1 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលមកដល់លោកហូសេ ជាកូនបេរី ក្នុងរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងក្នុងគ្រាដែលព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអុីស្រាអែល។ 2 កាលព្រះអម្ចាស់ចាប់ផ្តើមមានព្រះបន្ទូលតាមរយៈហូសេ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរទៅយកស្ត្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធ ហើយបង្កើតកូនពីស្ត្រីពេស្យានោះ។ ដ្បិតទឹកដីនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះអម្ចាស់»។ 3 ដូច្នេះ លោកហូសេក៏ទៅរៀបការជាមួយនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយឲ្យហូសេ។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ហូសេថា៖ «ចូរហៅឈ្មោះកូននេះថា យេសរាល។ ដ្បិតនៅតែបន្តិចទៀត យើងនឹងដាក់ទោសពូជពង្សយេហ៊ូវ ព្រោះតែឈាមយេសរាល ហើយយើងនឹងធ្វើឲ្យរាជ្យនៃពូជពង្សអុីស្រាអែលត្រូវចប់។ 5 វានឹងកើតឡើងនៅថ្ងៃនោះ ដែលយើងនឹងបំបាក់ធ្នូរបស់អុីស្រាអែល នៅជ្រលងភ្នំយេសរាល»។ 6 នាងកូមើរមានទម្ងន់ម្តងទៀត ហើយបង្កើតបានកូនស្រី។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ហូសេថា៖ «ចូរហៅឈ្មោះកូននេះថា ឡូរូហាម៉ា ដ្បិតយើងនឹងលែងមេត្តាដល់ពូជពង្សអុីស្រាអែល ដែលយើងមិនអត់ទោសឲ្យគេដែរ។ 7 ប៉ុន្ដែយើងនឹងមេត្តាដល់ពូជពង្សយូដា ហើយយើងនឹងសង្គ្រោះគេដោយខ្លួនយើង ព្រះអម្ចាស់ជាព្រះរបស់គេ។ យើងនឹងមិនសង្គ្រោះគេដោយធ្នូ ដាវ សង្គ្រាមសេះ ឬពលសេះឡើយ»។ 8 កាលនាងបានផ្តាច់ដោះឡូរូហាម៉ារួចហើយ នាងក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយទៀត។ 9 រួចហើយព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរហៅឈ្មោះកូននេះថា ឡូអាំមី ដ្បិតអ្នកមិនមែនជាប្រជារាស្ត្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នក។ 10 ប៉ុន្តែកូនចៅអុីស្រាអែល នឹងដូចខ្សាច់នៅសមុទ្រ ដែលមិនអាចរាប់ ដឹងពីចំនួនបានឡើយ។ គឺនឹងមានពាក្យនិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ» នឹងត្រូវនិយាយពួកគេថា៖ «អ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏មានព្រះជន្មរស់»។ 11 ប្រជាជននៃយូដា និងប្រជាជនអុីស្រាអែលនឹងមកជួបជុំគ្នា។ ពួកគេនឹងតាំងឲ្យមានមេដឹកនាំតែមួយគ្រប់គ្រងលើគេ ហើយគេនឹងឡើងចេញពីទឹកដីនោះ ដ្បិតថ្ងៃរបស់យេសរាល នឹងបានជាថ្ងៃមួយដ៏ធំ។
1 ចូរនិយាយទៅកាន់បងប្អូនប្រុស «រាស្រ្តរបស់យើងអើយ!» ហើយបងប្អូនស្រីរបស់អ្នកថា «គឺអ្នកបានបង្ហាញចិត្តក្តូលអាណិតហើយ»។ 2 ចូរនាំពាក្យបណ្តឹងទាស់និងម្តាយរបស់អ្នក ចូរនាំពាក្យបណ្តឹងទៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ យើងក៏មិនមែនជាប្តីរបស់នាងដែរ។ ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ ហើយអំពើផិតក្បត់ពីចន្លុះទ្រូងនាងផង។ 3 ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក។ យើងឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ 4 យើងនឹងមិនអាណិតមេត្តាដល់កូនរបស់នាងទេ ព្រោះគេសុទ្ធតែជាកូននៃអំពើពេស្យាចារ។ 5 ដ្បិតម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា ហើយនាងដែលបានពរពោះពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់។ នាងបាននិយាយថា «ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ ដ្បិតពួកគេបានឲ្យនំបុ័ងនិងទឹកដល់ខ្ញុំ ហើយឲ្យរោមចៀម ខ្លូតទេស ប្រេង និងស្រាមកខ្ញុំទៀតផង»។ 6 ដូច្នេះហើយ យើងនឹងសង់របងបិតផ្លូវនាងជាមួយបន្លា។ យើងសង់កំពែងទាស់នឹងនាង ដូច្នោះកុំឲ្យនាងរកផ្លូវរបស់នាងឃើញឡើយ។ 7 នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមរកស្នេហានាងមិនទាន់ឡើយ។ នាងនឹងស្វែងរកគួស្នេហ៍របស់នាង តែនាងនឹងមិនបានជួបគេឡើយ។ រួចហើយ នាងនឹងនិយាយថា «ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រាកន្លង គឺប្រសើរជាងពេលនេះ»។ 8 ដ្បិត នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ និងស្រាថ្មី ហើយប្រេងដល់នាង ហើយបានផ្ដល់ប្រាក់និងមាសជាច្រើនដល់នាង ដែលពួកគេនឹងប្រើសម្រាប់ថ្វាយព្រះបាលទៅវិញ។ 9 ដូច្នេះយើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត យើងនឹងដកស្រាថ្មីរបស់យើងវិញ នៅរដូវរបស់វា។ យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាង។ 10 ក្រោយមក យើងនឹងបើកកេរ្តិ៍ខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចជួយនាងចេញពីដៃយើងទេ។ 11 យើងនឹងធ្វើឲ្យការអបអរសាទរត្រូវបញ្ឈប់ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងឡាយរបស់នាង។ 12 «យើងនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមឧទម្ពររបស់នាង