1 សេចក្តីប្រកាសនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅកាន់កូនចៅអុីស្រាអែល តាមរយះការសរសេរបស់លោកម៉ាឡាគី។ 2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា»។ ប៉ុន្តែអ្នករាល់គ្នាបែរជាពោលថា «តើមានអ្វីបញ្ជាក់ថាព្រះអង្គស្រឡាញ់យើងខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «តែយើងស្រឡាញ់យ៉ាកុប 3 ប៉ុន្តែយើងស្អាប់អេសាវវិញ។ យើងបានធ្វើឲ្យភ្នំនៅទឹកដីអេសាវ ក្លាយទៅជាទីបំផ្លិចំផ្លាញ ហើយយើងបានធ្វើឲ្យកន្លែងពួកគេរស់នៅ សម្រាប់ឆ្កែព្រៃនៃវាលរហោស្ថាន»។ 4 ប្រសិនបើអេដុមពោលថា «យើងនឹងកម្ទេចចោល តែយើងនឹងសាងសង់ទីកន្លែងត្រូវបំផ្លាញសាជាថ្មី។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងមានព្រះបន្ទូល់ «ពួកគេនឹង សង់ឡើងវិញ តែយើងនឹងបំផ្លាញម្តងទៀត ។ អ្នកផ្សេងនឹងហៅគេថា «ស្រុកនៃសេចក្តីអាក្រក់» ហើយ «មនុស្សដែលព្រះអម្ចាស់ដាក់បណ្តាសាជានិច្ច»។ 5 ភ្នែករបស់អ្នកនឹងឃើញការទាំងនេះ ហើយអ្នកពោលថា៖ ព្រះអម្ចាស់គឺអស្ចារ្យ ហួសព្រំដែននៃអុីស្រាអែល»។ 6 «កូនដែលគោរពឪពុក ហើយអ្នកបម្រើដែលគោរពម្ចាស់របស់គេ។ ហើយបើយើង ជាឪពុក តើការគោរពយើងនៅទី ណា? ប្រសិនបើយើងជាម្ចាស់ តើការគោរពសម្រាប់យើងនៅឯណា?» ព្រះ បន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល ដល់អ្នកជាព្យាការីដែលប្រមាថនាមរបស់យើង។ «តែអ្នករាល់គ្នាពោលថា៖ «តើយើងប្រមាថព្រះនាមព្រះអង្គត្រង់បែបណា? 7 ដោយថ្វាយតង្វាយម្ហូបអាហារកខ្វក់ ដាក់លើអាសនៈរបស់យើង។ តែអ្នករាល់គ្នាពោលថា «តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គកខ្វក់បែបណា?» ដោយពោលថា តុនៃព្រះអម្ចាស់មិនសូវសំខាន់ទេ។ 8 ពេលអ្នករាល់ថ្វាយសត្វខ្វាក់ សម្រាប់យញ្ញបូជា នេះមិនមែនអាក្រក់ទេឬ? ពេលអ្នករាល់ថ្វាយសត្វបាក់ជើង និងសត្វមានជំងឺ តើមិនមែនអាក្រក់ទេឬ? បើបង្ហាញការនេះទៅជូនពួកមន្ត្រីវិញ! តើគេនឹងទទួលយកអ្នក ឬតើគេនឹងលើកមុខអ្នកឡើងទេ?» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ 9 ពេលនេះអ្នកបន្តទូលអង្វររកព្រះភក្រ្តនៃព្រះជាម្ចាស់ ដែលព្រះអង្គសន្ដោសប្រណីដល់យើង។ ប៉ុន្តែព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ជាមួយតង្វាយអាក្រក់ក្នុងដៃអ្នក តើព្រះអង្គនឹងលើកមុខអ្នកឡើងទេ? 10 «អូរ បើគ្រាន់តែមានម្នាក់ពីអ្នករាល់គ្នាដែលបានបិទទ្វារព្រះវិហារ ដូច្នេះដែលអ្នកនឹងមិនដុតភ្លើងនៅលើអាសនៈរបស់យើងដោយឥតបានការនោះទេ! យើងមិនពេញចិត្តនឹងអ្នកទេ» ព្រះបន្ទូលព្រះអម្ចាស់ នៃពិភពទាំងមូល «ហើយយើងមិនទទួលតង្វាយពីដៃរបស់អ្នកទេ។ 11 ដ្បិត តាំងពីថ្ងៃរៈដល់ថ្ងៃលិច គឺនាមរបស់យើងបានឧតម្ត នៅក្នុងចំណោមប្រជាជាតិនានា ហើយនិងនៅគ្រប់ទីកន្លែងផង កំញាណនិងតង្វាយបរិសុទ្ឋនឹងត្រូវថ្វាយក្នុងនាមយើង។ ដ្បិតនាមយើង នឹងលើកតម្កើងនៅក្នុងចំណោមប្រជាតិនានា» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ 12 «ប៉ុន្តែ អ្នករាល់គ្នាបប្រមាថនាមយើងដោយពោលថា តុនៃព្រះអម្ចាស់កខ្វក់ ហើយផលផ្លែ និងអាហារគឺត្រូវបានប្រមាថ។ 13 ប៉ុន្តែអ្នកក៏បានពោលថា «ការនេះធុញទ្រាន់ ហើយអ្នករាល់គ្នាបានមើលងាយយើង» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ «អ្នកនាំអ្វីដែលត្រូវបានចាប់យកទៅដោយសត្វព្រៃ ឬសត្វបាក់ជើង និងសត្វឈឺផង ហើយអ្នករាល់គ្នានាំតង្វាយមកថ្វាយ។ តើគួរឲ្យយើងទទួលតង្វាយបែបនេះពីដៃអ្នករាល់គ្នាឬទេ? ព្រះបន្ទូលព្រះអម្ចាស់ 14 «អ្នកបញ្ឆោតនឹងត្រូវបណ្តាសា ដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏ស្បថថានឹងថ្វាយដល់យើង ហើយនឹងថ្វាយយញ្ញបូជាដល់យើង ដែលជាព្រះអម្ចាស់នៅអ្វីដែលមិនល្អ! ដ្បិតយើងជាស្តេចដ៏ធំ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល «ហើយឈ្មោះយើងនឹងបានការគោរពក្នុងចំណោមប្រជាជាតិទាំងឡាយ»។
1 ឥឡូវនេះ អ្នកជាបូជាចារ្យអើយ សេចក្ដីបង្គាប់នេះ គឺសម្រាប់អ្នករាល់គ្នា។ 2 «បើសិនអ្នករាល់គ្នាមិនព្រមស្តាប់ទេ ហើយបើអ្នកមិនយកដាក់ក្នុងចិត្តនឹងថ្វាយសិរីល្អដល់នាមយើងទេ» ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាដល់ព្រះពរអ្នក។ ការពិតយើងដាក់បណ្តាសារពួកគេ ដោយអ្នកមិនបានយកការបង្គាប់យើងទុកដាក់នៅក្នុងចិត្តរបស់អ្នក។ 3 មើល៍! យើងនឹងបន្ទោសពូជពង្សរបស់អ្នករាល់គ្នា ហើយជះលាមកទៅលើមុខអ្នករាល់គ្នា គឺជាលាមកចេញពីពិធីបុណ្យរបស់អ្នក ហើយគេនឹងយកអ្នករាល់គ្នាចេញទៅជាមួយនឹងលាមកនោះដែរ។ 4 អ្នករាល់គ្នានឹងដឹងថា យើងបានបង្គាប់ដល់អ្នករាល់គ្នាហើយ ហើយសម្ពន្ឋមេត្រីរបស់យើងអាចបន្តនៅជាមួយពួកលេវី» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 5 «សម្ពន្ឋមេត្រីជាមួយគេគឺជាជីវិត និងជាសេចក្ដីសុខសាន្ត ដែលយើងបានប្រទានដល់គេ យើងបានឲ្យភ័យខ្លាចដល់គេ ហើយគេក៏ភ័យខ្លាចយើង ហើយងឈរស្ញប់ស្ញែងនាមរបស់យើង។ 6 គេមានសេចក្តីបង្រៀនពិតនៅក្នុងមាត់ ហើយមិនឃើញមានអំពើទុច្ចរិតនៅបបូរមាត់គេឡើយ។ គេបានដើរជាមួយយើងក្នុងសេចក្ដីសុខសាន្ត ហើយទៀងត្រង់ ក៏បាននាំមនុស្សជាច្រើនចេញពីអំពើទុច្ចរិតផង។ 7 ដ្បិតគួរឲ្យបបូរមាត់របស់បូជាចារ្យរក្សាទុកនូវចំណោះដឹង ហើយគួរឲ្យមនុស្សស្វែងរកការបង្រៀនពីមាត់គេ ដ្បិតគេជាអ្នកនាំសារនៃព្រះអម្ចាស់នៃពិភពទាំងមូល។ 8 តែអ្នករាល់គ្នាបានបែរចេញពីផ្លូវនៃសេចក្តីពិត។ អ្នកបាននាំឲ្យមនុស្សជាច្រើនជំពប់ដួលក្នុងការគោរពដល់ក្រឹត្យវិន័យដែរ។ អ្នករាល់គ្នាបានផ្តាច់សម្ពន្ឋមេត្រីរបស់លេវីហើយ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ 9 «ដូច្នេះយើងក៏បានធ្វើឲ្យអ្នករាល់គ្នាជាទីមើលងាយ ហើយអប្រិយ នៅចំពោះមុខមនុស្សទាំងឡាយ ពី ព្រោះអ្នករាល់គ្នាមិនបានកាន់តាមផ្លូវរបស់យើង តែផ្ទុយទៅវិញ បង្ហាញពីការចូលរួមជាមួយនឹងសេចក្តីបង្រៀនទាំងនោះវិញ»។ 10 «តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? ហេតុអ្វីបានជាយើងបានជាយើងក្បត់ ម្នាក់ៗទាស់ប្រឆាំងនឹងបងប្អូនខ្លួន ឯង ហើយប្រមាថសម្ពន្ឋមេត្រីនៃពួកដូនតារបស់យើងដូច្នេះ? 11 ពួកយូដាបានកំផឹត។ ប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអុីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ។ ដ្បិតយូដាបានប្រមាថទីបរិសុទ្ធរបស់ព្រះអម្ចាស់ ដែលព្រះអង្គស្រឡាញ់ ហើយបានរៀបការជាមួយកូនស្រីរបស់ព្រះជនជាតិដទៃ។ 12 សូមព្រះអម្ចាស់កាត់ចេញពីត្រសាលនៃពួកយ៉ាកុបទៅ ចំពោះមនុស្សដែលប្រព្រឹត្តអំពើដូច្នេះ ជាអ្នកដែលដែលដឹងខ្លួនហើយក៏បានឆ្លើយតប ទោះបីគេនាំយកតង្វាយមកថ្វាយដល់ព្រះអម្ចាស់នៃពិភពទាំងមូលក៏ដោយ។ 13 អ្នករាល់គ្នាក៏បានធ្វើនេះដែរ គឺអ្នករាល់គ្នាបានបិតបាំងអាសនានៃព្រះអម្ចាស់ ដោយទឹកភ្នែក ដោយការយំសោក ហើយស្រែកថ្ងូរ ពីព្រោះព្រះអង្គមិនបានបែរមករកតង្វាយ ឬទទួលតង្វាយនោះដោយព្រះគុណពីដៃអ្នករាល់គ្នាដោយ។ 14 ប៉ុន្តែអ្នកនិយាយថា «ហេតុអ្វីបានជាព្រះអង្គមិនទទួល?» ព្រោះព្រះអម្ចាស់ជាសាក្សីរវាងអ្នកនឹងប្រពន្ធអ្នក ដែលបានគ្នាកាលពីក្រមុំកំលោះមក បានទាស់ប្រឆាំងដែលអ្នកបានក្បត់នឹងនាង ទោះបីនាងបានផ្តល់ក្តីមេត្តាដល់អ្នកហើយជាប្រពន្ធស្របតាមសម្ពន្ឋមេត្រីដ៏ដោយ។ 15 តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? ហេតុអ្វីបានជាព្រះអង្គធ្វើមកតែមួយដូច្នេះ? ពីព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធមកពីព្រះជាម្ចាស់។ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នក ហើយកុំឲ្យមិនស្មោះត្រង់ចំពោះប្រពន្ធដែលបានគ្នាកាលពីក្មេងឡើយ។ 16 «ដ្បិតយើងស្អប់ការលះលែងគ្នា» ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែល «ហើយជាអ្នកបិតបាំងសម្លៀកបំពាក់ខ្លួន ដោយការឃោរឃៅ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ «ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នក ហើយកុំប្រព្រឹត្តក្បត់ឡើយ»។ 17 ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះអម្ចាស់ណាស់។ ប៉ុន្តែអ្នករាល់គ្នានិយាយថា «ហេតុអ្វីបានជាយើងបានរំខានព្រះអង្គដូចម្ដេច?» ដោយនិយាយថា «អស់អ្នកដែលធ្វើការអាក្រក់ គឺល្អនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ ហើយព្រះអង្គសព្វព្រះហឫទ័យក្នុងពួកគេ» ឬ «តើព្រះអម្ចាស់នៃសេចក្ដីយុត្តិធម៌នៅឯណា?»
