ ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ទឹកដី​អេស៊ីប​អើយ មើល៍! ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ យើង​សូម​ស្បថ​ក្នុង​នាម​ដ៏​ឧត្ដម​របស់​យើង​ផ្ទាល់​ថា៖ យើង​លែង​ឲ្យ​ជន‌ជាតិ​យូដា​ណា​ម្នាក់ ដែល​រស់​នៅ​ទឹកដី​អេស៊ីប​យក​ឈ្មោះ​យើង​មក​ស្បថ ដោយ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅទៀត​ហើយ។ 27 មើល៍! យើង​តាម​មើល​ពួក​គេ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ផ្ដល់​សុភមង្គល​ទេ។ ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​រស់​នៅ​ទឹកដី​អេស៊ីប នឹង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស រហូត​ដល់​ផុត​ពូជ។ 28 មនុស្ស​មួយ​ចំនួន​តូច ដែល​គេច​ផុត​ពី​មុខ​ដាវ​នឹង​ចាក​ចេញ​ពី​ទឹកដី​អេស៊ីប វិល​ត្រឡប់​ទៅ​ទឹកដី​យូដា​វិញ។ ដូច្នេះ ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​ទាំង​ប៉ុន្មាន ពី​ចំណោម​អស់​អ្នក​ដែល​មក​រស់​នៅ​ទឹក​អេស៊ីប​នេះ មុខ​ជា​ដឹង​ថា ពាក្យ​របស់​នរណា​បាន​សម្រេច​ជា​រូប​រាង តើ​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​ពួក​គេ។ 29 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា យើង​នឹង​ផ្ដល់​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​ឲ្យ​រង​ទុក្ខ​វេទនា​នៅលើទឹកដី​នេះ​ ហើយអ្នករាល់គ្នានឹងដឹងថាអ្វីកើតឡើងគឺស្រប​តាម​ពាក្យ​របស់​យើង​មែន។ 30 ព្រះអម្ចាស់មានព្រះបន្ទូលបែបនេះថា៖ មើល៍! ​«យើង​នឹង​ប្រគល់​ផារ៉ោន‌ហូប្រា ជា​ស្ដេចទឹកដី​អេស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក ​ដែល​ចង់​ប្រហារ​ជីវិត​ស្ដេច​នេះ។ ដូច​យើង​បាន​ប្រគល់​សេដេ‌គា ជា​ស្ដេច​ទឹកដី​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ទឹកដី​បាប៊ី‌ឡូន ជា​សត្រូវ​ដែល​ចង់​ប្រហារ​ជីវិត​សេដេ‌គា​យ៉ាង​នោះ​ដែរ គឺសត្រូវគេនឹងតាមប្រមាញ់ជីវិតគេដែរ»។

ជំពូក ៤៥

1 នេះ​ជា​ពាក្យ​ដែល​ព្យាការី​យេរេមា​បាន​និយាយ​នឹង​បារូក ជា​កូន​នេរីយ៉ា ក្នុង​កាល​ដែល​បារូក​បាន​សរសេរ​ពាក្យ​ទាំង​នេះ ចុះ​ក្នុង​ក្រាំង​តាម​មាត់​ព្យាការី​យេរេមា គឺ​នៅ​ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដោយលោកថ្លែងថា៖ 2 «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​អំពី​អ្នក​បារូក​អើយ 3 អ្នក​ពោល​ថា ខ្ញុំ​ត្រូវ​វេទនា​ហើយ! ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​កង្វល់ ថែម​ពី​លើ​ការ​ឈឺ​ចាប់​ដែល​ខ្ញុំ​កំពុង​តែ​មាន​ស្រាប់ ខ្ញុំ​ថ្ងូរ​រហូត​ដល់​អស់​កម្លាំង ខ្ញុំ​មិនអាចសម្រាកបានទេ។ 4 នេះគឺជាអ្វីដែលអ្នកប្រាប់ដល់គេ៖ ព្រះអម្ចាស់បានមានបន្ទូលការនេះ៖ យើង​នឹងមិន​កម្ទេច​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​សង់ឡើយ យើង​នឹង​ដក​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​ដាំ យើង​ធ្វើ​ដូច្នេះ​នៅ​លើ​ផែនដី​ទាំង​មូល។ 5 ប៉ុន្តែអ្នក តើ​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ឧត្តុង្គ‌ឧត្ដម​ឬ? កុំ​មាន​បំណង​ដូច្នេះ​ទៀត​ឡើយ។ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​សត្វ​លោក​ទាំង​មូល នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ តែ​យើង​នឹង​ឲ្យ​អ្នក​បាន​រួច​ជីវិត នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។

ជំពូក ៤៦

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យេរេមា ទាក់ទងនិង​ប្រជា‌ជាតិ​ផ្សេងៗ។ 2 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ស្ដេច​ទឹកដី​យូដា ព្រះ‌ចៅ​ផារ៉ោន‌នេកោ ជា​ស្ដេច​ទឹកដី​អេស៊ីប ស្ថិត​នៅ​ក្រុង​កើ‌កេ‌មីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ទឹកដី​បាប៊ី‌ឡូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ទឹកដី​អេស៊ីប និង​កង‌ទ័ព​របស់​ព្រះ‌ចៅ​ផារ៉ោន‌នេកោ​ដូច​ត​ទៅ៖ 3 ចូរ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព​តូច ឬ​ធំ ចូរ​រៀបចំ​ខ្លួន​ចូល​ច្បាំង។ 4 ទ័ព​សេះ​ត្រូវ​ចង​បង្ហៀរ​សេះ ហើយ​ឡើង​ជិះ​ទៅ ចូរ​តម្រៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែក សំលៀង​មុខ​លំពែង ហើយ​ពាក់​អាវ‌ក្រោះ​ទៅ។ 5 ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ពួក​គេ ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ? ពួក​គេ​នាំ​គ្នា​ដក​ទ័ព​ថយ ទាហាន​ដ៏​ខ្លាំង​ពូកែ​ត្រូវ​ខ្មាំង​សម្លាប់ ពួក​គេ​បាក់​ទ័ព​រត់ ឥត​បែរ​ក្រោយ​ឡើយ។ ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ 6 អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​ឡើយ ហើយពួកទាហានរបស់​ក៏​ពុំ​អាច​គេច​ខ្លួនបាន​ដែរ។ ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ នៅ​ទិស​ខាង​ជើង ​ដៃ​ទន្លេ​អឺប្រាត។ 7 តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់‌ជោរ​ឡើង ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង? 8 គឺ​​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូច ទន្លេ​នីល​ជន់‌ជោរ​ឡើង ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង។ អ្នកនៅអេសុីប​ថា៖ ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែនដី។ ខ្ញុំ​នឹង​វាយ​ក្រុង និងសម្បត្តិទ្រព្យ​ទាំង​អស់​។ 9 ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សម្រុក​ទៅ! រទេះ​ចម្បាំង។ ចូរ​សម្រុក​ទៅ​មុខ​យ៉ាង​លឿន! ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ទឹកដី​អេត្យូ‌ពី ទឹកដី​ពូធ ដែល​ជា​អ្នក​កាន់​ខែល និង​ទាហាន​ពី​​ទឹកដី​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ។ 10 នៅថ្ងៃ​នោះ​គឺជា​ថ្ងៃសងសឹក ​ដ្បិត​ព្រះ‌ជា‌អម្ចាស់នៃពិភពទាំងមួល ហើយព្រះជាម្ចាស់នឹងសង‌សឹកទៅលើ​ខ្មាំង​សត្រូវរបស់ព្រះអង្គ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ។ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ដ្បិត នៅទីនោះនឹងមាន​យញ្ញ‌បូជា ថ្វាយដល់ ព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល នៅ​ក្នុងទឹកដី​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។ 11 ឱ​កូន​ស្រី​ក្រមុំ​នៃទឹកដី​អេស៊ីព្ទ​អើយ ចូរ​ឡើង​ទៅ​ឯ​ទឹកដី​កាឡាត យក​ប្រទាល​មុខ​សះ​ចុះ អ្នក​នឹង​ប្រើ​ថ្នាំ​ច្រើន​មុខ ជា​ឥត​ប្រយោជន៍​ទេ អ្នក​នឹង​មើល​ខ្លួន​មិន​ជា​ឡើយ។ 12 ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ ព្រោះ​សម្រែក​របស់​អ្នក លាន់​ឮ​ពាស‌ពេញ​លើ​ផែនដី។ ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា ដួល​ស្លាប់​ទាំង​ពីរ​នាក់»។ 13 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់បាន​ថ្លែង​ប្រាប់ដល់​ព្យាការី​យេរេមា​អំពី​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ទឹកដីបាប៊ី‌ឡូន ត្រូវ​ទៅ​វាយ​ទឹកដី​អេស៊ីប៖ 14 «ចូរ​ប្រកាស​នៅ​ទឹកដី​អេស៊ីប ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​មីគដូល ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​ណូប និង​ក្រុង​ថាផ្នេស! ត្រូវ​ពោល​ថា ចូរ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅ ដ្បិត​ដាវនៃសង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំ‌វិញ​អ្នក​ហើយ។ 15 ហេតុ​អ្វី​បាន​ជា​ព្រះ​គោ ដ៏​ខ្លាំង​ពូកែ​របស់​អ្នក បែរ​ជាអោនមុខទៅដីដូច្នេះ? ពួកព្រះទាំងនោះគឺមិនអាចឈរបានទេ នៅ​ពេល​ព្រះ‌អម្ចាស់​ផ្ដួល​គេ ឲ្យរលំទៅលើដីនោះ។ 16 ព្រះជាម្ចាស់​ក៏​បាន​ធ្វើមនុស្សចំនួនច្រើភ័យញ័រ។ ​ទាហាន​បានដូលលើគ្នាម្តងមួយៗ​។ ពួក​គេ​បានទាំង​ពោល​ថា ចូរ​យើង​ក្រោក​ឡើង។ ត្រឡប់​ទៅ​ផ្ទះយើងវិញ។ សូមឲ្យយើងត្រឡប់​ទៅរកអ្នកស្រុក និង​មាតុ‌ភូមិ​របស់​យើង​វិញ។ ដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។ 17 ពួកបានគេ​ប្រកាសថា ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេចទឹកដី​អេស៊ីប​ គឺបានតែសម្លេង គឺជាស្តេចដែលមានត្រចៀកសរ។ 18 ព្រះ‌មហា‌ក្សត្រ​ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល ដោយ​យក​ព្រះ‌ជន្ម​របស់ ព្រះអង្គ​ផ្ទាល់​ជា​សាក្សី​ថា តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ ហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា។ 19 ប្រជា‌ជន​ទឹកដី​អេស៊ីប​ ចូរ​វេច​បង្វេច​ទៅ ដ្បិត​ខ្មាំង​នឹង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ។ ក្រុង​ណូប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ដែល​ឆេះ​ខ្ទេច‌ខ្ទី គ្មាន​នរណា​រស់​នៅ។ 20 ទឹកដី​អេស៊ីប​ប្រៀប​បាន​នឹង​គោ​ញី​ស្ទាវ​ដ៏​ស្អាត តែ​នឹង​មាន​មូស​ដ៏​សាហាវ។ ពី​ទិស​ខាង​ជើង​មក​ខាំ។ 21 ពួក​ទាហាន​ដែលទឹកដី​អេស៊ីប​ជួល​មក​ច្បាំង ឲ្យ​ពួក​គេ សុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉ន តែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរ គេ​រត់​ទាំង​អស់​គ្នា។ គ្មាន​នរណា​ស៊ូ‌ទ្រាំ​បាន​ទេ ដ្បិត​ថ្ងៃ​មហន្ត‌រាយ គឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេ បាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។ 22 ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ កង‌ទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ​យ៉ាង​ស្ងៀម‌ស្ងាត់ ដូច​ពស់​ដែល​កំពុង​លូន។ សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។ 23 ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ។ ដ្បិត​ពួក​សត្រូវ​មាន​ចំនួន​ច្រើន​ឥត​គណនា គឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត ហើយមិនអាចរាប់បាននោះទេ។ 24 ប្រជា‌ជន​នៅ​ទឹកដី​អេស៊ីប​ត្រូវ​អាម៉ាស់។ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជនជាតិ ដែល​មក​ពី​ទិស​ខាង​ជើង»។ 25 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូ ព្រម​ទាំង​ផារ៉ោន ជា​ស្ដេចទឹកដីអេស៊ីប គឺ​យើង​ដាក់​ទោស​ព្រះ និង​ស្ដេចទឹកដី​អេស៊ីប យើង​ដាក់​ទោស​ផារ៉ោន និង​អស់​អ្នក​ដែល ផ្ញើ​ជីវិត​លើ​ស្ដេច​នេះ។ 26 យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ទឹកដី​បាប៊ី‌ឡូន និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ ក្រោយ​មក​ទៀត ទឹកដីអេស៊ីប​នឹង​មាន មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 27 យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម យើង​នឹង​សង្គ្រោះ​អ្នក​ឲ្យ​វិល​ត្រឡប់ មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ យើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក ពី​ទឹកដី​ដែល​គេ​ជាប់​ជា​ឈ្លើយ។ កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ គេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេម‌ក្សាន្ត គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។ 28 យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានា ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។ យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌ យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា គ្មាន​ទោស​បាន​ទេ»។