ដែលនាងធ្លាប់និយាយថា «ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ»។ យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។ 13 យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយព្រះបាល ពេលដែលនាងបានតែងខ្លួន ជាមួយចិញ្ចៀនគ្រឿងអលង្ការរបស់នាង ហើយនាងរត់តាមគូស្នេហ៍របស់នាង រួចហើយបំភ្លេចយើងចោល នេះជាព្រះបន្ទូលនៃព្រះអម្ចាស់»។ 14 ដូច្នេះ យើងនឹងឈ្នះចិត្តនាងមកវិញ។ យើងនឹងនាំនាងទៅទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។ 15 យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីប។ 16 «ព្រះអម្ចាស់មានព្រះបន្ទូលថា វានឹងកើតឡើងនៅថ្ងៃនោះ ដែលនាងនឹងហៅយើងថា «លោកប្តីខ្ញុំអើយ» ហើយនាងនឹងមិនដែលហៅយើងថា «ព្រះបាល។ 17 ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង ហើយនឹងមិនមានអ្នកណានៅចាំពីឈ្មោះរបស់ពួកគេទៀតឡើយ»។ 18 «នៅថ្ងៃនោះ យើងក៏នឹងតាំងសម្ពន្ឋមេត្រីសម្រាប់ពួកគេ ជាមួយសត្វព្រៃនៅតាមទីវាល ជាមួយនិងសត្វហើរលើអាកាស ហើយជាមួយនិងសត្វលូនវារលើដីផងដែរ។ យើងនឹងបំបាត់ធ្នូ និងដាវ ហើយនិងសង្គ្រាមចេញពីទឹកដី ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។ 19 យើងសន្យាថានឹងជាប្តីរបស់នាងជារៀងរហូត។ យើងសន្យាថានឹងធ្វើជាប្តីរបស់នាង ដោយសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ដោយសេចក្ដីសប្បុរស និងសេចក្ដីមេត្តា។ 20 យើងនឹងរៀបចំខ្លួនយើងសម្រាប់នាង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះអម្ចាស់។ 21 នៅថ្ងៃនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងឆ្លើយតប ដែលយើងនឹងឆ្លើយតបដល់ផ្ទៃមេឃ ហើយផ្ទៃមេឃនឹងឆ្លើយតបដល់ផែនដី។ 22 ចំណែកផែនដីនឹងឆ្លើយតបដល់ស្រូវ ហើយស្រាថ្មី និងប្រេង គេនឹងឆ្លើយតបដល់យេសរាល។ 23 យើងនឹងសាបព្រោះពូជគេនៅលើផែនដីសម្រាប់យើង ហើយយើងនឹងផ្តល់មេត្តាដល់ឡូរូហាម៉ា។ យើងនឹងនិយាយទៅឡូអាំមីថា «អ្នកឡូអាំមី អាតា» រួចហើយគេនឹងពោលមកយើងថា «ព្រះអង្គជាព្រះជាម្ចាស់នៃទូលបង្គំ»។
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចូរទៅម្តងទៀត ស្រឡាញ់ស្រី្តនេះ ដូចជាប្តីរបស់នាង តែនាងជាស្រីផិតក្បត់។ ចូរស្រឡាញ់នាង ដូចព្រះអម្ចាស់ស្រឡាញ់ជនជាតិអុីស្រាអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។ 2 ដូច្នោះខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។ 3 ខ្ញុំបាននិយាយនាងថា «នាងត្រូវរស់នៅជាមួយខ្ញុំឲ្យបានច្រើនថ្ងៃ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ 4 ដ្បិតជនជាតិអុីស្រាអែល នឹងរស់នៅរយៈពេលយូរ ដោយគ្មានស្ដេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា គ្មានស្តូប គ្មានអាវបូជាចារ្យ ឬអសនៈព្រះក្លែងក្លាយ ។ 5 ក្រោយមក ជនជាតិអុីស្រាអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកព្រះអម្ចាស់ជាព្រះរបស់ពួកគេ ព្រមទាំងព្រះបាទដាវីឌជាស្ដេចរបស់ពួកគេ នៅថ្ងៃចុងក្រោយ ពួកគេនឹងញាប់ញ័រចំពោះ ព្រះអម្ចាស់ ហើយស្វែងរកព្រះទ័យរបស់ព្រះអង្គ។
1 ជនជាតិអុីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់កំពុងតែទាស់នឹងមនុស្សដែលនៅលើទឹកដីនេះ ដោយព្រោះគ្មានអ្នកណាស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាទទួលស្គាល់ព្រះជាម្ចាស់ក្នុងទឹកដីដែរ។ 2 គឺជាការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់។ មនុស្សបំបាក់ឆ្អឹងទាំងនោះ ហើយឈាមនឹងហូរចុះមកមិនចេះដាក់។ 3 ដូច្នេះទឹកដីគឺរាំងស្ងួត ហើយមនុស្សទាំងអស់ដែលរស់នៅលើទឹកដីនេះនឹងវិនាសអស់ទៅ រួមទាំងសត្វព្រៃដែលនៅទីវាល និងបក្សាបក្សីដេលនៅលើមេឃ ហើយត្រីដែលនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យអស់។ 4 ប៉ុន្តែ មិនត្រូវឲ្យនរណានាំនូវការពាក្យបណ្តឹង ហើយកុំឲ្យនរណាម្នាក់ចោទប្រកាន់នរណាម្នាក់ឡើយ។ ដ្បិតគឺជាអ្នក ដែលជាបូជាចារ្យទទួលការបន្ទោសពីយើង។ 5 អ្នកគឺបូជាចារ្យនឹងជំពប់ដួលនៅពេលថ្ងៃ ពួកព្យាការីនឹងជំពប់ដួលជាមួយអ្នកនៅពេលយប់ ហើយយើងនឹងបំផ្លាញម្ដាយរបស់អ្នក។ 6 ប្រជាជនរបស់យើងត្រូវបានបំផ្លាញ ពីព្រោះពួកគេខ្វះការចេះដឹង។ ដោយអ្នកជាបូជាចារ្យបានបដិសេធការទទួលស្គាល់ យើងនឹងបដិសេធអ្នកជាបូជាចារ្យរបស់យើង។ ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យរបស់យើង ទោះយើងជាព្រះជាម្ចាស់របស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។ 7 ពួកបូជាចារ្យកាន់តែចម្រើនឡើង អំពើបាបក៏កាន់តែទាស់ប្រឆាំងនឹងយើង។ ពួកគេប្តូរកិត្តិយសរបស់ខ្លួន សម្រាប់ការអាម៉ាស់វិញ។ 8 ពួកគេបានឆ្អែតដោយសារប្រជាជនរបស់យើង ហើយពួកគេល្មោបប្រព្រឹត្តអំពើអាក្រក់។ 9 បូជាចារ្យក៏ដូចជាប្រជាជនដែរ យើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត យើងនឹងសងសឹកពួកគេសម្រាប់ការប្រព្រឹត្តរបស់ពួកគេ។ 10 ពួកគេបរិភោគតែមិនចេះឆ្អែត ពួកគេប្រព្រឹត្តអំពើពេស្យាចារ តែមិនបានចម្រុងចម្រើនទេ ដោយព្រោះពួកគេចាកឆ្ងាយពីយើង ព្រះអម្ចាស់។ 11 ពួកគេចូលចិត្តការអសីលធម៌ អំពើពេស្យាចារ ហើយចូលចិត្តស្រា និងស្រាថ្មី ដែលបានធ្វើឲ្យស្មារតីរបស់ពួកវង្វេង។ 12 ប្រជារាស្ត្ររបស់យើងទៅរកព្រះដែលធ្វើពីឈើ ឲ្យទស្សន៍ទាយ ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង។ ដ្បិតគំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង ហើយពួកគេប្រព្រឹត្តអំពើពេស្យាចារ ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។ 13 ពួកគេថ្វាយយញ្ញបូជានៅតាមកំពូលភ្នំ ហើយដុតគ្រឿងកំញាននៅតាមជ្រលោងភ្នំ នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ និងក្រោមដើមម៉ៃសាក់ ដោយព្រោះមានម្លប់ដ៏ត្រជាក់ល្អ។ ដច្នេះកូនស្រីរបស់អ្នក ប្រព្រឹត្តអំពើពេស្យាចារ ហើយកូនប្រសាស្រីរបស់អ្នក ប្រព្រឹត្តអំពើផិតក្បត់ដែរ។ 14 យើងមិនដាក់ទោសកូនស្រីរបស់អ្នក ពេលគេបានជ្រើសរើសប្រព្រឹត្តអំពើពេស្យាចារ ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នក នៅពេលគេប្រព្រឹត្តអំពើផិតក្បត់។ ដ្បិតពួកបុរសបានឲ្យខ្លួនគេ រួមជាមួយសេចក្តី កំផឹតដែរ និងគេថា្វាយយញ្ញបូជា ដើម្បីពួកគេអាចធ្វើអំពើអសីលធម៌ ជាមួយស្រីពេស្យាដែរ។ ដូច្នោះប្រជាជនទាំងនេះដែលមិនបានយល់ នឹងទំលាក់ចុះ។ 15 អុីស្រាអែលអើយ ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក្តី យូដាមិនបានទៅជាមានទោសទេ។ មនុស្សអើយ កុំឲ្យទៅគីលកាល់ និងកុំទៅបេតអាវេន ហើយកុំឲ្យស្បថ ដោយនិយាយថា «ដូចព្រះអម្ចាស់ដ៏មានព្រះជន្មរស់»។ 16 ដ្បិតអុីស្រាអែលមានចិត្តរឹងរូសដូចគោញី។ តើព្រះអម្ចាស់នឹងនាំពួកគេទៅវាលស្មៅដូចកូនចៀម នៅតាមវាលស្មៅបាននោះ? 17 អេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ចូរចាកចេញពីគេទៅ។ 18 ទោះបីពួកគេបានស្វាងស្រាទៅហើយនោះ ពួកគេនៅតែប្រព្រឹត្តអំពើពេស្យាចារ អ្នកដឹកនាំរបស់ពួកគេចូលចិត្តភាពអាម៉ាស់។ 19 ខ្យល់នឹងកួចពួកគេយកទៅជាមួយនឹងស្លាបវា ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។
1 «បូជាចារ្យអើយ ចូរស្ដាប់ការនេះ! ដោយយកចិត្តទុកដាក់ ពូជពង្សអុីស្រាអែលអើយ! សូមស្តាប់ ញាតិវង្សរបស់ស្ដេចអើយ! ដ្បិតការជំនុំជម្រះនឹងមកទាស់ និងអ្នករាល់គ្នា។ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាដាក់សំណាញ់នៅលើតាបោរ 2 អ្នកបះបោរឈរជ្រៅក្នុងការសម្លាប់ ប៉ុន្តែយើងនឹងដាក់ទោសពួកគេទាំងអស់។ 3 យើងស្គាល់អេប្រាអ៊ីម ហើយយើងអុីស្រាអែលលាក់បាំងពីយើងបានទេ។ អេប្រាអ៊ីមអើយ អ្នកបានដូចពេស្យាចារ អុីស្រាអែលគឺស្មោកគ្រោក។ 4 អំពើដែលពួកគេប្រព្រឹត្ត មិនអាចឲ្យពួកគេត្រឡប់មករកព្រះជាម្ចាស់បានទេ ដ្បិតគំនិតនៃការកំផឹតគឺនៅក្នុងពួកគេ ពួកគេពុំស្គាល់ព្រះអម្ចាស់ដែរ។ 5 អំនួតរបស់អុីស្រាអែលទីបន្ទាល់ទាស់និងខ្លួនគេ ដូច្នេះអុីស្រាអែល និងអេប្រាអ៊ីម នឹងជំពប់ដួល ដោយកំហុសរបស់ខ្លួន ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។ 6 ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់ ដោយយកចៀម និងគោទៅជាមួយ តែពួកគេរកព្រះអង្គមិនឃើញទេ ដ្បិតព្រះអង្គបានដក់ចាកចេញពីពួកគេ។ 7 ពួកគេមិនស្មោះត្រង់ដល់ព្រះអម្ចាស់ ដោយបង្កើតកូនដែលគ្មានខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីនឹងលេបត្របាក់ពួកគេ ជាមួយស្រែចម្ការរបស់ពួកគេដែរ។ 8 ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា។ ចូរឲ្យសម្រែកចម្បាំងឮនៅបេតអាវេន «យើងនឹងតាមពីក្រោយអ្នកបេនយ៉ាមីន!» 9 អេប្រាអ៊ីមនឹងទៅជាខូចបង់នៅថ្ងៃនៃចេសក្តីជំនុំជម្រះ។ នៅក្នុងចំណោម កុលសម្ព័ន្ធទាំងឡាយ នៃអុីស្រាអែលយើងបានប្រកាសពីអ្វីដែលនឹងកើតឡើងហើយ។ 10 ពួកអ្នកដឹកនាំនៃជនជាតិយូដា ដូចអ្នកដែលដកបង្គោលរបងថ្ម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេដូចជាទឹក។ 11 អេប្រាអ៊ីមនឹងត្រូវកំទេច គេត្រូវរងការកំទេចក្នុងការជំនុំជម្រះ ដោយព្រោះពួកគេពេញចិត្តដើរតាមព្រះក្លែងក្លាយ។ 12 ដូច្នះយើងដូចជាអង្គែដល់ពួកអេប្រាអ៊ីម ហើយដូចដំបៅដល់ពួកយូដា។ 13 ពេលអេប្រាអ៊ីមឃើញជំងឺរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ រួចហើយអេប្រាអ៊ីមទៅពឹងអាស្ស៊ីរី ហើយយូដាចាត់អ្នកនាំសារឲ្យទៅគាល់ស្តេចអធិរាជ។ ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។ 14 ដូច្នោះយើងដូចសិង្ហដល់អេប្រាអ៊ីម និងដូចសិង្ហស្ទាវដល់កូនចៅយូដា។ យើងទោះបើយើងនឹងហែកពួកគេ នោះយើងនឹងយកពួកគេចេញទៅ គ្មាននរណាអាចជួយពួកគេបានឡើយ។ 15 ហើយត្រឡប់មកដំណាក់របស់យើងវិញ រហូតដល់ពួកគេទទួលស្គាល់ទោសកំហុសរបស់គេ ហើយស្វែងរកមុខយើង រហូតដល់គេមានភាពស្មោះត្រង់ ស្វែងរកយើងក្នុងទុក្ខព្រួយរបស់គេ»។