1 «មើល៍! យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅ ហើយគេនឹងរៀបចំផ្លូវនៅពីមុខយើង។ ហើយព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម។ អ្នកនាំសារនៃសម្ពន្ឋមេត្រីដែលអ្នករាល់គ្នាប្រាថ្នានោះ មើល៍! ព្រះអង្គនឹងយាងមក» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 2 ប៉ុន្តែតើអ្នកណាអាចទ្រាំបាននៅថ្ងៃដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរ ពេលដែលព្រះអង្គលេចមក? ដ្បិតព្រះអង្គប្រៀបដូចជាងភ្លើងសម្រាំង ហើយដូចកន្លែងបោក សម្អាត។ 3 ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រាំង ហើយសម្រង់ប្រាក់ ហើយព្រះអង្គនឹងសម្អាតពួកកូនចៅលេវី។ ព្រះអង្កនឹងសម្រាំងគេដូចជាមាស និងប្រាក់ ហើយគេនឹងនាំយកតង្វាយនៃសេចក្ដីសុចរិតមកថ្វាយព្រះអម្ចាស់។ 4 ហើយតង្វាយរបស់ពួកយូដា និងយេរូសាឡិមនឹងគាប់ដល់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។ 5 «ហើយយើងនឹងមកជិតអ្នករាល់គ្នាដោយការជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ហើយនឹងពួកកំផិត ទាស់នឹងពួកសាក្សីក្លែងក្លាយ ហើយទាស់នឹងពួកជិៈជាន់លើប្រាក់ជួលរបស់កម្មករក្នុងឈ្នូលរបស់គេ ហើយសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយទាស់នឹងអ្នកដែលបែរទៅរកជនជាតិដទៃ ហើយទាស់នឹងអ្នកដែលមិនគោរពយើង» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ 6 «ដ្បិតយើង ព្រះអម្ចាស់ មិនប្រែប្រួលទេ ដូច្នេះហើយអ្នក ពួកកូនចៅយ៉ាកុបអើយ មិនទាន់មកដល់ទីបញ្ចាប់ដោយ។ 7 ចាប់តាំងពីជំនាន់ដូនតារបស់អ្នក បានបែរចេញពីក្តីបរិសុទ្ធរបស់យើងហើយមិនរក្សាការទាំងនោះឡើយ។ ចូរត្រឡប់មកយើងវិញ ហើយយើងនឹងត្រឡប់មករកអ្នករាល់គ្នាដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ «តែអ្នកនិយាយថា តើយើងនឹងវិលទៅវិញយ៉ាងដូចម្តេច?" 8 តើមនុស្សនឹងប្លន់ព្រះជាម្ចាស់ឬ? ប៉ុន្តែ អ្នករាល់គ្នាបានប្លន់យើង។ តែអ្នកនិយាយថា តើយើងបានយករបស់ព្រះអង្គដូចម្តេច? គឺក្នុងតង្វាយមួយភាគក្នុងដប់។ 9 អ្នករាល់គ្នាត្រូវបណ្ដាសាជាមួយបណ្តាសា ដ្បិតអ្នកបានប្លន់យើង ប្រជាតិទាំងមូល។ 10 ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំង ដូច្នេះហើយនឹងមានអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវក្នុងការនេះ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល «បើយើងមិនបើកបង្ហាញដល់អ្នកនូវទ្វារនៃស្ថានសួគ៌ ហើយចាក់ព្រះពរដល់អ្នករហូតដល់គ្មានកន្លែងសម្រាប់នឹងដាក់ផង។ 11 យើងនឹងថ្លែងទាស់នឹងអ្នកដែលបំផ្លាញផលដំណាំ ដូច្នេះគេនឹងមិនបំផ្លាញការច្រូតកាត់នៃដីរបស់អ្នក។ ដើមទំពាំងបាយជូរនៅចម្ការ នឹងមិនជ្រុះផ្លែដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ 12 «ប្រជាតិទាំងមូលនឹងហៅអ្នករាល់គ្នាថាមានពរ ដ្បិតទឹកដីរបស់អ្នករាល់គ្នា នឹងបានជាទឹកដីអរសប្បាយ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល»។ 13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ 14 គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះជាម្ចាស់ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី? 15 ដ្បិត យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះជាម្ចាស់ហើយក៏រួចខ្លួន»។ 16 ហើយពួកអ្នកដែលកោតខ្លាចដល់ព្រះអម្ចាស់ បាននិយាយគ្នាទៅវិញទៅមកថា។ ព្រះអម្ចាស់ប្រុងស្តាប់ ហើយបានស្តាប់ ហើយសៀវភៅនៃការចងចាំ បានសរសេរទុកនៅចំពោះព្រះអង្គ សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអម្ចាស់ ហើយតម្កើងព្រះនាមព្រះអង្គឡើង។ 17 «ពួកគេនឹងជារបស់យើង» ព្រះ បន្ទូលរបស់ព្រះអម្ចាស់នៃពួកពិភពទាំង មូល «សម្បត្តិដែលជាកម្មសិទ្ធិរបស់យើង នៅថ្ងៃដែលយើងបានប្រព្រឹត្ត។ យើងនឹងប្រណីដល់ពួកគេ ដូចជាមនុស្សអាណិតដល់កូនដែលបានបម្រើដល់ខ្លួនដែរ។ 18 ហើយម្តងទៀត អ្នករាល់គ្នានឹងបាន ញែកចេញ ពីមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលថ្វាយបង្គំព្រះជាម្ចាស់នឹងអ្នកដែលមិនថ្វាយបង្គំព្រះអង្គ។
1 ដ្បិតមើល៍! ថ្ងៃនោះកំពុងតែមកដល់ ឆេះដូចឡដុតនំ ពេលពួកអ្នកឆ្មើងឆ្មៃ ហើយពួកអ្នកប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាចំបើង។ ថ្ងៃដែលត្រូវមកដល់នោះ នឹងដូតពួកគេ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពិភពទាំងមូល «ដូច្នេះមិនទុកឲ្យគេសូម្បីតែឬសនិងមែក។ 2 ប៉ុន្តែសម្រាប់អ្នកដែលកោតខ្លាចព្រះនាមរបស់យើង ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានសស្លាបនៃការប្រោសឲ្យជាផង។ អ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោដែលចេញពីក្រោល។ 3 នៅថ្ងៃនោះអ្នករាល់គ្នានឹងជាន់ឈ្លីពួកមនុស្សអាក្រក់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងនៅថ្ងៃដែលយើងប្រព្រឹត្ត» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ 4 «ចូរនឹកចាំពីសេចក្តីបង្រៀនរបស់លោកម៉ូសេជាអ្នកបម្រើរបស់យើង ដែលយើងបានផ្តល់ដល់គាត់នៅលើភ្នំហោរែប សម្រាប់ជនជាតិអុីស្រាអែលទាំងមូល គឺបញ្ញត្តិច្បាប់ហើយសិទ្ធអំណាចទាំងឡាយ ។ 5 មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ា មុនថ្ងៃដែលនឹងមកដល់នៃការអស្ចារ្យ ហើយនិងគួរឲ្យខ្លាច នៅថ្ងៃព្រះអម្ចាស់។ 6 លោកនឹងបង្វែរចិត្តឪពុកមករកកូន ហើយដូងចិត្តរបស់កូនក៏មករកឪពុកដែរ ដូច្នេះយើងមិនមកប្រហារផែនដីជាមួយការបំផ្លាញទាំងមូលឡើយ»។