ជំពូក ៤៧

1 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ មក​កាន់​លោក​ព្យាការីយេរេមា និយាយអំពី​ជន‌ជាតិ​ភីលីស្ទីន។ ព្រះបន្ទូលទាំងនេះបានដល់លោក មុន​ពេល​ព្រះ‌ចៅ​ផារ៉ោន​មក​វាយ​ក្រុង​កាសា។ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! មាន​ទឹក​ជន់​ឡើង​នៅ​ទិស​ខាង​ជើង។ 2 ហើយ​ក្លាយ​ទៅ​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំង លិច​ទឹកដី និង​អ្វីៗ​ដែល​នៅ​ក្នុងទឹកដី លិច​ក្រុង​នានា និង​ប្រជា‌ជន ​នៅ​ក្នុង​ក្រុងព្រមទាំងទ្រព្យសម្បត្តិផង មនុស្ស‌ម្នា​នាំ​គ្នា​ស្រែករកជំនួយ អ្នក​ទឹកដី​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​រន្ធត់។ 3 ព្រោះ​ឮ​ស្នូរ​សន្ធឹក​ជើង​សេះ និង​សន្ធឹក​កង់​រទេះ​ចម្បាំង​លាន់​ឮ​យ៉ាង​ទ្រហឹង អឹង‌អាប់​ដូច​ផ្គរ‌លាន់ ហើយឪពុកវិញក៏មិនអាចជួយកូនៗរបស់ពួកគេបានដែរ ដោយសារតែពួកមិនមានកម្លាំងគ្រប់គ្រាន់។ 4 ដ្បិត នៅថ្ងៃ​ដែលទឹកដី​ភីលីស្ទីន​ត្រូវ​ហិន‌ហោច បាន​មក​ដល់​ហើយ! ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន នឹងគ្មាននរណា​មក​ជួយពួកគេ​ទៀត​ឡើយ។ ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ទឹកដី​ភីលីស្ទីន គឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាប់‌ថោរ។ 5 ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ ក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ អ្នកទឹកដី​វាល​ទំនាប ​ដែល​នៅ​សេស‌សល់​អើយ តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន ដល់​កាល​ណា​ទៀត? 6 អ្នក​រាល់​គ្នា​ពោល​ថា ដាវ​របស់​ព្រះ‌អម្ចាស់​អើយ ដល់​ពេល​ណា​ទើប​សម្រាក? ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញ ហើយ​សម្រាក​ឲ្យ​ស្ងៀម​ទៅ។ 7 បើ​ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ឲ្យ​វា​ទៅ​ប្រហារ ក្រុង​អាស្កា‌ឡូន និង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះ តើ​ឲ្យ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន? វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ»។