1 «មក! សូមយើងវិលទៅរកព្រះអម្ចាស់វិញ។ ដ្បិតព្រះអង្គបានធ្វើហែកយើងជាចំណែក តែព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គធ្វើឲ្យយើងរបួស តែព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។ 2 ពីរថ្ងៃក្រោយមក ព្រះអង្គនឹងកែតម្រូវយើង នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើង ហើយពួកយើងនឹងរស់នៅចំពោះព្រះអង្គ។ 3 សូមឲ្យយើងស្គាល់ព្រះអម្ចាស់ ឲ្យយើង ឈានទៅស្គាល់ព្រះអម្ចាស់។ ការយាងរបស់ព្រះអង្គពិតដូចជាព្រឹកព្រលឹម។ ព្រះអង្គនឹងយាងមករកពួកយើងទឹកចាក់ស្រោច ដូចជាភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល»។ 4 អេប្រាអ៊ីមអើយ! តើឲ្យយើងធ្វើអ្វីដល់អ្នកទៅ? យូដាអើយ! តើឲ្យយើងធ្វើអ្វីដល់អ្នកបាន? ភាពស្មោះត្រង់របស់អ្នកមកលើយើង ប្រៀបដូចជាពពកនៅពេលព្រលឹម និងទឹកសន្សើម ដែលបាត់ទៅវិញយ៉ាងឆាប់ដែរ។ 5 ដច្នោះ យើងកាត់ពួកគេជាចំណែកដោយពួកព្យាការី យើងបានសម្លាប់ពួកគេ ដោយពាក្យដែលចេញពីម៉ាត់យើង។ ច្បាប់របស់អ្នកគឺដូចជាពន្លឺដែលចាំងចេញក្រៅ។ 6 ដ្បិតយើងចង់បានភាពស្មោះត្រង់ គឺមិនមែនយញ្ញបូជាទេ ហើយការទទួលស្គាល់ព្រះជាម្ចាស់ ជាជាងយកតង្វាយដុត។ 7 ដូចអដាំ ដែលបានបំផ្លាញសម្ពន្ធមេត្រី ពួកគេមិនបានស្មោះត្រង់និងយើង។ 8 កាឡាដគឺជាទីក្រុងនៃពួកអ្នកដែលធ្វើអាក្រក់ ជាមួយស្នាមជើងនៃឈាម។ 9 ដូចពួកចោរប្លន់ដែលចាំមនុស្សម្នាក់ ដូច្នោះពួកបូជាចារ្យរួមគ្នា ដើម្បីប្រព្រឹត្តការសម្លាប់នៅតាមផ្លូវទៅសុីគែល ពួកគេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ 10 ក្នុងចំណោមប្រជាជនអុីស្រាអែល យើងបានឃើញការដែលគួរឱ្យរន្ធត់ គឺអំពើពេស្យាចាររបស់អេប្រាអ៊ីមនៅទីនោះ ហើយអុីស្រាអែលទៅជាមិនស្អាត់។ 11 យូដាអើយ អ្នកក៏ដូច្នោះដែរ យើងបានកំណាត់ពេលច្រូតកាត់រួហើយ ពេលយើងនឹងសាងសង់ជោគវាសនានៃប្រជារាស្រ្តយើងឡើងវិញ។
1 នៅពេលយើងចង់ប្រោសអុីស្រាអែល អំពើបាបរបស់អេប្រាអ៊ីមបានលាតត្រដាង ដូចជាអំពើទុច្ចរិតរបស់សាម៉ារី ដ្បិតពួកគេប្រព្រឹត្តអំពើបោកប្រាស់ មានចោរចូលមកក្នុង ហើយនឹងក្រុមចោរមួយហ្វូងធ្វើសកម្មភាពនៅលើផ្លូវ។ 2 ពួកគេមិនដឹងនៅក្នុងចិត្តគេថា យើងនឹកចាំពីអំពើអាក្រក់ ដែលពួកគេប្រព្រឹត្ត។ ពេលនេះ ការប្រព្រឹត្តរបស់ពួកគេ បានឡោមព័ទ្ធពួកគេ ហើយពួកគេនៅចំពោះមុខយើង។ 3 ជាមួយការអាក្រក់របស់គេ ពួកគេធ្វើឲ្យស្ដេចរីករាយ ហើយតាមរយះកុហករបស់គេដល់ពួកមន្ត្រី។ 4 ពួកគេទាំងអស់ជាមនុស្សកំផឹត ដូចជាឡកម្តៅមួយដោយអ្នកដុតនំ ឈប់ដាក់ភ្លើងចាប់ពីពេលច្របាចម្សៅរហូតដល់វាឡើងដំបែ។ 5 នៅថ្ងៃនៃស្ដេចរបស់យើង ពួកមន្ត្រីធ្វើឲ្យខ្លួនគេឈឺជាមួយផឹកស្រាខ្លាំង។ គេបានឈោងដៃរបស់គេ ទៅជាមួយមនុស្សដែលឡកឡឺយ។ 6 ដ្បិតនៅក្នុងចិត្តដូចជាឡភ្លើង ពួកគេបង្កើតផែនការបោកប្រាស់។ កំហឹងរបស់គេក្តៅខ្លាំងពេញពេលយប់ នៅព្រលឹមឡើង វាឆេះឡើងខ្ពស់ដូចជាអណ្ដាតភ្លើង។ 7 ពួកគេទាំងអស់គ្នាក្ដៅដូចជាឡភ្លើង ហើយពួកគេលេបត្របាក់ អ្នកដែលគ្រប់គ្រងលើពួកគេ។ ស្ដេចរបស់គេទាំងអស់បានធ្លាក់ចុះ ហើយគ្មាននរណាស្រែករកយើងទេ។ 8 អេប្រាអ៊ីមលាយបញ្ចូលគ្នាខ្លួនលោក ក្នុងចំណោមមនុស្ស។ អេប្រាអ៊ីមដូចជានំសំប៉ែតដែលគេមិនបានប្រែ។ 9 ជនបរទេសលេបត្របាក់កម្លាំងខ្លួនគេ ប៉ុន្តែគេនៅតែមិនដឹងខ្លួនទេ។ សក់ស្កូវបានរោយលើគាត់ហើយ តែគាត់អស់ដឹងពីវាទេ។ 10 អំនួតរបស់អុីស្រាអែល ជាសាក្សីទាស់នឹងគេ ទោះជាយ៉ាងក៏ដោយ ពួកគេមិនបានត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់ពួកគេ គ្មានពួកគេណាទៅស្វែងរកគេ ក្នុងរណ្តៅអស់ទាំងនេះ។ 11 អេប្រាអ៊ីមដូចជាសត្វព្រាប វាចេះនិយាយតែគ្មានប្រាជ្ញា ពួកវាស្រែកហៅទៅរកអេស៊ីប រួចហើយហើរទៅអាស្ស៊ីរីវិញ។ 12 ពេលពួកគេហើរទៅទីនោះ យើងនឹងលាតសំណាញ់យើងទៅលើពួកគេ យើងនឹងទំលាក់គេចុះដូចសត្វស្លាបនៅលើមេឃ។ យើងនឹងដាក់ទោសពួកគេ នៅក្នុងហ្វូងរបស់គេទាំងអស់គ្នា។ 13 វេទនាដល់ពួកគេហើយ! ដ្បិតពួកគេបានវង្វេងចេញពីយើង។ អន្តរាយកំពុងមកដល់ពួកគេ! ពួកគេបានបះបោរប្រឆាំងនឹងយើង! យើងអាចសង្គ្រោះពួកគេ តែពួកគេបាននិយាយកុហក ទាស់នឹងយើង។ 14 ពួកគេមិនបានស្រែករកយើងដោយអស់ពីចិត្តទេ តែពួកគេទុក្ខសោកនៅលើគ្រែរបស់គេ។ ពួកគេបានជួបជុំគ្នាសម្រាប់ស្រូវ និងស្រាទំពាំងបាយជូរ ហើយពួកគេបែរចេញពីយើង។ 15 ទោះបីជាយើងបានបណ្ដុះបណ្ដាល និងចម្រើនកម្លាំងដៃរគេ ពួកគេក្នុងពេលនេះ មានគម្រោងអាក្រក់ប្រឆាំងនឹងយើង។ 16 ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ជាទីខ្ពស់បំផុត។ ពួកគេដូចជាគ្រប់ព្រួញដែលវៀច។ ពួកមេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ដោយព្រោះពាក្យសម្ដីព្រហើនក្នុងអណ្តាតរបស់ខ្លួន។ ការទាំងនេះនឹងក្លាយជាការចំអករបស់គេ នៅក្នុងទឹកដីរបស់អេសុីប។
1 «ចូរដាក់ត្រែនៅលើបបូរមាត់អ្នក! ដូចសត្វឥន្ទ្រី ដែលនឹងមកលើដំណាក់នៃជាព្រះអម្ចាស់ ដោយព្រោះប្រជាជនបានធ្វើឲ្យខូចសម្ពន្ធមេត្រីរបស់យើង ហើយបះបោរទាស់នឹងច្បាប់យើង។ 2 ពួកគេស្រែករកយើងថា ព្រះជាម្ចាស់នៃទូលបង្គំអើយ យើងនៅក្នុងអុីស្រាអែល ស្គាល់ព្រះអង្គ។ 3 ប៉ុន្តែអុីស្រាអែលបានបដិសេធការល្អ ហើយសត្រូវដេញតាមពួកគេ។ 4 ពួកគេតាំងស្ដេចឡើង តែមិនបានខ្វល់ពីយើង។ ពួកគេតាំងមេដឹកនាំ តែអត់មានប្រាជ្ញាពីយើង។ ពួកគេយកប្រាក់ហើយមាសធ្វើជារូបព្រះក្លែងក្លាយសម្រាប់ខ្លួន ប៉ុន្តែវាបានតែរូបព្រះ ដូច្នោះពួកគេនឹងកាត់ចេញ»។ 5 «ព្រះគោរបស់អ្នកត្រូវបានបដិសេធ សាម៉ារីអើយ។ កំហឹងរបស់យើងឆេះឡើង ទាស់និងមនុស្សទាំងនេះ។ តើយូរប៉ុណ្ណាទៀតទើបពួកគេរស់នៅដោយគ្មានទោស? 6 ដ្បិត រូបព្រះនេះចេញមកពីអុីស្រាអែល មានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេ! រូបគោរបស់សាម៉ារី នឹងត្រូវបាក់បែកខ្ទេចខ្ទីជាចំណែកៗ។ 7 ដ្បិត ពួកគេសាបព្រោះខ្យល់ ពួកគេនឹងទទួលផលជាព្យុះ។ ស្រូវស្កកមិនបានលូតក្បាលទេ គ្រាប់វាគ្មានម្សៅទេ។ ប្រសិនបើវាដុះមកចេញពេញលក្ខណះ ជនជាតិផ្សេងនឹងសុីត្របាក់វាអស់។ 8 អុីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ ឥឡូវនេះពួកគេស្ថិតនៅក្នុងចំណោមជាជាតិផ្សេង ដូចអ្វីដែលគ្មានប្រយោជន៍។ 9 ដ្បិតពួកគេបានទៅអាស្ស៊ីរី ដូចជាសត្វលាព្រៃនៅតែម្នាក់ឯង។ អេប្រាអ៊ីមបែរជាជួលមនុស្ស សម្រាប់បំពេញបំណងខ្លួនឯង។ 10 ទោះបីពួកគេបានជួលមនុស្សគួរឲ្យស្រលាញ់ ពីចំណោមជនជាតិដទៃ យើងនឹងប្រមូលពួកគេ។ ពួកគេនឹងចាប់ផ្តើមលាងសម្អាតចេញ ដោយព្រោះនៃការជិះជាន់ពីស្តេចហើយពួកមន្ត្រីទាំងនោះ។ 11 ដ្បិតអេប្រាអ៊ីមសង់អសនៈកាន់តែច្រើន សម្រាប់តង្វាយ លោះបាប តែអាសនៈទាំងនោះក្លាយទៅជាកន្លែង សម្រាប់ប្រព្រឹត្តអំពើបាបជំនួសវិញ។ 12 ទោះជាយើងសរសេរចុះក្រឹត្យវិន័យរបស់យើង សម្រាប់ពួកគេពីរពាន់ដង់ ប៉ុន្តែពួកគេបានមើលច្បាប់យើង ហើយថាជាអ្វីដែលចម្លែកដល់ពួកគេវិញ ។ 13 សម្រាប់យញ្ញបូជានៃតង្វាយយើង ព្រោះពួកជាសាច់ហើយក៏បរិភោគវា ប៉ុន្តែយើង ព្រះអម្ចាស់ មិនពេញទទួលតង្វាយរបស់ពួកគេទេ។ ឥឡូវនេះយើងគិតពីអំពើទុច្ចហើយការដាក់ទោសដល់បាបពួកគេ។ ពួកគេនឹងត្រូវត្រឡប់ទៅអេស៊ីបវិញ។ 14 អុីស្រាអែលបានបំភ្លេចយើង អ្នកបង្កើតគេ ហើយបានសង់វិមានជាច្រើន។ យូដាក៏បានសង់ទីក្រុង និងកំពែងរឹងមាំកាន់តែច្រើន តែយើងចាត់ភ្លើងទៅលើទីក្រុងទាំងអស់របស់គេ វានឹងបំផាញកំពែងរឹងមាំពួកគេដែរ។
1 អុីស្រាអែលអើយ កុំត្រេកអរឡើយ! ជាអំណរដូចជនជាតិផ្សេង។ ដ្បិតអ្នកមិនបានស្មោះត្រង់ ដោយបោះបង់ចោលព្រះជាម្ចាស់របស់ខ្លួន។ អ្នកចូលចិត្តឲ្យប្រាក់ដល់ពួកពេស្យាហើយបំពេញតម្រូវការ នៅតាមទីលានបោកស្រូវ។ 2 ប៉ុន្តែនៅទីលានបោកស្រូវហើយនិងកន្លែងជាន់ទំពាំងបាយជូរ នឹងមិនបានឲ្យផលដល់ពួកគេទេ ស្រាទំពាំងបាជូរថ្មីនឹងធ្វើឲ្យគេស្រវឹង។ 3 ពួកគេនឹងមិនអាចបន្តរស់នៅ ក្នុងទឹកដីព្រះអម្ចាស់ទៀតទេ ផ្តូយទៅវិញ អេប្រាអ៊ីមនឹងត្រឡប់ទៅអេស៊ីបវិញ ហើយថ្ងៃមួយពួកគេនឹងបរិភោគអាហារមិនស្អាត នៅក្នុងស្រុកអាស្ស៊ីរី។ 4 ពួកគេចាក់ស្រាថ្វាយព្រះអម្ចាស់ ហើយពួកគេមិនគាប់ព្រះហឫទ័យដល់ព្រះអង្គដែរ។ យញ្ញបូជារបស់ពួកគេនឹងសម្រាប់ពួកគេដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគវានឹងស្មោកគ្រោក។ អាហាររបស់គេសម្រាប់គេខ្លួនឯងប៉ុណ្ណុះ វាមិនអាចយកចូលមកក្នុងដំណាក់នៃព្រះអម្ចាស់បានទេ។ 5 តើអ្នកនឹងធ្វើអ្វីនៅថ្ងៃបុណ្យដែលបានកំណាត់ ហើយនៅថ្ងៃបុណ្យនៃព្រះអម្ចាស់? 6 ដ្បិត មើលចុះ! ប្រសិនបើពួកគេចាកគេចចេញពីការបំផាញ អេស៊ីបនឹងប្រមូលពួកគេ ហើយក្រុងណូបនឹងបញ្ចុះសព្វពួកគេ។ ដ្បិតទ្រព្យសម្បត្តិរបស់ពួកគេធ្វើពីប្រាក់ ហើយអញ្ចាញដែលមុតជាម្ចាស់ពួកវា ហើយបន្លាដុះនៅពេញត្រសាលរបស់ពួកគេ។ 7 ក្នុងថ្ងៃនៃសម្រាប់ជំនុំជម្រះ កំពុងតែមកដល់ហើយ ហើយថ្ងៃនៃសងសឹកកំពុងតែមកដល់ហើយ។ ចូរឲ្យអីុស្រាអែលបានដឹងពីការទាំងនេះ។ ពួកព្យាការីគឺជាមនុស្សឡប់ល្ងីល្ងើ ហើយពួកអ្នកលើកទឹកចិត្តគឺឆ្កូត ដោយសារតែអំពើទុច្ចរិតរបស់អ្នក និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក ហើយកាចសាហាវណាស់។ 8 ពួកព្យាការីគឺចាំយាមសម្រាប់ព្រះជាម្ចាស់របស់ខ្ញុំ នៅលើអេប្រាអ៊ីម។ ប៉ុន្តែអន្ទាក់បក្សីគឺនៅលើផ្លូវរបស់គេ ហើយការដ៏សាហាវមករកគេ នៅក្នុងដំណាក់នៃព្រះរបស់គេ។ 9 ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយខ្លួនគេ ដូចគ្រានៅគីបៀរដែរ។ ព្រះជាម្ចាស់នឹកនឹកចាំពីអំពើទុច្ចរិតរបស់ពួកគេ ហើយព្រះអង្គនឹងដាក់ទោស តាមអំពើបាបពួកគេ។ 10 ព្រះអម្ចាស់មានព្រះបន្ទូលថា «ពេលយើងបានឃើញអ៊ីស្រាអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន។ ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ ហើយយើងបានឃើញដូចតាអ្នកដែរ។ ប៉ុន្តែពួកគេទៅដល់ បាលពេអ៊រ ហើយនាំគ្នាបំផាញខ្លួន ទៅក្នុងកាអាម៉ាស់នៃព្រះនោះ។ ពួកគេក្លាយទៅជាគួរស្អប់ខ្ពើម ដូចព្រះដែលគេស្រឡាញ់ដែរ។ 11 សម្រាប់អេប្រាអ៊ីម កិត្តិយសរបស់គេនឹងហើរចេញ ដូចសត្វស្លាប។ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ហើយមានមានគភ៌ដែរ។ 12 ពួកគេបានមើលថែក្មេងៗឡើង យើងនឹងយកក្មេងទាំងនោះចេញ ដូច្នោះគ្មានគ្មានណានឹងមានជីវិតបានទេ។ វេទនាដល់ពួកគេ នៅពេលយើងបែរចេញពីពួកគេ! 