ជំពូក ៤៨

1 នេះ​ជា​ព្រះ‌បន្ទូលចំពោះ​ជន‌ជាតិ​ម៉ូអាប់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនា ដ្បិត​ភ្នំ​នេះ​វិនាស​។ ក្រុង​គារយ៉ា‌ថែម​ត្រូវ​អាម៉ាស់ ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បាន បន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។ 2 ទឹកដី​ម៉ូអាប់​បាត់​បង់​កេរ្តិ៍​ឈ្មោះ។ នៅ​ក្រុង​ហេស‌បូន ខ្មាំង​សត្រូវ​គិត‌គូរ​គ្នា​ថា ទៅយើង​នាំ​គ្នា​លុប​ក្រុង​នេះ​ឲ្យ​បាត់​ពី ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ក្រុង​ម៉ាដ‌ម៉េន​ក៏​ដូច្នោះ​ដែរ អ្នក​នឹង​ត្រូវ​វិនាស ហើយ​ដាវ​តាម​ប្រហារ​អ្នក​ពី​ក្រោយ។ 3 សូមស្តាប់! មានសម្លេងមួយបានស្រែក​ឡើងយ៉ាងខ្លាំង ចេញ​ពី​ក្រុង​ហូរ៉ូ‌ណែម ជាកន្លែងដែល​ត្រូវ​គេ​កម្ទេច និង​បំផ្លាញចោល​ទាំង​ស្រុង។ 4 ទឹកដីម៉ូអាប់​ត្រូវបានបំផ្លាញ ចោលហើយ។ មនុស្សដែលរស់នៅក្នុងម៉ូអាប់បានស្រែកឮឡើង។ 5 ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ក្រុង​លូគិត ទាំង​យំ​សោក ដ្បិត នៅលើផ្លួវទៅក្រុង​ហូរ៉ូ‌ណែម ការស្រែកបានឮដោយសារ តែការបំផ្លាញនោះ។ 6 ភៀសខ្លួន! ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដូច​គុម្ព​បន្លា!​ នៅ​តាម​វាល​រហោ‌ស្ថាន។ 7 ដ្បិត មក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នា‌ដៃ និង​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន អ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន។ ក្រោយមក កេម៉ូស​ជា​ព្រះ​របស់​អ្នក ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី​ដែរ។ 8 ដ្បិត ការបំផ្លាញ​កើតឡើង​ក្នុង​ក្រុង​ទាំងអស់ គ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ទេ។ ដូច្នេះនៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាប នឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 9 ចូរ​រៀបចំ​ផ្នូរ​ឲ្យ​ម៉ូអាប់​ទៅ ដ្បិត​ទឹកដីនេះ​ត្រូវ​អន្តរាយ​ហើយ។ ក្រុង​ទាំង‌ឡាយ​នៅ​ទឹកដី​ម៉ូអាប់​នឹង​ត្រូវ កម្ទេច​ឲ្យ​វិនាស​ហិន‌ហោច គ្មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ឡើយ។ 10 អ្នក​ណា​បំពេញ​កិច្ចការ​របស់​ព្រះ‌អម្ចាស់ ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ដាវ​របស់​ខ្លួន ប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេ អ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំ‌ខាន! 11 តាំង​ពី​ក្មេង​មក ម៉ូអាប់​តែងតែសុខសាន្ត។ ពួកគេដូចជាស្រាទំពាំងបាជូរដែលចាក់ពីដបមួយទៅដបមួយទៀត។ ពួកគេមិនដែលទៅ​ជា​ឈ្លើយ​សឹក​ឡើយ។ ដូច្នេះ រស់ជាតិរបស់ពួកគេគឺនៅតែល្អ មិនបានផ្តូរខ្លឹននិងរស់ជាតិឡើយ។ 12 ហេតុ​នេះ នៅ​ថ្ងៃខាង​មុខ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​ផ្ទេរ​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។ 13 ម៉ូអាប់​នឹងខ្មាសចំពោះ​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែលបានខ្មាស​បេត‌អែល ជា​ទី​ពឹង​ផ្អែក​ដ៏ពិតរបស់គេ។ 14 អ្នក​​ម៉ូអាប់​អើយតើអ្នកនិយាយយ៉ាងម៉េច យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ យើង​ខ្ញុំ​ជា​អ្នក​ចម្បាំងមែនទេ? 15 អ្នក​ម៉ូអាប់​បានបំផ្លាញចោល ហើយនិងទីក្រុងផ្សេងៗដ៏ត្រូវវាយបំផ្លាញដែរ។ យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្ត‌ឃាត។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ​ដែល មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 16 មហន្ត‌រាយ​របស់​ម៉ូអាប់​ជិត​មក​ដល់​ហើយ ទុក្ខ​វេទនា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។ 17 អ្នកគ្រប់គ្នា​ដែល​នៅ​ជិត​ខាង ហើយ​ស្គាល់​ឈ្មោះ​ម៉ូអាប់​យ៉ាង​ច្បាស់​អើយ ចូរ​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​ម៉ូអាប់ ដោយ​ពោល​ថា ហេតុ​អ្វី​បាន​ជា​មហា​អំណាច ត្រូវ​រលំ​បែប​នេះ។ 18 ប្រជា‌ជន​ក្រុង​ឌីបូន​អើយ ចូរ​លះ‌បង់​ភាព​រុងរឿង​របស់​ខ្លួន ហើយ​អង្គុយ​នៅ​លើ​ដី​ហួត‌ហែង​ទៅ។ ដ្បិតអ្នកបំផ្លាញទឹកដី​ម៉ូអាប់​កំពុង​តែ ឡើង​មក​វាយ​អ្នក គេ​នឹង​បំផ្លាញកំពែង​ដ៏​រឹង‌មាំ​របស់​អ្នក។ 19 ប្រជា‌ជន​ក្រុង​អារ៉ូ‌អ៊ើរ​អើយចូរ​ទៅ​ឈរ​នៅ​តាម​ផ្លូវ ហើយ​ចាំ​ឃ្លាំ​មើល​ទៅ។ ចូរ​សាក​សួរ​អ្នកដែលភៀស​ខ្លួន​ទៅ តើ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង? 20 ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ទឹកដី​នេះ​រលំ​ហើយ ចូរ​នាំ​គ្នា​ស្រែក​ដើម្បីរកជំនួយចុះ។ ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើ‌ណូន​ថា ទឹកដី​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ។ 21 ឥឡូវនេះ ការ​វិនិច្ឆ័យ​ទោស​មក​ដល់ទឹកដី​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហូឡូន ក្រុង​យ៉ាហាស និង​ក្រុងមេផាត 22 ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត និងឌីប្លា‌ថែម 23 ក្រុង​គារយ៉ា‌ថែម ក្រុង​បេត‌កាមូល និងក្រុង​បេតមេ‌យ៉ូន 24 ក្រុង​កេរី‌យ៉ុត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃទឹកដី​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយផង។ 25 អំណាច​របស់​ម៉ូអាប់​ត្រូវ​រលំ ហើយ​កម្លាំង​របស់​គេ​ក៏​ធ្លាក់​ទន់​ខ្សោយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 26 ចូរ​បង្អក​ម៉ូអាប់​ឲ្យ​ស្រវឹង​ទៅ ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្ស‌ម្នា​សើច​ចំអក​។ 27 ដ្បិត តើមិនមែនអុីស្រាអែល បានក្លាយទៅជាអ្នកដែលសើចចំអកដល់អ្នកទេឬ? តើមិនមែនពួកបាននៅក្នុងចំណោមចោរ ហើយអ្នកបានងក់ក្បាលដាក់គេ ហើយពេលខ្លះអ្នកបាននិយាយពីគេមែនទេ? 28 ប្រជា‌ជន​ទឹកដី​ម៉ូអាប់​អើយ ចូរ​នាំ​គ្នា​បោះ​បង់​ចោល​ទីក្រុង ហើយ​ទៅ​រស់​នៅ​តាម​ក្រហែង​ថ្ម។ ដូច​សត្វ​ព្រាប ធ្វើ​សំបុក​នៅ​កន្លៀត​ថ្ម​តាម​មាត់​រូង​ភ្នំចុះ។ 29 យើង​បាន​ឮ​គេ​និយាយ​ថា ម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់ គេ​វាយ‌ឫក ព្រហើន ប្រកាន់​ខ្លួន និង​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ខ្លាំង​ណាស់។ 30 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួត‌អាង គ្មាន​បាន​ការ​ទេ ដូចជាដែលគ្មានប្រយោជន៍។ 31 ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូល។ ព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ទឹកដី​គារ ហារ៉ា‌សែត។ 32 ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​អើយ យើង​នឹង​យំ​ស្រណោះ​អ្នក ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ា‌ស៊ើរ​ទៅ​ទៀត មែក​របស់​អ្នក​លូត​ហួស​សមុទ្រ ហើយ​ហួស​យ៉ា‌ស៊ើរ។ ប៉ុន្តែ មេ​បំផ្លាញ​បាន​កម្ទេច​ភោគ​ផល និង​ផ្លែ​ទំពាំង‌បាយជូរ​របស់​អ្នក។ 33 អំណរ​សប្បាយ និងការរីករាយចេញបាត់ពី​ចម្ការទំពាំង‌បាយជូរ និង​ពី​ទឹកដី​ម៉ូអាប់។ យើង​ក៏​ធ្វើ​ឲ្យ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែទំពាំង‌បាយជូរ។ គេនឹងបានធ្វើឲ្យអ្នកអរសប្បាយ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​នៃសេចក្តីទុក្ខលំបាកវិញ។ 34 សម្រែក​របស់​អ្នក​ក្រុង​ហេស‌បូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡា‌ឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ សម្រែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត សេលី‌ស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។ 35 ដ្បិត យើង​នឹង​លែង​ឲ្យ​មាន​ជន‌ជាតិ​ម៉ូអាប់​ឡើង​ទៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 36 ហេតុ​នេះ​បាន​ជា​ចិត្តយើង​ស្រណោះ‌ស្រណោក​ ជន‌ជាតិ​ម៉ូអាប់។ ហើយចិត្ត​យើង​ក៏​ស្រណោះ‌ស្រណោក​អ្នក​ក្រុង​គារ ហារ៉ា‌សែត​ដែរ។ ដ្បិតទ្រព្យរបស់​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។ 37 ដ្បិត ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា។ ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។ 38 នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ។ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ជាដប​ដែល​គេ​លែង​ពេញ​ចិត្ត នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 39 ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជា‌ជាតិ​ទាំង​អស់​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឲ្យ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំង‌កាំង​ទៀត​ផងទៅនិងអ្វីដេលបានកើតឡើងនៅជំុវិញគេផង»។ 40 ដ្បិត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! សត្រូវ​មក​វាយ​ប្រហារ​ទឹកដី​ម៉ូអាប់ ដូច​ខ្លែង​សំកាំង​ស្លាប រេ​ពី​លើ នៅពីលើអ្នកម៉ូអាប់។ 41 គេ​វាយ​យក​បាន​ក្រុង​កេរី‌យ៉ូត ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹង‌មាំ​ទៀត​ផង។ ដ្បិត នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច នៃ​ជន‌ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ 42 ដូច្នេះ ម៉ូអាប់​នឹង​ត្រូវ​វិនាស លែង​មាន​ឈ្មោះ​ជា​ប្រជា‌ជន​មួយ​ទៀត​ហើយ ពីព្រោះ​គេ​បាន​លើក​ខ្លួន​ឡើង ទាស់ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ 43 ប្រជា‌ជន​ទឹកដី​ម៉ូអាប់​អើយ អ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​ជា​មិន​ខាន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 44 អ្នក​ដែលភៀសខ្លួន​ពី​ការ​ភ័យ​ខ្លាច​នឹង​ធ្លាក់​រណ្ដៅ ហើយអ្នក​ដែល​ឡើង​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់ ដ្បិត​យើង​ធ្វើ​ឲ្យ​ឆ្នាំដែល​ត្រូវ​ដាក់​ទោស​ម៉ូអាប់ គឺការសងសឹករបស់យើង មក​ដល់​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 45 ជន​ភៀស​ខ្លួន​ដែល​អស់​កម្លាំង​រត់​មក​ជ្រក នៅ​ហេស‌បូន ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន ធ្លាប់​គ្រប់‌គ្រង​កាល​ពី​ដើម តែ​មាន​ភ្លើង​ឆាប‌ឆេះ​កណ្ដាល​ក្រុង។ ហើយ​ឆេះ​រាល‌ដាល​ទៅ​ដល់​ព្រំ‌ប្រទល់ និង​តាម​កំពូល​ភ្នំ​របស់ទឹកដីម៉ូអាប់ តាំងពីអ្នកធំដែលជាមនុស្សចូលចិត្តអូតអាង។ 46 ជន‌ជាតិ​ម៉ូអាប់​អើយ! អ្នក​វេទនា​ហើយ ប្រជា‌ជន​ដែល​គោរព​ព្រះ‌កេម៉ូស ត្រូវ​អន្តរាយ​ជា​មិន​ខាន ដ្បិត​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។ 47 ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ យើង​នឹង​ស្ដារ​ទឹកដី​ម៉ូអាប់​ឡើង​វិញ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ការ​វិនិច្ឆ័យ​ទោស​ជន‌ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​នេះ។

ជំពូក ៤៩

1 សម្រាប់ប្រជាជន‌នៃ​អាំម៉ូន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ? តើមិនមានអ្នកណានឹងទទួលមរតកទេឬ? ហេតុ​អ្វី​បាន​ប្រជា‌ជន​របស់​ព្រះ​ម៉ូឡុក មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ទឹកដី​កាដ? 2 ដូច្នេះ នៅ​ពេល​ខាង​មុខ យើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់ ជន‌ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវ វិនាស​ដោយ​ភ្លើង។ ដ្បិត អ៊ីស្រា‌អែល​នឹង​យក​ទឹក​ដី​ដែល ជន‌ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 3 អ្នក​ក្រុង​ហេស‌បូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅ ដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ! អ្នក​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​រ៉ាបាត​អើយ ចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ ចូរ​រត់​ទៅ​រត់​មក តាម​បណ្ដោយ​កំពែង​ក្រុង ដ្បិត​ម៉ូឡុក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ ជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី។ 4 ប្រជា‌ជន​ដែល​បះ‌បោរ​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន​អំពី​ជ្រលង​ភ្នំ របស់​អ្នក​ដូច្នេះ? ជ្រលង​ភ្នំ​នេះ​ជិត​វិនាស​អន្តរាយ​ហើយ។ អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដោយ​ពោល​ថា តើ​នរណា​ហ៊ាន​មក​វាយ​ប្រហារ​ខ្ញុំ? 5 មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មានទុក្ខភ័យ​ពី​គ្រប់​ទិស‌ទី កើត​មាន​ដល់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​នៃ ពិភព​ទាំង​មូល ហើយការកើតទុក្ខភ័យនេះគឺនៅចំណោមអ្នករាល់គ្នា។ នោះអ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយចេញពីវាដែរ។ ម្នាក់ៗ​រត់​ប្រាស​អាយុ គ្មាន​នរណា​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។ 6 ប៉ុន្តែ ក្រោយ​មក យើង​នឹង​ស្ដារ​ទឹកដីអាំម៉ូន​ឡើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 7 សម្រាប់ជនជាតិ​អេដុម ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូល​ថា៖ «តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ? តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ? តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ហើយ​ឬ? 8 អ្នក​ក្រុង​ដេដាន់​អើយ ចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះ ចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ។ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន ដល់​ពូជ‌ពង្ស​របស់​អេសាវ គឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។ 9 ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរ មក​ដល់ទឹកដី​អ្នក គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។ ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់ គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។ 10 តែយើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវ យើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួន គឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។ ពូជ‌ពង្សរបស់គេ ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេ នឹង​ត្រូវ​អន្តរាយ។ 11 គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា៖ កុំ​ព្រួយ​បារម្ភ​នឹង​កូន​អ្នក​ដែល​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​ពួក​វា ប្រពន្ធ​របស់​អ្នក​ដែល​នៅ​មេម៉ាយ ក៏​អាច​ទុក​ចិត្ត​លើ​ខ្ញុំ​ដែរ»។ 12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មិន​ត្រូវ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក​នេះ ក៏​យើង​ដាក់​ទោស​ឲ្យ​ផឹក​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​ស្មាន​ថា​អាច​រួច​ខ្លួន​ឬ? ទេ អ្នក​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ អ្នក​ត្រូវ​តែ​ផឹក។ 13 យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជា‌ជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ទីក្រុងផ្សេងទៀតនឹងវេនាសជារៀងរហូត» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 14 ​ខ្ញុំបានឮពីព្រះអម្ចាស់ ហើយព្រះបន្ទូលបាននាំ​​ទៅ ប្រកាសដល់ប្រជា‌ជាតិ​នានា​ថា ចូរ​ប្រមូល​គ្នា​មក​ប្រហារ​ទឹកដីអេដុម ចូរ​ក្រោក​ឡើង វាយ​លុកទឹកដី​នេះ​ទៅ។ 15 «អេដុម​អើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ ជា​ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ ជា​ប្រជា‌ជាតិ​ដែល​មនុស្ស​លោក​មើល‌ងាយ។ 16 ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯង តែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំ ប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក ឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដី។ ក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ពីទីនោះដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 17 ទឹកដី​អេដុម​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរនោះ​នឹង​ព្រឺ​សម្បុរ ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។ 18 ដូច​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ាព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំ‌វិញ «ជាព្រះបន្ទូលនៃព្រះអម្ចាស់» ​គ្មាន​អ្នកណារស់​នៅ ហើយ​ក៏​គ្មានអ្នកអាស្រ័យ​នៅនោះ​ដែរ។ 19 មើល៍! គេនឹងលោតដូចសត្វ​សិង្ហដែលមក​​​ព្រៃ​មាត់​ទន្លេ​យ័រដាន់។ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពី ទឹកដីអេដុម​រហ័ស​យ៉ាង​នោះ​ដែរ ហើយយើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ទឹកដី​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?» 20 «ដូច្នេះ សូមស្ដាប់​អំពី​ផែនការ​ដែល ព្រះ‌អម្ចាស់​សម្រេច​ធ្វើ​ចំពោះ​ទឹកដី​អេដុម និង​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន។ សត្រូវ​ពិត​ជា​នាំ​អ្នកទឹកដីនេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ។ ព្រម​ទាំង​បំផ្លាញ​ទឹកដី​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។ 21 សម្លេងនៃផែនដី​ក៏កក្រើក ហើយរំជួយផង។ ដោយ​សូរ​សម្លេងគេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សម្រែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម។ 22 មើល៍! នរណាម្នាក់​នឹង​វាយលុកដូច​ជាសត្វ​ឥន្ទ្រី ហើយគេ​នឹងត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​របស់​មនុស្ស​ខ្លាំង​ពូកែ​នៅទឹកដីអេដុម​នឹង​ឈឺ​ចាប់​ដូចជា​ស្រី​ដែល​ហៀប​នឹង​សម្រាល​កូន»។ 23 នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស។ «អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អើផាត ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អ ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោល គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ។ 24 អ្នក​ក្រុង​ដាម៉ាស​ធ្លាក់​ទឹក​ចិត្ត ហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួន ពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់អន្ទះ‌អន្ទែង ​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ 25 តើ​ក្រុង​ដ៏​ល្បី‌ល្បាញ ក្រុង​ដ៏​សប្បាយ​នេះ ត្រូវ​គេ​បោះ​បង់​ចោល​មែន​ឬ? 26 ដូច្នេះ នៅ​ថ្ងៃ​នោះពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល»។ 27 «ដ្បិត យើង​នឹងយកភ្លើងទៅ​ដុត​ កំពែង​របស់ទីក្រុង​ដាម៉ាស ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​វិមាន​របស់ស្ដេច​បេនហា‌ដាដ»។ 28 នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ទឹកដី​កេដារ និង​នគរ​ទាំង​ប៉ុន្មាន​នៅ​ហា‌សោរ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ទឹកដីបាប៊ី‌ឡូន វាយ​យក​បាន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​វាយ​លុក​ទឹកដី​កេដារ ចូរ​កម្ទេច​ពួក​អ្នក​ទឹកដី​ខាង​កើត​នោះ ឲ្យ​អន្តរាយ​ទៅ។ 29 ចូរ​ដណ្ដើម​យក​ជំរំ និង​ហ្វូង​សត្វ​របស់​ពួក​គេ ព្រម​ទាំង​យក​ក្រណាត់​ដ៏​ក្រាស់ៗ ហើយនិងអីវ៉ាន់ផ្សេងៗទៀត និង​ហ្វូង​អូដ្ឋ​របស់​ពួក​គេ​ដែរ។ ចូរ​ស្រែក​ដាក់​ពួក​គេ​ថា ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង!» 30 អ្នក​ទឹកដី​ហា‌សោរ​អើយ ចូរ​នាំ​គ្នាភៀស​ខ្លួន​ទៅ ហើយ​ពួន​ក្នុង​រូង​ភ្នំ​ទៅ! ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្ដេច​ទឹកដី​បាប៊ី‌ឡូន បាន​សម្រេច​រៀបចំ​គម្រោង‌ការ​វាយ​ប្រហារ អ្នក​រាល់​គ្នា​ហើយ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 31 ចូរ​ក្រោក​ឡើង​ទៅ​វាយ​លុក​ប្រជា‌ជាតិ ដែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​កង្វល់​អ្វី នេះ​ជា​«ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ ដ្បិត​ទី​លំ‌នៅ​របស់​គេ គ្មាន​ទ្វារ គ្មាន​រនុក​ទេ គេ​រស់​នៅ​ដាច់​តែ​ឯង។ 32 ដ្បិត ហ្វូង​អូដ្ឋ​របស់​ពួក​គេ ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​ដ៏​ច្រើន របស់​ពួក​គេ ទុក​ជា​ជយ‌ភណ្ឌ​ទៀត​ផង។ យើង​នឹង​កម្ចាត់​ប្រជា‌ជន​ដែល​កោរ​ជើង​សក់ ឲ្យ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស​តំបន់ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ពី​គ្រប់​ទិស‌ទី កើត​មាន​ដល់​ពួក​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 33 ទឹកដី​ហា‌សោរ​នឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​ឆ្កែ​ព្រៃ ជា​ទី​ស្មសាន​រហូត​ត​ទៅ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មានអ្នក​ណា​មក​ជ្រក​អាស្រ័យនៅ​ទៀត​ដែរ»។ 34 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ទឹកដី​អេឡាំ​។ នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ទឹកដី​យូដាដោយមានព្រះបន្ទូលថា 35 «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថាៈ មើល៍! យើង​កាច់​បំបាក់​ធ្នូ ជា​អាវុធ​ដ៏​ល្បី‌ល្បាញ របស់​ជន‌ជាតិ​អេឡាំ ហើយនឹងទីតាំងមានអំណាចរបស់គេ។ 36 ដ្បិត យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស បក់​មក​លើ​ទឹកដី​អេឡាំ យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កម្ចាត់​ពួក​គេ ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី ជន‌ជាតិ​អេឡាំ​ទៅ​នៅ​ខ្យល់ទាំងនោះ។ នឹងមិនមានជនជាតិ​អេឡាំណាដែលមិនទៅនោះទេ។ 37 ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេឡាំ​ញ័រ​រន្ធត់ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ និង​នៅ​ចំពោះ​មុខ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ដ្បិត យើង​នឹង​នាំ​ទុក្ខ​វេទនា​មក​លើ​ពួក​គេ ដោយ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​ឲ្យ​ដាវ​ទៅ​តាម​ប្រហារ​ពួក​គេ រហូត​ទាល់​តែ​ប្រល័យ​ជីវិត​ពួក​គេ អស់​គ្មាន​សល់។ 38 ក្រោយមក យើង​នឹង​មក​គ្រង​រាជ្យ​លើ​ទឹកដីអេឡាំ យើង​នឹង​ប្រហារ​ជីវិត​ស្ដេច និង​នាម៉ឺន​របស់​ពួក​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 39 ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​ស្ដារ​ទឹកដីអេឡាំ​ឡើង​វិញ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់»។

ជំពូក ៥០

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស តាម​រយៈ​ព្យាការី​យេរេមា និយាយអំពី​បាប៊ី‌ឡូន និងទឹកដី​ខាល់ដេ។ 2 «ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា ចូរ​ប្រាប់​ឲ្យ​ពួក​គេស្តាប់។ ចូរ​លើក​ទង់​សញ្ញា​ឡើង ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ស្តាប់។ កុំ​លាក់​ឲ្យ​សោះ។ ចូរ​និយាយ​ថា: សត្រូវ​វាយ​យក​បាន​ក្រុង​បាប៊ី‌ឡូន​ហើយ។ ព្រះ​បាល​ត្រូវ​អាម៉ាស់ ព្រះ​ម៉ារ៉ូ‌ឌូក​ត្រូវ​រលំ។ រូប​បដិមា​របស់​ពួក​គេ​ត្រូវ​អាម៉ាស់ ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​រលំ​ដែរ។ 3 ប្រជា‌ជាតិ​មួយ​នៅ​ទិស​ខាង​ជើង លើក​ទ័ព​មក​វាយ​ក្រុង​បាប៊ី‌ឡូន ធ្វើ​ឲ្យ​ទឹកដី​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​រស់​នៅ​ទៀត​ទេ។ 4 គឺ​ទាំង​មនុស្ស ទាំង​សត្វ រត់​ចេញ​ពី​ទី​នោះ។ នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា វិល​ត្រឡប់​មក​វិញ​ជា​មួយ​គ្នា ពួក​គេ​ដើរ​ផង យំ​ផង ហើយ​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 5 ពួក​គេ​នឹង​ស៊ើប‌សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។ ពួក​គេ​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​ចង​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ»។ 6 ប្រជា‌ជន​របស់​យើង​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​វង្វេង​បាត់។ ពួក​គង្វាល​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ដោយ​ពង្វាង​ទៅ​តាម​ភ្នំ​នានា ចៀម​របស់​យើង​ដើរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ រហូត​ដល់​ភ្លេច​ក្រោល​របស់​ខ្លួន។ 7 អស់​អ្នក​ដែល​ជួប​ពួក​គេ នាំ​គ្នា​ខាំ​ហែក​ស៊ី​សាច់ ហើយ​បច្ចា‌មិត្ត​របស់​ពួក​គេ​ពោល​ថា៖ បើ​យើង​សម្លាប់​ពួក​គេ យើង​គ្មាន​កំហុស​អ្វី​ទេ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់ព្រះ‌អម្ចាស់។ ដូនតា​របស់​ពួក​គេ​បាន​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ ដែល​ជា​ប្រភព​នៃ​សេចក្ដី​សុចរិត។ 8 ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​ចាក​ចេញ​ពី​ទឹកដីខាល់ដេ ចូរ​ធ្វើ​ដូច​ជា​ពពែ​ឈ្មោល ដែល​នៅ​ខាង​មុខ​ហ្វូង​ចៀម។ 9 ដ្បិត យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​នានា ដែល​ជា​មហា​អំណាច ពី​ទឹកដី​ខាង​ជើង ឲ្យ​មក​វាយ​លុក​ក្រុង​បាប៊ី‌ឡូន។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​រៀប​ក្បួន​ទ័ព វាយ​យក​ក្រុង​នេះ ព្រួញ​របស់​ពួក​គេ​បាញ់​មិន​ចេះ​ខុស​ទេ គឺ​ប្រៀប​ដូច​ជា​ទាហាន​ដ៏​មាន​ថ្វី​ដៃ ដែល​ឥត​ត្រឡប់​មក​វិញ ដោយ​ពុំ​បាន​ប្រហារ​ជីវិត​មនុស្ស​ឡើយ។ 10 ខ្មាំង​នឹង​រឹប​អូស​យក​សម្បត្តិ​របស់​ទឹកដី​ខាល់ដេ។ ​អស់​អ្នក​ដែល​រឹប​អូស​យក​សម្បត្តិ របស់​ទឹកដី​នោះ មុខ​ជា​បាន​ស្កប់‌ស្កល់​មិន​ខាន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 11 ជន‌ជាតិ​បាប៊ី‌ឡូន​អើយ អ្នក​រាល់​គ្នា​បាន​រឹប​អូស យក​ទ្រព្យ​សម្បត្តិ​នៃ​ប្រជា‌ជន​របស់​យើង ម្ដេច​ក៏​មិន​នាំ​គ្នា​រីក‌រាយ និង​អរសប្បាយ ចូរ​លោត​ដូច​គោ​ញី​ ដែល​កំពុង​ពេញ​កម្លាំង ចូរ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​សេះ​ខ្លាំង​ពូកែ​ទៅ។ 12 ក្រុង​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​អាម៉ាស់ បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ អន់​ជាង​គេ​បំផុត ទឹក​ដី​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​ដី​ហួត‌ហែង និង​ជា​ព្រៃ​ល្បោះ»។ 13 ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល គ្មាន​នរណា​រស់​នៅ គឺ​ក្រុង​បាប៊ី‌ឡូន​ទាំង​មូល​នឹង​វិនាស​ហិន‌ហោច។ អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ នឹង​ព្រឺ​សម្បុរ ដោយ​ឃើញ​សំណល់​បាក់​បែក​។ 14 ទ័ព​បាញ់​ព្រួញ​អើយ ចូរ​តម្រៀប​គ្នា​វាយ​លុក និង​ព័ទ្ធ​ជុំ‌វិញ​ក្រុង​បាប៊ី‌ឡូន​ទៅ! ចូរ​បាញ់​ព្រួញ​តម្រង់​ទៅ​ក្រុង​នេះ ដោយ​ឥត​ខ្លាច​ខាត​ព្រួញ​ឡើយ ដ្បិត​ក្រុង​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាបប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ 15 ចូរ​ស្រែក​ជយ‌ឃោស​ពី​គ្រប់​ទិស‌ទី ដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។ គ្រឹះរបស់​វា​ត្រូវ​កក្រើក ហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​នឹង​ក្រុង​នេះដូច្នេះ ចូរ​សង‌សឹក​នឹង​ក្រុង​បាប៊ី‌ឡូន! សូមធ្វើដាក់គេនូវអ្វីដែលគេបានធ្វើដែរ! 16 សូមបំផ្លាញ​អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់ កុំឲ្យមានអ្នករស់​នៅ​ក្នុងទឹកដី​បាប៊ី‌ឡូន ទៀត​ឡើយ។ សូមឲ្យគ្រប់គ្នាបានត្រឡប់ទៅ​នៅ​ក្នុង​ក្រុង​នេះ គឺមនុស្សដែលដាវបានធ្វើទុក្ខលំបាក សូមឲ្យពួកគេភៀសខ្លួនទៅលើទឹកដីរបស់គេវិញ។ 17 អីុស្រា‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេង ដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំ មុន​ដំបូង ស្ដេច​ទឹកដី​អាស្ស៊ីរី​ខាំ​អីុស្រា‌អែល បន្ទាប់​មក នេប៊ូ‌ក្នេសា​ស្ដេចទឹកដី​បាប៊ី‌ឡូន ហែក​ស៊ី និង​កម្ទេច​ឆ្អឹង​។ 18 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់នៃ​ពិភពទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មានព្រះ‌បន្ទូល​ថា៖ យើង​នឹង​ធ្វើ​ទោស​ស្ដេចទឹកដី​បាប៊ី‌ឡូន និង​ទឹកដី​របស់​គេ ដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ទឹកដី​អាស្ស៊ីរី​ដែរ។ 19 យើង​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ វិល​ត្រឡប់​មក​ទឹកដី​របស់​ខ្លួន​វិញ ពួក​គេ​នឹង​រស់​នៅ​លើ​ភ្នំ​កើមែល និង​ភ្នំ​បាសាន ហើយ​ពួក​គេ​នឹង​បរិភោគ​ឆ្អែត​បរិបូណ៌ នៅ​លើ​ភ្នំ​អេប្រាអ៊ីម និង​ភ្នំ​កាឡាដ។ 20 នៅ​គ្រា​នោះ ព្រះអម្ចាស់មានបន្ទូលថា គេ​រក​មើល​កំហុស​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល​លែង​ឃើញ​។ រីឯ​អំពើ​បាប​របស់​ជន‌ជាតិ​យូដា ក៏​ពុំ​ឃើញ​មាន​ទៀត​ដែរ ដ្បិត​យើងលើក‌លែង​ទោស​អស់​អ្នក ​ដែល​យើងទុក​ឲ្យ​នៅ​សេស‌សល់​ពី​ស្លាប់»។ 21 «ចូរ​ឡើង​ទៅ​វាយ​លុក​ទឹកដី​មេរ៉ា‌ថែម វាយ​លុក​អ្នក​ទឹកដី​ពេកូដ ចូរ​កម្ទេច និង​ប្រហារ​ពួក​គេឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ​ដែល​យើងបាន​បង្គាប់​ដល់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 22 មាន​ឮ​សូរ​សំឡេង​ សឹក​សង្គ្រាម និងធំសម្បើម និងវិនាស​មហន្ត‌រាយ នៅលើទឹកដី។ 23 បាប៊ី‌ឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កម្ទេច ផែនដី​ទាំង​មូល បែរ​ជា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់។ ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច្នេះ។ 24 បាប៊ី‌ឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នក ហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួន ពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាម ព្រោះ​អ្នក​ហ៊ាន​រក​រឿង​ព្រះ‌អម្ចាស់។ 25 ព្រះ‌អម្ចាស់​បាន​បើក​ឃ្លាំង​របស់​ព្រះអង្គ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ នៃ​ព្រះ‌ពិរោធ​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ត្រូវ​ការ​ប្រើគ្រឿង​សស្ត្រា‌វុធ​ទាំង​នេះ នៅ​ទឹកដី​ខាល់ដេ។ 26 ​វាយ​ប្រហារ​បាប៊ី‌ឡូនពីចំងាយ។ ចូរ​បើក​ជង្រុក​របស់​ពួក​គេ ចូរ​កម្ទេច​ក្រុង​នេះ ហើយ​បំផ្លាញ​ទាំង​អស់ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ កុំ​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ។ 27 ចូរ​សម្លាប់​មេ‌ទ័ព​ទាំង​អស់​នៅ​ទឹកដី​នោះ ដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្ត‌ឃាត! ពួក​គេ​មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណ‌កម្ម មក​ដល់​ហើយ។ 28 ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង បាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថាព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រះអង្គសង‌សឹក​ហើយ គឺ​ព្រះអង្គ​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​គេ​បាន​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះអង្គ»។ 29 ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញ ដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ី‌ឡូន ចូរ​បោះ​ទ័ព​ជុំ‌វិញ​ក្រុង​នេះ កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។ ចូរ​សង​ពួក​បាប៊ី‌ឡូន​វិញ តាម​អំពើ​របស់​ពួក​គេ ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរ។ ដ្បិត​ពួក​គេ​វាយ‌ឫក​ព្រហើន​ដាក់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អីុស្រា‌អែល។ 30 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នោះ យុវជន​របស់​ពួក​គេ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 31 «មើល៍! ក្រុង​បាប៊ី‌ឡូន​ដ៏​ព្រហើន​អើយ យើង​នឹង​ដាក់​ទោស​អ្នកថ្ងៃ​ដែល​អ្នក​ទទួល​ទារុណ‌កម្ម​មក​ដល់​ហើយ នេះ​ជាព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។ 32 ដូច្នេះក្រុង​ដ៏​ព្រហើន​នេះ ត្រូវ​ជំពប់​ដួល។ គ្មាន​នរណា​ជួយ​លើក​វា​ឡើង​វិញ​ទេ យើង​ដុត​កម្ទេច​ក្រុង​នានា​នៅទឹកដីបាប៊ី‌ឡូន ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី។ 33 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា ត្រូវ​បាប៊ី‌ឡូនសង្កត់‌សង្កិន​រួម​ជា​មួយ​គ្នា អស់​អ្នក​ដែល​បាន​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ នៅ​តែ​ឃុំ​ពួក​គេ​ទុក​ដដែល មិន​ព្រម​លែង​ពួក​គេ​ឡើយ»។ 34 ព្រះ​ដែល​លោះ​ពួក​គេ ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះអង្គ​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យអ្នកទឹកដី​បាប៊ី‌ឡូន​កើត​ចលាចល។ 35 ដាវនឹងតាមបំផ្លាញពួកជនជាតិខាល់ដេ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ក៏នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជន ហើយប្រហោរពួកអ្នកដឹកនាំ រួមទាំងអ្នកប្រាជ្ញរបស់គេដែរ។ 36 ចូរ​យក​ដាវ​ទៅ​ប្រហារ​គ្រូ​ហោរ​របស់​ពួក​គេ! អ្នក​ទាំង​នោះ​ជា​មនុស្ស​វិកល‌ចរិត! ចូរ​យក​ដាវ​ទៅ​ប្រហារ​ទាហាន​ដ៏ខ្លាំង​ពូកែ​របស់​ពួក​គេ អ្នក​ទាំង​នោះ​ត្រូវ​រលំ​ហើយ។ 37 ចូរ​យក​ដាវ​ទៅ​ប្រហារ​សេះ និង​រទេះ​ចម្បាំង​របស់​ពួក​គេ ហើយ​ប្រហារ​ជន​បរទេស​ដែល​មក​ជួយ​ច្បាំង រួម​ជា​មួយ​ពួក​គេ​ដែរ! អ្នក​ទាំង​នោះ​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី! ចូរ​យក​ដាវ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ទាំង​អស់​ទៅ។ 38 ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេ ឲ្យ​រីង​ស្ងួត! ដ្បិត​ទឹកដី​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមា ពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោង ដ៏​គម្រក់​របស់​ខ្លួន។ 39 ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវ នាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះ សត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរ គ្មាន​មនុស្ស​រស់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ 40 ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ គឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំ‌នៅ ទៀត​ដែរ»។ 41 «មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើង ប្រជា‌ជាតិ​មួយ និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ 42 ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​បាប៊ី‌ឡូន។ 43 ស្ដេច​ទឹកដីបាប៊ី‌ឡូន​បាន​ឮ​ដំណឹង​នេះ ក៏​ទន់​ដៃ​ទន់​ជើង អន្ទះ‌សា និង​ឈឺ​ចាប់​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ 44 គេលោដូចសត្វ​សិង្ហ​​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នកទឹកដី បាប៊ី‌ឡូនរត់​ចេញ​ទៅ​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹងតែង‌តាំង​អ្នក​គ្រប់‌គ្រង ​ដែល​យើង​បានជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ទឹកដី​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង? 45 ដូច្នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់ សម្រេច​ធ្វើ​ចំពោះ​បាប៊ី‌ឡូន និង​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ទឹកដី​ខាល់ដេ! សត្រូវ​ពិត​ជា​នាំ​អ្នក​ទឹកដី​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ទឹកដី​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។ 46 ពេល​ក្រុង​បាប៊ី‌ឡូន​រលំ ផែនដី​ក៏​កក្រើក មាន​សម្រែក​លាន់​ឮ​ឡើង​ក្នុង​ចំណោម ប្រជា‌ជាតិទាំង‌ឡាយ»។

ជំពូក ៥១

1 «ព្រះអម្ចាស់មានព្រះបន្ទូលការនេះ៖ មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ បក់​បោក​បំផ្លាញ​ក្រុង​បាប៊ី‌ឡូន និង​ប្រជា‌ជន​ដែលរស់នៅ​ក្រុង​នោះ។ 2 យើង​នឹង​ប្រើជនជាតិផ្សេងឲ្យទៅក្រុង​បាប៊ី‌ឡូន។ ពួកគេនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយ ហើយមហន្តរាយ របស់អ្នកផងដែរ ពួក​គេ​មក​ពី​គ្រប់​ទិស‌ទី វាយ​លុក​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​វេទនា​នោះ។ 3 មិនត្រូវឲ្យទាហានទាញ​បាញ់​ព្រួញ និង​មិនឲ្យគេពាក់​អាវ‌ក្រោះ ដែល​។ កុំ​ត្រា​ប្រណី​យុវជន​របស់​ពួក​គេ ចូរ​បំផ្លាញ​កង‌ទ័ព​ទាំង​មូល​របស់​ពួក​គេចោល​ទៅ។ 4 ដ្បិត ពួក​គេ​ដួល​ស្លាប់​នៅ​ក្នុង​ទឹកដី​ខាល់ដេ អ្នក​ដែល​គេ​ចាក់​ទម្លុះ ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវរបស់ពួកគេដែរ។ 5 ដ្បិត ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ របស់​ជន‌ជាតិ​អីុស្រា‌អែល និង​ជន‌ជាតិ​យូដា ទ្រង់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​ឡើយ ទោះបីទឹកដីរបស់គេបានពេញទៅដោយ ពួកទាស់ប្រឆាំងនិងព្រះដ៏វិសុទ្ធនៃអុីស្រាអែលក៏ដោយ។ 6 ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ទៅ សូមឲ្យគេសង្រ្គោះខ្លួនឯងទៅ។ មិន​គួរ​​ឲ្យ​ខ្លួន​វិនាស​ទៅតាមគេឡើយ។ ដ្បិតនេះជាការសងសឹកនៃព្រះអម្ចាស់។ ព្រះអង្គនឹងសងគ្រប់យ៉ាងដល់គេវិញ។ 7 បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ជា​ពែង​ដែល​ធ្វើ​ឲ្យ​ពិភពលោកទាំង​មូល​ស្រវឹង ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ ហើយ​វង្វេង​វង្វាន់។ 8 ពេលនោះ​បាប៊ី‌ឡូន​​បំផ្លាញខ្ទេច‌ខ្ទី​អស់។ ចូរ​យំសម្រាប់គេ!​ យក​ថ្នាំ​មក​ព្យាបាល​ការឈឺបាប់​របស់​គេ ប្រហែល​ជាគេអាច​ជា​វិញ​។ 9 «ពួក​យើង​ខិត‌ខំ​ព្យាបាល​បាប៊ី‌ឡូន​ដែរ តែ​វា​ពុំ​អាច​ជា​សះ‌ស្បើយ​បាន​ទេ។ ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះ ហើយ​វិល​ទៅ​ទឹកដី​របស់​យើង​រៀងៗ​ខ្លួន​វិញ ដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាង ផ្ទៃ​មេឃ និង​អាកាស‌វេហាស៍​ទៅ​ទៀត។ 10 ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ពួក​យើង។ មក! យើង​នាំ​គ្នា​រៀប​រាប់​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន អំពី​ស្នា​ព្រះ‌ហស្ដ​របស់ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង»។ 11 ចូរ​សម្រួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់។ ព្រះ‌អម្ចាស់​មាន​គម្រោង‌ការ​កម្ទេច​ក្រុង​បាប៊ី‌ឡូន ហេតុ​នេះ​បាន​ជា​ព្រះអង្គ​ជំរុញ ស្ដេច​ទឹកដី​មេឌី​ឲ្យ​សម្រេច​ការ​នេះ ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​ពួក​គេ​កម្ទេចព្រះ‌វិហារ​របស់​ព្រះអង្គ។ 12 ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ី‌ឡូន ចូរ​បន្ថែម​កង​យាម‌ល្បាត ចូរ​ដាក់​អ្នក​យាម​ឲ្យ​ឃ្លាំ​មើល ចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់ ដ្បិត​ព្រះ‌អម្ចាស់​សម្រេច​តាម​ផែន‌ការ ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រឆាំង នឹង​អ្នក​ក្រុង​បាប៊ី‌ឡូន។ 13 អ្នកដែលបាន​រស់​នៅ​តាម​មាត់​ទន្លេ ហើយ​អ្នកដេលមាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន អ្នក​មាន​ចិត្ត​លោភ‌លន់ តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ។ 14 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះអង្គ​ផ្ទាល់​ថា «យើង​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូប មក​វាយ​លុក​អ្នក ពួក​គេនឹង​ស្រែកដើម្បីទាស់ជាមួយអ្នក»។ 15 ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយព្រះហស្តរបស់​ព្រះអង្គ ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ 16 ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ 17 គ្រប់មនុស្សទៅជាមានអំនួត ដោយគ្មានការយល់ដឹង។ គ្រប់អស់ទាំសរូបព្រះដែលធ្វើពីដែកគឺនាំឲ្យគេខ្មាស់វិញ។ ដ្បិតរូបព្រះទាំងនោះគឺបន្លំ ហើយមិនមានជីវិតក្នុងវាទេ។ 18 ព្រះ​ទាំង​នោះគ្មាន​បាន​ការ​ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស។ 19 ប៉ុន្តែ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេ គឺ​ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 20 អ្នក​ប្រៀប​បាន​នឹង​ញញួរ ជា​គ្រឿង​សស្ត្រា‌វុធ យើង​បាន​ប្រើ​អ្នកសម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានា និង​កម្ទេច​នគរ​ទាំង‌ឡាយ។ 21 យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះ និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា យើង​បាន​ប្រើ​អ្នកសម្រាប់​កម្ទេច រទេះ​ចម្បាំង និង​អ្នក​បរ​ដែរ។ 22 យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​មនុស្ស​ប្រុស​ស្រី យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗ យើង​បាន​ប្រើ​អ្នកសម្រាប់​ប្រហារ​យុវជន​និងនារីព្រហ្មចារី។ 23 យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​គង្វាល និង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែ និង​គោ​ដែល​គេ​ទឹម យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្ត និងមន្ត្រីផង។ 24 យើង​នឹង​សង​ទៅ​ក្រុង​បាប៊ី‌ឡូន និង​អ្នក​ទឹកដី​ខាល់ដេ​ទាំង​អស់ តាម​អំពើ ឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្ត ចំពោះ​ក្រុង​ស៊ីយ៉ូន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 25 មើល៍! បាប៊ី‌ឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នក ហើយអ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កម្ទេច ផែនដី​ទាំង​មូល នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។ 26 ដូច្នេះ គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃ ឬ​ថ្ម​សម្រាប់​ធ្វើ​ជា​សសរ ចេញ​ពី​អ្នក​ទៀត​ឡើយ ដ្បិត​អ្នក​ត្រូវ​វិនាស​ហិន‌ហោច​រហូត​ត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 27 ចូរ​លើក​ទង់​សញ្ញា​វាយ​លុកទឹកដីនេះ! ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ! ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ។ ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាត មិនី និង​អ័ស‌ក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ព ចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប។ 28 ចូរ​រៀបចំ​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ ដោយ​រួម​ជា​មួយ​ស្ដេច​ទឹកដី​មេឌី ព្រម​ទាំង​ពួក​ចៅហ្វាយ​ខេត្ត និងមន្ត្រី ដែលនៅក្រោមគេផង។ 29 ដ្បិត ផែនដី​កក្រើក​រំពើក និង​ញាប់‌ញ័រ នៅ​ពេលដែល​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ី‌ឡូន តាម​គម្រោង‌ការ​របស់​ព្រះអង្គ គឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​មនុស្ស​រស់​នៅ។ 30 ពួក​ទាហាន​ដ៏​ពូកែ​របស់ទឹកដី​បាប៊ី‌ឡូន ឈប់​ច្បាំង ហើយ​សំងំ​នៅ​ក្នុង​បន្ទាយ។ ពួក​គេ​បាត់​បង់​សេចក្ដី​ក្លា‌ហាន ធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។ ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ ហើយ​កម្ទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។ 31 អ្នក​រត់​នាំ​គ្នា​រត់​បណ្ដាក់​គ្នា អ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នា ដើម្បី​ទៅ​ទូល​ស្ដេច​ទឹកដី​បាប៊ី‌ឡូន​ថា សត្រូវ​វាយ​យក​បាន​ទីក្រុង ពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។ 32 ដ្បិត សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំង‌ឡាយ ហើយព្រម​ទាំង​ដុត​កម្ទេច​បន្ទាយ​ផង ជាហេតុធ្វើឲ្យទាហាន​បាប៊ី‌ឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត។ 33 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖ ក្រុង​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ។ គឺដល់ពេលបោកហើយ។ នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ក្រុង​នេះ​ហើយ។ 34 នេប៊ូ‌ក្នេសា ជា​ស្ដេច​​ទឹកដី​បាប៊ី‌ឡូន បាន​លេប និង​កម្ទេច​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ ស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ ស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ រួច​ខ្ជាក់​ខ្ញុំ​ចោល។ 35 អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថា សូម​ឲ្យ​ពួក​បាប៊ី‌ឡូន​រង​នូវ​អំពើ​ឃោរ‌ឃៅ ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។ អ្នក​ក្រុង​យេរូ‌សាឡឹម​ពោល​ថា សូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោស ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។ 36 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។ 37 ក្រុង​បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ឯ​ទៀតៗ ស្រឡាំង‌កាំង និង​ព្រឺ​សម្បុរ ជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។ 38 ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​គ្រហឹម​ដូច​សិង្ហស្ទាវ ហើយពួកគេក៏គ្រហឹមដូចកូនសិង្ហដែរ។ 39 ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កម្រិត​ហើយ យើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេ យើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹង រហូតទាល់​តែ​គេលេលា ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀតឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 40 យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាតដូចជា យកសត្វ​ពពែ និង​ចៀមផងដែរ។ 41 ម្ដេច​ក៏​ក្រុង​សេសាក ដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើង ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ! ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ។ 42 សមុទ្រ​ជន់​លិច​ទឹកដី​បាប៊ី‌ឡូន ហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ទឹកដី​នេះ​ដែរ! 43 ក្រុង​ទាំង‌ឡាយ​នៅទឹកដី​បាប៊ី‌ឡូន ត្រូវ​វិនាស​អន្តរាយ ទឹកដី​នោះ​ក្លាយ​ទៅ​ជា​ទី​ហួត‌ហែង និង​ព្រៃ​ល្បោះ ជា​ទឹកដីដែល​គ្មាន​នរណា​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។ 44 យើង​នឹង​ដាក់​ទោស​បាល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ បាប៊ី‌ឡូន អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ យើង​នឹង​ទាញ​ចេញ​មក​វិញ ប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នា ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ រីឯ​កំពែង​ក្រុង​បាប៊ី‌ឡូន​ក៏​រលំ​ដែរ។ 45 ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ចំណោមគេ។ គ្រប់គ្នា​រត់ឲ្យបានជីវិត គេច​​ពី​កំហឹង​របស់​យើង។ 46 មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាចដោយ​ឮ​ពាក្យ ចចាម‌អារ៉ាម​ ដែល​គេ​និយាយក្នុង​ទឹកដី​នោះ​ឡើយ ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ។ ឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ ចចាម‌អារ៉ាម​មួយ​ទៀត អំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ទឹកដីនេះ។ អ្នកមានអំណាចនឹងទាស់និងអ្នកមានអំណាចដែរ។ 47 ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយ របស់​ទឹកដី​បាប៊ី‌ឡូន ទឹកដី​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់ ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវ ពាស‌ពេញ​ក្នុង​ទីក្រុង។ 48 ក្រោយមក​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ដោយ​បាប៊ី‌ឡូន​រលំ ដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើង មក​បំផ្លាញ​ក្រុង​នេះ!» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 49 «ដូចបាប៊ី‌ឡូន​បាន​ធ្វើ​ឲ្យ​អុី្រស្រាអែលស្លាប់​ច្រើន ឥឡូវ​នេះបាប៊ី‌ឡូននឹងត្រូវស្លាប់វិញម្តង។​ 50 អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះ។ ចូរ​គិត​ដល់​ព្រះ‌អម្ចាស់​ពី​ចម្ងាយ ហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជានិច្ច។ 51 ពួក​យើង​ធ្លាប់​អាម៉ាស់ នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថ ពួក​យើង​បាន​បាក់​មុខ នៅ​ពេល​ជនជាតិ​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទីសក្ការៈនៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 52 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយ របស់​ជន‌ជាតិ​បាប៊ី‌ឡូន ហើយ​អ្នក​របួស​នឹង​ថ្ងូរ​ពាស‌ពេញ​ក្នុង​ទឹកដី​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។ 53 ទោះ​បី​បាប៊ី‌ឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដី ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មកប្រហារ​ក្រុង​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 54 មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ី‌ឡូន ហើយ​សំឡេង​មហន្ត‌រាយ​លាន់​ឮ​ឡើង ពីទឹកដី​ខាល់ដេ។ 55 ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ក្រុង​បាប៊ី‌ឡូន។ ព្រះអង្គ​ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ក្នុង​ក្រុង​នេះ ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ កង‌ទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរ នាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សម្រែក យ៉ាងខ្លាំង។ 56 ពិត​មែន​ហើយ អ្នកបំផ្លាញ​មក​វាយ​លុក ក្រុង​បាប៊ី‌ឡូន ទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង។ ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់ ត្បិត ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។ 57 ដ្បិត យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​ទាហាន​ដ៏​អង់‌អាច​របស់​ពួក​គេ ឲ្យ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ ដែល​មាន​នាម​ថា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 58 ព្រះ‌អម្ចាស់​នៃ​ពិភពទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ កំពែង​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​បាប៊ី‌ឡូន បាក់​បែក​រហូត​ដល់​គ្រឹះ ទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់។ គឺ​ស្នា‌ដៃ​ដែល​ប្រជា‌ជន​ទាំង‌ឡាយ បាន​ធ្វើ​ក្លាយ​ជា​អសារ‌បង់ គ្រប់យ៉ាង​ដែល​ប្រជា‌ជាតិ​នានា​ខំ​ប្រឹង​ធ្វើ សម្រាប់តែ​ភ្លើងឆេះអស់»។ 59 នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមា​បង្គាប់​ដល់​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ទឹកដី​បាប៊ី‌ឡូន ជា​មួយ​ព្រះ‌បាទ​សេដេ‌គា នៅ​ឆ្នាំ​ទី​បួន ក្នុង​រជ្ជកាល​របស់​ស្ដេច​នេះ។ លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហា‌តលិក។ 60 លោក​យេរេមា​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​ទឹកដី​បាប៊ី‌ឡូន ទុក​ក្នុង​ក្រាំង​មួយ គឺព្រះ‌បន្ទូល​ទាំង​អស់​ស្ដី​អំពី​ទឹកដី​បាប៊ី‌ឡូន ដែលបាន​មាន​ចែង​ទុក​។ 61 លោក​យេរេមាថ្លែង​ទៅ​កាន់​លោក​សេរ៉ាយ៉ា​ថា៖ «ពេល​អ្នក​ទៅ​ដល់​បាប៊ី‌ឡូន នោះនឹងឃើញហើយអ្នក​ត្រូវ​អាន​សេចក្ដី​ទាំង​នេះឲ្យឮ។ 62 រួច​ត្រូវនិយាយថា ​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ផ្ទាល់​ដែល​មាន​ព្រះ‌បន្ទូល​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ លែង​មាន​មនុស្ស មាន​សត្វ​រស់​នៅ​ទៀត​ហើយ គឺ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ 63 ពេល​អ្នក​អាន​សេចក្ដី​ក្នុង​ក្រាំង​នេះ​ចប់ សូម​ចង​ភ្ជាប់​នឹង​ថ្ម​មួយ​ដុំ រួច​យក​ទៅ​ទម្លាក់​នៅ​កណ្ដាល​ទន្លេ​អឺប្រាត។ 64 ហើយ សូម​ប្រកាស​ថា ក្រុង​បាប៊ី‌ឡូន​នឹង​ត្រូវ​លិច​លង់​។ គឺ​ក្រុង​នេះ​មិនអាចងើបឡើងវិញ ដោយសារមហន្តរាយ ដែលយើង​ធ្វើ​ឲ្យ​កើតដើម្បីទាស់​នឹង​ពួក​គេ ហើយពួក​គេ​នឹង​ដួលចុះ»។ ពាក្យ​របស់​លោក​យេរេមា​បានចប់​តែ​ត្រឹមនេះ។