13 យើងបានឃើញថាអេប្រាអ៊ីម ក៏ដូចក្រុងទីរ៉ុស បានដាំនៅក្នុងវាលស្មៅ តែអេប្រាអ៊ីមនឹងបញ្ជូនកូនរបស់ខ្លួនទៅដល់អ្នកណាម្នាក់ដើម្បីប្រហារ»។ 14 ប្រគល់ដល់ពួកគេ ព្រះអម្ចាស់អើយ តើអ្វីទៅដែលព្រះអង្គនឹងប្រទានដល់ពួកគេ? ប្រគល់ដល់គេនៅការរលូតកូនពីផ្ទៃ ហើយសុដនដែលគ្មានទឹកដោះ។ 15 «ដោយព្រោះអំពើទុច្ចរិតទាំងឡាយនៅក្នុងគីលកាល់ នេះហើយដែលធ្វើឲ្យយើងស្អប់ពួកគេ។ ដោយពួកគេប្រព្រឹត្តអំពើបាប យើងនឹងដេញពួកគេចេញ ពីដំណាក់របស់យើង។ យើងនឹងមិនស្រឡាញ់ពួកគេទៀតទេ ហើយអ្នកដឹកនាំទាំងឡាយបះបោរ។ 16 អេប្រាអ៊ីមគឺជាជំងឺ ហើយឫសរបស់ពួកគេស្ងួតអស់ ពួកគេមិនអាចបង្កើតផលបានទេ។ ប្រសិនបើពួកគេបង្កើតកូន យើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់ របស់ពួកគេបាត់បង់ជីវិត»។ 17 ព្រះជាម្ចាស់របស់ខ្ញុំនឹងបដិសេធពួកគេ ព្រោះពួកគេមិនបានស្ដាប់ព្រះអង្គទេ។ ពួកគេនឹងវង្វេង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
1 អុីស្រាអែល គឺដូចជាទំពាំងបាយជូរប្រណីត ដែលបង្កើត ផលផ្លៃ។ ហើយផ្លែកាន់តែចម្រើនឡើង ត្រូវតែសង់រោងឲ្យបានច្រើន។ ដីដែលបង្កើតកាន់ផលបានច្រើន គេត្រូវសង់សសរថ្មកាន់ តែធំដែរ។ 2 ចិត្តរបស់គេពេញដោយការបោកប្រាស់ ពេលនេះពួកគេត្រូវទទួលផលនៃទោស។ ព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈទាំងឡាយរបស់ ព្រះអង្គនឹងកម្ទេចសសររបស់ពួកគេដែរ។ 3 ដ្បិតពួកគេនឹងនិយាយគ្នាថា «យើងគ្មានស្ដេចទេ ព្រោះយើងមិនបានកោតខ្លាចព្រះអម្ចាស់ ហើយស្ដេច តើស្ដេចអាចធ្វើអ្វីបានសម្រាប់យើង?» 4 ពួកគេពោលពាក្យគ្មានបានការ ហើយធ្វើសម្ពន្ឋមេត្រីក្នុងការស្បថមិនពិត។ ដូច្នោះយុត្តិធម៌ប្រៀបបាននឹង តិណជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។ 5 ប្រជាជនសាម៉ារីនឹងភ័យខ្លាច ព្រោះតែរូបគោញី របស់បេតអាវេន។ ប្រជាជនគេនិងធ្វើពិធីកាន់ទុក្ខឲ្យពួកគេ ដូចជាបូជាចារ្យបានធ្វើដល់ព្រះក្លែងក្លាយដែលបានរីករាយលើពួកគេ ហើយការលូចប្លន់របស់ពួកគេ ប៉ុន្តែពួកគេមិនមាននៅទីនោះទៀតទេ។ 6 ពួកគេនឹងយកនឹងនាំទៅអាស្ស៊ីរី សម្រាប់ថ្វាយព្រះចៅអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ ហើយអុីស្រាអែលនឹងត្រូវខ្មាស់ដោយព្រះក្លែងក្លាយ។ 7 ស្តេចនៃសាម៉ារីនឹងត្រូវបំផាញ ដូចជាបន្ទះឈើ អណ្ដែតនៅលើផ្ទៃទឹក។ 8 ទីខ្ពស់សក្ការៈនៃសេចក្តីអាក្រក់ទាំងឡាយនឹងត្រូវបំផ្លាញ។ នេះគឺជាបាបរបស់អុីស្រាអែល! បន្លា និងអញ្ចាញ នឹងដុះឡើងលើអាសនៈរបស់គេ។ ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា៖ «ចូរជួយលាក់យើងផង!» ហើយមនុស្សនឹងនិយាយទៅកាន់ភ្នំថា «គ្រប់បាំងយើង!» ហើយជ្រលោងភ្នំ «ធ្លាក់លើយើងមក!» 9 «អុីស្រាអែល អ្នកបានធ្វើបាបចាប់តាំងពីពេលនៅគីបៀរ នៅទីនោះអ្នកបានបន្សល់ទុក។ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ តើមិនគួរឲ្យសង្គ្រាមកើតឡើងនៅក្នុងគីបៀរទេ? 10 នៅពេលយើងសម្រេចចិត្ត យើងនឹងបង្រៀនដល់ពួកគេ។ ជនជាតិទាំងឡាយនឹងលើកគ្នាមកទាស់និងពួកគេ ហើយដាក់ចំណងពួកគេ សម្រាប់ការទុច្ចរិតផ្ទួនគ្នាដែលគេប្រព្រឹត្ត។ 11 អេប្រាអ៊ីមប្រៀបបានបង្ហាត់គោញី ឲ្យចូលចិត្តបញ្ជាន់ស្រូវ ដូច្នោះយើងនឹងដាក់នឹមលើករបស់គោញី។ យើងនឹងដាក់ទឹមលើអេប្រាអ៊ីម ជនជាតិយូដានឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់ដោយខ្លួនឯង។ 12 ចូរសាបព្រោះសេចក្ដីសុចរិត សម្រាប់ខ្លួនអ្នក ហើយច្រូតកាត់ផលនៃសម្ពន្ឋមេត្រីស្មោះត្រង់។ ចូរបំបែកដីដែលមិនទាន់បានភ្ជួរ ដ្បិតវាជាពេលត្រូវស្វែងរកព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមក ហើយចាក់ភ្លៀងនៃសេចក្ដីសុចរិតលើអ្នក។ 13 អ្នកបានភ្ជួររាស់អំពើអាក្រក់ ហើយអ្នកនឹងច្រូតកាត់អំពើទុច្ចរិត។ អ្នករាល់គ្នាបានបរិភោគផ្លែនៃបោកប្រាស់ ដោយព្រោះអ្នកទុកចិត្តក្នុងផែនការរបស់អ្នក ហើយនឹងព្រះទាំងឡាយរបស់អ្នក។ 14 ដូច្នេះ ការវឹកវរនៃសង្រ្គាមនឹងងើបឡើង ក្នុងចំណោមប្រជាជនអ្នក កំពែងទីក្រុងដ៏រឹងមាំរបស់អ្នកនឹងត្រូវបំផ្លាញ។ វាគឺជាសាលម៉ានបានបំផ្លាញ ក្រុងបេតអើបេល នៅថ្ងៃធ្វើចម្បាំង ពេលម្ដាយបានកម្ទេចជាចំណែកតូចៗ ជាមួយកូនរបស់ខ្លួន។ 15 ដូច្នោះវានឹងកើតដល់អ្នក បេតអែល ពីព្រោះអំពើអាក្រក់របស់អ្នក។ ពេលថ្ងៃរះ ស្តេចនៃះអុីស្រាអែលពិតជាត្រូវកាត់ចោល»។