ជំពូក ៥២

1 ​ព្រះ‌បាទ​សេដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ ​នៅ​ក្រុងយេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេរេមា ដែល​ជា​អ្នក​ទឹកដី​លីប‌ណា។ 2 ព្រះ‌បាទ​សេដេ‌គា ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ទាស់​នឹង​​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ដែរ។ 3 ព្រះ‌អម្ចាស់ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ទឹកដី​យូដា ការនេះធ្វើគេធ្លាក់ចេញពីចំពោះព្រះអង្គ។ នៅ​គ្រា​នោះព្រះ‌បាទ​សេដេ‌គា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ទឹកដីបាប៊ី‌ឡូន។ 4 ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ទឹកដី​បាប៊ី‌ឡូន បានលើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេបានបោះជំរំ​ទ័ព ទល់មុខទីក្រុង ហើយនិង​សាងសង់​ទួល​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹមផងដែរ។ 5 ដូច្នេះ ពួក​គេបានឡោមព័ទ្ធ​ក្រុង​នេះ រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ​ នៃ​រជ្ជកាល​ព្រះ‌បាទ សេដេ‌គា។ 6 នៅក្នុង​ថ្ងៃ​ទី​ប្រាំ​បួន ​នៃ​ខែ​ទី​បួន នៅក្នុងឆ្នាំនោះ ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជា‌ជននៅ​ក្នុង​ទឹកដីទាំងមូល ​លែង​មាន​អាហារ​បរិភោគ​ទៀត​ហើយ។ 7 ក្រោយមក ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង នៅ​ពេល​យប់តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា ហើយនៅជុំវិញទីក្រុងនោះដែរ។ 8 ប៉ុន្តែ កង‌ទ័ព​ខាល់ដេ​ ក៏នាំ​គ្នា​ដេញ​តាម​ព្រះ‌បាទ​សេដេ‌គា​ទាន់ នៅ​វាល​ទំនាបនៃទន្លេយូរដាន​ជិត​ក្រុង​យេរីខូ។ ពេល​នោះពួកកងទ័ព​ទាំង​មូល​របស់​ស្ដេច​ក៏រត់​បែក‌ខ្ញែក​ចេញពីស្តេចអស់ទៅ។ 9 ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ទឹកដី​ហា‌ម៉ាត់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។ 10 ស្ដេច​ទឹកដី​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា ស្ដេច​ទឹកដី​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ទឹកដី​យូដា នៅ​ក្រុង​រីបឡា​ដែរ។ 11 បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់។ ស្ដេច​ទឹកដីបាប៊ី‌ឡូន​នាំ​ព្រះ‌បាទ​សេដេ‌គា​ទៅ​ទឹកដី​បាប៊ី‌ឡូន ឃុំ​ទុក​រហូត​ដល់​ថ្ងៃ​សុគត។ 12 នៅពេលនោះ គឺក្នុង​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ទឹកដី​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ដែលជាមេទ័ពធំ ​ដែលបាន​បម្រើ​ស្ដេច​ទឹកដី​បាប៊ី‌ឡូន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ 13 លោក​ដុត​កម្ទេច​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​របស់​ស្ដេច ហើយព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស គឺដុតកន្លែដែលសំខាន់ៗរបស់​ពួក​អភិជនទាំងអស់នៅក្នុងទីក្រុង។ 14 ក៏ដូចជាកំពែងជុំវិញក្រុងយេរូ‌សាឡឹម ហើយពួកកង‌ទ័ពរបស់ក្រុងបាប៊ី‌ឡូនដែលមកជាមួយមេទ័ព ​លោកនេប៊ូ‌សារ៉ា‌ដាន បានផ្លាញអ្វីទាំងអស់។ 15 លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ កៀរ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ក្នុង​ទីក្រុង គឺ​ជន​ក្រីក្រ​មួយ​ចំនួន ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ទឹកដីបាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។ 16 ប៉ុន្តែ លោក​នេប៊ូ‌សារ៉ា‌ដាន មេទ័ពមេធំ បានទុក​ឲ្យ​ជន​តូច‌តាច​ខ្លះ​រស់​នៅ​ក្នុង​ទឹកដីនោះ ដើម្បី​ដាំ​ទំពាំង‌បាយជូរ ជាអ្នកដែលធ្វើការអារនៅឯទីវាល។ 17 ដ្បិត សសរ​លង្ហិនដែលនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សម្រាប់កំណល់​អាង​ធំ ហើយ​លង្ហិនសមុទ្រ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួកជនជាតិខាត់ដេបានបំផ្លាញសសរទាំងនោះ ទៅជាចំណែលទូចៗ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។ 18 ពួក​គេ​យក​ឆ្នាំង វែក កាំបិត ភាជន៍ ពែង និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន ដែលពួកសង្ឃសម្រាប់​ទុកជារបស់ប្រើប្រាស់ក្នុង​ព្រះ‌វិហារ​ទៅដែរ។ 19 លោក​ដែលជាមេទ័ពធំ ​ក៏​បានយកផងដែរ ដូចជា​ចាន‌ក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់ គ្មានសល់អ្វីឡើយ។ 20 រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​រូប​គោ​លង្ហិន​ទាំង​ដប់‌ពីរ​ជា​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នេះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។ 21 សសរ​ទី​មួយ​មាន​កម្ពស់​ដប់‌ប្រាំ‌បី​ហត្ថ ហើយ​រង្វង់​សសរ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។ សសរ​នោះ​ប្រហោង​ក្នុង និង​មាន​កម្រាស់​បួន​ហ៊ុន។ 22 នៅ​ពី​លើ​សសរ​មាន​ក្បាច់​ក្បាល​សសរ មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កម្ពស់​ប្រាំ​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ​មាន​ទំហំ និង​មាន​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។ 23 ដូច្នេះ មាន​ផ្លែ​ទទឹម​ទាំង​អស់​កៅ‌សិប​ប្រាំ​មួយ​នៅ​ជុំ‌វិញ ហើយ​ផ្លែ​ទទឹម​ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡា‌អួន មាន​ចំនួន​ទាំង​អស់​មួយ​រយ។ 24 លោក​ដែលជាមេទ័ពធំ បានចាប់​ពួកអ្នកទោសដូចជាលោក​សេរ៉ាយ៉ា ជា​មេ​ក្រុម​បូជា‌ចារ្យ ជាមួយលោក​សេផា‌នា ជា​បូជា‌ចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​នាក់​ យក​ទៅ​ជា​មួយ។ 25 ចេញពីទីក្រុង លោក​ក៏​ចាប់អ្នកទោស ដែលជា មន្ត្រី​ម​មួយ​រូប​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​ នៅ​ក្នុង​វាំង​ដែលមានតួនាទីជាអ្នកផ្តល់យោបល់ គឺជាអ្នកនៅក្នុងទីក្រុងនៅឡើយ។ លោកចាប់អ្នកទោលផ្សេងទៀត គឺស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។ 26 លោក​នេប៊ូ‌សារ៉ា‌ដាន ដែលជាមេទ័ពធំ បាន​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ថ្វាយ​ស្ដេចទឹកដី​បាប៊ី‌ឡូន​នៅ​រីបឡា។ 27 ស្ដេច​ទឹកដី​បាប៊ី‌ឡូន​បានប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ទឹកដី​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។ 28 ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ ចំនួន​៣០២៣​នាក់។ 29 ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម​ យក​ទៅ​ជា​ឈ្លើយ​ចំនួន ៨៣២​នាក់។ 30 ក្នុង​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ​ចំនួន​៧៤៥​នាក់។ សរុប​ទាំង​អស់មាន​ចំនួន ៤៦០០​នាក់។ 31 ហេតុការទាំងនោះគឺបានកើតឡើង នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់‌ពីរ​ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ទឹកដីយូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​ នៃ​រជ្ជកាល​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេចទឹកដីបាប៊ី‌ឡូន ព្រះ‌ចៅ​អេវីល មេរ៉ូ‌ដាក ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឲ្យ​មាន​សេរី‌ភាព។ 32 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ ដោយ​ស្និទ្ធ‌ស្នាលព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយនៅ​ក្រុង​បាប៊ី‌ឡូន។ 33 ស្ដេច​អនុញ្ញាត​ឲ្យ ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ​លែង​ស្លៀក​សម្លៀក‌បំពាក់ជា​ឈ្លើយ​សឹក ហើយ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​ព្រះ‌ស្ងោយ ​រួម​តុ​ជា​មួយជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​ព្រះ‌ជន្ម។ 34 ស្ដេចទឹកដីបាប៊ី‌ឡូន ​ទំនុក​បម្រុង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ទ្រង់​សោយ​ទីវង្គត។