1 «កាលអុីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់គេ ហើយយើងហៅកូនប្រុសរបស់យើងចេញពីអេស៊ីបមក។ 2 ពួកគេស្រែកហៅយើងយ៉ាងណា ហើយគេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ គេថ្វាយយញ្ញបូជាដល់ព្រះបាល ហើយដុតគ្រឿងកំញ្ញានថ្វាយព្រះក្លែងក្លាយ។ 3 ប៉ុន្តែ គឺយើងដែលបានបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ។ គឺយើងដែលបានលើកពួកគេដោយដៃរបស់គេ ប៉ុន្តែពួកគេមិនបានដឹងថាយើងយកចិត្តទុកដាក់សម្រាប់ពួកគេទេ។ 4 យើងបានដឹកនាំគេដោយរំពាត់ នៃមនុស្សលោក ជាមួយចំណងនៃសេចក្តី ស្រលាញ់។ យើងបានធ្វើដល់គេដូចនរណាម្នាក់បានសម្រាល នឹមផ្គាមរបស់គេ ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។ 5 តើពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញទេ? តើជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ពីព្រោះពួកគេមិនព្រមវិលត្រឡប់មករកយើងវិញទេ? 6 គឺដាវនឹងធ្លាក់មកលើទីក្រុងឡាយរបស់ពួកគេ ហើយបំផ្លាញរបាំងនៃខ្លោងទ្វាររបស់គេ វានឹងបំផ្លាញពួកគេដោយសារផែនការរបស់គេខ្លួនឯង។ 7 ប្រជាជនរបស់យើងមានបំណង បែរចេញពីយើង។ ទោះបីពួកគេស្រែកដល់ទីខ្ពស់បំផុត គ្មាននរណានឹងជួយពួកគេទេ។ 8 អេប្រាអ៊ីមអើយ តើឲ្យយើងលើកលែងដល់អ្នកដូចម្តេច? អុីស្រាអែលអើយ តើធ្វើដូចម្តេចឲ្យយើងដកដៃចេញពីអ្នក? តើយើងគួរធ្វើអ្វីឲ្យអ្នកដូចក្រុងអាដម៉ា? តើយើងគួរធ្វើអ្វីឲ្យអ្នកដូចក្រុងសេបោ? ចិត្តរបស់យើងាបានប្តូរនៅខាងក្នុងយើង ហើយសេចក្តីមេត្តារបស់យើងបានរំជួលឡើង។ 9 យើងមិនអាចប្រតិបត្តិ តាមកំហឹងដ៏ខ្លាំងរបស់យើងទេ យើងនឹងមិនបំផ្លាញអេប្រាអ៊ីមម្តងទៀតទេ។ ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ យើងជាព្រះដ៏វិសុទ្ធដែលស្ថិតក្នុងចំណោមអ្នក ហើយយើងនឹងមិនមក ដោយកំហឹងឡើយ។ 10 ពួកគេនឹងដើរតាមព្រះអម្ចាស់ ហើយព្រះអង្គនឹងក្រហឹមដូចសត្វសិង្ហ។ ពេលព្រះអង្គបន្លឺព្រះសូរសៀង កូនចៅរបស់ព្រះអង្គនឹងមកដោយញាប់ញ័រ ពីទិសខាងលិច។ 11 ពួកគេញាប់ញ័រដូចជាចាបមកពីអេស៊ីប ហើយដូចព្រាបមកពីអាស្ស៊ីរី។ យើងនឹងឲ្យពួកគេរស់នៅក្នុងផ្ទះរបស់ខ្លួន នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 អេប្រាអិមឡោមព័ទ្ធ យើងដោយសេចក្ដីភូតភរ ហើយពួកកូនចៅអុីស្រាអែល ជាមួយសេចក្ដីបោកបញ្ឆោត។ ប៉ុន្តែយូដាគឺនៅតែទៅជាមួយនិងយើង ព្រះជាម្ចាស់ ហើយក៏ស្មោះត្រង់ចំពោះយើង ដល់ព្រះដ៏វិសុទ្ធ»។
1 អេប្រាអិមចំអែតខ្លួនដោយខ្យល់ ហើយចេះតែដេញតាមខ្យល់ពីទិសខាងកើត។ គេបន្តចម្រើនសេចក្ដីភូតភរ និងអំពើឃោរឃៅ។ ពួកគេតាំងសម្ពន្ឋមេត្រីជាមួយអាសស៊ើរ ហើយនាំយកប្រេងអូលីវទៅអេស៊ីប។ 2 ព្រះអម្ចាស់មានបណ្តឹងទាស់និងយូដា ហើយនឹងដាក់ទោសយ៉ាកុបតាម សម្រាប់អ្វីដែលគាត់បានធ្វើ ព្រះអង្កនឹងសងគេសម្រាប់អ្វីដែលគេបានប្រព្រឹត្ត។ 3 ពេលនៅក្នុងផ្ទៃនៅឡើយ យ៉ាកុបបានចាប់កែងជើងរបស់បង ហើយមានវ័យពេញកម្លាំង យ៉ាកុបបានបោកចំបាប់ជាមួយព្រះជាម្ចាស់។ 4 លោកបានបោកចំបាប់ជាមួយទេវតា ហើយក៏បានឈ្នះ។ លោកបានយំ ហើយអង្វរសុំការប្រណីសន្ដោស។ លោកបានជួបព្រះជាម្ចាស់នៅបេតអែល នៅទីនោះ ព្រះជាម្ចាស់មានព្រះបន្ទូលជាមួយលោក។ 5 នេះគឺព្រះអម្ចាស់ ជាព្រះនៃពីភពទាំងមូល «ព្រះអម្ចាស់» គឺជានាមដើម្បីសម្រាប់ហៅ។ 6 ដូច្នេះ ចូរវិលមករកព្រះជាម្ចាស់របស់អ្នក។ ចូររក្សាកិច្ចព្រមព្រៀង ស្មោះត្រង់ ហើយយុត្តិធម៌ ហើយរង់ចាំចំពោះសម្រាប់ព្រះជាម្ចាស់របស់អ្នក។ 7 ពួកឈ្មួញដែលប្រើជញ្ជីងមិនត្រឹមត្រូវ នៅក្នុងដៃគេ ហើយពួកគេចូលចិត្តបន្លំ។ 8 អេប្រាអិមបាននិយាយថា «ខ្ញុំពិតជាអ្នកមានទ្រព្យ ខ្ញុំរកបានទ្រព្យសម្បត្តិសម្រាប់ខ្លួនខ្ញុំ។ ក្នុងការងារទាំងឡាយរបស់ខ្ញុំ គ្មានអ្នកណាឃើញអំពើទុច្ចរិតនៅក្នុងខ្ញុំទេ ឬអ្វីដែលជាអំពើបាប»។ 9 «យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកតាំងពីនៅអេស៊ីប។ យើងនឹងធ្វើឲ្យអ្នកបាននៅក្នុងក្រសាលម្តងទៀត ដូចនៅថ្ងៃបុណ្យដែលបានកំណត់។ 10 យើងបាននិយាយទៅកាន់ពួកព្យាការី គឺយើងនេះហើយដែលសម្ដែង ឲ្យឃើញនិមិត្តកាន់តែច្រើនសម្រាប់អ្នក។ តាមរយៈដៃពួកព្យាការីដែរ យើងនឹងឲ្យជាពាក្យប្រៀបធៀប»។ 11 បើសិនមានអំពើទុច្ចរិតនៅក្នុងកាឡាត ពិតណាស់មនុស្សនឹងទៅជាគ្មានប្រយោជន៍។ ក្នុងគីលកាល គេថ្វាយគោជាយញ្ញបូជា អាសនារបស់គេប្រៀបដូចជាគំនរដុំថ្ម នៅតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។ 12 យ៉ាកុបបានគេចទៅដល់អើរ៉ាម អុីស្រាអែលបានធ្វើការបម្រើ ដើម្បីបានប្រពន្ធ ហើយរក្សាហ្វូងចៀមដើម្បីឲ្យបានប្រពន្ធ។ 13 ព្រះអម្ចាស់បាននាំអីុស្រាអែល ឡើងចេញពីស្រុកអេស៊ីប ដោយសារព្យាការី ព្រះអង្គបានការពារពួកគេ។ 14 អេប្រាអិមបានធ្វើឲ្យព្រះអម្ចាស់ខ្ញាល់។ ដូច្នេះ ព្រះអម្ចាស់របស់គេនឹងធ្វើឲ្យឈាមរបស់គេ នៅជាប់លើខ្លួនគេ ហើយព្រះអង្គនឹងបង្វែសេចក្ដីអាម៉ាស់ របស់គេទៅលើគេវិញ។
1 «កាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ។ គេបានតម្តើងក្នុងពួកអុីស្រាអែល ប៉ុន្តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។ 2 ឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ថែមហើយថែមទៀត។ ពួកគេបានបន្សុទ្ធដែកស្វែងរកប្រាក់របស់គេ ធ្វើជារូបព្រះដែលមានជំនាញធ្វើការបានសម្រេច រូបព្រះទាំងនោះជាស្នាដៃរបស់ពួកជាង។ មនុស្សនិយាយពីរូបទាំងនោះថា មនុស្សដែលថ្វាយយញ្ញបូជា ចូរថើបរូបគោនេះ។ 3 ដូច្នោះ ពួកគេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់ ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ហើយដូចជាផ្សែងដែលហុយចេញពីជើងក្រាន។ 4 ប៉ុន្ដែ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកតាំងពីអេស៊ីប។ អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។ 5 យើងបានស្គាល់អ្នកនៅក្នុងទីរហោស្ថាន ក្នុងនៅលើទឹកដីហួតហែង។ 6 ពេលអ្នកមកដល់កន្លែងវាលស្មៅ អ្នកក៏បានបរិភោគឆ្អែត ហើយកាលគេបានស្កប់ស្កល់ហើយ ចិត្តរបស់អ្នកលើកឡើង។ ដ្បិតមូលហេតុនេះហើយដេលអ្នកបំភ្លេចយើង។ 7 ដូច្នេះ យើងនឹងត្រឡប់ដូចជាសិង្ហដល់គេ ដូចជាខ្លារខិន យើងចាំមើលនៅតាមផ្លូវ។ 8 យើងនឹងសង្រ្គបលើពួកគេ ដូចខ្លាឃ្មុំដែលលូចកូនរបស់វា។ យើងនឹងហែកបេះដូងរបស់គេ ហើយនៅទីនោះ យើងនឹងត្របាក់ស៊ីគេដូចសិង្ហ គឺនឹងហែកគេ ដូចសត្វព្រៃហែកទៅជាចំណែកៗ។ 9 អុីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក តើអ្នកណាអាចជួយអ្នកបាន? 10 តើស្តេចរបស់អ្នកនៅទីណា ដែលស្តេចអ្នកនឹងជួយសង្គ្រោះអ្នកនិងក្រុងទាំងឡាយ? តើពួកមេដឹកនាំរបស់អ្នក តើអំពីអ្នកណាដែលអ្នកបាននិយាយមកយើង ចូរឲ្យយើងមានស្តេចហើយពួកមេដឹកនាំមក? 11 យើងបានឲ្យអ្នកមានស្តេច ទាំងកំហឹងរបស់យើង ហើយយើងបានដកស្តេចចេញ ក្នុងការក្រោធរបស់យើង។ 12 អំពើទុច្ចរិតរបស់អេប្រាអិមបានរក្សាទុកហើយ កំហុសរបស់គេក៏បានសន្សំទុកដែរ។ 13 ការឈឺចាប់ដូចស្រ្ដីសម្រាលកូន បានមកដល់លើគេហើយ តែគេជាកូនដែលគ្មានប្រាជ្ញា ដ្បិតដល់ពេលកំណត់វាបានកើតមក ហើយវាមិនព្រមចេញមកពីផ្ទៃម្ដាយមកទេ។ 14 តើយើងត្រូវសង្គ្រោះគេចេញពីស្ថានឃុំព្រលឹងទេ? តើយើងត្រូវសង្គ្រោះគេឲ្យរួចពីសេចក្ដីស្លាប់? តើសេចក្តីស្លាប់និងគ្រោះកាចអ្នកនៅឯណា? តើស្ថានឃុំព្រលឹងមនិងការហិនវិនាសរបស់អ្នកនៅទីណា? សេចក្ដីអាណិតមេត្តាបានបាំងពីភ្នែករបស់យើងហើយ»។ 15 ទោះបើអេប្រាអិមបានចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ហើយខ្យល់ពីទិសខាងកើតនឹងមក ខ្យល់នៃព្រះអម្ចាស់នឹងបក់មកពីមុខទីរហោស្ថាន។ អេប្រាអិមក្បាលទឹកនឹងរីងស្ងួត ហើយអណ្តូងទឹករបស់គេគ្មានទឹកដែរ។ សត្រូវរបស់គេនឹងប្លន់យកពីឃ្លាំងរបស់គេ និងគ្រប់របស់ទ្រព្យដ៏មានតម្លៃ។ 16 សាម៉ារីនឹងត្រូវមានទោស ដោយព្រោះគេបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន។ ពួកគេនឹងដួលស្លាប់ដោយដាវ កូនក្មេងតូចៗរបស់គេ នឹងត្រូវបោកខ្ទេចជាចំណែក ហើយស្ដ្រីដែលមានទម្ងន់នឹងត្រូវវះពោះ។
1 អុីស្រាអែលអើយ ចូរវិលមករកព្រះអម្ចាស់ ដែលជាព្រះរបស់អ្នក ដ្បិតអ្នកបានធ្លាក់ចុះ ដោយអំពើទុច្ចរិតរបស់អ្នក។ 2 ចូរទទួលយកព្រះបន្ទូល ហើយវិលមករកព្រះអម្ចាស់វិញ។ ទូលព្រះអង្គថា «សូមដកអំពើទុច្ចរិតរបស់យើងចេញ ហើយទទួលអ្វីដែលល្អ ដូច្នោះយើងខ្ញុំបានថ្វាយផល នៃបបូរមាត់របស់យើងខ្ញុំ។ 3 អាស្សីុរីមិនអាចសង្គ្រោះយើងឡើយ ពួកយើងក៏មិនជិះសេះទៅធ្វើសង្គ្រាមដែរ។ យើងក៏លែងនិយាយពីការងារនៃដៃរបស់ពួកយើងថា «អ្នកជាព្រះរបស់យើង» ទៀតដែរ ដ្បិតនៅក្នុងព្រះអង្គមនុស្សកំព្រារកឃើញសេចក្ដីមេត្តា»។ 4 «យើងនឹងព្យាបាលផ្លូវបះបោរពួកគេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។ 5 យើងនឹងបានដូចទឹកសន្សើមដល់អុីស្រាអែល គេនឹងចេញផ្កាដូចផ្កាលីលី ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។ 6 មែករបស់វានឹងលូតចេញភាពលម្អរបស់វា នឹងបានដូចដើមអូលីវ ហើយមានក្លិនដូចក្លិននៅព្រៃល្បាណូន។ 7 មនុស្សដែលជ្រកក្រោមម្លប់របស់វា នឹងត្រឡប់មកវិញ ពួក គេនឹងលាស់ឡើងដូចស្រូវចេញផ្កា ដូចដើមទំពាំងបាយជូរ។ កិក្តិយសនាមរបស់គេ នឹងដូចជាស្រាទំពាំងបាយជូរ មកពីល្បាណូន។ 8 អេប្រាអិមអើយ តើយើងនឹងធ្វើយ៉ាងណាជាមួយរូបព្រះរបស់អ្នក? យើងគឺជាចម្លើលគេ ហើយថែរក្សាគេ។ យើងប្រៀបដូចជាដើមកកោះស្លឹកខៀវខ្ចី ចេញពីយើងអ្នកអាចបង្កើតផលបាន»។ 9 តើអ្នកណាដែលមានប្រាជ្ញា ដែលនឹងយល់សេចក្ដីទាំងនេះបាន? បើអ្នកណាមានចំណេះដឹងអំពីការនេះ ដូច្នេះគេនឹងយល់បានទេ? ដ្បិតផ្លូវនៃព្រះអម្ចាស់គឺទៀងត្រង់ ហើយអ្នកសុចរិតនឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សបះបោរនឹងភ័យខ្លាចនៅក្នុងពួកគេ។